កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅស្រុកពញាឮជួបតំណាងក្រុមហ៊ុនផានអ៊ីម៉ិចនៅព្រឹកនេះ
ប្រជាពលរដ្ឋនៅឃុំពញាឮ ស្រុកពញាឮ ខេត្តកណ្តាលជាង២០០នាក់ ដែលមាន ជម្លោះដីធ្លី ជាមួយក្រុមហ៊ុនផានអ៊ីម៉ិចបានប្រមូលផ្តុំគ្នានៅព្រឹកនេះ ដើម្បីស្តាប់ការបកស្រាយ របស់ភាគីក្រុមហ៊ុន។
-
អាជ្ញាធរមូលដ្ឋាននៅព្រៃវែងរងការចោទថាយកដីពលរដ្ឋធ្វើជាសម្បត្តិរដ្ឋ
ពលរដ្ឋមួយគ្រួសារនៅស្រុកព្រះស្ដេច ខេត្តព្រៃវែង ចោទប្រកាន់អាជ្ញាធរមូលដ្ឋានថា ជាដើមចមធ្វើឲ្យរាំងស្ទះការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លីស្របច្បាប់របស់ពួកគាត់ ដោយមិនព្រមចេញលិខិតស្នាមបញ្ជាក់អោយនោះទេ។
-
ប្រជាពលរដ្ឋប្រមាណ១០០នាក់នៅខេត្តកំពតតវ៉ាប្រឆាំងក្រុមហ៊ុនវៀតណាមឈួសឆាយដីស្រែចម្ការពួកគេ
ប្រជាពលរដ្ឋប្រមាណជា១០០នាក់ ដែលមានដីស្រែចំការនៅឃុំជ្រៃបាក់ និងឃុំត្រពាំងធ្លាំងនៅខេត្តកំពតតវ៉ាប្រឆាំងក្រុមហ៊ុនវៀតណាម ឈ្មោះចាន់ សុធា ដែលកំពុងឈូសឆាយលើដីពួកគេកាន់កាប់យូរឆ្នាំ និងមានប័ណ្ណកម្មសិទ្ធិពីអាជ្ញាធរ។ ពលរដ្ឋម្នាក់លោក ចាន់ រិទ្ធ ឲ្យVODដឹងនៅព្រឹកថ្ងៃអាទិត្យនេះថា ពេលនេះក្រុមហ៊ុនចាន់ សុធា ជាក្រុមហ៊ុនវៀតណាម បានដាក់គ្រឿងចក្រ ច្រើនគ្រឿង នៅលើទីតាំងបីចំណុចដើម្បីឈូសយកដីស្រែប្រជាពលរដ្ឋនៅឃុំជ្រៃបាក់ និងឃុំត្រពាំងធ្លាំង ស្រុកឈូក ខេត្តកំពត យកដីលក់ទៅឲ្យក្រុមហ៊ុនឥណ្ឌាមួយផ្សេងទៀត។ លោកបន្តថា ប្រជាពលរដ្ឋតតាំងដាច់ខាតចំពោះការរំលោភបំពានពីសំណាក់ក្រុមហ៊ុនបរទេស ដែលមិនបានបង្ហាញពីសិទ្ធិទទួលបានការអភិវឌ្ឍន៍ឲ្យបានច្បាស់លាស់នោះ។
-
សង្គមស៊ីវិលទាមទារឲ្យបើកទីលានប្រជា ធិបតេយ្យក្រោយបក្សទាំងពីរត្រូវរ៉ូវគ្នា
តាមរយៈសេចក្ដីថ្លែងការណ៍ ក្រុមអង្គការសង្គមស៊ីវិល ក្នុងស្ថិតក្នុងបន្ទប់ស្ថានការណ៍ការបោះឆ្នោត កាលពីថ្ងៃទី២៥ ខែកក្កដា បានទាមទារឲ្យរាជរដ្ឋាភិបាល ត្រូវបើកទីលានប្រជាធិបតេយ្យឡើងវិញ ខណៈបិទទីលានបញ្ចេញមតិនេះ ប្រមាណជា០៧ខែទៅហើយនោះ។
-
CCHRនិងក្រុមអ្នកច្បាប់ នៅមានសង្ឃឹមលើការកែប្រែច្បាប់ស្តីពីតុលាការ
ព្រះមហាក្សត្រនេះព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦កក្កដាកន្លងទៅនេះ បានឡាយព្រះ ហស្តលេខាលើព្រះរាជក្រម ដើម្បីឲ្យសេចក្តីព្រាងច្បាប់ចំនួនបីទាក់ទងនឹងតុលាការចូលជាធរមាន បន្ទាប់ពីសភាដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជាអនុម័ត។ តែយ៉ាងណាក៍ដោយ ក្រុមអ្នកច្បាប់ និងសង្គមស៊ីវិលនៅមានសង្ឃឹមថា ច្បាប់នេះនឹងត្រូវបានកែរប្រែឡើងវិញ នៅពេលរដ្ឋសភាពហុបក្សដំណើរការពេញលេញក្រោយការចូលប្រជុំសភារបស់បក្សប្រឆាំង។

ពលរដ្ឋ៧គ្រួសារក្នុងសង្កាត់ស្វាយប៉ាកត្រៀមតតាំងដាក់អាជ្ញាធរដែលចុះវាស់ដីពួកគេនៅថ្ងៃចន្ទនេះ
ប្រជាពលរដ្ឋ៧គ្រួសារនៅសង្កាត់ស្វាយប៉ាក ខ័ណ្ឌឬស្សីកែវ ត្រៀមតតាំងជាមួយក្រុមអាជ្ញាធរដែលថា នឹងចុះទៅវាស់វែងដីរបស់ពួកគេមួយកន្លែង ឲ្យទៅជាកម្មសិទ្ធិជនជាតិម្នាក់ដែលមកអះអាងថា ខ្លួនជាម្ចាស់ដីនោះ។
-
អ្នកឃ្លាំមើលដំណើរការនយោបាយកម្ពុជាទិតៀនការប្រើអំណាចនយោបាយលើប្រព័ន្ធយុត្តិធម៌
ថ្វីបើមានការដោះលែងតំណាងរាស្ដ្រដែលមិនទាន់មានអភ័យឯកសិទ្ធិរបស់គណបក្សសង្គ្រោះជាតិជាក្រុមចំនួនប្រាំពីររូបកាលពីថ្ងៃអង្គារ ទី២២ខែកក្កដា ប៉ុន្តែអ្នកឃ្លាំមើលដំណើរនយោបាយកម្ពុជានៅតែចាត់ទុកថា ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាពិបាកនឹងរើខ្លួនចេញពីគណបក្សគ្រប់គ្រងអំណាច។
-
អ្នកភូមិជាង៨០គ្រួសារនៅសៀមរាប រារាំងយោធាមិនឲ្យសង់ផ្ទះលើដីមានជម្លោះ
ប្រជាពលរដ្ឋជាង៨០គ្រួសារ នៅព្រឹកថ្ងៃសុក្រនេះ ប្រមូលផ្ដុំគ្នារារាំងមន្ដ្រីយោធាយោធភូមិភាគទី៤ មិនឲ្យសង់ផ្ទះលើដីមានជម្លោះ ស្ថិតនៅភូមិភ្នំក្រោម ក្រុងសៀមរាប ខេត្ដសៀមរាប ដោយអះអាងថា ដីនៅតំបន់នោះនៅមានជម្លោះ។
-
កម្មករ-កម្មការិនី រោងចក្រ នែនអ៊ីភើរៀល ធ្វើកូដកម្ម ដុតកង់ឡាន ក្រោយរោងចក្រ ក្ស័យធន់
កម្មករ -កម្មការិនី រោងចក្រ នែនអ៊ីភើលរៀល ជាង២០០នាក់ បាននាំគ្នាធ្វើ កូដកម្មដោយ ដុតកង់ឡាន នៅខាងមុខ រោងចក្រ ដើម្បីទាមទារ ឲ្យក្រសួង ពាក់ព័ន្ធ ជួយរកដំណោះស្រាយ ជូនពួកគេ ពីព្រោះថៅកែ រោងចក្រ រត់ចោល ដោយសារ ក្ស័យធន់ ហើយតំណាង ក្រសួងការងារ បានសន្យាថា និង រកដំណោះស្រាយ ជូនទើបរំសាយវិញ ។
-
ពលការិនីខ្មែរម្នាក់ក្នុងចំណោម៦នាក់ត្រូវជនជាតិថៃចាប់រំលោភក្នុងទឹកដីថៃ
ស្ត្រីខ្មែរ ២នាក់ ត្រូវបានជនជាតិថៃ ចាប់រំលោភ និង ៤នាក់ ត្រូវបៀតបៀនផ្លូវភេទ ខណៈពួកគេទាំង ៦នាក់នោះ ឈប់សំចតក្នុងផ្ទះសំណាក់មួយនៅម្តុំផ្សារឡុងគឿ ក្នុងទឹកដីថៃ ដើម្បីរង់ចាំមេខ្យល់មកទទួលយកទៅធ្វើការបន្តនៅកន្លែងផ្សេងទៀត។

ពលរដ្ឋនៅប៉ោយប៉ែតជាង១០០គ្រួសារថាមន្ត្រី២រូបរំលោភយកដីផ្លូវសាធារណៈ
ប្រជាពលរដ្ឋជាង១០០គ្រួសារ នៅក្រុម១៩ ភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ចោទថាមន្ត្រី២រូបបានរំលោភដីផ្លូវ ដែលបណ្តាលឲ្យប្រជាពលរដ្ឋមិនអាចធ្វើដំណើរទៅមកបាន។
-
ពលរដ្ឋខេត្តកំពត ព្រួយបារម្ភបាត់ដីធ្លី ខណៈក្រុមហ៊ុនចូលឈូសឆាយ
ប្រជាពលរដ្ឋប្រមាណ៤០គ្រួសារ ដែលមានជម្លោះដីធ្លីនៅ ឃុំត្រពាំងផ្លាំង ស្រុកឈូក ខេត្តកំពត ព្រួយបារម្ភបាត់បង់ដីចម្ការ ខណៈក្រុមហ៊ុនឈ្មោះ ចាន់ សុធា បានយកគ្រឿងចក្រឈូសឆាយដីរបស់ពលរដ្ឋនៅតំបន់នោះ។
-
ពលរដ្ឋនៅកោះកុងបញ្ចប់ការដើរដាក់ញត្តិរឿងទំនាស់ដីជាមួយឧកញ៉ា លី យ៉ុងផាត់
តំណាងពលរដ្ឋជាង ១០០គ្រួសារ នៅភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយស៊ែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង បានបញ្ចប់សកម្មភាពដើរដាក់ញត្តិរបស់ខ្លួននៅតាមស្ថាប័នជាតិ និងអន្តរជាតិនៅភ្នំពេញ ថ្ងៃសុក្រ ទី២៥ កក្កដា។ ខ្លឹមសារនៃញត្តិនោះអំពាវនាវឲ្យជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីពួកគាត់ជាមួយក្រុមហ៊ុន កោះកុង អែស.អ៊ី.ហ្សិត (Koh Kong SEZ) របស់លោកឧកញ៉ា លី យ៉ុងផាត់ ដែលអូសបន្លាយជាច្រើនឆ្នាំមកហើយ។
-
ពលរដ្ឋនៅជ្រោយចង្វារប្ដឹងសណ្ឋាគារសុខាភ្នំពេញចោទពីបទរំលោភយកដី
ពលរដ្ឋច្រើនគ្រួសាររស់នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ គ្រោងប្ដឹងម្ចាស់សំណង់សណ្ឋាគារ សុខា ភ្នំពេញ ពីបទរំលោភយកដីដែលពួកគាត់កំពុងកាន់កាប់។ បញ្ហានេះ តំណាងសាលារាជធានីភ្នំពេញ ណែនាំឲ្យប្ដឹងទៅតុលាការ។

សង្គមស៊ីវិលស្នើឲ្យក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព បញ្ចប់ជម្លោះដីធ្លីនៅពោធិ៍សាត់
មន្ត្រីអង្គការក្រៅរដ្ឋាភិបាលដែលធ្វើការលើវិស័យដីធ្លី និងធនធានធម្មជាតិ ស្នើឲ្យក្រុមហ៊ុន អិម.ឌី.អែស (MDS) របស់ លោកឧកញ៉ា ទ្រី ភាព និងអាជ្ញាធរខេត្តពោធិ៍សាត់ បង្កើតយន្តការច្បាស់លាស់ ដើម្បីពន្លឿនការដោះស្រាយបញ្ចប់បញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនៅតំបន់ថ្មដា នៃស្រុកវាលវែង។
-
តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅកោះកុងឡើងមកភ្នំពេញដាក់ពាក្យបណ្ដឹង
ប្រជាពលរដ្ឋ៩នាក់ តំណាងឲ្យ១៣៥គ្រួសារនៅភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយស៊ែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ធ្វើដំណើរមករាជធានីភ្នំពេញដើម្បីដាក់ពាក្យបណ្ដឹងទៅស្ថាប័នជាតិ និងអន្តរជាតិឲ្យជួយអន្តរាគមន៍ដោះស្រាយទំនាស់ដីធ្លីពួកគាត់ជាមួយក្រុមហ៊ុន កោះកុង អែស អ៊ី ហ្សិត(KohKong S E Z) របស់លោកឧកញ៉ា លី យ៉ុងផាត់ នៅថ្ងៃទី២៤ ខែកក្កដា។