កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អ្នកមានជម្លោះដីធ្លីនៅខេត្តក្រចេះ សុំអន្តរាគមន៍ពីរដ្ឋសភា
អ្នកមានជម្លោះដីធ្លីមកពីខេត្តក្រចេះ ប្រមាណជា១០០នាក់ នៅព្រឹកថ្ងៃចន្ទនេះ ហែញត្តិទៅរដ្ឋសភា ដើម្បីសុំអន្តរាគមន៍ពីស្ថាប័នមួយនេះ ករណីជម្លោះដីធ្លី។
-
កម្មកររោងចក្រ ស៊ីនហ្វាង៤០០នាក់ កូដកម្មនៅមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារ
កម្មកររោងចក្រ ស៊ីនហ្វាង (ខេមបូឌា) ហ្កាមែន ប្រមាណ៤០០នាក់កូដកម្មនៅមុខ រោងចក្រ នៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីរោងចក្រមិនគោរពទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល និងទាមទារលក្ខខណ្ឌការងារ១៩ ចំណុច ពីថៅកែរោងចក្រ។
-
អ្នកមានជម្លោះដីធ្លី ជំរុញឲ្យក្រុមហ៊ុនបរទេសមួយដកខ្លួនចេញពីការរំលោភសិទ្ធិមនុស្សនៅកម្ពុជា
អ្នកមានជម្លោះដីធ្លីក្នុងរាជធានីភ្នំពេញ ប្រមាណ៨០នាក់ នៅថ្ងៃចន្ទនេះប្រមូលផ្តុំគ្នាម្តងទៀត ប្រឆាំងក្រុមហ៊ុនបរទេសមួយ ដោយជំរុញឲ្យដកខ្លួនចេញពីការទិញដីនៅតំបន់បឹងកក់ ដើម្បីគេចផុត ពីការសមគំនិត ជំរុញឲ្យមានការរំលោភសិទ្ធិមនុស្សនៅកម្ពុជា។
-
ពលរដ្ឋខេត្តបាត់ដំបងចោទមេឃុំបឹងប្រាំថារំលោភយកដីគាត់ជាង៣.៦០០ហិកតារ
ប្រជាពលរដ្ឋ ១២៣នាក់តំណាង ឲ្យអ្នកភូមិ ៣០៥គ្រួសារ នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី១៨ សីហា បាននាំគ្នាឡើងមកសាលាខេត្តបាត់ដំបង តវ៉ារឿងទំនាស់ដីជាមួយមេឃុំបឹងប្រាំ។
-
ប្រជាពលរដ្ឋ នៅស្រុកបវេល មានជម្លោះដីធ្លី នាំគ្នាតវ៉ា នៅមុខសាលាដំបូង ខេត្តបាត់ដំបង ទាមទារ ឲ្យដោះលែង តំណាង២នាក់
ប្រជាពលរដ្ឋ ចំនួន១២៨នាក់ តំណាងឲ្យ ៣០៥ គ្រួសារ នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៤នេះ បាននាំគ្នាមកតវ៉ា នៅខាងមុខ សាលាដំបូង ខេត្តបាត់ដំបង ដើម្បីទាមទារ ឲ្យតុលាការ ដោះលែង តំណាងរបស់ពួកគេ ចំនួន២នាក់ ដែលត្រូវចាប់ខ្លួន និងដាក់ ពន្ធនាគារ កាលពីពេលកន្លងទៅ ក្រោយពីមានជម្លោះដី នៅភូមិចំនួន៣ ក្នុង ឃុំអំពិល៥ដើម ស្រុកបវេល ខេត្តបាត់ដំបង។
-
តុលាការខេត្តស្ទឹងត្រែងដោះលែងអ្នកកាសែត៣នាក់ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
