កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សមាជិកសភាជាស្ត្រី របស់ CPP មាន ២៦,៤៧% ខណៈ CNRP ១២,៧៣%
ភ្នំពេញ៖ មន្ត្រីគណបក្សប្រជាជនកម្ពុជា (CPP) បានថ្លែងអះអាងថា សមាជិកភាពជាស្ត្រី នៃរដ្ឋសភាសម្រាប់អា ណត្តិទី៥ មកពីគណបក្សប្រជាជនកម្ពុជាមានរហូតដល់ ១៨នាក់ គឺស្មើនិង ២៦,៤៧ភាគរយ ដែលជាចំនួនមួយមិនមាន ការថយចុះ លោកស្រី ជរ ច័ន្ទធីតា ជាមន្ត្រីសម្របសម្រួល គម្រោងលើកស្ទួយសមាសភាពស្ត្រី ក្នុងវិស័យនយោបាយ បានមានប្រសាសន៍ នៅក្នុងសេចក្តីថ្លែងការណ៍នេះថា បញ្ហានេះវាគួរឲ្យខកចិត្តផងដែរថា ផ្ទុយពីការមើលឃើញចំ ពោះការកើនឡើងភាពជាតំណាងរបស់ស្ត្រី យើងបែរជាមើលឃើញពីការថយចុះ
-
ក្រសួងការបរទេសស.រ.អា.ជំរុញឲ្យអ្នកនយោបាយខ្មែរបង្កើតគណៈកម្មការឯករាជ្យ
វ៉ាស៊ីនតោន៖ ក្រសួងការបរទេសស.រ.អា.នៅតែជំរុញឲ្យប្រទេសកម្ពុជាដោះស្រាយភាពមិន ប្រក្រតីនៃការបោះឆ្នោតតាមរយៈការបង្កើតគណៈកម្មការឯករាជ្យមួយ បើទោះបីជាលទ្ធផលនៃការបោះឆ្នោតត្រូវគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោតបានប្រកាសថា គណបក្សប្រជាជនកម្ពុជាបានឈ្នះរួចហើយក្តី។
-
អង្គការជាតិ និងអន្តរជាតិជាង ២០ អំពាវនាវឲ្យកម្ពុជាគោរពសិទ្ធិសម្តែងមតិរបស់ពលរដ្ឋ
នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយដែលចេញផ្សាយកាលពី ថ្ងៃទី៥កញ្ញា អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាង ២០បានជំរុញឲ្យអាជ្ញាធរកម្ពុជាគោរពសិទ្ធិសម្តែងមតិដោយសន្តិវិធី។ អង្គការទាំងនោះមានដូចជា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លីកាដូ អាដហុក Amnesty International និង Human Rights Watch ជាដើម។
-
សង្គមស៊ីវិលចំនួន៦ ថ្កោសទោសអាជ្ញាធរ រំលោភសិទ្ធិពលរដ្ឋក្នុងការចូលរួមបាតុកម្ម
សង្គមស៊ីវិលមូលដ្ឋានចំនួន៦ ថ្កោលទោសសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ចំពោះសកម្មភាពរំលោភសិទ្ធិប្រជាពលរដ្ឋ និងសិទ្ធិនយោបាយ ក្រោមរូបភាពនៃការរារាំង ហាមឃាត់មិនឲ្យធ្វើដំណើរមកចូលរួមមហាបាតុកម្មអហិង្សារបស់គណបក្ស សង្គ្រោះជាតិ នៅថ្ងៃស្អែកនេះ។
-
សង្គមស៊ីវិលថាការបោះឆ្នោតនៅកម្ពុជាមិនទាន់សេរីនិងយុត្តិធម៌
សម្ព័ន្ធអង្គការមិនមែនរដ្ឋាភិបាល តាមដានដំណើរការបោះឆ្នោត បន្តវាយតម្លៃដំណើរការ និងការចាត់ចែងការបោះឆ្នោតទាំងមូល នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ ថាមិនទាន់សេរី និងយុត្តិធម៌ទេ បើទោះបីជាមានការថយចុះករណីហិង្សាធ្ងន់ធ្ងរ និងគ្មានការសម្លាប់សកម្មជន អ្នកនយោបាយ និងការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងយុទ្ធនាការបោះឆ្នោតក៏ដោយ។
-
សម្ព័ន្ធអង្គការសង្គមស៊ីវិល ចេញសេចក្តីថ្លែងការណ៍រួម ស្តីពី ការវាយតម្លៃដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥
សម្ព័ន្ធនៃអង្គការសង្គមស៊ីវិល ចំនួន ២១ នៅកម្ពុជា បានចេញប្រកាសសេចក្តីថ្លែងការណ៍រួមមួយ ស្តីពីការវាយតម្លៃ អំពីដំណើរការទាំងមូលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ ឆ្នាំ២០១៣ បន្ទាប់ពីការបោះឆ្នោត បានបញ្ចប់ ទៅអស់រយៈពេលជាង១ខែមកនេះ។
-
អង្គការសង្គមស៊ីវិល៖ ដំណើរការបោះឆ្នោត កាលពីថ្ងៃ ២៨កក្កដា មិនទាន់សេរី និងយុត្តិធម៌នៅឡើយទេ
ក្រុមអង្គការសង្គមស៊ីវិលដែលតាមដានដំណើរការរៀបចំការបោះ ឆ្នោតមានឈ្មោះថាបន្ទប់ស្ថានការណ៍ថ្ងៃបោះឆ្នោតឆ្នាំ២០១៣បានវាយតម្លៃលើ ដំណើរការនិងការចាត់ចែងការបោះឆ្នោតទាំងមូលថាការបោះឆ្នោតកាលពី ថ្ងៃ២៨កក្កដាមិនទាន់សេរីនិងមិនទាន់យុត្តិធម៌ទេ បើទោះបីជាមានការ ថយចុះករណីហិង្សាធ្ងន់ធ្ងរនិងគ្មានការសម្លាប់សកម្មជនអ្នកនយោបាយ និងការចូលរួមយ៉ាងសកម្មរបស់យុវជនក្នុងយុទ្ធនាការបោះឆ្នោតក៏ដោយ។
-
តុលាការកំពូល នឹងបើកសវនាការឡើងវិញ លើសំណុំរឿងឃាតកម្មលើលោក ជា វិជ្ជា នៅថ្ងៃទី២៥កញ្ញា
ភ្នំពេញ: ចៅក្រមតុលាការកំពូល នឹងលើកយកសំណុំរឿងក្តីឃាតកម្ម លើលោក ជា វិជ្ជា អតីតប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា មកបើកការជំនុំជម្រះ កាត់ក្តីឡើងវិញ នៅម៉ោង ៨ ព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៣។ នេះបើតាមដីកាកោះរបស់តំណាងមហាអយ្យការតុលាការកំពូល។
-
អង្គការជាង៤០ ជំរុញឲ្យមានកំណែទម្រង់ទូរទស្សន៍ និងវិទ្យុ សម្រាប់ការបោះឆ្នោតលើកក្រោយ
អង្គការ ជាង៤០ នៅថ្ងៃសុក្រនេះ រកឃើញថា ប្រព័ន្ធផ្សព្វផ្សាយជាពិសេស ទូរទស្សន៍ និងវិទ្យុ មានភាពលម្អៀងខ្លាំងបំផុតទៅកាន់គណបក្សប្រជាជនកម្ពុជា និងបានបំពេញតួនាទីមួយមួយកាន់តែអាក្រក់ទៅ សម្រាប់ការបោះឆ្នោតនៅកម្ពុជា។
-
ឃើញក្មេងស្រី អាយុ១៣ឆ្នាំ ចុះមក បោកខោអាវ ទាញដៃយក ទៅរំលោភ
ព្រៃវែង ៖ ជនល្មោភកាមម្នាក់ ត្រូវបាន ប្រជាពលរដ្ឋនៅក្នុងភូមិ និងកម្លាំងសមត្ថ កិច្ចមូលដ្ឋាន បានចុះ ទៅឃាត់ខ្លួនភ្លាមៗនៅ ពេលដែលជននេះ កំពុងធ្វើសកម្មភាពចាប់ រំលោភក្មេងស្រីអាយុ១៣ឆ្នាំ ខណៈ ដែល ក្មេងស្រីចុះពីលើផ្ទះមកបោកខោអាវ ហើយ ត្រូវបានជននេះ ទាញដៃអូសទៅខាងក្រោយ ផ្ទះ ស្រាត ខោអាវប៉ងចាប់រំលោភ ប៉ុន្ដែមិន ទាន់បានសម្រេចនោះឡើយ ។
-
ទូរទស្សន៍ និងវិទ្យុក្នុងស្រុក ចាប់ផ្តើមផ្សាយគំរាមពីមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក ជាពិសេសទូរទស្សន៍ និងវិទ្យុ ដែលមាននិន្នាការគាំទ្ររដ្ឋាភិបាល ចាប់ផ្តើមសម្រុកផ្សព្វផ្សាយ និងអត្ថាធិប្បាយ ពីផលប៉ះពាល់នៃមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ និងបង្ហាញសារគំរាមទៅកាន់ពលរដ្ឋថា កុំឲ្យចូលរួមបាតុកម្ម។
-
មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា អំពាវនាវ ឲ្យអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ និងគណបក្ស នយោបាយ ត្រូវប្រកាន់ខ្ជាប់ តាមបទដ្ឋាន ចំពោះការ ធ្វើបាតុកម្ម អហិង្សា
ភ្នំពេញ៖ មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា បានធ្វើការអំពាវនាវ ឲ្យរាជរដ្ឋាភិបាល កង កម្លាំងប្រដាប់អាវុធ នគរបាល និងគណបក្សនយោបាយ ត្រូវប្រកាសជាសាធារណៈថាពួកខ្លួននឹង ប្រកាន់ខ្ជាប់តាមបទដ្ឋានដោយពេញលេញ និងការអនុវត្តល្អបំផុត ជាលក្ខណៈអន្តរជាតិ ចំពោះ ការធ្វើបាតុកម្មអហិង្សា របស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី៧ កញ្ញា ខាងមុខនេះ។
-
ធ្លាប់ស្នេហាគ្នា៤លើក ស្រវឹងញ៉ាមឡើងលបនាង ស្រែកផ្អើល
ខេត្តតាកែវ ៖ បុរសម្នាក់ត្រូវប៉ូលិសស្រុកព្រៃកប្បាសឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីបុរសរូបនេះផឹកស៊ីស្រវឹង រួចឡើងលើផ្ទះស្ត្រីរងគ្រោះបម្រុងធ្វើសកម្មភាពរំលោភ តែត្រូវស្ត្រីរងគ្រោះដឹងខ្លួនទាន់ស្រែកឆោឡោបង្កការភ្ញាក់ ផ្អើលកាលពីវេលាម៉ោង១ និង៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៥ កញ្ញា ២០១៣ ស្ថិតក្នុងភូមិព្រៃផ្តៅ ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ។
-
បក្សប្រឆាំងរិះគន់សវនាការរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅមណ្ឌលខេត្តសៀមរាប
ក្រុមប្រឹក្សាធម្មនុញ្ញ បើកសវនាការបណ្ដឹងតវ៉ារបស់គណបក្សសង្គ្រោះជាតិ មណ្ឌលខេត្តសៀមរាប ដោយកាត់ក្តីតម្រូវឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដាក់ទោសមន្ត្រីក្រោមឱវាទខ្លួនចំនួន ៧ការិយាល័យ ដែលអនុវត្តការងារខុសនីតិវិធីបោះឆ្នោត។ លោក អ៊ូ វីរៈ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានទិតៀន និងគ្មានជំនឿថា ក្រុមប្រឹក្សាធម្មនុញ្ញអាចដោះស្រាយបណ្ដឹងមានភាពយុត្តិធម៌ និងមានឯករាជ្យទេ ព្រោះសូម្បីតែប្រធានដឹកនាំស្ថាប័នកំពូលមួយនេះ ក៏ជាសមាជិកគណបក្សនយោបាយ។ លោកថា ស្ថាប័នក្រុមប្រឹក្សាធម្មនុញ្ញ នឹងបន្តបាត់បង់ការគាំទ្រពីមហាជនថែមទៀតនាថ្ងៃអនាគត។
-
ឧត្តមសេនីយ៍ខ្លះឈប់គាំទ្រលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
ឧត្តមសេនីយ៍ខ្លះនៃជួរកងកម្លាំងការពារជាតិ បានអះអាងថា ពួកគេមានការអន់ចិត្តនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមិនបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឡើយ កាលពីការបោះឆ្នោតជាតិឆ្នាំ២០១៣នេះ។
-
បទយកការណ៍៖ ទិដ្ឋភាពនៃការហាត់សមមហាបាតុកម្ម និងការហ្វឹកហាត់របស់សមត្ថកិច្ច ការពារសណ្តាប់ធ្នាប់សង្គម
ការហាត់សមមហាបាតុកម្មអហិង្សានេះ គឺជាលើកទី២ហើយ សម្រាប់បាតុករ ដើម្បីហ្វឹកហ្វឺនកាយ វាចា និងចិត្ត ដោយស្ងប់ស្ងៀម សុំសេចក្តីសុខសន្តិភាព និងដើម្បីឲ្យមានការបង្កើតគណៈកម្មការពិសេសឯករាជ្យមួយស៊ើប អង្កេត និងដោះស្រាយភាពមិនប្រក្រតីនៃការបោះឆ្នោត។ ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ថា អត្ថិភាពនៃការផ្លាស់ប្តូរ ក្រោយពីមហាបាតុកម្មនេះ គឺអាស្រ័យទៅលើស្ថានភាព ទំហំ និងចំនួននៃអ្នកបាតុករចូលរួម បង្ហាញឆន្ទៈទាមទាររបស់ខ្លួនដោយអហិង្សា ស្របតាមលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា
-
រថយន្តCCHR ត្រូវបានឃាត់ទុក ដោយសារជាប់ពាក់ព័ន្ធនឹងអ្នកបឹងកក់
រថយន្តរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមួយគ្រឿង នៅព្រឹកថ្ងៃពុធនេះ ត្រូវបានអាជ្ញាធរខណ្ឌដូនពេញ ឃាត់ទុកនៅតំបន់បឹងកក់ ខណៈរថយន្តមួយគ្រឿងនេះ ជួយដឹកសម្ភារៈមួយចំនួនរបស់ប្រជាសហគមន៍បឹងកក់ ដែលបានដង្ហែជាក្បួនទៅតុលាការកំពូល ទាមទារឲ្យដោះលែងអ្នកស្រីយ៉ោម បុប្ផា។
-
នគរបាលប៉ុស្តិ៍ ស្ទឹងមានជ័យ ឃាត់ខ្លួនឪពុកចុង រំលោភកូនស្រី អាយុ៦ឆ្នាំ បានសម្រេច
ភ្នំពេញ ៖ ឪពុកចុង តិរច្ឆានម្នាក់ ត្រូវនគរបាលប៉ុស្ដិ៍ ស្ទឹងមានជ័យ បានឃាត់ខ្លួន តាមបណ្ដឹង ម្ដាយនារីរងគ្រោះពាក់ ព័ន្ធករណីរំលោភ កូនស្រីប្ដីមុនអាយុ៦ ឆ្នាំ បានសម្រេចនៅក្នុងផ្ទះ នៅសង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ កាលពីវេលា ម៉ោង១១និង២០នាទី ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣ ។
-
សកម្មជនដីធ្លី លោក គុច វេង ត្រូវបានដោះលែងឲ្យមានសេរីភាពវិញហើយ
សកម្មជន ដីធ្លីនៅខេត្តពោធិ៍សាត់ លោក គុច វេង ត្រូវបានដោះលែងឲ្យមានសេរីភាពឡើងវិញ នៅព្រឹកថ្ងៃពុធ ម៉ោង៩និង៣០នាទីនេះ បន្ទាប់ពីសាលាដំបូងខេត្តពោធិ៍សាត់ បានសម្រេចសម្រាលទោសលើរូបលោក ឲ្យជាប់ពន្ធនាគារត្រឹម៣ខែកន្លះ។