កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ​បណ្ដាញ​ព្រះសង្ឃ​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ​បញ្ហា​គាបសង្កត់​ក្នុង​វត្ត​២​នៅ​បាត់ដំបង​​

    បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ ស្នើ​រាជរដ្ឋាភិបាល​ដោះស្រាយ​បញ្ហា​នៅក្នុង​វត្ត​ដំណាក់​បេង និង​អន្តរាគមន៍​បញ្ឃប់​ការរំលោភបំពា​ន​មកលើ​វត្តភ្នំ​ខ្ពស់​ដែល​ត្រូវ​គេ​អះអាង​ថា​ចៅអធិការ​វត្ត​ត្រូវបាន​បញ្ឈប់​ព្រោះ​រឿង​នយោបាយ។​ ​ស្ថាបនិក​បណ្តាញ​ព្រះសង្ឃ​ឯករាជ្យ​ព្រះ​តេជ​គុណ ប៊ុត ប៊ុនតិញ មាន​សង្ឃដីកា​នៅក្នុង​សន្និសីទ្ធ​សារព័ត៌មាន​នៅ​ភោជនីយដ្ឋាន​បៃតង នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ថា ទង្វើ​របស់​មន្ត្រី​សង្ឃ​ក្នុង​ខេត្ត​បាត់ដំបង ដែល​ព្រះ​តេជគុណ​អះអាងថា​បានរួម​ដៃ​ជាមួយ​មន្ទីរ​ធម្មការ និង​សាសនា​ជា​បញ្ហា​ខុសឆ្គង​។

  • អ្នក​ភូមិ​បឹងកក់​តវ៉ា​ឲ្យ​សាលា​រាជធានី​ដាក់​ពលរដ្ឋ​១៥​គ្រួសារ​បន្ថែម​ចូលក្នុង​ដី​ទំហំ​១២,៤៤​ហិកតា​​

    អ្នក​ភូមិ​បឹងកក់ អតីត​បឹងកក់ បុរី​កីឡា និង​សហគមន៍​មាន​បញ្ហា​ដីធ្លី​ផ្សេងទៀត ប្រមាណ​ជា​៦០​នាក់​តវ៉ា​នៅ​មុខ​សាលា​រាជធានី នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ទាមទារ​ឲ្យ​លោក ប៉ា សុជាតិ​វង្ស អភិបាលរាជធានី​ភ្នំពេញ ដាក់បញ្ចូល​ពលរដ្ឋ​នៅ​ភូមិ​១ ចំនួន​១៥​គ្រួសារ​ចូល​ទៅក្នុង​ដី​ទំហំ​១២,៤៤​ហិកតា​។​ ពលរដ្ឋ​តំបន់​បឹងកក់​លោក ចាន់ ពុទ្ធិស័​ក្ត ចោទ​ថា​សាលា​រាជធានី​ភ្នំពេញ​មាន​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ ខណៈ​ស្ថាប័ន​នេះ​មិន​ព្រម​គោរព​តាម​សេចក្តីសម្រេច​របស់​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន ​សែន ដែល​លោក​បាន​ចេញ​អនុក្រឹត្យ​ថា​កាត់​ដី​១២,៤៤​ហិកតា ឲ្យ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ពិតប្រាកដ តែ​ដល់​ពេល​នេះ​សាលា​រាជធានី បែរជា​មិន​ទទួលខុសត្រូវ​លើ​ពលរដ្ឋ​១៥​គ្រួសារ​នៅ​ក្នុង​ភូមិ​១​ក្រុម​៨​។

  • មនុស្ស​ជិត​២០​នាក់​របួស​ក្នុង​ពេល​កម្លាំង​សន្តិសុខ​វាយ​បំបែក​អ្នក​តវ៉ា​រឿង​ដី

    មាន​មនុស្ស​ចំនួន​ជិត ២០​នាក់ រង​របួស​នៅ​ក្នុង​ពេល​កង​សន្តិសុខ​ខណ្ឌ​​ដូនពេញ​ប្រើ​កម្លាំង​ដោយ​ហិង្សា​វាយ​បំបែក​លើ​អ្នក​តវ៉ា​រឿង​ដីធ្លី​មក​ពី​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​២០ តុលា។ ក្នុង​ចំណោម​អ្នក​រង​របួស​ គឺ​មាន​កុមារ​ផង។ ពលរដ្ឋ​ដែល​មាន​បញ្ហា​ដី​ធ្លី​នៅ​ឃុំ​កន្ទួត ស្រុក​ជាំ​ក្សាន្ត ខេត្ត​ព្រះវិហារ ជិត ១០០​នាក់ នាំ​គ្នា​ព្យាយាម​យក​លិខិត​សុំ​អន្តរាគមន៍​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ខុទ្ទកាល័យ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប៉ុន្តែ​កង​សន្តិសុខ​រារាំង​នៅ​សួនច្បារ​នាគ​បាញ់​ទឹក​ខាង​កើត​វិមាន​ឯករាជ្យ បាន​រារាំង​ក្បួន​អ្នក​តវ៉ា​ដោយ​មិន​ឲ្យ​ចូល​ទៅ​ជិត​ផ្ទះ​លោក​នាយករដ្ឋមន្ត្រី​ឡើយ។

  • អ្នក​មាន​ជម្លោះ​ដីធ្លី​របួ​សធ្ងន់​ និងស្រាល​ ក្រោយ​ការបង្រ្កាប​

    សមត្ថកិច្ចរាជធានីភ្នំពេញ​ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​ ចាប់ផ្តើមបង្រ្កាប​​អ្នក​មានជ​ម្លោះ​ដីធ្លី​ខេត្ត​ព្រះវិហារ​ដែល​តវ៉ា​សុំ​អន្តរាគមន៍ពីនាយករដ្ឋមន្រ្តី បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​រង​របួស​ធ្ងន់​ និងស្រាល។​ នៅ​ព្រឹក​ថ្ងៃចន្ទនេះ ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លីមកពីខេត្ត​ព្រះវិហារ​​ប្រមាណ​​២០០​នាក់​ បានដើរ​​ហែញត្តិនៅក្នុង​រាជ​ធានី​​​ភ្នំពេញ ​​​ដើម្បី​រកដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ខ្លួន។ប្រជា​ពលរ​ដ្ឋ​មាន​បំណង​​សុំ​អន្តរាគមន៍​ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​​ស្ថានទូត​នានា​នៅ​ក្នុងប្រទេស​​កម្ពុជា​ក្នុងការជំរុញ​ឲ្យ​មាន​ការចេញ​ប្លង់​កម្មសិទ្ធិ​ជូន​​ពួកគាត់។

  • កម្មករ​រោង​ចក្រ​​ Grand Twins ជាង​​៤ពាន់នាក់​​​តវ៉ា​ទាមទារ​ប្រាក់​អតីតភាព និង​លក្ខខណ្ឌ​ការ​ងារ​​

    កម្មករ​រោង​ចក្រ​ Grand Twins ជាង​៤​ពាន់​​នាក់​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ផ្ទុះ​ការ​តវ៉ា​នៅ​មុខ​រោង​ចក្រដើម្បី​ទាមទារ​​ឲ្យ​​រោងចក្រ​ផ្ដល់​ប្រាក់​អតីតភាព​ការងារ និង​លក្ខខណ្ឌ​ការ​ងារ​សមរម្យ​មួយ​ចំនួន ។ ​កម្មករ​ចូល​រួម​ការ​តវ៉ា​ កញ្ញា ស៊ី​ណា ​ប្រាប់​VODឲ្យ​ដឹង​ថា ​ក្រុម​កម្មករ​​ធ្វើ​ការ​ប្រមូល​ផ្ដុំ​ដើម្បី​ទាមទារ​ប្រាក់​អតីភាព​ការងារ​​ ដោយ​សារ​រោងចក្រ​នេះ​បាន​ប្ដូរ​ឈ្មោះ «សុំ​សងសំណង​ដល់កម្មករ​ពេល​ដែលរោង​ចក្រ​ដូរ​ឈ្មោះ​ពី QMI មក​ Grand Twins។

  • ពលរដ្ឋ​មានទំនាស់​ដីធ្លី​មកពី​ព្រះវិហារ​តវ៉ា​ទាមទារ​ប្លង់​កម្មសិទ្ធិ​

    ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លីមកពីខេត្ត​ព្រះវិហារ​​ប្រមាណ​​២០០​នាក់​ នៅព្រឹក​ថ្ងៃ​ចន្ទ​នេះ ដើរ​​ហែញត្តិនៅក្នុង​រាជ​ធានី​​​ភ្នំពេញ ​​​ដើម្បី​រកដំណោះស្រាយ​បញ្ហា​ដីធ្លី​របស់​ខ្លួន។ តំណាង​ពលរដ្ឋ​ម្នាក់​លោក សុខ ពៅ មកពី​ភូមិហ្មសែត សង្កាត់​ប៉ាលហាល ក្រុង​ព្រះវិហារ មានប្រសាសន៍​ថា គោល​បំណង​ដែល​ប្រជាពលរដ្ឋ​​ឡើង​មកតវ៉ា​នៅពេល​នេះ​ គឺ​ដើម្បី​សុំ​អន្តរាគមន៍​ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន​ និង​​ស្ថានទូត​នានា​នៅ​ក្នុងប្រទេស​​កម្ពុជា​ក្នុងការជំរុញ​ឲ្យ​មាន​ការចេញ​ប្លង់​កម្មសិទ្ធិ​ជូន​​ពួកគាត់។

  • ពលរដ្ឋ​រងគ្រោះ​ដីធ្លី​មកពី​ខេត្ត​ព្រះវិហារ អស់​ជំនឿ​លើ​ការសន្យា​របស់​មន្ត្រី​រដ្ឋ​​

    ពលរដ្ឋ​រងគ្រោះ​ដោយសារ​ដីធ្លី​មកពី​ខេត្ត​ព្រះវិហារ ដែល​ស្វែងរក​អន្តរាគមន៍​នៅ​រាជធានី​ភ្នំពេញ ជាច្រើន​ថ្ងៃ​មក​នោះ សម្តែង​ការខកចិត្ត​ទៅនឹង​ការសន្យា​របស់​គណៈកម្មកា​រ​ទទួលន្ទុក​ដោះស្រាយ​នៃ​រដ្ឋសភា ដោយ​សម្អាងថា​ជា​សន្យា​គ្មាន​ប្រសិទ្ធភាព​។​ ​ប្រតិកម្ម​របស់​ពលរ​ដ្ឋ​នេះ កើតឡើង​ខណៈ​ពួកគេ​ប្រមាណ​២០០​នាក់ បាន​ដើរដាក់​ញត្តិ​ទៅ​ស្ថានទូត​នៅ​ថ្ងៃ​ចន្ទ​នេះ រួម​មាន​ស្ថានទូត​ចិន រុស្ស៊ី អូស្រា្តលី និង​រដ្ឋសភា ដើម្បី​ឲ្យ​មន្ត្រី​ស្ថានទូត​ជំរុញ​ទៅ​រដ្ឋាភិបាល​ដោះស្រាយ​ជូន​ពួកគេ​។​

  • ពលរដ្ឋ​នៅ​ឱរ៉ាល់​សុំ​អន្តរាគមន៍​ពី​អភិបាល​ស្រុក​រឿង​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន​លីយ៉ុងផាត់

    ពលរដ្ឋ​បី​ឃុំ​នៅ​ឃុំ​ត្រពាំងជោរ ឃុំ​រស្មីសាមគ្គី ឃុំ​សង្កែសាទប ក្នុង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ ជា​ច្រើន​នាក់​ធ្វើ​ដំណើរ​ដោយ​ម៉ូតូ​និង​គោយន្ត ទៅ​កាន់​សាលាស្រុក​ឱរ៉ាល់ នៅ​ព្រឹក​ថ្ងៃ​ទី ២០ តុលា។ ក្នុង​ដំណើរ​តវ៉ា​នេះ​ពលរដ្ឋ​ទាមទារ​ឲ្យ​អភិបាលស្រុក​អន្តរាគមន៍ ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី ដែល​ក្រុមហ៊ុន​កំពង់ស្ពឺ​ស៊ូគរ (Sugar) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ និង​ក្រុមហ៊ុន អេច្ឆ អិល អេច្ឆ (HLH) ដែល​រំលោភ​បំពាន​ដី​រាប់​ពាន់​ហិកតារ​យក​ទៅ​ដាំ​អំពៅ និង​ដំឡូងមី។

  • ​ក្រសួង​មហាផ្ទៃ​បញ្ឈរជើង​មន្ត្រីនគរបាល​ខេត្តកំពង់ធំ​ម្នាក់​ករណី​កិបកេង​ថវិកាជាតិ​​

    ក្រសួងមហាផ្ទៃ​សម្រេច​ដក​នាយរង​ការិយាល័យ​ផែនការ​គណនេយ្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ម្នាក់​ឲ្យមក​បញ្ឈរជើង​នៅ​ក្រសួង ដើម្បី​ធ្វើ​ការស៊ើបអង្កេត​បន្ត ទាក់ទិន​នឹង​ករណី​កិបកេង​ប្រាក់​ផលប្រយោជន៍​របស់​នគ​របាល​ខេត្ត​នេះ​។​ ​សេចក្ដីប្រកាស​របស់​ក្រសួង​មហាផ្ទៃ​ចុះ​ហត្ថលេខា​ដោយ​លោក ស ខេង ថ្ងៃទី​១៧ ខែតុលា ដែល​VOD​ទើបតែ​ទទួលបាន​នៅ​ថ្ងៃ​អាទិត្យ​នេះ ឲ្យដឹងថា ក្រសួង​សម្រេច​ផ្ទេរ​ភារកិច្ច លោក ជឹម លក្ខិណា នាយរង​ការិយាល័យ​ផែនការ​គណនេយ្យ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ ឲ្យមក​នាយករដ្ឋាន​បុគ្គលិក ដើម្បី​ធ្វើ​ការត្រួតពិនិត្យ​ករណី​មិន​ប្រក្រតី ក្នុង​ការបើកប្រាក់​រំឭក​ឋានន្តរសក្តិ និង​មុខតំណែង​មន្ត្រីនគរបាល​ជាតិ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​។​

  • អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​គំរាមកំហែង​ប្រជាពលរដ្ឋ​មិន​ឲ្យ​ឡើងមក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ​​

    ​នគរបាល​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ កំពុង​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ធំ ចម្ការចេក ដើម្បី​បញ្ចុះបញ្ចូល​កុំឲ្យ​ពួកគេ​ឡើងមក​តវ៉ា​នៅ​រាជធា​នី​ភ្នំពេញ ដូចដែល​បាន​គ្រោង​ទុក។​ ​ប្រភព​ពី​តំណាង​ប្រជាពលរដ្ឋ លោក​គុជ វែង ឲ្យ​VOD​ដឹង​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​១៩ ខែតុលា នេះ​ថា នគរបាល​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ កំពុង​គំរាមកំហែង​អ្នក​ភូមិ​អូរ​ធំ ចម្ការចេក និង​ថ្មដា ក្រោយ​ពេល​ពួកគេ​មាន​គម្រោង​ដាក់​ញត្តិ​នៅ​សាលាខេត្ត​ពោធិ៍សាត់ និង​ដើរ​ដោយ​ថ្មើរជើង​មក​តវ៉ា​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រក​អន្តរាគមន៍​ពី​អាជ្ញាធរ​ថ្នាក់​ជាតិ​បន្តទៀត​។​ ​នៅ​ម៉ោង​ជិត​១០ ព្រឹក​ថ្ងៃ​នេះ VOD បាន​ទាក់ទង​ទៅ​ប្រជាពលរដ្ឋ​នៅ​ភូមិ​អូរ​ធំ ស្រុក​វាលវែង លោក ញ៉ ដើម្បី​បញ្ជាក់​ពី​ព័ត៌មាន​នេះ​។ លោក​បញ្ជាក់ថា លោក​មិន​អាច​និយាយ​អ្វី​បានទេ ព្រោះ​នគរបាល​ស្រុក​កំពុង​តែ​មក​និយាយ​លេង​នៅផ្ទះ​របស់​លោក​។​ VOD មិនទាន់​អាច​ទាក់ទង​សុំ​ការឆ្លើយតប​ពី​អាជ្ញាធរ​ស្រុក​វាលវែង បាន​ទេ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​។​

  • បក្សប្រឆាំង​អូស្ដ្រាលី​និង​សង្គម​ស៊ីវិល​កម្ពុជា​នឹង​ពិភាគ្សា​លើ​អនុស្សារណៈ​បញ្ជូន​ជនភៀសខ្លួន​ពី​អូស្ត្រាលី​មក​កម្ពុជា​​

    ​តំណាងរាស្ដ្រ​មកពី​បក្ស​បៃតង​ប្រទេស​អូស្ដ្រាលី នឹង​ជួបពិភាក្សា​ជាមួយ​សង្គម​ស៊ីវិល​នៅ​កម្ពុជា ពាក់ព័ន្ធ​នឹង​គម្រោង​បញ្ជូន​ជន​ភៀស​ខ្លួន​ពី​ប្រទេស​នេះ​មក​កម្ពុជា នៅ​ដើម​ខែ​វិច្ឆិកា​ខាងមុខនេះ​។​ ​យោង​តាម​សារ​អេឡិចត្រូនិច​មួយ​ផ្ញើ​ពី​ឈ្មោះ Alison Neyle ដែល​អះអាង​ថា គាត់​ធ្វើការ​ជាមួយ​សមាជិក​ព្រឹទ្ធសភា​អូស្ត្រាលី លោកស្រី Sarah Hanson-Young ឲ្យដឹងថា សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស​បៃតង ស្នើសុំ​ជួប​ប្រធាន​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា​លោក​ម៉ៅ ពិសេស និង​អង្គការ​សង្គម​ស៊ីវិល​នានា នៅ​ដើម​ខែ​វិច្ឆិកា​ខាងមុខ ដើម្បី​ពិភាក្សា​ពី​គម្រោង​បញ្ជូន​ជនភៀសខ្លួន ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​អូស្ត្រាលី មក​កម្ពុជា​។​

  • ​រដ្ឋាភិបាល​កម្ពុជា​ថា ការទទួល​ជន​ភៀស​ខ្លួនពីអូស្ដ្រាលី​ជា​កាតព្វកិច្ច​របស់​កម្ពុ​ជា​​

    ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​ជាថ្មី​ម្ដងទៀត​ថា ការទទួលយក​ជនភៀសខ្លួន​ពី​អូស្ដ្រាលី​ជា​កាតព្វកិច្ច​របស់​កម្ពុ​ជា​។​ ​រដ្ឋមន្ត្រី ប្រតិភូ​អមនាយករដ្ឋមន្ត្រី លោក កៅ គីម​ហួន បាន​ថ្លែង​ទៅកាន់​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ ក្នុង​សន្និសីទកាសែត​មួយ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​លោក ហ៊ុន សែន វិលត្រឡប់​ពី​ជំនួប​កំពូល​អាស៊ី អឺរ៉ុប នៅ​ប្រទេស​អ៊ីតាលី​ថា នាយករដ្ឋមន្ត្រី​កម្ពុជា និង​អូស្ដ្រាលី លោក​ហ៊ុន សែន និង​លោក តូ​នី អាប់​ប៊ុត បញ្ជាក់​ជា​ថ្មី​ថា ការទទួលយក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ដ្រាលី គឺ​ផ្អែក​លើ​លក្ខខណ្ឌ​ច្បាប់​អន្ដរជាតិ ព្រោះថា កម្ពុជា​គឺ​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​អន្ដរជាតិ​ស្ដី​ពី​ជនភៀសខ្លួន​។ លោក​កៅ គឹមហ៊ួន​បញ្ជាក់ថា កម្ពុជា​នឹង​ទទួល​យក​តែ​ជនភៀសខ្លួន​ទាំងឡាយណា ដែល​ស្ម័គ្រចិត្ត​មក​កម្ពុជា​តែ​ប៉ុណ្ណោះ​។

  • អាជ្ញាធរ​ខេត្ត​ពោធិ៍សាត់​រារាំង​មិន​ឲ្យ​អ្នក​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​ទៅ​ដាក់​ញត្តិ​នៅ​ទី​រួម​ខេត្ត និង​រាជធានី​ភ្នំពេញ​​

    អាជ្ញាធរ​ស្រុក​វាលវែង​រារាំង​តំណាង​ប្រជាពលរដ្ឋ មិនឲ្យ​ទៅ​ដាក់​ញត្តិ​តវ៉ា​រឿង​ជម្លោះ​ដីធ្លី​នៅ​សាលាខេត្ត​ពោធិ៍សាត់ និង​រាជធានី​ភ្នំពេញ​តាម​ការគ្រោងទុក​។​ ​អ្នក​តំណាង​សហគមន៍​ភូមិ​ក្បាល​ត្រាច ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ស្រុក​វាលវែង ដោយ​សារ​ជា​អ្នក​រង​គ្រោះ​ក្នុង​ជម្លោះ​ដីធ្លី​ដូចគ្នា លោក​គុជ វែង ឲ្យ​VOD​ដឹង​នៅ​រសៀល​ថ្ងៃ​អាទិត្យ​នេះ​ថា អាជ្ញាធរ​ស្រុក​វាលវែង នៅ​ម៉ោង​១២ ថ្ងៃត្រង់​ថ្ងៃ​អាទិត្យ​នេះ បាន​ឃាត់​តំណាង​ប្រជាពលរដ្ឋ​មកពី​ភូមិ​សង្គម​ថ្មី នៅ​ម្ដុំ​ភូមិ​ប្រមោយ​ជិត​ដល់​ស្រុក​ភ្នំ​ក្រវ៉ា​ញ ខណៈ​ពលរដ្ឋ​ទាំងនោះ​ធ្វើដំណើរ​ទៅ​សាលាខេត្ត​ពោធិ៍សាត់ ដើម្បី​ដាក់​ញត្តិ​។

  • លោក​ហ៊ុន​សែន​បញ្ជាក់​ជំហរ​អនុវត្ត​កិច្ច​ព្រមព្រៀង​ទទួល​ជន​ភៀស​ខ្លួន​អូស្ត្រាលី

    បន្ទាប់​​ពី​វិល​មក​ពី​ចូលរួម ​កិច្ច​ប្រជុំ​អាស៊ី អឺរ៉ុប នៅ​ប្រទេស​អ៊ីតាលី​នា​ថ្ងៃ​ទី​ ១៩​ តុលា លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​​បញ្ជាក់​អំពី​ជំនួប​ជា​មួយ​រដ្ឋមន្ត្រី​ការ​ប្រទេស​អូស្ត្រាលី​នៅ​ទី​នោះ គឺ​កម្ពុជា​នឹង​រក្សា​​ជំហរ​​​​ដដែល​លើ​​​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​ ទទួល​យក​ជន​ភៀស​ខ្លួន ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​កន្លង​មក។ ប៉ុន្តែ​អង្គការ​សង្គម​ស៊ីវិល គ្រោង​នឹង​ចេញ​មុខ​តវ៉ា​ប្រឆាំង​ លើ​ការ​អនុវត្តន៍​កិច្ច​ព្រមព្រៀង​នោះ។ បន្ទាប់​ពី​ទទួល​ដំណឹង​ថា​ប្រទេស​កម្ពុជា និង​អូស្ត្រាលី​គ្រោង​នឹង​អនុវត្តន៍​កិច្ចព្រមព្រៀង​លើ​ការ​​បញ្ជូន​និង​ទទួល​ជន​ភៀស​ខ្លួន​ ពី​ប្រទេស​អូស្ត្រាលី​មក​នោះ ក្រុម​​យុវជន​ ប្រជាពលរដ្ឋ​និង​និស្សិត ក៏​គ្រោង​នឹង​ចេញ​មុខ​តវ៉ា​ប្រឆាំង​ នឹង​ការ​អនុវត្តន៍​​កិច្ច​ព្រមព្រៀង​នោះ​ដែរ។

  • ក្លឹប​អ្នកកាសែត​ឯករាជ្យ​ថ្កោលទោស ការបាញ់សម្លាប់​អ្នកកាសែត​យ៉ាង​ព្រៃផ្សៃ​

    ក្លឹប​អ្នកកាសែត​ឯករាជ្យ ដែល​ហៅ​កាត់​ថា​(​ក​.​អ​.​ឯ​)​បាន ធ្វើការ​ថ្កោលទោស​យ៉ាង​ក្តៅ គគុក​បំផុត ចំពោះ​ខ្មាន់កាំភ្លើង មិន​ស្គាល់​អត្តសញ្ញាណ​ដែល បាន​បាញ់សម្លាប់​លោក តាំង ទ្រី សមាជិក​សមាគម​​អ្នកសារ​ព័ត៌​មាន​​ខ្មែរ​​ប្រជាធិប​តេយ្យ និង​ជា ​អ្នកឆ្លើយ​ឆ្លង​ព័ត៌មាន កាលពីវេលា​ម៉ោង ០១​ រំលង​​អាធ្រា​ត្រ ឈានចូល​​ថ្ងៃ​ទី ១២ ខែតុលា ឆ្នាំ​២០១៤ ។​ ​ករណី​បាញ់​សម្លាប់​លោក តាំង ទ្រី នេះ ត្រូវបាន​​បណ្តាញ​ព័ត៌មាន​នានា​​រាយ​ការណ៍​​ឱ្យដឹងថា លោក​ត្រូវបាន​​ខ្មាន់​កាំភ្លើងបាញ់​​ចំ​ប្រជុំ​ចិញ្ចើម​​ស្លាប់​នៅ​ចំណុច​​ភូមិ​ទួល​ពន្លៃ ឃុំ​ឃ្សឹ​ម ស្រុក​ស្នួល ខេត្ត​ក្រចេះ ខណៈពេល​​រថយន្ត​​របស់​​លោក​​កំពុងជាប់​ផុង ។​

  • រដ្ឋាភិបាល​ដក​ហូត​ដី​សម្បទាន​ចំនួន​១១ ​កន្លែង

    វ៉ាស៊ីនតោន— រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​និរាករណ៍អាជ្ញាបណ្ណ​ពី​ក្រុមហ៊ុនចំនួន​១១​ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទានសេដ្ឋកិច្ច​ហើយ​បង្ក​ការ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ហើយក្រុមហ៊ុន​ខ្លះមិន​បាន​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍​អ្វី​ទេ។ ប៉ុន្តែរដ្ឋាភិបាលមិន​បាន​បញ្ជាក់​ពី​ចំណាត់​ការ​ណាមួយ​ដើម្បី​ដាក់​ទោស​ក្រុម​ហ៊ុន​ដែល​បាន​ទទួល​យក​ដី​ទៅ​រាប់​ឆ្នាំ​ហើយ​ដោយ​មិន​អភិវឌ្ឍន៍​នោះ​ឡើយ។

  • សកម្មជន​គ្រោង​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​កិច្ចព្រមព្រៀង​កម្ពុជា​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​នេះ

    វ៉ាស៊ីនតោន— ពលរដ្ឋ​ខ្មែរ​ជាង​១.០០០​នាក់​គ្រោង​នឹង​ជួប​ជុំ​គ្នា​ដើរ​ជា​ក្បួន​ក្នុង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ​ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​លុបចោល​កិច្ចព្រម​ព្រៀង​ទទួល​ជនភៀស​ខ្លួន​មក​ពី​ប្រទេស​អូស្ត្រាលី។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រួម​មួយ​របស់​ក្រុម​អ្នក​តស៊ូ​មតិ​ចម្រុះ​គ្នា​ដែល​វីអូអេ​ទទួល​បាន។ ក្រុម​អ្នក​តវ៉ា​មាន​ព្រះសង្ឃ​ និស្សិត ​ជនរង​គ្រោះ​ដោយសារ​ដីធ្លី ​តំណាង​សហជីព​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នឹង​ដាក់​ញតិ្ត​នៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ សភា ​ស្ថានទូត​អូស្ត្រាលី​ ស្ថាតទូត​សហរដ្ឋ​អាមេរិក​ ការិយាល័យ​អង្គការ​សហប្រជាជាតិ ​និង​ការិយាល័យ​សហភាព​អឺរ៉ុប​ជាដើម។​

  • ​ព្រះសង្ឃ​មួយអង្គ​រងរបួស​ពេល​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​ជិត​ទីស្តីការគណៈរដ្ឋមន្ត្រី​​

    ព្រះសង្ឃ​មួយ​អង្គ​ដែល​ចូលរួម​ហែ​ក្បួន​ជាមួយ​បាតុករ​ជាង​១០០​នាក់ ដើម្បី​ប្រឆាំង​ជនអន្តោប្រវេសន៍​មក​ពី​អូស្ត្រាលី នៅ​ព្រឹក​នេះបាន​រងរបួស​នៅ​ជិត​ទីស្តីការគណៈរដ្ឋមន្ត្រី ពេលប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​។​ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ បាតុករ​ជាង​១០០​អង្គ​នាក់ បាន​ហែ​ក្បួន​យក​ញត្តិ​ទៅ​ដាក់​នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី បន្ទាប់ពី​ដាក់​នៅ​ស្ថានទូត​អាមេរិក​រួច​។ ក្នុង​ខ្លឹមសារ​ញត្តិ​បាតុករ​ទាមទារ​ឲ្យ​អូស្ត្រាលី​គោរព​សិទ្ធិ​ជនភៀសខ្លួន និងប្រឆាំង​ការបញ្ជូន​ជនភៀសខ្លួន​ចូលក្នុង​ទឹកដី​កម្ពុជា​។ ពេល​ហែ​ក្បួន​ដល់​ជិត​ទីស្តីការគណៈរដ្ឋមន្ត្រី​ក៏​មាន​សមត្ថកិច្ច​រាប់សិប​នាក់​ចេញ​មុខរារាំង ពេលនោះ​ក៏​មាន​ការប៉ះទង្គិច​ក្នុង​រយៈពេល​ខ្លី​មួយ បណ្តាល​ឲ្យ​ព្រះសង្ឃ​មួយអង្គ​រងរបួស​។​

  • តាំង ទ្រី ​ជា​អ្នក​កាសែត​រាយការណ៍​ដោយ​ស្ងប់​ស្ងាត់​ពី​ការ​ជួញដូរ​ឈើ

    ភ្នំពេញ— ការ​ស្លាប់​របស់​អ្នក​កាសែត​ក្នុង​ស្រុកម្នាក់​គឺ​លោក​ តាំង ទ្រី​ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​មួយ​ក្នុង​ឆាក​ជាតិ​និង​អន្តរជាតិថ្វី​បើកាសែត​«វាល​ឥន្ទ្រីយ៍»​ដែល​លោក​ធ្វើ​ការ​ផ្តល់​ព័ត៌មាន​ជូន​មានគេ​ស្គាល់នៅ​មាន​កម្រិត​ក៏ដោយ។ ​កាសែតនេះ​ចេញ​ផ្សាយ​ប្រចាំ​សប្តាហ៍។ លោក​ តាំង ទ្រី​ អាយុ​៤៨​ឆ្នាំ​ត្រូវ​បាន​ឃាតករ​មាន​គ្នា​ចំនួន​បី​នាក់​សុទ្ធសឹង​ជា​មន្ត្រី​កងម្លាំង​មាន​សមត្ថកិច្ច​ក្នុង​នោះ​មាន​មន្ត្រី​កង​រាជ​អាវុធ​ហត្ថ​ អតីត​មន្ត្រី​យោធា​ និង​ម្ចាស់​រថ​យន្តបាញ់​សម្លាប់នៅ​តាម​បណ្តោយ​ផ្លូវ​លំ​ជន​បទ​មួយ​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ស្រុក​ស្នួល​ខេត្ត​ក្រចេះ។

  • រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១១​បន្ថែម

    ខ្មែរ | ព័ត៌មាន​ថ្មីៗ | ដីធ្លី រដ្ឋាភិបាល​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​១១​បន្ថែម ដោយ ប្រាជ្ញ ចេវ 2014-10-17 អ៊ីម៉ែល មតិ ចែករំលែក បោះពុម្ព បោះពុម្ព ចែករំលែក មតិ អ៊ីម៉ែល សាយ សំអាល់ ៦២០ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក សាយ សំអាល់ ថ្លែង​ក្នុង​សន្និសីទ​កាសែត នា​ទីស្ដីការ​ក្រសួង នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤។ RFA/Brach Chev រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី​១៧ ខែ​តុលា សម្រេច​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ដែល​ទទួល​សិទ្ធិ​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន ១១​ក្រុមហ៊ុន​បន្ថែម​ទៀត ដោយសារ​ក្រុមហ៊ុន​ទាំង​នេះ​មិន​ធ្វើ​សកម្មភាព​អភិវឌ្ឍន៍ និង​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នោះ។ នេះ​ជា​លើក​ទី​២​ហើយ​ដែល​ក្រសួង​បរិស្ថាន ដក​សិទ្ធិ​ពី​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ហើយ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ដក​ហូត​ពី​ក្រុមហ៊ុន​ទាំង​១១​នេះ នឹង​ប្រគល់​ទៅ​ឲ្យ​ស្ថាប័ន​មាន​សមត្ថកិច្ច ដែន​ជម្រក​សត្វ​ព្រៃ ក្រសួង​បរិស្ថាន និង​ឧទ្យាន​ជាតិ មក​គ្រប់គ្រង​ដី​នោះ​វិញ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo