កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • បណ្ដាញ​សហគមន៍​ព្រៃ​ឡង់​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​សហការ​ក្នុង​ការ​ការពារ​ព្រៃ​ឡង់

    បណ្ដាញ​សហគមន៍​ព្រៃ​ឡង់ ដែល​មាន​ព្រំប្រទល់​ជាប់​ខេត្ត​ចំនួន​បួន មាន​កំពង់ធំ ក្រចេះ ស្ទឹងត្រែង និង​ព្រះវិហារ បាន​ធ្វើ​សន្និសីទ​កាសែត​ជា​ថ្មី​ម្តង​ទៅ​នៅ​ថ្ងៃ​ទី២២ ខែ​មករា ដោយ​អំពាវនាវ​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល ធ្វើ​ការ​កែប្រែ​ខ្លះ​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ​នៃ​ការ​បង្កើត​តំបន់​ព្រៃ​ការពារ និង​អភិរក្ស​ជីវចម្រុះ​ព្រៃ​ឡង់ កាល​ពី​ឆ្នាំ​២០១១ និង​ពន្លឿន​ការ​អនុម័ត​លើ​សេចក្តី​ព្រាង​ច្បាប់​នោះ​ឲ្យ​បាន​ឆាប់។

  • ​រំលឹក​ខួប​៩​ឆ្នាំ​នៃ​ការស្លាប់​របស់ លោក ជា វិជ្ជា​

    កាលពី​ថ្ងៃទី ២២ ខែ មករា ឆ្នាំ​២០១៣ ក្រុម​អ្នក​កាន់ទុក្ខ​ជាច្រើន​បាននាំគ្នា​ប្រារព្ធ​ពិធីបុណ្យ​រំលឹក​ខួប ៩ ឆ្នាំ ក្រោយ​ពេលដែល​លោក ជា វិជ្ជា បានទទួល​មរណៈភាព ។​ ​លោក ជា មុនី ដែលជា​ប្អូនប្រុស លោក​ជា វិជ្ជា បាន​បកស្រាយ​ស្រាយ​កណ្តាលចំណោម​មនុស្ស​ជាច្រើន​ថា លោក​នឹង​ដក​ពាក្យបណ្តឹង​ករណី​ឃាតកម្ម​នេះ ដោយសារ​អស់ជំនឿ​ចិត្ត​លើ​ស្ថាប័ន​តុលាការ​ដែល​ខ្វះ​សមត្ថភាព​ស្វែងរក​ឃាតក​ពិតប្រាកដ ដែល​បានសម្លាប់​បងប្រុស​លោក​។​

    អានបន្ត
  • ព្រះសង្ឃ​ពីរ​អង្គ ត្រូវ​ប៉ូលិស ប៉ុស្តិ៍​កំបូល សួរនាំ​រឿង ប្រោស​ព្រំ​ទឹក ដល់​កម្មករ​រោងចក្រ ភ្នំពេញ​៖

    ព្រះសង្ឃ​ពីរ​អង្គ និមន្ត​មកពី​វត្ត​ភូមិ​ថ្មី ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​កំបូល សួរនាំ​រឿង​ទៅ​ប្រោះព្រំ ទឹក​ដល់​កម្មករ​រោងចក្រ យ៉ាក​ជិន​ស្ថិតនៅ សង្កាត់​កំបូល​ខណ្ឌ​ពោធិ​សែន​ជ័យ កាលពី​ថ្ងៃទី​២១​មករា​ឆ្នាំ​២០១៣​។​

  • ​ក្រុម​ឃ្លាំមើល​សុំ​ឲ្យ​លោក ហ៊ុន សែន លែង​អ្នកទោស​៤​នាក់ នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​

    ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា សុំ​ឲ្យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន លើកចោល​ការចោទប្រកាន់ និង​ដោះលែង​លោក សម រង្ស៊ី លោក ម៉ម សូណង់ដូ លោក មឿង សុន និង​អ្នកស្រី យ៉ោ​ម បុប្ផា នៅ​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះមហាវីរក្សត្រ​ខ្មែរ​។​ ​នៅក្នុង​លិខិត​របស់​តំណាង​ក្រុមប្រឹក្សា​ឃ្លាំមើល​កម្ពុជា ដែលជា​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន គោរព​ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ បានសរសេរថា នៅ​ជាង​មួយ​សប្ដាហ៍​ប៉ុណ្ណោះ​ដល់​ថ្ងៃ​ដង្ហែ​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ និង​ថ្ងៃ​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព ព្រះករុណា ព្រះបាទ​សម្ដេច នរោត្តម សីហនុ នៃ​ព្រះមហាវីរក្សត្រ​ខ្មែរ ព្រះ​វរ​រាជ្យ​បិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ហើយ​ថ្ងៃនោះ គឺជា​ថ្ងៃ​ប្រវត្តិសាស្ត្រ​ខ្មែរ​ដែល​មិន​ធ្លាប់មាន ពីព្រោះ​ប្រជារាស្ត្រ​ខ្មែរ​រាប់លាន​នាក់ និង​ចូលរួម​ដង្ហែ​ព្រះ​បរមសព និង​គោរព​វិញ្ញាណក្ខន្ធ​ព្រះអង្គ​។​

  • រដ្ឋាភិបាល ថៅកែ​រោងចក្រ និង​សហជីព ជួបគ្នា និយាយ​ពី​ការ​តម្លើង​ប្រាក់ខែ​កម្មករ

    កិច្ចប្រជុំ​ស្តីពី​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​រោងចក្រ​កាត់ដេរ សម្លៀកបំពាក់ និង​ផលិត​ស្បែកជើង បានធ្វើ​ឡើង កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ទី​២១​មករា​នេះ​។ កិច្ចប្រជុំ ដែល​ដឹកនាំ​ដោយ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច និង​ក្រសួង​ការងារ ដោយមាន​ការចូលរួម​ពី​តំណាង​ភាគី​ថៅកែ​រោងចក្រ និង​ភាគី​សហជីព​តំណាង​កម្មករ ព្រមទាំង​អង្គការ​ពលកម្ម​អន្តរជាតិ ILO បាន​ព្រមព្រៀង​ថា សហជីព​កម្មករ ត្រូវ​ជួបប្រជុំគ្នា ស្វែងរក​ការឯកភាព​រួម លើ​ការទាមទារ​តម្លើង​ប្រាក់ខែ​កម្មករ មុននឹង​កិច្ចប្រជុំ​សម្រេច​ចុងក្រោយ​លើ​ការ​តម្លើង​ប្រាក់ខែ​កម្មករ នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ​។​

  • ​កម្មករ​នៅ​ខេត្តកណ្តាល​ជាង ៣០ នាក់​ដួលសន្លប់​

    ​កម្មការិនី​នៅ​រោងចក្រ​ដេរ​បាល់ និង​ស្រោមដៃ ឈ្មោះ គ្លូ​ប៊​ល (Global) ស្ថិតនៅ​ភូមិ​ដំណាក់​អំពិល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ជាង ៣០ នាក់​បាន​ដួលសន្លប់​ជា​បន្តបន្ទាប់​ដោយ​ពុំ​ដឹង​មូលហេតុ នៅ​ថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៣​។​

  • លោក ជា មុនី បាន​ពន្យា​ពេលធ្វើ​បាតុកម្ម​ថ្ងៃទី ២៧ ខែមករា ឆ្នាំ​២០១៣

    ​លោក ជា មុនី ប្រធាន​សម្ព​ន្ធ័​សហជីព​សេរី​កម្មករ​កម្ពុជា បានធ្វើ​ការពន្យា​ពេល​ការធ្វើ​កូដកម្ម​ដែល​គ្រោង​នឹង​ប្រារព្ធ​ឡើង​នៅ​ថ្ងៃទី ២៧ ខែ មករា​នេះ​។ បើ​យោងតាម​លិខិត​ដែល​ដាក់ជូន​សាលា​រាជធានី​ភ្នំពេញលោក កែប ជុតិមា ថា សហជីព នឹង​ពន្យា​ពេលធ្វើ​កូដកម្ម​អហិង្សា ដែល​ធ្វើឡើង​ដោយ​កម្មករ​រោងចក្រ​ស្បែកជើងប្រហែលជា ១,០០០ នាក់ នៅ​ទីលាន​ប្រជាធិបតេយ្យ ដោយសារតែ​កុំអោយ​ប៉ះពាល់​ដល់​ព្រះ​រាជពិធី​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរមសព ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​នរោត្តម សីហនុ នៅ​ថ្ងៃទី ១ ខែ កុម្ភៈ ខាងមុខនេះ​។​

    អានបន្ត
  • ​ក្រុម​អ្នក​ដែលមាន​ជម្លោះដីធ្លី​ស្នើសុំ​ការ​អន្តរា​គម​ន៏​ពី​គណបក្ស​ប្រជាជន​

    ប្រជាពលរដ្ឋ​អ្នកភូមិ​បឹងកក់​ដែល​គេ​បណ្តេញចេញ ប្រហែលជា​១០០ នាក់​បានធ្វើ​ការតវ៉ា​នៅខាងមុខ​ស្នាក់ការ​កណ្តាលគណបក្សប្រជាជន សុំអោយ​មាក​ការ​អន្ត​រគម​ន៏​លើ​បញ្ហាដីធ្លី​របស់​ពួកគាត់ និង​ធ្វើការ​ដោះលែង​សកម្មជន​សហគម​ន៏​ដែល​បាន​ជាប់ពន្ធនាគារ​អោយមាន​សេរីភាព​វិញ​។​

  • ​លោក ខៀវ សំផន ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​

    ​មេ​ខ្មែរក្រហម លោក ខៀវ សំផន ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទី​ពេទ្យ​មិត្តភាព​ខ្មែរ សូ​វៀត កាលពី​ម្សិល​ម៉ិ​ញ​នេះ ដោយសារ​អ​ការៈទន់ខ្សោយ និង ពិបាក​ដកដង្ហើម​ខ្លាំង​ ត្រឹមតែ ៤ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក នួន ជា ត្រូវបានសំរាកព្យាបាលជង្ងឺរលាកទងសួត។

  • CCHR ជំរុញអ្នកនយោបាយអោយមានភាពចាស់ទុំមុនការបោះឆ្នោត។

    មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អំពាវនាងអោយអ្នកនយោបាយទាំងអស់ មានភាពចាស់ទុំផ្នែកនយោបាយ ដើម្បីជម្រុញអោយនាវាកម្ពុជាឆ្ពោះទៅរកលិទ្ធិប្រជាធិបតេយ្យ ខណៈមានសកម្មជនតស៊ូនតិមួយចំនួនត្រូវបានចាប់ខ្លួនមុនការបោះឆ្នោត។

    អានបន្ត
  • ផ្ទន្ទាទោស​ជនជាតិបារាំងអោយជាប់ពន្ធនាគាររយៈពេល ១៤ ខែពីបទសេពកាមជាមួយកុមារ

    កាលពីម្សិលម៉ិញ សាលាដំបូងខេត្តកណ្តាលចេញសាលក្រមសម្រេចផ្តន្ទាទោសបុរសជនជាតិបារាំងម្នាក់ ដែលបានសេពកាមជាមួយកុមារា អាយុ 13 ឆ្នាំ អោយជាប់ពន្ធនាគាររយៈពេល ១៤ ខែ។

  • ប្រជាពលរដ្ឋនាំគ្នាតវ៉ានៅខាងមុខសាលាដំបូងខេត្តកំពង់ស្ពឺ

    ប្រជាពលរដ្ឋប្រមាណជា ៤០០​​នាក់ មកពីសហគមន៏ដីធ្លីបាននាំគ្នាមកតវ៉ានៅខាងមុខសាលាដំបូង ខេត្តកំពង់ស្ពឺ ដើម្បីចាំមើលការកាត់ក្តីលើអ្នកដំណាងរបស់ពួកគេក្នុងជម្លោះដីធ្លីដរ៉ាំរៃមួយដែលមាន រយៈពេលជាង ៥ ឆ្នាំហើយជាមួយនឹងអ្នកមានអំណាចដែលបានរំលោភយកដីពួកគាត់។

  • មន្រ្តី​​សិទ្ធិ​​មនុស្ស​​បើក​​យុទ្ធនាការ​ស្វែង​រក​ការ​គាំទ្រ​ឲ្យដោះ​លែង​ លោក​ ម៉ម សូណង់ដូ​

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ នៅថ្ងៃ​អង្គារនេះ ​បាន​បើក​យុទ្ធនាការ​​រក​​ការ​​​​គំាំទ្រ​​ពី​សា​​ធារ​ណ​​ជន​ ជំរុញ​ឲ្យរដ្ឋាភិបាល​ដោះ​លែង​ប្រធាន​​វិទ្យុ​​សំបុក​​ឃ្មុំ ​លោក ម៉ម សូណង់ដូ​ ពី​ពន្ធនាគារ​។ យុទ្ធនាការ​​នេះ ​បាន​​ធ្វើ​ឡើង​ស្រប​​ពេល​​ដែល​​លោក ម៉ម សូណង់ដូ បាន​ឃុំ​ក្នុ​​​ង​​ពន្ធនាគារ​​អស់​រយៈ​​ពេល ១៨៦ថ្ងៃ ក្នុង​ចំណោម​ទោស ២០​ឆ្នាំ​ ដែល​តុលាការ​កាត់​​​​​ទោ​​ស​​​​​​​ ពីបទ​​​បង្កើត​​ចលនា​​អបគមន៍​​​នៅ​ខេត្ត​ក្រចេះ។

  • មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ ផ្តើម​យុទ្ធ​នាការ​ "ប្រតិ​ទិន​យុត្តិ​ធម៌​ សម្រាប់​លោក​ ម៉ម​ សូ​ណង់​ដូ​"

    មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ របស់​លោក​ អ៊ូ​ វី​រៈ​ នៅ​ព្រឹក​ថ្ងៃ​ទី​​១៥​ ​ខែ​មករា​ ឆ្នាំ​២០​១៣​ បាន​ធ្វើ​សន្និ​សីទ​កា​សែត​ប្រ​កាស​បើក​សម្ពោធ​យុទ្ធ​នា​ការ​ "ប្រតិ​ទិន​យុត្តិ​ធម៌​ លោក​ ម៉ម​ សូណ​ង់​ដូ"​។ ក្នុង​នោះ​កម្ម​វិធី​នោះ​ក៏​មាន​ការ​ប្រកួត​រចនា​ប័ណ្ណ​ប៉ុស្តាល់​ សម្រាប់​ឧទ្ទិស​ជា​ពិ​សេស​ដល់​លោក​ ម៉ម​ សូ​ណង់​ដូ​ នា​យក​វិទ្យុ​សំបុក​ឃ្មុំ​ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រ​ជា​ធិប​តេយ្យ​ ដែល​កំពុង​ជាប់​ពន្ធ​នា​គារ​ផង​ដែរ​។

    អានបន្ត
  • កម្មកររបស់ក្រុមហ៊ុន Wal- Mart នៅតែបន្តរធ្វើបាតុកម្ម

    បើយោងតាមកម្មកររោងចក្រ និង សហជីព បាននិយាយថា កម្មករប្រហែលជា 80នាក់ បានបន្តរធ្វើបាតុកម្មតវ៉ាទាមទារអោយម្ចាស់ក្រុមហ៊ុន ផ្គត់ផ្គង់ខោអាវទ្រនាប់ទៅសហរដ្ឋអាមេរិច ឈ្មោះថា Wal-Mart ស្ថិតនៅខណ្ឌ័មានជ័យ រាជាធានីភ្នំពេញ​អោយបើកប្រាក់ខែអោយពួកគាត់។

  • ចំនួន​ប្រជាជន​ខ្មែរ​ធ្វើ​ចំណាកស្រុក​រក​ការងារ​ធ្វើ​នៅតែ​មាន​កំរិត​ខ្ពស់​

    បើយោងតាមរបាយការណ៏របស់អង្គការអន្តោប្រវេសន៏អន្តរជាតិ(IOM) បានអោយដឹងថា បុរស ស្រី និងកុមារជាច្រើននៅតែបន្តរធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើនៅតាមបណ្តារប្រទេសជិតខាងកម្ពុជា ហើយការងារដែលគេធ្វើនៅឯបរទេសនោះគឺមានដូចជា កម្មករតាមទូកនេសាទ ស្រ្តីមេផ្ទះ ដែលការងារលំបាកខ្លាំងណាស់ និង ប្រឈមមុខនឹងការរំលោភសិទ្ធិមនុស្សទៀតផង។

  • បញ្ហា​​ប្រ​ឈម​​របស់​​អ្នក​​ការ​ពារ​​សិទ្ធិ​​មនុស្ស​​និង​​សេរី​ភាព​​បញ្ចេញ​​មតិ​

    មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ ផ្សព្វ​ផ្សាយ​​គោល​នយោបាយ​​សង្ខេប​​ស្ដី​​ពី​​អ្នក​​ការ​ពារ​​សិទ្ធិ​​មនុស្ស​ និង​​សេរី​ភាព​​បញ្ចេញ​​មតិ​​នៅ​​កម្ពុជា​។ មន្ត្រី​​​សម្រ​ប​សម្រួល​​គម្រោង​​សេរី​ភាព​​បញ្ចេញ​​មតិ​ កញ្ញា​ សន​ រ៉ាម​ណា ​នៅ​​ថ្ងៃ​​ទី​​១៣​ មករា​ មាន​​ប្រសាសន៍​​ថា​ គោល​នយោបាយ​​សង្ខេប​​ស្ដី​ពី​​អ្នក​​ការ​ពារ​​សិទ្ធិ​​មនុស្ស​ និង​​សេរី​ភាព​​បញ្ចេញ​​មតិ​ ចង​ក្រង​​ឡើង​​សម្រាប់​​ឲ្យ​​រាជ​រដ្ឋាភិ​បាល​ និង​​សាធារណៈ​ជន​​​យក​​មក​​សិក្សា​​ស្វែង​​យល់​ ព្រម​​ទាំង​​រិះរក​​វិ​ធី​​ដោះ​ស្រាយ​​បញ្ហា។​

  • ក្រុម​អ្នករត់​ម៉ូតូឌុប​​លើក​គ្នា​​ទៅ​តវ៉ា​​នៅ​មជ្ឈមណ្ឌល​​សិទ្ធិមនុស្ស​​កម្ពុជា​ជា​​លើក​​ទី​២

    សមាគម​អ្នករត់​ម៉ូតូឌុប​នៅ​កម្ពុជា​ប្រមាណ​ជាង​ ១០០នាក់ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែ​មករា​នេះ បានលើកគ្នា​មក​តវ៉ា​នៅមុខ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ជា​លើក​ទី​២ ដើម្បី​​ទាមទារ​ឲ្យ​លោក​អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​នេះ កែតម្រូវ​នូវ​សម្តី​របស់​ខ្លួន ដែល​លោក​បាន​និយាយ​នៅលើ​សារព័ត៌មាន​នានា​ជាពិសេស​នៅ​ក្នុង​ការ​សែត​ភ្នំពេញ​ប៉ុស្តិ៍ចំពោះ​ករណី​របស់អ្នកស្រីយ៉ោម បុប្ផា។​

  • ករណីវិវាទការងារនៃបណ្តារឧស្សាហកម្មកាត់ដេរ និង ស្បែកជើងបានកើនឡើងជាងឆ្នាំមុន

    បើយោងតាមរបាយការណ៏របស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល​ វិវាទការងារក្នុងឧស្សាហកម្មកាត់ដេរ និង ផលិតស្បែកជើងឆ្នាំ២០១២នេះ មានទៅដល់ ២៣០​ករណីបើធៀបទៅនឹងកម្មករប្រមាណជា ៩៨,០០០នាក់ វាជាទូលេខដែលខ្ពល់ជាងកាលពីឆ្នាំ ២០១១ ដែលមានតែ ១៦១ ករណីប៉ុណ្ណោះ។

  • ក្រុមអ្នករត់ម៉ូតូកង់បី និង ម៉ូតូឌុបស្នើរអោយ NGO បកស្រាយបំភ្លឺ

    ក្រុមម៉ូតូកង់បី និង ម៉ូតូឌុមប្រមាណជា ១០០ នាក់បានមកធ្វើការតវ៉ានៅក្រៅអង្គការ សិទ្ធិមនុស្សក្នុងស្រុកមួយ ទាមទារអោយប្រធានអង្គការ ធ្វើការបកស្រាយបំភ្លឺទាក់ទងរឿង ការកាត់ទោសលោកស្រី យ៉ោម បុប្ភា ដែលជាអ្នកភូមិបឹងកក់ដែលចោទពីបទហឹង្សានោះឡើងវិញ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo