កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សម្ភាស​លោក កឹម សុខា ជុំវិញ​កិច្ច​អន្តរាគមន៍​សុំ​បន្ត​ទិដ្ឋាការ​ជូន​លោក អាឡិក

    ការ​សម្រេច​របស់​រដ្ឋាភិបាល មិន​បន្ត​ទិដ្ឋាការ​ឲ្យ​ប្រធាន​ចលនា​មាតា​ធម្មជាតិ គឺ​លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) នោះ ត្រូវ​អង្គការ​សង្គម​ស៊ីវិល និស្សិត​បញ្ញវន្ត និង​ព្រះសង្ឃ ចេញ​សេចក្ដី​ថ្លែងការណ៍​ជំទាស់​នឹង​ការ​សម្រេច​របស់​រដ្ឋាភិបាល​នេះ។ ទន្ទឹម​នឹង​នេះ អនុ​ប្រធាន​សភា​ទី​១ និង​ជា​អ្នក​តំណាងរាស្ត្រ​ផង​នោះ គឺ​លោក កឹម សុខា បាន​ដាក់​ញត្តិ និង​លិខិត​សុំ​អន្តរាគមន៍​ទៅ​ប្រធាន​រដ្ឋ​សភា និង​ថ្វាយ​ព្រះមហាក្សត្រ ដើម្បី​សុំ​ឲ្យ​បន្ត​ទិដ្ឋាការ​ជូន​លោក អាឡិក ដើម្បី​ឲ្យ​លោក​បន្ត​សកម្មភាព​ការពារ​ធនធាន​ធម្មជាតិ​នៅ​ប្រទេស​កម្ពុជា បន្ត​ទៀត។ សូម​ស្ដាប់​សម្ភាសន៍​របស់​អ្នក​យក​ព័ត៌មាន​វិទ្យុ​អាស៊ីសេរី លោក ទីន ហ្សាការីយ៉ា ជាមួយ​លោក កឹម សុខា អនុ​ប្រធាន​ទី​១​រដ្ឋ​សភា និង​ជា​អនុ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ស្ដីពី​បញ្ហា​នេះ៖

  • កម្មករ​​រោងចក្រ​ស្មា​ត​ស៊ើ​ត​ស៍​ធ្វើ​បាតុកម្ម​ហែក្បួន​មក​កាន់​ក្រ​សូ​ង​ការងារ ​និង​រដ្ឋសភា

    រាជធានី​ភ្នំពេញ​ ៖​ កម្មករ-កម្មការិនី​រោងចក្រ​កាត់ដេរ ស្មា​ត​ស៊ើ​ត​ស៍​ហ្គា​មេន មេ​នូ​ហ្វេ​ក​ឆឺ​រីង​ខេ​ម​បូ​ឌា​ខូ អេ ធី ឌី​ប្រមាណ​២០០​នាក់បាន​ធ្វើ​បាតុកម្ម​ដោយ​ដង្ហែ​ជា​ក្បួន​ឆ្ពោះទៅ​កាន់​ក្រសួង​ការងារ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ និង​បន្តដំណើរ​ទៅ​កាន់​រដ្ឋសភា​ដើម្បី​ចង់​ដឹងពី​ដំណោះស្រាយ​ដែល​ពួក​គេ​ទាមទារ​។ ការ​លើកគ្នា​តវ៉ា​នេះ​ធ្វើ​ឡើងកាលពី​វេលា​ម៉ោង​៩​ និង​៣​នាទី​ព្រឹក​ ថ្ងៃ​ទី​១៩​ កុ​ម្ភៈ ២០១៥​ ដោយ​កម្មករ-ក​ម្មា​ការ​នី​បាន​ជិះ​រថយន្ត​ចេញពី​ទីតាំង​រោងចក្រ​ស្ថិត​នៅ​ក្នុងភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ​។

  • ​អាជ្ញាធរ​កម្ពុជា​ព្រមាន​ចាត់វិធានការ ចំពោះ​លោក អា​ឡិច​នៅពេល​ផុតកំណត់​ទិដ្ឋាការ

    អាជ្ញាធរ​កម្ពុជា​ព្រមាន​ថា នឹង​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​លោក អា​ឡិច សកម្មជន​ការពារ​តំបន់​អា​រ៉ែ​ង នៅពេល​ទិដ្ឋាការ​រស់នៅ​កម្ពុជា​ត្រូវ​ផុត​ក​កំណត់​នៅ​ថ្ងៃស្អែក​នេះ ខណៈ​ក្រសួងមហាផ្ទៃ​មិន​ព្រម​បន្ត​ទិដ្ឋាការ​ដល់​ជនជាតិ​អេស្បាញ​រូបនេះ ។​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់ VOD នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា អាជ្ញាធរ​ត្រៀម​វិធានការ​ចំពោះ​លោក អា​ឡិច ជា​ស្រេច​ហើយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំណាត់ការ​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ។ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល មានប្រសាសនថា លោក​អា​ឡិច ត្រូវតែ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មួយ​រយៈពេល​សិន ហើយ​បើ​ចង់​រស់នៅ​កម្ពុជា​បន្ត​ទៀត​ត្រូវតែ​រង់ចាំ​ទិដ្ឋាការ​ថ្មី ។

  • អាជ្ញាធរ​ កំណត់​ពេល​​ដោះស្រាយ​​ជម្លោះ​ដី​នៅ​​បឹងកក់ ​ឲ្យ​​ចប់​ត្រឹម​​ខែ​មីនា​

    អាជ្ញាធរ​រាជធានី​ភ្នំពេញ បានដាក់​ឱសានវាទ ត្រឹម​ខែមីនា ឆ្នាំ២០១៥ ដើម្បី​ដោះស្រាយ​បញ្ចប់​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ នៅ​តំបន់​បឹងកក់។ ក៏ប៉ុន្តែ​ចំនួន​អ្នកភូមិ​បឹងកក់ ដែល​នៅ​សេសសល់ មិនទាន់​ទទួលបាន​ដី​កម្មសិទ្ធិ​ស្របច្បាប់ ហើយ​ត្រូវ​ដោះស្រាយ​បញ្ចប់​នោះ គឺ​អាជ្ញាធរ និង​សហគមន៍​បឹងកក់ រាប់​ចំនួន មិន​ដូចគ្នា​ទេ។ តំណាង​សហគមន៍​បឹងកក់ អះអាងថា នៅសល់ ៥៧ គ្រួសារ តែ​អាជ្ញាធរ ស្រង់​ស្ថិតិ​ត្រឹម​ជាង ២០ គ្រួសារ​ប៉ុណ្ណោះ ដែល​ត្រូវ​ដោះស្រាយ តាម​គោលការណ៍​ដី​មួយ​ឡូត៍ ទំហំ ៤ គុណ ១៨ ម៉ែត្រ ក្នុង​តំបន់​បឹងកក់ ១២,៤៤ ហិកតា។

  • ​អាជ្ញាធរ​កម្ពុជា​ព្រមាន​ចាត់វិធានការ ចំពោះ​លោក អា​ឡិច​នៅពេល​ផុតកំណត់​ទិដ្ឋាការ

    អាជ្ញាធរ​កម្ពុជា​ព្រមាន​ថា នឹង​ចាត់វិធានការ​តឹងរ៉ឹង​ចំពោះ​លោក អា​ឡិច សកម្មជន​ការពារ​តំបន់​អា​រ៉ែ​ង នៅពេល​ទិដ្ឋាការ​រស់នៅ​កម្ពុជា​ត្រូវ​ផុត​ក​កំណត់​នៅ​ថ្ងៃស្អែក​នេះ ខណៈ​ក្រសួងមហាផ្ទៃ​មិន​ព្រម​បន្ត​ទិដ្ឋាការ​ដល់​ជនជាតិ​អេស្បាញ​រូបនេះ ។​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់ VOD នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ​ថា អាជ្ញាធរ​ត្រៀម​វិធានការ​ចំពោះ​លោក អា​ឡិច ជា​ស្រេច​ហើយ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ពី​ចំណាត់ការ​ថា​នឹង​ត្រូវ​ធ្វើ​អ្វី​នោះ​ទេ ។ ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ លោក សុខ ផល មានប្រសាសនថា លោក​អា​ឡិច ត្រូវតែ​ចាកចេញ​ពី​ប្រទេស​កម្ពុជា​មួយ​រយៈពេល​សិន ហើយ​បើ​ចង់​រស់នៅ​កម្ពុជា​បន្ត​ទៀត​ត្រូវតែ​រង់ចាំ​ទិដ្ឋាការ​ថ្មី ។

  • លីកាដូ​៖ ​ពលរដ្ឋ​​រង​គ្រោះ​​ព្រោះ​​រឿង​​ដីធ្លី​​កើន​ឡើង​​បី​​ដង​​ក្នុង​​ឆ្នាំ​២០១៤

    នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ​អង្គការ​សម្ព័ន្ធ​ខ្មែរ​ជំរឿន ​និង​ការពារ​សិទ្ធិ​មនុស្ស​ “លីកាដូ” ​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​បង្ហាញ​ពី​ការ​កើន​ឡើង​ជាថ្មី​នៃ​ជម្លោះ​ដីធ្លី​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ​ជា​កា​រ​កើនឡើង​នៅ​ក្នុង​ឆ្នាំ២០១៤ ​ដែល​អង្គការ​នេះ​រក​ឃើញ​ថា ​មាន​ចំនួន​ដល់​ទៅ​បី​ដង​ បើ​ធៀប​នឹង​ឆ្នាំ​២០១៣​​។ ​អង្គការលីកាដូ ​បាន​អំពាវនាវ​ដល់រ​ដ្ឋាភិបាល​កម្ពុជា ​និង​អាជ្ញាធរ​ពាក់ព័ន្ធ​ ធ្វើ​ការ​ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​ទាំង​នោះ​ជា​បន្ទាន់​។

  • ម៉ុងតាញ៉ា​ពីរ​ក្រុម​ថ្មី​ទៀត​រត់​ចេញ​ពី​ប្រទេស​វៀតណាម​មក​លាក់​ខ្លួន​ក្នុង​ព្រៃ​ខេត្ត​រតនគិរី

    ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ខ្មែរ​រស់នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ខេត្ត​រតនគិរី អះអាង​ថា មាន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា-វៀតណាម ពីរ​ក្រុម​ថ្មី​ទៀត​មាន​គ្នា​សរុប ៦​នាក់ បាន​រត់​ចេញ​ពី​ប្រទេស​វៀតណាម មក​លាក់​ខ្លួន​ក្នុង​ព្រៃ ដើម្បី​សុំ​សិទ្ធិ​ជ្រក​កោន​ផ្នែក​នយោបាយ​នៅ​កម្ពុជា។ ការ​ហូរ​ចូល​បន្ថែម​ទៀត​នៃ​ក្រុម​ម៉ុងតាញ៉ា​ថ្មី​នេះ គឺ​ជួន​គ្នា​ទៅ​នឹង​ដំណើរ​បេសកកម្ម​ក្រុម​ការងារ​សិទ្ធិ​មនុស្ស​នៃ​ឧត្ដមស្នងការ​អង្គការ​សហប្រជាជាតិ នៅ​ខេត្ត​រតនគិរី ត្រូវ​បាន​រារាំង​ដោយ​ប៉ូលិស​ខេត្ត។ អ្នក​ភូមិ​ខ្មែរ​ដែល​បាន​ជួយ​ទំនុក​បម្រុង​លាក់​បំពួន​ជន​ភៀស​ខ្លួន​ម៉ុងតាញ៉ា ទាំង​ពីរ​ក្រុម ឲ្យ​ដឹង​ថា ក្រុម​ទី​១ ជា​បុរស​មាន​គ្នា​តែ​ម្នាក់​ឯង​នោះ បាន​លួច​ហែល​ឆ្លង​ទន្លេ​តាម​ច្រក​ព្រំដែន​ផាតាម ជាប់​នឹង​ស្រុក​អណ្ដូងមាស និង​មួយ​ក្រុម​ទៀត​សុទ្ធ​សឹង​ជា​បុរស​មាន​គ្នា ៥​នាក់ បាន​លួច​ឆ្លង​ដែន​តាម​តំបន់​កោះ​រំយើល ចូល​មក​សម្ងំ​លាក់​ខ្លួន​នៅ​តំបន់​ព្រំប្រទល់​ខេត្ត​រតនគិរី និង​ខេត្ត​មណ្ឌលគិរី នោះ​ដែរ។

  • សកម្មជន​ដីធ្លី​ម្នាក់​នៅ​ខេត្ត​បាត់ដំបង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព

    សកម្មជន​ដីធ្លី​មួយ​រូប​នៅ​ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង កំពុង​ព្រួយ​បារម្ភ​អំពី​សុវត្ថិភាព ហើយ​បាន​រត់​គេច​ខ្លួន​ពី​សមត្ថកិច្ច​ខេត្ត​បាត់ដំបង។ ការ​ព្រួយ​បារម្ភ​នេះ កើត​មាន​បន្ទាប់​ពី​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ និង​មន្ត្រី​បរិស្ថាន​ស្រុក​សំពៅលូន ស្ទាក់​ចាប់​តាម​ផ្លូវ ខណៈ​គាត់​ធ្វើ​ដំណើរ​ក្នុង​មូលដ្ឋាន​កាល​ពី​ថ្ងៃ​ទី​១៧ កុម្ភៈ កន្លង​ទៅ។ សកម្មជន​ដីធ្លី​នៅ​ស្រុក​ភ្នំព្រឹក ហៅ​ការ​តាម​ចាប់​ខ្លួន​របស់​សមត្ថកិច្ច​នេះ ថា​ជា​សកម្មភាព​មួយ​ខុស​ច្បាប់ ធ្វើ​ឡើង​ដើម្បី​បំបាក់​ស្មារតី​មិន​ឲ្យ​ដឹក​នាំ​ប្រជាពលរដ្ឋ​តវ៉ា​រឿង​ទំនាស់​ដីធ្លី​នៅ​តំបន់​ជាយ​ដែន​កម្ពុជា-ថៃ។

  • អង្គការ​មិន​មែន​រដ្ឋាភិបាល​៣៧​ស្ថាប័ន​ស្នើ​ឲ្យ​ក្រសួង​កសិកម្ម​ដោះស្រាយ​បញ្ហា​ដី​នៅ​ព្រះវិហារ

    ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល​ចំនួន ៣៧​ស្ថាប័ន រួម​គ្នា​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ​ស្នើ​អោយ​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ជួយ​ដោះស្រាយ​បញ្ហា​ដីធ្លី​របស់​ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ខេត្ត​ព្រះវិហារ។ ការ​អំពាវនាវ​របស់​ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ព្រៃឈើ​នេះ គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម ធ្លាប់​អះអាង​ថា វិវាទ​នេះ​អាច​នឹង​ដោះស្រាយ​បាន​ប្រសិន​បើ​មាន​ការចូលរួម​ពី​ភាគី​ពាក់​ព័ន្ធ។ ក្រុម​អង្គការ​មិនមែន​រដ្ឋាភិបាល​ជំរុញ​អោយ​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ដោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​នៅ​ឃុំ​ប្រមេ រវាង​ជនជាតិ​ដើម​ភាគតិច​កួយ និង​ក្រុមហ៊ុន​ចិន ដែល​ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​អោយ​បាន​ឆាប់រហ័ស​ទៅ​តាម​ការសន្យា។

  • សហជីពកម្ពុជាប្រឆំាងការប៉ុនប៉ងរបស់និយោជកឈប់ទទួលស្គាល់សិទ្ធិធ្វើកូដកម្មជាមូលដ្ឋានរបស់កម្មករ​

    សហជីព​កម្ពុជា នៅ​ថ្ងៃ​ពុធ​នេះ​បង្ហាញ​ជំហរ​ប្រឆំាង​ដាច់​ខាត ​ចំពោះ​ការ​ប៉ុន​ប៉ង​របស់​តំណាង​និយោជក នៅ​លើ​ពិភព​លោក ដែល​បាន​ស្នើ​ឲ្យ​ដក​ចេញ​សិទ្ធិ​ធ្វើ​កូដ​កម្ម​ជា​មូល​ដ្ឋាន​របស់​កម្មករ នៅ​តុលាការ​យុត្តិធម៌​អន្តរ​ជាតិ(ICJ)។ ការ​បង្ហាញ​ជំហរ​នេះ​ធ្វើ​ឡើង​ក្នុង​សេចក្តី​ថ្លែង​ការណ៍​រួម​មួយ និង​ការ​ធ្វើ​សន្និសីទ​សារព័ត៌មាន នៅ​ទី​ស្នាក់ការ​របស់​សហភាព​ការងារ​កម្ពុជា(CLC) នាព្រឹក​ថ្ងៃ​ពុធ​ទី១៨ ខែកុម្ភៈ ឆ្នំា២០១៥។ សេចក្តី​ថ្លែង​ការណ៍​រួម​របស់​សហជីព​កម្ពុជា រួម​មាន​សហភាព​ការងារ​កម្ពុជា សហភាពសហជីព​កម្ពុជា សហភាព​សហព័ន្ធ​សហជីព​ជាតិកម្ពុជា ចុះថ្ងៃទី១៨ ខែកុម្ភ នេះឲ្យដឹងថា ក្នុង​នាម​ខ្លួន​ជា​តំណាង សហ​ជីព​អន្តរជាតិ IPUC ប្រចំា​កម្ពុជា​ ដែល​ជា​សមាជិក​របស់​សហជីព​ពិភពលោក ​ប្រឆំាង​ដាច់​ខាត​ចំពោះ​តំណាង​និយោ​ជក​​ប្រចំា​នៅ​គណៈកម្មការ កិច្ច​ប្រជុំ​ការ​ងារ​ថ្នាក់​អន្តរ​ជាតិ ដែល​ធ្វើ​មួយ​ឆ្នាំម្ដ​ង ILO-ILC (ILO-GB) ដែល​បាន​ស្នើ​ឲ្យ​មាន​ការលុប​ចោល​​សិទ្ធិ​ធ្វើ​កូដកម្ម​ ចេញ​ពី​សិទ្ធិ​ជា​មូល​ដ្ឋាន​របស់​កម្មករ ដូចមាន​ចែង​ក្នុង​អនុសញ្ញា អង្គការ​ពលកម្ម​អន្តរ​ជាតិ ILO។

  • សហជីព​ចំនួន​៨​គ្រោង​ធ្វើ​យុទ្ធនាការ​ប្រឆាំង​ផ្លាក​សញ្ញា​អ្នក​បញ្ជា​ទិញ​មិន​អើពើ​ពី​សិទ្ធិ​កម្មករ

    មេ​ដឹក​នាំ​សហជីព​ចំនួន​៨ គ្រោង​នឹង​ធ្វើ​យុទ្ធនាការ​ក្នុង​ពេល​ខាង​មុខ​នេះ ប្រឆាំង​ផ្លាក​សញ្ញា​របស់​អ្នក​បញ្ជា​ទិញ ដែល​សហជីព​ចាត់​ទុក​ថា ក្រុម​អ្នក​បញ្ជា​ទិញ​ដែល​មាន​ម៉ាក់​ល្បីៗ​មួយ​ចំនួន បណ្ដោយ​ឲ្យ​ថៅកែ​រោងចក្រ​ជិះ​ជាន់​កម្លាំង​ពលកម្ម និង​រំលោភ​សិទ្ធិ​កម្មករ។ ជាពិសេស ភាគី​រោងចក្រ​បាន​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ ដើម្បី​គាប​សង្កត់​សហជីព​ដែល​តែង​ខ្វល់ខ្វាយ​ពី​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​នានា​របស់​កម្មករ​រោងចក្រ។ ក្រុម​មេ​ដឹក​នាំ​សហជីព​ព្រមាន​ថា បើ​សិទ្ធិ​សេរីភាព​របស់​កម្មករ និង​សហជីព​នៅ​តែ​មិន​ត្រូវ​បាន​បន្ធូរបន្ថយ តាម​រយៈ​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ទេ នោះ​យុទ្ធនាការ​ប្រឆាំង​ផ្លាក​សញ្ញា​របស់​ក្រុម​អ្នក​បញ្ជា​ទិញ​ពី​សំណាក់​ក្រុម​សហជីព អាច​នឹង​ត្រូវ​ចាប់​ផ្ដើម​ក្នុង​អំឡុង​បំណាច់​ខែ​កុម្ភៈ ឬ​ខែ​មីនា​ខាង​មុខ​នេះ។

    អានបន្ត
  • មតិ​សង្គម​ស៊ីវិល​៖ ការបណ្តេញ​អា​ឡិច​ចេញពី​កម្ពុជា​នឹង​ធ្វើឲ្យ​រដ្ឋាភិបា​លខាត​ប្រយោជន៍​​

    សង្គម​ស៊ីវិល​យល់ថា ប្រសិនបើ​រដ្ឋាភិបាល​បណ្តេញ​ស​កម្មជនការពារបរិស្ថា​ន​នៅ​តំបន់​អា​រ៉ែ​ង គឺ​លោក អា​ឡិច (Alex Gonzalez-Davidson) ចេញពី​ប្រទេស​កម្ពុជា នោះ​នឹង​នាំ​ឲ្យ​រដ្ឋាភិបាល​មាន​តែ​ការខាតបង់ ពិសេស​កេរ្តិ៍ឈ្មោះ មុខមាត់​ប្រទេស​ជាតិ ។​ ប្រធាន​បណ្តាញ​សង្គម​ស្រាវជ្រាវ​ភស្តុតាង​បទល្មើស​ធនធានធម្មជាតិ លោក ឈឹម សាវុធ មានប្រសាសន៍ថា ប្រទេស​កម្ពុជា​គឺជា​ប្រទេស​មួយ​សម្បូរ​ដោយ​ធនធានធម្មជាតិ ហើយ​ក៏​ប្រទេស​មួយ​មាន​ការបំផ្លាញ​ធនធានធម្មជាតិ​គួរឲ្យ​កត់សម្គាល់​ដែរ ។ លោក​ថា ប្រសិនបើ​កម្ពុជា​ជា​ប្រទេស​មាន​ការការពារ​បរិ​ស្ថាន មិនគួរ​បណ្តេញ​ជនបរទេស គឺ​លោក​អា​ឡិច ដែល​មាន​ឆន្ទៈ​មោះមុត ក្នុង​ការការពារ​បរិ​ស្ថាន​ក​ចេញពី​កម្ពុជា​ទេ ។

  • ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​លិខិត​លោក​សម​រង្ស៊ី​ដែល​ស្នើ​ជនបរទេស​អភិរក្ស​តំបន់​អារ៉ែង​ឲ្យ​ស្នាក់​នៅ​បន្ត

    ក្រសួង​មហាផ្ទៃ​ឆ្លើយតប​ចំពោះ​លិខិត​របស់​លោក សម រង្ស៊ី ប្រធាន​ក្រុម​សភា​ភាគតិច​បក្ស​ប្រឆាំង ដែល​ស្នើសុំ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ បន្ត​ទិដ្ឋាការ​ឲ្យ​លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន ប្រធាន​ចលនា​មាតា​ធម្មជាតិ ជា​ជនជាតិ​អេស្ប៉ាញ ដើម្បី​មាន​សិទ្ធិ​ស្នាក់នៅ​ប្រទេស​កម្ពុជា​បន្ត​ទៀត។ អ្នក​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភគ័ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី ១៧ កុម្ភៈ ថា ក្រសួង​មហាផ្ទៃ​ព្រមព្រៀង​លុប​ឈ្មោះ​លោក អេឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ចេញ​ពី​បញ្ជី​ខ្មៅ និង​មិន​ប្រើ​ពាក្យ​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​ទេ ប៉ុន្តែ​ត្រូវ​ចាកចេញ​មួយ​រយៈ​សិន នៅ​ពេល​ទិដ្ឋាការ​អស់​សុពលភាព។ ទោះ​ជា​បែប​នេះ​ក្ដី លោក ខៀវ សុភគ័ បញ្ជាក់​ថា លោក​អេឡិច ត្រូវ​ស្នើ​សុំ​ទិដ្ឋាការ​មក​ប្រទេស​កម្ពុជា​សា​ជា​ថ្មី​វិញ ដើម្បី​អាច​ស្នាក់​នៅ​បន្ត​ទៀត​បាន។

  • បុគ្គលិក​​​នៃ​មន្ទីរពេទ្យ​បង្អែក​ក្រុង​ទាមទារ​ឲ្យ​ប្រធាន​មន្ទីរ​បក​ស្រាយ​ពី​ការ​បាត់​ប្លង់​ដី

    បុគ្គលិក​​​នៃ​មន្ទីរពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ ឬ​ហៅ​ថា​មន្ទីរពេទ្យ​សម្ភព​ក្រុង ​ប្រមាណ ៣០០​នាក់ តវ៉ា​ទាមទារ​ឲ្យ​ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បក្ស​ស្រាយ​ពី​ការ​បាត់​បង់​ប្លង់​ដី​មន្ទីរ​ពេទ្យ​នេះ​មួយ​ផ្នែក​។ ឆ្លើយ​តប​នឹង​ការ​តវ៉ា​របស់​បុគ្គលិក​ពេទ្យ​ទាំងនោះ ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ លោក សុខ សុគន្ធ បាន​ប្រាប់​ដល់​ក្រុម​​បុគ្គលិក​ពេទ្យ ក្នុង​កិច្ច​ប្រជុំ​នៅ​មន្ទីរពេទ្យ​សម្ភព​ក្រុង នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ថា មន្ទីរ​សុខាភិបាល​នឹង​ចាត់ចែង​ពី​បញ្ហា​នេះ ព្រោះ​គ្រប់​ទីតាំង​សុខាភិបាល ក្នុង​រាជធានី​ភ្នំពេញ របស់​រដ្ឋ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​ជំរឿន និង​មាន​ចុះ​បញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋ ។ លោក​បាន​ផ្ដាំ​ផ្ញើ​ដល់​ក្រុម​បុគ្គលិក​ពេទ្យ​ទាំង​នោះ គួរ​តែ​ធ្វើ​ការ​បំពេញ​វិជ្ជាជីវៈ​របស់​ខ្លួន​ឲ្យ​បាន​ល្អ និង​ចាំ​តែ​បើក​ប្រាក់​ខែ​ទៅ។

  • ​មន្ត្រី​រដ្ឋាភិបាល​៖ ការ​មិន​បន្ត​ទិដ្ឋាការ​ដល់​លោក អា​ឡិច មក​ពី​គាត់​បាន​រារាំង​ការអភិវឌ្ឍ​ន៍​

    មន្ត្រី​ក្រសួង​មហាផ្ទៃ​អះអាងថា មូលហេតុ​ដែល​ក្រសួង​សម្រេច​មិន​បន្ត​ទិដ្ឋាការ​ដល់​លោក អា​ឡិច (Alex Gonzalez Davidson) ដោយសារ​កន្លងមក​លោក អា​ឡិច បាន​ធ្វើ​ការរារាំង និង​អុកឡុក​ដល់​ការអភិវឌ្ឍ​ន៍ប្រទេស​របស់​រដ្ឋាភិបាល ។​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ បាន​ប្រាប់​VOD នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ​ថា លោក អា​ឡិច បាន​បង្ក​ការរំខាន​ដល់​ការអភិវឌ្ឍ​ន៍​ប្រទេស ដោយ​បាន​បំផុសបំផុល​ប្រជាពលរដ្ឋ​ឲ្យ​ប្រឆាំង​នឹង​គម្រោង​អភិ​វឌ្ឍរ​បស់់​រាជរដ្ឋាភិបាល និង​ក៏​បាន​រារាំង​ការចុះអនុវត្ត​ការងារ​របស់​អាជ្ញាធរ​ខេត្ត ។​ ​លោក ខៀវ សុភ័គ មានប្រសាសន៍ថា «​មក​អុកឡុក​មិន​ស្តាប់​អាជ្ញាធរ​គេ​ជា​ម្ចាស់​ប្រទេស បង្ក​ការលំបាកឲ្យ​គេ​អភិវឌ្ឍ​ប្រទេស យកស្អី សិទ្ធិ​ឯង​ធំ​សម្បើម​ម្លេះ​អា​ឡិច​ហ្នឹង យក​ឡាន​ទៅ​ពាំង​មិន​ឲ្យ​ចៅហ្វាយខេត្ត​ចុះ​ធ្វើការ​» ។​

  • ​បណ្ដាញ​សហគមន៍ នឹង​ហែ​ក្បួន​ទៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​ទាមទារ​ឲ្យមាន​ការដោះស្រាយ​ពី​បញ្ហា​ដីធ្លី​​

    បណ្ដាញ​សហគមន៍​មួយ​នៅ​ខេត្ត​ព្រះសីហនុ នឹង​ធ្វើ​ហែ​ក្បួន​ទៅកាន់​មន្ទីរ​នគរូបនីយកម្ម និង​សំណង់ ព្រមទាំង​សាលាខេត្ត ដើម្បី​ទាមទារ​ឲ្យមាន​ការដោះស្រាយ​បញ្ហា​ដីធ្លី ដែល​អូសបន្លាយ​រយៈពេល​ជិត​២០​ឆ្នាំ​មកហើយ​។ ​តំណាង​បណ្ដាញ​សហគមន៍​កំពេ​ញចាស់ ដែល​មាន​ប្រជាពលរដ្ឋ​២៤​គ្រួសារ មាន​ទីតាំង​នៅ​ភូមិ​១ សង្កាត់​៣ ក្រុងព្រះសីហនុ អ្នកស្រី ហង្ស ចិន្តា ប្រាប់ VOD ថា នៅ​ថ្ងៃ​២៣ ខែ​កុម្ភៈ​ខាង​មុខ ពួកគាត់​នឹង​ដើរ​ហែ​ក្បួន ដើម្បី​ទាមទារ​រក​ដំណោះស្រាយ​បញ្ហា​ដីធ្លី ដែល​អតីត​អភិបាលរង​ខេត្ត​ព្រះសីហនុ​លោក ខឹម បូរ បាន​យក​ដី​ដែល​ពួក​គាត់​រស់នៅ​តាំងពី​ឆ្នាំ​១៩៧៩ នោះ ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​។ អ្នកស្រី​បន្ត លោក ខឹម បូរ មិន​បាន​ដោះស្រាយ​ជូន​ពួកគាត់​ទេ តែ​បែរជា​ប្ដឹង​ពួកគាត់​ទាំងអស់​ថា រស់នៅ​លើ​ដី​រដ្ឋ​ដោយ​ខុសច្បាប់​ទៅ​វិញ ។ អ្នកស្រីមានប្រសាសន៍ថា «អភិបាលរងខេត្តអ្នករំលោភយកដី​បងលក់ឲ្យក្រុមហ៊ុន ហើយអត់ធ្វើការដោះស្រាយ រុញច្រានរឿងបងហ្នឹងទៅតុលាការឲ្យចាត់វិធានការ ចឹងតុលាអត់ធ្វើការជំនុំជម្រះឲ្យពួកបងដឹងថានណាឈ្នះចាញ់ បែរជាចាប់ពួកបងដាក់គុករយៈពេលជិតមួយខែ»។

  • ក្រសួងការបរទេស​កម្ពុជា​ជំរុញ​ឲ្យ​ប្រទេស​ថៃ​គោរព​ការសន្យា​របស់​ខ្លួន ​ដែល​ថា​ឈប់​បាញ់​ពលរដ្ឋ​ខ្មែរ​​

    ​ក្រសួងការបរទេស​កម្ពុជា​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ថៃ ​គោរព​ការសន្យា​របស់​ខ្លួន​ដែល​បាន​អះអាង​ថា ​ឈប់​ប្រើប្រាស់​អាវុធ​បាញ់ប្រហារ​មកលើ​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុសច្បាប់​នៅតាម​ខ្សែបន្ទាត់​ព្រំដែននៃ​ប្រទេស​ទាំង​ពីរ ។​ ការ​ចោទ​ជំរុញ​នេះ​ធ្វើឡើង​បន្ទាប់​ពី​ទាហាន​ថៃ​បាន​បាញ់ប្រហារ​ពលរដ្ឋ​កម្ពុជា​មួយ​ក្រុម​ជាថ្មី កាលពី​ថ្ងៃ​ទី០៥ ខែ​កុម្ភៈកន្លងទៅ ដែល​បណ្ដាលឲ្យ​ស្លាប់​បីនាក់ និង​របួសធ្ងន់​ម្នាក់ នៅពេលដែល​ពួកគេ​នាំគ្នា​ឆ្លងដែន​ចូល​ទៅក្នុង​ទឹកដី​ប្រទេស​ថៃ ។​ ​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ របស់​ក្រសួងការបរទេស​កម្ពុ​ជា​ផ្ញើ​ទៅកាន់​ស្ថានទូត​ថៃ​ប្រចាំរាជធានី​ភ្នំពេញលើកឡើងថា ក្នុង​កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះសម្រាប់​កិច្ច​សហ​ប្រតិ្ដការ​ទ្វេភាគី​កម្ពុជា​-​ថៃ លើក​ទី​៩ កាលពី​ថ្ងៃ​ទី​១៥ និង​ទី​១៦ ខែ​មករា នៅ​ខេត្ដ​សៀមរាប រដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ថា "អាជ្ញាធរ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ត្រូវ​តែ​ប្រកាន់​នូវ​ភាព​អត់ធ្មត់​ក្នុង​ការប្រើប្រាស់​អាវុធ​ប្រឆាំង​នឹង​អ្នក​កាប់​ឈើ​ខុសច្បាប់​" ។​

  • "កុមារ​នៅ​ពន្ធនាគារ​កំពុង​ប្រឈម​បញ្ហា​សុខភាព​និង​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី"

