កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សាលាដំបូងរាជធានីភ្នំពេញ បើកសវនាការ ករណីជម្លោះលោក អាត់ ធន់ជាមួយអតីតបុគ្គលិកនៅថ្ងៃពុធនេះ
ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការសាកសួរ ទាញហេតុផលដោយផ្ទាល់មាត់ លើករណីជម្លោះរវាងមេដឹកនាំសហជីពកម្មករស៊ីខៅឌូ លោក អាត់ ធន ជាមួយអតីតបុគ្គលិក ស្ថាប័ននេះ។
-
យូមែនរ៉ៃត៍វ៉ច្ឆ ជំរុញឲ្យប្រទេសផ្ដល់ជំនួយដាក់គំនាបលើរដ្ឋាភិបាលកម្ពុជា
អង្គការឃ្លាំមើលការរំលោភសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី២ កក្កដា ចោទរដ្ឋាភិបាលកម្ពុជា ថាធ្វើមិនដឹងមិនឮចំពោះការទាមទារឲ្យគោរពសិទ្ធិមនុស្ស។ សេចក្តីថ្លែងការណ៍ដដែល ក៏អំពាវនាវឲ្យប្រទេសផ្តល់ជំនួយ ដាក់ការគាបសង្កត់។
-
អាជ្ញាធរសាលារាជធានី ឲ្យអ្នកបុរីកីឡាត្រៀមឯកសារដោះស្រាយទំនាស់តាមផ្លូវច្បាប់
អាជ្ញាធររាជធានីភ្នំពេញ ប្រកាសឲ្យអ្នកបុរីកីឡាទាំង១៦៤គ្រូសារ ដែលមិនទាន់ទទួលបានដំណោះស្រាយសមរម្យករណីជម្លោះផ្ទះ និងដី ឲ្យត្រៀមឯកសារ ឬប័ណ្ណបញ្ជាក់ពីកម្មសិទ្ធិ ដើម្បីដោះស្រាយនៅពេលឆាប់ៗខាងមុខ។
-
សង្គមស៊ីវិលថា ការលើកលែងទោសឲ្យទណ្ឌិតអាវលឿងថៃគឺជារឿងនយោបាយ
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជាបានឲ្យដឹងថា ទណ្ឌិត វីរៈ ស៊ុមខ្វាមឃីត (Veera Somkwamkid) សកម្មជនអាវលឿងថៃ ត្រូវបានរដ្ឋាភិបាលកម្ពុជាសម្រេចស្នើសុំព្រះមហាក្សត្រលើកលែងទោសឲ្យមានសេរីភាពឡើងវិញ បន្ទាប់ពីមានការស្នើសុំពីរដ្ឋាភិបាលថៃ។
-
សហភាពសហជីពកម្ពុជា បដិសេធការកំណត់ប្រាក់ឈ្នួលដោយគណៈកម្មការប្រឹក្សាការងារ
សហភាពសហជីពកម្ពុជា បដិសេធចំពោះការកំណត់ប្រាក់ឈ្នួលគោលកម្មករ ដោយការបោះឆ្នោតរបស់គណៈកម្មការប្រឹក្សាការងារ ដែលកំណត់យកថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ជាកាលបរិច្ឆេទ សម្រាប់ប្រាក់ឈ្នួលអប្បរមា ផ្នែកកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង។
-
ប្រជាពលរដ្ឋសង្កាត់ព្រែកលៀបជាង២០នាក់ ប្រឈមមុខនឹងអាជ្ញាធរខណៈការពារក្រុមហ៊ុនOCICបូមខ្សាច់ពន្លិចភូមិ
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកលៀបខណ្ឌឫស្សីកែវ ប្រមាណជា២០នាក់នៅរសៀលថ្ងៃអង្គារនេះ តវ៉ាប្រឆាំងនឹងក្រុមហ៊ុនOCIC ដែលជួលក្រុមសន្តិសុខ ឲ្យបូមខ្សាច់ពន្លិចភូមិរបស់ពួកគេ ខណៈមិនទាន់ផ្តល់សំណងនៅឡើយ។
-
ប្រជាពលរដ្ឋសង្កាត់ព្រែកលៀបជាង២០នាក់ ប្រឈមមុខនឹងអាជ្ញាធរខណៈការពារក្រុមហ៊ុនOCICបូមខ្សាច់ពន្លិចភូមិ
ប្រជាពលរដ្ឋនៅសង្កាត់ព្រែកលៀបខណ្ឌឫស្សីកែវ ប្រមាណជា២០នាក់នៅរសៀលថ្ងៃអង្គារនេះ តវ៉ាប្រឆាំងនឹងក្រុមហ៊ុនOCIC ដែលជួលក្រុមសន្តិសុខ ឲ្យបូមខ្សាច់ពន្លិចភូមិរបស់ពួកគេ ខណៈមិនទាន់ផ្តល់សំណងនៅឡើយ។
-
អង្គការសង្គមស៊ីវិលថារដ្ឋាភិបាលមិនបានដោះស្រាយបញ្ហាជម្លោះដីធ្លីឲ្យមានប្រសិទ្ធភាព
អង្គការសង្គមស៊ីវិលបានកត់សំគាល់ជាថ្មីម្តងទៀតថារដ្ឋាភិបាលបានខកខានក្នុងការដោះស្រាយទំនាស់ដីធ្លីប្រកបដោយប្រសិទ្ធភាព។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលបានច្រានចោលការលើកឡើងនេះ។
-
សាលាឧទ្ធរណ៍បដិសេធលោក អាត់ ធន់ សុំដកលុយតម្កល់នៅតុលាការ
នៅថ្ងៃទី១ ខែកក្កដា ប្រធានអង្គជំនុំជម្រះសាលាឧទ្ធរណ៍ បានសម្រេចភ្លាមៗបដិសេធការសុំរបស់ លោក អាត់ ធន់ ដកលុយតម្កល់នៅតុលាការ និងសិទ្ធិចូលរួមប្រជុំនានា។ សាលាឧទ្ធរណ៍ បានរក្សាបទចោទ និងសេចក្តីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹង លោក អាត់ ធន់ ជុំវិញសំណុំរឿងតម្កល់លុយ ២ម៉ឺន ៥ពាន់ដុល្លារអាមេរិក នៅតុលាការរាជធានីភ្នំពេញ និងមិនឲ្យលោកជួបប្រជុំជាសាធារណៈ។
-
សាលាក្រុងនឹងធ្វើវេទិកាសាធារណៈដោះស្រាយជម្លោះដីធ្លីនៅបុរីកីឡាថ្ងៃ២២កក្កដា
មន្ត្រីសាលារាជធានីភ្នំពេញ បានកំណត់ថ្ងៃទី២២ កក្កដា ធ្វើវេទិកាសាធារណៈ ដើម្បីដោះស្រាយការទាមទារជម្រកស្នាក់នៅរបស់ពលរដ្ឋនៅសេសសល់ក្នុងសហគមន៍បុរីកីឡា។ តំណាងសាលារាជធានីភ្នំពេញ ក៏បានចុះផ្សព្វផ្សាយដល់ពលរដ្ឋសហគមន៍បុរីកីឡា ដែលមិនទាន់ទទួលបានសំណងពីក្រុមហ៊ុន ផាន អ៊ីម៉ិច ឲ្យត្រៀមឯកសារ និងសាក្សីមួយចំនួន ដែលអាចបញ្ជាក់ថា ពួកគេពិតជាធ្លាប់រស់នៅក្នុងបុរីកីឡា ពិតប្រាកដ។
-
ឡៅ ម៉ុងហៃ៖ សេចក្តីព្រាងច្បាប់តុលាការ«រំលោភ»គោលការណ៍បែងចែកអំណាច
អ្នកជំនាញច្បាប់កម្ពុជាបានរិះគន់បន្ថែមទៀតលើសេចក្តីព្រាងច្បាប់សំខាន់ចំនួនបីដែលរដ្ឋាភិបាលអះអាងថាដើម្បីបម្រើឲ្យការកែទម្រង់ការបោះឆ្នោតនោះ។
-
អាមេរិកនិងអង់គ្លេសស្នើឲ្យកម្ពុជាទទួលយកអនុសាសន៍របស់ អ.ស.ប
តំណាងអចិន្ត្រៃយ៍របស់កម្ពុជា នៅឯការិយាល័យអង្គការសហប្រជាជាតិ (អ.ស.ប) នៅទីក្រុងហ្សឺណែវ បដិសេធមិនទទួលយកអនុសាសន៍របស់ប្រទេសជាសមាជិកអង្គការសហប្រជាជាតិចំនួន ៤ចំណុច សំដៅលើកកម្ពស់ផ្នែកសិទ្ធិជួបប្រជុំ សេរីភាពបង្កើតសមាគម សេរីភាពសារព័ត៌មាន និងការផ្អាកជាបណ្ដោះអាសន្នលើដីសម្បទានសេដ្ឋកិច្ច និងការពិនិត្យលើដីសម្បទានសេដ្ឋកិច្ចឡើងវិញ។
-
តំណាងក្រុមប្រទេសផ្តល់ជំនួយ ប្រកាសបន្តគាំទ្រដល់សាលាក្តីខ្មែរក្រហម តែមិនប្រកាសពីថវិកាថ្មីទេ
តំណាងក្រុមប្រទេសផ្តល់ជំនួយសំខាន់ៗ ដល់សាលាក្តីខ្មែរក្រហម ដែលមានទីស្នាក់ការ នៅទីក្រុងញូវយ៉ក បានបញ្ចប់ដំណើរទស្សនកិច្ច មិនធ្លាប់មាន នៅតុលាការខ្មែរក្រហម។ ក្នុងសន្និសីទកាសែត នៅថ្ងៃទី២៧ មិថុនានេះ តំណាងក្រុមប្រទេសផ្តល់ជំនួយ បានប្រកាសបន្តគាំទ្រដល់សាលាក្តីចម្រុះពិសេស ដែលបង្កើតឡើងរវាងអង្គការសហប្រជាជាតិ និងរដ្ឋាភិបាលកម្ពុជា។ ប៉ុន្តែជំនួយថវិកាថ្មីដល់សាលាក្តី ពិសេសខាងភាគីកម្ពុជា មិនត្រូវបានប្រទេសអ្នកផ្តល់ជំនួយ ប្រកាសនោះទេ។
-
សង្គមស៊ីវិលបន្តសុំឱ្យបដិសេធចោលច្បាប់សម្រាប់កំណែទម្រង់តុលាការ
បណ្តុំអង្គការសង្គមស៊ីវិលចំនួន២១នៃគណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជានៅថ្ងៃព្រហស្បតិ៍នេះបានជជែកគ្នាយ៉ាងស្រួចស្រាល់បំផុតទាក់ទឹននឹងច្បាប់ចំនួនបីដើម្បីធ្វើកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ដែលរដ្ឋសភានិងព្រឹទ្ធសភាទើបអនុម័តកាលពីពេលថ្មីៗនេះ។
-
លោក ស៊ូប៊ែឌី បារម្ភថាកម្ពុជាអាចប្រឈមនឹងមហាព្យុះសង្ឃរាដោយសារវិបត្តិដីធ្លី
បេសកជនពិសេសរបស់អង្គការសហប្រជាជាតិ បានសម្ដែងក្តីបារម្ភថា កម្ពុជា អាចប្រឈមនឹងមហាព្យុះសង្ឃរានៃការងើបបះបោររបស់មហាជន ដោយសារវិបត្តិបញ្ហាដីធ្លីនៅពេលខាងមុខ។ មន្ត្រីអង្គការសហប្រជាជាតិ រូបនេះឲ្យដឹងថា ដើម្បីគេចផុតពីវិបត្តិព្យុះនេះ កម្ពុជា ត្រូវប្រញាប់ប្រញាល់កែទម្រង់ពិតប្រាកដ នូវដំណើរការប្រព័ន្ធអភិបាលកិច្ច និងប្រព័ន្ធតុលាការ ឲ្យមានភាពឯករាជ្យជាបន្ទាន់។
-
សហគមន៍អឺរ៉ុប ទទួលយកញត្តិ របស់ប្រជាសហគមន៍ដីធ្លី
នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៤នេះ ប្រជាពលរដ្ឋសហគមន៍ដីធ្លី ដែលរងគ្រោះដោយសារការ បណ្តេញចេញ នៅក្នុងរាជធានីភ្នំពេញ ប្រមាណជា ១០០ នាក់ ដែលភាគច្រើនជាស្ត្រី បានទៅប្រមូលផ្តុំគ្នា នៅមុខ សហគមន៏អឺរ៉ុប ដើម្បីធ្វើការទាមទារ និងដាក់ញត្តិ ជូនឯកអគ្គរដ្ឋទូត សហគមន៏អឺរ៉ុប ប្រចាំកម្ពុជា។ ញត្តិ របស់ប្រជាពលរដ្ឋ ត្រូវបានសហគមន៍អឺរ៉ុបចេញ មកទទួលយកពីប្រជាពលរដ្ឋ។
-
តំណាងសហគមន៍មានទំនាស់ដីធ្លីភ្នំពេញដាក់ញត្តិជូនទូតសហគមន៍អឺរ៉ុប
តំណាងសហគមន៍រងគ្រោះដីធ្លីជាង ១០សហគមន៍ ក្នុងរាជធានីភ្នំពេញប្រមាណ ១រយនាក់ ប្រមូលផ្តុំគ្នាដាក់ញត្តិជូនស្ថានទូតអឺរ៉ុប មានទីតាំងក្បែរផ្ទះលោក ហ៊ុន សែន ក្បែរវិមានឯករាជ្យ ដើម្បីស្នើឲ្យពិចារណាចំពោះគ្រោងផ្ដល់ជំនួយ ដល់រដ្ឋាភិបាលកម្ពុជានាថ្ងៃអនាគត។
-
អង្គការចំនួនពីរ ថ្កោលទោសរដ្ឋាភិបាលបដិសេធមិនទទួលយកអនុសាសន៍ ពីស្ថានភាពសិទ្ធិមនុស្ស
អង្គការចំនួនពីរធ្វើការលើផ្នែកសិទ្ធិមនុស្ស ថ្កោលទោសរដ្ឋាភិបាលកម្ពុជា ចំពោះការបដិសេធមិនទទួលយកអនុសាសន៍សំខាន់ៗ ស្តីពីស្ថានភាពសិទ្ធិមនុស្ស ដែលរដ្ឋជាសមាជិកអង្គការសហប្រជាជាតិ(UPR)បានផ្តល់ទៅរដ្ឋាភិបាល។
-
ប្រជាពលរដ្ឋរងគ្រោះដីធ្លី ស្នើសហគមន៍អឺរ៉ុបពិនិត្យឲ្យម៉តចត់ចំពោះជំនួយដែលផ្តល់ឲ្យរដ្ឋាភិបាលកម្ពុជា
ប្រជាពលរដ្ឋរងគ្រោះដោយការបណ្ដេញចេញពីលំនៅដ្ឋាន ប្រមាណ៥០នាក់ នៅព្រឹកថ្ងៃសុក្រនេះប្រមូលផ្ដុំគ្នាតវ៉ានៅមុខការិយាល័យសហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីទាមទារឲ្យស្ថាប័ននេះ ធ្វើការតាមដានឲ្យបានច្បាស់លាស់ មុននឹងផ្ដល់ជំនួយដល់រាជរដ្ឋាភិបាលកម្ពុជា ខណៈពួកគេនៅមិនទាន់ទទួលបានសំណងសមរម្យពីការបណ្ដេញចេញ។
-
កម្ពុជាអំពាវនាវឱ្យថៃកុំធ្វើបាបពលករខ្មែរនិងដោះលែងជនត្រូវចាប់ខ្លួន
នាយករដ្ឋមន្ត្រីកម្ពុជាលោកហ៊ុន សែន បានអំពាវនាវនៅថ្ងៃព្រហស្បតិ៍នេះឲ្យរដ្ឋាភិបាលយោធាថៃយកចិត្តទុកដាក់ថែរក្សាពលករខ្មែរខុសច្បាប់និងទាមទារឲ្យដោះលែងពលករខ្មែរជាងដប់នាក់ដែលត្រូវចាប់ខ្លួននៅប្រទេសថៃដោយសារកាន់លិខិតឯកសារក្លែងក្លាយ។