កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រុមកម្មករ រោងចក្រ ហុងតាក ជាង៤០០នាក់ ធ្វើកូដកម្ម
ក្រុមកម្មករ-កម្មការិនី ដែលបម្រើការងារ នៅរោងចក្រ ហុងតាក ស្ថិតនៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានផ្ទុះធ្វើកូដកម្មដោយសារ តែថៅកែមិនបើកប្រាក់ ឈ្នួលឲ្យពួកគាត់ ។
-
អ្នកភូមិ បុកទម្លាយរបាំងរបស់អាជ្ញាធរមូលដ្ឋានដើរមកភ្នំពេញចម្ងាយជាង៦០គីឡូ រកអន្តរាគមន៍រឿងជម្លោះដីធ្លីដ៏រ៉ាំរ៉ៃ
អ្នកមានជម្លោះដីធ្លីនៅភូមឡពាង ខេត្តកំពង់ឆ្នាំង ប្រមាណជាង៧០នាក់ នៅថ្ងៃអង្គារនេះ បានទម្លុះរបាំងការពាររបស់អាជ្ញាធរមូលដ្ឋាន ដែលរារាំងពួកគេមិនឲ្យចេញពីភូមិ ដើម្បីមកស្វែងរកកិច្ចអន្តរាគមន៍ពីស្ថាប័នធំៗនៅភ្នំពេញ។
-
អ្នកភូមិបុរីកីឡានិងសាលារាជធានីពិភាក្សាគ្នាបញ្ចប់ជម្លោះដី
អ្នកភូមិបុរីកីឡាជាង ១០០នាក់ នៅថ្ងៃទី១២ សីហា ចូលរួមវេទិកាសាធារណៈ ដែលធ្វើឡើងជាមួយមន្ត្រីសាលារាជធានីភ្នំពេញ នៅមហោស្រពចេនឡា ដើម្បីបញ្ចប់បញ្ហាជម្លោះដីដ៏រ៉ាំរ៉ៃ រវាងសហគមន៍បុរីកីឡាជាមួយក្រុមហ៊ុន ផានអ៊ីម៉ិច (Panimex)។
-
ពលរដ្ឋមួយចំនួននៅសៀមរាបនិងព្រះវិហារអះអាងថាទាហានរំលោភយកដីស្រែចម្ការ
ប្រជាពលរដ្ឋច្រើនរយគ្រួសារ នៅខេត្តសៀមរាប និងខេត្តព្រះវិហារ កំពុងប្រឈមមុខបញ្ហាទំនាស់ដីធ្លី ដោយសារទាហានរំលោភយកខ្លះ អ្នកមានអំណាច និងក្រុមហ៊ុនរំលោភយកខ្លះ។ បច្ចុប្បន្ន ដោយសារទំនាស់នេះ ក្រុមអ្នកភូមិជាច្រើន កំពុងស្វះស្វែងគ្រប់មធ្យោបាយ ដើម្បីតវ៉ាតាមផ្លូវច្បាប់ ចំណែកអ្នកខ្លះទៀតក៏ធ្វើពិធីបួងសួង សូមឱ្យវត្ថុសក្ដិសិទ្ធិ ជួយការពារដីធ្លីរបស់ពួកគេ កុំឱ្យបាត់បង់ ជាដើម។
-
ក្រុមកម្មករជាង ២០០០នាក់ ធ្វើកូដកម្មទាមទារ ឲ្យថៅកែទូទាត់ ប្រាក់ឈ្នួលត្រឹមត្រូវ
ក្រុមកម្មករ-កម្មការិនី នៃរោងចក្រជីនយី ស្ថិតនៅភូមិចំការស្វាយ ឃុំឆ្ពាមពោធិ៍ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំងបានផ្ទុះកូដកម្ម ដោយសារតែ ក្រុមហ៊ុនទូទាត់ ប្រាក់ឈ្នួល មិនត្រឹមត្រូវ ។
-
អ្នកភូមិឡពាង៤នាក់សន្លប់និង៣នាក់ទៀតត្រូវចាប់ខ្លួនដោយប៉ូលិសរារាំងមិនឲ្យមកភ្នំពេញ
មនុស្ស ៤នាក់ បានសន្លប់ និងរងរបួស ចំណែក ៣នាក់ទៀត ត្រូវអាជ្ញាធរចាប់ខ្លួនក្នុងហេតុការណ៍បង្ក្រាបការតវ៉ារឿងដីធ្លីជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅខេត្តកំពង់ឆ្នាំង ដោយកម្លាំងសមត្ថកិច្ចចម្រុះជាង ១០០នាក់ នៅព្រឹកថ្ងៃទី១២ ខែសីហា។
-
អ្នកភូមិឡពាង៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនខណៈពួកគេហែក្បួនថ្មើរជើងមករកអន្តរាគមន៍នៅភ្នំពេញ
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិឡពាង ខេត្តកំពង់ឆ្នាំង ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបីនាក់ នៅម៉ោង១១ និង៣០នាទីព្រឹកនេះ នៅត្រង់ចំណុចភូមិអូរូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ខណៈពួកគេដើរហែក្បួនចេញពីភូមិមកកាន់រាជធានីភ្នំពេញនេះ ។
-
យុវជន២នាក់នៅបាត់ដំបងចោទនគរបាលចរាចរថាប្រើហិង្សានិងដាក់ខ្នោះ
យុវជន ២នាក់ នៅខេត្តបាត់ដំបង ចោទប្រកាន់មន្ត្រីនគរបាលចរាចរថា បានប្រើហិង្សាលើពួកគេរហូតមានរបួសស្នាមពេញខ្លួន និងដាក់ខ្នោះដៃ ពេលបញ្ជូនដល់ការិយាល័យនគរបាល។ មន្ត្រីអង្គការផ្នែកសិទ្ធិមនុស្សចាត់ទុកថា នេះជាការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។
-
សមត្ថកិច្ចរារាំងអ្នកភូមិឡពាងមិនឲ្យមកភ្នំពេញដាក់ញត្តិតាមស្ថានទូត
អ្នកភូមិឡពាងប្រមាណ ៣០នាក់ នាំគ្នារែកចានឆ្នាំង មុងភួយ ធ្វើដំណើរដោយថ្មើរជើងមកទីក្រុងភ្នំពេញ នៅព្រឹកថ្ងៃទី ១២ ខែសីហា ដើម្បីដាក់ញត្តិតាមស្ថានទូតនានា ឲ្យជួយដោះស្រាយទំនាស់ដីធ្លីរបស់ពួកគាត់ ជាមួយក្រុមហ៊ុន ខេឌីស៊ី (KDC)។
-
ពលរដ្ឋ និងព្រះសង្ឃជិត ១០០០អង្គនាក់ ប្រមូលផ្តុំនៅទីលានប្រជាធិបតេយ្យ ទាមទារស្ថានទូតវៀតណាម សុំទោស ករណីទឹកដីកម្ពុជាក្រោម
ប្រជាពលរដ្ឋ និងព្រះសង្ឃប្រមាណ១០០០អង្គនាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យដើម្បី ទាមទារឲ្យស្ថានទូតវៀតណាមធ្វើការសុំទោសជាផ្លូវការ ចំពោះការអះអាងថា ទឹកដីខ្មែរកម្ពុជាក្រោមជាទឹកដីរបស់វៀតណាមមុនបារាំងកាត់ឲ្យ។
-
ខ្មែរក្រោម បន្តនាំគ្នាតវ៉ា ឲ្យអ្នកនាំពាក្យ ទូតវៀតណាម ទទួលស្គាល់ការពិត ប្រវត្តិសាស្រ្ត
ព្រះសង្ឃ ប្រជាពលរដ្ឋ និង យុវជនទាំងខ្មែរ កម្ពុជាក្រោម ក៏ដូចខ្មែរលើ ប្រមាណជាច្រើន បានរួបរួមគ្នាទៅតវ៉ាជាថ្មីនៅមុខស្ថានទូតវៀតណាមដើម្បីទាមទារឲ្យអ្នកនាំពាក្យស្ថានទូតវៀតណាមប្រចាំនៅកម្ពុជា លោក ត្រឹង វ៉ាន់ថុង ទទួលស្គាល់ប្រវត្តិសាស្រ្ត នៃទឹកដីខ្មែរក្រោម ព្រមទាំងសុំទោសជាសាធារណៈនូវពាក្យសម្តីរបស់ខ្លួន ដែលបាននិយាយកាឡៃប្រវត្តិសាស្រ្តពិត។
-
ពលរដ្ឋ៖ ក្រុមហ៊ុនវៀតណាមរំលោភយកដីសហគមន៍ពង្រីកផ្ទៃដីសម្បទាន
ប្រជាពលរដ្ឋនៅភូមិពីរក្នុងឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃអាទិត្យ ទី១០ ខែសីហា ឲ្យដឹងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម បានរំលោភធ្វើរបងហ៊ុមព័ទ្ធមកលើដីដែលក្រុមហ៊ុនបានយល់ព្រមបោះបង្គោលព្រំដី បែងចែករវាងក្រុមហ៊ុននិងដីសហគមន៍រួចហើយ។
-
អ្នកភូមិនៅព្រះវិហារតវ៉ាបីថ្ងៃជាប់គ្នាប្រឆាំងនឹងក្រុមហ៊ុនបោះបង្គោលលើដីស្រែ
មន្ត្រីក្រុមប្រឹក្សាឃុំភ្នំត្បែង២ កំពុងចោទប្រកាន់អាជ្ញាធរស្រុកគូលែន ខេត្តព្រះវិហារ ថាបានរំលោភទៅលើសិទ្ធិគ្រប់គ្រងរបស់ឃុំសង្កាត់ ដោយហ៊ាននាំមន្ត្រី និងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ទៅបោះបង្គោលលើដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋ ដោយមិនមានជូនដំណឹងជាមុន។
-
ពលរដ្ឋនៅកោះកុងតវ៉ានឹងក្រុមហ៊ុនចិនបោះបង្គោលលើដីមានជម្លោះ
ប្រជាពលរដ្ឋនៅស្រុកបុទុមសាគរ ខេត្តកោះកុង បានតទល់គ្នាជាមួយសន្តិសុខក្រុមហ៊ុនចិន ឈ្មោះ ស៊ីណូមិចស៊ីម (Sino Mexim) ដែលបានធ្វើសកម្មភាពបោះបង្គោលសង់រោងលើដីចម្ការ ដែលពលរដ្ឋអះអាងជាដីរបស់ពួកគាត់។
-
មជ្ឈមណ្ឌលសិទិ្ធមនុស្សកម្ពុជាបង្ហាញលទ្ធផលនៃការសង្កេតសវនាការនៅសាលាឧទ្ធរណ៍
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសង្កេតមើលសវនាការចំនួន២៧៣ នៅសាលាឧទ្ធរណ៍ ចាប់តាំងពីខែមីនា ឆ្នាំ២០១៣ ដល់ខែមិថុនា ឆ្នាំ២០១៤។ ម្សិលមិញ មជ្ឈមណ្ឌលនេះបានបញ្ចេញលទ្ធផលនៃការសង្កេតសវនាការ ដែលទាក់ទងនឹងពិរុទ្ធជនចំនួន៣៦៤នាក់នោះ នៅលើវ៉ិបសាយរបស់ខ្លួន បន្ទាប់ពីបានបញ្ជូនរបាយការណ៍ពិស្តារទៅសាលាឧទ្ធរណ៍ កាលពីខែមុនរួចហើយ។
-
អ្នកមានជម្លោះដីធ្លី បន្តដើរហែក្បួនក្នុងខេត្តកំពង់ឆ្នាំង ប្រឆាំងក្រុមហ៊ុនឯកជនរំលោភយកដី
ប្រជាពលរដ្ឋនៅឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំងប្រមាណជា៥០នាក់ នៅថ្ងៃសុក្រនេះ បន្តដើរហែក្បួនក្នុងទីរួមខេត្ត ស្រែករកយុត្តិធម៌ ប្រឆាំងនឹងក្រុមហ៊ុនអ្នកមានអំណាចមួយ ដែលពួកគេចោទថា រំលោភយកដីអ្នកភូមិជាង៨០គ្រួសារ។
-
អង្គការសហប្រជាជាតិ៖ ការស្រឡាញ់ភេទដូចគ្នា គឺត្រូវព្យាបាលបញ្ហា មិនមែនមនុស្សទេ
ក្រុមមនុស្សស្រឡាញ់ភេទដូចគ្នានៅកម្ពុជា នៅតែជួបប្រទះនូវការរំលោភបំពាន និងការរើសអើង ទាំងនៅផ្ទះ នៅសាលា នៅកន្លែងធ្វើការ និងនៅតាមប្រព័ន្ធផ្សព្វផ្សាយ។ នៅចំពោះមុខបញ្ហានេះ សកម្មជនសិទ្ធិមនុស្សស្រឡាញ់ភេទដូចគ្នា បានអំពាវនាវឲ្យមានការការពារ និងដោះស្រាយបញ្ហានេះ ដើម្បីឲ្យអ្នកស្រឡាញ់ភេទដូចគ្នា ទទួលបានឱកាសស្មើមុខស្មើមាត់ដូចអ្នកផ្សេងទៀតនៅក្នុងសង្គម។ នេះបើតាមរបាយការណ៍ស្ដីពីក្រុមមនុស្សស្រឡាញ់ភេទដូចគ្នា ដែលមានចំណងជើងថា «ត្រូវព្យាបាលបញ្ហា មិនមែនព្យាបាលមនុស្ស» និងដែល ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី០៧សីហា។
-
លោក អាត់ ធន់ ចាត់ទុកការប្ដឹងលោកទៅតុលាការថាជាការបំបែកបំបាក់សហជីព
ប្រធានសហព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា លោក អាត់ ធន់ ហៅការប្ដឹងរូបលោកទៅអង្គភាពប្រឆាំងអំពើពុករលួយ ថាជាការរឿងបំបែកបំបាក់ប្រជាប្រិយភាពរបស់សហជីព ដែលកើតចេញពីជម្លោះផ្ទៃក្នុងរបស់សហជីពស៊ីខាវឌូ (CCAWDU)។
-
សមត្ថកិច្ចរារាំងអ្នកភូមិឡពាងដើរហែក្បួនបង្កឲ្យអ្នកភូមិរងរបួស
ស្ត្រីអ្នកភូមិឡពាង ម្នាក់បានរបួសដៃដោយសារកម្លាំងសមត្ថកិច្ចរបស់សាលាខេត្តកំពង់ឆ្នាំង បើករថយន្តពាំងផ្លូវមិនឲ្យអ្នកភូមិធ្វើដំណើរយកញត្តិទៅដាក់សាលាខេត្ត នៅថ្ងៃទី៨ សីហា។
-
សហជីពរៀបចំពាក្យប្ដឹងឲ្យថៅកែរោងចក្រអូសេអង់សងប្រាក់កម្មករ
សហជីព២ ដែលជួយការពារសិទ្ធិកម្មករនៅរោងចក្រ អូសេអង់ (Ocean) កំពុងរៀបចំពាក្យប្ដឹងទៅស្ថាប័នពាក់ព័ន្ធ ឲ្យថៅកែរោងចក្រនោះផ្ដល់សំណងប្រាក់អតីតភាពការងារ និងប្រាក់ព្យួរការងារឡើងវិញ។