កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ស្ថាប័ន១៨គ្រោងដាក់ញត្តិទាមទារឲ្យដោះស្រាយបញ្ហាប្រាក់ឈ្នួលកម្មករ
សហព័ន្ធ សហជីព សមាគម និងកម្មករនិយោជិកចម្រុះវិស័យ នាំគ្នាដាក់ញត្តិទៅស្ថាប័នរដ្ឋាភិបាលមួយចំនួន និងគណបក្សជាប់ឆ្នោតទាំងពីរ ឲ្យដោះស្រាយបញ្ហារបស់ពួកគេទាក់ទងទៅនឹងការដំឡើងប្រាក់ឈ្នួលគោលកម្មករ និងការមិនចាត់ការចំពោះករណីបាញ់សម្លាប់កម្មករកាលពីដើមឆ្នាំ២០១៤។ គម្រោងដាក់ញត្តិនេះ គឺពួកគេមើលឃើញថា ដោយសារភាពជាប់គាំងនយោបាយកន្លងមក បញ្ហាទាំងនេះមិនត្រូវបានរដ្ឋាភិបាល លើកយកមកដោះស្រាយនោះ។
-
អាដហុកថ្កោលទោសរដ្ឋាភិបាលបង្ក្រាបអ្នកភូមិឡពាង
អង្គការសិទ្ធិមនុស្សអាដហុក (Adhoc) ថ្កោលទោសរដ្ឋាភិបាលនៅថ្ងៃទី១៣ សីហា ចំពោះការបង្ក្រាបលើអ្នកភូមិឡពាង ជាបន្តបន្ទាប់ក្នុងសប្ដាហ៍នេះ តាំងពីខេត្តកំពង់ឆ្នាំង រហូតមកដល់ភ្នំពេញ។
-
អូស្ត្រាលីគ្រោងបញ្ជូនជនភៀសខ្លួន១ពាន់នាក់មកកម្ពុជា
រដ្ឋាភិបាលអូស្ត្រាលី (Australia) កំពុងរៀបចំបែបបទឯកសារបញ្ជូនជនភៀសខ្លួនពីកោះណូរូ (Nauru) ១ពាន់នាក់ មកជ្រកកោននៅកម្ពុជា។
-
ធនាគារ ANZ បដិសេធមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនស្ករស
ធនាគារ អេ.អិន.ហ្សិត (ANZ) បដិសេធមិនជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុនផលិតស្ករស ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) របស់លោកឧកញ៉ា លី យ៉ុងផាត់ តទៅទៀតទេ។ ក្រុមអ្នកតវ៉ាប្ដេជ្ញាបន្តតវ៉ាទាល់តែមានដំណោះស្រាយទើបត្រឡប់ទៅផ្ទះវិញ។
-
ពលរដ្ឋតវ៉ានៅមុខធនាគារ ANZ សម្តែងការខកចិត្តនឹងការមិនទទួលខុសត្រូវរបស់ធនាគារនេះ
ប្រជាពលរដ្ឋប្រមាណជាជាង១០០នាក់ រងផលប៉ះពាល់ដីធ្លីមកពី២សហគមន៍ ក្នុងខេត្តកំពង់ស្ពឺ ដែលឡើងមកតវ៉ានៅមុខធនាគារ ANZ ROYAL នៅព្រឹកមិញនេះ សម្តែងការខកចិត្តចំពោះការមិនទទួលខុសត្រូវលើការផ្តល់សំណង ពាក់ព័ន្ធនឹងការផ្តល់កម្ចីទៅក្រុមហ៊ុនស្ករអំពៅរបស់លោក លី យ៉ុងផាត់។
-
អង្គការធ្វើការលើសិទ្ធិមនុស្ស ថ្កោលទោសសមត្ថកិច្ចដែលវាយបង្ក្រាបអ្នកភូមិឡពាង
សមាគមកាពារសិទ្ធិមនុស្សអាដហុក ថ្កោលទោស ចំពោះការរារាំងក្រុមប្រជាពលរដ្ឋអ្នកភូមិឡពាង ដោយហិង្សាពីសំណាក់កងកម្លាំងសមត្ថកិច្ច ខណៈដែលពួកគេដើរហែរក្បួនឡើងមករាជធានីភ្នំពេញ ដើម្បីស្វែងរកអន្តរាគមន៍ពីតំណាងរាស្ត្រ។
-
ប៉ូលិសស្រុកឧត្តុង្គស្ទាក់ផ្លូវអ្នកស្រុកឱរ៉ាល់ឡើងមកតវ៉ានៅភ្នំពេញ
អ្នកស្រុកឱរ៉ាល់ និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ប្រមាណ ២០០នាក់ បាននាំគ្នាជិះឡានឡើងមកតវ៉ានៅធនាគារ អេ.អិន.ហ្សិត (ANZ) នៅភ្នំពេញ ថ្ងៃទី១៤ សីហា តែក្បួនរថយន្តខ្លះត្រូវបានប៉ូលិសស្ទាក់ផ្លូវ។
-
អតីតអ្នកបឹងកក់តវ៉ាមុខរដ្ឋសភាដាក់ញត្តិទាមទារសំណងបន្ថែម
អតីតអ្នកសហគមន៍បឹងកក់ប្រមាណ៥០នាក់ នៅព្រឹកថ្ងៃព្រហស្បហ៍នេះ ប្រមូលផ្ដុំគ្នានៅមុខរដ្ឋសភាដើម្បីដាក់ញត្តិទាមទារឲ្យតំណាងរាស្ត្រ ជួយដោះស្រាយបញ្ហារបស់ខ្លួន ដែលកំពុងជួបការខ្វះខាត។
-
អ្នកភូមិឡពាងបន្តឡើងមកតវ៉ានៅភ្នំពេញដោយថ្មើរជើង
អ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំង ដែលសេសសល់ពីការបង្ក្រាបនិងចាប់ខ្លួនកាលពីម្សិលមិញ ប្រហែល ៥០ នាក់ បានឡើងជិតដល់ភ្នំពេញហើយ នៅថ្ងៃទី១៣ សីហា នេះ។
-
សង្គមស៊ីវិល និងគណៈកម្មការ សិទ្ធិមនុស្សថៃ បង្ហាញពីការរំលោភ សិទ្ធិមនុស្សធ្ងន់ធ្ងរ ក្នុងសំណុំរឿង ស្ករឈាម
អង្គការសមធម៌កម្ពុជា មជ្ឈមណ្ឌលអប់រំច្បាប់ សម្រាប់សហគមន៍ និង គណៈកម្មការសិទ្ធិមនុស្សរបស់ថៃ នៅថ្ងៃពុធ ទី១៣ ខែសីហា ឆ្នាំ២០១៤ បានបង្ហាញរបាយការណ៍ស្តីពីការរំលោភសិទ្ធិ មនុស្សធ្ងន់ធ្ងរក្នុងសំណុំរឿង ស្ករអំពៅ (ស្ករឈាម) របស់ ក្រុមហ៊ុនខុន ខេន ស៊ូហ្គើ ហៅកាត់ថា KSL ។
-
ក្រុមហ៊ុនស្ករអំពៅថៃចំនួនពីរវិនិយោគនៅកម្ពុជាជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សនិងដី
ស្នងការនៃគណៈកម្មការសិទ្ធិមនុស្សថៃ នៅថ្ងៃទី១៣ សីហា បានបញ្ចេញរបាយការណ៍ស៊ើបអង្កេតបឋមរបស់ខ្លួន លើកសិឧស្សាហកម្មស្ករអំពៅរបស់ក្រុមហ៊ុនថៃ ចំនួនពីរ ដែលកំពុងវិនិយោគនៅកម្ពុជា ថាមានជាប់ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស និងរំលោភយកដីសហគមន៍។
-
អ្នកភូមិឡពាង៦នាក់ដែលដើរមកភ្នំពេញតវ៉ារឿងដីកំពុងឈឺធ្ងន់
ប្រជាពលរដ្ឋអ្នកភូមិឡពាង ប្រមាណ ៦០នាក់ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ដែលជាភរិយារបស់លោករដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល ជាម្ចាស់នោះ បានធ្វើដំណើរដោយថ្មើរជើងពីខេត្តកំពង់ឆ្នាំង មកដល់ទីក្រុងភ្នំពេញហើយ ដើម្បីដាក់ញត្តិសុំអន្តរាគមន៍ពីបញ្ហាទំនាស់ដីធ្លី និងសុំឲ្យដោះលែងតំណាងរបស់ពួកគាត់កំពុងស្នាក់នៅក្នុងសហគមន៍បឹងកក់។
-
អ្នកភូមិបឹងកក់តវ៉ានៅមុខរដ្ឋសភាទាមទារឲ្យដោះស្រាយជម្លោះដី
អ្នកភូមិបឹងកក់ប្រមាណ ៤០នាក់ នាំគ្នាតវ៉ានៅមុខរដ្ឋសភាជាតិ នៅព្រឹកថ្ងៃទី១៤ ខែ សីហា ដើម្បីឲ្យរដ្ឋសភាដោះស្រាយបញ្ហាដ៏រ៉ាំរ៉ៃដែលបានកើតឡើងដល់អ្នកភូមបឹងកក់។
-
អង្គការសិទ្ធមនុស្សកម្ពុជា-ថៃ បរិហារការរំលោភសិទ្ធិមនុស្ស ក្នុងគម្រោងវិនិយោគស្ករអំពៅនៅកម្ពុជា
គណៈប្រតិភូនៃគណកម្មការសិទ្ធមនុស្សថៃ សហការជាមួយអង្គការសមធម៌កម្ពុជា និងមជ្ឃមណ្ឌលច្បាប់សម្រាប់សហគមន៍ នៅព្រឹកថ្ងៃពុធ ទី ១៣សីហានេះ បានធ្វើបទបង្ហាញរួមគ្នា នៅមជ្ឃមណ្ឌល Meta House ដោយបញ្ជាក់ថា ការធ្វើវិនិយោគស្ករអំពៅ របស់ក្រុមហ៊ុនថៃចំនួន២ តាមរយៈដីសម្បទានរដ្ឋាភិបាលកម្ពុជា បានបង្កឲ្យមានការប៉ះពាល់យ៉ាងខ្លាំង ដល់សិទ្ធិមនុស្ស នៅកម្ពុជា។ គណកម្មការសិទ្ធិមនុស្សថៃ អះអាងថា នឹងចេញផ្សាយរបាយការណ៍មួយពីរឿងនេះ ដើម្បីផ្តល់ជាអនុសាសន៍ ដល់ក្រុមហ៊ុនថៃទាំងនោះ ក្នុងការផ្តល់សំណងសមរម្យ ដល់ពលរដ្ឋកម្ពុជា ដែលរងផលប៉ះពាល់ ដោយសារបញ្ហាដីធ្លី។
-
ស្ត្រីឡពាង២នាក់សន្លប់ របាំងប៉ូលិសត្រូវបានបុកទម្លាយ
របាំងកងកម្លាំងប៉ូលិសនិងកងសន្តិសុខឈុតខ្មៅប្រមាណ ១០០នាក់ ប្រដាប់ដោយខែលនិងដំបងឆក់ ដែលបានបិទផ្លូវជាតិលេខ៥ ម្ដុំសាលាខណ្ឌឫស្សីកែវ នារសៀលថ្ងៃទី១៣ សីហា ត្រូវបានអ្នកភូមិឡពាង ទម្លាយ។
-
គណៈកម្មការសិទ្ធិមនុស្សថៃ ថាក្រុមហ៊ុនស្ករអំពៅ KSL កំពុងតែផលិតស្ករឈាម និងរំលោភសិទ្ធិមនុស្សនៅកម្ពុជាយ៉ាងធ្ងន់ធ្ងរ
ស្នងការនៃគណៈកម្មការសិទ្ធិមនុស្សថៃ នៅថ្ងៃពុធនេះ អៈអាងថាក្រុមហ៊ុនស្ករអំពៅ ខុន ខេន ស៊ូហ្គើរ កំពុងតែផលិតស្ករឈាម (Blood Sugar) ហើយពិតជាបានរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ នៅទីតាំងដែលខ្លួនកំពុងវិនិយោគក្នុងខេត្ត កោះកុង និង ឧត្ដរមានជ័យ ព្រំដែនកម្ពុជា-ថៃ ។
-
ផ្តន្ទាទោស ចិនតៃវ៉ាន់២នាក់ ដាក់គុកម្នាក់ៗ ១០ឆ្នាំ ពាក់ព័ន្ធនឹងករណី លក់ពលករខ្មែរ ទៅធ្វើជាទាសករ អ្នកនេសាទ នៅសមុទ្រ អាហ្វ្រិកខាងត្បូង
សាលាដំបូង រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៤ បានបើកសវនាការ ប្រកាសសាលក្រម លើសំណុំរឿង ជនជាប់ចោទចិន តៃវ៉ាន២នាក់ ដែលជា មេការ និងថៅកែ នៃក្រុមហ៊ុន Giant Ocean International Fishery ក្រោមការ ចោទប្រកាន់ពីបទ «នំាយកចេញដោយ មិនស្របច្បាប់ ដោយមាន គោលដៅ» ជាប់ពាក់ព័ន្ធនឹងករណី បញ្ជូនពលករខ្មែរ ចំនួន៨២នាក់ ទៅធ្វើជាពលករ នៅក្នុងប្រទេសម៉ាឡេស៊ី និងជប៉ុន តែក្រោយមក បានបញ្ជូន ពួកគេទៅធ្វើ ជាទាសករនេសាទត្រី នៅក្នុងលំហរ មហាសមុទ្រ ដ៏ធំល្វឹងល្វើយ ដោយគ្មានកោះត្រើយ នៅក្នុងអាហ្រ្វិកខាងត្បូង ប្រព្រឹត្តកាល ពីកំឡុងឆ្នាំ ២០១០ ។
-
ស្ត្រីអ្នកតវ៉ាមកពីភូមិឡពាង៥នាក់ ដួលសន្លប់ជាបន្តបន្ទាប់ ខណៈអាជ្ញាធរចម្រុះបន្តរារាំងពួកគេមិនឲ្យចូលក្រុង
ស្ត្រីអ្នកភូមិឡពាង៥នាក់ នៅរសៀលថ្ងៃពុធទី១៣ សីហានេះ បានដួលសន្លប់ជាបន្តបន្ទាប់ ខណៈអាជ្ញាធរចម្រុះខណ្ឌឫស្សីកែវ និងរាជធានីភ្នំពេញ ដែលប្រដាប់ដោយដំបង និងខែលគ្រប់ដៃ រារាំងបង្អាក់ការធ្វើដំណើររបស់ពួកគេជាលើកទី៣។
-
អ្នកភូមិ៣៨០គ្រួសារនៅស្រុកស្នួលខេត្តក្រចេះ ព្រមានហែក្បួនទៅរដ្ឋសភារឿងជម្លោះដីធ្លី
អ្នកមានជម្លោះដីធ្លី៣៨០គ្រួសារ នៅស្រុកស្នួលខេត្តក្រចេះ ព្រមានដើរហែក្បួនទៅមន្ទីររដ្ឋសភានាថ្ងៃព្រហស្បតិ៍ស្អែកនេះ ដើម្បីស្វែងរកកិច្ចអន្តរាគមន៍ដោះស្រាយ ទប់ស្កាត់ការបណ្តេញចេញ ខណៈជម្លោះអូសបន្លាយជិត៣ឆ្នាំ។
-
អ្នកភូមិឡពាងរងរបួសនិងសន្លប់ដោយកម្លាំងប៉ូលិសបង្ក្រាបពេលដើរមកភ្នំពេញ
ប្រជាពលរដ្ឋឡពាង២នាក់ បានរងរបួស ក្នុងនោះម្នាក់សន្លប់ និង៣នាក់ទៀតត្រូវបានចាប់ខ្លួន ក្នុងពេលកងកម្លាំងប៉ូលិសប្រមាណ ១០០នាក់ ប្រដាប់ដោយ ខែល ដំបងឆក់ បានព្យាយាមបង្ក្រាប និងរារាំងពួកគាត់មិនឲ្យចេញដំណើរមកតវ៉ានៅភ្នំពេញ នៅព្រឹកថ្ងៃទី ១២ ខែសីហានេះ។