    ផ្ទុយ​ពី​កុមារ​ទូទៅ កុមារ​ដែល​រស់​នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ​ត្រូវ​បាន​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) រក​ឃើញ​ថា កំពុង​ប្រឈម​បញ្ហា​សុខភាព​និង​ការ​លូតលាស់​ផ្នែក​បញ្ញា​ស្មារតី។ ចំណែក​មន្ត្រី​រដ្ឋាភិបាល​ទទួលបន្ទុក​ផ្នែក​ពន្ធនាគារ​ឯកភាព​ថា នេះ​ជា​ការ​ពិត​ដែល​កុមារ​រស់​នៅ​ក្នុង​ពន្ធនាគារ​ជាមួយ​ម្ដាយ មិន​អាច​លូតលាស់​ល្អ​ដូច​កុមារ​ទូទៅ និង​អះអាង​ថា រដ្ឋាភិបាល​កំពុងតែ​យក​ចិត្តទុកដាក់​ធ្វើ​រឿង​នេះ។ របាយការណ៍​របស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៥ ខែ​កុម្ភៈ បាន​តាម​ដាន​អង្កេត​នៅ​ពន្ធនាគារ​ចំនួន ១៨​កន្លែង​ទូទាំង​ប្រទេស​កម្ពុជា ជា​របាយការណ៍​លើក​ទី​២ ចុងក្រោយ​ដែល​វាយតម្លៃ​ស្ថានភាព​កុមារ​រស់នៅ​ជាមួយ​ម្ដាយ​ក្នុង​ពន្ធនាគារ។ គេ​រក​ឃើញ​ថា កុមារ​អាយុ​ចន្លោះ​ពី​មួយ​ខែ​ដល់ ៤​ឆ្នាំ ខ្វះ​ការ​ថែទាំ ខ្វះ​ការ​អប់រំ មាន​ការ​លូតលាស់​ផ្នែក​រាងកាយ យឺតយ៉ាវ និង​ប្រឈម​ខ្លាំង​បញ្ហា​ប្រាជ្ញា​ស្មារតី។ ក្នុង​ចំណោម​កុមារ ៣៩​នាក់ មាន​កុមារ​ពាក់​កណ្ដាល​ប្រសូត​នៅ​ក្នុង​ពន្ធនាគារ។

  • ​អា​ឡិច​៖​រដ្ឋាភិបាល​គំរាម​ចាប់ខ្លួន​នៅ​សប្តាហ៍​ក្រោយ​បើ​មិន​ចេញពី​កម្ពុជា​​

    សកម្មជន​ការពារ​បរិស្ថាន​ដ៏​លេចធ្លោ​ម្នាក់នៅ​តំបន់​ស្ទឹង​ជាយ​អា​រ៉ែ​ងខេត្ត​កោះកុងអះអាង​មក​ថា រដ្ឋាភិបាលបាន​កំណត់​ថ្ងៃ​ចាប់ខ្លួន​លោកបើ​មិន​ចេញពី​កម្ពុជាឲ្យបាន​ត្រឹម​ចុង​សប្ដាហ៍​ក្រោយនេះ ​។​ ​សកម្មជន​ការពារ​បរិស្ថានលោក អា​ឡិច ឲ្យដឹង​តាម​វីដេអូ​ឃ្លី​បលើ​បណ្តាញ​សង្គម​ថា រដ្ឋាភិបាល​បាន​ចាត់ទុក​លោក​ជា​ឆ្អឹង​ទទឹង​កដែល​តែង​ការពារ​បរិស្ថាននៅ​តំបន់​អា​រ៉ែ​ងប្រឆាំង​ក្រុមហ៊ុន​ចិនឈ្មោះ​ស៊ី​ណូហាយ​ដ្រូ ទប់ស្កាត់​មិន​ឲ្យ​សាងសង់​ទំនប់​វា​រី​អគ្គិសនី​នៅ​តំបន់​នោះដែល​លោក​យល់​ថា ​គម្រោង​នោះ​នឹង​បំផ្លាញ​ធម្មជាតិ​កម្ពុជា​ធ្ងន់​ធ្ងរ​ ។​

  • តើ​ច្បាប់​ថ្មី​ដែល​កំណត់​ឲ្យ​សង្គម​ស៊ីវិល​មិន​ឲ្យ​​រិះគន់​បក្ស​នយោបាយ ជា​ការ​រឹតត្បិត​សិទ្ធិបញ្ចេញ​មតិ​ឬទេ?

    វេទិកា​អ្នក​ស្ដាប់​វិទ្យុ​អាស៊ីសេរី៖ «តើច្បាប់​ថ្មី​ដែល​កំណត់​ឲ្យ​សង្គម​ស៊ីវិល​មិន​ឲ្យ​​រិះគន់​បក្ស​នយោបាយ ជា​ការ​រឹតត្បិត​សិទ្ធិ​បញ្ចេញ​មតិ​ឬទេ?» នៅ​យប់​ថ្ងៃ​សុក្រ ទី​១៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ វាគ្មិន​កិត្តិយស​ក្នុង​កម្មវិធី​រួម​មាន៖ អ្នកស្រី ចក់ សុភាព នាយក​ប្រតិបត្តិ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក គល់ បញ្ញា នាយក​ប្រតិបត្តិ​អង្គការ​ខុមហ្វ្រែល។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo