កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អ្នក​មាន​ទំនាស់​ដីធ្លី​ខកចិត្ត​នឹង​តុលាការ​ដែល​ចាត់ការ​តែ​លើ​ជនរងគ្រោះ​​

    អ្នក​មាន​ទំនាស់​ដីធ្លី​នៅ​សហគមន៍​បឹង​ឈូក នៅ​ថ្ងៃ​ចន្ទ​នេះ ខកចិត្ត​នឹង​តុលាការ​ដែល​មិន​បាន​ចាត់ការ​ទៅលើ​អ្នក​រំលោភ​ដី បែរ​ជា​កោះហៅ​តំណាង​ពួកគេ​ឲ្យចូល​បំភ្លឺ​នៅ​តុលាការ ដោយ​ចោទ​ពី​បទ​ប្រើ​អំពើហិង្សា​លើ​អ្នកកាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត​ ។​ ​តំណាង​សហគមន៍​បឹង​ឈូក អ្នកស្រី ខៀវ ចិន្តា ដែល​ជាប់ចោទ​ដែរនោះ ថ្លែងថា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​បឹង​ឈូក​រង​នូវ​ភាពអយុត្តិធម៌​ពី​តុលាការ ក៏ដូចជា​អាជ្ញាធរ​ដែល​ចោទប្រកាន់​តំណាង​បួន​នាក់​ថា​បង្ករ​ហិង្សា​ខណៈ​ពួក​គេ​គ្មាន​កំហុស​សោះ ។ អ្នកស្រី​បន្ត​ថា​ពួកគេ​រងគ្រោះ​ពីរ​ជាន់ គឺ​ទាំង​ការបណ្តេញចេញ​ជា​ច្រើន​ដង​ពី​ដី​ដែល​ពួកគេ​រស់នៅ​ច្រើន​ឆ្នាំ​មកហើយ និង​រងគ្រោះ​ដោយសារ​តែ​តុលាការ​មិន​ឯករាជ្យ ។

  • ពលរដ្ឋ​រស់​នៅ​លើ​ដី​សម្បទាន​ខេត្ត​កំពត​ថា​ពូក​គាត់​ត្រូវ​ក្រុមហ៊ុន​គំរាម​ឲ្យ​លក់​ដី​ថោកៗ

    ប្រជាពលរដ្ឋ​មួយ​ចំនួន​រស់​នៅ​លើ​ដី​អភិវឌ្ឍន៍​ដំរីផុង ក្នុង​ភូមិ​ព្រៃទាយ ឃុំ​ត្រពាំងភ្លាំង ស្រុក​ឈូក ខេត្ត​កំពត បាន​តវ៉ា​នៅ​ថ្ងៃ​អាទិត្យ​ទី​៤ មករា ថា ពួកគាត់​ត្រូវ​បាន​មនុស្ស​មួយ​ក្រុម​ដែល​អះ​អាង​ថា ស្គាល់​មន្ត្រី​ថ្នាក់​កំពូល ចុះ​មក​បង្ខំ​ពួកគាត់​ឲ្យ​លក់​ដី​ទៅ​ឲ្យ​ពួក​គេ​ថោកៗ ហើយ​ថែម​ទាំង​គំរាម​រឹបអូស​យក​ដី​ទទេ បើ​ប្រជាពលរដ្ឋ​ណា​ហ៊ាន​តវ៉ា ឬ​ជំទាស់​មិន​ព្រម​លក់។ ប្រជាពលរដ្ឋ​សម្ដែង​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ខ្លាច​បាត់​បង់​ដី​ផ្ទះ​និង​ដី​កសិកម្ម​ដែល​រដ្ឋាភិបាល​បាន​ចែក​ជូន​ពួក​គាត់ ​ជា​ដីសម្បទាន​សង្គមកិច្ច ដើម្បី​រស់​នៅ​សាង​ជីវភាព​ថ្មី​លើ​ដី​នេះ។

  • តុលាការ​បើកសវនាកា​រ​សាកសួរ​សកម្មជន​ដីធ្លី​៤​នាក់​មក​ពី​សហគមន៍​បឹង​ឈូក​​

    សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បើក​សវនាការ​សាកសួ​រ​សកម្មជន​ដីធ្លី​៤​នាក់​មក​ពី​សហគមន៍​បឹង​ឈូក ដោយ​ចោទ​ពីបទ ប្រើ​អំពើហិង្សា​លើ​អ្នក​កាន់កាប់​អចលនវត្ថុ​ដោយ​សុចរិត តែ​អ្នក​ទាំង​៤​ថា​ជា​រឿង​អយុត្តិធម៌ និង​ជា​ការ​ចោទ​ដោយ​គ្មាន​មូលដ្ឋាន ។​ ​ពលរដ្ឋ​មក​ពី​សហគមន៍​បឹង​ឈូក​ទាំង​៤​នាក់​ដែល​ត្រូវ​តុលាការ​កោះហៅ​រួមមាន អ្នកស្រី ខៀវ ចិន្តា ប្រធាន​សហគមន៍​បឹង​ឈូក លោក កុល សោភា អ្នកស្រី កាំ​ង ណា​រ៉េ​ន និង​អ្នកស្រី ប៊ូ ម៉េង ។​

  • សមត្ថកិច្ច​រារាំង​ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​ដែល​មាន​ជម្លោះ​ដី​មិន​ឲ្យ​ជួប​នាយករដ្ឋមន្ត្រី ហ៊ុន សែន

    ពលរដ្ឋ​ជាង​៣០០​នាក់ តំណាង​ឲ្យ​៥២៤ គ្រួសារ ដែល​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​មេមត់ មក​ពី​ឃុំ​ត្រមូង ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ត្រូវ​បាន​សមត្ថកិច្ច​ដាក់​បារាស​រារាំង មិន​ឲ្យ​ជួប​នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ សាលាខេត្ត​ត្បូងឃ្មុំ នៅ​ព្រឹក​ថ្ងៃ​ទី ០៥ មករា។ នៅ​ចម្ងាយ​ជាង​៣គីឡូម៉ែត្រ ពី​កន្លែង​សម្ពោធ​សាលាខេត្ត​ត្បូងឃ្មុំ មាន​សមត្ថកិច្ច​ដាក់​បារាស រហូត​ដល់​៣​ចំណុច ម្ដុំ​ផ្លូវ​ជាតិ​លេខ​៧៣ ភូមិ​និគមលើ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ។

  • កម្លាំង​ចម្រុះ​​ជា​ច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ

    ក្នុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​បុណ្យ​បង្សុកូល​រំលឹក​ខួប​កម្មករ ៥​នាក់​ស្លាប់​ដោយសារ​កង​ទាហាន​បាញ់​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រង កង​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ច្រើន​រយ​នាក់។ ការ​បង្ហាញ​វត្តមាន​នៃ​កង​កម្លាំង​ដ៏​ស្អេកស្កះ​នៅ​ពេល​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ថា អាជ្ញាធរ​ចង់​បង្ហាញ​សាច់ដុំ​ជា​ថ្មី​ទៀត​ប្រឆាំង​ក្រុម​អ្នក​តវ៉ា។

  • ​សង្គម​ស៊ីវិល​លើកឡើងថា ក្នុង​រយៈពេល​៥​ឆ្នាំ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាប់បាន​តែ​ត្រី​ល្អិត​​

    សង្គម​ស៊ីវិល​មើលឃើញថា ការ​កម្ចាត់​អំពើ​ពុករលួយ​នៅ​កម្ពុជា​នៅមានកម្រិត ខណៈ​អ្នកប្រព្រឹត្ត​អំពើពុករលួយ​មាន​ឋានៈ​ធំៗ​មិន​ត្រូវ​បាន​ចាត់ការ​នៅឡើយ ដោយ​ពួកគេ​ជំរុញ​ឲ្យ​ស្ថាប័ន​អង្គភាព​ប្រឆាំង​អំពើពុករលួយ បង្កើន​ការចាត់វិធានការ​ដោយ​ស្មើភាព​គ្នា ដើម្បី​ធានាបាន​យុត្តិធម៌​សង្គម​។​

  • កម្លាំង​ចម្រុះ​​ជា​ច្រើន​នាក់​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ

    ក្នុង​ពេល​គណបក្ស​សង្គ្រោះ​ជាតិ រៀបចំ​ធ្វើ​បុណ្យ​បង្សុកូល​រំលឹក​ខួប​កម្មករ ៥​នាក់​ស្លាប់​ដោយសារ​កង​ទាហាន​បាញ់​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រង កង​កម្លាំង​មាន​សមត្ថកិច្ច​ចម្រុះ​របស់​រដ្ឋាភិបាល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ទីលាន​ប្រជាធិបតេយ្យ​ជា​ច្រើន​រយ​នាក់។ ការ​បង្ហាញ​វត្តមាន​នៃ​កង​កម្លាំង​ដ៏​ស្អេកស្កះ​នៅ​ពេល​នេះ ត្រូវ​បាន​អង្គការ​សង្គម​ស៊ីវិល និង​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ចាត់​ទុក​ថា អាជ្ញាធរ​ចង់​បង្ហាញ​សាច់ដុំ​ជា​ថ្មី​ទៀត​ប្រឆាំង​ក្រុម​អ្នក​តវ៉ា។

  • ក្រុម​គ្រួសារ​ទណ្ឌិត​សម្លាប់​អ្នក​កាសែត​នៅ​កំពង់ឆ្នាំង​ប្ដឹង​សើរើ​សំណុំ​រឿង

    សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង នឹង​បើក​សវនាការ​ជំនុំជម្រះ​សំណុំ​រឿង​សម្លាប់​អ្នក​កាសែត​មាគ៌ា​កម្ពុជា ឡើង​វិញ។ ការ​លើក​សំណុំ​រឿង​មក​ជម្រះ​ឡើង​វិញ​នេះ គឺ​បន្ទាប់​ពី​គ្រួសារ​ទណ្ឌិត​ម្នាក់​ក្នុង​ចំណោម ៦​នាក់ ប្ដឹង​ទាស់​សេចក្ដី​សម្រេច​របស់​តុលាការ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ ១៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥​លាន​រៀល ពី​បទ​មនុស្ស​ឃាត​លើ​អ្នក​កាសែត​កាល​ពី​ដើម​ឆ្នាំ​២០១៤។

  • ​អភិបាលស្រុក​កែវ​សីមា​នាំ​កម្លាំងចម្រុះ​ដណ្តើម​គ្រឿងចក្រ​ពី​ជនជាតិដើម​ភាគតិច​​

    អភិបាលស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ដឹកនាំ​សមត្ថកិច្ច​ចម្រុះ​រាប់សិប​នាក់ទៅ​ដណ្តើម​យក​គ្រឿងចក្រ និង​រថយន្ត​របស់​ក្រុមហ៊ុន​ប៊ិញ​ភឿក​១ ដែល​ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង ឃាត់​ទុក​អស់​ជាច្រើន​ថ្ងៃ​ ។​ កាលពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ​ឆ្នាំ​២០១៤ ប្រជា​សហគមន៍​ជនជាតិដើម​ភាគតិច​ព្នង នៅក្នុង​ភូមិ​ចក់​ចារ ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី និង​កំពុង​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ប៊ិញ​ភឿក​១ បាន​ឃាត់ទុក​គ្រឿងចក្រ​១​គ្រឿង និង​រថយន្ត​មួយ​បាំង​កន្លះ​របស់​ក្រុមហ៊ុន​វៀតណាម ដោយ​ចោទ​ថា​បាន​ឈូសឆាយ​ដី​របស់​ពួកគេ​ ។​

  • សមត្ថកិច្ចចម្រុះ​រារាំង និង​ព្រមាន​បង្ក្រាប​ក្រុម​អ្នក​ហែ​ក្បួន​​

    សមត្ថកិច្ចចម្រុះ​រាជធានី​ភ្នំពេញ រារាំង​ការហែក្បួន​របស់​ប្រជាពលរដ្ឋ កម្មករ និង​ព្រះសង្ឃ ដែល​ធ្វើដំណើរ​ពី​ផ្លូវ​វ៉េងស្រេងសំដៅ​ទៅ​បុរី​កីឡា ដោយ​ដាក់​កំហិត​ឲ្យ​ពួកគេ​បំបែកជួ​រក្នុង​រយៈពេល​១០​នាទី មិន​ដូច្នោះ​នឹង​ចាត់វិធានការ ​។​ កម្លាំងប្រដាប់អាវុធជាង​១០០​នាក់ ប្រដាប់​ដោយ​ខែល និង​អាវុធ​ស្វ័យប្រវត្តិ​គ្រប់​ដៃ ដឹកនាំ​ដោយ​លោក ​រ័ត្ន ស្រ៊ាង នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះបាន​រារាំង​ក្បួន​ដំណើរ​របស់​ជនរងគ្រោះ​២៣​នាក់ ព្រះសង្ឃ និង​អ្នកមាន​ជម្លោះ​ដីធ្លី​នៅ​កន្លែង​ថ្លឹង​រថយន្ត​តាម​ដងផ្លូ​វវ៉េងស្រេង ដោយ​បង្ខំ​ឲ្យ​ពួកគេ​បំបែក​ការដើរ​ហែ​ក្បួន​នោះ​ ។

  • សាលា​ក្រុង​មិន​អនុញ្ញាត​ឲ្យ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​បង្សុកូល​នៅ​ទីលាន​ប្រជាធិបតេយ្យ

    សាលា​រាជធានី​ភ្នំពេញ ប្រកាស​នៅ​ថ្ងៃ​ទី​៣ មករា ថា ខ្លួន​មិន​អនុញ្ញាត​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ជួប​ជុំ​នៅ​ទីលាន​ប្រជាធិបតេយ្យ​នៅ​ព្រឹក​ថ្ងៃ​ទី​៤ ខែ​មករា ដើម្បី​សម្ដែង​មតិ និង​រៀបចំ​ធ្វើ​ពិធី​បង្សុកូល​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ឋ​អ្នក​បាត់​បង់​ជីវិត​គម្រប់​ខួប​១​ឆ្នាំ​នោះ​ឡើយ។ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ មាន​ប្រសាសន៍​ថា ការ​ជួប​ជុំ​របស់​គណបក្ស​ប្រឆាំង គឺ​មាន​ចេតនា​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នយោបាយ​លើ​អ្នក​ស្លាប់​កាល​ពី​ឆ្នាំ​ទៅ។ លោក​ថា ការ​ជួប​ជុំ​របស់​គណបក្ស​សង្គ្រោះ​ជាតិ គឺ​មាន​ចរិត​ញុះញង់ និង​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សន្តិសុខ​សង្គម ក្នុង​ពេល​ដែល​កម្ពុជា កំពុង​តែ​មាន​ស្ថិរភាព​ល្អ​ហើយ​នោះ។

  • សមត្ថកិច្ចចម្រុះ​បន្ត​ឡោម​ព័ទ្ធ​ពលរដ្ឋ​បុរី​កីឡា​​

    ​សមត្ថកិច្ច​ចម្រុះរាជធានី​ភ្នំពេញ បន្ត​តាម​ទៅ​ឡោមព័ទ្ធ​ប្រជាពលរដ្ឋ​បុរី​កីឡា មិន​ឲ្យ​ហែ​ញត្តិ​ពី​ទីនោះ​ទៅ​កាន់​រដ្ឋសភា​ជាតិ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​រក​ដំណោះស្រាយ​ករណី​អាជ្ញាធរ និង​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​បណ្ដេញ​ពួកគេ​ចេញពី​លំនៅដ្ឋាន​ទាំង​បង្ខំ​អស់​រយៈពេល​បី​ឆ្នាំ​មកហើយ​ ។​ ​កងកម្លាំងប្រដាប់អាវុធ​ចម្រុះ​រាប់សិប​នាក់ ដឹកនាំ​ដោយ​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ លោក​ រ័ត្ន ស្រ៊ាង នៅ​ថ្ងៃ​ត្រង់ ថ្ងៃ​សៅរ៍ ទី​៣ ខែ​មករា នេះ ដាក់ពង្រាយ​គ្រប់​ច្រកចេញ​ចូល​ទៅ​កាន់​សហគម​ន៍​បុរី​កីឡា ដើម្បី​រារាំង​យុទ្ធនាការ​របស់​ពួកគេ ដែល​គ្រោង​យក​ញត្តិ​ទៅ​កាន់​រដ្ឋសភា​ជាតិ ក្នុង​ទិវា​ប្រារព្ធ​ខួប​បី​ឆ្នាំ​នៃ​ការបណ្ដេញចេញ​ពី​លំនៅដ្ឋាន​ទាំង​បង្ខំ​។

  • ​ពលរដ្ឋ​និង​ព្រះសង្ឃ​ជាង​៣០០​អង្គ​/​នាក់​ប្រារព្ធ​ខួប​មួយ​ឆ្នាំ​នៃ​ការបង្ក្រាប​ដោយហិង្សា​នៅ​ផ្លូវវ៉េង​ស្រេង​​

    កម្មករ ព្រះសង្ឃ អ្នក​មាន​ជម្លោះ​ដីធ្លី និង​អង្គការ​សង្គម​ស៊ីវិល នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ធ្វើ​ពិធី​បង្សុកូល​រំឭក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ​ដោយ​ការបង្ក្រាប​ដោយ​ហិង្សា​នៅ​ផ្លូវវ៉េងស្រេង កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ទទួលខុសត្រូ​វ និង​រក​យុត្តិធម៌​ជូន​អ្នក​ស្លាប់​ ។​ ​ក្រុម​អ្នកចូលរួម​ក្នុង​ពិធី​បង្សុកូល ដែល​មាន​គ្នា​ជាង​៣០០​នាក់ ដៃ​កាន់​ផ្កាឈូក និង​ធូប​ទាន លើ​ក្បាល​មាន​ពាក់​បូ​ពណ៌​ខ្មៅ ចំណែកឯ​ព្រះសង្ឃ​សូត្រធម៌​ទ្រហឹង តាម​បណ្ដោយ​ផ្លូវវ៉េង​ស្រេង ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា ដើម្បី​ឧទ្ទិស​កុសលដល់​ជនរងគ្រោះ ដែល​ស្លាប់​ដោយ​ការបង្ក្រាប​កាលពី​១​ឆ្នាំ​កន្លង​ទៅ ​។​

  • សង្គ្រោះ​ជាតិ​ប្ដូរ​ទីតាំង​ប្រារព្ធ​ខួប​១​ឆ្នាំ​នៃ​អ្នក​ស្លាប់​នៅ​ផ្លូវ​វ៉េងស្រេង​ទៅ​ស្នាក់ការ​កណ្ដាល​បក្ស​វិញ​​

    គណបក្ស​សង្គ្រោះ​ជាតិ សម្រេច​ផ្លាស់ប្ដូរ​ទីតាំង​ប្រារព្ធ​ពិធី​រំ​ឮ​ក​ខួប​មួយ​ឆ្នាំ នៃ​ព្រឹត្តិការណ៍​បាញ់សម្លាប់​បាតុករ នៅ​ផ្លូវវេង​ស្រេង ទៅ​ទីស្នាក់ការ​កណ្ដាល​របស់​បក្ស​នេះ​វិញ បន្ទាប់​ពី​សាលា​រាជធានី​បាន​បដិសេធ​សំណើ​របស់​បក្ស​នេះ​ចំនួន​ពីរលើក ។​ ​សាលា​រាជធានី​ភ្នំពេញ​បាន​បដិសេធ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​ពីរលើក ដែល​លើក​ទី​១​ស្នើសុំ​ទីតាំង​មុខ​សួន​កាណាឌីយ៉ា ដើម្បី​ប្រារព្ធ​ពិធី​បង្សុកុល​គម្រប់​ខួប​១​ឆ្នាំឧ​ទិ្ទ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធ​អ្នក​បាត់បង់​ជីវិត​នៅលើ​ផ្លូវ​វ៉េងស្រេង និង​លើក​ទី​ពីរ​ស្នើ​សុំ​យក​ទីលាន​ប្រជាធិបតេយ្យ​ដើម្បី​សម្ដែង​មតិ និង​រៀបចំ​ពិធី​បង្សុកូល ។​

  • ​ជនរងគ្រោះ​ដោយ​ការបង្ក្រាប​នៅ​ផ្លូវវ៉េង​ស្រេង​ ទទូច​ឲ្យ​រដ្ឋសភា​កោះហៅ​រដ្ឋមន្ត្រី​ពីរ​រូប​សាកសួរ​​

    ជនរងគ្រោះ​ដោយ​ការបង្ក្រាប​នៅ​ផ្លូវវ៉េង​ស្រេង នៅ​ថ្ងៃ​សៅរ៍​នេះ​ជួបជុំគ្នា​នៅ​ជិត​សួន​ឧស្សាហកម្ម​កាណាឌីយ៉ា តាម​បណ្ដោយ​ផ្លូវវ៉េង​ស្រេង ធ្វើ​ពិធី​បង្សុកូល និង​រំឭក​ខួប​មួយ​ឆ្នាំ​នៃ​ការបង្ក្រាប​លើ​ពួកគេ ដើម្បី​ជំរុញ​ឲ្យ​រដ្ឋសភា​កោះហៅ​រដ្ឋមន្ត្រី​ពីរ​រូប​ឲ្យចូល​បំភ្លឺ ករណី​បង្ក្រាប​ដោយ​ហិង្សា​បណ្ដាលឲ្យ​មនុស្ស​ស្លាប់ និង​រងរបួស​រាប់សិប​នាក់ ដែល​រហូត​មកដល់ពេលនេះ​មិន​ទាន់​រក​អ្នកទទួលខុសត្រូវ​ឃើញ​ ។​

  • ពលរដ្ឋ​ឃុំ​កោះស្ដេច​ខេត្ត​កោះកុង​បន្ត​តវ៉ា​សុំ​អន្តរាគមន៍​បើក​ផ្លូវ​ចូល​ភូមិ​ដែល​ក្រុមហ៊ុន​ចិន​បិទ

    តំណាង​ប្រជាពលរដ្ឋ​ប្រមាណ ៣០​គ្រួសារ រស់នៅ​ឃុំ​កោះស្ដេច ស្រុក​គីរីសាគរ ខេត្ត​កោះកុង បន្ត​ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ស្ថាប័ន​ពាក់ព័ន្ធ ឲ្យ​ជួយ​ដោះស្រាយ​កង្វល់​ដែល​ក្រុមហ៊ុន​ចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group Co., Ltd) បាន​ដឹក​ដី​ចាក់​បិទ​ផ្លូវ​មិន​ឲ្យ​ពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ចូល​ភូមិ​ជាង ១​សប្ដាហ៍​កន្លង​ទៅ​នេះ។

  • ​អាជ្ញាធរ​បដិសេធ​សំណើ​បក្ស​សង្គ្រោះ​ជាតិ​ធ្វើ​ពិធី​បង្សុកុល​នៅទី​លានប្រជាធិបតេយ្យនៅ​ថ្ងៃស្អែក​​

    សាលា​រាជធានី​ភ្នំពេញបដិសេធ​សំណើ​របស់​គណបក្ស​សង្គ្រោះ​ជាតិ សុំ​ទីលាន​ប្រជាធិបតេយ្យដើម្បី​សម្ដែង​មតិ និង​រៀបចំ​ពិធី​បង្សុកុល​គម្រប់​ខួប១ឆ្នាំ ដើម្បីឧ​ទិ្ទ​កុសល​ជូន​ដល់​វិញ្ញាណក្ខន្ធអ្នក​បាត់បង់​ជីវិត​នៅលើ​ផ្លូវ​វ៉េងស្រេង​ ។​ កាលពី​ថ្ងៃ​ទី​០២ ខែ​មករា ឆ្នាំ​២០១៥ គណបក្ស​សង្គ្រោះ​ជាតិ បាន​ស្នើសុំ​គណៈកម្មាធិការ​ប្រតិបត្តិ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ពិធី​បង្សុកូលនៅ​ថ្ងៃ​៤ ខែ​មករា ឆ្នាំ​២០១៥ វេលា​ម៉ោង​៨​ព្រឹក ដើម្បី​ឧទ្ទិ​កុសល​ជូន​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ស្លាប់​នៅ​បណ្តោយ​ផ្លូវវ៉េងស្រេង ដោយ​មាន​វត្តមាន​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក សម រង្ស៊ី និង​អនុប្រធាន​គណបក្ស​លោក កឹម សុខា រួម​ទាំង​អ្នកចូលរួម​ផ្សេង​ទៀត​ប្រមាណ​១០០​នាក់ ។​

  • ​កម្លាំងចម្រុះ​ទទួលជោគជ័យ​ក្នុង​ការរារាំង​ពលរដ្ឋ​បុរី​កីឡា​មិន​ឲ្យ​ហែ​ក្បួន​ទៅកាន់​រដ្ឋសភា​​

    ​ប្រជា​សហគមន៍​បុរី​កីឡា នៅ​ល្ងាច​ថ្ងៃ​សៅរ៍​នេះ សម្រេច​ផ្អាក​ការដើរ​ហែ​ក្បួន​យក​ញត្តិ​ទៅ​កាន់​រដ្ឋសភា ក្រោយ​ពេល​សមត្ថកិច្ច​ចម្រុះ​រាជធានី​ភ្នំពេញ​រាប់សិប​នាក់ ដាក់ពង្រាយ​បិទ​ច្រកចេញ​ចូល​សហគមន៍​នេះ​ ។​ ​តំណាង​សហគមន៍​បុរី​កីឡា​ម្នាក់ អ្នកស្រី ​ឆាយ គឹម​ហ៊​ន មានប្រសាសន៍ថា ប្រជាពលរដ្ឋ​សម្រេច​ផ្អាក​ការដើ​រហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា ដោយសារ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ពង្រាយ​ព័ទ្ធ​ច្រកចេញ​ចូល​បុរី​កីឡា ហើយ​ប្រជាពលរដ្ឋ​មិន​ចង់ឲ្យ​មាន​ការប៉ះទង្គិ​ច​ជាមួយ​កម្លាំង​ចម្រុះ​ទាំងនោះ ​។ អ្នកស្រីសម្ដែង​ការសោកស្ដាយ និង​អន់ចិត្តដែល​កម្លាំង​ចម្រុះ​ទាំងនោះរារាំង​ពួកគេ​មិន​ឲ្យ​យក​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភា​ជាតិ​កម្ពុ​ជា ដើម្បី​ឲ្យ​តំណាងរាស្ត្រ​បាន​ដឹងឮ​ពី​ទុក្ខលំបាក​របស់​ពួកគេ រស់​វេទនា​អស់​រយៈពេល​បី​ឆ្នាំ​លើ​គំនរ​សំរាម និង​ជា​ពិសេស​រង​នូវ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន អាជ្ញធ​ររាជធានី​ភ្នំពេញ និង​ភាគី​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច​។

  • ​ប្រជា​សហគមន៍​បុរី​កីឡា​ប្រារព្ធ​ខួប​បី​ឆ្នាំ​នៃ​ទុក្ខវេទនា​របស់​ខ្លួន​ជំរុញ​រក​ដំណោះស្រាយ​​

    អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ប្រារព្វ​ខួប​បី​ឆ្នាំ​នៃ​ការបណ្ដេញចេញ​ទាំង​បង្ខំ ដោយ​មាន​សំណង​តិចតួច ដើម្បី​រំឭក​ពី​ទុក្ខសោក​របស់ខ្លួន ព្រម​ទាំង​នឹង​ហែ​ញត្តិ​ទៅ​ដាក់​នៅ​រដ្ឋសភាជាតិ រក​អន្តរាគមន៍​ជំរុញ​ល្បឿន​រក​ដំណោះស្រាយ ។​ ​អ្នកស្រី​ ឆាយ គឹម​ហ៊​ន ឲ្យ​ VOD ដឹង​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៣ ខែ​មករា ឆ្នាំ​២០១៥នេះ​ថា ការ​ដែល​ប្រជា​សហគមន៍​បុរី​កីឡា​ប្រារព្ធ​ទិ​វា​បី​ឆ្នាំ​នៃ​ការបណ្ដេញចេញ​នេះ ដើម្បី​ឲ្យ​រដ្ឋាភិបាល​បាន​ដឹង​ពី​ទុក្ខវេទនា​របស់​ពួកគាត់ ដែល​រស់នៅ​ដោយ​គ្មាន​លំនៅដ្ឋាន​ពិតប្រាកដ រស់នៅ​លើ​គំនរ​សំរាម​ដោយ​គ្មាន​អនាម័យ ជាពិសេស​គឺ​ការ​ធ្វើទុក្ខបុកម្នេញ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន និង​រាជធានី​ភ្នំពេញ​។​

  • ​ពលរដ្ឋ​ជិត​៨០​គ្រួសារ​នៅ​សៀមរាប​បារម្ភ​បាត់​ផ្ទះ ដោយសារ​គម្រោង​សង់​អាង​ស្តុក​ទឹក​​

    ប្រជាពលរដ្ឋ​៧៥​គ្រួសារ នៅ​ស្រុក​ស្វាយ​លើ ខេត្ដ​សៀមរាប ស្វែងរក​អន្ដរាគមន៍​ពី​តំណាងរាស្ដ្រ និង​អភិបាលខេត្ដ​នេះ​ឲ្យជួយ​ទប់ស្កាត់ គម្រោង​លើក​ទំនប់​ទឹក​កាត់​ទទឹង​អូរ ដើម្បី​ធ្វើ​អាងទឹក​សម្រាប់​ផ្គត់​ផ្គង់ដល់​កងទ័ព ដែល​ពួកគេ​អះអាងថា អាច​បណ្ដាលឲ្យ​ទឹក​លិច​លំនៅដ្ឋាន និង​ដំណាំ​ពួកគាត់​ដែល​នៅ​ពី​ខាងលើ ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo