កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក​ហ៊ុន សែន និង​សម រង្ស៊ី​សម្របសម្រួល​គ្នា​ដោះលែង​​អ្នក​បឹងកក់​និង​សកម្មជន​​បក្សប្រឆាំង​

    នៅទី​បំផុត​ ការ​ដោះលែង​សកម្មជន​បឹងកក់ និង​ការ​សុំ​នៅក្រៅឃុំ​របស់​សកម្មជន​គណបក្សសង្គ្រោះជាតិ សរុបចំនួន១៨នាក់មានពន្លឺ​លេចឡើង​ហើយ។ លោកអេង ឆៃអ៊ាង មន្ត្រីជាន់​ខ្ពស់​គណបក្សសង្គ្រោះជាតិបានគូស​បញ្ជាក់ថា​លោកនាយករដ្ឋមន្ត្រី​​​ហ៊ុន ​សែន និងលោក សម រង្ស៊ី បានពិភាក្សាសម្របសម្រួល​ឱ្យ​មានការ​ដោះលែង​សកម្មជន​បឹងកក់ ចំនួន១៣​ដែលរួម​មាន​អ្នកស្រីទេព វន្នី និងអតីត​ព្រះសង្ឃ​ចំនួន៣អង្គ។ បើតាម​លោកអេង ឆៃ អ៊ាង​ដដែល សកម្មជន​បឹងកក់​ទាំង១៣នាក់​នឹងត្រូវលោកនាយករដ្ឋមន្ត្រីហ៊ុន សែន​ស្វែងរក​កិច្ចអន្តរាគមន៍​ទៅកាន់​ព្រះមហាក្សត្រ​ដើម្បី​ដោះលែង។

  • បទ​យកការណ៍​៖ ប្រជា​សហគមន៍​ព្រៃ​ឡង់​បារម្ភ​ពី​ការបាត់បង់​មុខរបរ​ដង​ជ័រ​​

    ​ស្ថិត​នៅ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា ត្រើយ​ខាងលិច​ទន្លេមេគង្គ ព្រៃ​ឡង់​ស្ថិតនៅក្នុង​ខេត្ត​ចំនួន​៤​គឺ​ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ ។ លាតសន្ធឹង​លើ​ផ្ទៃដី​ប្រមាណ ៣៦០ ០០០ ហិកតា ព្រៃ​ឡង់​គឺជា​ព្រៃឈើ​ធំ​ជាង​គេ​ដែល​នៅ​សេសសល់​ក្នុងប្រទេស​កម្ពុជា និង​ឧបទ្វីប​ឥណ្ឌូចិន ។​ ​បើ​យោង​តាម​ប្រជា​សហគមន៍​រស់នៅ​តំបន់​ព្រៃ​ឡង់​ឲ្យដឹងថា ប្រភព​ចំណូល​ដ៏​សំខាន់​របស់​ពួកគេ​គឺ​បានមក​ពី​ដើម​ឈើទាល ឬ​ដើម​ច្បោះ ព្រោះ​ព្រៃ​ឡង់​មាន​ដើម​ជ័រ​ច្បោះ​នេះ​ពី​៧០​ទៅ​៧៥​ភាគរយ ដែល​សហគមន៍​អាច​អាស្រ័យ​ផល​សម្រាប់​ទ្រទ្រង់​សេដ្ឋកិច្ច​គ្រួសារ​គ្រប់​រដូវ​កាល ។ ជាមួយនឹង​ការអះអាង​ថា​បទល្មើស​ព្រៃ​ឈើ​នៅក្នុង​សហគមន៍​នៅតែ​កើតមាន​ជា​បន្តបន្ទាប់ ហើយ​ក្រុមហ៊ុន​ដែល​ទទួលបាន​ដី​សម្បទាន​ធ្វើការ​ឈូសឆាយ ប្រជា​សហគមន៍​ព្រៃ​ឡង់​បង្ហាញ​ពី​ការព្រួយបារម្ភ​ពី​ការបាត់បង់​មុខរបរ​ដើម្បី ផ្គត់ផ្គង់​ជីវភាព ។​

  • លោក ​មាជ សុវណ្ណរ៉ា ​និង អ្នកភូមិបឹង​កក់ជាង១០នាក់​ នឹងត្រូវមានសេរីភាព​នៅមុនចូលឆ្នាំខ្មែរ

    រាជធានីភ្នំពេញ​ ៖ ទីបំផុតទៅលោក ​មាជ សុវណ្ណរ៉ា ​ប្រធាននាយកដ្ឋានព័ត៌មាន​របស់គណបក្សសង្គ្រោះជាតិ ​និង អ្នកភូមិបឹងកក់ជាង១០​នាក់រួមទំាង​អ្នកស្រី ទេព វណ្ណី ​ដែលកំពុងជាប់ឃុំក្នុង​ពន្ឋនាគារព្រៃស​ នឹងត្រូវដោះលែងឲ្យ​នៅក្រៅឃុំ​និងដោះលែងឲ្យមានសេរីភាព​ឡើងវិញនៅមុនពិធីបុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរខាងមុខ ។ នេះបើយោងតាមលោក ​ជួង ជូងី ​មេធាវីការពារក្តីឲ្យ​មេបក្សប្រឆាំង​ ដែលបា្រប់ក្រុមអ្នក​រាយការណ៍ព័ត៌មាន​នៅវិមានរដ្ឋសភា​ ​នាព្រឹកថ្ងៃទី១០ មេសា ២០១៥ ។ បើតាមលោក​មេធាវីដដែល​ នៅថ្ងៃទី១៣ ​មេសា ​សាលាដំបូងរាជធានីភ្នំពេញ ​នឹងបើកសវនាការ​ជំនុំជម្រះសំណុំ​រឿងមនុស្សខាងលើនេះ​ ហើយថាតាម​ការ​សម្រប​​សម្រួល​រវាងសម្តេចតេជោ​ ហ៊ុន សែន​ និង លោក សម រង្ស៊ី​ គឺមេដឹកនំាទំាងពីរ​នឹងធ្វើលិខិតដាក់ថ្វាយ​ព្រះមហាក្សត្រ​ដើម្បីសុំឲ្យមាន​ការលើក​លែងទោស។

  • អ្នក​នេសាទ​ខ្មែរ​ដែល​បាន​ក្លាយ​​ជា​ទាសករ​លើ​ទូក​នេសាទ​​ត្រៀម​ខ្លួន​ត្រឡប់​មក​​​ប្រទេស​កំណើត​​វិញ​

    នៅ​ពេល​ រឿន ហែន ចង់​ឈប់​សម្រាក​បន្ទាប់​ពីចុះ​នេសាទ​នៅ​ក្នុង​ដែន​ទឹក​ឥណ្ឌូណេស៊ី​អស់រយៈ​ពេល​២០​ម៉ោង​ក្នុង​វេន​របស់​ខ្លួន ម្ចាស់​ទូក​នេសាទ​ថៃ​​បាន​វាយ​ដំ​ទាត់​ធាក់​រហូត​ទាល់​តែ​អ្នក​នេសាទ​អាយុ​២៩​ឆ្នាំ​រូប​នេះ​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ។ បន្ទាប់ពី​រងការ​ធ្វើ​បាប​អស់​​រយៈ​ពេល​២ឆ្នាំ និង​មិន​បាន​​ទទួល​ប្រាក់​ខែ​​តាម​អ្វី​ដែល​គេ​សន្យា​ផ្ដល់​ឲ្យ រឿន ហែន បាន​លួច​រត់​ដើម្បី​សេរីភាព​នៅ​ពេល​ទូក​នេសាទ​ចូល​ចត​នៅ​កោះ​បេនជីណា (Benjina) ដែល​ជា​កោះ​ដាច់​ស្រយាល​មួយ​របស់​ប្រទេស​​ឥណ្ឌូណេស៊ី។

  • ក្រុម​សិទ្ធិ​មនុស្ស​ជំទាស់​នឹង​របាយការណ៍​ប៉ូលិស​អំពី​ការ​ចាប់​ខ្លួន​ទាក់ទិន​នឹង​ការ​ដុត​ខ្លោងទ្វារ

    នគរបាល​នៅ​ក្រុង​សៀមរាប​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ពួកគេ​បាន​ចាប់​មនុស្ស​៦​នាក់​កាលពី​ថ្ងៃ​ពុធ​មក​សាកសួរ​ទាក់ទិន​នឹង​ការ​លួច​ដុត​ខ្លោង​ទ្វារ ដែល​សង់​សម្រាប់​ពិធី​បុណ្យអង្គរ​សង្ក្រាន្ត។ ខ្លោង​ទ្វារ​នេះ ដែល​សង់​និង​រចនា​តុបតែង​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ជា​ក្រុម​យុវជន​ដែល​ដឹកនាំ​ដោយ​កូន​ប្រុស​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ទទួល​រង​ការ​រិះគន់​ខឹង​ពី​អ្នក​ប្រើ​ហ្វេសប៊ុក​ខ្មែរ​ជាច្រើន​នាក់ ដែល​តវ៉ា​ថា ខ្លោង​ទ្វារ​នោះ​មិន​បាន​សង់​តាម​រចនាប័ទ្ម​ខ្មែរ​ឲ្យ​បាន​ត្រឹមត្រូវ។

  • រដ្ឋសភា​​​អនុម័ត​​​ការ​​​បោះ​​​ឆ្នោត​​​ជ្រើស​​​រើស​​​សមាសភាព​​​ គ.ជ.ប.ថ្មី​​​

    សមាជិក​​​ទាំង​​​៩​​​រូប​​​នៃ​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​​​​ (គ.ជ.ប.) ថ្មី​​​​​​ ត្រូវ​​​បាន​​​អនុម័ត​​​ដោយ​​​ការ​​​បោះ​​​ឆ្នោត​​​ជា​​​កញ្ចប់​​​នៅ​​​រដ្ឋសភា​​​កាល​​​ពី​​​ម្សិលមិញ ដោយ​​​លោក សិុក ប៊ុនហុក​​​ តំណាង​​​រាស្ត្រ​​​មក​​​ពី​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា ​​​ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​ប្រធាន​​​​​​គ.ជ.ប.​​​ដែល​​​នឹង​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​ឆ្នាំ​​​២០១៨។ ក្នុង​​​ចំណោម​​​តំណាង​​​រាស្ត្រ​​​១១៧​​​រូប​​​ដែល​​​មាន​​​វត្ត​​​មាន​​​​​​នៅ​​​ក្នុង​​​សម័យ​​​ប្រ​​​​​​ជុំ​​​សភា​​​​​​ មាន​​​១១៣​​​រូប​​​បាន​​​បោះ​​​ឆ្នោត​​​គាំទ្រ​​​សមាសភាព​​​គ.ជ.ប.ថ្មី ពី​​​ររូប​​​បោះ​​​ឆ្នោត​​​អនុប្បវាទ​​​​​​ មួយ​​​រូប​​​បោះ​​​ឆ្នោត​​​ជំទាស់​​​ ហើយ​​​សន្លឹក​​​ឆ្នោត​​​មួួយ​​​ទៀត​​​ត្រូ​​​វបាន​​​​​​ចាត់​​​ទុក​​​ជា​​​មោឃៈ​​​។

  • ADB បរាជ័យ​មិន​បាន​បំពេញ​តាម​ការប្តេជ្ញា​របស់​ខ្លួន

    ការពិនិត្យ​សកម្មភាព​របស់​​ធនាគារ​​អភិវឌ្ឍន៍​អាស៊ី​​​ (ADB) ដើម្បី​កែតម្រូវ​​ការបរាជ័យ​ដ៏ធំ​ក្នុង​ការផ្តល់​សំណង​ និង​ការ​​ផ្តល់​លំនៅឋាន​ថ្មី​​​​ទៅ​ពលរដ្ឋ​​រាប់​ពាន់​​គ្រួសារ​​​ដែល​​បាន​បណ្តាលឲ្យ​ពួកគេ​​កាន់តែ​ក្រ​ទៅៗ​ ដោយសារ​គម្រោង​ផ្លូវដែក​​តម្លៃ​ ១៤៣ ​លាន​​ដុល្លារ​​ដែល​ខ្លួន​ផ្តល់​ថវិកា បាន​​រកឃើញ​ថា ​ធនាគារ​នេះ បរាជ័យ​​មិន​បាន​បំពេញ​តាម​​ការប្តេជ្ញា​​​មួយ​ចំនួន​របស់​ខ្លួន។ សវនកម្ម​ផ្ទៃក្នុង​​​របស់​ (ADB) ទៅលើ​​គម្រោង​នេះ​ដោយ​គណៈកម្មាធិការ​​ពិនិត្យ​​អនុលោមភាព ដែល​​ចាប់ផ្តើម​​ក្នុង​ឆ្នាំ​ ២០១២ ​កាលពី​ឆ្នាំ​មុន​បាន​ផ្តល់​អនុសាសន៍​ឲ្យ​ ADB​ គិត​​ឡើង​​វិញ​​​ចំពោះ​វិធីសាស្រ្ត​​ទាំងមូល​របស់​ខ្លួន​​​លើ​ការដោះស្រាយ​​​ជាមួយ​ពលរដ្ឋ​រងគ្រោះ​​ ៤០០០ ​គ្រួសារ ដែល ADB ក្រោយមក​​ទទួល​ស្គាល់​​ថា ខ្លួន​បាន​​ធ្វើឲ្យ​ប្រជាជន​ទាំងនោះ​កាន់តែ​ក្រ​ទៅៗ​ដោយ

  • សកម្មជន​បក្សប្រឆាំង​ និង​សកម្មជន​ដីធ្លី​ទាំង​១៩​នាក់​នឹង​ត្រូវ​ដោះលែង​មុន​ចូលឆ្នាំ​ខ្មែរ​​

    សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ព្រះសង្ឃ និង​សកម្មជន​ដីធ្លី សរុប​១៩​អង្គនាក់ នឹង​បាន​នៅ​ក្រៅ​ឃុំនា​ដើម​សប្តាហ៍​ក្រោយនេះ តាមរយៈ​ការចរចា​នយោបាយ​ ។​ ​មេធាវី​ការពារ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ជូង ជូ​ងី ឲ្យដឹងថា រូបលោក និង​មេធាវី​ការពារ​ក្តី​មួយចំនួន​ទៀត បាន​បំពេញ​បែបបទតាម​នីតិវិធី​រួចរាល់​ហើយ កាលពី​ថ្ងៃ​ទី​៩ ​ខែ​មេសា​ម្សិលមិញ ដើម្បីអ្នកទាំងនោះរួចផុត​ពី​ការឃុំខ្លួន​នៅ​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​ក្រោយនេះ​ ។ អ្នក​ជាប់​ឃុំ​ទាំងនោះមាន​ព្រះសង្ឃ ព្រះនាម ស៊ឺន ហាយ លោក មា​ជ សុវណ្ណារ៉ា រួម​ទាំង​អ្នកស្រី​ ទេព វ​ន្នី ផងដែរ ​។​

  • ក្រសួង​ដែនដី បដិសេធ​របាយការណ៍​រួម​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីរ

    ក្រសួង​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​បដិសេធ​ចំពោះ​របាយការណ៍​របស់​​អង្គការ​​ទស្សនៈ​ពិភពលោក និង​អង្គការ NGO Forum ដែល​បាន​​បង្ហាញ​ថា ការវិវត្ត​ដ៏យឺតយ៉ាវ​​នៃ​​​ការ​ចុះបញ្ជី​ដីធ្លី​ភាគច្រើន បណ្តាល​មកពី​មាន​ការវៀលចេញ​​ដ៏សម្បើម​​ពី​ដំណើរការ​​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​នៅក្នុង​ទីប្រជុំជន ខណៈ​ដែល​អចលនទ្រព្យ​​មាន​​តម្លៃ​​​ខ្ពស់ និង​ទំនង​ជា​បង្ក​ឲ្យ​មាន​ជម្លោះ​កើតឡើង​ ថា​មិន​ឆ្លុះ​បញ្ចាំង​ពី​ការពិត​ និង​មិន​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ​។ យោង​ទៅ​តាម​សេចក្តី​​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ដែនដី​ដែល​​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ទី​ ៨ ខែ​មេសា​បាន​ឲ្យ​ដឹង​ថា របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ NGO Forum ស្តីពី​“ការ​វៀល​សហគមន៍​ក្រីក្រ​នៅ​ទីក្រុង​ចេញពី​ការ​ចុះបញ្ជី​ដីធ្លី​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​រាជធានី​ភ្នំពេញ​” មិន​ឆ្លុះបញ្ចាំង​ពី​ការពិត​ ពីព្រោះ​របាយការណ៍​នេះ​បាន​រកឃើញ​​ថា​សហគមន៍​បាន​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​ ដែល​ជា​កត្តា​មិន​អាច​ចុះបញ្ជី​ជូន​បាន​ ដូចនេះ​មិនមែន​ជា​ការ​វៀល​ចេញ​នោះ​ទេ​។ នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ៖«​វិធីសាស្ត្រ​ ការជ្រើសរើស​សំណាក​ផ្តោត​តែ​សហគមន៍​ក្រីក្រ​ដែល​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​តែ​ប៉ុណ្ណោះ​។ ផ្អែក​លើ​ទិដ្ឋភាព​ច្បាប់​ ដោយ​របាយការណ៍​រក​ឃើញ​ថា សហគមន៍​ក្រីក្រ​នោះ​រស់នៅ​លើ​ដី​សាធារណៈ​របស់​រដ្ឋ​នោះ​សហគមន៍​ទាំងនោះ​ពុំ​អាច​ក្លាយ​ជា​កម្មសិទ្ធិករ​បាន​ទេ​»។

  • គ្រួសារ​អ្នក​ភូមិ​តំបន់​បឹងកក់​​ទទួល​យក​ការ​ដោះ​ដូរ​ដី​ដើម្បី​បញ្ចប់​វិវាទ​ដីធ្លី

    យ៉ាង​​​ហោច​​​ណាស់​​​អ្នក​​​ភូមិ​​​​​​១៦​​​គ្រួសារ​​​ទៀត​ដែល​​​បាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​ដ៏​​​ល្វីង​​​ជូរ​​​ចត់ និង​​​អូស​​​បន្លាយ​​​ជាមួយ​​​អាជ្ញាធរ​​​រាជធានី​​​ជុំវិញ​​​ដី​​​ស្ថិត​ក្នុង​តំបន់​​​បឹង​​​កក់​​​នោះ​​​ បាន​​​ទទួល​​​យក​​​ការ​​​ដោះ​​​ដូរ​​​ដី​​​របស់​​​លោក​​​ ប៉ា សុជាតិ​​​វង្ស អភិបាល​​​រាជធានី​​​ភ្នំពេញ​​​​​​កាល​​​ពី​​ព្រឹក​​​ម្សិលមិញ​​​។ អ្នក​​​ភូមិ​​​តំបន់​​​បឹង​​​កក់​​​ប្រហែល​​​៦៥០​​​គ្រួសារ​​​​​​ ត្រូវ​​​បាន​​​ផ្តល់​​​ប័ណ្ណ​​​កម្មសិទ្ធិ​​​ដីធ្លី​​​កាល​​​ពី​​​ឆ្នាំ​​​២០១២​​​ បន្ទាប់​​​ពី​​​លោក​​​​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន បាន​​​អន្តរាគមន៍​​​នៅ​​​ក្នុង​​​វិវាទ​​​ដីធ្លី​​​នោះ ដោយ​​​កាត់​​​ដី​​​ទំហំ​​​១២,៤៤ហិកតាចេញ​​​ពី​​​តំបន់​​​​​​ទំហំប្រហែល​​​១៣០​​​ហិកតា​​​ដែល​​​សាលា​​​រាជធានី​​​បាន​​​ផ្តល់​​​ទៅ​​​ឲ្យ​​​លោក ឡាវ ម៉េងឃិន សមាជិក​​​ព្រឹទ្ធ​​​សភា​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា សម្រាប់​​​គម្រោង​​​​​​អចនលទ្រព្យ​​​ ដែល​​​មាន​​​តម្លៃ​​​ថ្លៃ។

  • មន្ត្រី​កងរាជអាវុធហត្ថ​៦​នាក់​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ពាក់ព័ន្ធ​ហិង្សា​លើ​អ្នកបើករថយន្ត​ដឹក​ស្រូវ​​

    មន្ត្រី​កងរាជអាវុធហត្ថ​៦​នាក់ ត្រូវ​មេបញ្ជាការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេសសម្រេច​ផ្អាក​មុខងារ​បណ្តោះអាសន្ន និង​បញ្ជូន​ទៅ​តុលាការ​ខេត្ត​ព្រៃវែង នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ពាក់ព័ន្ធ​ហិង្សា​លើ​អ្នកបើករថយន្ត​ដឹក​ស្រូវ កាលពី​ជិត​មួយ​ខែ​មុន ។ ​មេបញ្ជាការរង​នៃ​ស្នងការដ្ឋាន​ស្រាវជ្រាវ និង​យុត្តិធម៌​របស់​កងរាជអាវុធហត្ថ​លេខ​ផ្ទៃ​ប្រទេស ស៊ិន សូ​ផាន្នី ថ្លែង​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​១០ ខែ​មេសា នេះ​ថា តាម​ការសិក្សា​ស្រាវជ្រាវ​កន្លង​មក​រក​ឃើញថា មាន​មន្ត្រី​កងរាជអាវុធហត្ថ​១២នាក់ ពាក់ព័ន្ធ​នឹង​ហិង្សា​លើ​ម្ចាស់​រថយន្ត​ដឹក​ស្រូវ ក្នុងនោះ៧​នាក់​ជា​កងរាជអាវុធហត្ថ​ខេត្ត​ត្បូងឃ្មុំ និង៥​នាក់​ជា​កងរាជអាវុធហត្ថ​ខេត្ត​ព្រៃវែង ​។

  • ១៦ ​គ្រួសារ​​​នៅ​បឹងកក់​ទទួល​យក​ដំណោះស្រាយ​ពី​សាលារាជធានី

    ពលរដ្ឋ​ ១៦ ​គ្រួសារ​នៃ​សហគមន៍​បឹងកក់ ដែល​រស់នៅ​តាម​ផ្លូវ​រថភ្លើង​ក្នុង​ភូមិ​ ១ សង្កាត់​​ស្រះចក ខណ្ឌ​ដូនពេញ ពី​​​​ម្សិលមិញ​បាន​​ឯកភាព​ទទួល​យក​​ដំណោះស្រាយ​បញ្ចប់​វិវាទ​ដីធ្លី ពី​សាលារាជធានី​ភ្នំពេញ​ហើយ​ ខណៈ​ពលរដ្ឋ​​ ៥ ​​​គ្រួសារ​ទៀត កំពុង​​​ស្ថិត​​ក្នុង​ការចរចា។ លោក ឡុង ឌីម៉ង់ មន្ត្រី​នាំពាក្យ​សាលារាជធានី​​​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ម្សិលមិញ​នេះ​ពលរដ្ឋ​មាន​​ជម្លោះ​ដីធ្លី​នៅ​បឹងកក់​ជាង​​ ២០ ​​​គ្រួសារ សម្រេច​​ទទួល​យក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ​ពី​សាលារាជធានី​ហើយ​។ ក្នុង​​នោះ​​​ ១៦ ​គ្រួសារ​ដឹកនាំ​ដោយ​​លោក ច័ន្ទ ពុទ្ធិស័ក្ដិ បាន​ទទួល​យក​ដី​ទំហំ ៦៤ ​​ម៉ែត្រការ៉េ​ ខណៈ​មាន​ ៥ ​​គ្រួសារ​ដឹកនាំ​​ដោយ​អ្នកស្រី លី ណារី ទទួល​ចាប់ពី ៧២ ​ម៉ែត្រការ៉េ​ទៅ​ដល់​​ ២១៦ ​ម៉ែត្រការ៉េ​។

  • ស្ត្រី​បឹង​កក់ ព្រះ​សង្ឃ​កម្ពុជា​ក្រោម និង​មន្ត្រី​បក្ស​សង្រ្គោះ​ជាតិ​នឹង​ត្រូវ​ដោះ​លែង​ទាំង​អស់

    សកម្មជន​តវ៉ា​ដីធ្លី​បឹងកក់​ចំនួន​១០​នាក់ ព្រះ​សង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ចំនួន ៣​នាក់ និង​លោក​មាជ សុវណ្ណារ៉ា រួម​ទាំង​មន្ត្រី​គណបក្ស​សង្រ្គោះ​ជាតិ ៤​នាក់​ទៀត​នឹង​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព និង​នៅ​ក្រៅ​ឃុំ នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​លោក ជូង ជូងី មេធាវី​ការពារ​ក្តី​របស់​គណបក្ស​សង្រ្គោះ​ជាតិ​បាន​​ប្រាប់ឲ្យ​​ដឹង​នៅ​ថ្ងៃ​សុក្រ​នេះ។ លោក មេធាវី បានថ្លែងថា​ ការ​ដោះ​លែង​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​នៃ​គណបក្ស​ទាំង​ពីរ​។ អ្នក​ទាំង​ ១៨ ​នាក់ ដែល​ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​សហគមន៍​អន្តរជាតិ រិះគន់​និង​មើល​ឃើញ​ថា ជា​រឿង​ជាប់​ពាក់​ពន្ធ​នឹង​នយោបាយ​នោះ ត្រូវ​បាន​តុលាការ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​លើ​ករណី​ដាច់​ឡែក​ពី​គ្នា។

  • សកម្មជន​អង្គការ​មាតា​ធម្មជាតិ និង​សហគមន៍​នេសាទ នៅ​កោះ​ស្រឡៅ ធើ្វ​ការតវ៉ា​តាម​ទូក​បណ្តេញ​សា​ឡង់​បូម​ខ្សាច់​

    លោក សាន់ ម៉ា​ឡា សកម្មជន​អង្គការ​មាតា​ធម្មជាតិ បាន​ប្រាប់​គេហទំព័រ CEN នៅ​រសៀល​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៥ នេះ​ថា រូបលោក រួម​នឹង​ប្រជា​នេសាទ​នៅ​សហគមន៍​កោះ​ស្រឡៅ ជាង ៥០​នាក់ កំពុង​ធើ្វ​ការតវ៉ា​តាម​ទូក​បណ្តេញ​សា​ឡង់​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម និង​ចិន ឲ្យ​ចេញពី​តប​ន់​នោះ​។​ ​ ​ ​លោក ម៉ា​ឡា បាន​និយាយថា ការ​បូម​ខ្សាច់​នេះ កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន​បាន​បង្ក​ឲ្យ​មានការ​បាក់​ដី រលំ​ផ្ទះ ជាពិសេស​ធើ្វ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​មុខរបរ​នេសាទ​របស់​ប្រជាពលរដ្ឋ រួច​អាជ្ញាធរ​ពុំដែល​រក​ដំណោះស្រាយ​ជូន​ទេ ដូចនេះ ពួកគាត់​បានសម្រេច​ចិត្ត​នាំគ្នា​ចេញមក​មក​តវ៉ា ដើម្បី​បណ្តេញ​សា​ឡង់​បូម​ខ្សាច់​ទាំងនោះ ឲ្យ​ចេញ​ឆ្ងាយ​ពី​ភូមិ​ឃុំ​របស់​ពួកគាត់​។​

  • លោក សម រង្ស៊ី អំពាវនាវ​ឲ្យ​សមាជិកគជប​ថ្មីធ្វើ​ការងារ​​មិន​ក្រោមឥទ្ធិពលគណបក្សនយោបាយ​​

    ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី បាន​អំពាវនាវ​ឲ្យ​សមាជិកគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គជប)ថ្មី ​ដែល​គណបក្ស​សង្រ្គោះជាតិ​​បាន​ជ្រើសរើស​ដាក់​ទៅ​រដ្ឋសភា​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត ត្រូវ​ធ្វើ​ការ​ឈរ​លើ​គោល​ការណ៍​អព្យាក្រឹតភាព​​ ឯករាជ្យ ដោយ​មិន​ស្ថិត​នៅក្រោម​ឥទ្ធិពល​គណបក្ស​នយោបាយ​ណាមួយ។​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋសភានឹង​​បើក​សម័យប្រជុំពេញអង្គមួយ​ ដើម្បីបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ដល់​​សមាជិកគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គជប)ថ្មី ដែលគណបក្សនយោបាយទាំងពីរ​បាន​ដាក់​​ទៅ​គណៈ​កម្មាធិការអចិន្រ្តៃយ៍។​ សមាសភាព​បេក្ខជន គ​.​ជ​.​ប ដែល​គណបក្សប្រជាជនកម្ពុជា​ដាក់​ទៅ​រដ្ឋសភា រួមមាន លោក ស៊ិក ប៊ុន​ហុក ជា​ប្រធាន លោក មាន សទិ លោក ឌុ​ច សុន និង លោក ឯម សូផាត ជា​សមាជិក​។​ ចំណែក​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ មិន​បាន​បង្ហាញ​ពី​បេក្ខភាព​ប្រធាន​គជប​ថ្មី​នេះ​ទេ ដោយ​គ្រាន់​ឲ្យដឹងថា សមាសភាព គជប ថ្មី រួមមាន លោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន លោក ហ៊ីង ធី​ឫទ្ធិ និង លោកស្រី តែ ម៉ា​នី​រ៉ុង​។​

  • រដ្ឋ​សភា​អនុម័ត​គាំទ្រ​សមាសភាព​បេក្ខជន គ.ជ.ប ៩​រូប

    រដ្ឋ​សភា នៅ​ព្រឹក​ថ្ងៃ​ទី​៩ មេសា អនុម័ត​គាំទ្រ​សមាសភាព​បេក្ខជន គ.ជ.ប ៩​រូប ដោយ​សំឡេង ១១៣ លើ ១១៧​សំឡេង ២​សំឡេង​អនុបវាទ ១​សំឡេង​មិន​គាំទ្រ និង​១​សំឡេង​មោឃៈ។ បេក្ខជន​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក ស៊ិក ប៊ុនហុក ត្រូវ​បាន​ជ្រើសរើស​ធ្វើ​ជា​ប្រធាន គ.ជ.ប និង​លោក គួយ ប៊ុនរឿន មក​ពី​គណបក្ស​សង្គ្រោះ​ជាតិ ជា​អនុប្រធាន។ ចំណែក​ឯ​អ្នក ៧​នាក់​អ្នក​ផ្សេង​ទៀត គឺ​ជា​សមាជិក។

  • តំណាង​ពលរដ្ឋ​ស្រុក​ឆ្លូង​២នាក់​ដែល​តវ៉ា​រឿង​អាជ្ញាធរ​ដុត​ឈូស​ឆាយ​ផ្ទះ​ត្រូវ​នាំ​ខ្លួន​ទៅ​តុលាការ

    ពលរដ្ឋ​២នាក់ តំណាង​ពលរដ្ឋ​៣១​គ្រួសារ ដែល​ត្រូវ​កម្លាំង​ចម្រុះ​ខេត្ត​ក្រចេះ​ចុះ​ដុត​ផ្ទះ និង​ឈូស​ឆាយ​ដី​ដំណាំ​កាល​ពី​ម្សិលមិញ នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​សាកសួរ​នៅ​ល្ងាច​ថ្ងៃ​ទី៩ មេសា។ ទាក់ទង​នឹង​ការ​បញ្ជូន​អ្នក​ទាំងពីរ​នាក់ ទៅ​តុលាការ​នៅ​ពេល​នេះ មិន​មាន​មន្ត្រី​ប៉ូលិស​អធិការដ្ឋាន​កម្រិត​ស្រាល​ស្រុក​ធ្លូង​ណា ផ្ដល់​ពី​មូលហេតុ​ដែល​អាជ្ញាធរ​ចាប់​ខ្លួន​អ្នក​ទាំងពីរ​ឃុំ​ខ្លួន និង​បញ្ជូន​ទៅ​សាកសួរ​នៅ​តុលាការ​ឡើយ។

  • សមត្ថកិច្ច​បង្ក្រាប​វៀតណាម​​ចូល​មក​​តាំងសមាធិ

    កងកម្លាំង​ចម្រុះ​ កាលពី​ម្សិលមិញ​បាន​ចុះបង្ក្រាប​បណ្តេញ​​លោកសង្ឃ​ជនជាតិ​វៀតណាម ៧​ អង្គ​ និង​ឧបាសក​ បី ​នាក់ ព្រមទាំង​​​ធ្វើការ​​ដុត​បំផ្លាញ​​ចោល​អាស្រម ដែល​ធ្វើ​ដើម្បី​​តាំងសមាធិ​ខុស​ច្បាប់​ នៅលើ​កោះកុង​ក្រៅ ​ស្ថិត​ត្រង់​ចំណុច​​ចម្ការ​ដូង​ទី ៤ ​ក្នុង​ឃុំ​កាពិ​ ស្រុក​​កោះកុង​ដែល​មាន​ចម្ងាយ​​ប្រមាណ​ជា​ ២០ ​គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ដ​កោះកុង​។ លោក សំឃិត​ វៀន ​ស្នងការ​នគរបាល​ខេត្ត​កោះកុង​ បាន​​ឲ្យ​ដឹង​ថា កងកម្លាំង​ចម្រុះ​ ដែល​ចុះ​ទៅ​បង្ក្រាប ដឹកនាំ​ដោយ​លោក​នាយឧត្ដមនាវី ទៀ​ វិញ អគ្គមេបញ្ជាការរង​នៃ​កងយោធពល​ខេមរភូមិន្ទ​ និង​​ជា​មេបញ្ជាការ​កងទ័ព​ជើងទឹក សហការ ជាមួយ​កម្លាំង​នគរបាល​ និង​មន្ត្រី​ធម្មការ​ និង​សាសនា​មន្ត្រី​បរិស្ថាន កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​បាន​ចុះ​ទៅ​ដុត​បំផ្លាញ​ចោល​អាស្រម​របស់​ជនជាតិ​វៀតណាម​ មាន​ដូចជា រូបសំណាក​ព្រះនាង​គង់ស៊ីអ៊ីម កម្ពស់​ ៨ ម៉ែត្រ​ និង​កន្លែង​បោះតង់​ស្នាក់នៅ។​

  • សភា​បោះឆ្នោត​ហើយ ឲ្យ​លោក​ស៊ិ​ក ប៊ុន​ហុក ធ្វើ​ប្រធាន​និង​គួ​យ​ប៊ុន​រឿន ធ្វើ​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត

    ទីបំផុត ​លោក ​ស៊ិ​ក ប៊ុន​ហុក​ ដែលមាន​ជំនាញ​ច្បាប់​និង​ការបោះឆ្នោត ​ត្រូវបាន​ជ្រើស រើស​ជា​ប្រធាន​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ចំណែក លោក គួ​យ ប៊ុន​រឿន ​ត្រូវបាន​បោះឆ្នោត​ជា​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​។​ ​លោក ស៊ិ​ក ប៊ុនហុក ​ត្រូវបាន​គេ​ដឹងថា ​ធ្លាប់​ធ្វើជា​ទីប្រឹក្សារបស់​លោកតា ​ឆេង​ ផុន ​អតីត​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​។ ដូច្នេះ លោក​មានបទពិសោធន៍​ច្រើន​ស្រាប់​លើ​ការងារ​រៀបចំ​ការបោះឆ្នោត​នេះ​។​ - See more at: http://www.cen.com.kh/local/01974632#sthash.Mb6xmMKw.gGUD1hXL.dpuf

  • រដ្ឋសភា​បោះឆ្នោត​ឲ្យប្រធាន គ​.​ជ​.​ប ​ទៅCPP និង​អនុប្រធាន​​ទៅCNRP​​

    រដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ​បាន​បោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ដល់លោក ស៊ិក ប៊ុន​ហុក មក​ពី​គណបក្ស​ប្រ​ជាជនកម្ពុជាឲ្យ​ក្លាយ​ជា​ប្រធាន​គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ​.​ជ​.​ប)ថ្មី និង​លោក គួយ ប៊ុនរឿន​ មកពីគណបក្ស​សង្រ្គោះជាតិ ជា​អនុប្រធាន គ​.​ជ​.​ប តាម​ការ​រៀបចំ​របស់​​គណបក្ស​ទាំងពីរ ។​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ រដ្ឋសភាបាន​​​បើក​សម័យប្រជុំពេញអង្គមួយ​ ដើម្បីបោះឆ្នោត​ផ្តល់សេចក្តីទុកចិត្ត​ដល់​​សមាជិកគណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត​(គ​.​ជ​.​ប)ថ្មី ដែលគណបក្សនយោបាយទាំងពីរ​បាន​ដាក់​​ទៅ​គណៈ​កម្មាធិការអចិន្រ្តៃយ៍ ។​ សមាសភាព​បេក្ខជន គ​.​ជ​.​ប ដែល​គណបក្សប្រជាជនកម្ពុជា​ដាក់​ទៅ​រដ្ឋសភា រួមមាន លោក ស៊ិក ប៊ុន​ហុក លោក មាន សទិ លោក ឌុ​ច សុន និង លោក ឯម សូផាត ជា​សមាជិក ​។​ ចំណែក​​បេក្ខភាពពីគណបក្សសង្រ្គោះជាតិ​ រួមមាន លោក គួ​យ ប៊ុន​រឿន លោក រ៉ុង ឈុន លោក ហ៊ីង ធី​ឫទ្ធិ និង លោកស្រី តែ ម៉ា​នី​រ៉ុង​ ។ ​គណបក្ស​ទាំង​ពីរ​បាន​យល់​ព្រម​ថាបេក្ខជន​ទី​៩ ​គឺ​លោក ហង្ស ពុទ្ធា​៕​​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo