កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ក្រសួង​យុត្តិធម៌​បង្កើត​ក្រុម​ជំនាញ​ត្រួត​ពិនិត្យ​ស្ត្រី​មាន​គភ៌​និង​មាន​កូន​ក្នុង​ពន្ធនាគារ

    ក្រសួង​យុត្តិធម៌ បាន​បង្កើត «ក្រុម​ជំនាញ» ដើម្បី​ពិនិត្យ​ជាក់​ស្តែង​នូវ​ស្ថានភាព​ស្ត្រី​មាន​គភ៌ និង​ស្ត្រី​មាន​កូន​តូច​នៅ​តាម​មណ្ឌល​កែប្រែ និង​ពន្ធនាគារ​រាជធានី ដើម្បី​ដោះលែង​អ្នក​ទោស​ស្ត្រី​ទាំង​នោះ​នៅ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ។ ក្រុម​ការងារ​ថ្មី​នេះ នឹង​ត្រូវ​ចុះ​ទៅ​ពិនិត្យ​បញ្ហា​ស្ថានភាព​សុខភាព​របស់​ស្ត្រី​ទាំង​នោះ នៅ​ក្នុង​ពន្ធនាគារ​ផ្ទាល់​តែ​ម្តង។ នេះ​បើ​តាម​លោក គឹម សន្តិភាព អនុ​រដ្ឋ​លេខាធិការ​និង​ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​ក្រុម​ការងារ​ជំនាញ​លើ​បញ្ហា​នេះ។ ការ​តែង​តាំង​ក្រុម​ការងារ​ថ្មី​នេះ​បាន​ប្រកាស​និង​ចុះ​ហត្ថលេខា កាល​ពី ថ្ងៃទី១៦ មីនា ដែល​ក្នុង​នោះ មាន​អនុប្រធាន​និង​សមាជិក ១២ រូប​ផ្សេង​ទៀត ដែល​មាន​សមាសភាព​មក​ពី​ក្រសួង​កិច្ចការ​នារី ក្រសួង​មហាផ្ទៃ ក្រសួង​សុខាភិបាល និង​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី។

  • សាលា​រាជធានី​នឹង​បិទ​ផ្សាយ​លទ្ធផល​វាយតម្លៃ​បឋម​នៅ​បុរី​កីឡា​ជា​សាធារណៈ

    នៅ​ថ្ងៃទី២០ ខែមីនា​ខាងមុខនេះ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ​នឹង​បិទ​ផ្សាយ​ជា សាធារណៈ នូវ​លទ្ធផល​នៃ​វាយតម្លៃ​បឋម​របស់​ក្រុមការងារ​សាលា​រាជធានី​ភ្នំពេញ បន្ទាប់ពី ការតវ៉ា​ទាមទារ​សំណង​ជំងឺ​ចិត្ត និង​រក​ដំណោះស្រាយ​ពី​ការបណ្តេញ​ពី​លំនៅដ្ឋាន​របស់ សហគមន៍​បុរី​កីឡា​កាលពី​ឆ្នាំ ២០១២កន្លង​មកជា​បន្តបន្ទាប់ ។ យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី១៧ មីនា​នេះ សាលា​រាជធានី​ភ្នំពេញ​នឹង​បិទ​ផ្សាយ​លទ្ធ ផល​វាយតម្លៃ​បឋម​ប្រជាជន​ក្នុង​សហគមន៍​បុរី​កីឡា ចាប់ពី​ថ្ងៃទី២០ រហូតដល់​ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៥ នៅ​សាលាខណ្ឌ៧មករា។

  • សហគមន៍​ដីធ្លី​ដាក់​ញត្តិ​ជា​ថ្មី​ទៅ​សាលា​រាជធានី​ស្នើ​ឲ្យ​ពន្លឿន​ដំណោះស្រាយ​​

    ​ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មក​ពី​សហគមន៍ និង​សមាគម​៤​ផ្សេង​គ្នា​មាន​គ្នា​ប្រមាណ​៥០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ដាក់​ញត្តិ​ដាច់ដោយឡែក​ពីគ្នា​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ ដើម្បី​ស្នើ​ឲ្យ​ពន្លឿន​ដោះស្រាយ​បញ្ហា​ឲ្យ​ពួកគេ​រៀងខ្លួន ។​ ​សហគមន៍ និង​សមាគម​ទាំងនោះ​រួមមាន សហគមន៍​អតីត​អ្នក​បឹងកក់ សហគមន៍​បុរី​កីឡា​៣​មករា សហគមន៍​ថ្មគោល និង​សមាគមន​ស្ត្រី​បឹងកក់ ។​

  • សម្តេច​តេ​ជោ​សង្ឃឹមថា ច្បាប់បោះឆ្នោត និង​ច្បាប់​គជប នឹងត្រូវ​អនុម័ត​ដោយ​រដ្ឋសភា នៅ​ថ្ងៃស្អែក​

    ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បានបង្ហាញ​នូវ​ក្តីសង្ឃឹម ថា​សម័យប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​នីតិកាល​ទី​៥ នៅ​ថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០១៥ នឹង​អនុម័ត​ច្បាប់​ដ៏​មាន​សារៈសំខាន់​ទាំង​២ បាន​។​ ​សម្តេច​តេ​ជោ​បាន​ថ្លែង​បែបនេះ នៅក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ ៥៨ ដែល​ស្ថិតនៅក្នុង​ខេត្តបន្ទាយមានជ័យ នា​ព្រឹក​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​២០១៥​។​

  • សមាគម​រោងចក្រ​កាត់ដេរ​រិះគន់​របាយការណ៍ ​HRW

    សមាគម​រោង​ចក្រ​កាត់​ដេរនៅ​កម្ពុជា​ហៅកាត់​ថា ​GMAC ​បាន​ហៅ​របាយការណ៍​រប​ស់​អង្គការ​ឃ្លាំ​មើលសិទ្ធិ​មនុស្ស​ Human Rights Watch ថា​ជា​របាយការណ៍​ដែល​មាន​លក្ខណៈ​ «អត្តនោម័ត​និង​មិនមាន​ការ​ទទួល​ខុសត្រូវ»។ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុនអង្គការ ​Human Rights Watch ​បាន​ចេញ​របាយការណ៍​មួយដោយ​ចោទ​ប្រកាន់​ថារដ្ឋា​ភិបាល​កម្ពុជា​និង​ក្រុម​ហ៊ុន​បញ្ជាទិញ​ធំៗ​បរាជ័យ​នៅ​ក្នុង​ការ​ការពារ​កម្មករ​រោង​ចក្រ​ទល់​នឹង​ការ​រំលោភ​បំពាន​នានា​ពី​សំណាក់​ថៅ​កែ​រោង​ចក្រ​លើ​ពួក​គេ។​

  • ​អ្នក​ឃ្លាំមើល​ការបោះឆ្នោត​រិះគន់​ច្បាប់បោះឆ្នោត​ថ្មី​ថា​រំលោភ​រដ្ឋធម្មនុញ្ញ​​

    ​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) ជំរុញ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ លុបចោល​មាត្រា​មួយចំនួន ក្នុង​សេចក្តីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី ដែល​គ្រោង​បញ្ជូន​ឲ្យ​សភា​ពិភាក្សា និង​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដើម្បី​ធានា​ពី​សិទ្ធិ​អង្គការ​សង្គម​ស៊ីវិល​ដែល​មានចែង​ក្នុង​រដ្ឋធម្មនុញ្ញ ។​ ​ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ ក្នុង​រាជធានី​ភ្នំពេញ​នា​ថ្ងៃទី​១៨ ខែ​មីនា ឆ្នាំ​២០១៥​នេះ ។​

  • គ្រូបង្រៀន​វិទ្យាល័យ​សុខ​អាន​នៅ​ខេត្ត​តាកែវ​ព្រមាន​ធ្វើ​កូដកម្ម​មិន​បង្រៀន

    លោកគ្រូ​អ្នកគ្រូ​វិទ្យាល័យ សុខ អាន ក្ដី​ទន្ទឹម ក្នុង​ស្រុក​សំរោង ខេត្ត​តាកែវ គ្រោង​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស ប្រសិន​បើ​ក្រសួង​អប់រំ យុវជន និង​កីឡា នៅ​តែ​ពន្យារ​ពេល​មិន​ព្រម​បញ្ចេញ​របាយការណ៍​ស៊ើប​អង្កេត ដែល​លោកគ្រូ​អ្នកគ្រូ​ចោទ​ប្រកាន់​នាយក​សាលា​នេះ​អំពី​អំពើ​ពុក​រលួយ។ ក្រុម​លោកគ្រូ​អ្នកគ្រូ​ដែល​តវ៉ា​នោះ បាន​ប្រកាស​នៅ​ថ្ងៃ​ទី​១៨ មីនា ថា ពួក​គាត់​ទុក​ពេល​ឲ្យ​មន្ទីរ និង​ក្រសួង​អប់រំ យុវជន និង​កីឡា រយៈពេល ៦០​ថ្ងៃ ដើម្បី​ដោះស្រាយ​បណ្ដឹង​របស់​ពួក​គាត់ ដែល​បាន​ប្ដឹង​នាយក​សាលា​អស់​ជាច្រើន​ខែ​មក​ហើយ​ពី​អំពើ​ពុក​រលួយ។ បើ​មិន​ដូច្នោះ​ទេ ពួក​គាត់​នឹង​ធ្វើ​កូដកម្ម​មិន​បង្រៀន​សិស្ស។ ការ​ប្រកាស​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មន្ទីរ​អប់រំ​ស្រុក និង​អភិបាល​ស្រុក​សំរោង បាន​កោះ​ហៅ​លោកគ្រូ​សាលា​នោះ​ទៅ​ជួប​នៅ​ថ្ងៃ​ទី​១៨ មីនា ដើម្បី​សំណូមពរ​មិន​ឲ្យ​លោកគ្រូ​អ្នកគ្រូ​ធ្វើ​កូដកម្ម។

  • សម្ភាស​ប្រធាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ពីរ​រូប​ស្ដីពី​សមភាព​ស្ត្រី​ក្នុង​ឆាក​នយោបាយ

    កិច្ច​ប្រជុំ​លើក​ទី​៥៩ របស់​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ស្ថានភាព​ស្ត្រី បាន​បង្ហាញ​របាយការណ៍​ថា ជាទូទៅ​រដ្ឋាភិបាល​នៃ​ប្រទេស​ជា​សមាជិក​នៃ​អនុសញ្ញា​សិទ្ធិ​ស្ត្រី (CDAW) ទាំងអស់ សុទ្ធតែ​បរាជ័យ​ក្នុង​ការ​លើក​កម្ពស់​ស្ថានភាព​សិទ្ធិ​ស្ត្រី និង​កុមារី តាម​ការ​សន្យា​នៃ​ផែនការ​សកម្មភាព​របស់​ប្រជុំ​កំពូល​លើក​ទី​៤ របស់​ស្ត្រី​នៅ​ទីក្រុង​ប៉េកាំង កាល​ពី ២០​ឆ្នាំ​មុន។ កិច្ច​ប្រជុំ​ដែល​កំពុង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ញីវយ៉ក សហរដ្ឋ​អាមេរិក នា​ពេល​នេះ បាន​លើក​យក​ផែនការ​ជំរុញ​ឲ្យ​មាន​សមភាព​រវាង​បុរស និង​ស្ត្រី នា​ឆ្នាំ​២០៣០ នៅ​លើ​វិស័យ​ធំៗ​មាន​ការ​ចូលរួម​ក្នុង​នយោបាយ ជាដើម។

  • មន្ត្រី​ស.រ.អា.៖ លោកស្រី Michelle Obama នឹង​លើក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

    វ៉ាស៊ីនតោន—លោកស្រី ​Michelle Obama ​ភរិយា​ប្រធានាធិបតី​សហ​រដ្ឋ​អាមេរិក​គ្រោង​នឹង​ បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​កម្ពុជា​ចំនួន​៣​ថ្ងៃ​នៅ​ចុង​សប្តាហ៍​នេះ​ដើម្បី​ ផ្តោត​ការ​យក​ចិត្ត​ទុកដាក់​ទៅ​លើ​បញ្ហា​អប់រំ​ដល់​និស្សិត​ស្ត្រី ​តែ​លោក​ស្រី​ នឹង​មានឱកាស​ក្នុង​ការ​ស្ទាបស្ទង់​មើល​ពី​ស្ថាន​ការណ៍​នយោបាយ​នឹង​សិទ្ធិ​មនុស្សនៅ​ប្រទេស​កម្ពុជា​ ដែល​សកម្មជន​ដីធ្លី​ជា​ស្រ្តី ​និង​សកម្មជន​នយោបាយ​កំពុង​ជាប់​ឃុំឃាំង​ផង​ដែរ។ នេះ​បើ​តាម​ការ​អះអាង​របស់​មន្ត្រី​ស.រ.អា.។

  • អឺរ៉ា​ស្នើ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​​​លុប​ចោល​មាត្រា​មួយ​ចំនួន​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត (អឺរ៉ា) ស្នើ​ដល់​ក្រុមការងារ​ចរចា​នយោបាយ​ទាំងពីរ​លុបចោល​មាត្រា​ច្បាប់​ចំនួន​៤​នៃ​ច្បាប់​បោះឆ្នោត​ថ្មី ដូចជា​ការ​ដាក់ទោស​អង្គការ​សង្គម​ស៊ីវិល ការ​ផាក​ពិន័យ​អ្នក​សង្កេតការណ៍​ស្ម័គ្រចិត្ត និង​ពិនិត្យ​ឡើង​វិញ​លើ​ច្បាប់​ដែល​អនុញ្ញាត​ឲ្យ​មន្ត្រី តុលាការ យោធា ចូលរួម​ឃោសនា​បោះឆ្នោត​ជាដើម។

  • ស្ថាន​ភាព​នៅ​ក្នុង​ពន្ធនាគារ​របស់​កុមារ​កម្ពុជា

    អ្នកស្រី ​កែវ​ ចរិយា​មាន​ផ្ទៃពោះ​មួយ​ខែ​នៅ​ពេល​ដែល​អ្នកស្រី​ត្រូវ​បាន​គេ​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ចែកចាយ​គ្រឿង​ញៀន។ ​អ្នកស្រីមើល​ថែរក្សា​កូន​ប្រុស​របស់អ្នកស្រីអស់​រយៈពេល​ជិត​ពីរ​ឆ្នាំ​ក្នុង​ពន្ធនាគារ​ មុនពេល​អ្នកស្រី​ចាក​ចេញ​ពី​ពន្ធនាគារ។​ អ្នកស្រីកែវ​ ចរិយា​បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វីអូអេ​ខ្មែរ​ថា៖​ «កូន​របស់​ខ្ញុំ​នៅ​ជាមួយ​ខ្ញុំ​រហូត​ដល់​ពេល​ខ្ញុំ​ត្រូវ​បាន​គេ​ដោះលែង»។​ អ្នកស្រីបាន​បន្ត​ថា៖ ​«ខ្ញុំខ្លាច​ថា ​កូន​ខ្ញុំ​ឆ្លង​ជំងឺ​ផ្សេងៗ​នៅ​ពេល​ស្នាក់​នៅ​ទីនោះ​ជាមួយ»។​

  • ​រោងចក្រ​កាត់ដេរ​មួយ​នៅ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​ចោទ​ថា​ផ្ដល់​ថ្នាំ​គ្មាន​គុណភាព​ដល់​កម្មករ​​

    សហជីព​មួយ​ដាក់​ពាក្យបណ្ដឹង​ទៅ​មន្ទីរ​ការងារ​ខេត្ត​កំពុងឆ្នាំង ឲ្យ​ដក​បុគ្គលិក​រោងចក្រ​ម្នាក់​នៅក្នុង​ខេត្ត​នេះ ដែល​កម្មករ​ចោទថា បើក​ថ្នាំ​ផុតកំណត់​ឲ្យ​ពួកគេ​ប្រើប្រាស់ ធ្វើឲ្យ​ប៉ះពាល់​សុខភាព​។​ ​ប្រធាន​សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក ជា មុនី នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ បាន​ដាក់​ពាក្យបណ្តឹង​មួយ ទៅ​មន្ទី​ការងារ​ខេត្ត ប្តឹង​ដក​ជនជាតិចិន​ឈ្មោះ ស៊ី ជិន ដែលជា​អ្នក​គ្រប់គ្រង​ផលិតផល និង​ថ្នាំពេទ្យ នៅក្នុង​រោងចក្រ M&V4 ចេញ​ពី​រោងចក្រ ដោយ​ចោទ​ថា បុរស​រូប​នេះ​ល្មើស​នឹង​ច្បាប់​ការងារ បើក​ថ្នាំ​ផុតកំណត់​ប្រើប្រាស់​ឲ្យ​កម្មករ​កាលពី​ខែ​មករា រហូតដល់​ខែ​មីនា​ឆ្នាំ​ពី​២០១៥​នេះ ដោយ​មិន​គិត​ពី​ច្បាប់ និង សុខភាព​កម្មករ​។

  • ​អ្នក​មាន​ជម្លោះ​ដីធ្លី​​ស្នើឲ្យ​​ក្រសួង​កសិកម្ម​ឈប់​ប្រឆាំង​ដីកា​តុលាការ​កំពូល​ដែល​កាត់​ដី​ឲ្យ​ពួកគេ​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​ជាង​១០​ឆ្នាំ ស្ថិតនៅ​សង្កាត់​ភ្នំពេញ​ថ្មី​ប្រមាណ​ជាង​១០​នាក់​នៅ​ថ្ងៃ​ពុធ​នេះ ប្រមូលផ្តុំ​នៅ​មុខ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ស្នើសុំ​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​នេះ​ឈប់​ប្រឆាំង​នឹង​ដីកា​របស់​តុលាការ​កំពូល​ដែល​សម្រេច​កាត់​ដី​ឲ្យ​ពួក​គេ​ជាង​៩​ពាន់​មែត្រ​ការ៉េ កាលពី​ថ្ងៃ​ទី​៧ ខែ​មីនា ឆ្នាំ​២០១១ ។​ ​ការស្នើសុំ​នេះ ធ្វើឡើង​បន្ទាប់​ពី​ក្រសួង​កសិកម្ម​ចេញ​លិខិត​មួយច្បាប់​កាលពី​ថ្ងៃ​ទី​១១ ខែ​មិនា ឆ្នាំ​២០១៥ ស្នើ​សុំ​ផ្អាក​ការអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល ដោយ​អះអាង​ថា​ទីតាំង​នោះ​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​នាយកដ្ឋាន​គ្រឿងយន្ត​កសិកម្ម នៃ​អគ្គនាយកដ្ឋាន​កសិកម្ម កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០០៩ ។​

  • អ្នកភូមិ​ជាង​១០០​គ្រួសារ ស្នើ​ឲ្យ​ក្រសួង​យុត្ដិធម៌​ប្ដូរ​ព្រះរាជអាជ្ញារង​តុលាការ​ខេត្ដ​ព្រះវិហារ​​

    ប្រជាពលរដ្ឋ​ស្រុក​រវៀង ខេត្ដ​ព្រះវិហារ ប្រមូល​ស្នាម​មេដៃ​ដាក់​ទៅ​ក្រសួង​យុត្ដិធម៌ និង​រដ្ឋសភា សុំ​ប្ដូរ​ព្រះរាជអាជ្ញារង​មួយរូប​ចេញពី​តុលាការ​ខេត្ដ​នេះ​ដោយ​ចោទថា មន្ដ្រី​រូប​នោះ​ប្រើ​តួនាទី​ខុស​នីតិវិធី​ច្បាប់ និង​កាត់ក្ដី​លម្អៀង​ទៅលើ​ក្រុមហ៊ុន ។​ ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​បឹង​ទន្លេ​ម្រេច នៅ​ឃុំ​រមណីយ ស្រុក​រវៀង លោក ហួន គីណូ ប្រាប់ VOD នៅ​ថ្ងៃ​ពុធ​នេះ​ថា ប្រជាពលរដ្ឋ​១៤២​គ្រួសារ​បាន​ផ្តិតមេដៃ​ប្ដឹង​ក្រសួងយុត្តិធម៌ និង​ស្ថាប័ន​ពាក់ព័ន្ធ ទាមទារ​ឲ្យ​ដក ព្រះរាជអាជ្ញារង​ខេត្ដ​ព្រះវិហារ លោក ឡុង ស៊ីថា ព្រោះ​មន្ត្រី​រូបនេះ​បាន​បញ្ជា​ឲ្យកម្លាំង​សមត្ថកិច្ច​រុះរើ​ទីស្នាក់កា​រកា​រពារ​ព្រៃឈើ​របស់​សហគមន៍ ដោយ​មិន​បាន​ស៊ើបអង្កេត ។ លោក​បន្តថា ប្រជាពលរដ្ឋ​ព្រមាន​ថា បើ​មិន​មាន​ការផ្លាស់ប្ដូរ​តាម​ការស្នើ​សុំ​ទេ​នោះ ពួកគាត់​នឹង​ប្រមូលផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម តវ៉ា​ប្រឆាំង​នៅ​សាលា​ខេត្ដ​បន្ដទៀត ។

  • ខ្មែរ | ព័ត៌មាន​ថ្មីៗ | នយោបាយ សង្គម​ស៊ីវិល​អះអាង​ថា​ច្បាប់​បោះ​ឆ្នោត​ថ្មី​អាក្រក់​ជាង​ច្បាប់​បោះ​ឆ្នោត​ចាស់

    សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី​ដ៏​ចម្រូងចម្រាស ដែល​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល និង​អង្គ​ទូត​មួយ​ចំនួន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ មើល​ឃើញ​ថា សេចក្ដី​ព្រាង​ច្បាប់​នេះ​បង្ហាញ​ពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល។ សេចក្ដី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​សភា​ពិនិត្យ និង​អនុម័ត​នៅ​ថ្ងៃ​ទី​១៩ មីនា ទោះ​បី​ជា​អង្គការ​សង្គម​ស៊ីវិល​ស្នើសុំ​ហើយ​សុំ​ទៀត គឺ​ចង់​ឲ្យ​លុប​មាត្រា​មួយ​ចំនួន​ចេញ​ពី​សេចក្ដី​ព្រាង​ច្បាប់​នេះ​ក៏ដោយ។ តើ​មូលហេតុ​អ្វី​បាន​ជា​អង្គការ​សង្គម​ស៊ីវិល នៅ​តែ​ទទូច​សុំ​ទៅ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​ដែល​ជា​អ្នក​រៀបចំ​ធ្វើ​សេចក្ដី​ព្រាង​ច្បាប់​នេះ ដក​ចេញ​មាត្រា​មួយ​ចំនួន​នៅ​ក្នុង​បញ្ញត្តិ​ច្បាប់​នេះ?

  • រដ្ឋសភា​៖ ច្បាប់​បោះឆ្នោត​ថ្មី​នឹង​ត្រូវ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ឡាយ​​ព្រះហស្ដលេខា​មុន​ចូលឆ្នាំ​ខ្មែរ​​

    ​អ្នកនាំពាក្យ​រដ្ឋសភា​ឲ្យដឹងថា សេចក្ដីព្រាង​សេចក្ដីស្នើច្បាប់​ទាំង​ពីរ​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​នឹង​ត្រូវ​ដាក់​ថ្វាយ​ព្រះមហាក្សត្រ​ឡាយព្រះហស្ដលេខា​នៅ​ថ្ងៃទី​១៣ ខែ​មេសា ដើម្បី​ជា​កាដូ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ប្រពៃណី​ខ្មែរ ។​ ​ក្នុង​សន្និសីទ​ព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា លោក ឈាង វុន បាន​ថ្លែងថា ច្បាប់​ស្ដីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នឹង​ធានា​ការពារ​សិទ្ធិ​ជូន​ប្រជាពលរដ្ឋ​ផង និង​សិទ្ធិ​នយោបាយ​របស់​បុគ្គល​ផង ។​

  • ពលរដ្ឋ​ប្រតិកម្ម​ទៅ​នឹង​សេចក្ដី​សម្រេច​របស់​សាលា​រាជធានី​រឿង​អភិវឌ្ឍ​ទីក្រុង​រណប

    ប្រជាពលរដ្ឋ​ដែល​រង​ផល​ប៉ះពាល់​ដោយ​ការ​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ របស់​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) ចាត់​ទុក​ដំណោះស្រាយ​របស់​អាជ្ញាធរ​ក្រុង ដើម្បី​បញ្ចប់​វិវាទ​នេះ​ថា ធ្វើ​ឡើង​ដដែលៗ ដែល​ពលរដ្ឋ​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ពុំ​អាច​ទទួល​យក​បាន​ឡើយ។ ប្រតិកម្ម​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​អភិបាល​សាលា​រាជធានី​ភ្នំពេញ បាន​សន្យា​ចំពោះ​មុខ​អ្នក​មាន​ជម្លោះ​ដីធ្លី​ថា ការ​អភិវឌ្ឍ​ទីក្រុង​រណប​ជ្រោយចង្វារ​នេះ នឹង​មិន​ធ្វើ​ប៉ះពាល់​ប្រជាពលរដ្ឋ​ទេ។

  • អតីត​កម្មករ​រោងចក្រ​បារី​មួយ​តវ៉ា​ឲ្យ​រោងចក្រ​អនុវត្ត​​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​​

    អតីត​កម្មករ​រោងចក្រ​បារី​ប្រ៊ីធី​ស អឹមើ​រី​ខិន ថឹ​ប៊ែ​ខូ មាន​គ្នា​ជាង​១០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ​នាំគ្នា​តវ៉ា​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​អនុវត្តតាម​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល ដែល​បាន​បង្គាប់​ឲ្យ​រោងចក្រ​ផ្តល់​អត្ថប្រយោជន៍​ដល់​ពួកគេ បន្ទាប់​ពី​រោងចក្រ​នេះ​បាន​បញ្ឈប់​កាលពី​ចុងឆ្នាំ​២០១៤ ។​ ​អគ្គលេខាធិការរង​នៃ​សភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា លោក រឹ​ម បូរ៉ា ដែល​បាន​តាមដាន​ករណីនេះបានឲ្យដឹងថា កម្មករ​១៩​នាក់​ត្រូវបាន​រោងចក្រ​បញ្ឈប់​កាលពី​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ២០១៤កន្លងទៅ ។ លោក​ថាភាគី​ក្រុមហ៊ុន​បាន​បញ្ឈប់​កម្មករ​ទាំង​នេះ​ ដោយ​យោង​ទៅ​តាម​ការ​អស់​សុពលភាព​នៃ​កិច្ចសន្យា​ការងារ និង​ស្ថិត​ក្នុង​កិច្ចសន្យា​មាន​ថិរវេលា​កំណត់​ ។​

  • សហគមន៍​ដីធ្លី​ដាក់​ញត្តិ​ជា​ថ្មី​ស្នើ​ឲ្យ​ភរិយាលោក អូ​បា​ម៉ា អន្តរាគមន៍​ដោះលែង​តំណាង​ពួកគេ​​

    ប្រជា​សហគមន៍​មាន​ជម្លោះ​ដីធ្លី​មាន​គ្នា​ជិត​២០០​នាក់ ដាក់​ញត្តិ​ទៅ​ស្ថានទូត​អាមេរិក​ជាថ្មី​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្នើសុំ​ឲ្យ​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ជួយ​អន្តរាគមន៍​លើ​បញ្ហា​ជម្លោះ​ដីធ្លី និង​ដោះលែង​តំណាង​​ពួកគេ​ដែល​កំពុង​ជាប់​ក្នុង​ពន្ធនាគារ ។​ ​ប្រជា​ពលរដ្ឋ​មក​ពី​សហគមន៍​បឹងកក់ និង​សហគមន៍​បុរី​កីឡា ដែល​ក្នុងនោះ​មាន​កុមារ​ជាង​៣០​នាក់​ផង​នោះ នាំគ្នា​ប្រមូលផ្ដុំ​គ្នា​មុខ​ស្ថានទូត​អាមេរិក ស្រែក​សុំ​អន្តរាគមន៍​ពី​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ភរិយា​របស់​លោក បា​រ៉ាក់ អូ​បា​ម៉ា ប្រ​ធានាធិ​តី​ស​ហ​រដ្ឋ​អាមេរិក ដែល​នឹង​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃ​ទី​២១ ខែ​​មីនា ឆ្នាំ២០១៥ ។​

  • ​សង្គម​ស៊ីវិល​៖ ច្បាប់​ស្តីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន មិនទាន់​ធានា​គុណភាព​​

    មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​លើ​ផ្នែក​បរិស្ថាន លើកឡើងថា សេចក្តីព្រាងច្បាប់​ស្តីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន មិនទាន់​មាន​ការ​ឆ្លើយ​តប​គ្រប់គ្រាន់​ទេ ដោយ​អះអាង​ថា គុណភាព​នៃ​របាយការណ៍​វាយតម្លៃ​គុណភាព​នៅ​មាន​កំរិត​។​ ​ការលើកឡើង​នេះ ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​លើ​សេចក្តីព្រាងច្បាប់​ស្តីពី​ការវាយតម្លៃ​ហេតុ​ប៉ះពាល់​បរិស្ថាន នៅ​ថ្ងៃ​ទី ១៧ ខែ មីនា នេះ​។​ ​នាយក​ប្រតិបត្តិ​វេទិកា​នៃ​អង្គការ​មិនមែន​រដ្ឋាភិបាល​ស្តីពី​កម្ពុជា លោក តឹក វណ្ណា​រ៉ា មានប្រសាសន៍ថា ច្បាប់​នេះ​មាន​សារៈសំខាន់​ចំពោះ​ការអភិវឌ្ឍ​នៅក្នុង​ប្រទេស​កម្ពុជា ក្នុង​ការធានា​ឲ្យមាន​ការអ​ភិ​វ​ឌ្ឍ​ប្រកបដោយ​និរន្តរ​ភាព​រវាង​ការអភិវឌ្ឍ និង​ការអភិរក្ស​។ តែ​លោក​ថា សេចក្តីព្រាងច្បាប់​នេះ​មិនទាន់​មាន​គុណភាព​នៅ​ឡើយ​ទេ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo