កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ប្រជាពលរដ្ឋ១៨០គ្រួសារនៅខេត្តពោធិ៍សាត់ រកអន្តរាគមន៍ករណីក្រុមហ៊ុនចិនបិទទំនប់ធ្វើឲ្យទឹកលិចភូមិ
ប្រជាពលរដ្ឋ១៨០គ្រួសារ នៅត្រង់ចំណុចវាលវង់ ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ នៅថ្ងៃពុធនេះ អំពាវនាវសុំអន្តរាគមន៍ពីអាជ្ញាធរ ករណីក្រុមហ៊ុនចិនទប់ទំនប់វារីអគ្គិសនីទី៣និងទី៥ ធ្វើឲ្យទឹកជន់លិចភូមិកររបស់ពួកគេ ខណៈប្រជាពលរដ្ឋមិនទាន់ទទួលសំណងសមរម្យ។
-
កម្ពុជានៅតែស្ថិតក្នុងបញ្ជីនៃប្រទេសមានការជួញដូរមនុស្ស
កម្ពុជានៅតែស្ថិតក្នុងចំណាត់ថ្នាក់នៃប្រទេសដែលមានការប្រឹងប្រែងតិចតួចក្នុងការបង្ក្រាបឧក្រិដ្ឋកម្មជួញដូរមនុស្ស។ នេះបើតាមរបាយការណ៍ស្តីពីការជួញដូរមនុស្សប្រចាំឆ្នាំ២០១៤របស់ក្រសួងការបរទេសសហរដ្ឋអាមេរិកដែលចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន។
-
លោកស៊ូប៊ែឌី៖ ការបិទទីលានប្រជាធិបតេយ្យ និងហាមប្រមូលផ្តុំ ជាការប៉ុនប៉ងដាក់លទ្ធិប្រជាធិបតេយ្យនៅក្នុងទ្រុង
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា យល់ថា ការបិទទីលានប្រជាធិបតេយ្យដែលជាកន្លែងជួបជុំសម្តែងមតិជាសាធារណៈ និងហាមប្រាមការជួបប្រជុំរបស់ប្រជាពលរដ្ឋ ពីសំណាក់អាជ្ញាធរ បង្ហាញពីការប៉ុនប៉ងដាក់លទ្ធិប្រជាធិបតេយ្យនៅក្នុងទ្រុងមួយនៅក្នុងប្រទេសកម្ពុជា។
-
កម្មករនៅកំពង់ឆ្នាំងធ្វើបាតុកម្មទាមទារឲ្យក្រុមហ៊ុនទទួលយកតំណាង៣នាក់ចូលធ្វើការវិញ
កម្មករកម្មការិនីរោងចក្រកាត់ដេរ ប្លូម ហ្វៀល (Bloom field) សរុបប្រមាណ ១ពាន់នាក់ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាំគ្នាធ្វើបាតុកម្មទាមទារលក្ខខណ្ឌការងារល្អប្រសើរ និងតម្រូវឲ្យក្រុមហ៊ុនទទួលយកតំណាងកម្មករចំនួន ៣រូបចូលធ្វើការវិញ។
-
ពលរដ្ឋមានជម្លោះដីជាមួយក្រុមហ៊ុនឧកញ៉ា លី យ៉ុងផាត់ សុំអន្តរាគមន៍ពីអាជ្ញាធរខេត្ត
ពលរដ្ឋប្រមាណជាង ១៣០គ្រួសារនៅភូមិព្រែកខ្សាច់ ភូមិសំរុងតាកែវ និងភូមិយាយស៊ែន ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង អំពាវនាវដល់អាជ្ញាធរខេត្តកោះកុងឲ្យជួយអន្តរាគមន៍រកដំណោះស្រាយទំនាស់វិវាទដីធ្លីជាមួយក្រុមហ៊ុន កោះកុង អែស អ៊ី ហ្សិត(KohKong S E Z) របស់លោកឧកញ៉ា លី យ៉ុងផាត់។
-
តុលាការកោះហៅអ្នកភូមិនៅតាកែវប្រមាណ៧០គ្រួសារចូលជំនុំជម្រះក្ដីរឿងរុករានដី
អ្នកភូមិខ្មែរក្រោមនៅស្រុកបូរីជលសារ ខេត្តតាកែវ ប្រមាណ ៧០គ្រួសារ ត្រូវសាលាដំបូងខេត្តកោះហៅទៅជំនុំជម្រះក្ដីនៅថ្ងៃទី២៥ មិថុនា ក្នុងសំណុំរឿងរុករានដីតំបន់ជលផលធ្វើជាកម្មសិទ្ធិដោយខុសច្បាប់។ អ្នកភូមិអះអាងថា ពួកគាត់សុំពន្យារពេលតុលាការ ដើម្បីស្វែងរកមេធាវីការពារក្ដីក្នុងរឿងនេះ ប៉ុន្តែត្រូវតុលាការបដិសេធ។
-
ពលរដ្ឋនៅត្បូងឃ្មុំអះអាងថាវៀតណាមរារាំងមិនឲ្យធ្វើស្រែចម្ការលើដីជិតព្រំដែន
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលអាជ្ញាធរវៀតណាម បានរារាំងប្រជាពលរដ្ឋខ្មែរនៅតាមព្រំដែននៅឃុំរូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ មិនឱ្យធ្វើស្រែចម្ការលើដីខ្លួនឡើយ ដោយអះអាងថា ដីតំបន់នោះជាដីតំបន់សរវាងប្រទេសទាំងពីរ។
-
មេដឹកនាំបក្សប្រឆាំងនិងសង្គមស៊ីវិលចាត់ទុកសេរីភាពរបស់ពលរដ្ឋកំពុងតែជាប់ឃុំឃាំង
សកម្មជនការពារសិទ្ធិមនុស្សនៃអង្គការក្រៅរដ្ឋាភិបាល និងអ្នកវិភាគឯករាជ្យខ្លះមើលឃើញថា ពេលបច្ចុប្បន្ន ប្រជាពលរដ្ឋខ្មែរកំពុងបាត់បង់សិទ្ធិសេរីភាពនៃការបញ្ចេញមតិ និងសិទ្ធិសេរីភាពនៃការប្រមូលផ្ដុំជួបប្រជុំស្ទើរតែទាំងស្រុង។
-
"សាលាឧទ្ធរណ៍បរាជ័យក្នុងការអនុវត្តគោលការណ៍ជំនុំជម្រះក្តីដោយយុត្តិធម៌"
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បញ្ចេញរបាយការណ៍ស្ដីពីសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ ជុំវិញការអង្កេតសវនាការជាង ២០០ករណីនៅសាលាឧទ្ធរណ៍។ របាយការណ៍រកឃើញថា ក្រៅពីក្តីបារម្ភពីបញ្ហាខ្វះឯករាជភាពរបស់តុលាការ ចៅក្រមសាលាឧទ្ធរណ៍ក៏បរាជ័យក្នុងការអនុវត្តគោលការណ៍ជំនុំជម្រះក្តីដោយយុត្តិធម៌។
-
សំឡេងយុវជនទាក់ទងនឹងកំណែទម្រង់ការបោះឆ្នោតកាន់តែកងរំពងឡើង
យុវជនប្រមាណ៥០នាក់ មានអនុសាសន៍មួយចំនួន សម្រាប់ការកែទម្រង់ការបោះឆ្នោតនៅកម្ពុជា ក្រោយពីពួកគេបញ្ចប់សិក្ខាសាលាមួយ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ពីថ្ងៃសុក្រ ទី២០ ដល់ថ្ងៃសៅរ៍ ទី២១ ខែមិថុនា នៅទីក្រុងភ្នំពេញ។ មុននេះមិនយូរប៉ុន្មាន យុវជនមួយក្រុមធំផ្សេងទៀត តាមរយៈក្រុមប្រឹក្សាយុវជនកម្ពុជា បានស្នើឱ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតតាមអ៊ីនធើណិត។
-
សង្គមស៊ីវិលឱ្យរដ្ឋាភិបាលថៃចាត់លើកកម្ពស់ការគោរពសិទ្ធិពលករចំណាកស្រុក
សមាគមសិទ្ធិមនុស្សអាដហុក នៅថ្ងៃសុក្រនេះ បានចាត់ទុកវិធីបញ្ជូនពលករចំណាកស្រុកកម្ពុជាមកកាន់ប្រទេសខ្លួនវិញពីសំណាក់រដ្ឋាភិបាលយោធាថៃថា ជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ និងពុំមានលក្ខណៈស៊ីវិល័យ។ ក្នុងពេលជាមួយគ្នានេះ អង្គការសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានទទូចឱ្យរដ្ឋាភិបាលថៃចាត់វិធានការជាបន្ទាន់មួយដើម្បីធ្វើឱ្យប្រសើរឡើងនូវការគោរព និងការពារសិទ្ធិពលករចំណាកស្រុកក្នុងប្រទេសរបស់ខ្លួន។
-
បក្សនយោបាយមានអសនៈក្នុងរដ្ឋសភាសន្យាទទួលយកមតិយុវជនស្តីពីកំណែទម្រង់ការបោះឆ្នោត
ក្រោយពីបានប្រកាសបើកសិក្ខាសាលារួចរាល់ហើយនៅព្រឹកថ្ងៃទី២០មិថុនា អ្នកស្រីចក់ សុភាពនាយិការប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបាននិយាយថា រាល់គំនិតយោបល់ អនុសាសន៍របស់យុវជនទាំងអស់ដែលចង់កំណែទម្រង់ការបោះឆ្នោត មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងរៀបចំ ដើម្បីដាក់ជូនគណបក្សនយោបាយទាំងអស់សង្គមស៊ីវិលដែលធ្វើការពាក់ព័ន្ឋនឹងការបោះឆ្នោត តាមសាកលវិទ្យាល័យ និងរដ្ឋាភិបាល ដើម្បីឲ្យបានដឹងពីកង្វល់របស់យុវជន ក្នុងវិស័យនយោបាយនៅកម្ពុជា។
-
ម.ស.ម.ក និងយុវជនជួបពិភាក្សា ស្តីពីកំណែទម្រង់ការបោះ ឆ្នោតសម្រាប់អាណត្តិក្រោយៗ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា (ម.ស.ម.ក) និងតំណាងយុវជនមកពីបណ្ដាញផ្សេងៗគ្នា ប្រហែលជា៥០នាក់ នៅថ្ងៃសុក្រនេះ បានរៀបចំសិក្ខាសាលា ស្តីពី “យុវជន និងកំណែទម្រង់ការបោះឆ្នោត “ ដើម្បីពិភាក្សាគ្នា ប្រមូលយកមតិ យោបល់ផ្សេងៗ ដែលទាក់ទងកំណែទម្រង់ការបោះឆ្នោត ដើម្បីដាក់ជូនគ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទង នឹងការបោះឆ្នោត និងរដ្ឋាភិបាល។
-
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិអំពាវឲ្យថៃបញ្ឈប់រំលោភសិទ្ធិពលករបរទេស
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូម៉ែនរ៉ៃស៍វ៉ច្ឆ (Human Rights Watch) នៅថ្ងៃ ទី២០ ខែមិថុនា ទទូចឲ្យរដ្ឋាភិបាលយោធាថៃ ធ្វើឲ្យប្រសើរឡើងជាបន្ទាន់ នូវការការពារសិទ្ធិ របស់ពលករចំណាកស្រុក ដើម្បីបញ្ឈប់ការរត់ចេញជាគំហុករបស់ពួកគេចេញពីប្រទេសមួយនេះ។
-
យុវជនប្រមាណ៥០នាក់ជួបជុំគ្នាប្រមូលមតិអំពីកំណែទម្រង់ការបោះឆ្នោត
យុវជនមកពីសាកលវិទ្យាល័យមួយចំនួន យុវជនជនជាតិដើមភាគតិច និងយុវជនពីបណ្ដាញស្ត្រីវ័យក្មេង ប្រមាណ ៥០នាក់ បានជួបជុំគ្នាប្រមូលមតិលើកឡើងអំពីកំណែទម្រង់ការបោះឆ្នោត។ ការជួបជុំនេះ ធ្វើឡើងនៅក្នុងសិក្ខាសាលារៀបចំដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី២០ ខែមិថុនា ក្នុងភោជនីយដ្ឋានខ្មែរសុរិន្ទ រាជធានីភ្នំពេញ។
-
CCHR នឹងលើកទុក្ខកង្វល់ និងអនុសាសន៍យុវជនទៅកាន់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) គ្រោងលើកទុក្ខកង្វល់ និងអនុសាសន៍របស់យុវជន ពាក់ព័ន្ធនឹងកំណែទម្រង់ការបោះឆ្នោត ទៅកាន់គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ ដើម្បីជាការចូលរួមក្នុងការដោះស្រាយបញ្ហាជាប់គាំងនយោបាយ ក្រោយការបោះឆ្នោត។
-
CCHRប្រមូលយកកង្វល់យុវជន ស្តីពីកំណែទម្រង់ការបោះឆ្នោត
សិក្ខាសាលាដែលមានរយៈ២ថ្ងៃបានចាប់ផ្តើមនៅព្រឹកនេះដោយមានការចូលរួមពីតំណាងយុវជនមកពីបណ្ដាញផ្សេងៗគ្នា ប្រហែលជា៥០នាក់ បានចាប់ផ្តើមពិភាក្សាគ្នាដើម្បីប្រមូលយកមតិ យោបល់ ផ្សេងៗដើម្បីកំណែទម្រង់ការបោះឆ្នោតដាក់ជូនគ្រប់គណបក្សនយោបាយ អង្គការសង្គមស៊ីវិលដែលធ្វើការទាក់ទង នឹងការបោះឆ្នោត និងរដ្ឋាភិបាល។
-
អង្គការក្រៅរដ្ឋាភិបាលបង្កើតយន្តការថ្មីជួយដល់ពលករមកពីថៃវិញ
នៅពេលដែលពលករខុសច្បាប់កាន់តែច្រើនត្រូវបានបញ្ជូនត្រឡប់មកកម្ពុជាវិញអង្គការខារ៉ាមកម្ពុជានៅថ្ងៃពុធនេះចាប់ផ្តើមរៃអង្គាសមូលនិធិសប្បុរសធម៌សម្រាប់ផ្តល់ជំនួយដល់ពលករទាំងនេះនិងបង្កើតជាបណ្តាញទូរស័ព្ទ Hotline សម្រាប់ការផ្តល់ព័ត៌មានផ្សេងៗទាក់ទងនឹងពលករចំណាកស្រុកនេះ។
-
ពលរដ្ឋជម្លោះដីធ្លីក្នុងខេត្តរតនគិរី ស្នើអាដហុកអន្តរាគមន៍ជួយតំណាងខ្លួនដែលត្រូវជាប់ឃុំ
ប្រជាពលរដ្ឋជម្លោះដីធ្លីជាង១០គ្រួសារ ក្នុងខេត្តរតនគិរី នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ស្វែងរកអន្តរាគមន៍ពីសមាគមសិទ្ធិមនុស្សអាដហុក ករណីតំណាងរបស់ខ្លួនមួយរូប ត្រូវបានអាជ្ញាធរឃុំខ្លួន បន្ទាប់ពីចេញមុខរារាំងក្រុមហ៊ុនឈូសឆាយដីជម្លោះ។
-
NGO-CEDAW និង CAMBO ទទូចឲ្យក្រុមប្រឹក្សាធម្មនុញ្ញច្រានចោលច្បាប់ទាំងបីពាក់ព័ន្ធនឹងតុលាការ
សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល ចំនួនពីរ ដែលមានសមាជិកចំនួន១១៤អង្គការ អំពាវនាវយ៉ាងទទូចដល់ក្រុមប្រឹក្សាធម្មនុញ្ញ ឲ្យច្រានចោលច្បាប់ពាក់ព័ន្ធនឹងកំណែទម្រង់តុលាការ ដោយលើកហេតុផលថា ច្បាប់ទាំងនោះ មិនអាចធានាពីឯករាជ្យភាពរបស់តុលាការបានទេ។