កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ឧកញ៉ា ថោង សារ៉ាត កាយដីលុប ប្រឡាយ រំលោភយក ទៅសង់ខុនដូ អាជ្ញាធរ ខណ្ឌសែនសុខ យកគ្រឿងចក្រទៅ កាយចេញ
ទំហំផ្ទៃដីជាង៣០ម៉ែត្រគុណ ១០ម៉ែត្រ នៃមាត់ប្រឡាយ ដែលមានតួនាទី យ៉ាងសំខាន់ ក្នុងការហូររំដោះទឹក ចេញពីទី តាំងជាច្រើន ចំនួន៣ខណ្ឌ រួមមានខណ្ឌដង្កោ ខណ្ឌពោធិ៍សែនជ័យ និងខណ្ឌសែនសុខ ត្រូវ បានឧកញ៉ាថោង សារ៉ាត ប្រើអំណាចនិង លុយកាក់កាយដីចាក់លុប ក្នុងគោលបំណង រំលោភបំពានទាំងខុសច្បាប់ យកទៅសាង សង់បុរី ឬខុនដូរបស់ខ្លួន ដែលបញ្ហានេះ បើ សិនជាអាជ្ញាធរ ពុំមានវិធានការនោះទេ ច្បាស់ ជាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរជាទីបំផុត ចំពោះ គ្រោះមហន្ដរាយទឹកជនលិចរាជធានីភ្នំពេញតែម្ដង ។
-
មនុស្ស២១នាក់រងរបួសពេលសមត្ថកិច្ចបង្ក្រាបបាតុករនៅក្បែរទីលានប្រជាធិបតេយ្យ
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សដែលបានតាមដានការបង្ក្រាបនៅទីលានប្រជាធិបតេយ្យ នៅព្រឹកថ្ងៃអង្គារនេះអះអាងថា មនុស្ស២១នាក់រងរបួសក្នុងនោះសន្តិសុខ១៧នាក់ និងបាតុករ៤នាក់។
-
ក្រុមសហជីព និងអ្នកច្បាប់ថា ៧០%នៃខ្លឹមសារសេចក្តីព្រាងច្បាប់សហជីព គឺរឹតត្បិតសេរីភាពកម្មករ
ក្រុមសហជីព និងអ្នកជំនាញច្បាប់ រកឃើញថាប្រមាណ៧០ភាគរយនៃខ្លឹមសារ និងអត្ថន័យនៃសេចក្តីព្រាងច្បាប់សហជីព ដែលចងក្រងឡើងដោយភាគីរាជរដ្ឋាភិបាល គឺមានចរិតលក្ខណៈរឹតបណ្តឹងលើសេរីភាពរបស់សហជីព និងកម្មករនិយោជិត។
-
អាជ្ញាធររាជធានីរារាំងមិនឲ្យទម្លាយរឿងបណ្តេញចេញ ក្រោមគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាល
អាជ្ញាធររាជធានីភ្នំពេញ នៅថ្ងៃចន្ទនេះ បានរារាំងអ្នកមានជម្លោះដីធ្លី មិនឲ្យទម្លាយអាថ៌កំបាំង រឿងដែលរដ្ឋាភិបាល បណ្តេញអ្នកភូមិចេញពីលំនៅឋានទាំងបង្ខំ ដើម្បីយកដីឲ្យក្រុមហ៊ុនឯកជនអភិវឌ្ឍន៍។
-
អង្គការសិទ្ធិមនុស្សជំរុញឲ្យរដ្ឋាភិបាលបើកទីលានប្រជាធិបតេយ្យវិញ
ទីលានប្រជាធិបតេយ្យត្រូវបានរដ្ឋាភិបាលបិទរយៈពេលប្រមាណ ៦ខែមកហើយ។ បច្ចុប្បន្នទីលានសម្ដែងមតិរបស់ប្រជាពលរដ្ឋនេះ នៅតែឡោមព័ទ្ធដោយបន្លាលួសដដែល។
-
សហជីពជាតិនិងអន្តរជាតិជាង៣០ផ្ដល់អនុសាសន៍លើសេចក្ដីព្រាងច្បាប់សហជីព
តំណាងសហជីពជាតិជាង ៣០អង្គភាព បានជួបប្រជុំជាមួយក្រុមប្រឹក្សាសហជីពអន្តរជាតិ ហៅកាត់ថា អាយ.ធី.យូ.ស៊ី ស៊ី.ស៊ី (ITUC-CC) លើកឡើងអំពីអនុសាសន៍មួយចំនួន សុំឲ្យរដ្ឋាភិបាលដាក់បញ្ចូលទៅក្នុងសេចក្ដីព្រាងច្បាប់សហជីព។ រដ្ឋាភិបាលកំពុងរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីសហជីពដើម្បីដាក់ឲ្យសភាពិនិត្យនិងអនុម័តនៅពេលខាងមុខ។
-
សង្គមស៊ីវិល ទូលព្រះមហាក្សត្រកុំឡាយព្រះហស្ថលេខាលើសេចក្តីព្រាងច្បាប់បីទាក់ទងតុលាការ
សង្គមស៊ីវិលដែលធ្វើការលើវិស័យការពារសិទ្ធិមនុស្ស ទូលព្រះមហាក្សត្រ មានព្រះរាជតម្រិះក្នុងការមិនឡាយព្រះហស្ថលេខាលើសេចក្តីព្រាងច្បាប់មូលដ្ឋានទាំងបីពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ដោយចាត់ទុកច្បាប់នេះថាអធម្មនុញ្ញភាព និងមិនអាចធានាឯករាជ្យភាពនៃអំណាចតុលាការ។
-
ជំនួបរវាងអ្នកភូមិនិងអាជ្ញាធរនៅស្ទឹងត្រែងរឿងសំណងផលប៉ះពាល់បរាជ័យ
ការជួបប្រជុំគ្នារវាងក្រុមការងារផ្សព្វផ្សាយគោលនយោបាយដោះស្រាយសំណងផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទងគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ នៃអាជ្ញាធរខេត្តស្ទឹងត្រែង ជាមួយប្រជាពលរដ្ឋមិនបានជោគជ័យទេ។ ប្រជាពលរដ្ឋភាគច្រើនដែលមានផលប៉ះពាល់ដោយសារការធ្វើទំនប់វារីអគ្គិសនីនោះ បានបដិសេធមិនទទួលយកគម្រោងសំណងដែលក្រុមហ៊ុនប្រុងផ្ដល់ឲ្យនោះទេ។
-
សមត្ថកិច្ចរារាំងមិនឲ្យអ្នកបឹងកក់ទៅក្បែរតុលាការ
កងកម្លាំងសមត្ថកិច្ចប្រដាប់ដោយខែល និងដំបងប្រមាណ ២០នាក់ រារាំងមិនឲ្យអ្នកភូមិបឹងកក់ ឈរនៅក្បែរសាលាដំបូងរាជធានីភ្នំពេញ ខណៈអ្នកភូមិទាំងនោះគ្រោងទៅដាក់ពាក្យបណ្ដឹងប្ដឹងអ្នកបឹកកក់ ដូចគ្នា នៅព្រឹកថ្ងៃទី១០ កក្កដា ២០១៤។
-
កម្មកររោងចក្រអូសេអង់ ធ្វើបាតុកម្មបិទផ្លូវនៅមុខរោងចក្រ
កម្មកររោងចក្រអូសេអង់ប្រមាណ១០០០នាក់ ធ្វើបាតុកម្មបិទផ្លូវនៅមុខរោងចក្រ នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីឲ្យថៅកែរោងចក្រគោរពរទៅតាមសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលការពារប្រយោជន៍កម្មករ។
-
ពលករទើបត្រឡប់មកពីថៃប្រឈមនឹងភាពអត់ឃ្លាននិងគ្មានការងារធ្វើ
ពលករចំណាកស្រុកកម្ពុជា ដែលទើបត្រឡប់មកពីប្រទេសថៃ កំពុងប្រឈមមុខនឹងភាពអត់ឃ្លាន និងភាពគ្មានការងារធ្វើ។ ពលករមួយចំនួន បានសម្រេចចិត្តចំណាកស្រុកទៅប្រទេសថៃ វិញដោយមធ្យោបាយក្រៅផ្លូវការ ឬមិនស្របច្បាប់។ ម្យ៉ាងវិញទៀត តម្លៃបញ្ជូនពលករស្របច្បាប់ចំនួន ៤៩ដុល្លារអាមេរិក របស់រដ្ឋាភិបាល មិនមែនជាកត្តាលើកទឹកចិត្តឲ្យពលករជ្រើសមធ្យោបាយស្របច្បាប់ឡើយ។
-
អ្នកច្បាប់អន្ដរជាតិ ថ្កោលទោសការអនុម័តសេចក្តីព្រាងច្បាប់បីទាក់ទងតុលាការ
គណៈកម្មការជំនាញច្បាប់អន្ដរជាតិ (ICJ) ថ្កោលទោសចំពោះសេចក្តីព្រាងច្បាប់ចំនួនបីទាក់ទងវិស័យតុលាការនៅកម្ពុជា ដែលត្រូវបានអនុម័តចុងក្រោយដោយក្រុមប្រឹក្សាធម្មនុញ្ញ ដោយចាត់ទុកថា រំលោភលើឯករាជ្យភាពរបស់តុលាការ ។
-
សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ព័ទ្ធចាប់តំណាងអ្នកភូមិឡពាង ជាឱកាសឲ្យក្រុមហ៊ុនKDCពន្លឿនការធ្វើរបងលើដីជម្លោះ
អ្នកមានជម្លោះដីធ្លីជាង៨០គ្រួសារ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ហាក់បាត់សិទ្ធិការពារដីរបស់ខ្លួន នៅពេលកម្លាំងសមត្ថកិច្ចដាក់ពង្រាយឡោមព័ទ្ធជិតដីជម្លោះ គ្រោងចាប់ខ្លួនតំណាងអ្នកតវ៉ា។
-
អ្នកភូមិឡពាងព្រមានបិទផ្លូវជាតិលេខ៥ជាថ្មីដើម្បីឲ្យក្រុមហ៊ុនផ្អាកសកម្មភាព
ប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិឡពាង ខេត្តកំពង់ឆ្នាំង ជាមួយក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់ លោកស្រី ជា ខេង ភរិយា លោក ស៊ុយ សែម ជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នៅតែមិនទាន់មានដំណោះស្រាយ ប៉ុន្តែ សកម្មភាពឈូសឆាយ និងធ្វើរបងហ៊ុមព័ទ្ធដីដែលកំពុងមានជម្លោះនោះនៅតែបន្ត។
-
សង្គមស៊ីវិល ព្រួយបារម្ភពីសេចក្តីព្រាងច្បាប់ថ្មីចំនួន ៧
មានសេចក្តីព្រាងច្បាប់ថ្មីចំនួន ៧ ដែលសង្គមស៊ីវិល និងពលរដ្ឋសហគមន៍ កំពុងតែព្រួយបារម្ភជាខ្លាំង ប្រសិនបើរដ្ឋាភិបាល ដាក់ឲ្យដំណើរការជាផ្លូវការនោះ។ ព្រួយបារម្ភ ព្រោះសង្គមស៊ីវិល អះអាងថា ច្បាប់ទាំងនេះ នឹងធ្វើប៉ះពាល់ ដល់ប្រជាជន និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។ ហើយច្បាប់នេះ ក៏នឹងធ្វើឲ្យកម្ពុជា មានឈ្មោះអាប់ឱន ក្នុងឆាកអន្តរជាតិផងដែរ។ នេះបើតាមការបញ្ជាក់ ប្រាប់ពីអង្គការសង្គមស៊ីវិល នៅក្នុងសន្និសីទកាសែត នៅមជ្ឃមណ្ឌលសង្គមកូរ៉េ សម្រាប់សេវាកម្មអាស៊ី (KSSA) នៅរសៀល ថ្ងៃពុធ ទី០៩កក្កដានេះ។
-
សង្គមស៊ីវិលបារម្ភពីសម្ដីបំភ្លៃប្រវត្តិសាស្ត្រខ្មែរក្រោមរបស់វៀតណាមបង្កជាហិង្សា
មន្ត្រីសង្គមស៊ីវិល និងអ្នកវិភាគមួយចំនួន បង្ហាញក្តីព្រួយបារម្ភខ្លាចមហាជនខ្មែរផ្ទុះកំហឹង ឬមានការតវ៉ាទ្រង់ទ្រាយធំនៅថ្ងៃណាមួយ ដើម្បីប្រឆាំងទៅលើការបំភ្លៃប្រវត្តិសាស្ត្រនៃទឹកដីខ្មែរកម្ពុជាក្រោម ដែលផ្ដើមដោយមន្ត្រីអ្នកនាំពាក្យស្ថានទូតវៀតណាម ប្រចាំកម្ពុជា។
-
សហជីពយកចំណុចសំខាន់ៗនៃច្បាប់សហជីពមកលម្អិតនៅថ្ងៃស្អែក
មេដឹកនាំសហជីព និងអ្នកជំនាញផ្នែកច្បាប់ការងារ និងត្រូវជជែកគ្នាដោយលម្អិតទៅលើចំណុចមួយចំនួនដែលជាការស្នើឡើង របស់ភាគីសហជីព ដើម្បីដាក់បញ្ចូលទៅក្នុងពង្រាងច្បាប់ស្តីពីសហជីព។ កិច្ចប្រជុំត្រីភាគីស្តីពីពង្រាងច្បាប់ស្តីពីសហជីព នឹងត្រូវធ្វើឡើង នៅខែកញ្ញាខាងមុខ ដោយត្រូវកំណត់ពីការឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនៃវិស័យកាត់ដេរ ហើយនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០១៤ នេះបើតាមក្រសួងការងារ។
-
សហជីពកម្ពុជានិងហូឡង់ដំណើរការគម្រោងជួយដល់កម្មករស្រ្តីនិងយុវជន
សម្ព័ន្ធសហជីពកម្មករដ៏ធំរបស់ប្រទេសហូឡង់និងសហភាពការងារកម្ពុជានៅព្រឹកថ្ងៃពុធនេះបានសម្ពោធគម្រោងស្តីពីការលើកកម្ពស់ស្តង់ដារការងារស្នូលឆ្ពោះទៅកាន់ការងារសមរម្យសម្រាប់កម្មករនិយោជិតនៅកម្ពុជា។
-
អង្គការនានានឹងពិភាក្សាអំពីការតស៊ូមតិលើច្បាប់មួយចំនួន
តំណាងអង្គការ និងសមាគមនានា មកពីរាជធានីខេត្តទូទាំងប្រទេសប្រមាណជាង ២០០ នាក់ នឹងពិភាក្សាគ្នា អំពីសេចក្ដីព្រាងច្បាប់និងច្បាប់ដែលទើបអនុម័តហើយ នៅថ្ងៃទី៩ កក្កដា នៅមជ្ឈមណ្ឌលសង្គមកូរ៉េ រាជធានីភ្នំពេញ។
-
មនុស្សយ៉ាងតិច១០នាក់របួស ខណៈប៉ះទង្គិចនៅមុខស្ថានទូតវៀតណាម
មនុស្សយ៉ាងហោចណាស់១០នាក់រងរបួស នៅគ្រាប៉ះទង្គិចដោយហិង្សារវាងក្រុមសមត្ថកិច្ច និងក្រុមពលរដ្ឋខ្មែរដែលទៅដាក់ញត្តិនៅស្ថានទូតវៀតណាមនៅព្រឹកថ្ងៃអង្គារនេះ ដើម្បីឲ្យសុំទោសចំពោះសម្តីរបស់អ្នកនាំពាក្យស្ថានទូតនេះ ដែលថាទឹកកម្ពុជាក្រោមជារបស់ខ្លួនតាំងយូរណាស់មកហើយ។