កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • និស្សិត​ពេទ្យ​តវ៉ា​សុំ​អន្តរាគមន៍​ពី​នាយករដ្ឋមន្រ្តី​ឲ្យ​ជួយ​បញ្ចុះតម្លៃ​ការ​ប្រឡង​ថ្នាក់​ជាតិ​​

    និ​ស្សិតពេទ្យប្រមាណ​៥០នាក់​​នៃ​សាកល​វិទ្យា​ល័យ​វិទ្យា​សាស្រ្ត​សុខាភិបាល នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ តវ៉ា​​នៅ​ខាងមុខ​សាលា ដើម្បី​ទាម​ទារ​ឲ្យ​មាន​ការ​បញ្ចុះ​​​​ត​ម្លៃ​នៃ​ការ​លក់​​ពាក្យ​ប្រ​ឡង​ថា្នក់​ជាតិ​ ដែល​មាន​តម្លៃ​​ទៅដល់​១២៥​ដុល្លារ។

  • អ្នកស្រី​ចក់ សុភាព សោកស្តាយ​ចំពោះ​ការចាកចេញ​របស់លោក អ៊ូ វីរៈ

    នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា CCHRអ្នកស្រី ចក់ សុភាព បាន​សម្ដែង​ការសោកស្ដាយ​យ៉ាងខ្លាំង ចំពោះ​ការលាលែង​ពី​តំណែង​របស់លោក អ៊ូ វីរៈ ប្រធាន​ក្រុមប្រឹក្សាភិបាល​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។ ថ្លែងប្រាប់​សារព័ត៌មានថ្មីៗនៅ​ល្ងាច​នេះ​អ្នកស្រី​ចក់ សុភាព អះអាងថា លោក អ៊ូ វីរៈ​គឺជា​មនុស្ស​មាន​សមត្ថភាព​ខ្ពស់ មានបទពិសោធន៍​ច្រើន ដែល​បាន​ជួយ​ជ្រោមជ្រែង​កិច្ចការងារ​បាន​យ៉ាង​ល្អ​នៅក្នុង​មជ្ឈមណ្ឌល​CCHRកន្លងមកនេះ។

  • ជនជាតិដើម​ភាគតិច​មក​ពី​ព្រះវិហារ​និង​មណ្ឌលគិរី ស្នើ​ជា​ថ្មី​ឲ្យ​រដ្ឋាភិបាល​ដក​ដី​សម្បទា​ន​ពី​ក្រុមហ៊ុន​

    ​ជនជាតិដើម​ភាគតិច​នៅ​ស្រុក​ត្បែងមានជ័យ ខេត្ត​ព្រះវិហារ និង​ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី ស្នើ​ជា​ថ្មី​ម្ដង​ទៀត​ឲ្យ​រដ្ឋាភិបាល​ដក​ដី​ដែល​បានធ្វើ​សម្បទាន​ទៅឲ្យ​ក្រុមហ៊ុន​ឡាន​ហ្វេង ក្រុមហ៊ុន​រូ​យ​ហ្វេ​ង និង​ក្រុមហ៊ុន​ប៊ិញ​ភឿក​១ មកវិញ ដោយ​ចោទ​ថា​ក្រុមហ៊ុន​ទាំងនោះ​ធ្វើការ​អភិវឌ្ឍន៍​មិន​គោរព​ច្បាប់​ភូមិបាល ឈូសឆាយ​កម្ទេច​ចម្ការ​ដំណាំ​វិល​ជុំ​របស់​ពួកគេ ។​

  • ​ប្រជាពលរដ្ឋ​១១​គ្រួសារ​ដែល​បាន​បណ្ដេញ​ចេញ​នឹង​រក​យុត្តិធម៌​ពី​រដ្ឋសភា​​

    ​ប្រជាពលរដ្ឋ​១១​គ្រួសារនៅ​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ដែល​អាជ្ញាធរ​បាន​រុះរើ​ផ្ទះ​ឲ្យ​ចាកចេញ​ទាំង​បង្ខំកាលពីដើម​សប្តាហ៍​នេះអះអាងថា ពួកគេ​នឹង​តវ៉ា​នៅ​មុខ​រដ្ឋសភានៅ​ថ្ងៃ​ព្រហស្បតិ៍​ស្អែក​នេះ ដើម្បី​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​តំណាងរាស្ត្រ​សុំ​រស់នៅ​កន្លែង​ដើម​វិញ​ ។​

  • ពលរដ្ឋ​ឃុំ​កោះស្ដេច​អះអាង​ថា​សន្តិសុខ​ក្រុមហ៊ុន​ចិន​ប៉ុនប៉ង​ដុត​ផ្ទះ​បង្ខំ​បណ្ដេញ​ចេញ

    ប្រជាពលរដ្ឋ​ឃុំ​កោះស្ដេច បាន​អះអាង​ថា នៅ​ល្ងាច​ថ្ងៃ​ពុធ ទី​៧ ខែ​មករា កម្លាំង​សន្តិសុខ​ក្រុមហ៊ុន​ចិន ឈ្មោះ យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) បាន​ប៉ុនប៉ង​ធ្វើ​សកម្មភាព​ដុត​ផ្ទះ និង​រុះរើ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅ​ចំណុច​ពយ​ជប៉ុន ជា​ទី​ដែល​ក្រុមហ៊ុន​នេះ​បាន​ចាក់​ដី​បិទ​ផ្លូវ​ចូល​ភូមិ​អ្នក​ស្រុក​ជាង​មួយ​សប្ដាហ៍​មក​ហើយ។

  • អ.ស.ប​នឹង​ត្រួត​ពិនិត្យ​របាយការណ៍​សិទ្ធិ​កុមារ​នៅ​កម្ពុជា​ពី​ថ្ងៃ​​១២-​១៣ មករា

    គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​កុមារ នឹង​ត្រួតពិនិត្យ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​កុមារ​នៅ​កម្ពុជា នៅ​ថ្ងៃ​ទី​១២ ដល់​ទី​១៣ ខែ​មករា ឆ្នាំ​២០១៥ ខាង​មុខ។ សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វីស (Switzerland) ចុះ​ផ្សាយ​កាល​ថ្ងៃ​ទី​៦ មករា ឲ្យ​ដឹង​ថា ក្រៅ​ពី​ត្រួត​ពិនិត្យ​ទៅ​លើ​របាយការណ៍​កម្ពុជា ស្ដីពី​ការ​បង្ការ​ការ​លក់​កុមារ ការ​ធ្វើ​ពេស្យាកម្ម​កុមារ និង​រូបភាព ឬ​សម្ភារៈ​អាសអាភាស​កុមារ គណៈកម្មាធិការ​អង្គការ​សហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិ​កុមារ ក៏​នឹង​ត្រួត​ពិនិត្យ​ទៅ​លើ​របាយការណ៍​នៃ​ការ​ចូល​រួម​របស់​កុមារ​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​ផង​ដែរ។

  • តំណាងរាស្ត្រ ​និង​សកម្មជន​បក្សប្រឆាំង​ចូល​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​១៨​នាក់​នៅ​ថ្ងៃ​បុណ្យ​កំណើត​ទី​២​

    តំណាងរាស្ត្រ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ប្រមាណ​ជាង​៣០​នាក់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះជួបជុំគ្នា​នៅ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ចូល​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​១៨​នាក់ ក្នុងនោះ​មាន​សកម្មជន​ដីធ្លី អតីត​ព្រះសង្ឃ និង​សកម្មជន​គណបក្ស​នេះ​ផង​ដែរ ​។​ យោង​លិខិត​របស់​គណៈកម្មាធិការ​ប្រតិបត្តិគណបក្ស​សង្គ្រោះ​ជាតិ​រាជធានី​ភ្នំពេញ ចុះហត្ថលេខា​ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ២០១៥ ដោយ​លោក​ ម៉ន ផល្លា ស្នើ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សុំ​អនុញ្ញាត​ឲ្យ​រូបលោក និង​តំណាងរាស្ត្រ​ពីរ​រូប​ទៀត​មាន​លោក​ ហូរ វ៉ាន់ លោក​ គី វណ្ណដា​រ៉ា ព្រម​ទាំង​មនុស្ស​៦​នាក់​ផ្សេង​ទៀត បាន​ចូល​សួរសុខទុក្ខ​អ្នក​ជាប់​ឃុំ​១៨​នាក់ ក្នុងនោះ​មាន​ស្ត្រី​សកម្មជន​ដីធ្លី​នៅ​បឹងកក់​១០​នាក់ អតីត​ព្រះសង្ឃ​៣​អង្គ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​៥​នាក់ ​។​

  • ពលរដ្ឋ​ខេត្ត​ព្រះសីហនុ​បន្ត​ស្នើ​អាជ្ញាធរ​ចាត់​វិធានការ​ចំពោះ​សកម្មភាព​ចាក់​ដី​ឆ្នេរ​ធ្វើ​កម្មសិទ្ធិ​

    ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​ខេត្ត​ព្រះសីហនុ បាន​បន្ត​ជំរុញ​ដល់​ថ្នាក់​ដឹក​នាំ​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ បន្ត​ឃ្លាំ​មើល និង​មាន​វិធានការ​ទប់ស្កាត់​សកម្មភាព​របស់​ឈ្មួញ និង​មន្ត្រី​មាន​អំណាច រំលោភ​យក​ដី​តំបន់​ឆ្នេរ​ធ្វើ​កម្មសិទ្ធិ ប៉ុន្តែ​បាន​សំណូមពរ​ថា​មិន​ត្រូវ​ហាម​ឃាត់​ពលរដ្ឋ​មាន​លំនៅឋាន​ជាប់​មាត់​សមុទ្រ មិន​ឲ្យ​ជួសជុល​លំនៅឋាន​ធ្លាប់​រស់នៅ​យូរ​ឆ្នាំ​នោះ​ទេ។

  • សម្តេច​ក្រុមព្រះ​ថា​តុលាការ​មិន​ឯករាជ្យ​ធ្លាប់​ឲ្យ​ព្រះអង្គ​ទទួលទោស​ទាំង​គ្មាន​កំហុស​​

    ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ ដែល​ទើប​ប្រកាសវិលត្រឡប់​ទៅ​ធ្វើ​ប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ឡើងវិញ បាន​បង្ហើប​រឿង​អតីកាល​ថា​ព្រះអង្គក៏​ធ្លាប់​រងគ្រោះ​ពី​ប្រព័ន្ធ​តុលាការ​មិន​ឯករាជ្យ​នៅ​កម្ពុជា​ដែរ ហើយ​ទ្រង់​ប្រាថ្នា​ចង់ឃើញ​ការដឹកនាំ​មួយ​ដោយ​គោរព​ទៅតាម​ស្មារតី​រដ្ឋធម្មនុញ្ញ ដែល​ចែក​អំណាច​ទាំង​៣​នោះ​ដាច់ពីគ្នា ។​

  • ​ឆ្មាំ​ពន្ធនាគារ​ព្រៃ​ស​រារាំង​តំណាងរាស្ត្រ​ចូល​សួរសុខទុក្ខ​សកម្មជន​បក្សប្រឆាំង​​

    តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅព្រឹកថ្ងៃពុធនេះ ចោទមន្ត្រីពន្ធនាគារព្រៃស(ម១) ថា រំលោភលើសេចក្តីសម្រេចរបស់តុលាការ ដោយសារមន្ត្រីទំាងនោះមិនអនុញ្ញាតឲ្យចូលសួរសុខទុកសកម្មជនបក្ស៥នាក់ និងអតីតព្រះសង្ឃ៣អង្គ ។

  • ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ឥណ្ឌូនេស៊ី​អំពាវនាវ​ឲ្យ​ជួយ​រំដោះ​មក​ស្រុក​កំណើត​វិញ

    ពលករ​ចំណាក​ស្រុក​ខុស​ច្បាប់​ម្នាក់ ដែល​កំពុង​ធ្វើ​ជា​កម្មករ​ទូក​នេសាទ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី អំពាវនាវ​រក​អ្នក​ជួយ​នាំ​គាត់​ត្រឡប់​មក​ប្រទេស​កំណើត​វិញ។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​គាត់​បាន​ចេញ​ពី​ស្រុក​កំណើត​ប្រហែល ៧​ឆ្នាំ ដោយ​ត្រូវ​ឈ្មួញ​លក់​កម្លាំង​ពលកម្ម​បន្ត​ពី​ទូក​មួយ​ទៅ​ទូក​នេសាទ​មួយ​ទៀត។

  • តំណាង​ជនជាតិ​ព្នង​ខេត្ត​មណ្ឌលគិរី​គ្រោង​បក​អាក្រាត​ក្រុមហ៊ុន​វៀតណាម​ពី​ការ​រំលោភ​ដីធ្លី

    សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង ខេត្ត​មណ្ឌលគិរី ចាត់​តំណាង ៩​នាក់ ធ្វើ​ដំណើរ​ទៅ​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ខែ​មករា ដើម្បី​ធ្វើ​សន្និសីទ​កាសែត​ស្ដីពី​ផល​ប៉ះពាល់ និង​អំពើ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ ចំណែក​មន្ត្រី​អាជ្ញាធរ​ខេត្ត​អះអាង​ថា នឹង​ស្វែងរក​ដំណោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ក៏ប៉ុន្តែ​សំណូមពរ​ឲ្យ​អ្នក​ភូមិ​គោរព​ច្បាប់។

  • បទ​យកការណ៍​៖​ គ្រួសារ​ជនរងគ្រោះ​នៅ​ផ្លូវ​វ៉េងស្រេង​នៅតែ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​វែកមុខ​ឃាតករ​​

    «… បងប្អូន​ទាំងអស់​គ្នា មើល​រូបថត​កូន​ខ្ញុំ​ចុះ តើ​រយៈពេល​កន្លង​មក​មួយ​ឆ្នាំ​ដល់​ពេល​បុណ្យខួប​ហើយ ខ្ញុំ​ជា​ម្តាយ​កាត់​ចិត្តបាន​ឬ​អត់​បងប្អូន​?...» ​គ្រួសារ​ដែល​មាន​សាច់ញាត្តិ​ស្លាប់ ក្នុង​ព្រឹត្តិការណ៍​បាញ់​បង្រាប​ដោយ​អាវុធ​នៅ​ផ្លូវ​វ៉េងស្រេង កាលពី​ជាង​មួយ​ឆ្នាំ​មុន នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​រក​យុត្តិធ៌ម​ជូន​ក្រុមគ្រួសារ​ដែល​បាន​ស្លាប់ បើទោះបី​មន្ត្រី​ជំនាញ​បាន​បិទ​ការស៊ើបអង្កេត​ករណីនេះ​ទៅ​ហើយ​ក៏​ដោយ «…​បាញ់​សម្លាប់​កូន​ខ្ញុំ​យ៉ាង​ឃោរឃៅ ស្លាប់​ក្នុង​ថ្លុកឈាម គួរឲ្យ​អាណោចអាធ័​មណាស់​បងប្អូន​ទាំងអស់គ្នា ពេលនេះ​ខ្ញុំ​ខំ​តាំងស្មារតី​ដើម្បី​រក​យុត្តិធម៌​ដល់​កូន​ខ្ញុំ ខ្ញុំ​មិន​សុខចិត្ត​ទេ​…» ។

  • ពលរដ្ឋ​៥៣​គ្រួសារចោទ​មេឃុំ​មួយ​នៅ​ខេត្ត​សៀមរាប​ បង្ខំ​ឲ្យ​ពួកគាត់​ផ្ដិតមេដៃ​លក់​ដី​រួម​​

    ពលរដ្ឋ​ឃុំ​កណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ចោទ​មេឃុំ​របស់ខ្លួន​ថា បង្ខំ​ឲ្យ​ពលរដ្ឋ​៥៣​គ្រួសារ ផ្ដិតមេដៃ​លក់​អាង​ស្ដុក​ទឹក​ធ្វើ​ស្រែប្រាំង​មួយ​កន្លែង​ឲ្យ​ក្រុមហ៊ុន​ឯកជន ក្រោម​ហេតុផល​ជីក​អាចម៍ដី និង​អភិវឌ្ឍន៍​អាងទឹក ។​

  • អ្នក​ភូមិ​នៅ​សៀមរាប​ចោទ​ក្រុមហ៊ុន​វៀតណាម​ថា​​ដុត​បំផ្លាញ​ទីជម្រក​ពួកគេ

    ក្រុមហ៊ុន​ចម្ការ​ដំឡូង​មី​របស់​វៀតណាម មួយ​ឈ្មោះ​ថា "សហគមន៍​ទឹក​ខ្មៅ" កំពុង​មាន​ទំនាស់​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ខ្លះ​នៅ​ភូមិ​ជប់​រំដេង ឃុំ​កន្ទួត ស្រុក​ស្វាយលើ។ ទំនាស់​នេះ​នាំ​ឱ្យ​ក្រុមហ៊ុន​វៀតណាម ប្ដឹង​ទៅ​តុលាការ​ខេត្ត​សៀមរាប រហូត​ដល់​មាន​ការ​ដឹកនាំ​កម្លាំង​ប៉ូលិស​ប៉េអិម​ទៅ​ចាប់​ខ្លួន​អ្នក​ភូមិ ២​នាក់ ហើយ​អ្នក​ភូមិ​ប្រុសៗ​មួយ​ចំនួន​ទៀត​នាំ​គ្នា​រត់​គេច​ខ្លួន​ដោយសារ​ភ័យ​ខ្លាច។

  • សាលាដំបូង​ខេត្ដ​ក្រចេះ​ឃាត់ខ្លួន​សមកម្ម​ជន​ដីធ្លី​ដែល​ពិការ​ជើង និង​ភ្នែក​​

    ប្រជាពលរដ្ឋ​ប្រមាណ​២០គ្រួសារ​ ប្រមូលផ្ដុំ​គ្នា​នៅក្នុង​សាលាដំបូង​ខេត្ដ​ក្រចេះ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​ម្សិលមិញ ដើម្បី​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​បុរស​ពិការ​ជើង និង​ពិការ​ភ្នែក​ម្នាក់​ដែល​តុលាការ​ចោទ​ថា​ទន្ទ្រាន​យក​ដី​រដ្ឋ​ ។​

  • តុលាការកោះហៅលោក កែវ ភារម្យ ចូលបំភ្លឺថ្ងៃ១៨ ខែមករា

    រាជធានីភ្នំពេញ៖ អគ្គព្រះរាជអាជ្ញា នៃមហាអយ្យាការអកតុលាការកំពូល បានកោះហៅលោក កែវ ភារម្យ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ អោយខ្លួនបំភ្លឺ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង០៨ព្រឹក ជាប់ពាក់ព័ន្ឋនិងករណីដឹកនាំកុបកម្ម ញុះញង់កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ នៅទីលានប្រជាធិតេយ្យ។

  • ILO អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ចូល​រួម​ក្នុង​គម្រោង​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ

    អង្គការ​អន្តរជាតិ​ខាង​ការងារ​ហៅ​កាត់​ថា អាយឡូ (ILO) ដែល​ជា​អង្គការ​ជំនាញ​ផ្នែក​ការងារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ចេញ​លិខិត​ចំហ​មួយ​ទៅ​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ ឬ​ក្រុមហ៊ុន​លក់​ទំនិញ​ម៉ាក​ល្បីៗ អោយ​ចូល​រួម​ទទួល​ខុស​ត្រូវ​ចំពោះ​ប្រាក់ខែ​កម្មករ​នៅ​កម្ពុជា ដើម្បី​ធានា​ថា ពួកគេ​អាច​ទទួល​បាន​ប្រាក់ខែ​ថ្មី​នៅ​ដើម​ឆ្នាំ២០១៥​នេះ។ តាម​ប្រកាស​របស់​រដ្ឋាភិបាល​កាល​ពី​ខែ​វិច្ឆិកា ប្រាក់​ខែ​កម្មករ​ក្នុង​វិស័យ​កាត់ដេរ និង​ផលិត​ស្បែកជើង​នឹង​ត្រូវ​ដំឡើង​ដល់ ១២៨​ដុល្លារ​ក្នុង​មួយ​ខែ ដោយ​ចាប់​ផ្ដើម​អនុវត្ត​ពី​ខែ​មករា នេះ​តទៅ។

  • អ្នក​ភូមិ​បឹងឈូក​៤​នាក់​ត្រូវ​​​តុលាការ​ហៅ​មក​សាកសួរ​ជា​លើក​ទី​៣

    អ្នក​ភូមិ​បឹងឈូក ក្នុង​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ ៤​នាក់ ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ កោះ​ហៅ​មក​សាកសួរ​ជុំវិញ​បទ​ចោទ​ថា ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​កាន់​កាប់​អចលនទ្រព្យ​ដោយ​សុចរិត​ជា​លើក​ទី​៣។ មន្ត្រី​សិទ្ធិ​មនុស្ស​ថា ករណី​នេះ​ចម្លែក។ សវនាការ​សាកសួរ​អ្នក​ភូមិ​បឹងឈូក ៤​នាក់ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ប្រព្រឹត្ត​ទៅ​ពេញ​មួយ​ព្រឹក ចាប់​តាំង​ពី​ម៉ោង ៨ រហូត​ដល់​ម៉ោង ១២​ថ្ងៃ​ត្រង់ ​ថ្ងៃ​ទី​៥ មករា។

  • ​អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​មេមត់​ស្កាត់​ជួប​នាយក​រដ្ឋមន្ត្រី​ ពេល​សម្ពោធ​បើក​ការដ្ឋាន​សាលាខេត្ត​ត្បូងឃ្មុំ​​

    កម្លាំងចម្រុះ​ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះរារាំង​ប្រជាពលរដ្ឋ​ជាង​៥២៤​គ្រួសារមិនឲ្យ​ជួប​នាយករដ្ឋមន្ត្រី ដើម្បី​ស្វែងរក​ដំណោះស្រាយ​រឿង​ជម្លោះ​ដីធ្លី ដែល​បាន​អូសបន្លាយ​ជាង​៦ឆ្នាំ ដោយ​សមត្ថកិច្ច​អះអាងថា​ដើម្បី​ត្រួតពិនិត្យ​ចរាចរណ៍​ ។​ អ្នក​តវ៉ា​ម្នាក់​អ្នកស្រី អ៊ុន ស៊ូ​ចេង រស់នៅ​ភូមិ​ខ្នង​ក្រពើ​ខាងលិច ឃុំ​ត្រមោង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ឲ្យ​ VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៥ ខែ​មករា ឆ្នាំ​២០១៥នេះ​ថា ពួកគាត់​ជាង​៥២៤​គ្រួសារ រស់​នៅ​ទីតាំង​នោះតាំងពី​ឆ្នាំ​១៩៧៩​មក ដល់​ឆ្នាំ​២០០៨ ទើប​ក្រុមហ៊ុន​ឯកជន​មួយ​មក​អះអាងថា ដី​នោះ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុនដែល​រដ្ឋាភិបាល​ប្រគល់ឲ្យ​ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo