កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ក្រុមហ៊ុនវៀតណាមបន្តឈូសឆាយដីចំការបម្រុងទុករបស់ជនជាតិភាគតិចខេត្តមណ្ឌលគិរី
ប្រជាសហគមន៍ជនជាតិដើមភាគតិច ស្ថិតនៅភូមិស្រែអំពិល ខេត្តមណ្ឌលគិរី ចោទក្រុមហ៊ុនវៀតណាម ឈ្មោះ សុវណ្ណ រាជសីថា បន្តឈូសឆាយដីព្រៃចំការបម្រុងរបស់ជនជាតិដើមភាគតិច ដើម្បីដាំកៅស៊ូនៅតំបន់នោះ។
-
លីកាដូប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារនៅខេត្តព្រះសីហនុ
អង្គការសិទ្ធិមនុស្សលីកាដូ ប្រារព្ធទិវាពិភពលោកប្រឆាំងពលកម្មកុមារ នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា។
-
ពលរដ្ឋ១៤គ្រួសារនៅកំពង់ស្ពឺទាមទារឲ្យក្រុមហ៊ុនដកកម្លាំងទាហានចេញពីតំបន់ដីជម្លោះ
ប្រជាពលរដ្ឋរស់នៅក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ជាង ១០គ្រួសារ បារម្ភថាពួកគាត់នឹងបាត់បង់ដីធ្លីបង្កបង្កើនផល ក្នុងជម្លោះដីធ្លីជាមួយក្រុមហ៊ុនឯកជនមួយ។
-
CHRAC អំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជា និងថៃ គោរពសិទ្ធិមនុស្ស ករណីពលករកម្ពុជានៅប្រទេសថៃ
គណៈកម្មាធិការប្រព្រឹត្តកម្មនៃអង្គការសមាគមការពារសិទ្ធិមនុស្សកម្ពុជា ហៅកាត់ថា CHRAC អំពាវនាវឲ្យរដ្ឋា ភិបាលថៃ និងកម្ពុជា គោរពសិទ្ធិពលកររបស់កម្ពុជាដែលកំពុងបម្រើការងារនៅប្រទេសថៃ ហើយរងការចាប់បង្ខំឲ្យត្រឡប់មកកម្ពុជាវិញ។
-
មន្ត្រីសហព័ន្ធខ្មែរក្រោមគ្រោងចូលរួមវេទិកាអចិន្ត្រៃយ៍ជនជាតិដើមដើម្បីទាមទារសិទ្ធិសេរីភាពបញ្ចេញមតិ
ប្រតិភូសហព័ន្ធខ្មែរកម្ពុជាក្រោមចូលរួមកិច្ចប្រជុំវេទិកាអចិន្ត្រៃយ៍ជនជាតិដើមនៅទីស្នាក់ការអង្គការសហប្រជាជាតិ នាទីក្រុងញូវយ៉ក (New York) សហរដ្ឋអាមេរិក ដើម្បីតស៊ូមតិទាមទារឲ្យរដ្ឋាភិបាលវៀតណាម គោរពសិទ្ធិពលរដ្ឋខ្មែរកម្ពុជាក្រោម ដែលកំពុងរស់នៅប្រទេសវៀតណាម។
-
សង្គមស៊ីវិល៖ ការអនុម័តសេចក្តីព្រាងច្បាប់លើប្រព័ន្ធតុលាការ ខុសពីគោលការណ៍លទ្ធិប្រជាធិតេយ្យ
សង្គមស៊ីវិលដែលធ្វើការលើវិស័យច្បាប់រិះគន់ថា ការសម្រេចអនុម័តលើសេចក្តីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងប្រព័ន្ធតុលាការ ដែលព្រឹទ្ធសភាកម្ពុជាធ្វើនៅថ្ងៃព្រហស្បតិ៍នេះ កំពុងដើរផ្ទុយពីគោលការណ៍នីតិរដ្ឋ និងលទ្ធិប្រជាធិតេយ្យនៅកម្ពុជា។
-
អង្គការធំ ២អំពាវនាវជាថ្មីឲ្យព្រឹទ្ធសភាកម្ពុជាផ្អាកកិច្ចពិភាក្សា លើកំណែទម្រង់សេចក្ដីព្រៀងច្បាប់តុលាការ
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) និងគណកម្មការអ្នកច្បាប់អន្តរជាតិ (ICJ) នៅថ្ងៃពុធនេះ ជំរុញជាថ្មីទៀតឲ្យព្រឹទ្ធសភាកម្ពុជា ពន្យារសេចក្តីសម្រេចរបស់ខ្លួន លើសេចក្ដីព្រាងច្បាប់កំណែទម្រង់ផ្នែកតុលាការចំនួន៣ ដើម្បីពិនិត្យឡើងវិញ ឲ្យធានាថា ច្បាប់នេះអនុលោមតាមបទដ្ឋានអន្តរជាតិ។
-
សង្គមស៊ីវិលបារម្ភពីការកើនឡើងនៃពលកម្មកុមារ
អង្គការសង្គមស៊ីវិលសំដែងក្តីបារម្ភស្ដីពីការកើនឡើងនៃពលកម្មកុមារកម្ពុជា ដែលកំពុងធ្វើការងារក្នុងវិស័យផ្សេងៗ ដែលអាចប្រឈមនឹងគ្រោះថ្នាក់ និងជាតិពុល។
-
លោក ស៊ូប៊ែឌី នឹងបំពេញបេសកកម្មស្វែងរកការពិតនៅកម្ពុជារយៈពេល១០ថ្ងៃ
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ផ្នែកសិទ្ធិមនុស្ស លោក សុរិយា ស៊ូប៊ែឌី (Surya P. Subedi) នឹងមកកម្ពុជា រយៈពេល ១០ថ្ងៃ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៥ ខែមិថុនា ក្នុងបេសកកម្មស្វែងរកការពិត។ នេះជាបេសកកម្មលើកទី១១ របស់ លោក សុរិយា ស៊ូប៊ែឌី នៅកម្ពុជា។
-
អង្គការសិទ្ធិមនុស្សបារម្ភពីទាហានខ្លះប្រើហិង្សាលើជនស៊ីវិលនៅឧត្ដរមានជ័យនិងព្រះវិហារ
ក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល នៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ កំពុងព្រួយបារម្ភចំពោះទាហានខ្លះដែលតែងប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋជាជនស៊ីវិល។ ការព្រួយបារម្ភ ដោយសារតែកន្លងទៅ ពេលទាហានបង្កអំពើហិង្សា គឺអាជ្ញាធរមានសមត្ថកិច្ច និងតុលាការជាដើម ហាក់មិនសូវហ៊ានចេញមុខដោះស្រាយ ឬក៏ចោទប្រកាន់អ្នកពាក់ព័ន្ធទាំងនោះទេ។
-
អង្គការក្រៅរដ្ឋាភិបាលជំរុញឲ្យព្រឹទ្ធសភាផ្អាកពិនិត្យច្បាប់ពាក់ព័ន្ធកំណែទម្រង់តុលាការ
អង្គការជាតិ អន្តរជាតិ បានអំពាវនាវជាថ្មីទៀតទៅស្ថាប័នព្រឹទ្ធសភា ឲ្យផ្អាកកិច្ចពិភាក្សាលើសេចក្ដីព្រាងច្បាប់ចំនួន៣ ពាក់ព័ន្ធនឹងកំណែទម្រង់ប្រព័ន្ធតុលាការនៅកម្ពុជា។
-
អាជ្ញាធរស្រុកនៅព្រះវិហាររារាំងក្រុមសហគមន៍ការពារព្រៃឈើជួបប្រជុំសម្ដែងមតិ
អាជ្ញាធរស្រុកជ័យសែន ខេត្តព្រះវិហារ បានរារាំងក្រុមសហគមន៍ព្រៃឈើព្រៃព្រះរកា និងបណ្ដាញការពារព្រៃឡង់ ប្រមាណ ៣០០នាក់ មិនឱ្យជួបប្រជុំគ្នាធ្វើវេទិកាសម្ដែងមតិបានទេ កាលពីព្រឹកថ្ងៃពុធ ទី១១ ខែមិថុនា។
-
ក្រុមមនុស្សស្រលាញ់ភេទដូចគ្នាទាមទារសិទ្ធិស្មើភាពគ្នាដូចពលរដ្ឋដទៃទៀតដែរ
ក្រុមអ្នកស្រលាញ់ភេទដូចគ្នានិងអ្នកប្តូរភេទនៅក្នុងប្រទេសកម្ពុជា ទទូចឲ្យសមាជិកក្រុមគ្រួសារនិងសង្គមទាំងមូលបញ្ឈប់ការមាក់ងាយនិងការរើសអើងចំពោះពួកគេតទៅទៀត ដោយពួកគេលើកឡើងថា ពួកគេត្រូវការសិទ្ធិសេរីភាពដូចមនុស្សដទៃទៀតដែរក្នុងការជ្រើសរើសដៃគូទៅតាមការស្រលាញ់ពីធម្មជាតិរបស់ពួកគេ។
-
សង្គមស៊ីវិលសុំជួបព្រឹទ្ធសភាអំពីសេចក្តីព្រាងច្បាប់កំណែទម្រង់ប្រព័ន្ធយុត្តិធម៌
ភ្នំពេញ — អង្គការសង្គមស៊ីវិលធំៗចំនួនបួននៅព្រឹកថ្ងៃអង្គារនេះទទូចសុំជួបជាមួយថ្នាក់ដឹកនាំព្រឹទ្ធសភាមួយចំនួន ដើម្បីលើកឡើងអំពីអនុសាសន៍ និងការព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល លើសេចក្តីព្រាងច្បាប់កំណែទម្រង់ប្រព័ន្ធតុលាការ។ លិខិតដែលមានចុះហត្ថលេខារួមគ្នាមួយដោយអង្គការសង្គមស៊ីវិល បានស្នើសុំជួបជាមួយប្រធានគណៈកម្មការទី១ ទី៥ និងទី៦ នៃព្រឹទ្ធសភា ដើម្បីផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់ចំនួនបី ដែលរដ្ឋសភាបានអនុម័ត កាលពីខែឧសភាកន្លងទៅនេះ ដោយមិនមានការចូលរួមពីសំឡេងសមាជិកសភានៃគណបក្សប្រឆាំង។
-
អាជ្ញាធររារាំងកម្មកររោងចក្រអូសេអង់ មិនឲ្យហែក្បួនទៅក្រសួងការងារ
អាជ្ញាធររាជធានីភ្នំពេញ រារាំងកម្មកររោងចក្រកាត់ដេរអូសេអង់ ដែលគ្រោងហែក្បួនទៅក្រសួងការងារបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីស្វែងរកអន្ដរាគមន៍ ករណីដែលរោងចក្រ ព្យួរការងារកម្មករដោយមិនជូនដំណឹងជាមុន។
-
សង្គមស៊ីវិល ស្នើឲ្យព្រឹទ្ធសភាទទួលយកអនុសាសន៍ខ្លួន មុននឹងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ
អង្គការចំនួន៤ ស្នើឲ្យព្រឹទ្ធសភា ពិចារណា និងទទួលយកអនុសាសន៍របស់សង្គមស៊ីវិលនានា មុននឹងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីកំណែទម្រង់ប្រព័ន្ធតុលាការ ដើម្បីធានានូវឧត្តមភាព និងឯករាជ្យភាពរបស់តុលាការ។
-
មន្ត្រីសិទ្ធិមនុស្សសុំឱ្យកែប្រែបទបញ្ជាផ្ទៃក្នុងសភាដើម្បីធានាសិទ្ធិបក្សមិនកាន់អំណាច
វ៉ាស៊ីនតោន៖ អ្នកតស៊ូមតិដើម្បីសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជាយល់ថាដើម្បីធានាឱ្យមានដំណើរការប្រជាធិបតេយ្យនៅក្នុងសភាជាតិគឺស្ថាប័ននីតិប្បញត្តិមួយនេះត្រូវពិនិត្យមើលនិងកែសម្រួលបទបញ្ជាផ្ទៃក្នុងដើម្បីអាចឱ្យគណបក្សមិនកាន់អំណាចមានតួរនាទីច្បាស់លាស់ក្នុងការអនុវត្តការងាររបស់ខ្លួន។
-
សង្គមស៊ីវិលសាទរការដោះលែងតែជំរុញឲ្យតុលាការទម្លាក់បទចោទប្រកាន់មនុស្ស២៥នាក់
សេចក្តីប្រកាសព័ត៌មាន ចុះថ្ងៃទី១ ខែមិថុនារបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) បានឲ្យដឹងថា លោក ប្រេដអាដាម (Brad Adams) នាយកប្រចាំតំបន់របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនេះ យល់ឃើញថា បទចោទប្រកាន់លើអ្នកទាំង២៥នាក់ដែលស្ថិតក្រោមឥទ្ធិពលជំរុញនៃនយោបាយ គឺរដ្ឋាភិបាលកម្ពុជាមិនគប្បីបន្តយកធ្វើជាលេសក្នុងការផ្តន្ទាទោសនិងរឹតបណ្តឹងសិទ្ធិមូលដ្ឋានរបស់ពួកគេឡើយ។
-
លោកអ៊ូ វីរៈ៖ការអនុវត្តន៍សិទ្ធិកុមារនៅកម្ពុជា នៅមិនទាន់មានភាពពេញលេញ
នៅថ្ងៃទី០១ មិថុនា គឺជាទិវាកុមារអន្ដរជាតិ ដែលប្រទេសកម្ពុជា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ ដោយឡែកសម្រាប់នៅថ្ងៃទី៣១ ឧសភានេះ ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេចហ៊ុន សែន ក៏បានចេញលិខិត អំពាវនាវ ដល់គ្រប់ស្ថាប័នទាំងអស់ ឲ្យបន្តលើកកម្ពស់វប្បធម៌ ស្រឡាញ់កុមារ សំដៅរួមចំណែកឈានទៅលុបបំបាត់អំពើហិង្សា ការកេងប្រវ័ញ្ចពលកម្មកុមារ និង ការរំលោភបំពានការជួញដូរកុមារ ដើម្បីការពារ និងជួយកុមារ រងគ្រោះ។
-
តុលាការសម្រេចដោះលែងអ្នកទាំង២៣ ដោយកាត់តម្រឹមទោសនៅថ្ងៃទី៣០ខែឧសភា
សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ សម្រេចដោះលែងលោក វន់ ពៅ និងអ្នកទាំង២២ផ្សេងទៀត ដែលបានជាប់ពន្ធនាគារជិត៥ខែ តាមរយៈការកាត់តម្រឹមទោសត្រឹមថ្ងៃទី៣០ខែឧសភា។