កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ឈ្មួញ​រកស៊ី​ដីធ្លី​នៅ​ស្ទឹងត្រែង​ប្ដឹង​ពលរដ្ឋ​ថា​ដុត​ចម្ការ​របស់​ខ្លួន

    ឈ្មួញ​រក​ស៊ី​ដីធ្លី​នៅ​ខេត្ត​ស្ទឹងត្រែង បាន​ប្ដឹង​ពលរដ្ឋ​ទៅ​ស្នងការ​ខេត្ត​ថា បាន​ដុត​ចម្ការ​របស់​ខ្លួន។ ប៉ុន្តែ​ពលរដ្ឋ​ដែល​រង​ការ​ចោទ​ប្រកាន់​បដិសេធ​ថា ពួកគេ​មិន​បាន​ដុត​ចម្ការ​នោះ​ទេ ​ព្រោះ​ដី​ចម្ការ​របស់​ខ្លួន​នៅ​ម្ខាង​ផ្លូវ​របស់​ឈ្មួញ​នោះ។ ​តំណាង​ពលរដ្ឋ​ពីរ​គ្រួសារ​រង​ការ​ចោទ​ប្រកាន់​ថា បាន​ដុត​បំផ្លាញ​ដី​ចម្ការ​លោកស្រី ងិន សារី ដែល​កំពុង​មាន​វិវាទ​ធ្លី​ជាមួយ​គ្នា​នៅ​ភូមិ​រំដេង ឃុំ​ចំការលើ ស្រុក​ថាឡាបរិវ៉ាត់ ខេត្ត​ស្ទឹងត្រែង កាល​ពី​ថ្ងៃ​ទី​២៨ ខែ​មីនា។ សង្គម​ស៊ីវិល​ព្រួយ​បារម្ភ​ថា ពាក្យ​បណ្ដឹង​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​រារាំង​សកម្មភាព​តវ៉ា​របស់​ពលរដ្ឋ​ដែល​តែងតែ​ប្ដឹង​លោកស្រី ងិន សារី ទៅ​ស្ថាប័ន​នានា។

  • ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នឹង​គ្មាន​ការពិគ្រោះ​យោបល់​ជាមួយ​សង្គម​ស៊ីវិល​ទេ

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ​ថ្លែង​កាលពី​ម្សិលមិញ​ថា រដ្ឋាភិបាល​នឹង​មិន​ពិគ្រោះ​យោបល់​ជាមួយ​នឹង​អង្គការ​សង្គមស៊ីវិល​​ទេ លើ​សេចក្តី​ព្រាង​ច្បាប់​ដ៏ចម្រូងចម្រាស ដែល​នឹង​គ្រប់គ្រង​​​អង្គការ​សង្គម​ស៊ីវិល​ ដែល​នឹង​បញ្ជូន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី និង​រដ្ឋសភា​អនុម័ត​នៅ​ខែ​ឧសភា។ នៅ​មជ្ឈមណ្ឌល​​កុមារ​គថ្លង់​នៅ​​​សង្កាត់​​ភ្នំពេញ​ថ្មី ​ខណ្ឌ​សែនសុខ​កាលពី​ថ្ងៃ​អាទិត្យ ក្នុង​ឱកាស​​ចែក​អាហារ​ជាមួយ​នឹង​កុមារ មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ លោក ហ៊ុន សែន បាន​ថ្លែង​ថា ៖ «​​វា​ជា​បញ្ហា​របស់​អ្នក​​ដែល​មិន​ឯកភាព​ [​ឲ្យ​មាន​ច្បាប់ ស្តីពី​អង្គការ​មិនមែន​រដ្ឋាភិបាល] ​ប៉ុន្តែ​ រដ្ឋាភិបាល​បាន​ព្រាង​ច្បាប់​រួច​ហើយ​តាំងពី​ឆ្នាំ ២០១២ ហើយ​នឹង​អនុម័ត​ដោយ​​ទីស្តីការ​គណៈរដ្ឋមន្រ្តី​ មិន​​ក្រោយ​ខែ​ឧសភា​ទេ បន្ទាប់មក​នឹង​បញ្ជូន​ទៅ​​រដ្ឋសភា ​ហើយ​សេចក្តី​ព្រាង​ច្បាប់​នឹង​ត្រូវ​អនុម័ត​ដោយ​គ្មាន​​​ឧបសគ្គ​ឡើយ​»។ ច្បាប់​ស្តីពី​ការគ្រប់គ្រង​​អង្គការ​សង្គម​ស៊ីវិល នឹង​តម្រូវ​ឲ្យ​​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​ចុះបញ្ជី​ជាមួយ​នឹង​រដ្ឋាភិបាល ដើម្បី​​មាន​​​​ឋានៈ​ផ្លូវច្បាប់ ហើយ​តម្រូវ​ឲ្យ​អង្គការ​ សមាគម​ទាំងនោះ​ រាយការណ៍​ពី​សកម្មភាព និង​ហិរញ្ញវត្ថុ​របស់​ខ្លួន​ជា​រៀងរាល់​ឆ្នាំ​ទៅ​រដ្ឋាភិបាល​។

  • នាយករដ្ឋមន្រ្តី​រិះគន់សកម្មជន​ប្រឆាំង​ការ​ជួញដូរមនុស្ស ​ម៉ម សុម៉ាលី ថា​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​ខ្មែរ​

    លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃ​អាទិត្យ​ បាន​រិះគន់​មិន​ចំឈ្មោះ​​អង្គការ​AFESIPរបស់សកម្មជន​ប្រឆាំង​​ការ​ជួញដូរមនុស្ស អ្នកស្រី ​ម៉ម សុម៉ាលី ដោយ​​លោកចាត់​ទុក​ថា​ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​កម្ពុជា​លើ​ឆាកអន្ត​រ​ជាតិ។ លោក​នាយករដ្ឋមន្រ្តី​បាន​ថ្លែង​បែបនេះ​នៅពេល​ចុះ​​សួរសុខទុក្ខ​កុមារ​ពិការ​គ​ថ្លង់នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​សង្កាត់​ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​​ ខណៈលោក​បានប្រតិកម្ម​ទៅ​នឹងអង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ប្រឆាំង​នឹងសេចក្តីព្រាង​​ច្បាប់​គ្រប់​គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល។

  • បក្ស​ប្រជាជន​ទំនង​ធ្វើ​ជា​ប្រធាន​ គ.ជ.ប ថ្មី​ទៀត

    បេក្ខជន​ពី​គណបក្ស​ប្រជាជន​ ទំនង​ជា​អាច​ធ្វើ​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) ថ្មី​ទៀត។ នេះ​បើ​យោង​តាម​មន្ត្រី​គណបក្ស​ប្រជាជន​ដែល​ថា គណបក្ស​កាន់អំណាច​​មាន​ប្រៀប បើ​​ផ្អែក​ទៅលើ​កិច្ចព្រមព្រៀង​នយោបាយ​កាលពី​ថ្ងៃ​ទី ២២ ខែ​កក្កដា​ឆ្នាំ​មុន​។ លោក សុខ ឥសាន ​អ្នកនាំពាក្យ ​គណបក្ស​ប្រជាជន បាន​បញ្ជាក់​កាលពី​ម្សិលមិញ​ថា លោក ស ខេង មេដឹកនាំ​តំណាង​សំឡេង​ភាគច្រើន និង​លោក សម រង្ស៊ី ​មេដឹកនាំ​​តំណាង​​សំឡេង​ភាគតិច នឹង​ជួប​ប្រជុំ​នៅ​ល្ងាច​ថ្ងៃ​នេះ ដើម្បី​ពិភាក្សា​លើ​ការជ្រើសរើស​សមាសភាព គ.ជ.ប ថ្មី បន្ទាប់ពី​បេក្ខជន ៦០ រូប បាន​ទទួល​ពាក្យសុំ​ពី​គណៈកម្មាធិការ​អចិន្រៃ្តយ៍​របស់​រដ្ឋសភា ហើយ​​បេក្ខជន​ជាង ២០ រូប បាន​ដាក់​ពាក្យ​​​សុំ​ធ្វើ​ជា​សមាជិក គ.ជ.ប​។

  • លោក ហ៊ុន សែន សរសើរ​ច្បាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ថា​ជា​របាំង​រារាំង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ភេរវកម្ម

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​មាន​ប្រសាសន៍​កាលពី​ថ្ងៃ​អាទិត្យ​ថា សមាជិក​សភា​ត្រូវតែ​អនុម័ត​ច្បាប់​ដ៏​ចម្រូង​ចម្រាស​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ទប់​ស្កាត់​មូលនិធិ​ពី​ក្រុម​ភេរវជន ដូចជា​ក្រុម​អាល​កៃដា ជាដើម កុំ​ឲ្យ​ហូរ​ចូល​ក្នុង​ប្រទេស​នេះ។ បន្ទាប់ពី​ស្ងាត់​ស្ងៀម​ជា​ច្រើន​ឆ្នាំ​ស្តីពី​ច្បាប់​នេះ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​បារម្ភ​ថា រដ្ឋាភិបាល​អាច​ប្រើ​ដើម្បី​ដាក់​ទោស​ទណ្ឌ​ចំពោះ​អ្នក​រិះគន់​របស់​ខ្លួន​នោះ លោក ហ៊ុន សែន បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​ទៅ​ដល់​គណៈ​រដ្ឋមន្ត្រី ដែល​ជា​ដំណាក់​កាល​ចុងក្រោយ​មុន​ពេល​ទៅដល់​សភា​ជាតិ ឲ្យ​បាន​ឆាប់​នៅ​ដើម​ខែ​ក្រោយ​នេះ។

  • តុលាការ​​​សាកសួរ​​​សកម្ម​​​ជន​​​ប្រឆាំង​​​គម្រោង​​​សាងសង់​​​ទំនប់​​​វារី​​​អគ្គិសនី​​​ម្នាក់​​​

    កាលពី​ថ្ងៃសុក្រ​ សាលា​ដំបូង​ខេត្ត​កោះកុង​បាន​សាក​សួរ​អ្នកភូមិ​​នៅ​តំបន់​ជ្រលង​អារ៉ែង​ម្នាក់ ដែល​បាន​ជំទាស់​ទៅ​នឹង​​គម្រោង​សាង​សង់​​​ទំនប់​​​វារី​អគ្គិសនី​ដែល​គាំទ្រ​ដោយ​រដ្ឋា​​​ភិបាល​ជុំវិញ​ការ​ចោទ​ប្រកាន់​​​ពី​​​បទ​កាប់​ឈើ​ខុស​ច្បាប់ ប៉ុន្តែ​​មិន​ទាន់​ធ្វើ​ការ​ចោទ​ប្រកាន់​នៅឡើយ​ទេ។ តុលាការ​បាន​​​កោះ​​​ហៅ​​​​លោក វ៉ែន វ៉ន កាលពី​ខែ​កុម្ភៈ​ឆ្លើយ​តប​ទៅ​នឹង​ពាក្យ​​បណ្ដឹង​របស់​រដ្ឋបាល​ព្រៃ​ឈើ​ដែល​ចោទ​ប្រកាន់​រូប​គាត់​ពី​​​បទ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​តំបន់​ជ្រលង​នេះ ប៉ុន្តែ​បាន​ពន្យារ​​​ពេល​​​កាលបរិច្ឆេទ​​សវនាការ​ដើម ដោយ​ទុក​ពេល​ឲ្យ​គាត់​រៀបចំ​ឯកសារ​បន្ថែម​ទៀត។

  • គ្រូ​បង្រៀន​ខេត្ត​តាកែវ​ទំនាស់​នឹង​ការ​មិន​ដក​គណៈ​គ្រប់គ្រង​សាលា​ដែល​ប្រព្រឹត្ត​អំពើពុករលួយ

    លោកគ្រូៗ​វិទ្យាល័យ​សុខអានក្ដី​ទន្ទឹម ខេត្ត​តាកែវ ជំទាស់​ទៅ​នឹង​ការ​សម្រេច​របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា ដែល​មិន​ព្រម​ដក​ក្រុម​គណៈគ្រប់គ្រង​សាលា​នេះ​ចេញ បន្ទាប់​ពី​បាន​ស៊ើប​អង្កេត​ឃើញ​ថា គណៈគ្រប់គ្រង​ទាំង​៣​រូប​​នោះ ពាក់​ព័ន្ធ​និង​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ។ បន្ទាប់​ពី​បាន​ចំណាយ​ពេល​ស៊ើប​អង្កេត​ជាង​២​ខែ​មក ក្រសួង​អប់រំយុវជន​និង​កីឡា បាន​រកឃើញ​ថា ក្រុម​គណៈ​គ្រប់គ្រង​វិទ្យាល័យ សុខអានក្ដី​ទន្ទឹម បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ ដូច​ពាក្យបណ្ដឹង​របស់​លោក​គ្រូអ្នកគ្រូ​សាលា​នេះ ប្ដឹង​កាល​ពី​ដើម​ឆ្នាំ​២០១៥ កន្លង​មក​មែន។ ក៏​ប៉ុន្តែ​ក្រសួង​អប់រំ​យុវជន​និង​កីឡា មិន​បាន​ដាក់​ទណ្ឌកម្ម ឬ​ដក​តំណែង​គណៈគ្រប់គ្រង​ទាំង​៣​រូប ដែល​ក្នុង​នោះ​មាន លោក​នាយក​សាលា នាយក​រង​ទាំង​ពីរ​ភេទ​នោះទេ។

  • ​អ្នកឃ្លាំមើល​ការបង្កើត គ​.​ជ​.​ប ថ្មី​យល់ឃើញ​ខុស​គ្នា​លើ​ការ​រើស​ប្រធាន​ស្ថាប័ន​នេះ​​

    អ្នកឃ្លាំមើល​ការបង្កើត គ​.​ជ​.​ប ថ្មី បង្ហាញ​ការយល់ឃើញ​ខុស​គ្នា​លើ​ការជ្រើសរើសប្រធាន និង​អនុប្រធាននៃ​ស្ថាប័ន​នេះ ខណៈ​លោក សម រង្ស៊ី និង​លោក ស ខេង គ្រោង​ជួប​គ្នា​នៅ​ល្ងាច​ថ្ងៃ​នេះ ដើម្បី​ជជែក​លើ​ការជ្រើសរើស​សមាសភាព គ​.​ជ​.​ប ថ្មី​ ។​ សមាជិក​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) លោក យ៉ង់ គិមអេង មានប្រសាសន៍ថា ប្រធាន ​និង​អនុប្រធាន គ​.​ជ​.​ប ថ្មី ទោះជា​ជ្រើសរើស​មក​ពី​គណបក្ស​ណា​ក៏​ដោយ​គឺ​មិន​សំខាន់​ទេ តែ​អ្វី​ដែលសំខាន់​បុគ្គល​នោះ​ត្រូវ​មាន​សមត្ថភាព​គ្រប់គ្រាន់ ធ្វើការ​ដោយ​អព្យាក្រឹត ឯករាជ្យ និង​មាន​ឆន្ទៈ​បម្រើ​ប្រយោជន៍​ម្ចាស់ឆ្នោត ។ លោក​ថា «ខ្ញុំ​ថា​វា​មិនសំខាន់​ថាអ្នក​ណា​ទេ សំខាន់​បំផុត​មនុស្ស​នោះ​មាន​ជំហរ​ឯករាជ្យ​ឬអត់ អព្យាក្រឹត​ឬអត់ មាន​សុចរិត​ភាព​ឬអត់ មាន​តម្លាភាព​ឬអត់ នេះ​ជារឿង​សំខាន់​» ។

  • លោក កឹមសុខា មិនទាន់ប្រាកដថា ចូលតុលាការ តាមដីកា ថ្ងៃ៨មេសានៅឡើយទេ

    រហូតដល់​ថ្ងៃ​ចន្ទ​នេះ លោក​កឹម​សុខា អនុប្រធាន​ទី១រដ្ឋសភា និង​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ មិនទាន់​សម្រេច​ថា នៅ​ថ្ងៃទី៨មេសា លោក​ត្រូវ​ចូលខ្លួន ទៅកាន់​តុលាការ​រាជធានី​ភ្នំពេញ តាម​ដីកា​កោះហៅ ឬ​យ៉ាងណា​នៅឡើយ​ទេ។ នេះ​បើតាម​មេធាវី លោក ចាន់ ចេង។ លោក​កឹម​សុខា ត្រូវបាន​តុលាការ កោះហៅ ទៅ​សាកសួរ​ក្នុង​សំណុំរឿង​បាតុកម្ម ក្រោយ​ការបោះឆ្នោត ឆ្នាំ២០១៣។ សំណុំរឿង​ក្តី​នោះ កាលពីដើមឆ្នាំ២០១៤ លោក​កឹម​សុខា បាន​ចូល​បំភ្លឺ​តុលាការ ជាមួយ​លោក​សមរង្ស៊ី និង​លោក​រ៉ុង​ឈុន ម្តង​រួចមកហើយ។

  • សំណុំ​រឿង​ដីធ្លី​​របស់​ប្អូនស្រី​ឧបនាយករដ្ឋមន្ត្រី​ឡើង​កម្តៅ

    តំណាង​អ្នកភូមិ​ជនជាតិ​ភាគតិច​​ចំនួន​ ៤​ នាក់​ដែល​រួមមាន​ទាំង​ភរិយា​សកម្មជន​សិទ្ធិមនុស្ស​ខេត្ត​រតនគិរី​ផង​នោះ ត្រូវ​បាន​លោកស្រី​ គាត ​កុលណី ​​ប្អូនស្រី​លោក​ឧបនាយករដ្ឋមន្រ្តី​ គាត ឈន់ ​ប្តឹង និង​បង្គាប់​ឲ្យ​ចូល​ខ្លួន​នៅ​ថ្ងៃ​ចន្ទ​នេះ ​បើ​មិន​ចូល​តាម​ការកំណត់​នោះ​ទេ តុលាការ​នឹង​បង្គាប់​ឲ្យ​ចាប់​​ខ្លួន​។ សំណុំ​រឿង​ជម្លោះ​ដីធ្លី​ដ៏រ៉ាំរ៉ៃ ​រវាង​ប្រជាសហគមន៍​ជនជាតិ​​ភាគតិច​ចារ៉ាយ​ ក្នុង​ភូមិ​គងធំ ​ឃុំ​ប៉ាតេ ស្រុក​អូរយ៉ាដាវ​ជាង​ ៤០ ​គ្រួសារ ​និង​លោកស្រី​ គាត កុលណី បាន​អូសបន្លាយ​តាំងពី​ឆ្នាំ​ ២០០៧ ​មក​។ ប្រជាសហគមន៍​បាន​ប្តឹង​ទាមទារ​ដី​ចំនួន​ ៤៥០ ​ហិកតា​ពី​លោកស្រី​ កុលណី ​វិញ​ ប៉ុន្តែ​តុលាការ​មិន​បាន​ចាត់ការ​លើ​បណ្តឹង​របស់​សហគមន៍​នោះ​ទេ។ ​ប្រជាសហគមន៍​បែរ​ជា​ត្រូវ​បាន​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​ខ្លួន​ជា​បន្តបន្ទាប់​កាលពី​ឆ្នាំ​ ២០១២ ​ម្នាក់ និង ៤ ​នាក់​ផ្សេង​ទៀត​កាលពី​ចុង​ខែ​មីនា​ឆ្នាំ​២០១៥​។

  • គ្រួសារ​ និង​សង្គម​ស៊ីវិល​​សុំ​ឲ្យ​ស៊ើបអង្កេត​​ករណី​​ស្រី​បឹងកក់​​ជាប់​ឃុំ​បោកក្បាល​របួស

    ក្រុម​គ្រួសារ និង សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ និង​អង្គការ​សង្គម​ស៊ីវិល ​បាន​អំពាវនាវ​សុំ​ឲ្យ​តុលាការ​ និង​ក្រសួង​មហាផ្ទៃ ​ធ្វើការ​ស៊ើបអង្កេត​បន្ទាន់​មួយ​ទៅលើ​ភាព​មិន​ប្រក្រតី​របស់​ឆ្មាំ​ពន្ធនាគារ​ព្រៃស ​​(ម២) បន្ទាប់ពី​មាន​​អ្នកទោស​ស្ត្រី​បី​នាក់​នៃ​សហគមន៍​បឹងកក់ បាន​ទទួល​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។ កាលពី​ព្រឹក​ថ្ងៃ​សុក្រ អ្នកស្រី​ ទេព វន្នី, អ្នកស្រី គង់ ចាន់ថា ​និង ​អ្នកស្រី បូ ឆវី​ ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ (ម២) ត្រូវ​​គេ​រាយការណ៍​ថា ​បាន​នាំ​គ្នា​បោកក្បាល​​នឹង​​ជញ្ជាំងថ្ម​បន្ទប់​ពន្ធនាគារ បណ្ដាល​ឲ្យ​រងរបួស​បាក់​ធ្មេញ និង​បែក​ក្បាល​រហូត​ដល់​សន្លប់​បាត់​ស្មារតី។

  • ​ប្រជា​សហគមន៍​គៀន​ឃ្លាំង​​រាជធានី​ភ្នំពេញ​តវ៉ា​ឲ្យ​អាជ្ញាធ​របើកផ្លូវ​ច្រកចេញ​​ចូល​ភូមិ​​

    ប្រជាពលរដ្ឋ​សហគមន៍​គៀន​ឃ្លាំង​ប្រមាណ​៣០​នាក់ នៅ​សហគមន៍​គៀន​ឃ្លាំង ក្នុង​សង្កាត់​ព្រែកលាប ខណ្ឌ​ជ្រោយចង្វារ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​បើ​ក​ផ្លូវ​ច្រកចូល​ទៅរ​កភូមិ ដែល​ពួកគេ​អះអាង​ថា​ការបិទផ្លូវ​នេះ​ធ្វើឲ្យ​ពួកគាត់​ជួបផល​លំបាក​ពេល​ធ្វើដំណើរ​ចេញ​ចូល​ភូមិ ។​ ​តំណាង​សហគមន៍​ម្នាក់​លោក រិទ្ធិ ឌី​ណា ឲ្យ​VOD​ដឹងថា កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បាន​យក​ស៊ីម៉ងត៍​ចាក់​បិទផ្លូវ ដែល​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​តែងតែ​ធ្វើដំណើរ​ចេញចូល​ទៅ​ភូមិ​ជា​រៀងរាល់ថ្ងៃ ។ លោក​ថា ការ​បិទផ្លូវ​របស់​ម​ន្ទីរ​សាធារណៈការ​នេះ​ធ្វើឲ្យ​ពួកគាត់​ត្រូវប្រើប្រាស់​ផ្លូវវាង​ជំនួស ដែល​ផ្លូវ​នោះ​ឆ្ងាយ​ជាង​មុន ។​

  • ពលរដ្ឋ​ខណ្ឌ​ជ្រោយចង្វារ​លើក​បដា​ប្រឆាំង​នឹង​ការ​សង់​ទ្រូង​ផ្លូវ​បិទ​ច្រក​ចូល​ភូមិ

    ពលរដ្ឋ​ប្រមាណ​៥០​នាក់ មក​ពី​សង្កាត់​៣​ក្នុង​ខណ្ឌ​ជ្រោយចង្វារ នាំ​គ្នា​លើក​បដា​តវ៉ា​នឹង​ការសាងសង់​ទ្រូង​ផ្លូវ​បិទ​ច្រក​ចូល ទៅ​កាន់​ភូមិ​ឋាន​របស់​ពួកគាត់ នៅ​ព្រឹក​ថ្ងៃ​ទី៦ មេសា។ ការ​ទាមទារ​របស់​ពលរដ្ឋ បាន​ស្នើ​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច អន្តរាគមន៍​បើក​ទ្រូង​ផ្លូវ ត្រង់​ចំណុច​ផ្លូវ​ទំនប់​ខ្មែរ​លើ តាម​បណ្ដោយ​ផ្លូវ​ជាតិ​៦អា ស្ថិត​ក្នុង​ភូមិ​គៀនឃ្លាំង សង្កាត់​ព្រែកលៀប បន្ទាប់​ពី​ពលរដ្ឋ​ត្អូញត្អែរ ពី​ការ​លំបាក​ធ្វើ​ដំណើរ​ចូល​ភូមិ​ឋាន ដែល​តម្រូវ​ឲ្យ​ជិះ​វាង​ដី​ប្រមាណ​១​គីឡូ​ម៉ែត្រ។ ពលរដ្ឋ​បាន​អះអាង​ថា ពួកគាត់​បាន​ដាក់​ស្នើ​ទៅ​អាជ្ញាធរ​ជ្រោយចង្វារ​ហើយ ដោយ​រង់​ចាំ​ដំណោះស្រាយ នៅ​រសៀល​ថ្ងៃ​នេះ។ ពលរដ្ឋ​បន្ត​ថា ពួកគាត់​នឹង​តវ៉ា​ជា​ថ្មី បើ​គ្មាន​ដំណោះស្រាយ។

  • បក្ស​ទាំងពីរ​នឹង​ប្រជុំគ្នា​ម្តងទៀត​នៅ​ថ្ងៃទី​៨​មេសា ដើម្បី​ពិនិត្យមើល​បេក្ខភាព​សមាជិក គជប ថ្មី​​

    ​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នឹង​ជួប​ប្រជុំ​គ្នា​ម្តងទៀត​នៅ​ថ្ងៃទី​៨ ខែ​មេសា ខាងមុខនេះ ដើម្បី​ពិនិត្យមើល​បេក្ខជន​ដែល​បាន​ដាក់​ពាក្យ​ស្នុំ​សុំ​ធ្វើ​ជា​សមាជិក គជប ថ្មី ។​ ​នៅ​ល្ងាច​ថ្ងៃ​ចន្ទ​នេះ ថ្នាក់ដឹកនាំ​គណបក្ស​ទាំងពីរ​បាន​ជួបជុំគ្នា​នៅ​វិមាន​រដ្ឋ​សភា ផ្តោត​សំខាន់​លើ​ការរៀបចំ​សមាសភាព គជប ថ្មី ។ ទោះយ៉ាងណា ក្រោយ​កិច្ចប្រជុំ​ចប់ ថ្នាក់ដឹកនាំ​ទាំង​ពីរ​មិន​បាន​បញ្ចេញ​សមាសភាព គជប ថ្មី​ទេ ដោយ​អះអាង​ថា នឹង​ប្រជុំគ្នា​ម្តងទៀត​នៅ​ថ្ងៃទី ៨ ខែ​មេសា ខាងមុខ ដើម្បី​ពិនិត្យមើល​បេក្ខភាព​សមាសភាព គជប ថ្មី​បន្ទាប់​ពី​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា រៀបចំ​ដាក់​ជូន​គណបក្ស​ទាំង​ពីរ​ពិនិត្យ​នៅ​ថ្ងៃស្អែក​នេះ ។​

  • នាយករដ្ឋមន្រ្តីអះអាង​ថា​ច្បាប់អង្គការនឹង​ឆ្លង​គណៈរដ្ឋមន្រ្តីនៅខែឧសភាខាងមុខនេះ​

    លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃអាទិត្យនេះ បាន​ថ្លែង​ថា​​ច្បាប់ស្តីពីការគ្រប់គ្រង​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​នឹង​ត្រូវ​ឆ្លងគណៈ​រដ្ឋមន្រ្តី ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៥ខាងមុខនេះ​ ដោយ​លោកអំពាវ​នាវ​ឲ្យ​​មាន​ការ​ផ្តល់​​យោបល់ជាជាង​ការរារាំង​​កុំ​ឲ្យ​មាន​ការ​អនុម័ត​ច្បាប់នេះ​។​ នៅពេល​ចុះ​​សួរសុខទុក្ខ​កុមារ​ពិការ​គ​ថ្លង់នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ​​ លោក​នាយករដ្ឋមន្រ្តីបាន​ចោទ​ជា​សំណួរ​ថា​មូលហេតុអ្វី​បាន​ជា​អង្គការក្រៅរដ្ឋាភិបាល​មិន​ចង់​ឲ្យ​​ច្បាប់គ្រប់គ្រង​អង្គការ​នេះត្រូវអនុម័ត​​។ លោក​បន្ត​ថាតា​ម​ដែលលោកបានដឹង មុ​ននឹងអង្គការ​ក្រៅ​រដ្ឋាភិបាល​​មួយ​ចំនួន​ចង់​​និយាយបញ្ហាអ្វីមួយ អង្គការ​ទាំងនោះ​​ត្រូវយកទៅ​ពិភាក្សា​ជាមួយ​ស្ថានទូតពីរថ្ងៃមុន​​។ លោក​​បញ្ជាក់​​ថា«អញ្ចឹង​ប្រទេស​នេះត្រូវ​ញាំញីអធិបតេយ្យ»។

  • លោក​ហ៊ុន សែន​៖ ​សេចក្តី​ព្រាង​ច្បាប់​​គ្រប់គ្រង​​អង្គការ​​សង្គម​ស៊ីវិល​​នឹង​ត្រូវ​​អនុម័ត​​ជា​​បន្ត​បន្ទាប់​

    ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ថ្ងៃអាទិត្យ​នេះ បានប្រកាសថា សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​នឹងត្រូវ​គណៈរដ្ឋមន្ត្រី​ប្រជុំពិភាក្សា និង​អនុម័ត​នៅក្នុង​ខែឧសភា​ខាងមុខនេះ មុននឹង​ដាក់​ទៅកាន់​រដ្ឋសភា ដើម្បី​ពិភាក្សា និង​អនុម័ត​បន្ត។ លោក​ហ៊ុន សែន បានប្រកាស​ដូចនេះ នៅក្នុង​ពិធី​សម្ភោ​ធ​អាគារ និង ជួប​សួរសុខទុក្ខ​កុមារ​ពិការគថ្លង់នៅ​អង្គការ​គ្រួសារ​ថ្មី ក្នុង​រាជធានី​ភ្នំពេញ។ យ៉ាងណាក៏ដោយ សេចក្តីព្រាងច្បាប់​ដ៏​ចម្រូងចម្រាស​នេះ ត្រូវបាន​សង្គម​ស៊ីវិល​សម្តែង​ការមិន​ពេញចិត្ត​ដោយបាន​ចាត់ទុកថា នឹង​រឹតត្បិត​សកម្មភាព​របស់ខ្លួន។

  • បណ្ដាញ​សហគមន៍​ការពារ​ព្រៃឡង់​ចុះ​ល្បាត​ព្រៃ

    សហគមន៍​ការពារ​ព្រៃឡង់​ដែល​បាន​ចុះ​ល្បាត​ព្រៃ​ក្នុង​ខេត្ត​៤ បាន​សម្រេច​ដុត​សម្ភារៈ​កាប់​ឈើ​ខុស​ច្បាប់ ដែល​រឹប​អូស​បាន​ពី​ការ​ល្បាត​ព្រៃ​ចោល និង​សម្ភារៈ​វត្ថុ​តាង​ខ្លះ​ទៀត​ប្រគល់​ជូន​មន្ត្រី​រដ្ឋបាល​ព្រៃឈើ ដើម្បី​ឲ្យ​ចាត់​វិធានការ​តាម​នីតិវិធី​ច្បាប់។ សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង ៤​ខេត្ត មាន​ខេត្ត​ក្រចេះ ស្ទឹងត្រែង ព្រះវិហារ និង​ខេត្ត​កំពង់ធំ បាន​បើក​យុទ្ធនាការ​ល្បាត​ព្រៃ​រយៈពេល ៤​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៥ ខែ​មេសា។ យុទ្ធនាការ​នេះ មាន​គោលដៅ​ល្បាត​ការពារ​ព្រៃ​ដើម្បី​ទប់ស្កាត់​បទល្មើស​ព្រៃ​ឈើ​នៅ​ក្នុង​តំបន់​ព្រៃឡង់។

  • អ្នកស្រុក​ឈូក​ខេត្ត​កំពត​ព្រួយបារម្ភខណៈ​អាជ្ញាធរខេត្ត​ប្រកាស​ថា​យក​ដី​ពួកគេ​ទៅឲ្យ​យោធិន​ពិការ​​

    ប្រជាពលរដ្ឋ​នៅ​ឃុំ​តេជោ​អភិវឌ្ឍន៍ ស្រុក​ឈូក ខេត្ត​កំពត ឲ្យដឹងថា នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​អាជ្ញាធរ​ថ្នាក់ស្រុក នឹង​ចុះ​វាស់វែង​ដី និង​រុះរើ​ផ្ទះសម្បែង​ប្រជាពលរដ្ឋ​ជិត​១​ពាន់​គ្រួសារ ដើម្បី​យក​ដី​ឲ្យ​យោធិន​ពិការ ខណៈ​ប្រជាពលរដ្ឋ​អះអាងថា បាន​រស់នៅ​លើ​ដី​នោះ​ជិត​ដប់ឆ្នាំ​មកហើយ ។​

  • ក្រុម​​អ្នក​​ប្ដូរ​​ភេទ​​ទាម​ទារ​​អោយ​​មាន​​ច្បាប់​​ការ​ពារ​​សិទ្ធិ​​ដើម្បី​​បញ្ឈប់​​ការ​​រើស​អើង

    ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា អ្នក​ស្រឡាញ់​ទាំង ២​ភេទ និង​​អ្នក​ប្ដូរ​ភេទ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​ថា អិល.ជី.ប៊ី.ធី (LGBT) នៅ​តែ​រង​ការ​រើសអើង ដែល​ជំរុញ​អោយ​ពួកគេ​ជួប​ការ​លំបាក​ទាំង​នៅ​ក្នុង​ការ​រស់​នៅ និង​ប្រកប​របរ​ចិញ្ចឹម​ជីវិត។ ការ​រើសអើង​ទាំងឡាយ​ទៅ​ក្រុម​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា​ អិល.ជី.ប៊ី.ធី ត្រូវ​ចាត់​ទុក​ថា ជា​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​រស់​នៅ​របស់​ពួកគេ។ ករណី​នេះ​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា រួម​ទាំង​អង្គការ​សហ​ប្រជាជាតិ​ផង ជំរុញ​អោយ​រដ្ឋាភិបាល​កម្ពុជា ធានា​សិទ្ធិ​សេរី​ភាព​ពួកគេ​អោយ​បាន​ពេញលេញ។

  • ប្រជា​សហគមន៍​ព្រៃ​ឡង់​ចាប់បាន​ម៉ាស៊ីន​អារឈើ​២៥​គ្រឿង​ពេល​ចុះ​ល្បាត​​

    ប្រជា​សហគមន៍​ល្បាត​ព្រៃ​ឡង់ ចាប់​បាន​ឈើ និង​ម៉ាស៊ីន​អារឈើ​២៥​គ្រឿង ខណៈ​ចុះ​ល្បាត​រយៈពេល​៥​ថ្ងៃ នៅក្នុង​ខេត្ត​ចំនួន​៣ ។​ ​តំណាង​សហគមន៍​ព្រៃ​ឡង់​នៅ​ខេត្ត​ចំនួន​៣ គឺ​ខេត្ត​ព្រះវិហារ ស្ទឹងត្រែង និង​កំពង់ធំ ឲ្យដឹងថា ក្នុង​ការចុះ​ល្បាត​ព្រៃឈើ​រយៈពេល​៥​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១ ដល់​ថ្ងៃ​ទី​៥ ខែ​មេសា​នេះ ប្រជា​សហគមន៍​ចាប់បាន​ម៉ាស៊ីន​អារឈើ​សរុប​២៥​គ្រឿង និង​ឈើ​៤៥​ម៉ែត្រគូប ក្នុងនោះ​មាន​ឈើ​ប្រណីត​ប្រភេទ​ធ្នង់​២៨​គូ​ប ដួងចែម និង​ផ្តៀក​១៧​គូ​ប​ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo