កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • បទ​យកការណ៍​៖​ កូនៗ​ស្ត្រី​សកម្មជន​ដីធ្លី​ស្នើ​ភរិយា​លោក អូ​បា​ម៉ា​ជួយ​អន្តរាគមន៍​ដោះលែង​ម្តាយ​ពួកគេ​​

    កុមារា កុមារី ដែល​ជា​កូន និង​ជា​ចៅ​របស់​សកម្មជន​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ បាន​ស្រែក​កងរំពង​នៅមុខ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា មុនពេល​ភរិយា​យ​របស់លោក បា​រ៉ាក់ អូ​បា​ម៉ា គឺ​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា មក​ធ្វើ​ទស្សនៈកិច្ច​នៅ​កម្ពុជា​ចុង​សប្តាហ៍​នេះ​ដើម្បី​លើក​តម្កើង​គំនិត​ផ្តួចផ្តើម «​ឲ្យ​ក្មេង​ស្រីរៀន​» “Let Girls Learn” ។​ ​កុមារ​ទាំងនោះ​គឺជា​កូន និង​ចៅ​សកម្មជន​ដីធ្លី​១១​នាក់ រួម​ទាំង​អ្នកស្រី ទេព វ​ន្នី ជា​ម្ចាស់​ពានរង្វាន់​ស្ត្រី​ជា​អ្នកដឹកនាំ​ពិភពលោក​ដែល​បាន​ផ្តល់​ដោយ​សហរដ្ឋអាមេរិក​កន្លងមក ។​

  • ជនជាតិ​ដើម​ភាគ​តិច​ព្នង​នៅ​មណ្ឌលគិរី​ព្រមាន​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​រំលោភ​ដីធ្លី

    អ្នក​ភូមិ​ជនជាតិ​ដើម​ភាគ​តិច​ព្នង នៅ​ភូមិ​ពូលុ ឃុំ​ប៊ូស្រា ស្រុក​ពេជ្រាដា ខេត្ត​មណ្ឌលគិរី ព្រមាន​ថា​នឹង​នាំ​គ្នា​ធ្វើ​បាតុកម្ម​ប្រឆាំង​ក្រុមហ៊ុន​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​កន្លែង ដែល​កំពុង​បង្ក​ផល​ប៉ះពាល់​ច្រើន​ផ្នែក​ដល់​ពលរដ្ឋ។ អ្នក​ភូមិ​អះអាង​ថា មន្ត្រី​អាជ្ញាធរ​ព្រងើយ​កន្តើយ​មិន​ចូលរួម​ដោះស្រាយ​ជម្លោះ​តាម​ពាក្យ​ប្ដឹង​របស់​អ្នក​ភូមិ​ឡើយ។ ហេតុ​នេះ ពួក​គាត់​គ្រោង​នឹង​រៀបចំ​បាតុកម្ម​តវ៉ា​ជំរុញ​ឲ្យ​មាន​ការ​ដោះស្រាយ​រឿង​នេះ​បន្ថែម​ទៀត។ អ្នក​ភូមិ​ពូលុ អះអាង​ថា ក្រុមហ៊ុន​ឈ្មោះ ខេហ្វើស (K-First) កំពុង​បំពាន​ឈូស​ឆាយ​ព្រៃ​តំបន់​សក្ការៈ ដី​ចម្ការ​វិល​ជុំ និង​ដី​ចម្ការ​គ្រួសារ​សហគមន៍​កាន់​តែ​ធ្ងន់ធ្ងរ​ឡើង។ ក្រៅ​ពី​នោះ ក្រុមហ៊ុន​នេះ​បាន​ធ្វើ​របាំង​បិទ​ផ្លូវ​ដាក់​បម្រាម​ហាម​ចូល​ទៅ​កាន់​តំបន់​ភ្នំ​យុប្រាណ ដែល​ជា​តំបន់​ទេសចរណ៍​ប្រវត្តិសាស្ត្រ​របស់​អ្នក​ភូមិ​ទៀត​ផង។

  • ​លីកាដូ​ស្នើឲ្យ​តុលាការ​អនុវត្ត​សេចក្ដីណែនាំរ​បស់​ក្រសួង​យុត្តិធម៌​ពី​ការឃុំ​ខ្លួន​ស្ត្រី​មាន​កូនតូច​​

    សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្ស លីកាដូ ស្នើឲ្យ​តុលាការ​ពិចារណា​អនុវត្ត​តាម​​សេចក្ដីណែនាំ​របស់​ក្រសួង​យុត្តិធម៌ ពាក់​ព័ន្ធ​នឹង​ការ​សម្រេច​ឃុំខ្លួន​ស្ដ្រី​មាន​កូន ឬ​ស្ត្រី​មាន​ផ្ទៃពោះ ។​ ​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គការ​លីកាដូ​ចេញ​ថ្ងៃទី​១៨ ខែ​មីនា ឲ្យដឹងថា តាម​ការស្រាវជ្រាវ​របស់​អង្គការ​លីកាដូ​នា​ពេល​ថ្មីៗ​នេះ បាន​រកឃើញថា សុខុមាលភាព​របស់​កុមារ​តូចៗ​ដែល​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ គឺ​កម្រ​នឹង​ត្រូវបាន​គេ​យកចិត្តទុកដាក់​ណាស់ ។ ស្ត្រី​ជា​ច្រើន​ដែល​លីកាដូ​បាន​សម្ភាស​អះអាងថា មុន​ពេល​ពួកគេ​ត្រូវ​បញ្ជូន​ទៅកាន់​ពន្ធនាគា​រ ចៅក្រម​មិន​បាន​សួរ​ពួកគេ​ថា​តើ​មានកូន ឬ​គ្មាន​កូន​នោះ​ទេ ។​

  • ពលរដ្ឋ​៤គ្រួសារនៅ​ឧត្តរមានជ័យ​អះអាងថា​រស់នៅទំាំង​វេទនា ក្រោយ​ពេល​បណ្តេញ​ចេញ​

    ប្រជា​ពលរដ្ឋ​៤គ្រួសារ​ដែល​រស់​នៅក្នុង​ភូមិមនោរម្យ​១ ឃុំគោកខ្ពស់ ស្រុកបន្ទាយអំពិល ខេត្ដឧត្ដរមានជ័យ អះ​​អាង​​​ថា​​ពួកគេ​​រស់​នៅ​ក្នុង​ភាព​​លំបាក​វេទនា ក្រោយ​ពេល​ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​បោះបង់ផ្ទះ និង​​ដី​រស់​នៅ​ចាស់​ ដោយ​​​​ចោទ​​​ថា​​មេ​​ភូ​មិ​បាន​ឃុប​ឃិត​លក់​ដី​ទៅ​ឲ្យ​​ឈ្មួញ​។ ប្រជា​ពលរដ្ឋ​ទាំង​៤​គ្រួសារ​នោះ​​បាន​ផ្តល់​បទសម្ភាសន៍​ឲ្យ​VOD ដោយ​រៀបរាប់ប្រហាក់​ប្រហែល​គ្នា​ថាពួកគាត់​​​បាន​មក​រស់​​នៅ​តំបន់​មួយ​កន្លែង​​ ក្បែរ​នឹង​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​កម្ពុជា​-ថៃ ជាប់​ភ្នំ​ដង​រ៉ែក ​តាំង​ពី​ឆ្នាំ​២០០៧ ដោយ​​មាន​ការ​អនុ​ញ្ញាតពីមេភូមិ​ត្រពាំងត្រាវ គឺលោក ​ម៉ោន គឹម​យ៉ាន។ ពួកគេបន្ត​ថានៅពេលនោះ ពួកគេ​ទទួល​បាន​ដី​ស្រែទំហំ​​២ហិកតា​​ និង​ដីឡូតិ៍​(ក្បាល​៣០គុណ​នឹង​​៤០​ម៉ែត្រ)​ ដោយ​បង់ប្រាក់​ចាប់​ពី​៣០ម៉ឺន​ទៅ​៤០​ម៉ឺន​រៀលទៅ​ឲ្យ​អាជ្ញា​ធរ​ភូមិ។​

  • រដ្ឋសភា ​ប្រជុំ​​អនុម័ត​​ជា​​ឯកច្ឆ័ន្ទ​​លើ​​ច្បាប់​បោះឆ្នោត ​និង​​ច្បាប់​​គ.ជ.ប ​ដោយ​​គ្មាន​​ការ​ពិភាក្សា​​ដេញដោល

    សមាជិក​​រដ្ឋសភា​ ដែល​​បាន​​ចូលរួម​​កិច្ចប្រជុំ​​នៅ​​ថ្ងៃ​​ព្រហស្បតិ៍ ​ទី​១៩ មីនា​​នេះ ​បាន​​លើក​ដៃ​​អនុម័ត​​ជា​​ឯកច្ឆ័ន្ទ​​លើ​​សេចក្តី​ស្នើច្បាប់​​គ.ជ.​ប ​និង​​ច្បាប់​បោះឆ្នោត​ ដោយ​​គ្មាន​​ការ​ជជែក​ សួរ​ដេញ​ដោល ​និង​​កែ​ប្រែ​​ខ្លឹមសារ​​អ្វី​ទេ​។ ​សេចក្តី​ស្នើ​ច្បាប់​​ទាំង​ពីរ​ ត្រូវ​បាន​​សង្គម​ស៊ីវិល ​រិះគន់​ថា​ ធ្វើ​​ដោយ​​ប្រញាប់​ប្រញាល់ ​និង​​ជា​ពិសេស​​ច្បាប់​បោះឆ្នោត​​បាន​កំណត់​ប៉ះពាល់​​សេរីភាព​​បញ្ចេញ​មតិ​ និង​​សិទ្ធិ​​ចូលរួម​​របស់​​សង្គម​​ស៊ីវិល​។​

  • មន្ត្រី​គណបក្ស​សង្គ្រោះជាតិ​បន្ត​ជំរុញ​ឲ្យ​មាន​ការដោះលែង​មន្ត្រី​របស់​ខ្លួន

    មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ជំនឿ​ថា​ បន្ទាប់​ពី​សមាជិក​រដ្ឋសភា​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​រួច​មក​ មេដឹក​នាំ​នៃ​គណបក្ស​ទាំង​ពីរ​ទំនង​ជានឹង​ជួប​ពិភាក្សា​គ្នា​ដើម្បី​ជជែក​អំពីករណី​លោក​ មាជ សុវណ្ណារ៉ា។​ លោក ​មាជ សុវណ្ណារ៉ា​ ប្រធាន​នាយក​ដ្ឋាន​ព័ត៌មាន​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​កង​កម្លាំងមាន​សមត្ថ​កិច្ចរបស់​រដ្ឋាភិបាលចាប់​ខ្លួន​កាល​ពី​ចុង​ឆ្នាំ​២០១៤។​

  • សង្គម​ស៊ីវិល​សុំ​ឱ្យ​លុបចោល​មាត្រា​ដែល​រិត​ត្បិត​សិទ្ធិ​និង​សេរីភាព

    រយៈពេលមួយ​ថ្ងៃមុន​ពេល​ដែល​សមាជិក​សភា​ទាំង​១២៣​រូប​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ និង គណបក្ស​ប្រជាជន​កម្ពុជា​គ្រោង​នឹង​យក​សេចក្តី​ព្រាង​ច្បាប់​ចំនួន​ពីរ​ គឺ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​និង​សេចក្តី​ព្រាង​ច្បាប់​ស្តី​ការ​រៀប​ចំ​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មាធិការ​ជាតិ​ រៀបចំការ​បោះឆ្នោត​យក​មក​អនុម័ត​នោះអង្គការ​សង្គមស៊ីវិល​ដែល​តាម​ដាន​ឃ្លាំ​មើល​ដំណើរ​ការ​បោះឆ្នោត​នៅ​កម្ពុជា​បាន​ទាមទារ​ឱ្យ​គណបក្ស​ទាំង​ពីរ​លុប​ចោល​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​នៃ​មាត្រា​ ៨៤​ ១៣៧​ ១៤៨​ ១៥៩​ និង​ ១៦០​ នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ លើ​ប្បញ្ញត្តិ​ដែល​ចែង​ពី​ការ​ដាក់​ទោស​ពិន័យ​ទៅ​លើ​សិទ្ធិ​ចូល​រួម​សកម្ម​ក្នុង​ជីវភាព​នយោបាយ​និង​សេរីភាព​បញ្ចេញ​មតិ​របស់​ សមាគម​ និង​ អង្គការ​សង្គម​ស៊ីវិល​មិន​មែន​រដ្ឋាភិបាល។​

  • សភា​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​​រួច​​រាល់​​ជា​ស្ថាពរ​ដោយ​គ្មាន​ការ​ជំទាស់

    រដ្ឋសភា​កម្ពុជា​បាន​អនុម័ត​ច្បាប់​បោះឆ្នោត​ថ្មី​រួច​រាល់​ហើយ គឺ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត និង​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដោយ​គ្មាន​ការ​ជំទាស់​ពី​បក្ស​ប្រឆាំង​ឡើយ​នៅ​ថ្ងៃ​ទី​១៩ មីនា។ ប្រធាន​ក្រុម​តំណាង​រាស្ត្រ និង​ជា​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី បាន​ថ្លែង​មុន​ចូល​ប្រជុំ​សភា​ថា ច្បាប់​បោះឆ្នោត​ថ្មី​នេះ នឹង​មិន​មាន​អ្វី​ជជែក​ដេញដោល​ក្នុង​សភា​ទៀត​ទេ ព្រោះ​ច្បាប់​នេះ ត្រូវ​បាន​ក្រុម​ការងារ​ចរចា​នៃ​បក្ស​ទាំង​ពីរ បាន​ជជែក​ពិភាក្សា​ត្រឹមត្រូវ​ល្អ និង​ប្រើ​ពេល​ជា​យូរ​មក​ហើយ។

  • ​ពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ​ចោទ​អាជ្ញាធរ​ថា​ចុះ​រុះរើ​ផ្ទះដោយ​មិន​ជូនដំណឹង​​

    ប្រជាពលរដ្ឋ​នៅ​ខេត្ត​ព្រះសីហនុ លើកឡើងថា ផ្ទះ​របស់​ពួកគេ​ប្រមាណ​ជា​៥០​ខ្នង​ត្រូវបាន​អាជ្ញាធរ​ចុះ​រុះរើ ដោយ​ប្រើប្រាស់​សាលដីកា​គ្មាន​កាលបិរ​ច្ឆេ​ទ​ពិតប្រាកដ ព្រមទាំង​មិន​បាន​ជូន​ដំ​ណឺង​ជាមុន ។ ពលរដ្ឋ​ម្នាក់​ដែល​ផ្ទះ​របស់​គាត់​រង​ការរុះរើ លោក សេង ឌី​ណា ប្រាប់​ VOD ​ថា នៅ​ព្រឹក​ថ្ងៃ​ទី​ព្រហស្បតិ៍​នេះកម្លាំង​សមត្ថកិច្ច​ចម្រុះ​ជិត​១០០​នាក់ បាន​ចុះ​មក​រុះរើ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ប្រមាណ​ជា​៥០​ខ្នង​ក្នុង​សហគមន៍​អូរ​ដំរី ក្នុងសង្កាត់​អូ​ត្រេះ ខណ្ឌ​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ។ លោក​ថា ការចុះ​រុះរើ​នោះ​ធ្វើ​ឡើង​លើ​ដី​កំពុង​មានទំនាស់ ហើយ​សាលដីកា​ដែល​យក​អនុវត្ត​នោះ​មិន​មាន​កាលបរិច្ឆេទ​ច្បាស់លាស់ និង​មិន​បាន​បិទ​ប្រកាស​ឲ្យដឹង​ជា​មុន ។

  • ​អ្នក​ខេត្តព្រះវិហារ​ស្នើ​រដ្ឋបាល​ព្រៃឈើ ​លុបបំបាត់​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ខេត្ដ​នេះ​​

    ប្រជា​សហគមន៍​ស្រុក​ឆែ​ប ខេត្ដ​ព្រះវិហារ ដាក់​ញត្ដិ​ទៅ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ ជំរុញ​ឲ្យ​ស្ថាប័ន​នេះបិទ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​ចំនួន ដែល​ពួក​ពលរដ្ឋ​អះអាងថាបាន​ប្រើ​កម្មករ​ទៅ​កាប់បំផ្លាញ​ព្រៃឈើ​សហគមន៍ ​។​ ប្រជា​សហគមន៍នៅ​ភូមិ​ពោធិ៍​ទាប ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះប្រាប់​ VOD ដូចៗ​គ្នា​ថា ពួកគាត់​ហែល​១០០​នាក់​តំណាង​ឲ្យ​ស្នាម​មេដៃ​២០៣​គ្រួសារ ទាមទារ​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ព្រះវិហារ បិទ​រោង​សិប្បកម្ម​កែច្នៃ​ឈើ​ធំជាងគេ ដែល​មាន​ម្ចាស់ឈ្មោះ ស គិត និង​រោង​សិប្បកម្ម​កែច្នៃ​ឈើ​មួយ​ចំនួន​ទៀត ដែល​គ្មាន​ច្បាប់ទម្លាប់​ ។ ប្រជា​សហគមន៍​បន្ដថា ម្ចាស់​សិប្បកម្ម​ឈ្មោះ ស គិត បាន​ប្រើ​កម្មករ ទៅ​កាប់​បំផ្លាញ​ព្រៃ​សហគមន៍​នៅ​ព្រៃ​ព្រះ​រការជា​រៀងរាល់ថ្ងៃ ដោយ​ពុំ​មាន​សមត្ថកិច្ច​ណា​ហាមឃាត់ ឬ​ទប់ស្កាត់​នោះទេ​ ។ ពួកគាត់​បន្ថែមថា ប្រជាពលរដ្ឋ​ជាង​២០០​គ្រួសារ​នោះ អាស្រ័យ​ផល​លើ​ព្រៃ​ព្រះរ​ការ​នោះ បើ​គេ​បំផ្លាញ​អស់ តើ​ឲ្យ​ពួកគាត់​បាន​អ្វី​រស់​ទៀត ​។​

  • ពលរដ្ឋ​នៅ​កំពង់ធំ​បារម្ភ​ខ្លាច​គម្រោង​ផ្ដល់​ដី​សម្បទាន​សង្គមកិច្ច​នឹង​ធ្លាក់​លើ​ដៃ​ឈ្មួញ

    ពលរដ្ឋ​នៅ​ឃុំ​មានរិទ្ធ ស្រុក​សណ្ដាន់ ខេត្ត​កំពង់ធំ កំពុង​ប្រឈម​បាត់បង់​ដី​ធ្លាប់​អាស្រ័យផល ដោយសារ​អាជ្ញាធរ​បង្វែរ​ដី​ពួកគាត់​ឱ្យ​ក្លាយ​ជា​ដីសម្បទាន​សង្គមកិច្ច​សម្រាប់​ជូន​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម។ ក៏ប៉ុន្តែ​ពលរដ្ឋ​ទាំង​នោះ​អះអាង​ថា នេះ​គ្រាន់តែ​ជា​ហេតុ​ផល​​របស់​ឈ្មួញ​ រួម​ជាមួយ​អាជ្ញាធរ​ដើម្បី​យក​ដី​ពលរដ្ឋ​ដោយ​ស្របច្បាប់​ប៉ុណ្ណោះ ព្រោះ​សូម្បី​តែ​ដី​ពលរដ្ឋនៅ​ក្រៅ​ប្លង់​សម្បទាន ក៏​អាជ្ញាធរ​ថា​ជា​ដី​សម្បទាន​សង្គមកិច្ច​ដែរ។ ក្រោយ​ពេល​អាជ្ញាធរ​ខេត្ត​កំពង់ធំ ​បាន​បញ្ជូន​សំណើ​របស់​ពលរដ្ឋ​នៅ​ខេត្ត​កំពង់ចាម ទៅ​អាជ្ញាធរ​ថ្នាក់​ជាតិ​ដើម្បី​ស្នើ​សុំ​ដី​សម្បទាន​សង្គមកិច្ច​ជាង ១​ពាន់​ហិកតារ (១.៤២៧) សម្រាប់​ពលរដ្ឋ​ជាង ៣០០​គ្រួសារ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​មូលដ្ឋាន​ជា​ច្រើន​រយ​គ្រួសារ។ ពលរដ្ឋ​មូលដ្ឋាន​អាច​បាត់​បង់​ដី​ធ្លាប់​អាស្រ័យផល ​ដោយសារ​តែ​អាជ្ញាធរ និង​តំណាង​ពលរដ្ឋ​មក​ពី​ខេត្ត​កំពង់ចាម ហាម​ឃាត់​ពួកគាត់​មិន​ឱ្យ​ចូល​ធ្វើ​ចម្ការ​លើ​ដី​នោះ​បាន។ លើស​ពី​នេះ​ទៀត សូម្បីតែ​ដី​របស់​ពលរដ្ឋ​ខ្លះ​ស្ថិត​នៅ​ក្រៅ​ប្លង់​ដីសម្បទាន​សង្គមកិច្ច​ទៅ​ហើយ ក៏​អាជ្ញាធរ​ហាម​ឃាត់​ដែរ។

  • ជម្លោះ​ដីធ្លី​​នៅ​​សហគម​ន៍​​បុរី​កីឡា​​ក្រុង​ភ្នំពេញ​​អាច​​នឹង​​បិទ​​បញ្ចប់​

    ថ្ងៃនេះ ប្រជា​សហគមន៍​បុរី​កីឡា​ក្រុងភ្នំពេញ និង​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន ប្រជុំគ្នា​ដើម្បី​ត្រៀម​ធ្វើ​សន្និសីទ​សារព័ត៌​មាននៅ​ថ្ងៃស្អែក ជាមួយ​សាលា​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​ដំណោះស្រាយ​ជម្លោះដីធ្លី​របស់​ពួកគេ។ លទ្ធផល​បឋម​នៃ​ដំណោះស្រាយ​ដែល​នឹងត្រូវ​បទ​ផ្សាយ​នៅ​ថ្ងៃស្អែក​ដែរនោះ ទំនង​អាច​បិទ​បញ្ចប់​ជម្លោះដីធ្លី​រ៉ាំរ៉ៃ​របស់​សហគមន៍​បុរី​កីឡា​នៅ​កណ្តាល​រាជធានី​ភ្នំពេញ។

  • ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​ឃុបឃិត​គ្នា​ឈូស​ឆាយ​ដី​តម្កល់​សព

    ពលរដ្ឋ​នៅ​សង្កាត់​វិហារហ្លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ប្ដឹង​ទៅ​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​សកម្មភាព​ឈូស​ឆាយ​ទីកន្លែង​កប់​សព​របស់​អ្នក​ភូមិ។ ពលរដ្ឋ​ថា ការ​ឈូស​ឆាយ​នោះ​អាច​ធ្វើ​ទៅ​បាន គឺ​ដោយសារ​តែ​មាន​ការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ភូមិ។ យ៉ាង​ណា មេ​ភូមិ​បដិសេធ​ថា​ខ្លួន​មិន​បាន​ដឹង​រឿង​នេះ​ទេ។ ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​បាន​ប្ដឹង​ចំពោះ​ឈ្មោះ ឈាង ឈឿន និង​បក្ខពួក​ដែល​ជា​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​សួង នៅ​ថ្ងៃ​ទី​១៩ មីនា។

  • អង្គការ​តម្លាភាព​៖ យុវជន​នៅ​ផ្លូវបំបែក​រវាង​អំពើពុករលួយ និង​សុចរិត​ភាព​​

    ការសិក្សា​ថ្មី​មួយ​របស់​អង្គការ​តម្លាភាព​កម្ពុជា​រកឃើញថា យុវជន​ភាគច្រើន​ដឹងថា​ទម្រង់​នៃ​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ជាច្រើន​គឺជា​អំពើ​ខុសឆ្គង តែ​ពួកគេ​គិតថា​ជា​ទង្វើ​ដែល​អាច​ទទួលយកបាន ហើយ​ពួកគេ​ត្រៀម​ខ្លួន​រួចជាស្រេច​ក្នុង​ចូលរួម​ពាក់ព័ន្ធ​នឹង​ការប្រព្រឹត្ត​អំពើ​ពុករលួយ​ទៀតផង ។ អង្គការ​តម្លាភាព​កម្ពុ​ជា នៅ​ថ្ងៃ​ពុធ​នេះដាក់​បង្ហាញ​របាយការណ៍​របស់​ខ្លួន​ពី​ការស្ទង់មតិ​ថ្នាក់ជាតិ​ស្តីពី​ការយល់ឃើញ​របស់​យុវជន​អំពី​អំពើពុករលួយ និង​សុចរិត​ភាព​នៅ​ប្រទេស​កម្ពុជា ដែល​បាន​សម្ភាសន៍​យុវជន ១២០០​នាក់ អាយុ​ចន្លោះ​ពី​១៥​ទៅ​៣០​ឆ្នាំ​នៅក្នុង​រាជធានី​ខេត្ត​ចំនួន៨ ។​

  • ជនជាតិភាគតិច​ព្នង​ចោទ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​ថា​ឃុបឃិត​ជាមួយ​អ្នក​កាប់​ឈើ​យក​ដី​​

    ជនជាតិភាគតិច​ព្នង​នៅ​ភូមិ​ពូគ​ង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ចោទ​មន្ត្រី​រដ្ឋបាល​ព្រៃឈើ​ថា ឃុបឃិត​ជាមួយ​ឈ្មួញ អនុញ្ញាត​ឲ្យមាន​ការកា​ប់​ព្រៃឈើ ទន្ទ្រាន​យក​ដី​រាលដាល​ពាសពេញ​ខេត្ត​នេះ​។​ ​ការចោទប្រកាន់​នេះ​ធ្វើឡើង​ក្នុង​សន្និសីទកាសែត​មួយ នៅ​ទីស្នាក់ការ​អង្គការ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​(NGO Forum)នៅ​ថ្ងៃ​ពុធ​នេះ​។ ​អនុប្រធាន​សហគមន៍​ដីធ្លី​ភូមិ​ពូគ​ង់ លោក ទ្រឺ​ប ធើ​ម ប្រាប់​VOD​ថា ការ​ទន្ទ្រាន​យក​ដី និង​ការកាប់​ព្រៃឈើ​នៅ​ក្នុង​ភូមិ​ពូ​គង់​យ៉ាង​សម្បើម​ដៃ ដោយសារ​មាន​ការបើក​ដៃ​ពី​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​តំបន់​នោះ​។ លោក​បន្តថា ការឃុបឃិត​ឲ្យមាន​ការកាប់បំផ្លាញ​ព្រៃឈើ​នេះ បាន​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​ជីវភាព​រស់នៅ​របស់​ស​ហគ​មន៍​ជនជាតិដើម​ភាគតិច ដូចជា​ការបាត់បង់​ដីធ្លី ព្រៃឈើ និង​វប្បធម៌​ជាដើម​។

  • ក្លឹប​អ្នកកាសែត​និង​អង្គការតម្លាភាព​រៀបចំ​​ប្រកួត​​សរសេរ​ព័ត៌មាន​​ពី​អំពើពុក​រលួយ

    ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​ការប្រកួតប្រជែង​ពានរង្វាន់​អ្នកសារព័ត៌មាន​ឆ្នើម សម្រាប់​អត្ថបទ​ពី​អំពើ​ពុករលួយ​នៅ ក្នុងប្រទេស​កម្ពុជា ចុះ​ផ្សាយ​ថ្ងៃ​ទី​១៨​មីនា​បាន​ផ្សព្វផ្សាយ​ឲ្យដឹងថា អត្ថបទ​លេខ​១​ដែល ចាត់ទុកថា​ជា​អត្ថបទ​ល្អ​បំផុត​នឹង​ត្រូវ​ទទួល​រង្វាន់ ជា​ទឹកប្រាក់​ចំនួន​១.២០០​ដុល្លារ​អាមេរិក និង​មាន​ឱកាស​ទៅ​ចូលរួម សន្និសីទ​លើក​ទី​១៦ ស្តីពី​ការប្រឆាំង​អំពើពុករលួយ ដែល​រៀបចំ​ដោយ​អង្គការ​តម្លាភាព​អន្តរជាតិ​នៅ​ទី​ក្រុងកូឡា​ឡាំ​ពួរ ប្រទេស​ម៉ាឡេស៊ី ក្នុង​ខែ​កញ្ញា​ខាងមុខនេះ​។​ចំនែក​អត្ថបទ​លេខ​២ ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន ៩០០​ដុល្លារ​អាមេរិក​។​រីឯ អត្ថបទ​លេខ​៣ ទទួល​រង្វាន់​ទឹក​ប្រាក់​​ចំនួន ៦០០​ដុល្លារ​អាមេរិក អត្ថបទ​លេខ​៤ ទទួល​រង្វាន់​ទឹកប្រាក់​ចំនួន ៤០០​ដុល្លារ​អាមេរិក អត្ថបទ​លេខ​៥ ទទួលបាន​រង្វាន់​ទឹកប្រាក់​ចំនួន ២០០​ដុល្លារ​អាមេរិក​។​

  • ពលរដ្ឋ​ជនជាតិដើម​ភាគតិច​ទទូច​ឲ្យ​ពន្លឿន​ការចុះបញ្ជី​ដី​ឲ្យបាន​ឆាប់​

    តំណាង​ប្រជាពលរដ្ឋ​ជនជាតិដើម​ភាគតិច ៣​រូប នៅ​ភូមិ​ពូគ​ង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ សីមា ខេត្ត​មណ្ឌល​គី​រី នៅ​ព្រឹក​ថ្ងៃទី ១៨ ខែ​មីនា​នេះ បាន​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យមាន ពន្លឿន​ការចុះបញ្ជី​ដី​សហគម​ន៍​ជនជាតិដើម​ព្នង​ឲ្យបាន​ឆាប់ ។ ​បន្ទាប់​ពី​បរាជ័យ​ក្នុង​ការតវ៉ា ជា​ច្រើនលើក​ច្រើនសារ ជុំវិញ​បញ្ហា​កាប់ឆ្ការ​ព្រៃ រុក​ទន្ទ្រាន​របស់​អ្នកមានអំណាច តំណាង​ប្រជាពលរដ្ឋ ជនជាតិដើម​ភាគតិច នៅ​ភូមិ​ពូគ​ង់ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ សីមា ខេត្ត​មណ្ឌល​គី​រី បាន​ឡើង​មក​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​សន្និសីទ​សារព័ត៌មាន សុំ​អន្តរាគមន៍ ឲ្យ​ស្ថាប័ន ពាក់ព័ន្ធ ។

  • អឺរ៉ា​ស្នើ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​​​លុប​ចោល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (អឺរ៉ា) ស្នើ​ដល់​ក្រុមការងារ​ចរចា​នយោបាយ​ទាំងពីរ​លុបចោល​មាត្រា​ច្បាប់​ចំនួន​៤​នៃ​ច្បាប់​បោះឆ្នោត​ថ្មី ដូចជា​ការ​ដាក់ទោស​អង្គការ​សង្គម​ស៊ីវិល ការ​ផាក​ពិន័យ​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត និង​ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី តុលាការ យោធា ចូលរួម​ឃោសនា​បោះឆ្នោត​ជាដើម។

  • អង្គការ​ Human Rights Watch រិះគន់​ច្បាប់​បោះឆ្នោត​ថ្មី

    អង្គការ​ឃ្លាំ​មើល​ការ​រំលោភ​សិទ្ធិមនុស្ស​មួយ​ដែល​មាន​ឈ្មោះ​ Human Rights Watch ​បាន​បរិហារ​រិះ​គន់​សេចក្តី​ព្រាង​ច្បាប់​ថ្មី​សម្រាប់​ការ​កែទម្រង់​ការ​បោះ​ឆ្នោត​ថា​បាន​រំលោភ​សិទ្ធិ​មនុស្ស​ជាមូល​ដ្ឋាន​ និង​ រំលោភ​ទៅ​លើ​បទ​ដ្ឋាន​នៃ​លទ្ធិ​ប្រជាធិបតេយ្យ​ក៏​ប៉ុន្តែ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ជំទាស់។​ នៅ​ក្នុង​សេច​ក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​Human Rights Watch ​ពី​បុរី​ ញ៉ូវយក​ របស់​សហរដ្ឋ​អាមេរិក​ដែល​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ឱ្យ​ដឹង​ថា​សេចក្តី​ព្រាង​ច្បាប់​ថ្មី​នេះ​គួរ​តែ​ត្រូវ​ធ្វើ​ការ​កែលម្អ​ឡើង​វិញ​មុន​នឹង​យក​ទៅ​អនុម័ត​ក្នុង​រដ្ឋសភា​ដែល​គ្រោង​ធ្វើ​ក្នុង​សប្តាហ៍​នេះ។​

  • សម្តេច​តេ​ជោ​សង្ឃឹមថា ច្បាប់បោះឆ្នោត និង​ច្បាប់​គជប នឹងត្រូវ​អនុម័ត​ដោយ​រដ្ឋសភា នៅ​ថ្ងៃស្អែក​

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តីសង្ឃឹម ថា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៥ នៅ​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៥ នឹង​អនុម័ត​ច្បាប់​ដ៏​មាន​សារៈសំខាន់​ទាំង​២ បាន​។​ ​សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ ៥៨ ដែល​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo