កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ជនជាតិកួយជាង១៧០គ្រួសារ ចោទអាជ្ញាធរខេត្តព្រះវិហារ មិនរវល់នឹងការកាប់បំផ្លាញព្រៃសហគមន៍
សហគមន៍ជនជាតិដើមភាគតិចកួយ ជាង១៧០គ្រួសារ នៅស្រុករវៀង ខេត្ដព្រះវិហារ ចោទអាជ្ញាធរខេត្ដនេះថា អនុញ្ញាតឲ្យពលរដ្ឋចំណាកស្រុក កាប់រានព្រៃសហគមន៍របស់ពួកគាត់ ដើម្បីយកដីសង់លំនៅអចិន្ត្រៃយ៍។
-
សង្គមស៊ីវិលស្នើឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព បញ្ចប់ជម្លោះដីធ្លីនៅពោធិ៍សាត់
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យដីធ្លី និងធនធានធម្មជាតិ ស្នើឲ្យក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់ លោកឧកញ៉ា ទ្រី ភាព និងអាជ្ញាធរខេត្តពោធិ៍សាត់ បង្កើតយន្តការច្បាស់លាស់ ដើម្បីពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់ថ្មដា នៃស្រុកវាលវែង។
-
ជនជាតិដើមភាគតិចកួយសុំឲ្យរដ្ឋាភិបាលលុបចោលដីសម្បទានសេដ្ឋកិច្ច
សហគមន៍ជនជាតិដើមភាគតិចកួយ នៅឃុំបរម ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ នៅថ្ងៃទី២៣ កក្កដា ធ្វើសន្និសីទកាសែតនៅទីស្នាក់ការរបស់អង្គការ អិនជីអូ ហ្វ័រ៉ម (NGO Forum) នារាជធានីភ្នំពេញ ដើម្បីទាមទារឲ្យរដ្ឋាភិបាលលុបចោលដីសម្បទានសេដ្ឋកិច្ចនិងពន្លឿនការចុះបញ្ជីដីសមូហភាព។
-
ប្រជាពលរដ្ឋ នៅសង្កាត់ព្រែកឯង ផ្ទុះការ តវ៉ារឿង ឈ្មួញបូមខ្សាច់ ហៀរទឹកលិចផ្ទះ
ប្រជាពលរដ្ឋ ជាង៥០គ្រួសារ រស់នៅ ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌ ច្បារអំពៅ នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៤នេះ បានផ្ទុះការតវ៉ា តាមរយៈការ ប្រមូលផ្ដុំគ្នា នៅខាងមុខទីតាំង ចាក់ខ្សាច់មួយកន្លែង របស់ឈ្មួញឯកជន ដើម្បីទាមទារឱ្យ អាជ្ញាធរ ជួយដោះស្រាយ ក្រោយពីផ្ទះរបស់ ពួកគាត់ និងផលដំណាំផ្សេងៗ ត្រូវជនលិច ដោយសារតែ ការហូរទឹក ចេញពីទីតាំងស្ដុក ខ្សាច់មួយនេះ ។
-
ជនជាតិដើមភាគតិចនៅមណ្ឌលគិរីចោទក្រុមហ៊ុនសុវណ្ណរាជសីធ្វើការឈូសឆាយលើដីបម្រុងទុករបស់ខ្លួន
ជនជាតិដើមភាគតិចនៅភូមិស្រែអំពិល សង្កាត់ស្រែខ្ទម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចោទថា ក្រុមហ៊ុនសុវណ្ណរាជសី បានឈូសឆាយដីទំហំ ១០០ហិចតា ដែលជាដីបម្រុងទុករបស់ពួកគាត់ ។
-
សហគមន៍ជនជាតិភាគតិចនៅក្នុងខេត្តព្រះវិហារជំរុញឲ្យលុបចោលដីសម្បទានសេដ្ឋកិច្ច
ជម្លោះដីធ្លី រវាងប្រជាសហគមន៍ នៅឃុំប្រមេរ ខេត្តព្រះវិហារ ជាមួយនឹងក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចចំនួន២ ដែលឈានដល់ការប្តឹងផ្តល់គ្នានោះ បានអូសបន្លាយរយៈពេលជាងបីឆ្នាំហើយ តែរហូតមកទល់ពេលនេះ នៅតែគ្មានដំណោះស្រាយនៅឡើយ។ ប្រជាសហគមន៍បានសម្តែងនូវក្តីកង្វល់ និងជំរុញឲ្យលុបចោលដីសម្បទានសេដ្ឋកិច្ចពីក្រុមទាំង២នោះ។ សំណើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ កក្កដានេះ នៅឯសន្និសីទកាសែត រៀបចំឡើងនៅវេទិការអង្គការមិនមែនរដ្ឋាភិបាល។
-
សង្គមស៊ីវិល៖ ស្ថានភាពរំលោភសិទ្ធិមនុស្ស៦ខែដើមឆ្នាំ២០១៤មានសភាពធ្ងន់ធ្ងរ
ក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជា កំពុងគំរាមកំហែងការប្រើប្រាស់សិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការជួបជុំ ដែលជាផ្នែកមួយដ៏សំខាន់នៃគោលការណ៍សិទ្ធិមនុស្ស ដូចដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ត្រង់មាត្រា៣១។
-
កម្មកររោងចក្រសាន់វែលឡើងតវ៉ានៅខណ្ឌពោធិ៍សែនជ័យ
កម្មកររោងចក្រ សាន់ វែល ស៊ូ (Sun Well Shoes) ស្ថិតនៅផ្លូវវ៉េងស្រេង បានឡើងទៅតវ៉ានៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ថ្ងៃទី២៣ កក្កដា ដើម្បីទាមទារឲ្យអាជ្ញាធរខណ្ឌ ជួយជំរុញថៅកែរោងចក្រចេញមុខដោះស្រាយលក្ខខណ្ឌការងារចំនួន ៧ចំណុច ដែលថៅកែរោងចក្រមិនព្រមដោះស្រាយ។
-
សហគមន៍ជនជាតិដើមភាគតិច ខេត្តព្រះវិហារ និងសង្គមស៊ីវិលទាមទារឲ្យលុបចោលការផ្តល់ដីសម្បទានសេដ្ឋកិច្ច
សហគមន៍ជនជាតិដើមភាគតិចកួយ នៅខេត្តព្រះវិហារ រួមទាំងសង្គមស៊ីវិល នៅថ្ងៃពុធនេះ ទាមទារឲ្យរដ្ឋាភិបាល លុបចោលដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុនចិនចំនួនពីរ ដែលកំពុងឈួសឆាយដីសហគមន៍នាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ និងប្រពៃណីរបស់ពួកគេ។
-
កម្មកររោងចក្រស្បែកជើងនៅផ្លូវវ៉េងស្រេងបន្តធ្វើកូដកម្ម
កម្មកររោងចក្រស្បែកជើង សាន់ វែល ស៊ូ (Sun Well Shoes) នៅតាមផ្លូវវ៉េងស្រេង ច្រើនរយនាក់ បន្តកូដកម្មប្រឆាំងការយកពន្ធប្រាក់ខែ និងទាមទារសំណងប្រាក់អតីតភាពការងារ ដោយសាររោងចក្រនោះផ្លាស់ប្ដូរឈ្មោះ ៣ដងមកហើយ មិនគិតប្រាក់សំណងអតីតភាពការងារជូនកម្មករទេ ហើយភ្ជាប់ជាមួយគ្នានេះដែរ កម្មករតវ៉ាប្រឆាំងការយកពន្ធប្រាក់ខែពីកម្មករ។
-
ពលរដ្ឋ២នាក់ជាប់ឃុំនិងជាង១០នាក់ទៀតប្រឈមនឹងចាប់ខ្លួនរឿងទំនាស់ដីធ្លីនៅឡពាង
ប្រជាពលរដ្ឋពីរនាក់នៅខេត្តកំពង់ឆ្នាំង ត្រូវតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្ន និងជាង ១០នាក់ទៀត ប្រឈមនឹងការចាប់ខ្លួន ទាក់ទងនឹងរឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
-
ចាប់នាងក្រមុំ១៦ឆ្នាំម្នាក់រំលោភ អត់ស្រោមអនាម័យ ប្រើស្បោងជំនួស រហូតបានសម្រេច
កំពត ៖កម្លាំងនគរបាល ស្នងការនគរបាលខេត្តកំពត បានឃាត់ខ្លួនជនសង្ស័យវ័យ១៧ឆ្នាំ ម្នាក់ ពាក់ពន្ធ័ករណីចាប់ក្មេងស្រីក្នុងភូមិម្នាក់ រំលោភសេពសន្ថវៈ កាលពីវេលាម៉ោង១៩និង៣០នាទីថ្ងៃទី២១ ខែកក្កដាឆ្នាំ២០១៤ នៅភូមិកោះស្នូក ឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត។
-
សង្គមស៊ីវិល៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាធ្លាក់ចុះយ៉ាងគំហុក ក្នុងរយៈពេលជាង៦ខែដើមឆ្នាំ២០១៤
ក្រុមអង្គការសង្គមស៊ីវិល បានវាយតម្លៃស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាថា បានធ្លាក់ចុះយ៉ាងគំហុក នៅក្នុងរយៈពេលជាង៦ខែដើមឆ្នាំ២០១៤។ ការលើកឡើងរបស់សង្គមស៊ីវិលនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតមួយ ធ្វើឡើងនៅព្រឹកថ្ងៃទី២១កក្កដានេះ នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ។ ក្រៅពីនេះ សង្គមស៊ីវិលក៏បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា ដោះលែងបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្របក្សប្រឆាំងទាំងអស់ ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌផងដែរ។
-
ស្ថានទូតវៀតណាមមិនទទួលញត្តិពីក្រុមបាតុករ បង្កជាការប្រមូលផ្ដុំតវ៉ាបន្ត
សហព័ន្ធនិស្សិតបញ្ញាវន្តកម្ពុជា ព្រះសង្ឃ និងពលរដ្ឋខ្មែរក្រោមរាប់ពាន់នាក់ នៅព្រឹកថ្ងៃចន្ទនេះ បានដង្ហែរញត្តិតាមដងវិថីនានា ដើម្បីដាក់ជូនទៅកាន់ស្ថានទូតបរទេសមួយចំនួននៅក្នុងប្រទេសកម្ពុជា ទាក់ទងទៅនឹងកំណត់ត្រានិងភស្តុតាងនានា ដែលបង្ហាញថា ដែនដីសណ្ដកម្ពុជាក្រោម គឺជាទឹកដីរបស់កម្ពុជា។ ក្បួនដង្ហែរបានដាក់ញត្តិតាមស្ថានទូតចំនួន៦ ដោយគ្មានអំពើហិង្សាអ្វីឡើយ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញថ្លែងថា ក្រុមអ្នកដើរក្បួនមានកំហុស ក៏ប៉ុន្តែកងកម្លាំងប្រកាន់យកភាពអត់ធ្មត់ច្រើនបំផុត ដើម្បីរក្សាបរិយាកាសចរចារវាងគណបក្សនយោបាយទាំងពីរនៅថ្ងៃស្អែក។
-
អ្នកតវ៉ាកើនឡើងជាង១០០០០នាក់ ដាក់ញត្តិឲ្យមន្ត្រីទូតវៀតណាមសុំទោសករណីដែនដីកម្ពុជា
និស្សិត ព្រះសង្ឃ និងប្រជាពលរដ្ឋជាង១០០០០អង្គនាក់ ប្រមូលផ្ដុំគ្នាទាមទារឲ្យមន្ត្រីស្ថានទូតវៀតណាម ទទួលស្គាល់ប្រវត្តិសាស្ត្រ និងកែពាក្យពេចន៍ដែលនិយាយថា "ទឹកដីកម្ពុជាក្រោមជារបស់ដូចតាវៀតណាមជាយូរលង់ណាស់មកហើយ" ដោយពួកតវ៉ាបានហៅថាជាការក្រឡៃប្រវត្តិសាស្ត្រ។
-
កម្មកររោងចក្រផលិតឆ័ត្រនៅសង្កាត់ចាក់អង្រែក្រោមប្រមាណ៣០០នាក់ ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ
កម្មកររោងចក្រផលិតឆ័ត្រមួយកន្លែង នៅសង្កាត់ចាក់អង្រែក្រោម ប្រមាណជា៣០០នាក់ នៅថ្ងៃចន្ទនេះ ធ្វើកូដកម្មទាមទារលក្ខខណ្ឌការងារ និងស្នើឲ្យថៅកែទទួលយកកម្មករចូលធ្វើការវិញ ខណៈបញ្ឈប់ពួកគេដោយមិនត្រឹមត្រូវ។
-
ចាប់អ្នកភូមិឡពាងម្នាក់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន ឃេឌីស៊ី
នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤នេះ នគរបាលខេត្តកំពង់ឆ្នាំង បានចាប់ខ្លួន អ្នកភូមិឡពាងម្នាក់ឈ្មោះ លោក មាង យ៉ាវ ហើយចុះព័ទ្ធផ្ទះអ្នកភូមិជាច្រើននាក់ទៀត នៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដែលជាប់ពាក់ព័ន្ធនឹងការចោទប្រកាន់ ថា ក្រុមអ្នកភូមិទាំងនោះ បានបំផ្លិចបំផ្លាញទ្រពសម្បតិ្ត ដោយវាយរបងថ្ម របស់ក្រុមហ៊ុន ឃេឌីស៊ី (KDC) និងបង្ករបួសស្នាមលើក្រុមកម្មកររបស់ក្រុមហ៊ុនឃេឌីស៊ី។នេះបើតាមមេប៉ុស្តិ៍ឃុំតាជេស លោក ជួប ចាន់ធឿន។
-
ក្រុមអង្គការសង្គមស៊ីវិលបារម្ភពីសិទ្ធិមនុស្សខណៈរដ្ឋាភិបាលចាប់ឃុំខ្លួនបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ
ក្រុមអ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្ស នឹងជួបជុំគ្នាក្នុងរាជធានីភ្នំពេញ នាថ្ងៃចន្ទស្អែកនេះ ដើម្បីបង្ហាញពីការព្រួយបារម្ភលើសេរីភាពបញ្ចេញមតិ ខណៈរដ្ឋាភិបាលចាប់ឃុំខ្លួនបេក្ខជនជាប់ឆ្នោតតំណាងរាស្ត្រ បក្សប្រឆាំង៧រូបរួចមក។
-
ពលរដ្ឋប្រតិកម្មនឹងកាដាក់បម្រាមរបស់ក្រសួងមហាផ្ទៃថាបំបិទសិទ្ធិសេរីភាព
ពលរដ្ឋជាសកម្មជនដីធ្លី និងមន្ត្រីសង្គមស៊ីវិល ប្រតិកម្មចំពោះការដាក់បម្រាមពីក្រសួងមហាផ្ទៃ ទៅមន្ត្រីក្រោមឱវាទគ្រប់ខេត្តក្រុងទាំងអស់ ឲ្យរឹតបន្តឹងកុំឲ្យមានការជួបជុំគ្នាធ្វើបាតុកម្ម កូដកម្ម និងការតវ៉ាទាមទារនានាដោយគ្មានការអនុញ្ញាតពីអាជ្ញាធរមូលដ្ឋាន។ ពួកគាត់បានហៅបម្រាមនេះថា ជាកាត់ផ្តាច់សិទ្ធិសេរីភាពពួកគាត់ចេញពីសង្គមប្រជាធិបតេយ្យ។
-
អ.ស.បជំរុញឲ្យកម្ពុជាអនុវត្តអនុសាសន៍របស់ UPR
តំណាងការិយាល័យឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា អនុវត្តអនុសាសន៍ជាង ១៦០ ដែលរដ្ឋាភិបាលបានទទួលយកពីរដ្ឋជាសមាជិកនៃអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលត្រួតពិនិត្យជាសាកលតាមពេលវេលាកំណត់ ហៅថា យូ.ភី.អ (UPR) លើកទី២ របស់កម្ពុជា។