កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • ទាហាន​២​នាក់​នៅ​ឧត្ដរមានជ័យ​រង​ការ​ចោទ​ថា​វាយ​ដំ​ធ្វើ​ទារុណកម្ម​ពលរដ្ឋ

    អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល នៅ​ខេត្ត​ឧត្តរមានជ័យ រាយការណ៍​ថា ទាហាន​ប្រដាប់​អាវុធ ២​នាក់ បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ម្នាក់​ទៅ​វាយ​ធ្វើ​ទារុណកម្ម​តាម​អំពើ​ចិត្ត និង​ចង​ជាប់​ដើម​ឈើ​ពេញ​១​យប់។ រាល់​អំពើ​ហិង្សា​បែប​នេះ​ជាច្រើន​ករណី​កន្លង​ទៅ គេ​សង្កេត​ឃើញ​ថា ប្រព័ន្ធ​ច្បាប់​មិន​សូវ​ចាត់​វិធានការ​ម៉ឺងម៉ាត់ ប្រឆាំង​នឹង​ក្រុម​ទាហាន​ទាំង​នោះ​ទេ។

  • ​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​មួយចំនួន បន្តធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៤​ចំណុច​

    កម្មករ និង​មន្ត្រី​សហជីព ឲ្យដឹងថា​បុគ្គលិក​ក្រុមហ៊ុនស៊ីន​ទ្រី​ជាង​២០០​នាក់ នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ នៅតែ​បន្ត​ធ្វើ​កូដកម្ម​នៅ​ភូមិ​ក្លា សង្កាត់​ដង្កោ ខណ្ឌដង្កោ ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​៤​ចំណុច​ដែល​នៅ​សេសសល់​។​

  • ​សមាគម​ការពារ​សិទ្ធិមនុស្ស ថ្កោលទោស​អាជ្ញាធរ​ចំពោះ​ការប្រើប្រាស់​កម្លាំង​ខុសច្បាប់​​

    សមាគម​ការពារ​សិទ្ធិមនុស្សអាដហុក នៅ​ថ្ងៃ​អង្គារ​នេះ ថ្កោលទោស​ចំពោះ​ការប្រើប្រាស់​កម្លាំង ខុសច្បាប់ម្តង​ហើយ​ម្តងទៀត​ដោយ​អាជ្ញាធរ​រាជធានីភ្នំពេញ ដើម្បី​បំផ្លាញ​សេរីភាព បញ្ចេញមតិ​របស់​ប្រជាពលរដ្ឋ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​។

  • សមត្ថកិច្ច​រារាំង​មិន​ឲ្យ​ពលរដ្ឋ​​​តវ៉ា​នៅ​មុខ​​ស្ថានទូត​វៀតណាម

    ប្រជាពលរដ្ឋ​​រាប់​រយ​នាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​មុខ​ស្ថានទូត​វៀតណាម នៅ​ព្រឹក​ថ្ងៃ​ទី​៨ កក្កដា នេះ ទាមទារ​ឲ្យ​អ្នក​នាំ​ពាក្យ​ស្ថានទូត​មួយ​នេះ សុំ​ទោស​ពលរដ្ឋ​ខ្មែរ​ជា​សាធារណៈ​ចំពោះ​ការ​បំភ្លៃ​ប្រវត្តិសាស្ត្រ ដែល​លោក​អះអាង​ថា ទឹក​ដី​ខ្មែរ​ក្រោម​ជា​ទឹក​ដី​របស់​ប្រទេស​វៀតណាម តាំង​ពី​យូរយារ​ណាស់​មក​ហើយ។

  • បាតុកម្ម​សុំ​ឱ្យ​ស្ថានទូត​វៀតណាម​សុំ​ទោស ​រងការបង្ក្រាប

    ក្រុម​សន្តិសុខ​របស់​សាលាខណ្ឌ​ដូនពេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ បាន​ចេញ​មុខ​សារ​ជាថ្មី​មក​វាយ​បង្ក្រាបលើ​ការ​តវ៉ា​របស់​តំណាង​និស្សិត​ ប្រជា​ពលរដ្ឋ​ និង​ព្រះសង្ឃ​ បន្ទាប់​ពី​ពួក​គេ​បាន​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ពី​មុខ​ស្ថាន​ទូត​វៀតណាម​ប្រចាំ​ប្រទេស​កម្ពុជា។​

  • អង្គការ​សង្គម​ស៊ីវិល​ថា​រដ្ឋាភិបាល​មិន​បាន​ដោះស្រាយ​បញ្ហា​ជម្លោះ​ដី​ធ្លី​ឲ្យ​មាន​ប្រសិទ្ធភាព

    អង្គការ​សង្គម​ស៊ីវិលបាន​កត់​សំគាល់​ជា​ថ្មី​ម្តង​ទៀតថា​រដ្ឋា​ភិបាល​បាន​ខក​ខាន​ក្នុង​ការ​ដោះស្រាយ​ទំនាស់​ដីធ្លី​ប្រកប​ដោយ​ប្រសិទ្ធភាព។ ប៉ុន្តែ​មន្ត្រីរដ្ឋា​ភិបាល​បាន​ច្រាន​ចោល​ការ​លើក​ឡើងនេះ។

  • មន្ត្រី​សិទ្ធិ​មនុស្ស​សុំ​ឱ្យ​កែប្រែ​បទបញ្ជា​ផ្ទៃក្នុង​សភា​ដើម្បី​ធានា​សិទ្ធិ​បក្ស​មិន​កាន់​អំណាច

    អ្នក​តស៊ូ​មតិ​ដើម្បី​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជាយល់ថា​ដើម្បី​ធានា​ឱ្យ​មាន​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​ក្នុង​សភាជាតិ​គឺ​ស្ថាប័ន​នីតិប្បញត្តិ​មួយ​នេះ​ត្រូវ​ពិនិត្យ​មើល​និង​កែ​សម្រួល​បទបញ្ជា​ផ្ទៃក្នុង​ដើម្បី​អាច​ឱ្យ​គណបក្ស​មិន​កាន់​អំណាច​មាន​តួរនាទី​ច្បាស់​លាស់​ក្នុង​ការ​អនុវត្ត​ការងារ​របស់​ខ្លួន។ ​

  • ពលរដ្ឋ​មាន​ទំនាស់​ដី​មិន​ទទួល​យក​ការ​សម្រេច​របស់​មន្ទីរ​សុរិយោដី​ខេត្ត​ក្រចេះ

    តំណាង​ប្រជាពលរដ្ឋ​ជាង ៣០០​គ្រួសារ នៅ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ បាន​ច្រាន​ចោល​សេចក្តី​សម្រេច​របស់​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ខេត្ត​ក្រចេះ រួម​និង​ក្រុម​ការងារ​ដោះស្រាយ​ទំនាស់​ដីធ្លី នៅ​ថ្ងៃ​ទី​៨ កក្កដា។ ការ​បដិសេធ​នេះ ដោយសារ​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​លើ​ទំនាស់​ដី បាន​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ខាត​បង់​ដី​យ៉ាង​ច្រើន ហើយ​មាន​មួយ​ចំនួន​ត្រូវ​បាត់​បង់​ដី​ចម្ការ​តែ​ម្តង។

  • អាណាព្យាបាល​ផ្ដិត​មេដៃ​ទារ​ឲ្យ​លែង​ប្រធាន​អង្គការ​ដែល​ចោទ​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ

    អាណាព្យាបាល​ក្មេងៗ​ដែល​ស្នាក់​នៅ​រៀន​សូត្រ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ដោយ​មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​អង្គការ ស៊ី.យូ.អែស (CUS) កំពុង​តវ៉ា​ថា ការ​ចាប់​ប្រធាន​អង្គការ ដោយ​ចោទ​ពី​បទ​ជួញ​ដូរ​ផ្លូវ​ភេទ​កុមារ​នោះ ជា​ការ​មិន​ត្រឹមត្រូវ​ទេ។ ពួក​គេ​កំពុង​នាំ​គ្នា​ធ្វើ​ញត្តិ​ផ្ដិត​មេដៃ តវ៉ា​ឲ្យ​មាន​ការ​ដោះ​លែង។

  • ​សមត្ថកិច្ច​ម្នាក់​រងរ​បួស ខណៈ​ប៉ះទង្គិច​ជាមួយ​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខេត្ត​កំពង់ឆ្នាំង

    សមត្ថកិច្ច​ម្នាក់​រងរ​បួស ដោយសារ​មាន​ការប៉ះទង្គិច​គ្នា​ជាមួយ​អ្នកមាន​ជម្លោះ​ដីធ្លី នៅ​ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង នៅ​ថ្ងៃ​ចន្ទ​នេះ ខណៈ​ដែល​សមត្ថកិច្ច​ទាំងនោះ​ព្យាយាម​សម្រុកចូល​ចាប់ខ្លួន​តំណាង​ពលរដ្ឋ នៅ​ពេល​ចុះ​អនុវត្ត​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

  • អ្នក​ភូមិ​បឹង​កក់​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ

    នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អ្នកភូមិ​បឹងកក់​បាននាំគ្នា​ទៅ​ដាក់ពាក្យ​បណ្តឹង​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​ប្រឆាំង​ប្រធាន​ក្រុមហ៊ុន ស៊ូ​កា​គូ​អ៊ី​ន រួមទាំង​មន្ត្រី​អាជ្ញាធរ​មួយចំនួន​ផង​ក្នុងនោះ​មាន លោក កែប ជុតិមា អតីត​អភិបាល​សាលា​រាជធានី លោក ប៉ា សុជាតិ​វង្ស អភិបាល​សាលា​រាជធានី​និង​មន្ត្រី​ខណ្ឌ​មួយចំនួនទៀត។ ពាក្យបណ្តឹង​នេះ​ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួល​យកទៅ​ពិចារណា។

  • កម្មករ​ស៊ីនទ្រី​ធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​៤​ចំណុច​ទើប​ព្រម​ចូល​ធ្វើការ

    កម្មករ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​សំរាម​ស៊ិនទ្រី (CINTRI) រាប់​រយ​នាក់ បន្ត​ធ្វើ​កូដកម្ម​​ចូល​ដល់​ថ្ងៃ​ទី ២ ហើយ គិត​មក​ដល់​ថ្ងៃ​ទី​៧ កក្កដា ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ ៤ ចំណុច ដែល​ភាគី​ក្រុមហ៊ុន មិន​បាន​ដោះស្រាយ​តាម​សន្យា​តាំង​ពី​ខែ​កុម្ភៈ ​ដើម​ឆ្នាំ​មក​ម្ល៉េះ។

  • សមត្ថកិច្ច​ដោះលែង​ម្ដាយ​ចិញ្ចឹម​ដាក់​ច្រវាក់​កូន​នៅ​កោះកុង

    សមត្ថកិច្ច​នគរបាល​ខេត្ត​កោះកុង សម្រេច​ដោះលែង​ម្ដាយ​ចិញ្ចឹម​ដែល​បាន​ដាក់​ច្រវាក់​កូន​តូច​អាយុ ៤​ឆ្នាំ​នៅ​ក្នុង​ផ្ទះ ក្រោម​ហេតុផល​ជា​ស្ត្រី​មេម៉ាយ​ក្រីក្រ ម្យ៉ាង​ដោយសារ​ការ​ដាក់​ច្រវាក់​កូន​នោះ ដើម្បី​រក្សា​សុវត្ថិភាព​កូន​នៅ​ពេល​ចេញ​ទៅ​ស៊ី​ឈ្នួល​នៅ​ចម្ការ​កៅស៊ូ។ ប៉ុន្តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​គិត​ថា ការ​ដោះ​លែង​នេះ​អាច​ជា​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ស្ត្រី​ជា​ម្ដាយ​ចិញ្ចឹម​បន្ត​ប្រព្រឹត្ត​បទល្មើស​ទៀត នៅ​ពេល​ដែល​ស្ត្រី​រូប​នោះ​បន្លុយ​សម្ដី​ថា គាត់​នឹង​ទៅ​យក​កូន​ពី​ម្ដាយ​បង្កើត​កុមារី​នោះ​ម្នាក់​ទៀត​មក​ចិញ្ចឹម បើ​សិន​កូន​ចិញ្ចឹម​គាត់​សព្វ​ថ្ងៃ​នេះ​ត្រូវ​មណ្ឌល​អប់រំ​នៃ​មន្ទីរ​សង្គមកិច្ច​ខេត្ត​យក​ទៅ​ចិញ្ចឹម។

  • កម្មករ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ធ្វើ​កូដកម្ម​សាថ្មី

    ក្រុមហ៊ុន​ស៊ិន​ទ្រី ដែល​ទទួលបន្ទុក​ប្រមូល​សំរាម នៅ​រាជធានី​ភ្នំពេញ បានឃើញ​កម្មករ​រប​ស់​ខ្លួន ប្រមាណ​ជា «៩០ភាគរយ» ធ្វើ​កូដកម្ម​សារ​ថ្មី នៅ​ថ្ងៃ​ចន្ទ​នេះ។ ការចរចា​រវាង​តំណាង​កម្មករ និង​អ្នកគ្រប់គ្រង​ក្រុមហ៊ុន ត្រូវបាន​រៀបចំឡើងភ្លាមៗ នៅពេលដែល​កម្ម​ករទា​ម​ទារ​លក្ខខណ្ឌ ១០ចំណុច​ពី​ក្រុមហ៊ុន។ កាលពី​ខែកុម្ភៈ ក្រុមហ៊ុន​ស៊ិន​ទ្រី​ធ្លាប់​បានសម្រេច​ដំឡើង​ប្រាក់ខែ​អប្បបរមា និង​សម្រួល​តាម​ការទាមទារ​ខ្លះ​របស់​កម្មករ​ម្តង​រួចហើយ ដើម្បី​បញ្ចប់​កូដកម្ម៤ថ្ងៃ ដែល​បាន​បណ្តាលឱ្យ​សម្រាម​ក្នុង​រាជធានី​ភ្នំពេញ គរ​ដូច​ភ្នំ នៅពេលនោះ។

  • ​ពលរដ្ឋ​នៅ​ជាយ​រាជធានី​ រារាំង​សកម្មភាព​របស់​ក្រុមហ៊ុន​មិន​ឲ្យ​ចាក់ដី​លុប​បឹង​ធម្មជាតិ​​

    ប្រជាពលរដ្ឋ​នៅ​សង្កាត់​ព្រែក​ឯង ជាយ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​នេះ រារាំង​រថយន្ត​ដឹក​ដី​របស់​ក្រុមហ៊ុន​ឯកជន​ឈ្មោះ មុំ មរកត អភិវឌ្ឍន៍​ដីធ្លី មិន​ឲ្យ​ចាក់ដី​លុប​បឹង​ធម្មជាតិ ដែល​អ្នក​ភូមិ​ចាត់ទុកថា ជា​កន្លែង​ការពារ​ទឹក​លិច​នៅ​រដូវវស្សា​។​

  • អ្នក​ការពារ​សិទ្ធិ​មនុស្ស​បារម្ភ​ពី​ការ​ផ្ទុះ​ហិង្សា​រវាង​សមត្ថកិច្ច​និង​អ្នក​ភូមិ​ឡពាង

    សមាគម​អាដហុក ប្រចាំ​ខេត្ត​កំពង់ឆ្នាំង សំដែង​ក្តី​បារម្ភ​ថា គម្រោង​របស់​សមត្ថកិច្ច​ក្នុង​ការ​ចាប់​ខ្លួន​តំណាង​ពលរដ្ឋ​នៅ​ភូមិ​ឡពាង ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​នឹង​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) អាច​នាំ​ឱ្យ​កើត​មាន​អំពើ​ហិង្សា។ ក្តី​បារម្ភ​នេះ កើត​មាន​ឡើង​បន្ទាប់​ពី​អ្នក​ភូមិ​ប្រមាណ ៥០​នាក់ បន្ត​យាម និង​ការពារ​កុំ​ឲ្យ​សមត្ថកិច្ច​ចាប់​ខ្លួន​តំណាង​របស់​ពួកគេ។

  • ​បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​បន្តធ្វើ​កូដកម្ម​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១០​ចំណុច​​

    បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី​ប្រមាណ​ជា​១០០​នាក់ នៅ​ភូម​ក្លា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ចន្ទ​នេះ បន្ត​ធ្វើ​កូដកម្ម​ដើម្បី​ទាមទារ​លក្ខខណ្ឌ​ការងារ​ចំនួន​១០​ចំណុច បន្ទាប់​ពី​ការចរចា​កាល​ពី​កន្លងទៅ​មិនទាន់​មាន​ដំណោះស្រាយ​។​

  • ​សមត្ថកិច្ច​ចម្រុះ​ព័ទ្ធ​ចាប់​តំណាង​ពលរដ្ឋដែល​មាន​ជម្លោះ​ដី​នៅ​ខេត្ត​កំពង់​ឆ្នាំ​ង​

    ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី នៅ​ភូមិ​ឡ​ពាង ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់​ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ អះអាងថា សមត្ថកិច្ច​ចម្រុះ​កិច្ច​ជិត២០០​នាក់ ចុះ​​ចាប់​តំណាង​ប្រជាពលរដ្ឋ​របស់​ខ្លួន តាម​ដីកា​តុលាការ ខណៈ​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន KDC មិនទាន់​បាន​ដោះស្រាយ​។​

  • ​អង្គការ​ជាតិ និង​អន្តរជាតិ​ខកចិត្ត​ដែល​ANZ​មិន​ជំរុញ​ឲ្យមាន​ការផ្តល់​សំណង​ដល់ព​ល​រដ្ឋ​​

    អង្គការ​ជាតិ និង​អន្តរជាតិ សម្ដែង​ការខកចិត្ត ដែល​ធនាគារ​ANZ មិន​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូ​ហ្គ័​រ ផ្តល់​សំណង​ជូន​ប្រជាពលរដ្ឋ ដោយសារ​ក្រុមហ៊ុន​ស្ករ​មួយ​នេះ​បាន​ដកហូត​យក​ដីធ្លី និង​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ទាំង​បង្ខំ​តាំងពី​ឆ្នាំ​២០១០​។​

  • សាលា​រាជធានី​មិន​ឲ្យ​ក្រុម​និស្សិត​ធ្វើ​បាតុកម្ម​មុខ​ទូត​វៀតណាម

    សាលា​រាជធានី​ភ្នំពេញ​ហាម​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ធ្វើ​បាតុកម្ម​មុខ​ស្ថាន​ទូត​វៀតណាម ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​ស្ថានទូត​វៀតណាម ទទួល​ស្គាល់​ថា ទឹក​ដី​កម្ពុជា​ក្រោម ជា​អតីត​ទឹក​ដីខ្មែរ។ លិខិត​របស់​សាលា​រាជធានី​ភ្នំពេញ ចុះ​ថ្ងៃ​​ទី​​៥ កក្កដា ឆ្លើយតប​ទៅ​នឹង​អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា បញ្ជាក់​ពី​មូលហេតុ​មិន​ឲ្យ​ធ្វើ​បាតុកម្ម​នោះ ដោយ​សំអាង​មូលហេតុ​មកពី​បញ្ហា​សន្តិសុខ សុវត្ថិភាព និង​របៀប​រៀបរយ​សាធារណៈ និង​បណ្ដាល​ឲ្យ​កក​ស្ទះ​ចរាចរណ៍​ក្នុង​ក្រុង។ អង្គការ​សហព័ន្ធ​និស្សិត​បញ្ញវន្ត​កម្ពុជា ចំនួន​ប្រហែល ​១០០​នាក់ គ្រោង​ធ្វើបាតុកម្ម​មុខ​ស្ថានទូត​វៀតណាម​ថ្ងៃ​ទី​៨ កក្កដា ឆ្នាំ​២០១៤។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo