កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ប្រជាពលរដ្ឋ មានជម្លោះដីធ្លី នៅស្រុក ស្នួល នាំគ្នាដង្ហែ ញត្ដិជូន នាយករដ្ឋមន្ដ្រី
ប្រជាពលរដ្ឋ ជាង១០០នាក់ ដែលមានជម្លោះដីធ្លី នៅស្រុកស្នួល ខេត្ដក្រចេះ ហើយបានមកស្នាក់នៅក្នុងវត្ដ សាមគ្គីរង្សី ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ អស់ជាច្រើនថ្ងៃមកនោះ នៅព្រឹកព្រលឹមថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៤នេះបានសម្រេចនាំគ្នាដង្ហែក្បួន ដោយថ្មើជើង ចេញពីវត្ដ ឆ្ពោះទៅកាន់ភូមិ គ្រឹៈសម្ដេចនាយករដ្ឋមន្ដ្រី ក្នុងគោលបំណង ដាក់ញត្ដិនៅខុទ្ទកាល័យ សុំឱ្យសម្ដេចតេជោ ជួយដោះស្រាយបញ្ហាដីធ្លីរបស់ពួកគេ ។
-
អ្នកភូមិឡពាងទាមទារឲ្យតុលាការដោះលែងអ្នកភូមិ២នាក់
ពលរដ្ឋរស់នៅក្នុងសហគមន៍ដែលមានជម្លោះដីធ្លី បណ្ដាញព្រះសង្ឃ ជាង១រយនាក់បានរួមគ្នា ជាមួយពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំគ្នាដើរក្បួនពីទីតាំងទំនាស់ទៅតុលាការខេត្តដើម្បីតវ៉ាឲ្យដោះលែងអ្នកភូមិ២នាក់ដែលកំពុងជាប់ពន្ធនាគារ។
-
អ្នកភូមិឡពាង ដើរថ្មើរជើងទៅតុលាការ ដើម្បីគាំទ្រតំណាងរបស់ពួកគេដែលត្រូវកោះហៅ
អ្នកភូមិឡពាងខេត្តកំពង់ឆ្នាំងដែលកំពុងមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនKDC នៅព្រឹកថ្ងៃអង្គារនេះ ដើរជាក្បួនទៅសាលាដំបូងខេត្ត ដើម្បីគាំទ្រតំណាងរបស់ពួកគេ ដែលនឹងឡើងតុលាការនៅរសៀលថ្ងៃនេះ។
-
ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនម៉ែនសារុនសុំអន្តរាគមន៍ពីសាលាខេត្តត្បូងឃ្មុំ
ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ នៅឃុំជាំក្រវៀន ស្រុកមេមត់ នាំគ្នាមកសាលាខេត្តត្បូងឃ្មុំ នៅថ្ងៃទី៥ សីហា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍បញ្ហាជម្លោះដីធ្លីរបស់ពួកគាត់ជាមួយក្រុមហ៊ុន ម៉ែន សារុន។
-
អ្នកភូមិមានទំនាស់ដីនៅក្រចេះតវ៉ាដល់ផ្ទះ លោក ហ៊ុន សែន
អ្នកភូមិប្រមាណ ២០០គ្រួសារ មានទាំងកូនៗចូលរួមផង នៅព្រឹកថ្ងៃទី៥ សីហា នេះ នាំគ្នាហែក្បួនចេញពីវត្តសាមគ្គីរង្សី សង្កាត់ស្ទឹងមានជ័យ សំដៅទៅផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីសុំអន្តរាគមន៍ដោះស្រាយជម្លោះដីជូនពួកគាត់។
-
កម្មករជិត៣០នាក់ ដើរហែក្បួនទៅសាលាខេត្តព្រះសីហនុ ដើម្បីសុំអន្តរាគមន៍ពីអាជ្ញាធរ
កម្មករជិត៣០នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ Vantage River Textile ធ្វើបាតុកម្មដើរហែក្បួនទៅសាលាខេត្តព្រះសីហនុ ដើម្បីសុំឲ្យអាជ្ញាធរជួយអន្តរាគមន៍ ក្នុងករណីរោងចក្របញ្ឈប់កម្មករ និងទាមទារលក្ខខណ្ឌការងារ៨ចំណុច។
-
សេរីភាព ទទួលព័ត៌មាន និង តម្លាភាពផ្នែក នីតិប្បញ្ញត្តិ នៅកម្ពុជា
មជ្ឈមណ្ឌលសិទិ្ធ មនុស្សកម្ពុជា (CCHR) បានកំណត់ត្រា សង្ខេប ចំនួនចំណុចបី នៃតម្លាភាព ផ្នែកនីតិប្បញ្ញត្ដិ ដើម្បីបំពេញ នូវកង្វះតម្លាភាព រួមទាំងពុំមាន ច្បាប់ច្បាស់ លាស់គ្រប់គ្រាន់ លើសេរីភាព ទទួលព័ត៌មាន ដោយប្រជាពលរដ្ឋ មិនអាចអនុម័តច្បាប់ ដោយសេរី ដោយអាចផ្ទុយនឹងឆន្ទៈរបស់ សាធារណជន ដែលមានសំទ្បេងជំទាស់ ទន់ខ្សោយ។
-
អង្គការសង្គមស៊ីវិលនិងអ្នកជំនាញស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា
គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ មិនទាន់បានអនុវត្តចំណុចសំខាន់ៗនៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយថ្ងៃទី២២ កក្កដា ២០១៤ នៅឡើយទេ គឺបានត្រឹមតែលើកឡើងថា នឹងបន្តពិភាក្សាគ្នាតទៅទៀត។ ឆ្លើយតបទៅនឹងបញ្ហានេះ ក្រុមអង្គការសង្គមស៊ីវិល និងអ្នកជំនាញឯករាជ្យ បានចេញសេចក្ដីថ្លែងការណ៍រួមមួយដើម្បីផ្ដល់ជាអនុសាសន៍ដល់គណបក្សទាំងពីរ។
-
ពលរដ្ឋជាង១០០គ្រួសារនៅព្រះវិហារតវ៉ាប្រឆាំងក្រុមហ៊ុនដីសម្បទាន
ទំនាស់ដីនៅស្រុកគូលែន ខេត្តព្រះវិហារ បានកើនកម្ដៅជាបន្តបន្ទាប់ ដោយអ្នកស្រុកចាប់ផ្ដើមលើកគ្នាទៅរារាំងសកម្មភាពក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ដែលប្រើគ្រឿងចក្រឈូសឆាយដីស្រែនិងចំការ។ អ្នកស្រុកបានសម្រេចចិត្តនាំគ្នាបោះជំរំដើម្បីឃ្លាំមើលសកម្មភាពក្រុមហ៊ុន។
-
អតីតអ្នកបឹងកក់តវ៉ាដាក់ញត្តិជូនស្ថានទូតសិង្ហបុរី
អតីតភូមិបឹងកក់ ដែលកន្លងមក បានចាកចេញពីតំបន់បឹងកក់ប្រមាណ ៥០នាក់ ស្ថិតក្នុងចំណោមពលរដ្ឋរាប់ពាន់គ្រួសារ បានលើកគ្នាមកតវ៉ា លើកបដា និងដាក់ញត្តិជូនមន្ត្រីស្ថានទូតប្រទេសសិង្ហបុរី ប្រចាំកម្ពុជា ដើម្បីស្នើឲ្យក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH Group) ដែលបានចុះបញ្ជីក្នុងផ្សារហ៊ុនសិង្ហបុរី ផ្អាកសកម្មភាពទិញដីនៅតំបន់បឹងកក់ ដែលកំពុងមានទំនាស់។
-
វិភាគ៖ តើការដណ្ដើមយកដីប្រជាពលរដ្ឋពីសំណាក់នាយទុន និងអ្នកមានអំណាចក្នុងសម័យបច្ចុប្បន្ន ធ្វើឲ្យប៉ះពាល់យ៉ាងណាដល់ការដឹកនាំប្រទេសជាតិ និងស្ថានភាពសិទ្ធិមនុស្ស?
ចាប់ពីក្រោយការបោះឆ្នោតជាតិអាណត្តិទី៥ ដ៏ចម្រូងចម្រាស ដែលបណ្ដាលឲ្យជាប់គាំងនយោបាយរហូតមកដល់បច្ចុប្បន្ន ស្ថានភាពជម្លោះដីធ្លីនៅកម្ពុជាមានសម្ទុះឡើងយ៉ាងខ្លាំងក្លា។ ការដុតផ្ទះ បណ្ដេញប្រជាពលរដ្ឋចេញពីលំនៅដ្ឋានទាំងបង្ខំ បានកើតឡើងផ្ទួនៗគ្នា ចាប់ពីស្រុកបុទុមសាគរ ខេត្តកោះកុង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្រុកស្នួល ខេត្តក្រចេះ ដល់ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
អានបន្ត -
កម្មករកាត់ដេរនៅព្រះសីហនុ បន្តធ្វើកូដកម្មដើម្បីទាមទារឲ្យរោងចក្រទទួលចូលធ្វើការវិញ និងផ្ដល់លក្ខខណ្ឌការងារ៨ចំណុច
កម្មករជាង៣០នាក់នៅរោងចក្រកាត់ដេរសំលៀកបំពាក់ Vantage River Textile នៅខេត្តព្រះសីហនុបន្តធ្វើកូដកម្ម ដើម្បីទាមទារឲ្យរោងចក្រទទួលចូលធ្វើការវិញ និងផ្ដល់លក្ខខណ្ឌការងារ៨ចំណុច បន្ទាប់ពីការតវ៉ាកាលពីម្សិលមិញមិនមានដំណោះស្រាយ។
-
សង្គមស៊ីវិល គ្រោងដាក់ភស្តុតាងទៅតុលាការខេត្តព្រះវិហារ ករណីទាហានបាញ់ពលរដ្ឋស្លាប់រឿងជម្លោះដីធ្លី
សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្ដព្រះវិហារ តំណាងឲ្យជនរងគ្រោះ គ្រោងដាក់ភស្តុតាងទៅតុលាការខេត្តនេះនៅសប្តាហ៍ក្រោយ ដើម្បីឲ្យស្ថាប័ននេះដាក់បន្ទុកទៅជនល្មើស និងជនសង្ស័យម្នាក់ទៀត ដែលពាក់ព័ន្ធនឹងការបាញ់ពលរដ្ឋម្នាក់ស្លាប់ ក្នុងជម្លោះដីធ្លីនៅតំបន់នោះ។
-
ពលរដ្ឋខេត្តក្រចេះ៣៨០គ្រួសារ ស្នើនាយករដ្ឋមន្ត្រីពន្លឿនការចេញប័ណ្ណកម្មសិទិ្ធ ដើម្បីទប់ស្កាត់ការបណ្តេញចេញ
អ្នកភូមិនៅស្រុកស្នួលខេត្តក្រចេះ នៅថ្ងៃសុក្រនេះ បានលប់ចោលគម្រោងហែក្បួនទៅផ្ទះលោកនាយករដ្ឋមន្ត្រី ដើម្បីស្វែងរកដំណោះស្រាយរឿងជម្លោះដីធ្លី ខណៈអាជ្ញាធររារាំង។
-
សហជីពកម្មករធំៗ ព្រមព្រៀង ទាមទារដំឡើងប្រាក់ខែកម្មករកាត់ដេរ ១៧៧ ដុល្លារ
ក្រុមសហជីពកម្មករធំៗ របស់លោក អាត់ ធន់ លោក ជាមុនី លោក ប៉ាវ ស៊ីណា លោក សោម អូន និងសហជីពរបស់លោក ជួន មុំថុល ជាដើម បានព្រមព្រៀងគ្នាថា នឹងទាមទារដំឡើងប្រាក់ខែកម្មកររោងចក្រកាត់ដេរ ទាបបំផុត ១៧៧ ដុល្លារ។ ការសម្រេចដូច្នេះ បានធ្វើឡើង ក្នុងកិច្ចប្រជុំសហជីព កាលពីថ្ងៃទី៣១ កក្កដា។ សហជីពកម្មករ នឹងយកសំណើទាមទារឡើងប្រាក់ខែនេះ ទៅដាក់លើតុប្រជុំជាមួយថៅកែរោងចក្រ ក្នុងខែសីហានេះ ព្រមទាំងកិច្ចប្រជុំត្រីភាគីរវាងសហជីព ថៅកែរោងចក្រ និងរដ្ឋាភិបាល នៅខែកញ្ញា។ រីឯកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារ ដើម្បីសម្រេចប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភ័ណ្ឌកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៥ នឹងធ្វើឡើងនៅដើមខែតុលារ។
-
ក្រសួងការបរទេសកម្ពុជា ឆ្លើយតបទៅអាដហុក ចំពោះការជួញដូរផ្លូវភេទ ក្រោមរូបភាព ស្រ្តីខ្មែរ រៀប ការជាមួយ បុរសចិន
ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១ ខែសីហា ឆ្នាំ ២០១៤នេះ បានចេញសេចក្តីថ្លែងការណ៍មួយ ដើម្បីឆ្លើយតបទៅនឹងអង្គការ សិទ្ធិមនុស្សអាដហុក ដែលបានលើកឡើងថា «ការជួញដូរមនុស្ស និងការជួញដូរកម្លាំងពលកម្ម ក្រោមរូបភាពអាពាហ៍ ពិពាហ៍នារីកម្ពុជា ជាមួយបុរសចិន»។
-
សមត្ថកិច្ច ក្រុងព្រះសីហនុ គំរាមកំហែង ក្រុមកម្មករ រោងចក្រ Vantage River Textile
សមត្ថកិច្ចក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៤ នេះ បានចុះមកគំរាម កំហែងក្រុមកម្មករ និងក្រុមការងារ សម្ព័ន្ធសហជីពចលនាកម្មករ ខណៈពួកគេកំពុងបន្តកូដកម្ម នៅមុខ រោងចក្រ បន្ទាប់ពីថៅកែបញ្ឈប់ការងារ កម្មករជាង ៣០ នាក់ ។
-
ពលរដ្ឋជាង១០០នាក់នៅស្រុកវាលវែងខេត្តពោធិ៍នឹងតវ៉ាប្រឆាំងអាជ្ញាធរដុតផ្ទះពួកគាត់នៅថ្ងៃស្អែក
ពលរដ្ឋជាង១០០នាក់មានជម្លោះដីធ្លីនៅស្រុកវាលវែង ខេត្តពោធិ៍សាត់គ្រោងតវ៉ាពីពួកគាត់ទទួល ព័ត៌មានថា ថ្ងៃសុក្រស្អែកនេះសមត្ថកិច្ចចម្រុះស្រុក-ខេត្ត នឹងទៅដុតផ្ទះ និងរោងចំការរបស់ពួកគាត់ ។
-
សហព័ន្ធសហជីពចំនួន១០នឹងទាមទារប្រាក់ខែអប្បបរមាសម្រាប់កម្មករ១៧៧ដុល្លារ
តំណាងសហភាព និងសហព័ន្ធសហជីពសំខាន់ៗចំនួន១០ នៅកម្ពុជា បានជួបប្រជុំគ្នានៅថ្ងៃទី៣១ កក្កដា អនុម័តថា នឹងទាមទារប្រាក់ខែអប្បបរមាសម្រាប់កម្មករចំនួន ១៧៧ដុល្លារក្នុងមួយខែ ពីថៅកែរោងចក្រកាត់ដេរសម្លៀកបំពាក់ និងដេរស្បែកជើង។
-
កម្មករកាត់ដេរជាង ៣០នាក់នៅព្រះសីហនុធ្វើកូដកម្ម ចោទថា រោងចក្របញ្ឈប់កម្មករព្រោះការរើសអើង
កម្មករជាង ៣០នាក់ នៅរោងចក្រកាត់ដេរសំលៀកបំពាក់ Vantage River Textile ក្នុងខេត្តព្រះសីហនុ កាលពីព្រឹកមិញ បានធ្វើកូដកម្មនៅមុខរោងចក្រ ដោយអះអាងថាក្រុមហ៊ុនបានបញ្ឈប់ពួកគាត់ ដោយសារពួកគាត់មានគម្រោងបង្កើតសហជីព។