កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សហគមន៍​ចំនួន​៤​នៅ​រតនគិរី​បដិសេធ​គោលការណ៍​ដោះស្រាយ​ដីធ្លី​របស់​អាជ្ញាធរ

    តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​នៅ​ភូមិ​ចំនួន​៤ ក្នុង​ឃុំ​ញ៉ាង ស្រុក​អណ្ដូងមាស ខេត្ត​រតនគិរី ធ្វើ​ពហិការ​ដើរ​ចេញ​ពី​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ ស្ដីពី​គោលការណ៍​ស្វែងរក​ដំណោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​អ្នក​ភូមិ និង​ក្រុមហ៊ុន​សម្បទាន ៧​មករា ផារី (7 Makara Phary)។ ការ​ធ្វើ​ពហិការ​នេះ កើត​មាន​ឡើង​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មីនា ខណៈ​អភិបាល​រង​ស្រុក​អណ្ដូងមាស បាន​អញ្ជើញ​តំណាង​អ្នក​ភូមិ​ជាង ៤០​នាក់ ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ៧​មករា ផារី មក​ផ្សព្វផ្សាយ​ថា ក្រុមហ៊ុន​បាន​យល់ព្រម​កាត់​ដី​ដែល​ប្រជាពលរដ្ឋ​ដាំ​ដុះ​ជាក់ស្តែង​ជូន​អ្នក​ភូមិ ក៏ប៉ុន្តែ​ដី​ក្រៅ​ពី​នោះ ក្រុមហ៊ុន​នឹង​ធ្វើ​ការ​ឈូស​ឆាយ​យក​ជា​ដី​សម្បទាន។

  • អាជ្ញាធរ​ស្រុក​អណ្តូង​មាស​​​ហាម​​អ្នកភូមិ​​មិន​ឲ្យ​កាប់​ចម្ការ​​លើ​ដី​​មាន​ជម្លោះ

    បន្ទាប់ពី​សហគមន៍​សុំ​អន្តរាគមន៍​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល អាជ្ញាធរ​ស្រុក​អណ្តូងមាស បាន​បដិសេធ​មិន​ផ្តល់​ដី​ ៧០០ ​ហិកតា ឲ្យ​ទៅ​ពួកគាត់ ហើយ​គំរាម​ចាប់​ដាក់​ពន្ធនាគារ​ទៀត ប្រសិន​ពួកគាត់​ហ៊ាន​ចូល​ធ្វើ​ស្រែចម្ការ​លើ​ដី​សហគមន៍​ដែល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​នោះ។ អ្នកភូមិ​ចំនួន ១២៣៣ ​នាក់​មកពី​ ២៥០ ​គ្រួសារ នៅក្នុង​ភូមិ​តាំងសេ ឃុំ​ញ៉ាង ស្រុក​អណ្តូងមាស បាន​ដាក់​ពាក្យប្តឹង​សុំ​អន្តរាគមន៍​ពី​អង្គការ​សិទ្ធិមនុស្ស​អាដហុក​ខេត្ត​រតនគិរី កាលពី​ខែ​កុម្ភៈ​កន្លងមក ទាមទារ​ដីព្រៃ សហគមន៍ ៧០០ ​ហិកតា និង​សុំ​ឲ្យ​រដ្ឋាភិបាល​លុប​អាជ្ញាបណ្ណ​ដីសម្បទាន​សេដ្ឋកិច្ច​ពី​ក្រុមហ៊ុន​ ៧​មករា ផារី​។ អង្គការ​អាដហុក​​ក៏​បាន​អន្តរាគមន៍​ទៅ​ក្រសួង ពាក់ព័ន្ធ និង​រដ្ឋសភា​ផង​ដែរ​។ បន្ទាប់មក​អាជ្ញាធរ​ស្រុក​អណ្តូងមាស ក៏​បាន​​កោះប្រជុំ​ជាមួយ​អ្នកភូមិ​តាំងសេ មាន​មេភូមិ និង​តំណាង​ពលរដ្ឋ​មកពី​បី​ភូមិ​ទៀត​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​។

  • តុលាការ​លើក​ពេល​សវន​ការ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​សហគមន៍​បឹង​ឈូក​ក្នុង​រាជធានី​ភ្នំពេញ​​

    សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ លើក​ពេល​សវន​ការ​លើ​អ្នក​មាន​ជម្លោះ​ដីធ្លី​៤​នាក់​មក​ពី​សហគមន៍​បឹង​ឈូក រស់នៅ​ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌប្ញស្សីកែវ ពាក់ព័ន្ធ​រឿងក្ដី ប្រើ​អំពើហឹង្សា​ទៅលើ​អ្នកកាន់កាប់​អចលន​វត្ថុ​ដោយ​សុចរិត ។ ​កាលពី​ថ្ងៃ​១០ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ព្រះរាជអាជ្ញារង​សាលាដំបូង​រាជធានី​លោក សៀង សុង បាន​កោះហៅ​លោក ចាន់ សុជាតិ មេធាវី​ការពារ​ក្ដី​ឲ្យ​អ្នក​មាន​ជម្លោះ​ដីធ្លី​៤​នាក់​នៅ​សហគមន៍​បឹង​ឈូក​ឲ្យចូល​សវនាការ​នៅ​ថ្ងៃ​ទី​០១ ខែ​មេសា វេលា​ម៉េង​៨​ព្រឹក លើ​រឿងក្ដី ប្រើ​អំពើហឹង្សា​ទោលើ​អ្នកកាន់កាប់​អចលនវ​ត្ថុ​ដោយ​សុចរិត ។​

  • លោក ហង្ស ពុទ្ធា សន្យា​ជួយ​កែទម្រង់​ផ្នែក​បោះ​ឆ្នោត​នៅ​កម្ពុជា

    លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ លោក​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បោះ​ឆ្នោត​ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា បទពិសោធន៍​ការងារ​រយៈពេល ១៧​ឆ្នាំ ពាក់ព័ន្ធ​ផ្នែក​សង្គម និង​ការ​បោះ​ឆ្នោត នឹង​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ជួយ​ធ្វើ​កំណែទម្រង់​ផ្នែក​បោះឆ្នោត​នៅ​កម្ពុជា។

  • ពលរដ្ឋ​មាន​ទំនាស់​ដី​​ជាង​១០០​នាក់​​នៅ​បន្ទាយមានជ័យ​តវ៉ា​ប្រឆាំង​ការ​ឈូសឆាយ​ដី

    ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី​​ជា​មួយ​លោក​ឧកញ៉ា សំ ផាន់រិទ្ធ ប្រមាណ​ជាង ១០០​នាក់ តំណាង​ឲ្យ​អ្នក​ភូមិ​​ចំនួន ១៥៦​គ្រួសារ នៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​ ធ្វើ​បាតុកម្ម​តវ៉ា​នឹង​ការ​​​ឈូស​ឆាយ​​ដី​ទំនាស់​ពី​សំណាក់​មេ​ភូមិ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១ មេសា ឆ្នាំ​២០១៥។ អ្នក​ភូមិ​បញ្ជាក់​ថា ហេតុ​ដែល​ពួកគេ​នាំ​គ្នា​តវ៉ា​នេះ​ដោយសារ​ដី​នោះ​​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ​​នៅ​ឡើយ​ ហើយ​មេ​ភូមិ​បាន​យក​គ្រឿង​ចក្រ​ទៅ​ភ្ជួរ​លើ​ដី​​ដោយ​ពុំ​មាន​ការ​ឯកភាព​ពី​ប្រជាពលរដ្ឋ។ ​​​​ក្រៅ​ពី​ប្រឆាំង​នឹង​មេភូមិ​ឈូស​ឆាយ​ដី​ពួក​គាត់​នោះ ក្រុម​អ្នក​ភូមិ​ក៏​ទាមទារ​​ឲ្យ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ និង​មន្ត្រី​ពាក់ព័ន្ធ​ចេញ​មុខ​ដោះស្រាយ​​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ស្រប​ច្បាប់​ឲ្យ​បាន​ឆាប់​ដល់​ពួកគាត់​ដែរ។

  • CCHR៖ អ្នកការពារ​សិទ្ធិមនុស្ស​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​ព្រមាន​ថា អ្នកការពារ​សិទ្ធិមនុស្ស កំពុង​ស្ថិតក្នុង​ស្ថានភាព​គ្រោះថ្នាក់ ដោយសារ​រដ្ឋាភិបាល​ព្រងើយកន្តើយ អនុវត្ត តាម​ស្មារតី​រដ្ឋធម្មនុញ្ញ និង​កតិកាសញ្ញា​អន្តរជាតិស្តីពីសិទ្ធិ​ពលរដ្ឋ​ និង​សិទ្ធិ​នយោបាយ ​។​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១ ​ខែ​មេសា​ ឆ្នាំ​២០១៥​នេះ បាន​ចេញ​របាយការណ៍​អង្កេតកម្រាស់​៣០​ទំព័រ បង្ហាញថា ភាពស្ទាក់ស្ទើររបស់​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការជំរុញអនុវត្ត​ច្បាប់ និង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​ម​នយោបាយ ធ្វើឲ្យ​អ្នការពារ​សិទ្ធិមនុស្សជាច្រើន​នៅ​កម្ពុជា​រង​ការគំរាមកំហែង និង​ការចាប់ខ្លួន​តាម​អំពើ​ចិត្ត ​។​ ​កំណត់ត្រា​សង្ខេបរបស់ CCHR ឲ្យដឹងទៀតថា បើទោះបីជា អ្នកការពារ​សិទ្ធិ​មនុស្ស​ត្រូវ​បាន​ការ​ពារ​ដោយច្បាប់​អន្តរជាតិក៏ដោយ ប៉ុន្តែរបាយការណ៍​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា រកឃើញថា អ្នកការពារ​សិទ្ធិមនុស្ស នៅ​តែ​ត្រូវ​រងគ្រោះដោយ​ហិង្សា​លើ​រាង្គ​កាយ គំរាមកំហែង និង​សម្លាប់ បង្កឡើង​ដោយ​អាជ្ញាធរ​រដ្ឋ​ជា​ដើម​ ។​

  • ខុម ហ្វ្រែល ​​រកឃើញ​ថា​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​​ដើរ​ទៅ​មុខ​យឺតៗ

    ណៈ​​ដែល​​បក្ស ទាំង​ពីរ​ និង​​អភិបាលកិច្ច​បែប​ប្រជាធិបតេយ្យ​ហាក់​​ល្អ​ប្រសើរ​បន្តិច​នៅ​កម្ពុជា របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​អង្គការ​ខុម ហ្វ្រែល បង្ហាញ​ថា លទិ្ធ​ប្រជាធិបតេយ្យ​នៅ​​កម្ពុជា​​បាន​បោះ​១​ជំហាន​ទៅ​មុខ​​ ​តែ​​ថយ​​វិញ​​​ ២ ជំហាន។ លោក គល់ បញ្ញា ​នាយកប្រតិបតិ្ត​នៃ​អង្គការ​ខុម ហ្វ្រែល ​បាន​ថ្លែង​ក្នុង​កិច្ចពិភាក្សា​តុមូល ពី​​សប្តាហ៍​មុន ស្តីពី​របាយការណ៍​នេះ​ថា៖ «​លទិ្ធប្រជាធិបតេយ្យ​នៅ​កម្ពុជា​​កំពុង​ដើរ​ទៅ​មុខ​យឺតៗ ក្នុង​ឆ្នាំ ២០១៤ មាន​វឌ្ឍនភាព​ខ្លះ​ដែរ​ តែ​មាន​វិបតិ្ត និង​ឧបសគ្គ​ច្រើន​បន្ថយ​ល្បឿន​នៃ​លទិ្ធប្រជាធិបតេយ្យ​»។ តាម​​​ការ​ប្រមូល​ទិន្នន័យ​ជាក់ស្តែង ខុម ហ្វ្រែល ​រកឃើញ​បញ្ហា​ជាច្រើន​ដែល​ទប់​ដំណើរ​ឆ្ពោះ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​​របស់​កម្ពុជា​។

  • លោក ហង្ស ពុទ្ធា សន្យា​ជួយ​កែទម្រង់​ផ្នែក​បោះ​ឆ្នោត​នៅ​កម្ពុជា

    លោក ហង្ស ពុទ្ធា នាយក​ប្រតិបត្តិ​គណៈកម្មាធិការ​អព្យាក្រឹត និង​យុត្តិធម៌​ដើម្បី​ការ​បោះឆ្នោត​ដោយ​សេរី និង​ត្រឹមត្រូវ​នៅ​កម្ពុជា ហៅ​កាត់​ថា និកហ្វិច (NICFEC) បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​សមាជិក​ទី​៩ នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប)។ លោក​សន្យា​នឹង​ខិតខំ​ប្រឹងប្រែង​ធ្វើ​ការងារ​បោះ​ឆ្នោត​ដើម្បី​កែទម្រង់​ការ​បោះ​ឆ្នោត​នៅ​កម្ពុជា ឲ្យ​មាន​លក្ខណៈ​សេរី និង​យុត្តិធម៌។ លោក ហង្ស ពុទ្ធា បញ្ជាក់​ថា បទពិសោធន៍​ការងារ​រយៈពេល ១៧​ឆ្នាំ ពាក់ព័ន្ធ​ផ្នែក​សង្គម និង​ការ​បោះ​ឆ្នោត នឹង​ផ្តល់​លទ្ធភាព​ឲ្យ​លោក​ជួយ​ធ្វើ​កំណែទម្រង់​ផ្នែក​បោះឆ្នោត​នៅ​កម្ពុជា។

  • លោក ​ហ៊ុន សែន​ ថា​ទោះបី​លោក​ ហង្ស ពុទ្ធា កើត​ទឹក​នោមផ្អែម​ឬ​អេដស៍​ក៏​ច្បាប់​មិន​ហាម​ដែរ​​

    លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ពុធ​នេះ បាន​សម្តែង​ការពេញចិត្ត​ចំពោះ​បេក្ខភាព​របស់​លោក​ ហង្ស ពុទ្ធា ដែល​នឹង​ត្រូវ​ចូល​ជា​សមាជិក​ទី​៩ ក្នុង​គ​.​ជ​.​ប ​ថ្មី ជំនួស​លោក​ស្រី ពុង ឈី​វ​កេក ដែល​បាន​បដិសេធ​តំណែង​នេះ​ ។​ ​ថ្លែង​ក្នុង​ពិធី​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ ស្ពាន ​និង​ផ្លូវជាតិ​លេខ​៩ ពី​ខេត្ត​ស្ទឹងត្រែង​ទៅខេត្ត​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​០១ ​ខែ​មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​លោក សម រង្ស៊ី ឆាប់​ចុះហត្ថលេខា​ទទួល​យក​បេក្ខភាព​លោក ហង្ស ពុទ្ធា ជំនួស​លោក​ស្រី ពុង ឈី​វ​កេក​ ដោយ​បាន​ព្រមាន​ជា​ថ្មី​ទៀត​ថា បើ​នៅ​តែ​ខ្វែងគំនិត​គ្នា​ទៀត លោក​នឹង​វិលទៅ​ប្រើ​ គ.ជ.ប ចាស់ ដែល​រង​ការរិះគន់​ថា មិន​ឯករាជ្យ​នោះ ។

  • នាយករដ្ឋមន្ត្រី​ប្រកាសថា ច្បាប់​គ្រប់គ្រង NGOជិត​ចេញ​ជា​រូបរាង​ហើយ

    ស្របពេល​ដែរ​អង្គការក្រៅរដ្ឋាភិបាល​ភាគច្រើន​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក ទូលាយ​ក្នុងការ​ពិគ្រោះ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិនទាន់រួច​ផង នៅ​ថ្ងៃទី១ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ច្បាប់​គ្រប់គ្រង NGO នឹងត្រូវ​បានអនុម័ត​នាពេល​ដ៏​ឆាប់​ខាងមុខ។ ការប្រកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អង្គការក្រៅរដ្ឋាភិបាល​មួយ ចំនួន​កំពុង​អនុវត្ត​ការងារ​នៅក្រៅ​ប្រព័ន្ធ​ច្បាប់ និង​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស នយោបាយ​នោះ ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្តស្ទឹងត្រែង។

  • លោក ហ៊ុន សែន ​គំរាម​ថា​​ក្រែង​លោ​មានសង្រ្គាម ពេល​គណបក្ស​ប្រជាជន​ចាញ់ឆ្នោត​

    លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅ​ថ្ងៃពុធនេះ ផ្ញើ​សារ​គំរាម​​ជា​ថ្មីទៅកាន់​អ្នក​បោះឆ្នោត​​ថា​ប្រសិន​បើ​​គណ​បក្ស​​​ប្រជាជនកម្ពុជាចាញ់ការ​បោះឆ្នោត​ លទ្ធភាព​​សង្រ្គាមក្នុង​ប្រទេសនឹង​កើត​មាន​ឡើង​ ដែល​នាំ​ឲ្យ​ឱកាស​​​នៃ​​ការ​អភិវឌ្ឍបាត់​បង់។ លោក​នាយករដ្ឋមន្រ្តីគំរាម​ជា​ថ្មីបែបនេះ​នៅ​ក្នុង​ពិធី​បើ​កឲ្យប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​ និង​ផ្លូវជាតិ​លេខ​៩ពី​ខេត្ត​​ស្ទឹងត្រែង​ទៅខេត្ត​ព្រះវិហារ ស្រប​ពេល​ដែល​លោក​រិះគន់​អង្គការ​សង្គមស៊ីវិល​ដែលថា​​ច្បាប់​គជប​ថ្មី​អាក្រក់​​​ជាង​ច្បាប់​គជប​ចាស់។​

  • កម្លាំង​ប្រដាប់​អាវុធ និង​ក្រុមហ៊ុន​វៀតណាម​ដុត​ខ្ទម​ជន​ជាតិ​ដើម​ជាង​១០០

    កម្មករ​វៀតណាម និង​កម្លាំង​ចម្រុះ​របស់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ស្រុក​កែវសីមា ប្រមាណ​ជា​ ៧០ ​នាក់ ​បាន​ដុត ​និង​ឈូស​បំផ្លាញ​ខ្ទម​ពលរដ្ឋ​អស់​ ១៣៦ ​កាល​ពី​ម្សិលមិញ ​ដើម្បី​បណ្តេញ​ពួកគេ​ចេញ​ពី​ដី​សហគមន៍​ដែល​រដ្ឋាភិបាល​ផ្តល់​ឲ្យ​ក្រុមហ៊ុន​វៀតណាម។ កម្លាំង​ប្រដាប់​អាវុធ​ចម្រុះ​ក្នុង​ស្រុក កែវ​សីមា ​ រួម​នឹង​កម្មករ​វៀតណាម​របស់​ក្រុមហ៊ុន ប៊ិនភៀក​ ១ បាន​សហការណ៍​គ្នា​ដុត​បំផ្លាញ និង​ប្រើ​គ្រឿង​ចក្រ​ឈូសឆាយ​ខ្ទម និង​រោង​ស្នាក់​នៅ​របស់​អ្នកភូមិ​ ១៣៦ ​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ភូមិ​ចក់ចារ​ ឃុំស្រែឈូក ​ស្រុក​កែវសីមា ​ខេត្ត​មណ្ឌលគិរី។ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​អ្នក​ភូមិ និង​អង្គការ​អាដ​ហុក​ខេត្ត​មណ្ឌលគិរី។

  • បញ្ជូន​យុវជន​ម្នាក់​ទៅ​តុលាការ​ក្រោយ​ចាប់រំលោភ​ក្មេង​ស្រី​អាយុ​៨​ឆ្នាំ​

    ខេត្ដរតនគិរី​ ៖​ នគរបាល​ស្រុក​វ៉ើ​ន​សៃ​ ចាប់ខ្លួន​យុវជន​ម្នាក់​បញ្ជូន​ទៅ​តុលាការ​ ពី​បទ​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ស្រី​ អាយុ​៨​ឆ្នាំ​ ខណៈ​នាង​នៅ​តែ​ម្នាក់ឯង​ ម្ដាយ​របស់​នាង​ទៅ​មើល​បងប្អូន​ឆ្លងទន្លេ​។​ ​ជនសង្ស័យ​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ថ្ងៃ​ទី​ ២៩​ ខែមីនា​ ឆ្នាំ​២០១៥​ ក្រោយ​ពី​ធ្វើ​ សកម្មភាព​និង​បាន​បញ្ជូន​ទៅ​តុលាការ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​ ខែមីនា​ ឆ្នាំ​២០១៥​ ដើម្បី​ចាប់​ការ​តាម​ច្បាប់​ ។​ ​ជនសង្ស័យ​ឈ្មោះ​ ស៊ី​ ច​ន្ធី​ អាយុ​១៧​ ឆ្នាំ​ រស់នៅ​ភូមិ​បា​តុង​ ឃុំ​ប៉ុង​ ស្រុក​វ៉េើន​សៃ​ ខេត្ដរតនគិរី​ រីឯ​ក្មេង​ស្រី​រង​គ្រោះ​ ឈ្មោះ​ ខ​.​ស​ អាយុ​៨​ឆ្នាំ​ រស់នៅ​ឃុំ​ជា​មួយ​គ្នា​ ។​

  • ​ក្រសួង​ការងា​រហាម​ម្ចាស់​សហគ្រាស​-​ក្រុមហ៊ុន​កាត់លុយ​កម្មករ​ពេល​បុណ្យចូលឆ្នាំ​​

    ក្រសួង​ការងារ​បាន​ហាម​ម្ចាស់​សហគ្រាស ឬ​ក្រុមហ៊ុន មិនឲ្យ​កាត់លុ​យក​ម្មករ​និយោជិក ក្នុងពេល​សម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ​ខាងមុខ​នេះ​ទេ ខណៈ​ដែល​រដ្ឋាភិបាល​បាន​អនុញ្ញាតិឲ្យ​មានការឈ​ប់ស​ម្រាក​៣​ថ្ងៃ​ ។ ​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី៣១ ខែមីនា ប្រកាសថា «ក្រសួង​មិន​អនុញាត​ឲ្យ​ម្ចាស់​សហគ្រាស និង​គ្រឹះស្ថាន​នានា​នៅ​ទូទាំង​ប្រទេស កាត់​ប្រាក់​ឈ្នូលក​ម្មករ​សម្រាប់​ថ្ងៃឈ​ប់ស​ម្រាក​បុណ្យចូលឆ្នាំ​ខ្មែរ រយៈពេល​៣​ថ្ងៃ​ចាប់ពី​ថ្ងៃ​ទី​១៤-​ដល់​១៦ ខែ​មេសា ឆ្នាំ​២០១៥​នេះ​» ។

  • កម្មករ​រោងចក្រ​ខេថេក​នៅ​តាកែវ​ជាង​១០​នាក់​ទៀត​ដួល​សន្លប់​នៅ​ថ្ងៃ​ទី​១​មេសា

    កម្មករ​រោងចក្រ គ័នថេក ខេមបូឌា ខបភើរ៉េហ្សិន (Kauntech Cambodia Cooperation Limited) ឬ ខេថេក (Ktec) នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ ជាង ១០​នាក់​ទៀត បាន​ដួល​សន្លប់​នៅ​ព្រឹក​ថ្ងៃ​ទី​១ មេសា។ មន្ត្រី​ជំនាញ​សង្ស័យ​ថា ការ​សន្លប់​នេះ គឺ​ដោយសារ​អាកាសធាតុ​ក្ដៅ​ខ្លាំង​ផង រួម​ផ្សំ​នឹង​រោងចក្រ​នេះ​មិន​បាន​បំពាក់​ប្រព័ន្ធ​ខ្យល់​អុកស៊ីហ្សែន​ផង ទើប​ធ្វើ​ឲ្យ​កម្មករ​សន្លប់​ដូច្នេះ។ កម្មការិនី​រោងចក្រ​ដែល​ដួល​សន្លប់​នោះ ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​គ្លីនិក​ឯកជន​នៅ​ក្បែរ​រោងចក្រ​នោះ។

  • លោក ហ៊ុន សែន មិន​ឆ្លើយ​រឿង​ពលរដ្ឋ​រងគ្រោះ​ដោយ​ការ​​សង់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​នៅ​ស្ទឹងត្រែង

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន មិន​ឆ្លើយ​តប​ទៅ​នឹង​រឿង​ពលរដ្ឋ​រងគ្រោះ ដោយ​ការ​សាងសង់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន​ឡើយ ព្រោះ​លោក​និយាយ​ថា ការ​សាងសង់​ស្ពាន​ជា​សមិទ្ធផល​ធំធេង ហេតុ​អី​ត្រូវ​និយាយ​រឿង​តូច​មួយ​បែប​នេះ។ ថ្លែង​ក្នុង​បទ​សម្ភាស​ខ្លី​មួយ​ក្រោយ​ពិធី​សម្ពោធ​ស្ពាន ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី០១ មេសា លោក ហ៊ុន សែន បដិសេធ​ឆ្លើយ​នឹង​សំនួរ របស់​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី​ឡើយ ទាក់ទង​នឹង​រឿង​ពលរដ្ឋ​មួយ​គ្រួសារ មិន​ទាន់​ទទួល​បាន​សំណង​ពី​ការ​សាងសង់​ស្ពាន​នេះ។

  • ពលរដ្ឋ​មាន​ជម្លោះ​នឹង​ក្រុមហ៊ុន​យូញៀន​ស្នើ​វៀល​ដី​តាម​រូបមន្ត​ស្បែក​ខ្លា

    តំណាង​ពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ នៅ​ស្រុក គិរីសាគរ និង​បទុមសាគរ​ ខេត្ត​កោះ​កុង បាន​ទាម​ទារ​ឲ្យ​រាជ​រដ្ឋាភិបាល​វៀល​ដី​ភូមិ និង​ដីស្រែ​ចម្ការ​ពួកគាត់​តាម​រូបមន្ត​ស្បែក​ខ្លា ចេញ​ពី​ដី​របស់​ក្រុមហ៊ុន​ចិន​យូញៀន ដើម្បី​បញ្ចប់​វិវាទ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​នោះ។ នៅក្នុង​កិច្ច​ពិគ្រោះ​យោបល់​ថ្នាក់​ជាតិ ស្តីពី​ការ​ស្វែង​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​ដីធ្លី​នៅ​ស្រុក​ បទុមសាគរ និង ​គិរីសាគរ ខេត្ត​កោះកុង កាល​ពី​ម្សិល​មិញ នៅ​សណ្ឋាគារ​កាំបូឌី​យ៉ាណា តំណាង​ពលរដ្ឋ​នៅ​ឃុំ​ព្រែក​ខ្សាច់​ ស្រុក​គិរីសាគរ​ អ្នកស្រី ទី​ ប្រាថា ​លើក​ឡើង​ថា ​បន្ទាប់​ពី​ក្រុមហ៊ុន​ យូញៀន​មក​អភិវឌ្ឍ​នៅ​តំបន់​នោះ ​បាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​រង​ទុក្ខ​វេទនា ដោយសារ​ការ​ឈូស​បំផ្លាញ​ផ្ទះ​សម្បែង និង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដី​ស្រែ​ចម្ការ​ពួក​គាត់​ ក្នុង​នោះ ក៏​ធ្វើ​ឲ្យ​ស្ត្រី​ម្នាក់​ចង​ក​សម្លាប់​ខ្លួន​ផង​ដែរ។

  • សហគមន៍​ប៊ូស្រា​ចាប់​ជនជាតិ​វៀតណាម​ម្នាក់​និង​រថយន្ត​ពីរ​គ្រឿង​ដែល​ចូល​ដឹក​ឈើ

    ថយន្ត​ច្នៃ​ពីរ​គ្រឿង​ផ្ទុក​ដោយ​ឈើ​ពេញ និង​ពលរដ្ឋ​វៀតណាម ម្នាក់ ត្រូវ​បាន​សហគមន៍​ស្ទាក់​ចាប់ ខណៈ​ពួក​គេ​ប៉ុនប៉ង​ដឹក​ជញ្ជូន​ឈើ​ឆ្លង​កាត់​ព្រំដែន​ខ្មែរ​ចូល​ទៅ​ប្រទេស​វៀតណាម។ ក្រុម​សហគមន៍​អះអាង​ថា ជនជាតិ​វៀតណាម ដែល​ជនល្មើស​បាន​ឆ្លើយ​ដាក់​ទៅ​អាជ្ញាធរ​នៅ​តំបន់​នោះ ថា​ជា​អ្នក​អនុញ្ញាត​ឲ្យ​ពួក​គេ​ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។ តំណាង​សហគមន៍​ចំនួន​បី​ភូមិ​នៅ​ឃុំ​ប៊ូស្រា គ្រោង​ដាក់​ពាក្យ​ប្ដឹង​មន្ត្រី​បរិស្ថាន​មួយ​រូប ដែល​អ្នក​ភូមិ​សង្ស័យ​ថា​មាន​ជាប់​ឃុបឃិត​ឲ្យ​ពលរដ្ឋ​វៀតណាម ចូល​កាប់​ឈើ​ក្នុង​ដី​ខ្មែរ។

  • នាយករដ្ឋមន្ត្រី​ប្រកាសថា ច្បាប់​គ្រប់គ្រង NGOជិត​ចេញ​ជា​រូបរាង​ហើយ

    ស្របពេល​ដែរ​អង្គការក្រៅរដ្ឋាភិបាល​ភាគច្រើន​កំពុង​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បើក ទូលាយ​ក្នុងការ​ពិគ្រោះ​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិនទាន់រួច​ផង នៅ​ថ្ងៃទី១ មេសា​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសថា ច្បាប់​គ្រប់គ្រង NGO នឹងត្រូវ​បានអនុម័ត​នាពេល​ដ៏​ឆាប់​ខាងមុខ។ ការប្រកាស​ដែល​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន អះអាងថា អង្គការក្រៅរដ្ឋាភិបាល​មួយ ចំនួន​កំពុង​អនុវត្ត​ការងារ​នៅក្រៅ​ប្រព័ន្ធ​ច្បាប់ និង​បម្រើ​ឲ្យ​ផលប្រយោជន៍​គណបក្ស នយោបាយ​នោះ ត្រូវបាន​ប្រព្រឹត្តឡើង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ពាន​មិត្តភាព​កម្ពុជា-ចិន នៅ​ខេត្តស្ទឹងត្រែង។

  • ពល​​​រដ្ឋ​​​​​​ខ្មែរ​​​ជំទាស់​​​ទៅ​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​ស្តី​​​ពីជនភៀស​​​ខ្លួន​​​ ខណៈ​​​​​​ជន​​​ភៀស​​​ខ្លួន​​​មិន​​​ចង់​​​តាំង​​​ទីលំនៅ​​​ថ្មី​​​នៅកម្ពុជា​​​

    ខណៈ​​​ជន​​​ភៀស​​​ខ្លួន​​​ដែល​​​ត្រូវ​​​បាន​​​ឃុំខ្លួន​​​ដោយ​​​ប្រទេស​​​អូស្ត្រាលី​​​នៅ​​​លើ​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ​​​ស្ថិត​​​នៅ​​​ភាគ​​​ខាង​​​ត្បូង​​​មហា​​​សមុទ្រ​​​ប៉ាស៊ីហ្វិក​​​បន្ត​​​​​​ច្រាន​​​ចោល​​​ការ​​​តាំង​​​ទីលំនៅថ្មី​​​នៅក្នុង​​​ប្រទេស​​​កម្ពុជា​​​ ពល​​​រដ្ឋ​​​ខ្មែរ​​​ជា​​​ច្រើន​​​នាក់​​​បាន​​​សំដែង​​​ការ​​​ជំទាស់​​​​​​ស្រដៀង​​​នេះ​​​ថា ពួក​​​គាត់​​​​​​មិន​​​ចង់​​​ឃើញ​​​ជន​​​ភៀស​​​ខ្លួន​​​ណា​​​មួយ​​​ត្រូវ​​​បាន​​​បញ្ជូន​​​មក​​​ប្រទេស​​​កម្ពុជា​​​ឡើយ​​​។ កាល​​​ពី​​​ខែ​​​កញ្ញា រដ្ឋាភិបាល​​​ក្រុង​​​កង់បេរ៉ា និងរដ្ឋាភិបាល​​​ក្រុង​​​ភ្នំពេញ​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើក​​​ច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​ ដែល​​​នឹង​​​អនុញ្ញាត​​​ឲ្យ​​​ជន​​​ភៀសខ្លួនដែល​​​ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​ឃុំ​​​ឃាំង​​​​​​​​​នៅ​​​លើ​​​​​​ប្រទេស​​​ដែន​​​កោះ​​​ណូរូ ដើម្បី​​​រង់​​​ចាំ​​​​​​គេ​​​រៀប​​​ចំ​​​ពាក្យ​​​សុំ​​​សិទ្ធិ​​​ជ្រក​​​កោន​​​ឲ្យ​​​នោះ តាំង​​​ទី​​​លំនៅថ្មី​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​​​​​​​​​​ដោយ​​​ផ្អែក​​​លើការ​​​ស្ម័គ្រ​​​ចិត្ត​​​។ ជា​​​ថ្នូរ​​​នឹង​​​កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ ប្រទេស​​​អូស្ត្រា​​​លី​​​បាន​​​សន្យា​​​ផ្តល់​​​ជំនួយ​​​បន្ថែម​​​ក្នុង​​​ទឹក​​​ប្រាក់​​​៣៥​​​លាន​​​ដុល្លារ​​​សម្រាប់​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំ​​​។ កិច្ច​​​ព្រម​​​ព្រៀង​​​នេះ​​​ត្រូវ​​​បាន​​​រិះ​​​គន់​​​យ៉ាង​​​ខ្លាំង​​​ដោយ​​​អង្គការ​​​សិទ្ធិ​​​មនុស្ស និង​​​គណបក្ស​​​ប្រឆាំង​​​នៅ​​​ក្នុង​​​ប្រទេស​​​ទាំង​​​ពីរ​​​។ ដំណើរ​​​ទៅ​​​កាន់​​​ប្រទេស​​​ណូរូ​​​របស់​​​មន្ត្រី​​​កម្ពុជា​​​ក្នុង​​​ពេល​​​ថ្មី​​​ៗ​​​នេះ​​​មិន​​​អាច​​​បញ្ចុះ​​​បញ្ចូល​​​ជន​​​ភៀស​​​ខ្លួន​​​ប្រហែល​​​៤០០នាក់​​​ ដែល​​​រស់​​​នៅ​​​​​​ក្នុង​​​សហគមន៍មួយ​​​ឲ្យ​​​យល់​​​ព្រម​​​មក​​​តាំង​​​ទី​​​លំ​​​នៅថ្មី​​​នៅ​​​ប្រទេស​​​កម្ពុជា​​​បាន​​​ឡើយ​​​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo