កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
អង្គការលីកាដូ៖ ការធ្វើទារុណកម្មយកចម្លើយនៅតែមាននៅកម្ពុជា
ថ្វីបើប្រទេសកម្ពុជាបានផ្តល់សច្ចាប័នលើអនុសញ្ញាប្រឆាំងនឹងការធ្វើទារុណកម្មហើយរដ្ឋសភាកាលពីឆ្នាំ២០០៧បានអនុម័តផ្តល់សច្ចាប័នទៅលើពិធីសារបន្ថែមប្រឆាំងនឹងការធ្វើទារុណកម្មឬក៏ពិធីសារបន្ថែមនៃគណៈកម្មការទប់ស្កាត់និងបង្កានៃការធ្វើទារុណកម្មក៏ដោយក៏ការធ្វើទារុណកម្មទៅលើជនសង្ស័យពីសំណាក់អាជ្ញាធរមានសមត្ថកិច្ចនៅតែកើតមានដដែល។ នេះបើតាមការរកឃើញរបស់អង្គការសិទ្ធិមនុស្ស។
-
កម្ពុជានៅតែស្ថិតក្នុងបញ្ជីនៃប្រទេសមានការជួញដូរមនុស្ស
កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់នៃប្រទេសដែលមានការប្រឹងប្រែងតិចតួចក្នុងការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស។ នេះបើតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០១៤របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន។
-
រដ្ឋសភា ប្រជុំពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ នៅព្រឹកនេះ
សភាជាតិនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្តបើកសម័យប្រជុំរបស់ខ្លួន លើកទី២ នីតិកាលទី៥ ដោយប្រជុំពិភាក្សា និងអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៤។
-
សង្គមស៊ីវិលបន្តទាមទារឲ្យបដិសេធចំណុចខ្លះក្នុងសេចក្តីព្រាងច្បាប់ទាក់ទងតុលាការ
អង្គការមិនមែនរដ្ឋាភិបាលមួយចំនួន បន្តប្រឹងប្រែងទាមទារឲ្យមានការរៀបចំច្បាប់ ទាក់ទងការងារតុលាការចំនួន៣ ធ្វើឲ្យតុលាការមានភាពឯករាជ្យពិតប្រាកដ និងមិនលម្អៀង ដើម្បីចៅក្រមកាត់សេចក្តីផ្តល់យុត្តិធម៌ពិតប្រាកដជូនប្រជាពលរដ្ឋ។ ច្បាប់ទាក់ទងការងារតុលាការចំនួន៣នោះ ត្រូវសភា និងព្រឹទ្ធសភា ពិភាក្សា និងអនុម័តហើយ។
-
ប្រជាពលរដ្ឋ ប្រមូលផ្តុំគ្នាតវ៉ានៅមុខធនគារ ADB ទាមទារលក្ខខណ្ឌរស់នៅ ១៦ ចំនុចនិងសំណងបន្ថែម
នៅព្រឹកថ្ងៃព្រហស្បត្ត៏ ទី២៦ ខែមិថុនា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋសហគមន៍ ត្រពាំងអញ្ចាញ រួមជាមួយប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត-ក្រុងមួយចំនួន ដែលស្ថិតក្នុងគម្រោងស្តារផ្លូវរថភ្លើង ក្នុងប្រទេសកម្ពុជា ដូចជា បាត់ដំបង ប៉ោយប៉ែត ព្រះសីហនុ និងរាជធានីភ្នំពេញ ប្រមាណជាង ១០០ នាក់ ពួគគេគ្រោងប្រមូលផ្តុំគ្នា មុខការិយាល័យធនគារអភិ វឌ្ឍន៏អាស៊ីប្រចំា កម្ពុជា ( ADB ) ក្នុងរាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារ លក្ខខណ្ឌរស់នៅ ១៦ ចំនុច និងទាមទារសំណងបន្ថែមពីធនគារ ADB។
-
"កម្ពុជានឹងមានការផ្ទុះអំពើហិង្សាបើរដ្ឋាភិបាលមិនមានកំណែទម្រង់ពិតប្រាកដ"
ប្រទេសកម្ពុជា កំពុងជួបវិបត្តិមួយចំនួនដែលរដ្ឋាភិបាលឯកបក្សមិនអាចដោះស្រាយបាននៅឡើយ រួមមានវិបត្តិដីធ្លី វិបត្តិការងារធ្វើ តុលាការមិនឯករាជ្យ និងវិបត្តិនយោបាយជាដើម។
-
ពលរដ្ឋរងគ្រោះដោយសារទំនាស់ដីធ្លីទាមទារឲ្យអភិវឌ្ឍក្នុងមូលដ្ឋានថ្មី
ពលរដ្ឋរងគ្រោះដោយសារការបណ្ដេញចេញពីលំនៅឋានដោយបង្ខំ មកពីទូទាំងប្រទេសរាប់រយនាក់ នៅថ្ងៃទី២៦ មិថុនា នេះ បាននាំគ្នាតវ៉ាមុខទីស្នាក់ការធនាគារអភិវឌ្ឍន៍អាស៊ី អេ.ឌី.ប៊ី (ADB) នៅរាជធានីភ្នំពេញ ទាមទារឲ្យ អេ.ឌី.ប៊ី និងរដ្ឋាភិបាលកម្ពុជា ជួយអភិវឌ្ឍភូមិ ឃុំ របស់ពួកគេ។
-
ពលរដ្ឋរងគ្រោះដោយសារគម្រោងស្តារផ្លូវរថភ្លើង ទាមទារឲ្យ ADB ដោះស្រាយសំណងបន្ថែម
ប្រជាពលរដ្ឋដែលរងគ្រោះដោយសារគម្រោងស្តារផ្លូវរថភ្លើង រួមនឹងកុមារមកពីរាជធានីភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួន ជាង២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខធនាគារអភិវឌ្ឍន៍អាស៊ី ADB នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ក្បែរវិមានឯករាជ្យ ដាក់បណ្តឹងតវ៉ាទាមទារសំណងបន្ថែម និងគោរពតាមអនុសាសន៍៦ចំណុច ដែលធនាគារនេះ បានអនុម័តទទួលយក។
-
ក្រុមសង្គមស៊ីវិល ស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញបញ្ជូនសេចក្តីព្រាងច្បាប់តុលាការទៅសភាពិនិត្យឡើងវិញ
ក្រុមសង្គមស៊ីវិល នៅថ្ងៃព្រហស្បតិ៍នេះ ស្នើឲ្យក្រុមប្រឹក្សាធម្មនុញ្ញបញ្ជូនសេចក្តីព្រាងច្បាប់ទាំង៣ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ទៅរដ្ឋសភា ដើម្បីពិគ្រោះយោបល់ និងអនុម័តឡើងវិញ ដោយលើកហេតុផលថា សេចក្តីព្រាងច្បាប់នេះមិនមានឯករាជ្យភាព។
-
ថៅកែរោងចក្រអូសេអង់សុំផ្សះផ្សាជាមួយភាគីកម្មករ
ថៅកែរោងចក្រអូសេអង់ (Ocean Garment) សុំផ្សះផ្សាជាមួយភាគីកម្មករ ខណៈក្រុមប្រឹក្សាអាជ្ញាកណ្ដាល បើកសវនាការលើបណ្ដឹងរបស់កម្មករ រឿងទំនាស់ការងារក្នុងរោងចក្រនេះ។
-
សង្គមស៊ីវិលថ្កោលទោសរដ្ឋាភិបាលបដិសេធអនុសាសន៍ពីស្ថានភាពសិទ្ធិមនុស្ស
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) និងសម្ព័ន្ធពិភពលោក ដើម្បីការចូលរួមរបស់ប្រជាពលរដ្ឋ (CIVICUS) បានថ្កោលទោសរាជរដ្ឋាភិបាលកម្ពុជា ចំពោះការបដិសេធទទួលយកអនុសាសន៍ ស្ដីពីស្ថានភាពសិទ្ធិមនុស្ស ដែលរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ បានផ្តល់ទៅរដ្ឋាភិបាលក្នុងអំឡុងពេលត្រួតពិនិត្យជាសកល តាមពេលវេលាកំណត់ ឬហៅកាត់ជាភាសាអង់គ្លេសថា យូ.ភី.អ (UPR) លើកទី២របស់កម្ពុជា។
-
សង្គមស៊ីវិលស្នើឱ្យធ្វើវិសោធនកម្មច្បាប់ដើម្បីកែទម្រង់ការបោះឆ្នោត
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលមានអង្គការជាសមាជិកចំនួន២០បានជំរុញដល់គណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិឱ្យធ្វើវិសោធនកម្មច្បាប់សំខាន់ៗមួយចំនួនដើម្បីអនុញ្ញាតឲ្យធ្វើការកែទម្រង់ការបោះឆ្នោតដោយប្រសិទ្ធភាព។
-
អាដហុកបើកសិក្ខាសាលាអំពីកេរដំណែលសាលាក្ដីខ្មែរក្រហម
សមាគមការពារសិទ្ធិមនុស្សអាដហុក បើកសិក្ខាសាលាហ្វឹកហ្វឺនតំណាងដើមបណ្ដឹងរដ្ឋប្បវេណីមកពីខេត្តក្រុងទាំង ២៤ អំពីវិធីសាស្ត្រសម្របសម្រួលកិច្ចពិភាក្សាជាមួយពលរដ្ឋនៅតាមសហគមន៍ អំពីកេរដំណែលសាលាក្ដីខ្មែរក្រហម។ កិច្ចពិភាក្សារបស់ដើមបណ្ដឹងរដ្ឋប្បវេណី គឺនិយាយពីមេរៀន និងបទពិសោធន៍របស់ខ្លួននៅក្នុងការជំនុំជម្រះអតីតមេដឹកនាំខ្មែរក្រហម ដើម្បីរកយុត្តិធម៌ដល់អ្នកស្លាប់នៅក្នុងរបបខ្មែរក្រហម។
-
អង្គការសិទ្ធិមនុស្សថាប៉ូលិសនៅតែធ្វើទារុណកម្មជនសង្ស័យនិងអ្នកទោស
អង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) បានចេញផ្សាយរបាយការណ៍ផ្សព្វផ្សាយនៅថ្ងៃទី២៥ មិថុនា ថា ការរំលោភបំពានធ្វើទារុណកម្ម និងវាយធ្វើបាបទៅលើអ្នកទោស នៅតែបន្តកើតមាននៅតាមពន្ធនាគារ និងប៉ុស្តិ៍នគរបាលនានានៅប្រទេសកម្ពុជា។ អាជ្ញាធរមិនមានវិធានការទប់ស្កាត់ដោយមានប្រសិទ្ធភាព ចំពោះការធ្វើទារុណកម្មនោះបានទេ។
-
សង្គមស៊ីវិលស្នើឱ្យធ្វើវិសោធនកម្មច្បាប់ដើម្បីកែទម្រង់ការបោះឆ្នោត
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោតដែលមានអង្គការជាសមាជិកចំនួន២០បានជំរុញដល់គណបក្សជាប់ឆ្នោតទាំងពីរគឺគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិឱ្យធ្វើវិសោធនកម្មច្បាប់សំខាន់ៗមួយចំនួនដើម្បីអនុញ្ញាតឲ្យធ្វើការកែទម្រង់ការបោះឆ្នោតដោយប្រសិទ្ធភាព។
-
មនុស្សម្នាក់រងរបួសធ្ងន់និងផ្ទះចាំចម្ការ២ត្រូវភ្លើងឆេះក្នុងជម្លោះដីធ្លីនៅកំពង់ស្ពឺ
ជម្លោះដណ្ដើមកាន់កាប់ដីមានប្លង់ត្រួតស៊ីគ្នានៅស្រុកថ្ពង ខេត្តកំពង់ស្ពឺ បានផ្ទុះឡើងនូវអំពើហិង្សា។ ក្នុងជម្លោះនោះដែរ ក្រុមប្រដាប់អាវុធការពារដីក្រុមហ៊ុន ធី.ធី.ម៉ាត កំពុងតែប្រើហ្វូងមនុស្សរបស់ខ្លួន ឲ្យចូលដុតផ្ទះអ្នកភូមិដែលសង់ចាំចម្ការ។ ចំណែកអ្នកភូមិ បានលើកគ្នាតតាំងការពារដី កុំឲ្យគេរំលោភយក។
-
បណ្តាញចំនួនបី ប្រមូលផ្តុំដាក់ញត្តិនៅមុខស្ថានទូតថៃ ទាមទារឲ្យគោរពសិទ្ធិពលករ
ក្រុមសកម្មជនសង្គម ដែលមកពីបណ្តាញចំនួនបីផ្សេងគ្នាប្រមាណ១០០នាក់ ដាក់ញត្តិនៅស្ថានទូតថៃប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃពុធនេះ ដើម្បីទាមទារឲ្យមានការស៊ើបអង្កេតជាបន្ទាន់ចំពោះការស្លាប់ពលករខ្មែរនៅប្រទេសថៃ និងស្នើឲ្យអាជ្ញាធរថៃគោរពសិទ្ធិពលករកម្ពុជា។
-
សហគមន៍នានាទាមទារឲ្យថៃគោរពសេចក្ដីថ្លៃថ្នូររបស់មនុស្ស
សហគមន៍នានាដែលរងគ្រោះដោយសារការបណ្ដេញចេញពីលំនៅឋាន រួមទាំងសហគមន៍ដទៃទៀតប្រមាណ ១០០នាក់ នៅថ្ងៃទី២៥ មិថុនា បាននាំគ្នាដាក់ញត្តិនៅស្ថានទូតថៃប្រចាំភ្នំពេញ សុំឲ្យរដ្ឋាភិបាលថៃ កុំធ្វើបាបពលករខ្មែរក្នុងពេលថៃ ចាប់ខ្លួនបញ្ជូនមកកម្ពុជាវិញ។
-
ពលរដ្ឋ៧០គ្រួសារ ប្រមូលផ្តុំនៅសាលាដំបូងខេត្តតាកែវ តាមដានការជំនុំជម្រះក្តីលើពលរដ្ឋ៣នាក់
ប្រជាពលរដ្ឋប្រមាណ៧០គ្រួសារ នៅស្រុកបូរីជលសារ បាននាំគ្នាទៅប្រមូលផ្តុំនៅមុខសាលាដំបូងខេត្តតាកែវ នៅព្រឹកថ្ងៃពុធនេះ ដើម្បីតាមដានការជំនុំជម្រះក្ដីរបស់តុលាការ ក្នុងការចោទប្រកាន់ពលរដ្ឋ៣នាក់ ពីបទរុករានដីតំបន់ជលផលធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។
-
អ.ស.បសុំឱ្យកម្ពុជាថៃស៊ើបអង្កេតពលករចំណាកស្រុកខ្មែរ
អង្គការសហប្រជាជាតិអំពាវនាវឱ្យកម្ពុជានិងថៃស៊ើបអង្កេតករណីស្លាប់ពលករចំណាកស្រុកកម្ពុជាយ៉ាងហោចណាស់ចំនួន១១នាក់ក្នុងពេលចាកចេញពីប្រទេសថៃដោយគំហុកកាលពីដើមខែនេះ។