កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សហជីព​ស្នើ​រដ្ឋាភិបាល​អន្តរាគមន៍​ទៅ​និយោជ​កឲ្យទទួលយក​តំណាង​កម្មករ​ចូល​ធ្វើ​ការវិញ​​

    ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​អន្ដរាគមន៍​ទៅ​ក្រុមហ៊ុន​នានា​ដែល​សហជីព​អះអាងថា​បាន​បញ្ឈប់​ថ្នាក់ដឹកនាំ និង​មន្ត្រី​សហជីព​ដោយ​អ​យុត្ដិធម៌ ឲ្យ​ទទួ​ពួកគេ​ចូល​ធ្វើការ និង​ទៅ​តាម​តួនាទី​របស់​ពួកគេ​វិញ ។​ ​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី សិទ្ធិសេរីភាព និង​សិទ្ធិ​ធ្វើ​កូដកម្ម នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​លោក ប៉ាវ ស៊ីណា បាន​លើកឡើង​ថា នៅ​ចុងឆ្នាំ​២០១៤​កន្លងទៅ តំណាង​កម្មករ​ចំនួន​៦៥​នាក់​នៅក្នុង​ខេត្ត​៣ ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ពី​ការងារ​ទាំង​អ​យុត្ដិធម៌ ដែល​ក្នុងនោះ​២២​នាក់​ទៀត​កំពុង​ជាប់​បណ្ដឹង​តុលាការ​ពី​បទ​ព្រហ្មទណ្ឌ ។ លោក​ថា ពួកគេ​ត្រូវបាន​បាន​បញ្ឈប់​ពី​ការងារ ដោយសារ​ការប្រើប្រាស់​សិទ្ធិសេរីភា​ព​ក្នុង​ទាមទារ​លក្ខណកា​រងារ​ស្របច្បាប់​ពី​ក្រុមហ៊ុន ។​

  • សាលា​ឧទ្ធរណ៍​បន្ធូរបន្ថយ​ទោស​សកម្មជន​ជាប់​ពន្ធនាគារ​១០នាក់ និង​ព្រះសង្ឃ​មួយ​អង្គ

    សំឡេងស្រែក​តវ៉ាថា ​មាន​ភាព​អយុត្តិធម៌​បាន​ឮខ្ទរខ្ទារ​នៅ​ក្នុង​បន្ទប់​សវនាការ​និង​ខាង​ក្នុង​បរិវេណ​របស់​តុលាការ ​បន្ទាប់​ពី​សាលា​ឧទ្ធរណ៍​បាន​សម្រេច​តម្កល់​សាល​ក្រមរបស់​សាលា​ដំបូង​ក្រុង​ភ្នំពេញ។​ សកម្មជន​បឹងកក់​ស្រែក​ថា៖​ «នេះ​គឺ​ជា​តុលាការ​មួយ​ដែល​អយុត្តិធម៌​សម្រាប់​ពួក​ខ្ញុំ ដែល​ពួក​គាត់​បាន​ធ្វើ​ឲ្យពួក​ខ្ញុំ​រង​គ្រោះ​ដោយ​សារ​រដ្ឋាភិបាល​អសមត្ថភាព។​ ​នេះ​គឺ​ជា​ទង្វើ​មួយ​ដែល​ស​បញ្ជាក់​ថា​ ប្រទេស​កម្ពុជា​កំពុង​តែ​រំលោភ​សិទ្ធិ​ប្រជា​ពលរដ្ឋ​ខ្លួន​ឯង»។ លោក​ងួន អ៊ីម ប្រធាន​ចៅ​ក្រម​ជំនុំ​ជម្រះរបស់​សាលា​ឧទ្ធរណ៍​បាន​សម្រេចតម្កល់​សាល​ក្រម​សាលា​ដំបូង​ក្រុង​ភ្នំពេញ​ឲ្យនៅ​ដដែល​ ក៏ប៉ុន្តែ​បាន​បន្ធូរបន្ថយ​ទោស​កំហុស​ខ្លះ​ដល់​សកម្មជន​បឹងកក់​មួយ​ចំនួនគឺ​បន្ថយ​ពី​ជាប់​ពន្ធនាគារ​រយៈពេល​មួយ​ឆ្នាំ​មក​នៅ​ត្រឹម​៦​វិញ។​

  • អាដហុក​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ចាត់វិធានកា​រ​លើ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​បរទេស​ដោយ​គ្មាន​ទំនួល​ខុស​ត្រូវ​​

    សមាគម​ការពារ​សិទ្ធមនុស្ស​អាដហុក អំពាវ​ដល់​រដ្ឋាភិបាល​ឲ្យ​ចាត់វិធានកា​រ​ទៅលើ​ក្រុមហ៊ុន​ដែល​បាន​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ម៉ាឡេស៊ី ហើយ​គ្មាន​ទំនួល​ខុស​ត្រូវ​ពេល​កររ​ង​ការរំលោភបំពាន ខណៈ​អាដហុក​រកឃើញថា បញ្ហា​១៣០​ករណី​នៅ​ពុំទាន់​បាន​ដោះស្រាយ ។​ ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សមាគម​អាដហុក​ចេញផ្សាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ឲ្យដឹងថា ចាប់តាំងពី​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សារាចរ​កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០១១ ឲ្យ​ផ្អាក​ការជ្រើសរើស បណ្តុះបណ្តាល និង​នាំ​ពលករ​ទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី សមាគម​អាដហុក​បាន​រកឃើញថា បញ្ហា​នៅ​សេសសល់​ចំនួន​១៣០​ករណី ដែល​ពលករ​ពល​ការិនី​នៅ​មិនទាន់​ទាន់​បាន​យុត្តិធម៌ និង​គ្មាន​ការអន្តរាគមន៍​ពី​ក្រុមហ៊ុន និង​ភាគី​ពាក់ព័ន្ធ ។ ករណី​រំលោភ​បំពាន​ទាំងនោះ​រួមមាន ថៅកែ និង​ទីភ្នាក់ងារ​ធ្វើ​ទារុណកម្ម​លើ​រូបរាងកាយ​ បាត់​ដំណឹង ឬ​បាត់​ខ្លួន​យូរ​ឆ្នាំ មិន​ទទួលបាន​ប្រាក់បៀវត្ស និង​ការបង្ខំ​ឲ្យ​បន្ត​អាណត្តិ​កា​ងារ ។

  • ​សាលាឧទ្ធរណ៍​បន្ថយទោស​ស្ត្រី​សកម្មជន​ដីធ្លី​ម្នាក់​ដែល​ចាស់ជរា​ និង​ខ្លះ​ទៀត​មាន​ជំងឺ​​

    សាលាឧទ្ធរណ៍​សម្រេច​បន្ធូបន្ថយ​ទោស លើ​ស្ត្រី​ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ចំនួន​២​នាក់​ក្នុងចំណោម​១០​នាក់ ដោយសារ​តែ​ម្នាក់​មាន​ជម្ងឺ​ប្រចាំកាយ និង​ម្នាក់​ទៀត​មាន​អាយុ​រហូត​ជាង​៧០​ឆ្នាំ ។​ កាលពីមុន​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​កាត់ទោស​ភ្លាមៗ​ទៅលើ​សកម្មជន​ដីធ្លី​១០​នាក់ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​មួយ​អង្គ​ទៀត ដែល​គ្រាន់តែ​ឃ្លាំ​មើល​ការតវ៉ា​នោះ ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់ៗ​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២​លាន​រៀល ដោយ​ចោទប្រកាន់​ពី​បទ​តវ៉ា​ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍ និង​ប្រឆាំង​រាជការ​សាធារណៈ ករណី​ជម្លោះដីធ្លី ​។ ប៉ុន្តែ​នៅ​ថ្ងៃ​ចន្ទ​នេះ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ​សាលាឧទ្ធរណ៍ លោក ងួន អ៊ី​ម ប្រកាស​សាលដីកា ថា អ្នកស្រី ង៉ែត ឃុន អាយុ​ជាង​៧០​ឆ្នាំ​ត្រូវ​បន្ថយទោស​មក​នៅត្រឹម​៦​ខែ និង​ការពិន័យ​ជា​ប្រាក់​ពី​២​លាន​មក​នៅត្រឹម​១​លាន​រៀល​វិញ ។​

  • ឧទ្ធរណ៍​បន្ត​ឃុំខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់ ដោយ​​២​នាក់​​​ត្រូវ​បាន​បន្ថយទោស​

    សាលាឧទ្ធរណ៍​សម្រេច​ត​ម្ដ​ល់​សាលដីកា​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់​ឲ្យ​ស្ត្រី​សកម្មជន​ដីធ្លី​៥​នាក់​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ ចំណែក​ស្ត្រី​សកម្មជន​២​នាក់​ទៀត​ត្រូវបាន​បន្ធូរបន្ថយ​ទោស​បន្តិច ។​ ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​បានប្រកាស​សាលដីកា​ប្រឆាំង​នឹង​ស្ត្រី​សកម្មជន​ដីធ្លី​៧​នាក់ ដែល​ត្រូវបាន​សាលាដំបូង​រាជធានី​ភ្នំពេញ​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​១​ឆ្នាំ និង​ពិន័យ​ប្រាក់​ម្នាក់​២​លាន​រៀល ។​ ​ស្ត្រី​សកម្មជន​៥​នាក់​ក្នុងចំណោម​៧​នាក់​ត្រូវបាន​តុលាការ​សាលាឧទ្ធរណ៍​សម្រេច​តម្កល់​សាលដីកា​របស់​សាលាដំបូង​រាជធានី ដោយ​ឲ្យនៅ​បន្ត​ជាប់ទោ​សម្នាក់​១​ឆ្នាំ តែ​បន្ថយ​ប្រាក់​ពិន័យ​ពី​ម្នាក់​២​លាន​រៀល មក​នៅ​ម្នាក់​១,៥​លាន​រៀល ។ ចំណែក​ស្ត្រី​២​នាក់​ទៀត​គឺ​អ្នកស្រី ផាន់ ឈុន​រ៉េត ត្រូវបាន​បន្ថយទោស​ម​ក​ឲ្យ​ជាប់ពន្ធនាគារ​១០​ខែ និង​ពិន័យ​ប្រាក់​១​លាន​រៀល និង​អ្នកស្រី ង៉ែត ឃុន ត្រូវបាន​បន្ថយទោស​ម​ក​ត្រឹម​៦​ខែ និង​ពិន័យ​ជា​ប្រាក់​១​លាន​រៀល​ដូចគ្នា ។​ ​បន្ទាប់​ពី​អាន​សេចក្ដីសម្រេច​លើ​ករណី​ស្ត្រី​សកម្មជន​ទាំង​៧​នាក់ តុលាការ​សាលាឧទ្ធរណ៍​បន្ត​អាន​សេចក្ដីសម្រេច​របស់​ខ្លួន​លើ​ករណី​ស្ត្រី​សកម្មជន​ដីធ្លី​៣​នាក់ និង​ព្រះសង្ឃ​មួយ​អង្គ​ទៀត ។

  • បន្ទាប់​ពី​បាតុកម្ម​​ និង​បន្ទាប់ពី​ចេញ​ពី​​ពន្ធនាគារ​ ពួក​សកម្មជន​មាន​ជីវភាព​កាន់តែ​លំបាក

    មួយ​ឆ្នាំ​បន្ទាប់​ពី​ការ​បង្រ្កាប​របស់​រដ្ឋាភិបាល​ទៅ​បាតុកម្ម​នោះ ​ ​ក្រុម​កម្មករ​និង​សកម្មជន​ដែល​ត្រូវ​បាន​គេ​ចាប់ដាក់​ពន្ធនាគារ​បាន​និយាយ​ថា​ ពួក​គេ​កំពុង​ប្រឈម​នឹង​ការ​លំបាក​ក្នុង​ជីវភាព​រស់​នៅ​ប្រចាំ​ថ្ងៃ។ សកម្មជន​ និង​កម្មករ​បាន​និយាយ​ថា​ មួយ​ផ្នែក​ពួក​គេ​កំពុង​ប្រឈមនឹង​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត ​ដោយសារ​ការ​រំលោភ​បំពាន​ពេល​ពួក​គេ​នៅ​ក្នុង​ដៃ​របស់​ប៉ូលិស។ ​មួយ​ផ្នែក​ទៀត ​ពួកគេ​មាន​ការ​លំបាក​ក្នុង​ការ​ធ្វើ​ការងារ។​ អ្នក​ខ្លះ​និយាយ​ថា​ ឥឡូវ​នេះ​ពួក​គេ​កំពុង​តស៊ូ​ជាមួយ​នឹង​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ បន្ទាប់​ពី​ទទួលរងការ​ធ្វើបាបនៅ​ពេល​គេ​ជាប់​ក្នុង​មន្ទីរ​ឃុំឃាំង។​ សកម្មជន​២៣​នាក់ ​ខ្លះ​ជា​មេ​ដឹកនាំ​សហជីព​ ហើយ​ខ្លះ​ទៀត​ជា​កម្មករ​ ត្រូវ​បាន​ចាប់ខ្លួន​នៅ​ក្នុង​ការ​បង្រ្កាប​បាតុកម្ម​នៅ​ក្នុង​ខែ​មករា​ឆ្នាំ​២០១៤ ​ដែល​មានមនុស្ស​យ៉ាង​ហោច​ណាស់​៥​នាក់​ស្លាប់​បាត់បង់​ជីវិត​ នៅ​ពេល​កម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាល​ រួម​ទាំង​ប៉ូលិស​ និង​កងរាជ​អាវុធ​ហត្ថ ​បាន​វ៉ៃ ​និង​ចាប់​ខ្លួន​ពួក​គេ​ បន្ទាប់​ពី​មានចលាចល​ជា​ច្រើន​ខែ។​

  • សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​១០​នាក់​និង​អតីត​សង្ឃ​១​អង្គ

    ចៅក្រម​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំ​ខ្លួន​ស្ត្រី​សកម្មជន​ដីធ្លី ១០​នាក់ និង​អតីត​ព្រះសង្ឃ ១​អង្គ នៅ​ព្រឹក​ថ្ងៃ​ទី​២៦ មករា ក្នុង​​បទ​ចោទ​ ២​ដាច់​ដោយ​ឡែក​ពី​គ្នា។ សំណុំ​រឿង​ទី​១ ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ស្ត្រី​សកម្មជន​ដីធ្លី​បឹងកក់ ៧​នាក់ ដាក់​ពន្ធនាគារ​ចន្លោះ​ពី ៦​ខែ ទៅ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ១,៥លាន​រៀល ពាក់ព័ន្ធ​នឹង​បទ​ចោទ បង្ក​ឲ្យ​ស្ទះ​ចរាចរណ៍​សាធារណៈ។ ចំណែក​ឯ​សំណុំ​រឿង​ទី​២ ដែល​មាន​ស្ត្រី​សកម្មជន​ដីធ្លី ៣​នាក់​ផ្សេង​ទៀត ត្រូវ​បាន​ចាប់​ខ្លួន​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ចៅក្រម​សម្រេច​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១០​ខែ និង​ពិន័យ​ជា​ប្រាក់ ១,៥​លាន​រៀល។ រីឯ​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា សឺន ហាយ ត្រូវ​បាន​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ ១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល។ អ្នក​ទាំង ៤ ត្រូវ​បាន​ចោទ​ពី​បទ​រំខាន​មន្ត្រី​រាជការ​សាធារណៈ។

  • លោក សម រង្សុី សន្យា​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ជនជាតិដើម​ភាគតិច​នៅ​រតនៈគិរី​​

    ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្សុី នៅ​ថ្ងៃ​អាទិត្យ​នេះ បាន​សន្យាថា​នឹង​លើកយក​បញ្ហា​ដីធ្លី​របស់​ជនជាតិដើម​ភាគតិច​នៅក្នុង​ខេត្ត​រតនគិរី ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​គណបក្សកាន់អំណាច ដើម្បី​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។​ ការ​សន្យា​នេះ​ធ្វើ​ឡើង​​នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​នៅ​សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី នៅ​ថ្ងៃ​អាទិត្យ​នេះ ដែល​មាន​អ្នកចូលរួម​ប្រមាណ​ជាង​៣០០​នាក់ ។​ ​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​វេទិកា​សាធារណៈ​នេះ​បានប្រគល់​ញត្តិ​មួយ​ចំនួន​ទៅកាន់​លោក សម រង្សុី ដើម្បី​ឲ្យ​លោក​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី​ឲ្យ​ពួកគេ ។ ជា​ការឆ្លើយតប លោក សម រង្ស៊ី បាន​សន្យាថា​នឹង​យក​បញ្ហា​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ទៅ​ពិភាក្សា​ជាមួយ​គណៈកម្មការ​ជំនាញ​នៃ​រដ្ឋសភា និង​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ដើម្បី​រក​ដំណោះស្រាយ​រួមគ្នា ។​

  • ​វេបសាយ​ក្រុម​កាហ្វេ​នយោបាយ ដាក់​ដំណើរ​ជា​ផ្លូវការ​ដើម្បី​ឲ្យ​យុវជន​ពិភាក្សា​ពី​បញ្ហា​សង្គម និង​នយោបាយ​​

    ក្រុមយុវជន​ធ្វើកា​រលើ​កិច្ចការ​សង្គមនៅ​ថ្ងៃ​សៅរ៍​នេះដាក់ឲ្យ​ដំណើរការ​វេបសាយក្រុម​កាហ្វេ​នយោបាយ (www.politikoffee.com) ដើម្បីឲ្យ​យុវជន​ចាប់អារម្មណ៍​ពិភាក្សា​ដេញដោល​លើ​កិច្ចការ​សង្គម និង​នយោបាយ ដែល​ជា​ប្រយោជន៍​ប្រទេសជាតិ​។​ ​ក្នុង​សន្និសីទ​សារព័ត៌មាននៅ​ថ្ងៃ​ដាក់ឲ្យ​ដំណើរការ​វេបសាយ​ក្រុម​កាហ្វេ​នយោបាយ (www.politikoffee.com) នៅ​ថ្ងៃ​ទី​២៤ ខែ​មករា​នេះ ស្ថាបនិក​កាហ្វេ​នយោបាយ​លោក អ៊ូ រិទ្ធី មានប្រសាសន៍ថា យុវជន​ភាគច្រើន​ទទួលទាន​គ្រឿង​ស្រវឹង មិន​ចាប់​អារម្មណ៍​ក្នុង​កិច្ចការ​សង្គម ដែល​ធ្វើឲ្យ​ក្រុមយុវជន​របស់លោក ចាប់ផ្តើម​ពិភាក្សា បង្កើត​វេប​សាយនេះ ដើម្បី​ឲ្យ​យុវជន​បាន​បញ្ចេញ​មតិយោបល់ និង​សរសេរ​អត្ថបទ​មកកាន់​វេប​សាយនេះ​។

  • យុវជន​​ចង់​ឲ្យ​អ្នក​នយោបាយ​ជជែក​ដេញ​ដោល​គ្នា​ជា​សាធារណៈ

    យុវជន​មួយ​ក្រុម​មាន​មហិច្ឆតា ចង់​ឲ្យ​អ្នកនយោបាយ​ជជែក​ដេញដោល​គ្នា​ជា​សាធារណៈ ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៨ ខាងមុខ។ នេះ​ជា​បំណង​របស់​វេទិកា​យុវជន​មួយ ឈ្មោះថា កាហ្វេ​នយោបាយ​។ ក្រុម​យុវជន​ទាំងនេះ រំពឹង​ថា ពួកគេ​នឹង​អាច​ជំរុញ​ឲ្យ​អ្នកនយោបាយ ពី​គ្រប់​មជ្ឈដ្ឋាន​លុបបំបាត់​វប្បធម៌​ឃោសនា​បែប​ប្រជាភិថុតិ ហើយ​បែរ​មក​ជជែក​ដេញដោល​គ្នា​ពី​លទ្ធភាព​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជាតិ​វិញ។

  • កម្មករ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ តវ៉ា​ទាមទារ​ឲ្យ​រោងចក្រ​ផ្តល់ប្រាក់​អត្ថប្រយោជន៍​

    កម្មករ​ប្រមាណ​៣០០​នាក់ មកពី​រោងចក្រ​កាត់ដេរ​ស៊ិន​ជា​ដា​ក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តវ៉ា​នៅ​ខាង​មុខ​រោងចក្រ ដោយ​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​គោរព​លក្ខខណ្ឌ​ការងារ​មួយចំនួន និង​ទាមទារ​ឲ្យ​ផ្តល់ប្រាក់​អត្ថប្រយោជន៍​ដល់​កម្មករ​។​ ​ប្រធានស្តីទី​សហព័ន្ធ​សហជីព​ជាតិ​នៃ​ឧស្សាហកម្ម​វាយ​ន​ភណ្ឌ​កាត់ដេរ​កម្ពុជា អ្នកស្រី កេង ឆេង​ឡាង បាន​ប្រាប់​VOD​ថា​កម្មករ​ចង់ឲ្យ​ភាគី​ខាង​រោងចក្រ​ដោះស្រាយប​ញ្ហា​ដូចជា​ផ្តល់​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ពិនិត្យ​សុខភាព​ទៀង ទាត់ បើក​ប្រាក់​បំណាច់​ឆ្នាំ​ប្រាក់​៥​ភាគរយ និង​មិន​ត្រូវ​បង្ខំ​កម្មករ​ឲ្យធ្វើ​ការថែម​ម៉ោង​។ អ្នកស្រី​បន្ត​ថា កម្មករ​ក៏​បាន​ស្នើ​ឲ្យ​ភាគី​រោងចក្រ​ផ្តល់នូវ​ប្រាក់​អត្ថប្រយោជន៍ រួមមាន​ប្រាក់​ធ្វើដំណើរ និង​ប្រាក់រង្វាន់​ទៀងទាត់​ជាដើម​។​

    អានបន្ត
  • លោក ស៊ូ​ប៊ែ​ឌី ចូលរួម​ឃ្លាំ​មើល​សវនាកា​រ​សាលាឧទ្ធរណ៍​ករណី​ស្ត្រី​សកម្មជន​ដីធ្លី​​

    អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សុរិយា ស៊ូ​ប៊ែ​ឌី នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ ចូលរួម​តាមដាន​ស្ដាប់​សវនាការ​នៅ​សាលាឧទ្ធរណ៍ លើ​បណ្ដឹង​សារទុក្ខ​របស់​ស្ត្រី​សកម្មជន​ដីធ្លី​ទាំង​១០​នាក់ និង​ព្រះសង្ឃ​មួយអង្គ ។​ សាលាឧទ្ធរណ៍​នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​នេះ បើក​សវនាការ​ដើម្បី​ជំនុំជម្រះ​លើ​ករណី​បណ្ដឹងសាទុក្ខ​របស់​ស្ត្រី​សកម្មជន​ដីធ្លី​១០​នាក់ និង​ព្រះសង្ឃ​១​អង្គ ដែល​បាន​ប្ដឹង​ទាស់​ទៅ​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ កាត់ទោស​ឲ្យ​ពួកគេ​ឲ្យ​ជាប់​ពន្ធនាគារ​ម្នាក់​១​ឆ្នាំ ចោទ​ថា​តវ៉ា​បិទ​ផ្លូវ​ធ្វើឲ្យ​កកស្ទះ​ចរាចរណ៍​សាធារណៈ ។​ ក្រៅពី​លោក សូ​ប៊ែ​ឌី គេ​ក៏​សង្កេតឃើញ​មាន​តំណាង​ទូត តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ មន្ត្រី​អង្គការ​សិទ្ធិមនុស្ស​មួយចំនួន ព្រមទាំង​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ប្រមាណ​២០០​អង្គ​/​នាក់ ចូលរួម​ស្ដាប់​សវនាការ​នា​រសៀល​នេះ​ផងដែរ ។

  • ចៅក្រម​និង​ព្រះរាជអាជ្ញា​ចំនួន​១៧​នាក់​ត្រូវ​បាន​តែងតាំង​និង​ផ្ទេរ​មុខ​តំណែង​ថ្មី​

    យោង​តាម​លទ្ធផល​នៃ​កិច្ចប្រជុំ​ពេញអង្គ​លើក​ទី​២៥​ កាលពី​ថ្ងៃ​ទី​២១​ ខែមករា​ ឆ្នាំ​២០១៥​ របស់​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ គឺ​ចៅក្រម​និង​ព្រះរាជអាជ្ញា​កំពុង​បម្រើ​ការងារ​នៅ​តាម​បណ្តា​សាលា​ជម្រះក្តី​ និង​ក្រសួងយុត្តិធម៌​ចំនួន​១៧​នាក់​ ត្រូវ​បាន​តែងតាំង​ និង​ផ្ទេរ​មុខ​តំណែង​ថ្មី​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៥/០៨៨​ ចុះ​ថ្ងៃ​ទី​២២​ ខែមករា​ ឆ្នាំ​២០១៥​ ដូច​តទៅ​ ៖

  • ​បក្សប្រឆាំង​ជំរុញ​ឲ្យ​ដោះលែង​សកម្មជន​១៩​នាក់​ដែល​ខ្លួន​យល់ថា​ឃុំ​ក្រោម​ឥទ្ធិពល​នយោបាយ

    ​មេដឹកនាំ​បក្សប្រឆាំង ជំរុញ​ម្តងទៀត នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ឲ្យ​តុលាការ​ពិចារណា​ដោះលែង​សកម្មជន​១៩​នាក់​ដែល​រដ្ឋាភិបាល​ចាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​នោះ ដោយ​អះអាង​ថា វិធានការ​ចាប់ខ្លួន​នោះ​ជា​រឿង​នយោបាយ​។​ ​ការជំរុញ​នេះ ធ្វើឡើង​បន្ទាប់​ពី​មេបក្ស​ឆាំង​ទាំងពីរ គឺ​លោក សម ស​ង្ស៊ី និង​លោក កឹម សុខា រួម​ទាំង​តំណាងរាស្ត្រ​មួយចំនួនទៀត បាន​ចូល​សួរសុខទុក្ខ​សកម្មជន​ដីធ្លី និង​សកម្ម​នយោបាយ​របស់​ខ្លួន​ដែល​កំពុង​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ថ្ងៃ​ទី​២២​ខែ​មករា​ឆ្នាំ​២០១៥​នេះ​។​ ​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា ប្រាប់​អ្នកសារព័ត៌មាន​ថា ការឃុំ​ខ្លួន​សកម្មជន​ទាំងនោះ ជា​រឿង​នយោបាយ ដូចនេះ លោក​ជឿថា តុលាការ​នឹង​ពិចារណា​ដោះលែង អ្នក​ទាំង​នោះ​ឲ្យមាន​សេរីភាព​វិញ​។ លោក​មាន​ប្រសាសន៍​ថា «យើង​យល់​ឃើញ​ថា រឿង​នេះ​គឺ​រឿង​នយោបាយ​ អ៊ីចឹង​ទាល់​តែ​នយោបាយ​មាន​ភាព​ស្រុះ​ស្រួល​​ណាមួយ​ទៀត យើង​ជឿថា​នឹង​មាន​ការ​ដោះ​លែង​» ។

    អានបន្ត
  • លោក ស៊ូ​ប៊ែ​ឌី ជំរុញ​រដ្ឋាភិបាល​កម្ពុ​ជា​បន្ត​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច​​

    អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​លើ​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា លោក សូរិយា ស៊ូ​ប៊ែ​ឌី ជំរុញ​រដ្ឋាភិបាល​កម្ពុ​ជា​បន្ត​ដោះស្រាយ​បញ្ហា​ដី​សម្បទាន​សេដ្ឋកិច្ច ដើម្បី​ធានា​កុំឲ្យ​មាន​ការរំលោភ​សិទ្ធិ​ប្រជាព​ល​រដ្ឋ​ដែល​រង​ផលប៉ះពាល់​។ ​លោក សូរិយា ស៊ូ​ប៊ែ​ឌី បាន​លើកឡើង​បែប​នេះ បន្ទាប់ពី​លោក​បាន​ជួប​ជាមួយ​ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា លោក គិត ម៉េង នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​សិក្សា​ពី​ផលប៉ះពាល់​នៃ​ការអភិវឌ្ឍ និង​បញ្ហា​សិទ្ធិមនុស្ស​។

  • ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​ខេត្តព្រះវិហារ​ ព្រមាន​បោះតង់​នៅ​មុខ​រដ្ឋសភា​ដើម្បី​រក​អន្តរាគមន៍​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ ​ប្រមាណ​៧០​នាក់គំរាម​បោះតង់​ស្នាក់​នៅ​មុខ​រដ្ឋសភា ដើម្បី​ជំរុញ​ឲ្យ​ស្ថាប័ន​កំពូល​មួយ​នេះ ជួយ​អន្តរាគមន៍​ឲ្យ​ពួកគេ​បាន​រស់នៅ​កន្លែង​ដើម​វិញ បន្ទាប់ពី​សមត្ថកិច្ច​ឈូសឆាយ​លំនៅដ្ឋាន​កាលពី​ឆ្នាំ​២០១១​នោះ​ ។​ ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ​ប្រជាពលរដ្ឋ​ប្រមាណ​៧០​នាក់ដែល​អះអាង​តំណាងឲ្យ​២៥៥​គ្រួសារ​មក​ពី​ភូមិ​ស្វាយជ្រំ ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ​បាន​យក​ញត្តិ​ដាក់ជូន​រដ្ឋសភា​ជា​ថ្មី​ឲ្យជួយ​ដោះស្រាយ​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ ។​ ​អ្នកស្រី ជិន សុ​ហេង ដែល​អះអាង​ជា​តំណាង​ពលរដ្ឋ​ថ្លែង​ពេល​ដាក់​ញត្តិ​ថា ពួកគាត់​បាន​យក​ញត្តិ​មក​ដាក់​រដ្ឋសភា​ជាច្រើន​ដង ប៉ុន្តែ​នៅតែ​មិនទាន់​មាន​ដំណោះស្រាយ​ ។ អ្នកស្រី​អំពាវ​នាម​ឲ្យ​រដ្ឋសភា​ពន្លឿន​ការដោះស្រាយ​បញ្ហា​ដីធ្លី​ពួកគាត់​ឲ្យបាន​ឆាប់ ប្រសិនបើ​មិន​ដូច្នោះ​ទេ​ពួកគាត់​ទាំង២៥៥គ្រួសារ នឹង​នាំ​គ្នា​បោះតង់​នៅ​មុខ​រដ្ឋសភា​ ។

  • មន្រ្តីអះអាងថា​​រដ្ឋាភិបាល​មិន​ទាន់​ពិចារណា​ដាក់​ទោស​ទណ្ឌ​ក្រុមហ៊ុន​សម្បទាន​ដីសេដ្ឋកិច្ចដែ​ល​ត្រូវ​ដក​ហូត​ដី​​

    មន្រ្តី​ក្រសួង​កសិកម្ម​ នៅ​ថ្ងៃ​ពុធនេះ​ ឲ្យ​ដឹង​ថា​ក្រសួង​ក៏​ដូច​ជា​រដ្ឋាភិបាល​មិន​ទាន់​ពិចារណា​ក្នុង​ការ​ដាក់​​ទណ្ឌ​​​​​​កម្ម​ទៅ​លើ​ក្រុម​ហ៊ុនដែល​​ទទួល​បាន​ដីសម្បទាន​សេដ្ឋកិច្ច​ តែ​​មិន​គោរព​តាម​គោលការណ៍​នៅឡើយ​ទេ ដោយ​លោក​ចាត់​ទុក​ថា​​ការ​ដក​ដីសម្បទាន​ពី​ក្រុមហ៊ុនមក​វិញ​ជា​វិធាន​ការ​សមរម្យ​ណាស់​ទៅ​ហើយ។​ អនុរដ្ឋលេខាធិកា​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ លោក អ៊ាង សុ​ផ​ល្លែត មានប្រសាសន៍បែប​នេះ​នៅ​​​ក្នុង​សន្និសីទសារព័ត៌មានដែល​រដ្ឋាភិបាល​ប្រកាស​​ដក​ហូត​ដី​សម្បទាន​សេដ្ឋកិច្ច​ពី​ក្រុម​ហ៊ុន​ចំនួន​៧​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ក្នុង​ទំហំ​ដី​ជាង​១០​ម៉ឺន​ហិកតា ដែល​ក្នុង​នោះ​មាន​ការ​ដក​ហូត​ដីទាំ​ង​ស្រុង និង​ការ​កែ​សម្រួល​​​ដី​។​

  • ពលរដ្ឋ​ខណ្ឌដង្កោកំពុង​រស់នៅក្រោមតង់ ​ព្រួយបារម្ភពី​សុវត្ថិភាពបន្ទាប់ពីអាជ្ញាធរ​ចុះរុះរើផ្ទះពួកគេ​​

    ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ​​១៩គ្រួសារ​កំពុងរស់ក្រោមតង់​ នៅថ្ងៃពុធនេះបង្ហាញការ​ព្រួយបារម្ភពី​សុវត្ថិភាព បន្ទាប់ពី​អាជ្ញា​ធរ​​ខណ្ឌ​បាន​ចុះ​រុះ​រើ​ផ្ទះ​របស់ពួក​គេ​កាលពីដើមខែមក​រា ឆ្នាំ​២០១៥ ។ កាលពីថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ២០១៥ អភិបាលរង​ខណ្ឌ​ដង្កោ លោក ​ប្រាជ្ញ សីហា បាន​ដឹកនាំ​កម្លាំងចម្រុះ​ប្រមាណជាង១០០នាក់ ប្រដាប់​ដោយ​អាវុធ ដំបង និង​គ្រឿងចក្រកម្ទេច​​ផ្ទះ​របស់​ប្រជាពលរដ្ឋ​នៅតំបន់​នោះ​ ព្រមទំាង​​បំផ្លាញ​សម្ភារប្រើប្រាស់ ដោយ​មិន​បាន​ជូនដំណឹង​ជាមុន និង​មិន​បាន​បង្ហាញ​ពី​លិខិត​រុះរើ ដោយ​ចោទ​ពួក​គាត់​ថាសង់សំណង់អាណាធិបតេយ្យ​នៅ​លើ​ដីរបស់​រដ្ឋ ។

  • អ្នក​ភូមិ​ខ្វា​១៩​គ្រួសារ​ចោទ​អាជ្ញាធរ​ខណ្ឌ​ដង្កោ​ថា​ឈូស​បំផ្លាញ​ផ្ទះ​និង​ប្លន់​ដី

    ពលរដ្ឋ​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ ចោទ​អាជ្ញាធរ​ថា​ឈូស​បំផ្លាញ​ផ្ទះ ១១​ខ្នង​ដែល​ពួក​គាត់​បាន​តាំង​ទីលំនៅ​ក្នុង​ភូមិ​នោះ​ប្រមាណ​ជាង ៣០​ឆ្នាំ​មក​ហើយ ដើម្បី​ប្រកប​របរ​ដាំ​ត្រកួន កញ្ឆែត ជាដើម។ ការ​ចោទ​នេះ បាន​ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​កន្លែង​ដែល​មាន​ផ្ទះ និង​ដើម​ឈើ​រលំ ដោយសារ​គ្រឿងចក្រ​ឈូស​ឆាយ​ផ្ទះ​ពួក​គាត់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មករា ឆ្នាំ​២០១៥។ អ្នក​ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក្មេង​ចាស់​ប្រុស​ស្រី​ប្រមាណ ៣០​នាក់ បាន​លើក​បដា​ទាមទារ​រស់នៅ​លើ​ដី​របស់​ខ្លួន​ឡើង​វិញ ទាមទារ​ឲ្យ​បញ្ឈប់​ការ​បណ្ដេញ​ចេញ និង​ទាមទារ​ឲ្យ​គោរព​សិទ្ធិ​មនុស្ស ជាដើម។ ក្រៅ​ពី​នោះ ពួក​គេ​បាន​លើក​បង្ហាញ​សិទ្ធិ​រស់នៅ​ស្រប​ច្បាប់ ដូចជា​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ អត្តសញ្ញាណប័ណ្ណ​ជនជាតិ​ខ្មែរ សៀវភៅ​ស្នាក់នៅ និង​សៀវភៅ​គ្រួសារ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo