កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ម៉ុងតាញ៉ា​វៀតណាម​៤​នាក់​គេច​ពី​សមត្ថកិច្ច​ខេត្ត​រតនគិរី​មក​ដល់​ភ្នំពេញ

    អ្នក​ស្វែង​រក​សិទ្ធិ​ជនភៀសខ្លួន​ម៉ុងតាញ៉ា មក​ពី​វៀតណាម ៤​នាក់ ដែល​ខំ​លាក់​ខ្លួន​ក្នុង​ព្រៃ​នៅ​ខេត្ត​រតនគិរី ជាង ២០​ថ្ងៃ​មក​ហើយ​នោះ បាន​ព្យាយាម​បន្លំ​ខ្លួន​គេច​ពី​សមត្ថកិច្ច​ខេត្ត​ធ្វើ​ដំណើរ​មក​រាជធានី​ភ្នំពេញ ដើម្បី​ស្វែង​រក​សិទ្ធិ​ជនភៀសខ្លួន​ពី​អង្គការ​សហប្រជាជាតិ (UN)។ ក្រុម​ម៉ុងតាញ៉ា ៤​នាក់ បាន​ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ​ហើយ កាល​ពី​ថ្ងៃ​អាទិត្យ ទី​៨ កុម្ភៈ ដើម្បី​សុំ​ឲ្យ​មន្ត្រី​អង្គការ​សហប្រជាជាតិ ផ្ដល់​សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន។ ពួកគេ​រត់​គេច​ចេញ​ពី​ប្រទេស​វៀតណាម ដោយសារ​រង​ការ​ធ្វើ​បាប​លើ​ជំនឿ​សាសនា។ អ្នក​សម្របសម្រួល​អង្គការ​សិទ្ធិមនុស្ស​អាដហុក (Adhoc) ប្រចាំ​ខេត្ត​រតនគិរី លោក ឆាយ ធី មាន​ប្រសាសន៍​ថា ក្រុម​ម៉ុងតាញ៉ា​វៀតណាម ៤​នាក់ ក្នុង​ចំណោម ៩​នាក់ ដែល​បាន​លួច​​ឆ្លង​ដែន​ចូល​មក​ក្នុង​ទឹក​ដី​ខ្មែរ ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​១៧ មករា កន្លង​ទៅ ធ្វើ​ដំណើរ​មក​ដល់​ភ្នំពេញ ដោយ​សុវត្ថិភាព។ ប្រភព​ពី​ពលរដ្ឋ​ម្នាក់​ដែល​បាន​រាយការណ៍​ឲ្យ​លោក បញ្ជាក់​ថា អ្នក​ទាំង ៤​នោះ មាន​បំណង​ទៅ​បង្ហាញ​ខ្លួន​នៅ​មុខ​អង្គការ​សហប្រជាជាតិ ដើម្បី​ស្នើ​សុំ​សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន៖ «ទទួល​ព័ត៌មាន​ខ្លី​ថា ពួកគាត់​មក​​ដល់​ភ្នំពេញ​ហើយ កំពុង​តែ​រង់ចាំ​ការ​ទទួល​យក​ពី​អង្គការ យូ.អិន»។

  • អភិបាល​ខណ្ឌ​ជ្រោយចង្វារ​សន្យា​រក​ដំណោះស្រាយ​បញ្ហា​ដី​លើ​គម្រោង​ទីក្រុង​រណប

    អភិបាល​ខណ្ឌ​ជ្រោយចង្វារ សន្យា​ដោះស្រាយ​ជម្លោះ​ដី​រវាង​ប្រជាពលរដ្ឋ​មក​ពី ៣​សង្កាត់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​ក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ខៀវសែ ដែល​ជា​ម្ចាស់​គម្រោង​ក្រុង​រណប​នៅ​តំបន់​នោះ​ឲ្យ​ចប់​នៅ​ក្នុង​ឆ្នាំ​២០១៥​នេះ។ ប៉ុន្តែ​ប្រជាពលរដ្ឋ និង​មន្ត្រី​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​រឿង​នេះ​ហាក់​មិន​ទាន់​ជឿជាក់​លើ​លទ្ធភាព​នេះ​នៅ​ឡើយ ព្រោះ​បញ្ហា​ការ​កំណត់​តម្លៃ​សំណង​ផល​ប៉ះពាល់​នៅ​ខុស​គ្នា​ឆ្ងាយ​នៅ​ឡើយ។ អាជ្ញាធរ​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ បង្ហាញ​ទិសដៅ​គម្រោង​អភិវឌ្ឍន៍​ក្រុង​រណប​នៅ​ក្នុង​ខណ្ឌ​នេះ និង​យុទ្ធសាស្ត្រ​ដោះស្រាយ​ជម្លោះ​ផល​ប៉ះពាល់​រវាង​ប្រជាពលរដ្ឋ និង​ម្ចាស់​គម្រោង។

  • អភិបាល​ខណ្ឌ​ជ្រោយចង្វារ​សន្យា​រក​ដំណោះស្រាយ​បញ្ហា​ដី​លើ​គម្រោង​ទីក្រុង​រណប

    អភិបាល​ខណ្ឌ​ជ្រោយចង្វារ សន្យា​ដោះស្រាយ​ជម្លោះ​ដី រវាង​ប្រជា​ពលរដ្ឋ​មក​ពី​៣សង្កាត់ ក្នុង​ខណ្ឌ​ជ្រោយចង្វារ និង​ក្រុមហ៊ុន​អូស៊ីអាយស៊ី (OCIC) របស់​លោក​ឧកញ៉ា ពុង ខៀវសែ ដែល​ជា​ម្ចាស់​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​កោះពេជ្រ។ នៅ​ព្រឹក​ថ្ងៃ​ទី ៩ កុម្ភៈ ពលរដ្ឋ​ប្រមាណ​១០០​នាក់​មក​ពី​៣​សង្កាត់ គឺ​សង្កាត់​ជ្រោយចង្វារ សង្កាត់​ព្រែកលាភ និង​សង្កាត់​ព្រែក​តាសេក បាន​តវ៉ា​នឹង​ក្រុមហ៊ុន​អូស៊ីអាយស៊ី ដែល​លើក​ផ្លាក​គម្រោង​អភិវឌ្ឍន៍​ទីក្រុង​រណប​ជ្រោយចង្វារ ដោយ​ប៉ះ​ចំ​និង​ដី​របស់​ពលរដ្ឋ​ទាំង​នោះ។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ​ពុំ​ទាន់​ដោះស្រាយ និង​ឯកភាព​ពី​ពលរដ្ឋ​រស់​នៅ​ក្នុង​ទីតាំង​នោះ​នៅ​ឡើយ​ទេ។ ទោះជា​យ៉ាងណា​ក៏​ដោយ អភិបាល​ខណ្ឌ​ជ្រោយចង្វារ លោក ឃ្លាំង ហួត ក៏​បាន​ចុះ​សម្របសម្រួល កុំ​ឲ្យ​ពលរដ្ឋ​តវ៉ា ដោយ​លោក​សន្យា​ថា នឹង​ជួយ​ដោះស្រាយ ស្វែង​រក​សំណង​ពី​ក្រុមហ៊ុន។ តែ​សំណង​ប៉ុណ្ណា​នោះ នៅ​មិន​ទាន់​បង្ហាញ​ទេ ល្គឹកណា​អ្នក​ជំនាញ​សិក្សា និង​បង្ហាញ​ពី​ផល​ប៉ះពាល់​កម្រិត​ណា។

    អានបន្ត
  • ថៃ​មិន​ទាន់​ប្រាប់​កម្ពុជា​ពី​អត្តសញ្ញាណ​សាកសព​ដែល​ទាហាន​ថៃ​បាញ់​សម្លាប់​នឹង​ដុត​សព​ចោល​នោះទេ​​

    អាជ្ញាធរ​ថៃ​នៅ​មិនទាន់​បំភ្លឺ​ជា​ផ្លូវការ មក​កម្ពុជា​វិញ​ពី​ព័ត៌មាន​ដែល​សង្ស័យ​ថា មាន​ពលរដ្ឋ​ខ្មែរ​យ៉ាង​តិច​ពីរ​នាក់​ត្រូវ​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់​សម្លាប់ កាលពី​ជាង​មួយ​ខែ​មុន ខណៈ​ពួកគេ​ចូល​ទៅ​រក​ការងារ​ធ្វើ​នោះ នៅឡើយ​ទេ ។​ ​កាល​ទី​ថ្ងៃទី​៧ ខែ​មករា ឆ្នាំ​២០១៥ ព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​បាន​ចុះផ្សាយ​ថា យ៉ាងហោច​ណាស់​ពលករ​ខ្មែរ​ចំនួន​២​នាក់ ត្រូវបាន​ទាហាន​ឈុតខ្មៅ​ថៃ​បាញ់សម្លាប់ និង​ដុត​សាកសព​នៅ​ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ ប្រទេស​ថៃ ។​ ​ក្រោយ​មក​កម្ពុជា​បាន​ស្នើ​ឲ្យ​មន្ត្រី​ស្ថានទូត​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​បើក​ការស៊ើបអង្កេត​ករណីនេះ ដោយ​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ដើម្បី​ស្វែងរក​ការពិត​ជុំវិញ​ព័ត៌មាន​ដែល​បាន​បែកធ្លាយ​នោះ ។​

  • ​ក្រុម​សង្គម​ស៊ីវិល​ថ្កោលទោស​ក្រុមហ៊ុន​ចិន​នៅ​ខេត្ត​កោះកុង​ដែល​ប្រើ​ហិង្សា​លើ​សកម្មជន​ដីធ្លី​​

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ថ្កោលទោស​ក្រុមហ៊ុន​ចិន​ឈ្មោះ Union Development Group Co.,LTD (UDG) ដែល​បាន​ប្រើ​ហិង្សា​ម្តង​ហើយ​ម្តង​ទៀត​ទៅលើ​ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​នៅ​ក្នុង​ស្រុក​បូ​ទុម​សាគរ ខេត្ត​កោះកុង អំឡុង​ឆ្នាំ​២០១៤-២០១៥​នេះ ​។​ សង្គម​ស៊ីវិល​ទាំងនោះ​រួមមាន សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ (ADHOC) គណៈកម្មាធិការ​ប្រព្រឹត្ត​កម្ម នៃ​សមាគមន៍​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​(CHRC) អង្គការ​លីកាដូ (LIADHO) និង​អង្គការ NGO Forum ​។​ តាម​របាយការណ៍​ដែល​VOD​ទទួលបាន​ពី​ក្រុម​សង្គម​ស៊ីវិល​នៅ​ថ្ងៃ​សៅរ៍​នេះ​ឲ្យដឹងថា នៅ​អំឡុង​ឆ្នាំ​២០១៤ ​ដល់​២០១៥ តំណាង​ក្រុមហ៊ុន UDG បាន​ដឹកនាំ​កង​សន្តិសុខ​ក្រុមហ៊ុន កម្មករ និង​គ្រឿងចក្រ​ទៅ​រុះរើ និង​ដុត​លំនៅឋាន រោងស្នាក់នៅ​ចាំ​ស្រែ ចំការ របស់​ប្រជាពលរដ្ឋ​ដែល​ទាមទារ​ឲ្យ​ធ្វៀ​ល​ដី​កម្មសិទ្ធិ​របស់​ពួក​គាត់​ចេញ​ពី​ក្រុមហ៊ុន​ចំនួន​៤​លើក​ធំៗ​ ។​

  • CCHR គ្រោង​បញ្ចាំង​វីដេអូ​ឯកសារ​ស្ដីពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​និង​បញ្ហា​ដីធ្លី

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ដាក់​បញ្ចាំង​ វីដេអូ​ឯកសារ​មួយ​បង្ហាញ​ពី​ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស និង​បញ្ហា​ដីធ្លី​​ដ៏​ចម្រូងចម្រាស​នៅ​កម្ពុជា។ វីដេអូ​ឯកសារ​ថ្មី​នេះ​ត្រូវ​សកម្មជន​ការពារ​សិទ្ធិ​ដីធ្លី​ចាត់​ទុក​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​ពិត។ វីដេអូ​ឯកសារ​ក្រោម​ចំណង​ជើង​ថា "សិទ្ធិ​អ្នក​ដទៃ" ដែល​ផលិត​ដោយ​អង្គការ​ពិភពលោក ប្រឆាំង​នឹង​ការ​ធ្វើ​ទារុណកម្ម នឹង​ត្រូវ​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​វប្បធម៌​អាល្លឺម៉ង់​-កម្ពុជា ឬ​ផ្ទះ​មេត្តា (Meta House) នៅ​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ចាប់​ពី​ម៉ោង​៧ ដល់ ៨​កន្លះ​យប់។

  • ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បញ្ចាំង​ភាពយន្ត "សិទ្ធិ​អ្នក​ដទៃ" នៅ​ថ្ងៃស្អែក​​

    មជ្ឈមណ្ឌល​មនុស្ស​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ចាក់​បញ្ចាំងភាពយន្ត​ឯកសារ​ដែល​មាន​ចំណងជើង​ថា សិទ្ធិ​អ្នក​ដទៃ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះដើម្បី​លើកកម្ពស់​ការយល់​ពី​បញ្ហា​ប្រឈម​របស់​អ្នកការពារ​សិទ្ធិមនុស្ស ​។​ ​តាម​សេចក្តីជូនដំណឹង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានឲ្យដឹងថា ភាពយន្ត​ឯកសារ​នោះនឹង​ចាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​មេត្តា​ហៅ ចាប់ពី​ម៉ោង​៧​យប់​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែលហើយ​បើក​ឲ្យមាន​ការ​ចូល​ទស្សនា​ដោយ​សេរី ​។ ក្នុង​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា ការចាក់​បញ្ចាំង​នោះក្នុង​បំណង​បង្កើន​ការយល់ដឹង​ស្ថានភាពនិង​បញ្ហា​ប្រឈម​របស់​អ្នកការពារ​សិទ្ធិមនុស្ស​ក្នុង​ការពារ​សិទ្ធិ​អ្នក​ទ​ដៃ ​។ ភាពយន្ត​ឯកសារ​នោះ​ផលិត​ដោយ​អង្គការ​ប្រឆាំង​ការធ្វើ​ទារុណកម្ម​អន្តរជាតិ ​។​ ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ក៏បាន​លើកឡើង​ដែរ​ថា បច្ចុប្បន្ន​អ្នកការពារនិង​សកម្មជនការពារ​សិទ្ធិ​ដីធ្លីនិង​លំនៅឋាន​នៅ​កម្ពុជាតែងតែ​រង​ការប្រើ​ហិង្សា​ជា​បន្តបន្ទាប់​ ។

  • ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បញ្ចាំង​ភាពយន្ត "សិទ្ធិ​អ្នក​ដទៃ" នៅ​ថ្ងៃស្អែក

    មជ្ឈមណ្ឌល​មនុស្ស​សិទ្ធិ​មនុស្ស​កម្ពុជា នឹង​ចាក់​បញ្ចាំងភាពយន្ត​ឯកសារ​ដែល​មាន​ចំណងជើង​ថា សិទ្ធិ​អ្នក​ដទៃ​នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះដើម្បី​លើកកម្ពស់​ការយល់​ពី​បញ្ហា​ប្រឈម​របស់​អ្នកការពារ​សិទ្ធិមនុស្ស ​។​ ​តាម​សេចក្តីជូនដំណឹង​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានឲ្យដឹងថា ភាពយន្ត​ឯកសារ​នោះនឹង​ចាក់​បញ្ចាំង​នៅ​មជ្ឈមណ្ឌល​មេត្តា​ហៅ ចាប់ពី​ម៉ោង​៧​យប់​ដល់​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ដដែលហើយ​បើក​ឲ្យមាន​ការ​ចូល​ទស្សនា​ដោយ​សេរី ​។ ក្នុង​សេចក្តីជូនដំណឹង​បានបញ្ជាក់​ថា ការចាក់​បញ្ចាំង​នោះក្នុង​បំណង​បង្កើន​ការយល់ដឹង​ស្ថានភាពនិង​បញ្ហា​ប្រឈម​របស់​អ្នកការពារ​សិទ្ធិមនុស្ស​ក្នុង​ការពារ​សិទ្ធិ​អ្នក​ទ​ដៃ ​។ ភាពយន្ត​ឯកសារ​នោះ​ផលិត​ដោយ​អង្គការ​ប្រឆាំង​ការធ្វើ​ទារុណកម្ម​អន្តរជាតិ ​។​

  • ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ទាមទារ​ឲ្យ​ADB​ផ្ដល់ព័ត៌មាន​ពី​គម្រោង​អភិវឌ្ឍន៍​តាម​ការសន្យា

    ​ប្រជា​សហគមន៍​រស់នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​មាន​គ្នា​ប្រមាណ​៦០​នាក់​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​ប្រមូលផ្ដុំ​គ្នា​ជា​ថ្មី​មុខ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ដើម្បី​ទាមទារ​ឲ្យ​ធនាគារ​នេះ​រៀបចំ​កិច្ចប្រជុំ​ជាមួយ​ក្រុមហ៊ុនអភិវឌ្ឍន៍​​ផ្លូវ​រថភ្លើង​​តាម​ការ​សន្យា ដើម្បី​សាកសួរ​ព័ត៌មាន​លម្អិត​ស្ដីពី​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង ។​ ​កាលពី​ថ្ងៃ​ទី​១៦ ខែ​មករា ឆ្នាំ​២០១៥ បន្ទាប់ពី​មាន​ការតវ៉ា​ពី​ប្រជាពលរដ្ឋ ធនាគារ ADB បាន​សន្យា​ជាមួយ​ប្រជា​សហគមន៍​ផ្លូវ​រថភ្លើង​ថា នឹង​ផ្តល់​ព័ត៌មាន​ពី​ការជួបប្រជុំ​សាធារណៈ​ជា​មួយ​ភាគី​ពាក់ព័ន្ធ​នៅ​ថ្ងៃ​អង្គារ ទី​២០ ខែ​មករា ទាក់ទង​នឹង​គម្រោង​សាងសង់​ផ្លូវ​រថភ្លើង​នេះ ។​ ​ប្រជាពលរដ្ឋ​ដែល​ចូលរួម​ធ្វើ​ការតវ៉ា​នៅ​ព្រឹក​នេះ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី​២០ ខែ​មករា ADB មិន​បានរៀបចំឲ្យ​មាន​កិច្ច​ប្រជុំ​​ផ្ដល់​ព័ត៌មាន​ដូច​ការសន្យា​ទេ ដោយ​មន្ត្រី​នៅ​ធនាគារ​នេះ​បាន​ប្រាប់​ប្រជាពលរដ្ឋ​ថា មន្ត្រី​បរទេស​ដែល​ទទួលខុសត្រូវ​លើ​កិច្ចការ​នេះ​ត្រូវមាន​ភារៈកិច្ច​ទៅ​ក្រៅប្រទេស ។​

  • សង្គម​ស៊ីវិល​ទទួច​ឲ្យ​មាន​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ​ក្នុង​កំណែ​ទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត

    ភ្នំពេញ—អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៩​ នៅ​ថ្ងៃ​ពុធនេះ​ បាន​ទទូច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ចរចា​អំពី​កំណែ​ទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត ​បញ្ចូល​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ​របស់អង្គការ​សង្គម​ស៊ីវិល​ ដែល​ចង់​សម្តែងមតិ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត។​ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​ចរចា​ស្តីពី​កំណែ​ទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ លោក​ប៊ិន ឈិន​ ប្រធាន​ក្រុម​ការ​ងារ​ចរចា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​កួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ការងារ​ចរចា​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ ​បាន​លើក​ឡើង​នូវ​វិធាន​ការ​ថ្មី​មួយ​ដែល​ហាម​ឃាត់​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​ដែល​អាច​«ជេរប្រមាថ»គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​

  • ពលរដ្ឋ​សហគមន៍​ផ្លូវ​រថភ្លើង ទាមទារ​ឲ្យ​មានការ​ដោះស្រាយ​ពី ADB

    រាជធានីភ្នំពេញ៖ ក្រុម​ប្រជាពលរដ្ឋ សហគមន៍​ផ្លូវ​រថភ្លើង ជាច្រើន​គ្រួសារ នៅ​ថ្ងៃទី​៥​ខែកុម្ភៈ​នេះ បានមក​ប្រមូល​ផ្តុំគ្នា នៅខាងមុខ​ទីស្នាក់ការ​ធំ​នៃ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្ថិតនៅក្នុង​សង្កាត់​ទន្លេ បាសាក់ ក្នុង​គោលបំណង​ទាមទារ​ឲ្យ ADB ចូលរួម​រក​ដំណោះស្រាយ សម្រាប់​ពួកគាត់ ដែលជា​អ្នករងគ្រោះ នៅក្នុង​គំរោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​។​ ប្រជាពលរដ្ឋ សហគមន៍​ផ្លូវ​រថភ្លើង បានទាមទារ​ឲ្យ​មានការ​ដោះស្រាយ​លើ​បញ្ហាសំខាន់ៗ មួយចំនួន មាន​ជាអាទិ៍​៖ ១.​ទាមទារ​ឲ្យ​មានការ​បើក វេទិកាសាធារណៈ ដោយមាន​ការចូលរួម​ពី ៤​ភាគី ពាក់ព័ន្ធ​នឹង​ការអភិវឌ្ឍន៍​ផ្លូវ​រថភ្លើង និង​មាន​ភាគី ប្រជាពលរដ្ឋ ៤០០នាក់ ដែលជា​ក្រុមគ្រួសារ​រងគ្រោះ ក្នុង​គំរោង​អភិវឌ្ឍន៍​នេះ​។​ ២.​សុំ​ឲ្យ​មានការ​ផ្តុំ អំពី​គំរោង​លម្អិត នៃ​ការអភិវឌ្ឍ​ផ្លូវ​រថភ្លើង ក្នុង​រាជធានី​ភ្នំពេញ​។​ ៣.​ទាមទារ​ឲ្យ​មានការ​ធានា អំពី​សិទ្ធិ​លំនៅដ្ឋាន របស់​ប្រជាពលរដ្ឋ​ដោយ​ដាក់បញ្ចូល ក្នុង​គោលនយោបាយ របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​

  • សង្គម​ស៊ីវិល​ទទួច​ឲ្យ​មាន​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ​ក្នុង​កំណែ​ទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត

    អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៩​ នៅ​ថ្ងៃ​ពុធនេះ​ បាន​ទទូច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ចរចា​អំពី​កំណែ​ទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត ​បញ្ចូល​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ​របស់អង្គការ​សង្គម​ស៊ីវិល​ ដែល​ចង់​សម្តែងមតិ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត។​ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​ចរចា​ស្តីពី​កំណែ​ទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ លោក​ប៊ិន ឈិន​ ប្រធាន​ក្រុម​ការ​ងារ​ចរចា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​កួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ការងារ​ចរចា​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ ​បាន​លើក​ឡើង​នូវ​វិធាន​ការ​ថ្មី​មួយ​ដែល​ហាម​ឃាត់​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​ដែល​អាច​«ជេរប្រមាថ»គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​

  • សហគមន៍​ដីធ្លី​ដាក់​ញត្តិ​ទាមទារ​ឲ្យ​រដ្ឋសភា​កោះហៅ​​រដ្ឋមន្ត្រី​យុត្តិធម៌​មក​សាកសួរ

    សហគមន៍​មាន​បញ្ហា​ដីធ្លី​នៅ​រាជធានី​ភ្នំពេញ ចំនួន​៦​សហគមន៍ មាន​គ្នា​ប្រមាណ​ ៥០​នាក់ តវ៉ា​ដាក់​ញត្តិ​នៅ​​រដ្ឋសភា ទាមទារ​ឲ្យ​សភា​កោះហៅ​រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ លោក អង្គ វង្សវឌ្ឍានា មក​ឆ្លើយ​បំភ្លឺ​ពី​បញ្ហា​តុលាការ ដែល​ឃុំ​ខ្លួន​សកម្មជន​ដីធ្លី​បឹងកក់ ព្រះ​សង្ឃ និង​សកម្មជន​នយោបាយ​បក្ស​សង្គ្រោះជាតិ ទាំង​ ១៩​នាក់។ សកម្មភាព​តវ៉ា​ដាក់​ញត្តិ​នៅ​មន្ទីរ​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ នេះ មិន​មាន​ការ​រារាំង​ពី​សំណាក់​អាជ្ញាធរ​ឡើយ។

  • សង្គម​ស៊ីវិល​ទទួច​ឲ្យ​មាន​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ​ក្នុង​កំណែ​ទម្រង់​​ប្រព័ន្ធ​បោះ​ឆ្នោត

    អង្គការ​សង្គម​ស៊ីវិល​ក្នុង​ស្រុក​ចំនួន​៩​ នៅ​ថ្ងៃ​ពុធនេះ​ បាន​ទទូច​ឲ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​និង​គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​កំពុង​ចរចា​អំពី​កំណែ​ទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត ​បញ្ចូល​ការ​គោរព​សេរីភាព​បញ្ចេញ​មតិ​របស់អង្គការ​សង្គម​ស៊ីវិល​ ដែល​ចង់​សម្តែងមតិ​ក្នុង​អំឡុង​ពេល​នៃ​ការ​បោះ​ឆ្នោត។​ សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​សង្គម​ស៊ីវិល​ដែល​បាន​ចេញ​ផ្សាយ​បាន​ឲ្យ​ដឹង​ថា​ ក្នុង​អំឡុង​ពេល​ចរចា​ស្តីពី​កំណែ​ទម្រង់ប្រព័ន្ធ​បោះ​ឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ លោក​ប៊ិន ឈិន​ ប្រធាន​ក្រុម​ការ​ងារ​ចរចា​មកពី​គណបក្ស​ប្រជាជន​កម្ពុជា និង​លោក​កួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ការងារ​ចរចា​មក​ពី​គណបក្ស​សង្គ្រោះជាតិ​ ​បាន​លើក​ឡើង​នូវ​វិធាន​ការ​ថ្មី​មួយ​ដែល​ហាម​ឃាត់​បុគ្គលិក​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​បទ​សម្ភាសន៍ជាមួយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ ឬ​ចេញ​សេចក្តី​ថ្លែងការណ៍​ផ្សេងៗ​ដែល​អាច​«ជេរប្រមាថ»គណបក្ស​នយោបាយ​ក្នុង​អំឡុង​ពេល​បោះឆ្នោត។​

  • អង្គការ​មិនមែន​រដ្ឋា​ភិបាល​សម្តែង​កង្វល់​ជុំវិញ​សំណើ​ហាមឃាត់ ​លើ​ការប្រើ​ពាក្យ​​ជេរ​ប្រមាថ

    កាលពី​ម្សិលមិញ​ អង្គ​ការ​សង្គម​ស៊ីវិល​ចំនួន​ប្រាំបួនបាន​សម្ដែង​កង្វល់​ថា ច្បាប់ដែល​​ស្នើ​ឡើង​រារាំង​អង្គការ​មិន​មែន​រដ្ឋាភិបាល​​កុំ​ឲ្យ​ផ្ដល់​បទ​សម្ភាស​ឬចេញ​សេចក្ដី​ថ្លែង​ការណ៍​អំឡុង​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ជា​ការ​ “ជេរ​ប្រមាថ​” នោះ នឹង​ត្រូវ​ប្រើ​ដើម្បី​បំបិទ​​សំឡេង​របស់​ខ្លួន​។ គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​នេះ​កំពុង​ព្រាង​​ច្បាប់​បោះ​ឆ្នោត​ជាតិ​ដែលមានការ​កែប្រែ​ ហើយ​លើក​ឡើង​ថា ច្បាប់​នេះ​គឺ​ចាំបាច់​ដើម្បី​ធានា​ថា អង្គការ​មិន​មែន​រដ្ឋាភិបាល​ត្រូវ​នៅ​ជា​អព្យាក្រឹត​អំឡុង​រ​យៈពេលធ្វើ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​ផ្លូវ​ការ​។ សេចក្ដី​ថ្លែងការណ៍​ដែល​ចេញ​កាលពី​ម្សិលមិញ ហើយ​ចុះ​ហត្ថលេខា​ដោយ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​រួម​មាន មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អង្គការ​លីកាដូ អង្គការ​អាដហុក អង្គការ​សមធម៌​កម្ពុជា និង​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ បាន​លើក​ឡើង​ថា ការ​រារាំង​នេះ​នឹង​បង្ហាញ​ពី​គ្រោះ​ថ្នាក់​ ប្រសិន​បើ​ត្រូវ​បាន​អនុវត្ត​។

  • តុលាការ​​​សាកសួរ​​​មេដឹកនាំ​​​សហជីព​​​ដែល​​​ត្រូវ​​​បាន​​​​​​ចាប់​​​ខ្លួន​​​ពាក់​​​ព័ន្ធ​​​នឹង​​​កូដ​​​កម្ម​​​ខុស​​​ច្បាប់​​​

    កាល​​​ពីម្សិលមិញ សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បា​​​ន​​​ចាប់​​​ផ្តើម​​​សាក​​​សួរ​​​លោក សៀង ឫទ្ធី មេដឹកនាំ​​​សហជីព​​​​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​នៅ​​​ខាង​​​ក្រៅ​​​រោង​​​ចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ​​​កាល​​​ពី​​​ថ្ងៃ​​​អង្គារ​​​ ខណៈ​​​កំពុង​​​ដឹក​​​នាំ​​​អ្វី​​​ដែល​​​នគ​​​របាល​​​បាន​​​ហៅ​​​ថា ជា​​​កូដ​​​កម្ម​​​ខុស​​​ច្បាប់។ លោក សៀង ឫទ្ធី ដែល​​​ជា​​​ប្រធាន​​​សម្ព័ន្ធ​​​សហជីព​​​សាមគ្គីភាព​​​​​​ការ​​​ងារ​​​ត្រូវ​​​បាន​​​នាំ​​​មក​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ចំពោះ​​​មុខ​​​​​​​​​​​​លោក មាស ចាន​​​់​​​ពិសិដ្ឋ ព្រះ​​​រាជ​​​អាជ្ញារង​​​អម​​​សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​នៅ​​​ពេល​​​ព្រឹក​​​ និង​​​ពេល​​​រសៀល​​​សម្រាប់​​​ការ​​​សាក​​​សួរ ​​​ប៉ុន្តែ ទី​​​បំផុត​​​លោក​​​មិន​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ឡើយ​​​។ យោង​​​តាម​​​លោក ប៊ុន សត្យា នាយ​​​ការិយាល័យនគរបាល​​​​​​ព្រហ្មទណ្ឌ​​​កម្រិត​​​ធ្ងន់​​​នៃ​​​ស្នង​​​ការ​​​ដ្ឋា​​ន​​​​​​រាជ​​​ធានី​​​​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា ក្រោយ​​​ពី​​​ការ​​​សាក​​​សួរ​​​រួច​​​​​​ មេដឹក​​​នាំ​​​សហជីព​​​រូប​​​នេះ​​​ត្រូវ​​​បាន​​​បញ្ចូន​​​ទៅ​​​ឃុំ​​​ឃាំង​​​នៅ​​​ស្នង​​​ការដ្ឋាន​​​នគរ​​​បាល​​​រាជ​​​ធានី​​​វិញ​​​កាល​​​ពី​​​ល្ងាច​​​ម្សិលមិញ ដើម្បី​​​រង់​​​ចាំ​​​ការ​​​សាកសួរ​​​បន្ថែម​​​នៅ​​​ថ្ងៃ​​​នេះ​​​។

  • សង្គម​ស៊ីវិល​៖ ​ការ​ហាម​ជេរ​ប្រមាថ​​អ្នក​នយោបាយ​​ជា​ការ​​រំ​លោភ​​សេរី​ភាព​​បញ្ចេញមតិ​

    អង្គការ​​មិនមែន​​រដ្ឋាភិបាល​​ខ្លះ​​ថ្លែង​​រួម​គ្នា​​ថា​ ការ​ប៉ុនប៉ង​​ហាម​​មន្ត្រី​​សង្គម​ស៊ីវិល​​មិន​ឱ្យ​​សម្ភាស​​ជាមួយ​​ប្រព័ន្ធ​​ផ្សព្វផ្សាយ ​ឬ​​មិន​ឱ្យ​​ថ្លែងការណ៍​ផ្សេងៗ​ អំឡុង​ពេល​​បោះឆ្នោត ​គឺ​​ស្មើនឹង​​ការ​រំលោភ​​សេរីភាព​​បញ្ចេញមតិ​។ ​ការ​លើកឡើង​​ដូច្នេះ​​កើត​ឡើង​​ម្សិលមិញ ​បន្ទាប់​ពី​​អង្គការ​សិទ្ធិ​មនុស្ស​​ឮ​ថា​​គណបក្ស​​ប្រជាជន​កម្ពុជា ​និង​​គណបក្ស​​សង្គ្រោះ​ជាតិ​ គ្រោង​​បង្កើត​​វិធានការ​​ប្រឆាំង​​ទង្វើ​​ដែល​​អា​​ច​ជា​«​ការជេរ​ប្រមាថ​»​ចំពោះ​​គណបក្ស​នយោបាយ​។

  • អង្គការ​សិទ្ធិ​មនុស្ស​ស្នើ​កុំ​ឲ្យ​មន្ត្រី​យោធា​និង​ប៉ូលិស​ចូល​ក្នុង​បក្ស​នយោបាយ

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) អំពាវនាវ​កុំ​ឲ្យ​ដាក់​បញ្ចូល​មន្ត្រី​ជាន់​ខ្ពស់​យោធា កងរាជអាវុធហត្ថ និង​ប៉ូលិស ក្នុង​គណបក្ស​នយោបាយ​ដើម្បី​រក្សា​ឯករាជភាព និង​អព្យាក្រឹតភាព​របស់​មន្ត្រី​ប្រដាប់​អាវុធ​ទាំង​នោះ។ សំណើ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​កាន់​អំណាច (គណបក្ស​ប្រជាជន​កម្ពុជា) បាន​ធ្វើ​ការ​ពង្រឹង​អំណាច​ក្នុង​ប្រទេស​តាមរយៈ​ការ​ដាក់​បញ្ចូល​មេ​យោធា កងរាជអាវុធហត្ថ និង​ប៉ូលិស​ប្រមាណ ៨០​នាក់ និង​មន្ត្រី​សន្តិសុខ​ផ្សេង​ទៀត​ទៅ​ក្នុង​គណៈកម្មាធិការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា។ មន្ត្រី​ជាន់​ខ្ពស់​អង្គការ​សិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ បញ្ជាក់​ថា កងទ័ព និង​កម្លាំង​ប្រដាប់​អាវុធ​កម្ពុជា មិន​អាច​មាន​អព្យាក្រឹតភាព និង​គោរព​សិទ្ធិមនុស្ស​នោះ​បាន​ទេ នៅ​ពេល​ដែល​មេដឹកនាំ​របស់​ពួកគេ​ក្លាយ​ជា​កម្មសិទ្ធិ​របស់​គណបក្ស​កាន់​អំណាច។ នាយក​ប្រតិបត្តិ​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ លោក ប្រ៊ែដ អាដាម (Brad Adams) បញ្ជាក់​ថា ប្រទេស​ម្ចាស់​ជំនួយ​កម្ពុជា ត្រូវ​តែ​ទាមទារ​អោយ​រដ្ឋាភិបាល​កម្ពុជា បញ្ចប់​វប្បធម៌​តែងតាំង​មន្ត្រី​យោធា​កងរាជអាវុធហត្ថ និង​ប៉ូលិស​ក្នុង​គណបក្ស​កាន់​អំណាច ហើយ​ត្រូវតែ​បង្កើត​កងកម្លាំង​ទាំង​នោះ​ឲ្យ​ក្លាយ​កងកម្លាំង​ដែល​មាន​វិជ្ជាជីវៈ និង​មិន​ប្រកាន់​បក្ស​ពួក។

  • សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​និ​ទណ្ឌ​ភាព និង​ពង្រឹង​ឯករាជភាព​តុលាការ

    អង្គការ​សង្គម​ស៊ីវិល​ចំនួន៩ បានចេញ​សេចក្តីថ្លែងការណ៍​រួមគ្នា​មួយ​ដោយបាន​បង្ហាញ​ក្តីបារម្ភ​ចំពោះ​វិធាន​ការដែល​ហាមឃាត់​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​ក្នុង​ការផ្តល់​បទសម្ភាសន៍​ទៅ​ប្រព័ន្ធ​ផ្សព្វផ្សាយ ឬ​សេចក្តីថ្លែងការណ៍ផ្សេងៗដែល​អាច«ជេរប្រមាថ»ដល់​គណបក្សនយោបាយ​ក្នុងអំឡុងពេល​បោះឆ្នោត។ក្រៅពី​ការបារម្ភ​ចំពោះ​វិធានការ​នេះ​សង្គម​ស៊ីវិល​ទាំងនោះ​បានទាមទារ ឲ្យ​រដ្ឋាភិបាល និង​ថ្នាក់ដឹកនាំ​គណបក្សនយោបាយ​ទាំងអស់​ធ្វើការ​រួមគ្នា​ដើម្បី​បញ្ចប់​និ​ទណ្ឌ​ភាព ពង្រឹង​ឯករាជ្យភាព​ប្រព័ន្ធតុលាការ និង​ធ្វើ​វិសោធនកម្ម​លើ​ច្បាប់ផ្សេងៗ ដែល​គំរាម និង​រឹតបន្តឹង​ទៅលើ​សកម្មជន​អង្គការ​សង្គម​ស៊ីវិល។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo