កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • កម្ពុជា​ចូលរួម​រំលែក​ទុក្ខ​ករណី​បាញ់​អ្នកកាសែត​នៅ​ប្រទេស​បារាំង​​

    មន្ត្រី​ជាន់ខ្ពស់​កម្ពុជានៅ​ថ្ងៃ​ចន្ទ​នេះ ចូលរួម​ចែករំលែក​ទុក្ខ​ករណី​បាញ់សម្លាប់​អ្នកសារព័ត៌មាន​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ដោយ​ចាត់ទុក​ទង្វើ​នោះ​ថា ជា​ការគំរាមកំហែង​ធ្ងន់ធ្ងរ ទៅ​លើ​លទ្ធិប្រជាធិបតេយ្យ និង​សេរីភាព​សារព័ត៌មាន ។​ ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​កម្ពុជា លោក ហោ ណាំហុង ចុះហត្ថលេខា​លើ​បញ្ជី​ឈ្មោះ​អ្នកចូលរួម​មរណៈទុក្ខ ដែល​រៀបចំ​ដោយ​ស្ថានទូត​បារាំង​ប្រចាំ​កម្ពុជា​ ។ ប្រមុខ​ការទូត​កម្ពុជា​ចាត់​ទុក​ឃាតកម្ម​នោះ​ថា ជា​ការគំរាមកំហែង​សិទ្ធិ​សេរីភាព​សារព័ត៌មាន​យ៉ាងធ្ងន់ធ្ងរ​ ។​

  • សហគមន៍ និង​សមាគម​ដីធ្លី​៤ ស្នើ​សាលា​រាជធានី​សុំ​ធ្វើបាតុកម្ម​១​ខែ ទាមទារ​ដោះលែង​អ្នក​ជាប់​ឃុំ​១៩​នាក់​​

    សហគមន៍ និង​សមាគម​ដីធ្លី​ចំនួន​៤ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ជូនដំណឹង​ជា​ផ្លូវការ​ទៅ​សាលា​រាជធានី​ភ្នំពេញ គំរាម​ធ្វើបាតុកម្ម​រយៈពេល​១​ខែ​ពេញ នៅ​ទីលាន​ប្រជាធិបតេយ្យ ដើម្បី​ស្វែងរក​ការដោះលែង​អ្នក​ជាប់​ពន្ធនាគារ​នៅ​ព្រៃ​សទាំង​១៩​នាក់​ឲ្យមាន​សេរីភាព​វិញ ។​ ​សហគមន៍ និង​សមាគម​នោះ​រួមមាន សហគមន៍​បូរី​កីឡា​៣​មករា សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ (SOS) សមាគម​បឹងកក់ និង​បណ្តាញ​អតីត​ស្ត្រី​បឹងកក់ ។​

  • ក្រុម​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​កម្ពុជា​ប្តឹងទៅ​UNក​រ​ណីថៃ​បន្ត​បាញ់​សម្លាប់​ខ្មែរ​នៅតាម​ព្រំដែន​​

    ​ក្រុមមន្ត្រី​សិទ្ធិមនុស្ស​ជំរុញ​ឲ្យ​ប្រមុខ​រដ្ឋាភិបាល​កម្ពុជាដាក់​ពាក្យបណ្តឹង​ទៅ​អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស ឲ្យជួយ​អន្តរាគមន៍​លើ​ករណី​ដែល​ភាគី​ថៃ​នៅ​តែ​បន្ត​បាញ់សម្លាប់​ពលរដ្ឋ​ខ្មែរ​ជា​បន្តបន្ទាប់ ដែល​ឆ្លង​ដែន​ទៅ​ប្រទេស​ជិតខាង​មួយ​នេះ ។​ ​នគរបាល​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៥​នេះឲ្យដឹងថា ​ពលរដ្ឋ​ខ្មែរ​២​នាក់​ក្នុងចំណោម​៤​នាក់ ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ​ប្រើ​កាំភ្លើង​បាញ់រះ​បណ្ដាលឲ្យ​ស្លាប់ និង​ដុត​បំផ្លាញ​សាកសព​ចោល​ស្ថិតនៅ​ត្រង់​ចំណុច​ស្រុក​ខ្លង​ហាត ខេត្ដ​ស្រះកែវ ប្រទេស​ថៃ ដែល​ជាប់​នឹង​ស្រុក​សំពៅ​លូន ខេត្ដ​បាត់ដំបង ។​

  • សកម្មជន​ដីធ្លី​ម្នាក់មាន​សុខភាព​ទ្រុឌទ្រោម ព្រោះ​មន្ត្រី​ពន្ធនាគារ​មិន​ឲ្យ​យក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ឯកជន​​

    សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់ ឲ្យដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា សកម្មជន​របស់​ខ្លួន​ម្នាក់​ដែល​កំពុង​ជាប់​ពន្ធនាគារ​ព្រៃ​សមាន​សុខភាព​ទ្រុឌទ្រោម ដោយសារ​មន្ត្រី​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​សាច់ញាតិ​យកទៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​ ។​ ​ ​តំណាង​ប្រជា​សគម​ន៍​បឹងកក់ អ្នកស្រី បូ​វ សោភា ប្រាប់​ VOD​ ថា ស្ត្រី​សកម្មជន​ដីធ្លី​មក​ពី​សហគមន៍​បឹងកក់​ម្នាក់​ដែល​កំពុង​ជាប់ឃុំនៅ​ពន្ធនាគារ​ព្រៃ​ស អ្នកស្រី ផាន់ ឈុន​រ៉េត មាន​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ ដោយសារ​ចង្វាក់បេះដូង​របស់គាត់​បាន​ត្រឹម​២៩​ទៅ​៣២​តែប៉ុណ្ណោះ ខណៈ​ចង្វាក់បេះដូង​មនុស្ស​ធម្មតា​ចាប់ពី​៦០​ឡើងទៅ​ ។ អ្នកស្រី​ថាសាច់ញាតិ​របស់​អ្នកជំងឺ​ស្នើ​ទៅ​ប្រធាន​ពន្ធនាគារ យក​អ្នកស្រី ផាន់ ឈុន​រ៉េ​ត ទៅ​សម្រាក​ព្យាបាល​នៅ​ពេទ្យ​ឯកជន​មួយ​យប់​ដែរ តែ​មន្ត្រី​នោះ​មិន​ព្រម​ទេដោយ​អះអាង​ថា មាន​ពេទ្យ​ក្នុង​ពន្ធនាគារ​ជួយ​ថែទាំ​ជា​ប្រចាំ​ហើយ​ ។​

  • កម្ពុជា​ព្រមាន​ប្ដឹង​អាជ្ញាធរ​ថៃ​ករណី​បាញ់សម្លាប់​ជនជាតិខ្មែរ​​

    កម្ពុជា​ព្រមានដាក់​ពាក្យបណ្ដឹង​តាម​ផ្លូវច្បាប់ ​ករណី​ប្រើ​កាំភ្លើង​បាញ់​សម្លាប់​ប្រជាជន​ខ្មែរ​នៅលើ​ទឹកដី​ថៃ កាលពី​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០១៥ រួច​ដុត​សាកសព​ចោល​បំបិទ​ភស្តុតាង ​។​ ​តាម​គេហទំព័រ​របស់​អគ្គស្ន​ង​ការដ្ឋាន​នគរបាល​ជាតិ​ដកស្រង់​សម្តី មន្ដ្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​កម្ពុ​ជា​លោក កុយ គួង ចុះ​ផ្សាយ​កាលពី​ថ្ងៃ​ទី​០៩ ខែ​មករា ឆ្នាំ​២០១៥​អំពី​ករណី​ឃាតកម្ម​នៅ​ព្រំដែន​កម្ពុជា​ថៃ​ ។ លោក កុយ គួង បញ្ជាក់ថា ក្រសួង​ការបរទេស​បាន ទាក់ទង​ទៅ​កាន់​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ និង​អាជ្ញាធរ​ខេត្ដ​ស្រះកែវ ដើម្បី​បើក​កា​រស៊ើប​អង្កេត​លើ​សំណុំរឿង​មនុស្ស​២នាក់​ក្នុងចំណោម​៤នាក់ ​ដែល​ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃប្រើ​កាំភ្លើង​បាញ់រះ​បណ្ដាលឲ្យ​ស្លាប់ និង​ដុត​បំផ្លាញ​សាកសព​ស្ថិតនៅ​ត្រង់​ចំណុច​ស្រុកខ្លង​ហាត ខេត្ដ​ស្រះកែវ ប្រទេស​ថៃ ​ដែល​ជាប់​នឹង​ស្រុក​សំពៅ​លូន ខេត្ដ​បាត់ដំបង​ ។​

  • ទំនាស់​ដី​រវាង​មេទាហាន​និង​ពលរដ្ឋ​នៅ​ខេត្ត​តាកែវ​ឡើង​ដល់​តុលាការ

    ប្រជាពលរដ្ឋ​ប្រមាណ ៥០​គ្រួសារ នៅ​ភូមិ​ត្រពាំង​ក្រឡាញ់ ឃុំ​អូរសារាយ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១១ មករា អំពាវនាវ​ឲ្យ​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​រឿង​ទំនាស់​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ទំហំ​ប្រមាណ ៥០​ហិកតារ​ ជាមួយ​មន្ត្រី​យោធា​ម្នាក់ ដែល​មក​ដណ្ដើម​យក ហើយ ​អះអាង​ថា គាត់​មាន​ប័ណ្ណ​កម្មសិទ្ធិ​កាន់កាប់​ដី​ទាំង​នោះ​ទៀត។

  • ​យោធា​នៅ​ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប ​ព័ទ្ធ​បិទផ្លូវ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​មាន​ជម្លោះ​ដីធ្លី​​

    យោធា​ជាង​១០០​នាក់​មក​ពី​ភូមិភាគ​៤ ព័ទ្ធ​បិទផ្លូវ​ប្រជាពលរដ្ឋនៅក្នុង​ភូមិ​សែន ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ​ខេត្ត​សៀមរាប មិនឲ្យ​ចេញ​ចូល​ភូមិនៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ដោយ​ចោទ​ថា ប្រជាពលរដ្ឋ​ទាំងនោះ​រស់​នៅលើ​ទឹកដី​ជា​កម្មសិទ្ធិ​របស់​យោធា​ ។​ យោធា​បិទផ្លូវ​នៅ​ព្រឹក​នេះ មិន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​ចេញ​ចូល​ក្នុង​ភូមិ ហើយ​សូម្បី​តែអ្នកសារព័ត៌មាន និងអ្នក​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ផ្សេងៗ​ក៏​មិន​ឲ្យ​ឆ្លងកាត់​ដែរ​ ។ លុះ​ដល់​រសៀល​នេះទើប​មេបញ្ជាការ​ភូមិភាគ​៤ លោក ទេព រួន ទៅ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​ដើម្បី​ស្វែងរក​ដំណោះស្រាយ ហើយ​ក៏​អនុញ្ញាត​ឲ្យមាន​ការ​ចេញ​ចូល​ក្នុង​ភូមិ​ជា​ធម្មតា​វិញ​ ។​

  • សហភាព​អឺរ៉ុប​សន្យា​យក​បញ្ហា​ដីធ្លី និង​ធនធានធម្មជាតិ​ខេត្ត​បាត់ដំបង​ដាក់​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​​

    សហភាព​អឺរ៉ុប​សន្យា​យក​បញ្ហា​ដីធ្លី និង​ធនធានធម្មជាតិ នៅ​ខេត្ត​បាត់ដំបង ដាក់​ទៅ​រដ្ឋាភិបាល​ឲ្យ​ពិចារណា និង​រក​ដំណោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យបាន​ឆាប់​។​ ការសន្យា​នេះ ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ដីធ្លី ស្រុក​ប​វេល ខេត្ត​បាត់ដំបង និង​សហគមន៍​ធនធានធម្មជាតិ​ស្ថិតនៅ​ឃុំ​ព្រែក​លួង ឃុំ​ណារិន ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង បាន​ជួប​តំណាង​សហភាព​អឺរ៉ុប នៅ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ក្នុង​ខេត្ត​នេះ កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ ដោយ​ស្នើឲ្យ​សហភាព​អន្តរជាតិ​នេះ​ជួយ​រក​ដំណោះស្រាយ​ជូន​ពួកគេ​ឲ្យបាន​ឆាប់ ព្រោះ​បញ្ហា​ប្រឈម​នៅ​នៅតែ​បន្ត​កើតមាន ហើយ​មិន​មាន​ដំណោះស្រាយ​។​

  • បទសម្ភាសន៍​៖ អ្នកជំនាញ​ថា ច្បាប់​អ៊ិន​ធើ​ណែ​ត​គួរ​ត្រូវបាន​រៀបចំឡើង​ដោយ​បើកចំហរ​​

    សង្គម​ស៊ីវិល​អះអាង​ថា ​រដ្ឋាភិបាល​កម្ពុជា​កំពុង​រៀបចំ​សេចក្តីព្រាង​ច្បាប់​មួយ​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​កម្ពុជា ដែល​ធ្វើឡើង​ដោយ​សម្ងាត់ ។ កាល​ពី​ដើម​​ឆ្នាំ​២០១៤ សេចក្ដី​ព្រាង​ច្បាប់មួយ​ស្តីពី​ការគ្រប់គ្រង​ប្រព័ន្ធ​បច្ចេកវិទ្យា​បាន​បែក​ធ្លាយ ប៉ុន្តែ​មន្ត្រី​រដ្ឋាភិបាល​តែង​បដិសេធថា ខ្លួន​មិន​បាន​បង្កើត​ច្បាប់​នេះ​ទេ ។ ទោះជា​យ៉ាងណា មេធាវី​អន្តរជាតិ​ម្នាក់​ដែលបានអាន​​សេចក្តីព្រាងច្បាប់​នេះ បាន​លើកឡើង​ថា ច្បាប់​នេះ​បង្កើតឲ្យមាន​កង្វល់​ធ្ងន់ធ្ងរ​ដល់​អ្នកប្រើប្រាស់​អ៊ិន​ធើ​ណែ​ត​នៅ​កម្ពុជា ដូចជាការបញ្ចេញ​មតិ​តាម​ហ្វេ​សប៊ុក ឬ​ការចែករំលែក​ព័ត៌មាន​តៗ​គ្នាជាដើម ។​

  • អង្គការ​តម្លាភាព​កម្ពុ​ជា​អំពាវ​ដល់​មេដឹកនាំ​លើ​ពិភពលោក​លុបបំបាត់​អំពើ​ពុករលួយ​ដើម្បី​សង្គម​មាន​យុត្ដិធម៌​​

    នាយក​ប្រតិ​ប​ត្ដិ​នៃ​អង្គការ​តម្លាភាព​កម្ពុជា អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ​ប្រទេស និង​អ្នកនយោបាយ នៅលើ​ពិភពលោក រួម​គ្នា​លុបបំបាត់​អំពើពុករលួយ ហើយ​វិល​មក​អនុវត្ដ​គោលនយោបាយ អភិបាលកិច្ច​ល្អ ដើម្បី​សង្គម​មាន​យុត្ដិធម៌ និង​មាន​នីនិរដ្ឋ​។​

  • ADHOC​ថ្កោលទោស​សាលាឧទ្ធរណ៍​ករណី​សម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​កម្ពុជា​ក្រោម​បី​អង្គ​​

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ថ្កោលទោស​សាលាឧទ្ធរណ៍ ដែល​សម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​៣​អង្គ តាម​សេចក្ដីសំរេច​របស់​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ គឺជា​ការរំលោភ​ទៅលើ​ព្រះពុទ្ធសាសនា និង​ជា​ការគំរាមកំហែង បំបាក់ស្មារតី​អ្នកការ​រពារ​សិទ្ធិមនុស្ស​។ ​ការ​ថ្កោលទោស​នេះ ធ្វើឡើង​បន្ទាប់​ពី​តុលាការ​សាលាឧទ្ធរណ៍ បាន​បើក​សវនាកា​រលើ​ការស្នើ​សុំ​នៅក្រៅ​ឃុំ​របស់​ព្រះសង្ឃ​ទាំង​៣​អង្គ កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ម្សិលមិញ​។​

  • មេធាវី​ការពារ​ក្តី​ដើរចេញ បន្ទាប់ពី​ចៅក្រម​បណ្តេញ​តំណាងរាស្ត្រ​បក្សប្រឆាំង​ពី​សវនាការ​​

    មេធាវី​១០​រូប សម្រេច​ដើរចេញ​ពី​បន្ទប់​សវនាការ​ភ្លាមៗ បន្ទាប់​ពី​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បណ្តេញ​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​៣​រូប មិន​ឲ្យ​អង្គុយ​ស្តាប់​សវនាការ​ជា​សាធារណៈ ទៅលើ​សកម្មជន​បក្សប្រឆាំង​១១​នាក់ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​។

  • ​សាលាឧទ្ធរណ៍​សម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​បី​អង្គ​​

    សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ សម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​ខ្មែរ​កម្ពុជាក្រោម​បី​អង្គ​ដែល​សកម្ម​តវ៉ា​ជាមួយ​អ្នកមាន​ជម្លោះ​ដីធ្លី និង​ទាមទារ​ឲ្យ​វៀតណាម​សុំ​ទោស​ពី​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ​នៃ ការបាត់បង់​ទឹកដី​កម្ពុជា​ក្រោម ។ ក្រោយ​ពី​សភា​សាកសួរ​នៃ​សាលាឧទ្ធរណ៍ បើក​សវនាការ​សួរ​ជន​ត្រូវ​ចោទ នៅ​ព្រឹក​ថ្ងៃនេះ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានសម្រេច​បន្ត​ឃុំខ្លួន​អតីត​ព្រះសង្ឃ​បី​អង្គ​ព្រះនាម ឃិត វណ្ណៈ និង​សាន កុសល តាម​ការសម្រេច​របស់​សាលា​ដំបូង​ដែល​ឃុំ​ខ្លួន​តាំងពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៤ ។

  • អាជ្ញាធរ​អប្សរា​រុះរើ​ផ្ទះ​ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ​ចោទថា​ជា​សំណង់​ខុសច្បាប់​​

    អាជ្ញាធរ​អប្សរា និង​សមត្ថកិច្ច​ក្រុង​សៀមរាប នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ចុះ​រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ជិត​២០​គ្រួសារ នៅ​ភូមិ​ព្រៃ​គុយ សង្កាត់​អំពិល ក្រុង​សៀមរាប ដោយ​មិន​បាន​ជូនដំណឹង​ជាមុនក្រោម​លេស​ថាជា​សំណង់​ខុសច្បាប់ ​។​ ​ការចុះ​រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ទាំងនោះធ្វើឡើង​ក្នុង​ថ្ងៃ​តែ​មួយ ជាមួយការចេញលិខិត​ជូនដំណឹង​របស់​អាជ្ញាធ​រ​អប្សរា ចុះ​ថ្ងៃ​ទី​០៩ ខែ​មករានេះ ដោយ​ខ្លឹមសារ​លិខិត​ជូនដំណឹង​សរសេរថា ម្ចាស់​សំណង់​ដែល​សង់​ខុសច្បាប់​នៅ​ខាងជើង​ផ្លូវ​៦០ ចំណុចT5ទាំងអស់ ត្រូវ​រុះរើ​សំណង់​របស់​ខ្លួន​ពី​ដី​រដ្ឋ​ដោយស្ម័គ្រចិ​ត្ដយ៉ាងយូរ​ត្រឹម​ថ្ងៃទី​១៦ ខែ​មករា​នេះ​ជា​កំហិត​ ។ លិខិត​បន្ដថា បើសិន​ពលរដ្ឋ​មិន​អនុវត្ដ​តាម​សេចក្ដីជូនដំណឹង​ទេនោះ អាជ្ញាធរ​អប្សរា នឹង​ចាត់វិធានការ​តាម​នីតិវិធី ហើយ​រាល់​ការបាត់បង់​សម្ភារ ស្ថាប័ន​នេះ​មិន​ទទួលខុសត្រូវ​ឡើយ ​។​

  • ក្រុម​និស្សិត​ពេទ្យ​នៃ​សាល​ក​វិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​នៅ​ព្រឹក​នេះ​​

    ក្រុម​និស្សិត​ពេទ្យ​ជាង​៣០​នាក់​នៅ​ព្រឹក​ថ្ងៃ​សុក្រ​ន​នេះ ប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី​ទៀត ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​នាយក​រដ្ឋមន្ត្រី ក្នុងការ​បញ្ចុះ​តម្លៃ​ពាក្យ​ប្រឡង និង​ពន្យា​អាយុ​ក្នុង​ការប្រឡង​ក្រម​ខណ្ឌ​បន្ទាប់ពី​ការចរចា​កាលពី​រសៀល​ម្សិលមិញ​មិន​បាន​លទ្ធផល ។ ​និស្សិត​ពេទ្យ​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ ប្រាប់​VOD នៅ​ព្រឹក​នេះ​ថា ពួកលោក​ប្រហែលជា​៣០​នាក់ធ្វើ​ការប្រមូលផ្តុំ​គ្នា​តវ៉ា​ជា​ថ្មី ដែល​ពេល​នេះ​មាន​និស្សិត​មក​ចូលរួម​ប្រហែលជា​៣០​នាក់​ហើយ ។ លោក​ឲ្យដឹង​ទៀតថា មាន​និស្សិត​ប្រហែលជា​៤០​នាក់​ផ្សេង​ទៀត​មិន​អាច​ចេញ​ពី​អគារ​មក​ចូលរួម​តវ៉ា​បាន ព្រោះ​សន្តិសុខ​របស់​សាលា បាន​ចាក់សោរ​ទ្វារ​អគារ ជា​ហេតុ​ធ្វើឲ្យ​ពួកគេ​ចេញម​កក្រៅ​មិនបាន​។

    អានបន្ត
  • សេចក្ដី​ថ្លែង​ការណ៍: ការ​សំរេច​បន្ត​ឃុំ​ព្រះ​កាយ​ព្រះ​សង្ឃ ៣អង្គ ដោយ​សាលា​ឧទ្ធរណ៍ ជា​ការ​ចូល​រួម​រំលោភ​ព្រះពុទ្ធ​សាសនា និង​គំរាម​កំហែង​សកម្មជន​សិទ្ធិមនុស្ស

    សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក ចាត់​ទុក​ការ​បដិសេធការ​សុំ​នៅ​ក្រៅ​ឃុំព្រះសង្ឃ ៣អង្គ តាម​សេចក្ដី​សំរេច​របស់​តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ គឺជា​ការ​រំលោភ​ទៅ​លើ​ព្រះ​ពុទ្ធ​សាសនា និង​ជាការ​គំរាម​កំហែង និង​បំបាក់​ស្មារតី​អ្នក​ការរពារ​សិទ្ធិ​មនុស្ស។ សមាគម​អាដហុក បាន​អង្កេត​ និង​តាម​ដាន យ៉ាង​ដិត​ដល់ ទៅ​លើក​​រណី តុលាការ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​ធ្វើ​ការ​ចោទ​ប្រកាន់ និង​ផ្តន្ទា​ទោស​ព្រះ​តេជ​គុណ សឺន ហាយ និង​ឃុំព្រះ​កាយ​ព្រះ​តេជ​គុណ ឃិត វណ្ណៈ និង​ព្រះតេជ​គុណ សាង កុសល ឬ ថាច់សាង ។ នៅព្រឹក​ថ្ងៃទី៩ ខែមករា ឆ្នាំ២០១៥ តុលាការ​សាលា​ឧទ្ធរណ៍ បាន​បើក​សវនាការ​លើការ​ស្នើ​សុំនៅ​ក្រៅឃុំ របស់​របស់​ព្រះសង្ឃ​ទាំង ៣អង្គ គឺជា​ការ​ចូលរួម​ចំណែក​ក្នុង​ការ​រំលោភ​បំពាន​ទៅលើ​ព្រពុទ្ធ​សាសនា និងគំរាម​កំហែង​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស។

  • អាជ្ញាធរ​ចូល​ឆែកឆេរ​រក​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ា​ក្នុងផ្ទះ​ពលរដ្ឋ​នៅ​ខេត្ត​រតនៈគិរី​​

    មន្ត្រី​អង្គការ​សិទ្ធិមនុស្ស និង​ពលរដ្ឋ​នៅ​ភូមិ​ឡំ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនៈគិរី ឲ្យដឹងថា នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ សមត្ថកិច្ច​បាន​ចុះ​ឆែកឆេរ​ផ្ទះ​ប្រជាពលរដ្ឋ​ក្នុងភូមិ ដោយ​សង្ស័យ​ថា មាន​ជនភៀសខ្លួន​ម៉ុង​តា​ញ៉ាចូ​ល​ទៅ​សម្ងំ​លាក់ខ្លួន ។ ​មន្ត្រី​ឃ្លាំមើល​ការរំលោភ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក​ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី បានឲ្យ​VOD​ដឹងថា នៅ​ម៉ោង​៤​រលៀ​ល​ថ្ងៃសុក្រ​នេះ កម្លាំង​នគរបាល​ប្រហែល​ជាង​៤០​នាក់​ប្រដាប់​ដោយ​អាវុធ​៦​ដើម ព្រមទាំង​ព្រះរាជអាជ្ញា​ខេត្ត បាន​ចុះ​ទៅ​ឆែកឆេ​ផ្ទះ​ប្រជាពលរដ្ឋ​៣​ផ្ទះ ក្នុង​ភូមិឡំ ឃុំ​ប៉ក់​ញ៉ែ ស្រុក​អូរយ៉ាដាវ ខេត្ត​រតនៈគិរី ។ លោក​ថា ក្នុង​ការឆែកឆេរ​នៅថ្ងៃនេះ​មិន​បាន​រកឃើញ​ជនជាតិ​ម៉ុង​តា​ញ៉ា​នៅក្នុង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដូច​ការសង្ស័យ​របស់​អាជ្ញាធរ​ទេ ។​

  • កម្ពុជា-ថៃ​មិន​ទាន់​អនុវត្ត​សាល​ដីកា​តុលាការ​យុត្តិធម៌​អន្តរជាតិ​ករណី​ប្រាសាទ​ព្រះវិហារ

    មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ឲ្យ​ដឹង​ថា កម្ពុជា កំពុង​រង់ចាំ​ដោះស្រាយ​ដោយ​សន្តិវិធី​ជាមួយ​ភាគី​ថៃ ទាក់ទិន​នឹង​សាល​ដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ (ICJ) ដែល​បាន​កាត់​ក្តី​ឲ្យ​កម្ពុជា ឈ្នះ​ក្តី​ករណី​ប្រាសាទ​ព្រះវិហារ និង​ដី​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ នៅ​ពេល​នយោបាយ​របស់​ប្រទេស​ថៃ បក​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​នា​ពេល​ខាង​មុខ។

  • ​លោក មា​ជ សុវណ្ណារ៉ា​ សង្ឃឹមថា​តុលាការ​ដោះលែង​លោក​នៅ​ថ្ងៃនេះ​​

    មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​សាលាដំបូង​រាជធានី​ភ្នំពេញ បើក​សវនាការ​នៅ​ព្រឹក​នេះ ពាក់ព័ន្ធ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ បង្ហាញ​ក្តីសង្ឃឹម​ថា លោក​នឹង​បាន​រួចផុត​ពី​ការចោទប្រកាន់ ។​ ​នៅពេល​ដែល​ឆ្មាំ​ពន្ធនាគារ​នាំខ្លួន​ចូល​ក្នុង​បរិវេណ​តុលាការ​នៅ​ព្រឹក​នេះ លោក មា​ជ សុវណ្ណារ៉ា ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​ថា លោក​នឹង​អាច​រួចផុត​ពី​ការចោទប្រកាន់​ដោយសារ​លោក​មិន​មាន​កំហុស​។ លោក​បញ្ជាក់ថា បើ​តុលាការ​មិន​ព្រម​ដោះលែង​រូប​លោក​នោះ​ទេ នឹង​បញ្ជាក់​ថា ការ​ថ្លែង​របស់លោក ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា​កាលពី​ម្សិលមិញ​ថា ប្តេជ្ញា​អនុវត្តន៍​កិច្ចព្រមព្រៀង​នយោបាយ​២២​កក្កដា​នោះ នឹង​មិន​មាន​តម្លៃ​ទេ ។​

  • នាយក​រដ្ឋមន្ត្រីនឹង​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រីដើម្បីពិនិត្យ​សេចក្ដី​​ព្រាង​ច្បាប់​ពីរ​នៅ​ថ្ងៃស្អែក​​

    អ្នកនាំពាក្យ​ទីស្ដីការគណៈរដ្ឋមន្ត្រី ឲ្យដឹងថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នឹង​ដឹកនាំ​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី​ដើម្បីត្រួត​ពិនិត្យ​សេចក្ដី​​ព្រាង​ច្បាប់​ពីរ និង​ពិភាក្សា​លើបញ្ហា​មួយចំនួន នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០៩ ខែ​មករា ឆ្នាំ​២០១៥ ​ម៉ោង​៨​កន្លះ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo