កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ​កម្មករ​នៅ​ខេត្ត​ព្រះសីហនុ​តវ៉ា​ប្រឆាំង​នឹង​ការបណ្តេញ​តំណាង​ពួកគេ​​

    កម្មករ​ជិត​២០០​នាក់នៅ​រោងចក្រ​កាត់ដេរ​វ៉ាន​ធី​ជ រី​វើរ ថេក​ស្ងាយ (VANTAGE RIVER TEXTILESCO.LTD) ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​ភាគី​ថៅកែ​រោងចក្រ ដែល​បាន​បញ្ឈប់​តំណាង​ពួកគេ​ពី​ការងារ​ ។ ​កម្មករ​ឲ្យដឹងថា ការតវ៉ា​ដើម្បី​ឲ្យ​ថៅកែ​ទទួល​យក​តំណាង​កម្មករ​គឺ អ្នកស្រី សុគន្ធ សុគន្ធា ចូលធ្វើ​ការងារ បន្ទាប់​ពី​ភាគី​រោងចក្រ​បាន​ចោទ​ថា ញុះញង់​កម្មករ​អោយ​បះបោរ​កាលពី​ប៉ុន្មាន​ខែ​មុន​។​ ​កម្មការិនី គ្រី ណាវី​ បាន​ប្រាប់​ VOD​ ថាការតវ៉ា​នេះ​ពួកគេ​ក៏​ទាមទារ​ឲ្យ​ភាគី​រោងចក្រ​គោរព​លក្ខខណ្ឌ​ការងារ​១៣​ចំណុច​ផ្សេងទៀត​ ។​

  • សមាជិក​សភា​បក្ស​ប្រឆាំង​​​ស្នើ​ទៅ​នាយករដ្ឋមន្ត្រី​ថៃ​ឲ្យ​បញ្ឈប់​ការ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ

    សមាជិក​រដ្ឋសភា​កម្ពុជា បាន​ដាក់​លិខិត​ទៅ​នាយករដ្ឋមន្ត្រី​ថៃ លោក ប្រាយុទ្ធ ចាន់អូចា (Prayuth Chan Ocha) សុំ​ឲ្យ​បញ្ឈប់​កងទ័ព​ថៃ បាញ់​សម្លាញ់​ប្រជាពលរដ្ឋ​ខ្មែរ​បន្ត​ទៀត។ ការ​ដាក់​លិខិត​ទៅ​នាយក​រដ្ឋមន្ត្រី​ថៃ តាមរយៈ​ស្ថានទូត​ថៃ ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ទាហាន​ថៃ បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ចំនួន ៣​នាក់ និង​របួស​ម្នាក់ កាល​ពី​ថ្ងៃ​ទី​៥ កុម្ភៈ នៅ​តំបន់​ត្រពាំងទឹម ជិត​ច្រក​ព្រំដែន​អានសេះ នៅ​ពេល​ពលរដ្ឋ​ខ្មែរ​ទាំង​នោះ​នាំ​គ្នា​ឆ្លងដែន​ទៅ​កាប់​ឈើ​គ្រញូង​ខុស​ច្បាប់​ក្នុង​ទឹក​ដី​ថៃ។ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ជិត ២០​នាក់ បាន​ចុះហត្ថលេខា​លើ​លិខិត​រួម​គ្នា​ផ្ញើ​ទៅ​នាយករដ្ឋមន្ត្រី​ថៃ សម្ដែង​ពី​ការ​ព្រួយ​បារម្ភ និង​សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ បញ្ឈប់​ទាហាន​ថៃ កុំ​ឲ្យ​បាញ់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជា​បន្ទាន់។

  • ​សមាជិក​សភា​កម្ពុជាថ្កោលទោស​ទាហាន​ថៃ​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​​

    សមាជិក​សភា​មួយចំនួន​មកពី​គណបក្ស​សង្គ្រោះ​ជាតិ សម្តែង​ការព្រួយបារម្ភ និង​ថ្កោលទោស​ចំពោះ​ទាហាន​ថៃ​ដែល​បាន​បាញ់សម្លាប់ និង​ដុត​ពលរដ្ឋ​ខ្មែរ ខណៈ​ពួកគេ​ឆ្លងដែន​ចូល​ទឹកដី​ថៃ​នា​ពេល​កន្លងទៅ​នេះ ។​ ​ការ​ថ្កោលទោស​នេះ បន្ទាប់ពី​មាន​ប្រជា​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវបាន​ទាហាន​ការពារ​ព្រំដែន​ថៃ​បាញ់សម្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ នៅពេលដែល​ពួកគេ​បាន​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ តាម​ច្រក​តំណាក់​ទឹក ក្នុងស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ នា​ពេល​ថ្មីៗ​នេះ ។ ចំណែក​ដើមឆ្នាំ​២០១៥ យ៉ាងហោច​ណាស់​ពលរដ្ឋ​ចំនួន​២​នាក់ ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់សម្លាប់ និង​ដុត​សាកសព​នៅ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​

  • ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​បន្ត​ទាមទារ​សំណង​សមរម្យ​ពី​លោក លី យ៉ុងផាត់

    ពលរដ្ឋ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ នៅ​តែ​បន្ត​ការ​ទាមទារ​សំណង​សមរម្យ និង​ដីធ្លី​របស់​ពួកគេ​ពី​ក្រុមហ៊ុន​ស្ករស ភ្នំពេញ របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ពី​ធនាគារ អេ.អិន.ហ្សិត (ANZ)។ ចំណែក​មន្ត្រី​សម្របសម្រួល​រវាង​សហគមន៍​ជាមួយ​ក្រុមហ៊ុន​ស្ករស ភ្នំពេញ ឲ្យ​ដឹង​ថា ក្រុមហ៊ុន​នេះ​មាន​ឆន្ទៈ​ដោះស្រាយ​ផល​ប៉ះពាល់​របស់​ប្រជាពលរដ្ឋ​ដោយសារ​ការ​វិនិយោគ​ចម្ការ​អំពៅ​នោះ​ប្រកប​ដោយ​តម្លាភាព​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ។ តំណាង​សហគមន៍​ស្រុក​ថ្ពង លោក ចាន់ សុឃឿន អះអាង​ថា ការ​វិនិយោគ​ធ្វើ​ចំការ​អំពៅ​របស់​ឧកញ៉ា​មហា​សេដ្ឋី និង​ជា​សមាជិក​ព្រឹទ្ធ​សភា​ពី​ខាង​គណបក្ស​កាន់​អំណាច​នេះ បាន​រំលោភ​យក​ដី​កសិដ្ឋាន​របស់​គាត់​ទំហំ ៤​ហិកតារ​ដែល​តែង​ផ្តល់​ផលិត​ស្រូវ​បាន ៤​តោន​ក្នុង​មួយ​ឆ្នាំ។ លោក​បន្ត​ថា ក្រៅ​ពី​បាត់បង់​ធ្លី​ដែល​ជា​ប្រភព​រក​ចំណូល​ដ៏​ធំ​បំផុត​សម្រាប់​គ្រួសារ​ហើយ កូន​របស់​លោក​បួន​នាក់​ខ្លះ​ក៏​បាន​បោះបង់​ចោល​ការ​សិក្សា​ទៅ​ធ្វើ​ការ​ឲ្យ​ក្រុមហ៊ុន​ចំការ​អំពៅ ហើយ​ខ្លះ​ទៀត​ក៏​បាន​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ធ្វើ​នៅ​ក្រៅ​ប្រទេស​ដើម្បី​រក​ចំណូល​ចិញ្ចឹម​គ្រួសារ ព្រោះ​គ្មាន​ជម្រើស។

  • សេរីភាពសារព័ត៌មានកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងមុន តែបន្តនៅក្នុងស្ថានភាពអាក្រក់​

    អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) បានឲ្យ​ចំណាត់​ថ្នាក់​សេរី​ភាពសា​រ​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​មាន​ការ​ប្រសើរ​ឡើង​បន្តិច ពី​ចំណាត់ថ្នាក់​លេខ​១៤៤​ក្នុង​ឆ្នាំ​២០១៣ មក​លំដាប់​លេខ​រៀង​ទី​១៣៩ ក្នុង​ឆ្នាំ​២០១៤ តែ​នៅ​បន្ត​ស្ថិតក្នុង​ស្ថានភាព​អាក្រក់ ។​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​បាន​ចេញផ្សាយ​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន​ឆ្នាំ​២០១៥ ដោយ​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​ចំនួន​១៨០ នៅក្នុង​ពិភពលោក អំពី​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន ដោយ​ផ្អែក​លើ សេរីភាព និង​សុ​វត្ថ​ភាព​របស់​អ្នកសារព័ត៌មាន ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឯករាជ្យភាព និង​បរិយាកាស​បំពេញ​តួនាទី​របស់​អ្នកសារព័ត៌មាន ។​

  • សេរីភាពសារព័ត៌មានកម្ពុជាទទួលបានចំណាត់ថ្នាក់ល្អជាងមុន តែបន្តនៅក្នុងស្ថានភាពអាក្រក់​

    ​អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន (Reporters Without Borders) បានឲ្យ​ចំណាត់​ថ្នាក់​សេរី​ភាពសា​រ​ព័ត៌មាន​នៅ​ប្រទេស​កម្ពុជា​មាន​ការ ប្រសើរ​ឡើង​បន្តិច ពី​ចំណាត់ថ្នាក់​លេខ​១៤៤​ក្នុង​ឆ្នាំ​២០១៣ មក​លំដាប់​លេខ​រៀង​ទី​១៣៩ ក្នុង​ឆ្នាំ​២០១៤ តែ​នៅ​បន្ត​ស្ថិតក្នុង​ស្ថានភាព​អាក្រក់ ។​ ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ អង្គការ​អ្នករាយការណ៍​គ្មាន​ព្រំដែន​បាន​ចេញផ្សាយ​ស​ន្ទ​ស្សន៍​សេរីភាព សារព័ត៌មាន​ឆ្នាំ​២០១៥ ដោយ​បាន​ចាត់​ចំណាត់​ថ្នាក់​ប្រទេស​ចំនួន​១៨០ នៅក្នុង​ពិភពលោក អំពី​ស​ន្ទ​ស្សន៍​សេរីភាព​សារព័ត៌មាន ដោយ​ផ្អែក​លើ សេរីភាព និង​សុ​វត្ថ​ភាព​របស់​អ្នកសារព័ត៌មាន ចំនួន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ឯករាជ្យភាព និង​បរិយាកាស​បំពេញ​តួនាទី​របស់​អ្នកសារព័ត៌មាន ។​

  • GMAC​ ស្នើ​ឲ្យ​ក្រសួង​ការងារ​អន្ដរាគមន៍​សហព័ន្ធ​សហជីព​ដែល​គ្មាន​ចុះ​បញ្ជិកា​​

    សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ស្នើ​ឲ្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​ជីវៈ និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ចា​ត់​វិធានការ​លើ​សហព័ន្ធ​សហជីព​គ្មាន​បញ្ជិកា ដោយ​អះអាង​ថា​ដើម្បី​ជួយ​ស្ដា​ទំនុកចិត្ដ​របស់​និយោជក និង​លើកកម្ពស់​សិទ្ធិ​របស់​ស​ហ​ជីព​ស្របច្បាប់ ។​ នៅក្នុង​សេចក្ដីថ្លែងការណ៍​របស់​សមាគម​កាត់ដេរ​នៅ​កម្ពុជា​ចេញ​ផ្សាយ​ថ្ងៃទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥ លើកឡើងថា សហព័ន្ធ​សហជីព​ការងារ​គ្មាន​បញ្ជិកា​មួយចំនួន​បាន និង​កំពុង​បង្ក​បញ្ហា​ស្មុគ្រស្មាញ​ដល់​រោងចក្រ​នានា តាមរយៈ​ការទាមទារ​អត្ថប្រយោជន៍​បន្ថែម​ដល់​កម្មករ ដែល​ GMAC​ ហៅ​ការទាមទារ​ទាំងនោះ​គ្រាន់តែ​ជា​ការប្រកួតប្រជែង​យក​ប្រជាប្រិយភាព​ពី​កម្មករ​នៅក្នុង​រោងចក្រ ជាមួយ​សហជីព​ស្របច្បាប់​ប៉ុណ្ណោះ ។​

    អានបន្ត
  • តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​ស្នើ​ក្រសួង​មហាផ្ទៃ​ចាត់​វិធានការ​លើ​ជន​អន្តោ​ប្រវេសន៍​វៀតណាម​ខុសច្បាប់

    អ្នកតំណាងរាស្ត្រ​​​១រូប​ប្រចាំ​មណ្ឌល​សៀមរាប បាន​​ផ្ញើ​លិខិត​ ទៅ​រដ្ឋ​មន្ត្រី​ក្រ​សួង​​មហាផ្ទៃ ដោយ​ស្នើសុំ​ឱ្យ​ចាត់​វិធានការ​ផ្លូវច្បាប់ ប្រឆាំង​និង​ជន​អន្តោប្រវេសន៍​វៀតណាម​ទាំងឡាយ​ណា​ដែល​ចូល​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ខុសច្បាប់។ អ្នក​តំណាងរាស្ត្រ​​គណបក្ស​សង្គ្រោះជាតិ ប្រចាំ​មណ្ឌល​សៀមរាប គឺ លោក អ៊ុំ សំអាន មាន​ប្រសាសន៍​កា​លពីថ្ងៃទី១២​ខែ​កុម្ភៈ​ថា កន្លងទៅ រូប​លោក​​និង​ក្រុម​ការងារ បាន​ចុះ​ទៅ​ពិនិត្យ​មើ​ល​​បឹងទន្លេសាប នៅ​តំបន់​ចុងឃ្នៀស ក្រុង​សៀមរាប។ លោក​មាន​ការ​ភ្ញាក់ផ្អើល​​​ដោយ​ឃើញ​ជនជាតិ​វៀតណាម ចូល​មក​រស់នៅ​ខុស​ច្បាប់​លើ​ផ្ទៃ​ទឹក​សន្ធឹកសន្ធាប់។ តំណាងរាស្ត្រ​រូប​នោះ អះអាង​ថា​វត្តមាន​​ជន​អន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់ គឺ​កំពុង​ដណ្ដើម​ការងារ​ពី​ប្រជាពលរដ្ឋ​ខ្មែរ និង​ខ្លះ​ទៀត​​ប្រកប​របរ​ពេស្យាចារ ដែល​ធ្វើ​ប៉ះ​ពាល់​ដល់​ភាព​ថ្លៃថ្នូរ​នៃ​សង្គម​ខ្មែរ ព្រមទាំង​បញ្ហា​ជា​ច្រើន​ទៀត៖ «ទី៣​អំពើ​ចោរកម្ម​ភាគច្រើន​ជនជាតិ​យួន។ ជន​អន្តោប្រវេសន៍​ខុស​ច្បាប់​គាត់​ហាក់​មាន​អំណាច​មក​លើ អាជ្ញាធរ​ខ្មែរ​ប្រហែល​ជា​មាន​អ្នក​ការពារ​ពី​ក្រោយខ្នង ព្រោះ​មាន​សមាគម​យួន​នៅ​គ្រប់​២៥​ខេត្ត​ក្រុង»។

  • ក្រសួង​យុត្តិធម៌​ការពារ​ការចាប់​ឃុំខ្លួន​សកម្មជន​ដីធ្លី​និង​បក្សប្រឆាំង​ថា​ធ្វើ​តាម​ច្បាប់​​

    ក្រសួង​យុត្តិធម៌​អះអាងថា ការចាប់ខ្លួន​សកម្មជន​ដីធ្លី និង​បក្សប្រឆាំង​ធ្វើឡើង​តាម​នីតិវិធី​ច្បាប់ ខណៈ​រង​ការរិះគន់​ថា ប្រព័ន្ធ​យុត្តិធម៌​ស្ថិត​ក្នុង​កណ្តាប់ដៃ​គណបក្សកាន់អំណាច ។​ ​ការអះអាង​នេះ​ធ្វើឡើង​នៅ​ចំពោះមុខ​គណៈកម្មាការ​ទី​៦ ផ្នែក​នីតិកម្ម និង​យុត្តិធម៌​នៃ រដ្ឋសភា​ដែល​ដឹកនាំ​ដោយ​លោក​ប៉ែន បញ្ញា បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរដេញដោល​ផ្ទាល់មាត់ ជាមួយ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក អង្គ វង្ស​វឌ្ឍនា នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ។​ ​ក្រោយ​បញ្ចប់​ជំនួប​បិទទ្វារ​នេះ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ លោក ជិន ម៉ា​លីន ប្រាប់​អ្នកសារព័ត៌មាន​ថា រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​បញ្ជាក់​ប្រាប់​ក្រុម​អ្នកតំណាងរាស្ត្រ​ថា វិធានការ​ចាប់ខ្លួន​និង​ឃុំខ្លួន​សកម្មជន​ដីធ្លី និង​មន្ត្រី​បក្សប្រឆាំង​នា​ពេល​កន្លង​ទៅ​ធ្វើ​ឡើង​ស្របតាម​ច្បាប់​ព្រហ្មទណ្ឌ

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ស្វែង​​រ​ក​អន្តរាគមន៍​ពី​ស្ថាប័ន​រដ្ឋ​ធំ​ពីរ

    ជម្លោះ​ដីធ្លី និង​ភាព​អយុត្តិធម៌​ក្នុង​សង្គម​ធ្វើ​ឲ្យ​ពលរដ្ឋ​ជិត ៣០០​នាក់ មក​ពី ១៧​ខេត្ត និង​រាជធានី ដើរ​ហែ​ក្បួន​ដាក់​ញត្តិ​នៅ​ស្ថាប័ន​រដ្ឋាភិបាល​ធំ​ពីរ​ដើម្បី​ជួយ​អន្តរាគមន៍​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ នេះ។ ក្រោយ​ការ​ដាក់​ញត្តិ​នៅ​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ក្រុម​ពលរដ្ឋ​ដែល​មាន​ទាំង​ព្រះសង្ឃ​ផង​នោះ បាន​បំបែក​គ្នា​ដោយ​សន្តិវិធី និង​លើក​ឡើង​ថា នឹង​ស្វែង​រក​ការ​អន្តរាគមន៍​ពី​ស្ថាប័ន​ផ្សេងៗ​ទៀត ប្រសិន​ស្ថាប័ន​ទាំង​ពីរ​នេះ​ដោះស្រាយ​បញ្ហា​ពួកគេ​មិន​បាន។

  • ពលរដ្ឋ​មាន​ជម្លោះ​ដី​ធ្លី​មក​ពី​១៧​រាជធានី​ខេត្ត​ឡើង​មក​តវ៉ា​នៅ​មុខ​ក្រសួង​មហាផ្ទៃ

    នៅ​ព្រឹក​ថ្ងៃ​ទី​១១ កុម្ភៈ តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ៣០០​នាក់ មក​ពី ​១៧ រាជធានី​ខេត្ត​ទូទាំង​ប្រទេស នាំ​គ្នា​ជួបជុំ​នៅ​មុខ​ក្រសួង​មហាផ្ទៃ​ ដើម្បី​ដាក់​ញត្តិ​រួមគ្នា ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​ដោះស្រាយ​បញ្ចប់​បញ្ហា​ដីធ្លី ការ​រំលោភ​បំពាន​សិទ្ធិ​លំនៅឋាន និង​ដោះលែង​សកម្មជន​ដីធ្លី​ពី​ពន្ធនាគារ។ ក្នុង​ពេល​ដាក់​ញត្តិ​នេះ ពុំ​មាន​ការ​រារាំង​ពី​សមត្ថកិច្ច​ទេ ដោយ​អនុញ្ញាត​ឲ្យ​តំណាង ​៥នាក់ ចូល​ក្នុង​ក្រសួង​មហាផ្ទៃ​ ដើម្បី​ដាក់​ញត្តិ។ បន្ទាប់​ពី​ដាក់​ញត្តិ​ដល់​ក្រសួង​មហាផ្ទៃ​រួច តំណាង​ប្រជាពលរដ្ឋ​មាន​បញ្ហា​ដី​ធ្លី​ទាំង​នោះ នឹង​បន្ត​ដំណើរ​ទៅ​ដាក់​ញត្តិ​នៅ​ក្រសួង​យុត្តិធម៌​ទៀត។

  • កម្ពុជា​នឹង​ពិនិត្យ​អត្តសញ្ញាណ​ជនភៀសខ្លួន​ម៉ុងតាញ៉ា​មក​ពី​វៀតណាម​៤​នាក់

    ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) កំពុង​រៀបចំ​ឯកសារ​តាម​ផ្លូវ​ច្បាប់​ដើម្បី​បញ្ជូន​ខ្លួន​ជនភៀសខ្លួន​ម៉ុងតាញ៉ា ៤​នាក់ ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ពួកគេ​បាន​ភៀស​ខ្លួន​ពី​វៀតណាម មក​ដល់​រាជធានី​ភ្នំពេញ។ ទន្ទឹម​គ្នា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា នឹង​ពិនិត្យ​អត្តសញ្ញាណ​លើ​ជនភៀសខ្លួន​ម៉ុងតាញ៉ា ទាំង​នោះ នឹង​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ក្រោយ​កំណត់​អត្តសញ្ញាណ​រួច។ ជនភៀសខ្លួន​ម៉ុងតាញ៉ា ៤​នាក់ ដែល​ភៀសខ្លួន​មក​ដល់​កម្ពុជា រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​នោះ នៅ​មិន​ទាន់​ដឹង​ថា នឹង​មាន​វាសនា​យ៉ាង​ណា​នោះ​ទេ។

  • ​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​កាលពី​សប្ដាហ៍​មុន​​

    អគ្គ​ស្នងដ្ឋាន​ការ​នគរបាលជាតិ​ឲ្យដឹងថា ប្រជា​ពលរដ្ឋ​ខ្មែរ​៣​នាក់​ត្រូវបាន​ទាហាន​ការពារ​ព្រំដែន​ថៃ​បាញ់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ កាលពី​សប្ដាហ៍​មុន នៅពេលដែល​ពួកគេ​បាន​ឆ្លង​ដែន​ចូល​ទៅ​កាប់​ឈើ​គ្រញូង​ក្នុង​ទឹកដី​ថៃ តាម​ច្រក​តំណាក់​ទឹក ក្នុង​ភូមិសាស្ត្រ​អានសេះ ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ។​ ​យោងតាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​បាន​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១០ ខែ​កុម្ភៈ ដោយ​ដកស្រង់​សម្តី​ប្រធាន​នាយកដ្ឋាន​កណ្តាល​ព្រំដែន លោក ហ៊ូ សា​គុណ ដែល​មាន​ប្រសាសន៍​យោងតាម​សម្ដី​ជនរងគ្រោះ​ឲ្យដឹង​ថា កាលពី​ថ្ងៃ​ទី​២ ខែ​កុម្ភៈ ប្រជា​ពលរដ្ឋ​ខ្មែរ​មួយ​ក្រុម​បាន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ ដើម្បី​កាប់​ឈើ​គ្រញូង​ក្នុងស្រុក​ណាំ​យឺន ខេត្តឧ​ប៊ុន ។ នៅ​ថ្ងៃ​ទី​០៥ ខែ​កុម្ភៈ ទាហាន​ថៃ​បាន​ប្រទះឃើញ និង​បាន​បាញ់​ទៅលើ​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងនោះ ដែល​បណ្ដាល​ឲ្យ​បី​នាក់​ស្លាប់ និង​ម្នាក់​ទៀត​រងរបួស​ធ្ងន់ ។​

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​១៧​រាជធានី​ខេត្ត​ស្វែងរក​អន្តរាគមន៍​ពី​ក្រសួង​ពាក់ព័ន្ធ​​

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​មកពី​១៧​រាជធានី​ខេត្ត​មាន​គ្នា​ប្រមាណ​៣០០​នាក់​នៅ​ព្រឹក​ថ្ងៃ​ពុធ​ជំរុញ​ឲ្យ​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​អន្តរា​គមន៍​ទៅ​អាជ្ញាធរ​មូលដ្ឋាន​បញ្ឈប់​សកម្មភាព​រំលោភ​បំពាន​ដីធ្លី និង​បញ្ឈប់​ការចាប់​ប្រជាពលរដ្ឋ​ដាក់ពន្ធនាគារ ។​ ​ការជំរុញ​នេះ​ធ្វើឡើង​តាមរយៈ​ការដាក់​ញត្តិ​ទៅ​កាន់​ក្រសួង​មហាផ្ទៃ និង​ក្រសួង​យុត្តិធម៌ ដើម្បី​ស្នើ​ឲ្យ​ក្រសួង​ទាំង​ពីរ​នេះ​ជួយ​អន្តរាគមន៍​ទៅ​លើ​ករណី​ជម្លោះដីធ្លី​នានា​នៅ​ទូទាំង​ប្រទេស ។​ ​ប្រជាពលរដ្ឋ​មក​ពី​សហគម​ន៏​បឹងកក់ បុរី​កីឡា ថ្មគោល ទួល​សង្កែ ផ្លូវ​រថភ្លើង និង​សហគម​ន៏​ជាច្រើន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ រួម​នឹង​សហគមន៍​មកពី​បណ្តា​ខេត្ត​ចំនួន​១៦ សរុប​ប្រមាណ​៣០០​នាក់​បាន​នាំគ្នា​ជួបជុំគ្នា​មុខ​ក្រសួង​មហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ដើម្បី​ដាក់​ញត្តិ ស្នើឲ្យ​ជួយ​អន្តរាគមន៍បញ្ឈ​ប់កា​ររំលោភបំពាន​ដីធ្លី​នៅ​ទូទាំង​ប្រទេស បញ្ឈប់​ការចាប់​ប្រជាពលរដ្ឋ និង​សកម្មជន​ដីធ្លី​ដាក់ពន្ធនាគារ ។​

  • ​អ្នក​មាន​ជម្លោះ​ដីធ្លី​រិះគន់​ពី​ការអនុវត្ត​ច្បាប់​ខុស​គ្នា​រវាង​ពួកគេ​និង​ករណី​ថោង​សារ៉ាត់​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​មកពី​១៧​ខេត្ត និង​រាជធានី​ជំរុញ​ក្រសួងយុត្តិធម៌ ពិនិត្យ​មើល​ពី​ការអនុវត្ត​ច្បាប់ បែប​ស្តង់ដា​ពី​រ ដោយសារ​តុលាការ​នៅតែ​ឃុំខ្លួន​សកម្មជន​ដីធ្លី ដែល​ពួកគេ​អះអាងថា​គ្មាន​កំហុស ប៉ុន្តែ​តុលាការ​ដដែល​នេះ​បែរជា​ដោះលែង​ឪពុកម្តាយ​ឧកញ៉ា ថោង សារ៉ាត់ ដែល​មាន​កំណើត​ជា​វៀតណាម ។​ ​ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​យុទ្ធនាការ​ដើរ​ហែរ​ក្បួន​មួយ​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ មាន​អ្នកចូលរួម​ប្រមាណ​ជា​៣០០​នាក់ មកពី​១៧​ខេត្ត​និង​រាជធានី ក្នុង​បំណង​ជំរុញ​ឲ្យ​ក្រសួង​មហាផ្ទៃ ក្រសួង​យុត្តិធម៌ សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល អន្តរាគមន៍​បញ្ឈប់​ការរំលោភ​យក​ដី​ពលរដ្ឋ​នៅ​តាម​ខេត្ត​នានា និង​ដោះលែង​សកម្មជន​ដីធ្លី​១០​នាក់ ដែល​ពួកគេ​អះអាង​ថា​មិន​មាន​កំហុស​នោះ ។​

  • កម្ពុជា​នឹង​ពិនិត្យ​អត្តសញ្ញាណ​ជនភៀសខ្លួន​ម៉ុងតាញ៉ា​មក​ពី​វៀតណាម​៤​នាក់

    ឧត្ដម​ស្នងការ​នៃ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) កំពុង​រៀបចំ​ឯកសារ​តាម​ផ្លូវ​ច្បាប់​ដើម្បី​បញ្ជូន​ខ្លួន​ជនភៀសខ្លួន​ម៉ុងតាញ៉ា ៤​នាក់ ទៅ​ឲ្យ​ក្រសួង​មហាផ្ទៃ បន្ទាប់​ពី​ពួកគេ​បាន​ភៀស​ខ្លួន​ពី​វៀតណាម មក​ដល់​រាជធានី​ភ្នំពេញ។ ទន្ទឹម​គ្នា​នេះ មន្ត្រី​ជាន់​ខ្ពស់​នៃ​រដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ថា នឹង​ពិនិត្យ​អត្តសញ្ញាណ​លើ​ជនភៀសខ្លួន​ម៉ុងតាញ៉ា ទាំង​នោះ នឹង​ត្រូវ​អនុវត្ត​ទៅ​តាម​ច្បាប់​ក្រោយ​កំណត់​អត្តសញ្ញាណ​រួច។ ជនភៀសខ្លួន​ម៉ុងតាញ៉ា ៤​នាក់ ដែល​ភៀសខ្លួន​មក​ដល់​កម្ពុជា រយៈពេល​ជិត​មួយ​ខែ​មក​ហើយ​នោះ នៅ​មិន​ទាន់​ដឹង​ថា នឹង​មាន​វាសនា​យ៉ាង​ណា​នោះ​ទេ។

  • អង្គការ​សិទ្ធិ​មនុស្ស​ជំរុញ​ឱ្យ​សមត្ថកិច្ច​បន្ត​ស៊ើប​អង្កេត​ករណី​​ប៉ុនប៉ង​សម្លាប់​សកម្មជន​បក្ស​ប្រឆាំង

    ប៉ូលិស​នៃ​អធិការដ្ឋាន​ស្រុក​សូទ្រនិគម បាន​បើក​ការ​ស៊ើប​អង្កេត​រយៈពេល ៤​ថ្ងៃ​ហើយ​ទៅ​លើ​ករណី​ដែល​ជន​មិន​ស្គាល់​មុខ​លួច​បង្កៃ​គ្រាប់បែក​លើ​ទូក​សកម្មជន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ នៅ​​ភូមិ​យាងទេស ឃុំ​ខ្ចាស់ ក៏ប៉ុន្តែ​កិច្ចការ​នោះ នៅ​មិន​ទាន់​រក​ឃើញ​ពន្លឺ​នៃ​ជនសង្ស័យ​ណា​មួយ​នៅ​ឡើយ។ ប៉ូលិស​មូលដ្ឋាន​ហាក់​បង្ហាញ​ពី​សមត្ថភាព​ជំនាញ​របស់​ខ្លួន​មិន​គ្រប់គ្រាន់​នៅ​ក្នុង​នីតិវិធី​នៃ​ការ​ស៊ើប​អង្កេត​នោះ។ អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​សៀមរាប កំពុង​ជំរុញ​ឱ្យ​សមត្ថកិច្ច​ក្នុង​ខេត្ត​នេះ ត្រូវតែ​ស៊ើប​អង្កេត​លើ​ករណី​ដែល​ជន​មិន​ស្គាល់​មុខ​លួច​ដាក់​បង្កៃ​គ្រាប់​បែក​លើ​ទូក​របស់​សកម្មជន​បក្ស​ប្រឆាំង​ត​ទៅ​ទៀត កុំ​ឱ្យ​បោះបង់​ចោល​ដោយ​ងាយៗ។

  • ​ពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​នៅ​កោះកុង​ប្តេជ្ញា​ស្លាប់​នៅនឹងកន្លែង​​

    ប្រជាពលរដ្ឋ​មាន​ជម្លោះ​ជាមួយ​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development Group Co.,LTD (UDG)​នៅ​ភូមិ​ព្រែ​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ​ខេត្ត​កោះកុង ប្តេជ្ញា​តតាំង​រហូត​ស្លាប់​នៅ​និង​កន្លែង​បើ​មាន​ការបណ្តេញ​នៅពេល​ឆាប់ៗ​មែន​នោះ ។​ ការប្រកាស​របស់​ប្រជាពលរដ្ឋ​នេះ​ធ្វើឡើងបន្ទាប់​ពី​តុលាការ​ខេត្ត​កោះកុង ចេញ​ដីកា​សេចក្តីសម្រេច​កាលពី​ថ្ងៃ​ទី​០២ ខែ​កុម្ភៈ ការពារ​ដី​ដែល​ពួកគាត់​កំពុង​រស់នៅ​នោះ​ថា ជា​ដី​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Union Development ហើយ​ប្រជាពលរដ្ឋ​មិន​អាច​ចាត់ចែង ឬ​លក់ដូរ​ដី​នោះ​បាន​ទេ ។ ក្រោយ​ការសម្រេច​ដីកា​នេះ ប្រជាពលរដ្ឋ​បារម្ភ​ថា ពួកគាត់​នឹង​ត្រូវ​បណ្តេញ​ចេញ​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ ។​ ​តំណាង​ប្រជាពលរដ្ឋ​ដែល​កំពុង​មាន​ជម្លោះ​នៅ​ភូមិ​ព្រែក​ស្មាច់​លោក ស៊ឹម គឹម​សាន បានឲ្យដឹងថា ពេលនេះ ពួកគាត់​កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​អង្គការ​សង្គម​ស៊ីវិល ។ លោក​បន្តថា លោក​ធ្លាប់​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អភិបាលខេត្ត រដ្ឋសភា និង​ព្រឹទ្ធសភា តែ​មិន​ទទួលបាន​ផល​ទេ ហើយ​ពលរដ្ឋ​ចង់​សុំ​កិច្ច​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែរ​តែ​មិនដឹង​ទៅ​តាម​មធ្យោបាយ​ណា ។​

  • HRW អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពកាតព្វកិច្ចអន្តរជាតិក្នុងការជួយជនភៀសខ្លួនវៀតណាម

    អង្គការសិទ្ធិមនុស្សអន្តរជាតិមួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានអំពាវនាវឲ្យប្រទេសកម្ពុជាគោរពតាមកាតព្វកិច្ចអន្តរជាតិ ក្នុងការផ្ដល់សិទ្ធិជ្រកកោនដល់ជនភៀសខ្លួនវៀតណាម ដែលត្រូវបានគេរាយការណ៍ថា បានស្វែងរកសិទ្ធិជ្រកកោនដោយសារមានការធ្វើទុក្ខបុកម្នេញផ្នែកសាសនា ។ សេចក្ដីថ្លែងការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ចេញថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៥ បានលើកឡើងថា កាលពីថ្ងៃទី៤ ខែកុម្ភៈ មន្ត្រីរដ្ឋាភិបាលក្នុងខេត្តរតនគិរីបានប្រកាសថា ក្រុមគ្រួសារជនជាតិវៀតណាមមួយមានគ្នា៥នាក់ដែលត្រូវបានគេរាយការណ៍ថា បានរងការធ្វើទុក្ខបុកម្នេញផ្នែកសាសនា ត្រូវបានបញ្ជូនខ្លួនទៅកាន់ប្រទេសវៀតណាមវិញ ។ សេចក្ដីថ្លែងការណ៍បានស្នើឲ្យរដ្ឋាភិបាលកម្ពុជាគោរពតាមកាតព្វកិច្ចអន្តរជាតិ និងមិនត្រូវបញ្ជូនពួកគេត្រឡប់ទៅប្រទេសដែលពួកគេរងការធ្វើទុក្ខបុកម្នេញនោះទេ ។

  • ​សង្គម​ស៊ីវិល​គាំទ្រ​ទាំង​ប្រយ័ត្នប្រយែង​ពី​វិធានការ​កំណែទម្រង់​មន្ត្រីរាជការ​ស៊ីវិល​​

    អង្គការ​សង្គម​ស៊ីវិល បង្ហាញ​ការយល់ឃើញ​ប្រហាក់ប្រហែល​គ្នា​ថា ដើម្បីឲ្យ​វិធានការ​ធ្វើ​កំណែទម្រង់​មន្ត្រីរាជកា​រមាន​ប្រសិទ្ធភាព លុះណាតែ​រដ្ឋាភិបាល​ហ៊ាន​វះកាត់​លើ​មន្ត្រីជាន់ខ្ពស់​របស់​ខ្លួន​មួយចំនួន​ដែល​ពួកគេ​យល់ថា ពុករលួយ និង​បក្ខពួក​និយម​។​ ​ការជំរុញ​របស់​សង្គម​ស៊ីវិល​នេះ​ធ្វើឡើង​បន្ទាប់​ពី ក្រសួង​មហាផ្ទៃ​កាលពី​ថ្ងៃ​ទី​០៥​ខែ​កុម្ភៈ​ឆ្នាំ​២០១៥​បាន​ប្រកាស​ថា​តាម​ព្រះរាជកិច្ច​ថ្មី​មន្ត្រីរាជការ​ស៊ីវិល​ម្នាក់ៗ​កាន់​មុខតំណែង​បាន​តែ​មួយ​ប៉ុណ្ណោះ​ក្នុង​ចំណោម​តំណែង របស់​ពួកគេ​បច្ចុប្បន្ន ដើម្បី​ទុក​ឱកាស​ឲ្យ​មន្ត្រី​ផ្សេង​ទៀត​បាន​កាន់​តំណែង​មួយ​ផង​ដែរ​។​ ​ប្រធាន​សមាគម​មន្ត្រីរាជការ​ឯករាជ្យ​កម្ពុជា លោក កៅ ពឿ​ន លើកឡើងថា លោក​ស្វាគមន៍​វិធានការ​នេះ​។​ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​គួរ​ចាត់​វិធានការ​នេះ​យូរណាស់​មកហើយ ដើម្បី​ពង្រឹង​គុណភាព​ការងារ​ក្នុង​ស្ថាប័នរដ្ឋ និង​ទប់ស្កាត់​ការចំណាយ​ថវិកាជាតិ​ខ្ជះខ្ជាយ ប្រយោជន៍​តែ​បក្សពួក​និង​គ្រួសារនិយម​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo