កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ប្រជាពលរដ្ឋ​ពយ​ជប៉ុន​ខេត្តកោះកុង​ប្ដេជ្ញា​បន្ត​បិទ​ផ្លូវ​រហូត​មាន​ដំណោះស្រាយ​​

    ប្រជាពលរដ្ឋ​៣០​គ្រួសារនៅ​ចំណុច​ពយ​ជប៉ុន ភូមិ​ព្រែក​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ប្ដេជ្ញា​បន្ត​បិទផ្លូវ​របស់​ក្រុមហ៊ុន​ចិន​ទៅកាន់​កំពង់ផែ​សមុទ្រជំរុញ​ឲ្យ​ក្រុមហ៊ុន​ចិន និង​អាជ្ញាធរ​ពាក់ព័ន្ធ​បើកផ្លូវ​ចូល​ភូមិ​ដូច​ធម្មតា​ឡើងវិញ និង​ឆ្វៀល​ដី​ភូមិ​របស់​ពួកគេ​ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ចិន​នោះ​ ។​ ​តំណាង​ប្រជាពលរដ្ឋ​ដែល​កំពុង​តវ៉ា លោក​ស៊ឹម គឹម​សាន ឲ្យ​VOD​ដឹង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា មកដល់​ថ្ងៃនេះប្រជាពលរដ្ឋ​៣០​គ្រួសារ​នៅ​ពយ​ជប៉ុនបាន​បិទផ្លូវ​របស់​ក្រុមហ៊ុន​ចិន​ទៅកាន់​កំពង់ផែ​សមុទ្រ​អស់​រយៈពេល​២២ថ្ងៃ​ហើយ ដើម្បី​ជំរុញ​ឲ្យមាន​ដំណោះស្រាយ​បើក​ផ្លូវចូល​ភូមិ និង​ឆ្វៀល​ដី​ភូមិ​របស់​ពួកគេ​ទំហំ​៣៥​ហិកតាដែល​មាន​ទាំង​សាលារៀន និង​វត្ត​អា​រ៉ា​ម​ផងចេញពី​ការអភិវឌ្ឍ​របស់​ក្រុមហ៊ុន​ចិន UDG ( Union Development Group) Co.,Ltd​ ។

  • វៀតណាម​ជំរុញ​ឲ្យ​ពង្រឹង​សន្តិសុខ​ព្រំដែន​ខណៈ​បក្ស​ប្រឆាំង​នៅ​កម្ពុជារកឃើញ​មាន​ការរំលោភ​ទឹកដី​ខ្មែរ​

    ​ក្រសួង​មួយ​នៃ​ប្រទេស​វៀតណាម កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញបាន​ស្នើ​ឲ្យ​កម្ពុជា​សហការ​គ្នាដើម្បី​ទប់ស្កាត់​បទឧក្រិដ្ឋ​ឆ្លងដែន​នានារួម​ទាំង​ពង្រឹង​សន្តិសុខតាម​ខ្សែក្រវ៉ាត់​ព្រំដែន​ ។​ ​ការស្នើសុំ​នេះ​ធ្វើឡើង​បន្ទាប់​ពី​មន្ត្រី​បក្សប្រឆាំងរកឃើញថា ប្រទេសជិតខាង​មួយ​នេះបាន​ធ្វើ​ផ្លូវ​រំលោភ​ចូល​ដី​ខ្មែរជិត​៥០​គីឡូម៉ែត្រ​នៅ​ឃុំ​ដា​ក់ដាំក្នុង​ខេត្ត​មណ្ឌលគិរី​ ។​ ​កិច្ចព្រមព្រៀង​នោះធ្វើឡើង​រវាងមន្ត្រីជាន់ខ្ពស់​នគរបាល​សាធារណៈរដ្ឋ​ប្រជាមានិត​វៀតណាម លោក ត្រឹង ដាយ​ក្វាង និង​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​កម្ពុជា លោក ស ខេង កាលពី​ថ្ងៃ​ទី​១៦​ខែ​មករា​ឆ្នាំ​២០១៥​ម្សិលមិញ​ ។​ ​នៅ​ចុងឆ្នាំ​២០១៤ តំណាងរាស្ត្រ​បក្ស​ប្រឆាំង លោក ម៉ៅ មុនី​វណ្ណ បានស្នើ​ប្រធានរដ្ឋសភា​លោក​ហេង សំរិន ឲ្យ​កោះហៅ លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន មក​សាកសួរដេញ​ដោលផ្ទាល់មាត់​ក្នុង​រដ្ឋសភាករណី​រដ្ឋាភិបាល​មិន​អាច​ទប់ស្កាត់បាន នូវ​អ្វី​ដែល​លោក​អះអាង​ថា វៀតណាម​បាន​ធ្វើ ផ្លូវ​ក្រាល​កៅស៊ូរំលោភ​ចូល​ដី​កម្ពុជានៅ​តំបន់​ដាក់​ដាំ ខេត្ត​មណ្ឌលគិរី ប្រមាណ​ជិត​៥០​គីឡូម៉ែត្រ​ ។​

  • ​ថៃ​យល់ព្រម​ឈប់​ប្រើ​អាវុធ​បាញ់ប្រហារ​មកលើ​ពលរដ្ឋ​ខ្មែរ​ដែល​ឆ្លងដែន​ខុសច្បាប់​​

    ភាគី​ថៃ​បាន​ឯកភាព និង​យល់ព្រមឈប់​ប្រើប្រាស់​អាវុធ​ខុស​បាញ់ប្រហារ​មកលើ​ពលរដ្ឋ​ខ្មែរ ដែល​ឆ្លង​ដែន​ចូល​កាប់​ឈើ​ខុសច្បាប់នៅតាម​ខ្សែបន្ទាត់​ព្រំដែន នៃ​ប្រទេស​ទាំង​ពីរ ដោយ​ត្រូវ​អនុវត្ដ​តាម​នីតិ​វិធី​ច្បាប់ ចំពោះ​អ្នកប្រព្រឹត្តបទល្មើស​នោះ ។​ ​ថ្លែង​ប្រាប់​អ្នកសារព័ត៌មានក្រោយ​កិច្ចប្រជុំ​គណៈកម្មការចម្រុះ សម្រាប់​កិច្ច​សហ​ប្រតិ្ដការ​ទ្វេភាគីកម្ពុជា​-​ថៃ លើក​ទី​៩ រយៈពេល​ពីរ​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​ថ្ងៃ​ទី​១៦​ ខែ​មករា នៅ​ខេត្ដ​សៀមរាប អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហ​ប្រតិ​បត្ដិកា​រ​អន្ដរជាតិ​កម្ពុជា លោក កុយ គួង ឲ្យដឹងថារដ្ឋាភិបាល​កម្ពុជា និង​ថៃបាន​ឯកភាពគ្នា​ចាត់វិធានការ​មិន​ឲ្យ​ការកាប់​ឈើ​ខុសច្បាប់ នៅ​តាម​ខ្សែ​បន្ទាប់​ព្រំដែននៃ​ប្រទេស​ទាំង​ពីរ​បន្ដទៀត​នោះទេ​ ។ លោក​បន្ដថា ភាគី​ទាំងពីរបាន​ឯកភាពដើរល្បាត​រួមគ្នា និង​ផ្ដល់​ព័ត៌មាន​ឲ្យ​គ្នា​ទៅវិញទៅមក ហើយ​បើ​សិន​មានឧ​ប​ទ្ធ​វហេតុ​ណាមួយ​កើតឡើង ដែល​បណ្ដាលឲ្យ​មាន​មនុស្ស​ស្លាប់ ឬ​របួស ភាគី​ទាំងពីរត្រូវ​ស៊ើបអង្កេត​ឲ្យបាន​ច្បាស់លាស់​ ។​

  • ក្រុម​សិទ្ធិ​មនុស្ស៖​ប្រជា​ធិបតេយ្យ ​និង​សិទ្ធិមនុស្ស​ថយ​ក្រោយ​ក្រោម​ការដឹក​នាំ​៣០​ឆ្នាំ​របស់​លោក​ហ៊ុន សែន

    វ៉ាស៊ីនតោន—លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​នៃ​ប្រទេស​កម្ពុជា​បានកាន់​កាប់​អំណាច​៣០​ឆ្នាំ​ហើយ​មក​ដល់​ថ្ងៃពុធ​សប្តាហ៍​នេះ។ ​នៅ​ក្នុង​ថ្ងៃ​ខួប​នៃ​ការ​កាន់​អំណាច​ដ៏​យូរ​ម្នាក់​ក្នុង​ពិភពលោក​ លោក​ហ៊ុន សែន​រង​ការ​រិះគន់​ជាច្រើន​ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ដ៏​ធ្ងន់ធ្ងរ ​និង​ធ្វើ​ឲ្យ​ប្រជា​ធិប​តេយ្យ​មិន​ដើរ​ទៅ​មុខ។​ ការ​រិះគន់​ពី​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ និង​អ្នក​សង្កេត​ការណ៍​អន្តរជាតិ​ទាំង​នោះ​ រាប់​បញ្ចូល​ទាំង​ការ​ដឹក​នាំ​ប្រទេស​តាម​របៀប​ជិះជាន់​ គាប​សង្កត់​ ប្រើ​អំពើ​ហិង្សា​ រំលោភ​សិទ្ធិ​មនុស្ស​ បង្អាក់​ដំណើរ​ការ​ប្រជា​ធិប​តេយ្យ​ ពុករលួយ​ ​បក្ខពួក​និយម ​បង្កើត​វប្បធម៌​និទណ្ឌភាព ​ការ​បាញ់​សម្លាប់​កម្មករ​ ការ​បង្ក​ឲ្យ​ជន​ស៊ីវិល​ស្លាប់​ ការ​រំលោភ​យកដីធ្លី​ប្រជា​ពលរដ្ឋ ​និង​ការ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​បំបិទ​មាត់​ក្រុម​ជំទាស់​ជា​ដើម។​

  • គណបក្ស​ប្រជាជន​ស្នើឲ្យ​កំណត់​សិទ្ធិ​សង្គមស៊ីវិលបន្ថែម​ទៀត​ក្នុង​ច្បាប់​បោះឆ្នោត​

    មន្រ្តី​ជំនាញ​កំណែ​ទម្រង់​ការ​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ស្នើ​ឲ្យ​មាន​ការ​កំណត់​សិទ្ធិរបស់​​​សង្គមស៊ីវិល​ក្នុង​ពេល​ឃោសនា​បោះឆ្នោត ដោយ​បញ្ចូល​ទៅ​​ក្នុង​ច្បាប់​បោះឆ្នោត​ ដើម្បីធានា​អព្យាក្រឹត្យភាព និង​ភាពមិន​លម្អៀង​របស់​សង្គមស៊ីវិល ដោយ​ក្នុង​នោះ​មាន​ការ​ចែង​កុំ​ឲ្យ​​សង្គម​ស៊ីវិលប្រមាថ និ​ង​​មាក់​ងាយទៅ​លើ​គណបក្ស​នយោបាយ​ណាមួយ។​ ក្រោយ​ពីជួប​ពិភាក្សា​នៅរសៀល​ថ្ងៃ​សុក្រ ទី​១៦ ​ខែ​មករានេះ​ តំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ លោក ប៊ិន ឈិន មាន​ប្រសាសន៍ថា​គណបក្ស​ស្នើ​ឲ្យ​សមាគម​ក្នុងស្រុក និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល ​មាន​ជំហរអព្យា​ក្រឹត្យ​ និង​កុំ​ឲ្យ​ធ្វើ​ការ​ងារ​​លម្អៀង​ទៅ​គណបក្ស​ណាមួយអំឡុងពេល​ឃោសនា​បោះឆ្នោត។ លោក​បន្ត​ថា​គណបក្ស​​នឹង​កំណត់​កុំ​ឲ្យ​សង្គម​ស៊ីវិល​សរសេរ​ជា​លាយលក្ខណ៍អក្សរ ឬ​ផុ្តល់​បទសម្ភាសន៍​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ដោយ​ប្រមាថ​ ​និងមាក់​ងាយ​ដល់​គណបក្ស​នយោបាយ ឬ​តំណាង​រាស្រ្ត​ណាមួយ​។ លោក​បន្ត​ថា​គណបក្ស​សង្រ្គោះជាតិ​មិន​ចង់ឲ្យ​ប្រើ​​ពាក្យ«​បន្ទោស​​បង្អាប់​»​សម្រាប់​​ការកំណត់​សិទ្ធិ​សង្គម​ស៊ីវិល​នេះ។

  • អភិបាលក្រុង​ឡូ​វែល​របស់​អាមេរិក​ទៅ​សួរសុខទុក្ខ​ស្ត្រី​សកម្មជន​ដីធ្លីជាប់​ឃុំ​ទាំង​១០នាក់​នៅ​រសៀលនេះ​​

    អភិបាលក្រុង​ឡូ​វែល (Lowell) រដ្ឋ​ម៉ាស្សាឈូសេត (Massachusetts) របស់​សហរដ្ឋអាមេរិក និង​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ចូល​ទៅ​សួរសុខទុក្ខ​ស្ត្រី​សកម្មជន​ដីធ្លី​ទាំង​១០​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស នៅ​រសៀល​ថ្ងៃ​សុក្រ​នេះ ។​ ​នៅក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៤ ខែ​មករា ផ្ញើជូន​លោក គុយ ប៊ុនសន អគ្គនាយក​នៃ​នាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួងមហាផ្ទៃ តំណាងរាស្ត្រ​មណ្ឌល​សៀមរាប​លោក អ៊ុំ សំអាន បាន​ស្នើ​សុំ​ការអនុញ្ញាត​ឲ្យ​រូបលោក ជាមួយ​សមាជិក​រដ្ឋសភា​១​រូប និង​សហការី ព្រមទាំង​គណៈប្រតិភូ​នៃ​ក្រុង​ឡូ​វែល​ដែល​ក្នុងនោះ​មាន​លោក Rodney Elliot អភិបាលក្រុង​ឡូ​វែល ដើម្បី​ចូល​សួរសុខទុក្ខ​ស្ត្រី​សកម្មជន​ទាំង​១០​នាក់ នៅ​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ ម៉ោង​២​រសៀល ។​

  • កម្មករ​៧៣​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ការងារ​ក្នុង​ឆ្នាំ​២០១៤​

    សហភាព​ការងារ​កម្ពុជា​ឲ្យដឹងថា កម្មករ​៧៣​នាក់​បាន​ស្លាប់​ក្នុង​គ្រោះថ្នាក់​ការងារ ក្នុងចំណោម​កម្មករ​និយោជិត​ជាង​៤០០០​នាក់​ដែល​បាន​រងគ្រោះថ្នាក់​ការងារ​ក្នុង​ឆ្នាំ​២០១៤ ។​ ​យោង​តាម​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃ​ទី​១៥ ខែ​មករា ស្តី​ពី​អំពើ​ហិង្សា និង​ការរំលោភ​ផ្សេងៗ​មក​លើ​កម្មករ​និយោជិត​ក្នុង​ឆ្នាំ​២០១៤ ដែល​ចេញ​ដោយ​សហភាព​ការងារ​កម្ពុជា​បង្ហាញថា គ្រោះថ្នាក់​ការងារ​ក្នុង​ឆ្នាំ​២០១៤ មាន​៣៨០០​ករណី ដែល​ក្នុងនោះ​កម្មករ​៤៧៣៧​នាក់​បាន​រងគ្រោះ ដោយ​កម្មករ​៧៣​នាក់​បាន​ស្លាប់ ។ ​សេចក្តីថ្លែងការណ៍​បន្ត​ថា កម្មករ​និយោជិត​ជាង​១៨០០​នាក់​បាន​ដួលសន្លប់​ក្នុង​អំឡុង​ពេល​ធ្វើការ​ដោយសារតែ​ការ​ថែម​ម៉ោង​ហួស​កម្លាំង និង​បរិយាកាស​មិន​សូវ​ល្អ ដែល​រួមមាន​ជាតិ​គីមី​ពុល​ផងដែរ ។​

  • ADB សន្យា​ផ្តល់​ព័ត៌មាន​ទៅ​ប្រជា​សហគមន៍​ស្តី​ពី​ការសង់​ផ្លូវ​រថភ្លើង​នៅ​ដើម​សប្តាហ៍​ក្រោយ​​

    ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB)​នៅ​ថ្ងៃ​សុក្រ​នេះ សន្យា​ជាមួយ​ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០​សប្តាហ៍​ក្រោយ​ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ ។​ ការសន្យា​នេះ​ធ្វើឡើង​បន្ទាប់​ពី​ប្រជា​សហគមន៍​ចំនួន​៨ និង​មាន​អ្នកចូលរួម​ប្រមាណ​៥០​នាក់ ប្រមូលផ្តុំ​នៅ​មុខ​ធានា​គារ​អភិវឌ្ឍន៍អាស៊ី​នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឲ្យ​ស្ថាប័ន​នេះ ផ្តល់​ព័ត៌មាន​ឲ្យបាន​ជាក់លាក់ ពី​ចំនួន​ម៉ែត្រ​ដែល​ត្រូវ​កំណត់​ចេញពី​ផ្លូវ​រថភ្លើង​ទៅ​ផ្ទះ​របស់​ពួកគេ ខណៈ​ពួកគេ​ព្រួយបារម្ភ​ពី​ការបណ្តេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ ។ សហគមន៍​ទាំងនោះ​រួមមាន សហគមន៍​ភូមិ​២ ភូមិ​១៧ ភូមិ​១០៤ ភូមិ​១០៥ ភូមិ​២៣ សហគមន៍​រួមចិត្ត​តែមួយ និង​សហគមន៍​អភិវឌ្ឍន៍​ថ្មី​ជាដើម ។​

  • លោក ប៊្រែដ អាដាម៖ លោក ហ៊ុន សែន មិន​អាច​យក​ការ​អភិវឌ្ឍ​មក​លុប​បំបាត់​ឧក្រិដ្ឋកម្ម​បាន​ទេ

    មន្ត្រី​ជាន់​ខ្ពស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បន្ត​ទទូច​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​ឃាតកម្ម​ក្រៅ​ប្រព័ន្ធ​ច្បាប់ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ការ​បង្ខំ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ផ្ទះ​សម្បែង និង​ដីធ្លី ក្នុង​រយៈពេល ៣០​ឆ្នាំ ដែល​លោក​បាន​កាន់​កាប់​អំណាច។ សំណើ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី លោក ហ៊ុន សែន បដិសេធ​របាយការណ៍​អង្គការ​សិទ្ធិ​មនុស្ស​ទាំង​ស្រុង។ ទោះ​បី លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី​១៤ មករា ជា​ថ្ងៃ​ខួប ៣០​ឆ្នាំ​នៃ​ការ​ឡើង​កាន់​តំណែង​ជា​នាយក​រដ្ឋមន្ត្រី បាន​ប្រកាស​មិន​ទទួល​ស្គាល់​សមិទ្ធផល​នៃ​អំពើ​ឃាតកម្ម និង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ជាច្រើន​ករណី​ក៏ដោយ ក៏​នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​ថា លោក ហ៊ុន សែន ជា​អ្នក​ទទួល​ខុស​ត្រូវ​ការ​ស្លាប់​មនុស្ស​ជាច្រើន​នាក់​នៅ​កម្ពុជា។ លោក​បញ្ជាក់​ថា លោក ហ៊ុន សែន មិន​អាច​យក​ការ​អភិវឌ្ឍ​ប្រទេស​មក​លុប​បំបាត់​ឧក្រិដ្ឋកម្ម​ទាំង​នោះ​បាន​ទេ។

  • កម្មករកាត់ដេរត្រូវចំណាយប្រាក់កក់​ជាង៣ម៉ឺនរៀលមុនទទួលបានតម្លៃភ្លើង៦១០រៀល​

    មន្រ្តីជំនាញខាងអគ្គិសនីឲ្យដឹងថាកម្មកររោងចក្រកាត់ដេរត្រូវចំណាយប្រាក់កក់ជាង៣ម៉ឺនរៀល មុននឹងអាចប្រើប្រាស់បណ្តាញអគ្គិសនីថ្មី ដែលកម្មករនឹងចំណាយតែ៦១០រៀលក្នុងមួយគីឡូវ៉ាត់។ ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍CNC កាលពីថ្ងៃព្រហស្បតិ៍ លោក កែវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកអគ្គិសនីកម្ពុជា មានប្រសាសន៍ថា កន្លងមក ម្ចាស់ផ្ទះ ឬបន្ទប់បានចំណាយប្រាក់ក្នុងការតភ្លើងទៅបន្ទប់របស់កម្មករ-កម្មការិនី ដោយម្ចាស់ផ្ទះបានយកថ្លៃភ្លើងច្រើនជាងការកំណត់របស់អាជ្ញាធរអគ្គិសនីកម្ពុជា ដែលមានតម្លៃចន្លោះពី៦១០ទៅ៨២០រៀលក្នុង១គីឡូវ៉ាត់។ លោកបន្តថាដើម្បីជាការសម្រួលកិច្ចការនេះ និងឲ្យកម្មករទទួលបានតម្លៃពិតប្រាកដពីអាជ្ញាធរអគ្គិសនីកម្ពុជា រាជរដ្ឋាភិបាលនឹងចំណាយប្រាក់ជាង២លានដុល្លារ ជាការរៀបចំបណ្តាញថ្មី ដោយទិញកុងទ័រជាង៤ម៉ឺនគ្រឿង ឌីសង់ទ័រ ខ្សែ និងឧបករណ៍រណបដទៃទៀត ដើម្បីតដល់មុខបន្ទប់របស់កម្មករ។

  • ប្រជាពលរដ្ឋ​នៅ​សង្កាត់​ដង្កោ​សុំ​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​បញ្ហា​ទឹកស្អុយ​លិច​ភូមិ​​

    ប្រជាពលរដ្ឋជិត៨០នាក់ ប្រមូលផ្តុំនៅមុខសាលាខណ្ឌដង្កោ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីស្នើឲ្យអាជ្ញាធរជួយដោះស្រាយបញ្ហាទឹកស្អុយលិចភូមិរបស់ពួកគាត់ ដែលនាំឲ្យប៉ះពាល់ដល់សុខភាព និងពិបាកក្នុងការប្រកបរបរចិញ្ចឹមជីវិត ។

  • ព្រះមហាក្សត្រឡាយព្រះហស្តលើ​ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលមាន​ការផាកពិន័យធ្ងន់ធ្ងរ​

    ព្រះមហាក្សត្រ ព្រះបរមនាថ នរោត្តមសីហមុនី បានឡាយព្រះហស្តលេខាលើច្បាប់ថ្មីស្តីពីចរាចរណ៍ផ្លូវគោក ដែលនឹងរឹតបន្តឹងការបើកបរក្នុងភាពស្រវឹង និងការផាកពិន័យធ្ងន់ធ្ងរ។ ច្បាប់នេះមានចំណុចមួយចំនួនដែលតម្រូវឲ្យអ្នកធ្វើដំណើរត្រូវតែគោរពនោះ គឺទោចក្រយានយន្តអាចផ្ទុកមនុស្សធំបានតែពីរនាក់ ប៉ុន្តែអាចបន្ថែមកុមារបានម្នាក់ តម្រូវឲ្យអ្នកដំណើរ និងកុមារចាប់ពីអាយុ៣ឆ្នាំ ត្រូវពាក់មួកសុវត្ថិភាព និងការបង្កើនផាកពិន័យចំពោះអ្នកបើកបរដែលស្ថិតក្នុងភាពស្រវឹងចាប់ពី ៨០០០០០រៀលទៅ៤០០០ ០០០រៀល។ ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីនេះមាន១២ជំពូក និង៩២មាត្រា។

  • តម្លៃ​ប្រេង​សាំងនៅ​កម្ពុជា​​ចាប់​ផ្តើម​ចុះបន្តិចទៀត

    យ៉ាងតិច​ក្រុម​ហ៊ុនប្រេងសាំង​ចំនួន២នៅ​កម្ពុជា បាន​​បញ្ចុះ​តម្លៃ​ប្រេងសាំង​១០០​​ទៅ​២០០រៀលបន្ថែម​ទៀត គឺ​មក​ត្រឹម​តម្លៃ​ចន្លោះ​ពី៤០០០រៀលទៅ​៤១០០រៀល សម្រាប់​សាំង​ធម្មតា ខណៈ​​តម្លៃ​ប្រេង​នៅ​លើ​ពិភពលោក​កំពុង​ធ្លាក់​ចុះមក​ក្រោម​៥០ដុល្លារក្នុង​មួយ​បារ៉ែល(ធុងចំណុះ១៥៩លីត្រ)។ តាមតារាងតម្លៃប្រេងសាំងរបស់​ក្រុម​ហ៊ុន​កាល់​តិច និង​ការ​អះអាង​របស់​បុគ្គលិក​ ឲ្យ​ដឹងថា​តម្លៃ​សាំង​ធម្មតាបាន​ចុះ​ពី៤២៥០រៀលមក​៤១០០រៀល កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ ចំណែកក្រុម​ហ៊ុន​សូគីមិចវិញ ក៏​បាន​បញ្ចុះ​តម្លៃ​ប្រេងសាំង​ធម្មតាពី​​៤២០០រៀលមក​ត្រឹម៤០០០រៀល។ គួរ​រំឮក​ថា លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីថ្ងៃ​ចន្ទ បាន​បន្ត​អំពាវនាវឲ្យមានការបញ្ចុះតម្លៃប្រេងសាំងបន្ថែមទៀត ឲ្យស្របនឹងទីផ្សារអន្តរជាតិ ដោយលើកឡើងថាក្រុមហ៊ុននៅតែបន្តចំណេញ បើទោះជាមានការចុះថ្លៃបន្តិចបន្តួច។ លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថាកន្លងទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជូនលិខិតទៅក្រុមហ៊ុន ដោយសុំឲ្យបញ្ចុះតម្លៃប្រេងមកត្រឹម៣៩០០រៀល។ លោកបន្តថាតម្លៃប្រេងសាំងរបស់ក្រុមហ៊ុនក្រៅស្រុកនៅតែខ្ពស់ជាងក្រុមហ៊ុនក្នុងស្រុក។ លោកបញ្ជាក់ថា«ប៉ុន្តែក្នុងស្រុកក៏ដោយក្រៅស្រុកក៏ដោយ សូមមេត្តាពិនិត្យលទ្ធភាពនៃការចុះថ្លៃបន្ត។ចុះថ្លៃបន្ត ព្រោះអាទិញមកស្តុកមុនហ្នឹង ល្មមអស់ហើយ ល្មមអស់ហើយ កុំនៅចំណេញយូរពេក នៅចំណេញយូរពេក ចុះថែមតិចទៀត ចុះថែមតិចទៀត អំពាវនាវឲ្យមានការចុះថ្លៃ»។

  • សហគមន៍​ដី​ធ្លី​ស្នើ​ស្ថានទូត​បរទេស​ឃ្លាំមើល​សវនាការ​សាលាឧទ្ធរណ៍​លើ​ស្ត្រី​១០​នាក់

    តំណាង​សហគមន៍​បឹងកក់ បុរីកីឡា និង​ព្រះសង្ឃ​ប្រមាណ ១០០​នាក់ នាំ​គ្នា​យក​ញត្តិ​ដាក់​តាម​បណ្ដា​ស្ថានទូត​បរទេស​នានា ក្នុង​រាជធានី​ភ្នំពេញ ឲ្យ​ចូលរួម​ឃ្លាំមើល​សវនាការ​សាលាឧទ្ធរណ៍ លើ​ស្ត្រី​បឹងកក់ និង​បុរីកីឡា ១០នាក់ នៅ​ថ្ងៃ​ទី​២២ មករា ២០១៥។ ស្ត្រី​សហគមន៍​បឹងកក់ និង​បុរីកីឡា​ទាំង​ ១០នាក់​នោះ ត្រូវ​បាន​អាជ្ញាធរ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​ទី​១០ និង​ទី​១១ ខែ​វិច្ឆិកា ហើយ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​ប្រឆាំង​នឹង​មន្ត្រី​រាជការ​សាធារណៈ និង​បង្ក​ការ​កក​ស្ទះ​ចរាចរណ៍​សាធារណៈ​ជាដើម ដោយ​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ ២លាន​រៀល និង​ជាប់​ពន្ធនាគារ​រយៈពេល១​ឆ្នាំ។

  • សាលាឧទ្ធរណ៍​បដិសេធ​ម្តងទៀត​លើ​ការសុំ​នៅក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​​

    សាលាឧទ្ធរណ៍​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​បដិសេធ​ជាថ្មីទៀត មិនឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ បាន​នៅ​ក្រៅ​ឃុំ​នោះ​ទេ ខណៈ​អ្នកឃ្លាំមើល​ចាត់ទុក​ការសម្រេច​នេះ​ថា មាន​សម្ពាធ​នយោបាយ ។​ ​លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​ផ្សេងទៀត ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ដោយ​លើ​ករណី​ហិង្សា​លើ​សន្តិសុខ​ខណ្ឌដូនពេញ នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៤ កន្លងទៅ ។​

  • អាដហុក​ស្នើ​តុលាការ​ខេត្ត​តាកែវ​ពន្យារ​ពេល​សវនាការ​រឿង​ទំនាស់​ដី​របស់​ពលរដ្ឋ​៥០គ្រួសារ

    មន្ត្រី​អង្គការ​សិទ្ធ​មនុស្ស អង្គការ​អាដហុក (Adhoc) ប្រចាំ​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​១៥ មករា បាន​ដាក់​ពាក្យ​នៅ​តុលាការ​ខេត្ត​តាកែវ សុំ​ពន្យារ​ពេល បើកសវនាការ​រឿង​ក្ដី​ទំនាស់​ដី​រវាង​ប្រជាពលរដ្ឋ​ចំនួន​៥០​គ្រួសារ នៅ​ឃុំ​អូរសារាយ ស្រុក​ត្រាំកក់​ខេត្ត​តាកែវ ជាមួយ​មន្ត្រី​យោធា​ម្នាក់​នៅ​ខេត្ត​កំពង់​ស្ពឺ​ឈ្មោះ ស្វាយ សារា។

  • សាលា​ឧទ្ធរណ៍​បដិសេធ​ជា​ថ្មី​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ

    ប្រធាន​ក្រុម​ប្រឹក្សា​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​សម្រេច​ជា​ថ្មី​ទៀត​ប្រឆាំង​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ទាំង ៥​រូប កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ខែ​មករា។ អង្គការ​សង្គម​ស៊ីវិល ដែល​ឃ្លាំ​មើល​សវនាការ​នេះ ចាត់​ទុក​ថា ជា​សេចក្ដី​សម្រេច​ដែល​ផ្អែក​លើ​សម្ពាធ​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។ ការ​ចំណាយ​ពេល​បើក​សវនាការ​ជា​ថ្មី​ម្ដង​ទៀត​ប្រហែល ២​ម៉ោង ប្រធាន​ក្រុម​ប្រឹក្សា​នៃ​អង្គ​ជំនុំ​ជម្រះ​សាលា​ឧទ្ធរណ៍ បាន​បដិសេធ​មិន​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្រៅ​ឃុំ។ ការ​សម្រេច​នេះ នាំ​ឲ្យ​មាន​ការ​រិះគន់​ដ៏​ចម្រូងចម្រាស​ពី​សំណាក់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល។

  • ​តុលាកា​ខេត្ត​ព្រះវិហា​ឃុំខ្លួន​សកម្មជន​ដីធ្លី​មួយ​គ្រួសារ​​

    ពលរដ្ឋ​មួយ​គ្រួសារ​នៅ​ស្រុក​ឆែប ខេត្ដ​ព្រះវិហារ ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្ដ​នេះ បន្ទាប់​ពី​ឃាត់ខ្លួន​សាកសួរ ពាក់ព័ន្ធ​នឹង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ពោធិ​ទាប ឃុំ​ម្លូរ​ព្រៃ​មួយ​។​

  • គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​ចុះ​អង្កេត​និង​ស្រាវជ្រាវ​ព័ត៌មាន​ពី​ជម្លោះដីធ្លី​នៅ​ភូមិ​ឡ​ពាង​​

    តំណាង​គណៈកម្មាការ​ទី​១​នៃ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ បាន​ចុះ​ជួប​ប្រជាពលរដ្ឋ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​ភូមិ​ឡ​ពាង ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ដ​កំពង់ឆ្នាំង ដើម្បី​អង្កេត​ស្រាវជ្រាវ​ប្រមូល​ព៌ត័មាន​បន្ថែម និង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ។​

  • ព្រះសង្ឃ​និងប្រជា​ពលរដ្ឋ​​ស្នើ​ឲ្យ​តំណាងស្ថានទូត​​ចូលស្ដាប់​សវនាការរឿង​ក្ដី​​ស្ត្រី​សកម្មជន​ដីធ្លី​​

    ព្រះសង្ឃ និងប្រជាពលរដ្ឋមកពីសហគមន៍ដីធ្លីនៅក្នុងរាជធានីភ្នំពេញ ស្នើឲ្យតំណាងបណ្ដាស្ថានទូតនានានៅក្នុងប្រទេសកម្ពុជាចូលរួមតាមដានសវនាការលើស្ត្រីសកម្មជនដីធ្លី ដែលនឹងធ្វើឡើងនៅសាលាឧទ្ធរណ៍ ក្នុងសប្ដាហ៍ក្រោយនេះ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo