កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ពលរដ្ឋក្នុងខណ្ឌសែនសុខជិត ១ពាន់នាក់ ធ្វើបាតុកម្មប្រឆាំងក្រុមហ៊ុនលុបបឹងរបស់រដ្ឋ
ប្រជាពលរដ្ឋប្រមាណជា ៨០០នាក់ ក្នុងខណ្ឌសែនសុខជាយរាជធានីភ្នំពេញ ប្រមូលផ្តុំគ្នាធ្វើបាតុកម្មជាថ្មីទៀតប្រឆាំងនឹងក្រុមហ៊ុនមួយ កំពុងបូមខ្សាច់លុបបឹងសំរោង ដែលប្រជាពលរដ្ឋអាស្រ័យផលតាំងពីយូរមកហើយ។
-
អ្នកភូមិនៅកំពង់ឆ្នាំងផឹកទឹកសម្បថប្ដេជ្ញាទាមទារដីពីក្រុមហ៊ុនខេ.ឌី.ស៊ី
ប្រជាពលរដ្ឋប្រមាណជា ១០០នាក់ នាំគ្នាធ្វើពិធីបួងសួងផឹកទឹកសម្បថដើម្បីប្ដេជ្ញាចិត្តទាមទារដីរបស់ខ្លួនពីក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅថ្ងៃទី៦ ខែកក្កដា។
-
ពលរដ្ឋប្រមាណ១០នាក់របួសពេលប៉ះទង្គិចគ្នាជាមួយកម្មករក្រុមហ៊ុនខេ.ឌី.ស៊ីនៅកំពង់ឆ្នាំង
ពលរដ្ឋប្រមាណ ១០នាក់របួស នៅក្នុងពេលប៉ះទង្គិចគ្នាជាមួយកម្មកររបស់ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) នៅលើដីទំនាស់ក្នុងភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
-
ពលរដ្ឋនៅព្រះវិហារចោទក្រុមហ៊ុនដីសម្បទានចិនយកថ្នាំគីមីបាញ់បំផ្លាញស្រូវ
ប្រជាពលរដ្ឋខ្លះដែលរស់នៅស្រុកឆែប ខេត្តព្រះវិហារ កំពុងទទួលរងការប៉ះពាល់ដល់ស្ថានភាពសិទ្ធិមនុស្ស និងសិទ្ធិសេដ្ឋកិច្ចផង នៅពេលដែលក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចខ្លះ កំពុងបង្កឱ្យមានជម្លោះដីធ្លី។ អង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល កំពុងព្រួយបារម្ភលើបញ្ហាទាំងនេះ នៅស្របពេលដែលមានព័ត៌មានថា ក្រុមហ៊ុនរបស់ចិន មួយ បានយកថ្នាំគីមីទៅបាញ់បំផ្លាញស្រូវរបស់ប្រជាកសិករ។
អានបន្ត -
ក្រុមប្រឹក្សាធម្មនុញ្ញបិទផ្លូវតវ៉ា និងប្រកាសចូលជាស្ថាពរនៃច្បាប់ចំនួន៣ស្តីពីតុលាការ
ក្រុមប្រឹក្សាធម្មនុញ្ញចេញសេចក្តីសម្រេចជាស្ថាពរ និងបិទផ្លូវតវ៉ាលើសេចក្តីព្រាងច្បាប់ចំនួន៣ ស្តីពីតុលាការបើទោះជាក្រុមអង្គការសង្គមស៊ីវិល ស្នើឲ្យមានការពិចារណាលើមាត្រាមួយចំនួន ដែលពួកគេរកឃើញថា អធម្មនុញ្ញភាព និងផ្ទុយពីច្បាប់អន្តរជាតិក្តី។
-
សហគមន៍ទន្លេម្រេចមានទំនាស់ដីជាមួយក្រុមហ៊ុន ទ្រី ភាព នៅព្រះវិហារតវ៉ាមុខមន្ទីរបរិស្ថាន
សហគមន៍ទន្លេម្រេច ក្នុងស្រុករវៀង ខេត្តព្រះវិហារ ចោទប្រកាន់ថា មន្ត្រីបរិស្ថានប្រចាំការនៅតំបន់ជិតនោះ បានប្រើប្រាស់អាវុធបាញ់គំរាមប្រជាពលរដ្ឋ និងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ ការចោទប្រកាន់នេះ បន្ទាប់ពីកម្លាំងសមត្ថកិច្ចចម្រុះ មានប៉ូលិស និងកងរាជអាវុធហត្ថជាច្រើន បានបញ្ជូនទៅរារាំងអ្នកភូមិ មិនឱ្យសង់លំនៅឋានលើដីថ្មីចំនួន ៩ខ្នង ព្រមទាំងចាប់ខ្លួនបុរសម្នាក់យកទៅកាន់ទីរួមខេត្តផង។
-
យូមែនរ៉ៃត៍វ៉ច្ឆ៖ គ្រួសារអ្នកស្លាប់ដោយរដ្ឋប្រហារឆ្នាំ៩៧ត្រូវបន្តទាមទាររកយុត្តិធម៌
ព្រឹត្តិការណ៍រដ្ឋប្រហារបង្ហូរឈាម ដឹកនាំដោយសហនាយករដ្ឋមន្ត្រីទី២ លោក ហ៊ុន សែន ទម្លាក់សហនាយករដ្ឋមន្ត្រីទី១ សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ចេញពីអំណាច កាលពីឆ្នាំ១៩៩៧ នោះ គិតមកដល់ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៤ មានរយៈពេល ១៧ឆ្នាំហើយ។ មន្ត្រីជាន់ខ្ពស់នៃអង្គការឃ្លាំមើលសិទ្ធិ មនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អោយដឹងថា គ្រួសារជនរងគ្រោះដែលត្រូវបានសម្លាប់ក្រៅច្បាប់រាប់រយនាក់ ក្នុងអំឡុងពេលរដ្ឋប្រហារ ថ្ងៃ៥ ថ្ងៃ៦ ឆ្នាំ១៩៩៧ នោះ ត្រូវបន្តទាមទាររកយុត្តិធម៌។
-
សាលាដំបូងខេត្តពោធិ៍សាត់រងការរិះគន់ថាជម្រះក្ដីអយុត្តិធម៌
មន្ត្រីអង្គការសិទ្ធិមនុស្ស និងគ្រួសារជនរងគ្រោះក្នុងសំណុំរឿងមនុស្សឃាតដោយអចេតនា នៅថ្ងៃទី៣ ខែកក្កដា រិះគន់ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ ថាបានជម្រះរឿងក្ដីដោយអយុត្តិធម៌។
-
“ពលកម្មកុមារជាបញ្ហាប្រឈមធ្ងន់ធ្ងរនៅកម្ពុជា”
ពលកម្មកុមារជាការងារដែលដោះស្រាយមិនចេះចប់ ដោយសារគោលនយោបាយគាំពាររបស់រដ្ឋាភិបាលមានតិចតួច។ កុមារជាច្រើន បានបង្ខំមិនឲ្យចូលសាលារៀន ហើយជំនួសឲ្យពួកគេខិតខំធ្វើកិច្ចការជាច្រើន ដើម្បីរកចំណូលផ្គត់ផ្គង់គ្រួសារ។ កុមារមួយចំនួនទៀត ប្រឈមនឹងការជួញដូរ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរបំផុត។
-
កម្មករធ្វើការឲ្យគម្រោងជួសជុលប្រាសាទតាព្រហ្ម ASI របស់ឥណ្ឌាផ្ទុះការតវ៉ា
កម្មករប្រមាណ១០០នាក់ ធ្វើការក្នុងគម្រោងជួសជុលប្រសាទតាព្រហ្មក្នុងខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍នេះ ផ្ទុះការតវ៉ាខាងមុខការដ្ឋានសាងសង់ ដោយលើកបដារទាមទារលក្ខខណ្ឌចំនួនបីចំណុចពីម្ចាស់គម្រោងជាជនជាតិឥណ្ឌា។
-
សកម្មជនការពារព្រៃឈើ ចោទថាក្រុមហ៊ុនកាប់បំផ្លាញព្រៃឈើនៅមណ្ឌលគីរី
សកម្មជនការពារព្រៃឈើអះអាងថាពួកគេកំពុងរងការគម្រាមកំហែងពីអាជ្ញាធរថ្នាក់ខេត្តមណ្ឌលគិរីនៅពេលចុះល្បាតទប់ស្កាត់បទល្មើសព្រៃឈើ។ ក៏ប៉ុន្តែអាជ្ញាធរច្រានចោលការលើកឡើងនេះ។
-
សមត្ថកិច្ចចាប់បានជនជាតិចិន ៧៨នាក់ ពីបទជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណែត
មន្ត្រីជំនាញក្រសួងមហាផ្ទៃ នៅថ្ងៃព្រហស្បតិ៍នេះ ចាប់បានជនជាតិចិនចំនួន៧៨នាក់ ដែលអះអាងថាប្រព្រឹត្តិបទល្មើស ចាប់ជំរិតមនុស្សតាមប្រព័ន្ធអ៊ីនធឺណែត (VOIP) នៅរាជធានីភ្នំពេញ និងក្នុងខេត្តចំនួនពីរ ។
-
ប៉ូលិសចាប់ជនជាតិចិន៨០នាក់សង្ស័យជំរិតទារប្រាក់
ប៉ូលិសនាយកដ្ឋានសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ បានចុះបង្ក្រាបកន្លែងបើកអ៊ីនធឺណិត (Internet) លួចលាក់របស់ជនជាតិចិនដីគោក ៣កន្លែង នៅថ្ងៃទី៣ កក្កដា ហើយចាប់បានជនជាតិចិន ៨០នាក់ ក្នុងនោះមានស្រី ២៣នាក់ ដែលប្រើប្រាស់ប្រព័ន្ធអ៊ីនអឺណិតទាំងនោះជាមធ្យោបាយជំរិតទារប្រាក់ជនជាតិចិន ដូចគ្នា ដែលរស់នៅស្រុកចិន។
-
នាយករដ្ឋមន្ត្រីកម្ពុជា ស្នើកិច្ចសហការរួម ការពារកុមារពីការធ្វើទារុណកម្ម និងការកេងប្រវ័ញ្ច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋ ចូលរួមពង្រឹងកិច្ច ការពារកុមារ ឲ្យជៀសផុតពីការធ្វើទារុណកម្ម និងការកេញប្រវ័ញ។
-
នាយករដ្ឋមន្ត្រីកម្ពុជា ស្នើកិច្ចសហការរួម ការពារកុមារពីការធ្វើទារុណកម្ម និងការកេងប្រវ័ញ្ច
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើឲ្យគ្រប់មជ្ឈដ្ឋាន ទាំងមន្ត្រីពាក់ព័ន្ធ អង្គការក្រៅរដ្ឋាភិបាល និងប្រជាពលរដ្ឋ ចូលរួមពង្រឹងកិច្ច ការពារកុមារ ឲ្យជៀសផុតពីការធ្វើទារុណកម្ម និងការកេញប្រវ័ញ។
-
ប្រជាសហគមន៍មានជម្លោះដីធ្លីជាង១០០នាក់ ប្រមូលផ្តុំនៅមុខអាជ្ញាធរជាតិអប្សរា
ប្រជាសហគមន៍មានជម្លោះដីធ្លីជាង១០០នាក់ មកពីស្រុកចំនួនពីរនៅខេត្តសៀមរាប ប្រមូលផ្តុំនៅមុខអាជ្ញាធរជាតិអប្សរា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីទាមទារសំណងលើដីស្រែរបស់ពួកគេ ដែលអាជ្ញាធររឹបអូសយក១០ឆ្នាំមកនេះ។
-
ប្រជាជនមានជម្លោះដីជាមួយក្រុមហ៊ុនចិននៅកោះកុងនៅតែគ្មានដំណោះស្រាយ
អភិបាលរងខេត្តកោះកុង លោក ស៊ុន ដារ៉ា ឲ្យដឹងថានៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា នេះ លោកបានចុះទៅពិនិត្យដីមានជម្លោះរវាងពលរដ្ឋ នឹងក្រុមហ៊ុនចិនឈ្មោះ យូញៀន ឌីវែលឡុបមិន (Union Development) ដើម្បីសម្រុះសម្រួល និងធ្វើរបាយការណ៍ទៅអន្តរក្រសួងដោះស្រាយទំនាស់នេះ។
-
រដ្ឋាភិបាលដាក់កំហិតឲ្យស្ថាប័នរដ្ឋរើសជនពិការចូលធ្វើការឲ្យបាន២%នៃបុគ្គលិកសរុប
រដ្ឋាភិបាលកម្ពុជា បានដាក់កំហិតឲ្យក្រសួងស្ថាប័នក្រោមបង្គាប់របស់ខ្លួន អនុវត្តការជ្រើសរើសជនពិការចូលធ្វើការតាមអត្រាកំណត់ទូទៅចំនួន ២% និងធ្វើការផាកពិន័យឲ្យបង់ប្រាក់ បើសិនជាមិនអាចអនុវត្តបញ្ជានេះបាន។