កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អ្នកភូមិឡពាងបន្តតវ៉ានៅមុខតុលាការសុំឲ្យដោះលែងអ្នកភូមិ២នាក់
ប្រជាពលរដ្ឋនៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននាំគ្នាឡើងទៅតវ៉ានៅខាងមុខសាលាដំបូងខេត្ត តាំងពីថ្ងៃទី៥ សីហា មក ដើម្បីទាមទារឲ្យតុលាការដោះលែងតំណាងអ្នកភូមិ ២នាក់ ដែលកំពុងជាប់ពន្ធនាគារ និងសុំឲ្យលើកលែងការចោទប្រកាន់តំណាងពួកគាត់ ៨នាក់ផ្សេងទៀត។ ក៏ប៉ុន្តែ មកទល់ថ្ងៃទី៧ សីហា នេះ ពួកគាត់នៅមិនទាន់ទទួលចម្លើយពីតុលាការនៅឡើយទេ។
-
ពលរដ្ឋ៤នាក់ចូលបំភ្លឺនៅតុលាការខេត្តកោះកុងរឿងជម្លោះដីធ្លីជាមួយក្រុមហ៊ុនចិន
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តកោះកុង លោក ស្រី ណាក់លី កោះហៅពលរដ្ឋ ៤នាក់ ឲ្យបំភ្លឺរឿងនៅតុលាការខេត្ត នៅព្រឹកថ្ងៃទី៧ សីហា ពាក់ព័ន្ធនឹងរំលោភបំពានដីក្រុមហ៊ុននៅតំបន់ឧទ្យានជាតិបុទុមសាគរ។
-
កម្ពុជា មានក្រុម អ្នកស្រឡាញ់ ភេទដូចគ្នា ប្រមាណ១០ម៉ឺននាក់
ក្នុងចំណោម ប្រជាជនកម្ពុជា ១៤លាននាក់ មាន១០ម៉ឺននាក់ ត្រូវបានគេរកឃើញថា កំពុងស្រឡាញ់ ភេទដូចគ្នា បូករួមជាមួយជនជាតិ ដើមភាគតិចផងនោះ។
-
អ្នកបឹងកក់ទាមទារដំណោះស្រាយបញ្ហាដីធ្លីពីរដ្ឋាភិបាល
ប្រជាពលរដ្ឋជិត ៥០នាក់ មកពីភូមិចំនួន ៧ ដែលមានជម្លោះដីធ្លីក្នុងតំបន់បឹងកក់ បានជួបជុំគ្នានៅលើដីមានទំនាស់នេះ ដើម្បីសម្ដែងក្តីកង្វល់ពីបញ្ហាដីធ្លីដែលពួកគាត់រងផលប៉ះពាល់ពីការអភិវឌ្ឍនៅតំបន់នេះអស់ជាង ៧ឆ្នាំមកហើយ។
-
កម្មកររោងចក្រ E-Garment ជាង៣០នាក់ តវ៉ានៅមុខ អង្គភាពប្រឆាំង អំពើពុករលួយ
ក្រុមកម្មករ-កម្មការិនី ជាង៣០នាក់ ដែលបម្រើការងារ នៅរោងចក្រ E-Garmentនៅព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ បានមកប្រមូលផ្តុំគ្នា នៅមុខអង្គភាព ប្រឆាំងអំពើពុករលួយ ដើម្បីស្នើ ឲ្យអង្គភាពមួយនេះជួយអន្តរាគមន៍ លើពាក្យបណ្តឹង របស់ពួកគេដែលបានប្តឹង ថ្នាក់ដឹកនាំ សហជីពស៊ីខាវដូ។
-
អ្នកបឹងកក់ទាមទារដំណោះស្រាយបញ្ហាដីធ្លីពីរដ្ឋាភិបាល
ប្រជាពលរដ្ឋជិត ៥០នាក់ មកពីភូមិចំនួន ៧ ដែលមានជម្លោះដីធ្លីក្នុងតំបន់បឹងកក់ បានជួបជុំគ្នានៅលើដីមានទំនាស់នេះ ដើម្បីសម្ដែងក្តីកង្វល់ពីបញ្ហាដីធ្លីដែលពួកគាត់រងផលប៉ះពាល់ពីការអភិវឌ្ឍនៅតំបន់នេះអស់ជាង ៧ឆ្នាំមកហើយ។
-
ពលរដ្ឋ២ភូមិប្រមាណ២៥០នាក់មកពីស្រុកមេមត់ ដាក់ញត្តិនៅសាលាខេត្តត្បូងឃ្មុំ
ប្រជាពលរដ្ឋប្រមាណ២៥០នាក់ ដែលមានទំនាស់ដីធ្លីក្នុងភូមិចំនួន២ នៅឃុំត្រមូង ស្រុកមេមត់ នាំគ្នាយកញត្តិដាក់នៅសាលាខេត្តត្បូងឃ្មុំ សុំឲ្យអន្តរាគមន៍ផ្តល់កម្មសិទ្ធិដីដល់ពួកគាត់។
-
ទីលានប្រជាធិបតេយ្យ ត្រូវបើកឲ្យប្រើប្រាស់វិញហើយចាប់ពីថ្ងៃនេះទៅ
សាលារាជធានីភ្នំពេញ សម្រេចបើកទីលានប្រជាធិបតេយ្យវិញហើយចាប់ពីថ្ងៃនេះតទៅ បន្ទាប់ត្រូវបានបិទអស់រយៈពេល ជាច្រើនខែ ដើម្បីបើកការស៊ើបអង្កេតករណីហិង្សាមួយចំនួន។
-
សង្គមស៊ីវិល៖ ក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ ដាំស្ករអំពៅប៉ះពាល់ពលរដ្ឋមូលដ្ឋានធ្ងន់ធ្ងរ
ការស្រាវជ្រាវដោយអង្គការសង្គមស៊ីវិល បានរកឃើញថា ការអភិវឌ្ឍកសិឧស្សាហកម្មស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ ជាការអភិវឌ្ឍដែលប៉ះពាល់ដល់ប្រជាពលរដ្ឋមូលដ្ឋានធ្ងន់ធ្ងរ។
-
តើបក្សសង្គ្រោះជាតិបរាជ័យឬជោគជ័យក្នុងការរកយុត្តិធម៌ជូនម្ចាស់ឆ្នោត?
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ៥៥រូប បានធ្វើសច្ចាប្រណិធាននៅចំពោះព្រះភ័ក្ត្រព្រះមហាក្សត្រ ដែលជាការបោះជំហានឆ្ពោះទៅចូលប្រជុំសភា នៅថ្ងៃទី៨ ខែសីហា ខាងមុខ។ មេបក្សនេះថ្លែងប្រាប់សារព័ត៌មានថា ការព្រមព្រៀងចូលសភា គឺដោយសារការទាមទារបានជោគជ័យហើយ។
-
ទីលានប្រជាធិបតេយ្យត្រូវបើកឲ្យសម្ដែងមតិឡើងវិញហើយ
សាលារាជធានីភ្នំពេញបើកទីលានប្រជាធិបតេយ្យឲ្យដំណើរការបានដូចធម្មតាហើយចាប់ពីពេលនេះតទៅ បន្ទាប់ពីតំណាងរាស្ត្រ ៥៥រូប របស់គណបក្សសង្គ្រោះជាតិ ចូលសច្ចាប្រណិធាននៅក្នុងព្រះបរមរាជវាំងនៅរសៀលថ្ងៃទី៥ សីហា។
-
ត្រីភាគីបន្តពិភាក្សាគ្នាអំពី បញ្ហាការធានារ៉ាប់រងសុខភាពកម្មក និយោជិត
តំណាងរាជរដ្ឋាភិបាល សង្គមស៊ីវិល អង្គការពលកម្មអន្តរជាតិ (ILO) តំណាងកម្មករនិយោជិត និងតំណាងរោងចក្រកាត់ដេរនៅកម្ពុជា បានបន្តពិភាក្សគ្នាអំពីបញ្ហាការធានារ៉ាប់រងសុខភាពរបស់កម្មករ ដែលគំរោងនេះនឹងចាប់ផ្តើម នៅឆ្នាំ២០១៤នេះ។
-
ពលរដ្ឋមានជម្លោះដីជាមួយឧកញ៉ា ឃុន សៀ នៅបឹងកក់១ព្រមទទួលសំណង
ពលរដ្ឋដែលមានជម្លោះដីធ្លីជាមួយឧកញ៉ា ឃុន សៀ សម្រេចទទួលសំណងពីក្រុមហ៊ុន ជាថ្នូរនៃការចាកចេញ។ ទំនាស់ដីធ្លីរវាងពលរដ្ឋ ៣គ្រួសារ ជាមួយក្រុមហ៊ុន ឃុន សៀ អភិវឌ្ឍន៍ នៅសង្កាត់បឹងកក់១ ខណ្ឌទួលគោក បានអូសបន្លាយពេលវេលាអស់ជាង ១ឆ្នាំទៅហើយ។
-
អ្នកភូមិឡពាងតវ៉ានៅមុខសាលាដំបូងខេត្តកំពង់ឆ្នាំង
ប្រជាពលរដ្ឋសហគមន៍ឡពាង ដែលមានជម្លោះដីធ្លីជាមួយលោកស្រី ជា ខេង ភរិយាលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល ប្រមូលផ្ដុំគ្នានៅខាងមុខសាលាដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឲ្យដោះលែងតំណាងពួកគាត់២នាក់ និងឈប់ចោទប្រកាន់ពួកគាត់បន្តទៀត។
-
សាលារាជធានីភ្នំពេញប្រកាសបើកឲ្យប្រើទីលានប្រជាធិបតេយ្យឡើងវិញ
ព្រឹកមិញនេះ មន្ត្រីនាំពាក្យសាលារាជធានីភ្នំពេញបានបញ្ជាក់ប្រាប់ Radio Australia ឲ្យដឹងពីការប្រកាសបើកឲ្យប្រើឡើងវិញនៃទីលានប្រជាធិបតេយ្យ។
-
ពលរដ្ឋនៅខេត្តព្រះវិហារ តវ៉ាប្រឆាំងក្រុមហ៊ុនបរទេសមួយ ដោយសារឈូសឆាយដីពួកគេ
ប្រជាពលរដ្ឋជាង១០០នាក់ នៅស្រុកគូលេន ខេត្ដព្រះវិហារ ប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងក្រុមហ៊ុនបរទេសមួយ កុំឲ្យធ្វើការឈូសឆាយរំលោភយកដីពួកគាត់ ដែលក្រុមយុវជនបានវាស់ជូនពលរដ្ឋកន្លងមក។
-
សង្គមស៊ីវិលទាមទារឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យឡើងវិញ
អង្គការមិនមែនរដ្ឋាភិបាលចំនួន ៩ ហៅកាត់ថា ស៊ី.អេស.អូស (CSOs) ដែលអះអាងខ្លួនឯងថា ធ្វើការទាក់ទងវិស័យ សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិបាលកិច្ចល្អ និងការអភិវឌ្ឍនៅកម្ពុជា បានអំពាវនាវឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យឡើងវិញ។
-
ជនរងគ្រោះនៅបឹងកក់តវ៉ានៅស្ថានទូតសិង្ហបុរី
ប្រជាពលរដ្ឋដែលរងគ្រោះដោយទំនាស់ដីធ្លីនៅតំបន់បឹងកក់ប្រមាណជាង៤០នាក់បានធ្វើបាតុកម្មនៅពីមុខស្ថានទូតសិង្ហបុរីប្រចាំនៅកម្ពុជានៅព្រឹកថ្ងៃច័ន្ទនេះដើម្បីទាមទារឲ្យស្ថានទូតនេះដាក់សម្ពាធដល់ក្រុមហ៊ុនឯកជនរបស់សិង្ហបុរីមួយឲ្យបញ្ឈប់ការទិញដីនៅក្នុងតំបន់បឹងកក់ ដែលកំពុងមានទំនាស់យ៉ាងរ៉ាំរ៉ៃ។
-
ប្រជាពលរដ្ឋមានជម្លោះដីធ្លីខេត្តក្រចេះ ចេញមុខតវ៉ាសុំអន្តរាគមន៍ពីនាយករដ្ឋមន្ត្រី
អ្នកភូមិនៅស្រុកស្នួលខេត្តក្រចេះប្រមាណ១០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ ដង្ហែជាក្បួនតាមផ្លូវក្បែរសួនបទុមវត្តី ដើម្បីសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រឿងជម្លោះដីធ្លី។
-
ចៅក្រមតុលាការខេត្តបាត់ដំបងរងការចោទថាគំរាមពលរដ្ឋឲ្យឈប់តវ៉ាក្នុងជម្លោះដីធ្លី
ប្រជាពលរដ្ឋ ៧នាក់ នៅស្រុកសំពៅលូន ត្រូវបានចៅក្រមសាលាដំបូងខេត្តបាត់ដំបង កោះហៅដើម្បីឲ្យឆ្លើយបំភ្លឺពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន សួន មានសម្បត្តិ រឿងទំនាស់ដី។ អ្នកជាប់បណ្ដឹងទាំងនោះនិយាយថា នៅក្នុងបន្ទប់សវនាការ ចៅក្រមស៊ើបសួរបានគំរាមពួកគេឲ្យបញ្ឈប់ការតវ៉ា។