តុលាការខេត្តស្ទឹងត្រែង សម្រេចដោះលែងអ្នកកាសែតក្នុងស្រុកបីនាក់ឲ្យបាននៅក្រៅឃុំខ្លួនជាបណ្ដោះអាសន្ននៅដើមសប្ដាហ៍នេះ បន្ទាប់ពីអាជ្ញាធរបានចាប់និងឃុំខ្លួនពួកគេកាលពីចុងខែកក្កដា។ អ្នកកាសែតទាំង ៣នាក់នោះ ជាប់ចោទពីបទកំហែងយកប្រាក់ពីមន្ត្រីកងរាជអាវុធហត្ថខេត្តដែលដឹកជញ្ជូនឈើខុសច្បាប់។
-
ក្រុមហ៊ុនស្ករលោក លី យ៉ុងផាត់ បដិសេធលើការពាក់ព័ន្ធនឹងក្រុមហ៊ុនស្ករផ្សេងទៀតនៅកោះកុង និងឧត្តរមានជ័យ
ក្រុមហ៊ុនភ្នំពេញស៊ូហ្គើរ របស់លោក លី យ៉ុងផាត់ ប្រកាសថាមិនជាប់ពាក់ព័ន្ធនឹងក្រុមហ៊ុនស្ករផ្សេងទៀតនៅខេត្តកោះកុង និងឧត្តរមានជ័យ ដូចការលើកឡើងរបស់នាយកប្រតិបត្តិអង្គការសមធម៌សង្គមកន្លងមកទេ។
-
មនុស្ស២នាក់សន្លប់ក្នុងពេលកម្លាំងអាជ្ញាធរបំបែកអ្នកតវ៉ាដីពីក្រចេះនិងត្បូងឃ្មុំ
អ្នកតវ៉ាប្រមាណ ៣០០នាក់ តំណាងឲ្យអ្នកមានបញ្ហាដីធ្លីជាង ៤០០គ្រួសារ មកពីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ បានត្រូវកងកម្លាំងអាជ្ញាធរប្រដាប់ដោយខែលនិងដំបងឆក់ វាយបំបែកបណ្ដាលឲ្យមនុស្សមួយចំនួនរងរបួស ក្នុងនោះស្ត្រីម្នាក់ និងកុមារអាយុ ៦ខែម្នាក់បានសន្លប់ នៅព្រឹកថ្ងៃទី១៨ សីហា។
-
សហគមន៍ដីធ្លីតវ៉ាមុខក្រុមហ៊ុនដែលទិញដីនៅតំបន់បឹងកក់
អ្នកភូមិបឹងកក់ បុរីកីឡា និងអ្នកភូមិសហគមន៍ផ្សេងទៀត ដែលរងគ្រោះដោយសារទំនាស់ដីធ្លីជាង ៥០នាក់ ប្រមូលផ្ដុំគ្នាតវ៉ានៅខាងមុខក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH) ដែលស្ថិតនៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំស្តុបផ្សារដីហុយ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ សីហា។ ពួកគេទទូចឲ្យក្រុមហ៊ុនសិង្ហបុរីមួយនេះ បញ្ឈប់ការទិញដីជម្លោះពីក្រុមហ៊ុនស៊ូកាគូ (Shukaku) របស់លោក ឡៅ ម៉េងឃីន ដោយបញ្ជាក់ថា ក្រុមហ៊ុនស៊ូកាគូ មិនអាចមានសិទ្ធិយកដីនៅតំបន់បឹងកក់ លក់ទៅឲ្យបុគ្គលណា ឬក្រុមហ៊ុនណាមួយបានឡើយ។
-
ពលរដ្ឋមកពីក្រចេះនិងត្បូងឃ្មុំសុំអន្តរាគមន៍រឿងដីពីលោកនាយករដ្ឋមន្ត្រី
តំណាងពលរដ្ឋមកពីខេត្តក្រចេះ និងខេត្តត្បូងឃ្មុំ ជិត ៣០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែសីហា នេះ នាំគ្នាទាមទារឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងស្ថាប័នរដ្ឋសភា ជួយដោះស្រាយរឿងអាជ្ញាធរខេត្តរំលោភយកដីពួកគាត់។
-
កម្មករជាង៦០០នាក់បាតុកម្ម ឲ្យរោងចក្រទទួលយកតំណាងសហជីពដែលបានបញ្ឈប់ និងលក្ខខណ្ឌការងារមួយចំនួន
កម្មករជាង៦០០នាក់ នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ យ៉កម៉ាស ក្នុងខណ្ឌពោធិ៍សែនជ័យ នៅព្រឹកថ្ងៃចន្ទនេះធ្វើបាតុកម្មដើម្បីទាមទាឲ្យរោងចក្រ ទទួលយកតំណាងសហជីពដែលរោងចក្របានបញ្ឈប់ឲ្យចូលធ្វើការវិញ និងលក្ខខណ្ឌការងារចំនួន១៩ចំណុចផ្សេងទៀត។
-
អាជ្ញាធររារាំងក្រុមយុវជនមិនឲ្យជិះកង់ផ្សព្វផ្សាយពីការថែរក្សាបរិស្ថាន
អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ នៅថ្ងៃទី១៧ សីហា រារាំងមិនឲ្យយុវជននិងសកម្មជនចលនាមាតាធម្មជាតិ (Mother Nature) ជិះកង់តាមក្រុងភ្នំពេញ ដើម្បីផ្សព្វផ្សាយពីការលើកកម្ពស់ថែរក្សាបរិស្ថាន និងការពារធនធានធម្មជាតិនៅតំបន់ស្ទឹងឆាយអារ៉ែង ដែលក្រុមហ៊ុនចិន ស៊ីណូ ហាយដ្រូ (Sino Hydro) គ្រោងសាងសង់ទំនប់វារីអគ្គិសនីនោះឡើយ។
-
សហគមន៍ដីធ្លីតវ៉ាបិទផ្លូវសហព័ន្ធរុស្ស៊ីទាមទារការដោះស្រាយពីក្រុមហ៊ុន
អ្នកភូមបឹងកក់ បុរីកីឡា និងអតីតអ្នកភូមិថ្មគោល ប្រមាណ ១០០នាក់តវ៉ានៅមុខក្រុមហ៊ុន អេច្ឆ.អិល.អេច្ឆ (HLH) លើបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ម្ដុំស្តុបផ្សារដីហុយ នៅព្រឹកថ្ងៃទី១៨ ខែសីហានេះ។
-
យុទ្ធនាការជិះកង់របស់សកម្មជនការពារសម្បត្តិធម្មជាតិនៅតំបន់អារ៉ែងបានបរាជ័យ
យុទ្ធនាការជិះកង់ដើម្បីការពារសម្បត្តិធម្មជាតិនៅតំបន់អារ៉ែងបានបរាជ័យក្រោយពីកងកម្លាំងមានសមត្ថកិច្ចរាប់រយនាក់បានបិទខ្ទប់មិនឲ្យក្រុមយុវជនរបស់អង្គការមាតាធម្មជាតិអាចជិះកង់បាននោះទេ។ ប៉ុន្តែយ៉ាងណាក៏ដោយ អ្នកដឹកនាំយុទ្ធនាការនេះបានចាត់ទុកថានេះគឺជាជោគជ័យមួយ។
-
អាជ្ញាធរហាមក្រុមយុវជនជិះកង់ក្នុងយុទ្ធនាការការពារតំបន់ស្ទឹងអារ៉ែង
អាជ្ញាធរសង្កាត់បឹងទំពុន ខណ្ឌមានជ័យ នៅរសៀលថ្ងៃទី១៦ សីហា នាំគ្នាទៅកាន់ការិយាល័យបណ្ដាញយុវជនខ្មែរមហានគរ ដើម្បីត្រួតពិនិត្យ និងសួរនាំពីគម្រោងដែលយុវជនរបស់បណ្ដាញនេះ និងចលនាមាតាធម្មជាតិ គ្រោងនាំគ្នាជិះកង់ក្នុងក្រុងភ្នំពេញ ដើម្បីសុខភាព និងផ្សព្វផ្សាយពីការការពារបរិស្ថាន ពិសេសនៅតំបន់ស្ទឹងឆាយអារ៉ែង។ អាជ្ញាធរព្រមានថា នឹងមិនឲ្យយុវជនជួបជុំជិះកង់ចេញពីទីនោះឡើយ។
-
អាជ្ញាធរ មិនអនុញ្ញាតឲ្យអង្គការមាតាធម្មជាតិធ្វើយុទ្ធនាការជិះកង់ផ្សព្វផ្សាយពីតំបន់អារ៉ែងនៅភ្នំពេញ
សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យអង្គការមាតាធម្មជាតិធ្វើយុទ្ធនាការជិះកង់ជុំវិញទីក្រុងភ្នំពេញនៅថ្ងៃអាទិត្យស្អែកនេះទេ ហើយថែមទាំងព្រមានថា នឹងចាត់វិធានការតាមផ្លូវច្បាប់ប្រសិនអង្គការនេះនៅតែចចេសធ្វើនោះ។ យ៉ាងណាក៏ដោយ លោក អេឡិច ចាន់ដ្រូ ប្រធានអង្គការមាតាធម្មជាតិនៅតែអះអាងថា អង្គការរបស់លោកនៅតែធ្វើយុទ្ធនាការនេះដូចការគ្រោងទុកដដែលបើទោះមានការព្រមានបែបនេះក្តី។
-
តម្លាភាព និងភាពជាដៃគូគឺជាស្នូលនៃដំណោះស្រាយបញ្ហាដីធ្លី
ពលរដ្ឋអ្នកមានជម្លោះដីធ្លីជាច្រើនក្រុមបានឡើងមកភ្នំពេញជាបន្តបន្ទាប់រយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះដើម្បីតវ៉ារកដំណោះស្រាយ។ នេះសបញ្ជាក់ថា បញ្ហាដីធ្លីនៅតែជាបច្ចុប្បន្នភាពក្តៅគគុកមួយនៅឡើយ។ អង្គការសង្គមស៊ីវិលបានកត់សម្គាល់ពីការកើនឡើងគួរឲ្យព្រួយបារម្ភនៃការរំលោភដីធ្លី ប៉ុន្តែ រដ្ឋាភិបាលក៏បានអះអាងពីជោគជ័យនៃគោលនយោបាយដោះស្រាយទំនាស់ដីធ្លីដែរ។ បញ្ហាតែមួយប៉ុន្តែ ម្ខាងបង្ហាញស និងម្ខាងទៀតបង្ហាញខ្មៅ នេះសបញ្ជាក់អំពីកង្វះភាពជាដៃគូរវាងភាគីពាក់ព័ន្ធដែលធ្វើការក្នុងវិស័យតែមួយ។ ដូច្នេះ ការរកឲ្យឃើញភាពជាដៃគូ និងការដោះស្រាយដោយតម្លាភាព គឺជាស្នូលនៃដំណោះស្រាយបញ្ហាដីធ្លីនៅកម្ពុជា។
-
ក្រុមសហជីពនៅកម្ពុជា ព្រមានធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលជាថ្មី
តំណាងសហព័ន្ធ សហជីព សមាគម និងកម្មករនិយោជិកចម្រុះវិស័យនៅកម្ពុជា ព្រមានធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលអប្បបរមា១៧៧ដុល្លាជាថ្មីទៀត ប្រសិនបើក្រសួងការងារមិនធ្វើការដោះស្រាយតាមសំណូមពរ៦ចំណុចរបស់ខ្លួនឲ្យបានទាន់ពេលទេនោះ។
-
ពលរដ្ឋមានទំនាស់ដីធ្លីនៅកំពង់ស្ពឺមកទាមទាររកដំណោះស្រាយពីធនាគារ ANZ
ប្រជាពលរដ្ឋជាង១០០នាក់មកពីសហគមន៍ថ្គង់ និងឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនភ្នំពេញស៊ូហ្គ័រ របស់លោក លីយ៉ុងផាត់ ឡើងមកតវ៉ាទាមទាររកដំណោះស្រាយមុខធនាគារ ANZ នៅភ្នំពេញ ដោយធនាគារនេះធ្លាប់ជាអ្នកផ្ដល់ហិរញ្ញប្បទានទៅក្រុមហ៊ុន។
-
ជនភៀសខ្លួន ណារ៉ូ ប្រហែល ១.០០០នាក់ នឹងត្រូវបញ្ជូនពី អូស្រ្តាលី មកកម្ពុជា
យោងតាមគេហទំព័រ សារព័ត៌មានអូស្ត្រាលី អនឡាញ ឈ្មោះថា ញូវស៍ដុតខមដុតអូស (News.com.au) ផ្សាយថ្ងៃទី១៤ សីហា ថាបានឲ្យដឹងថា កម្ពុជាដែលជា ប្រទេសស្ថិត នៅតំបន់ អាស៊ីអាគ្នេយ៍ ដែលទីកន្លែងដែលរដ្ឋាភិបាលអូស្រ្តាលី ចង់បញ្ជូនជនភៀសខ្លួនប្រហែល ១.០០០នាក់មក។