កំពុងស្វែងរកទិន្នន័យ

រកឃើញ: 13.209


  • អន្តរជាតិ៖ កម្ពុជា​ឋិត​ក្នុង​ស្ថានភាព​អាក្រក់​បំផុត​ក្នុង​ការ​អនុវត្ត​ច្បាប់​និង​សិទ្ធិ​មនុស្ស

    ពិភពលោករក​ឃើញ​ថាការ​អនុវត្ត​ច្បាប់ និង​សិទ្ធិ​មនុស្ស​កម្ពុជាស្ថិត​នៅ​ស្ថានភាព​អាក្រក់​បំផុត។ ស្ថាប័ន​ស្រាវជ្រាវ​អន្តរជាតិ បាន​យក​បញ្ហា​ជម្លោះ​ក្ដីក្ដាំ​ជាច្រើន​ដែល​បាន​កើត​ឡើង​ជា​បន្តបន្ទាប់ ក្នុង​វិស័យ​កាត់​ដេរ​សម្លៀកបំពាក់ ធ្វើ​ជា​ប្រធានបទ​ស្រាវជ្រាវ​ចំណាត់​ថ្នាក់​ស្ថានភាព​ប្រទេស​នីមួយៗ លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​ការ​គោរព​ច្បាប់​ការងារ។ បច្ចុប្បន្ន សម្ព័ន្ធ​សហភាព​ពាណិជ្ជកម្ម​អន្តរជាតិ ដែល​ហៅ​កាត់​ថា អាយ.ធី.យូ.ស៊ី (ITUC = The International Trade Union Confederation) ដែល​អង្កេត​ប្រទេស​ចំនួន​១៣៩ នៅ​លើ​ពិភពលោក កំឡុង​ខែ​មេសា ឆ្នាំ​២០១៣ ដល់​ខែ​មីនា ឆ្នាំ​២០១៤ បាន​រក​ឃើញ​ថា ប្រទេស​កំពុង​អភិវឌ្ឍ​មាន​បញ្ហា​ធ្ងន់ធ្ងរ​លើ​ការ​គោរព​ច្បាប់​ការងារ។ ស្ថាប័ន​នេះ បាន​ចេញ​របាយការណ៍​ពិស្ដារ​របស់​ខ្លួន​នា​ថ្ងៃ​ទី​១៩ ឧសភា ដោយ​ដាក់​ចំណង​ជើង​ថា ទីកន្លែង​ធ្វើ​ការ​ដ៏​អាក្រក់​បំផុត​សម្រាប់​កម្មករ។

  • រដ្ឋមន្ត្រី​៖ រាជរដ្ឋាភិបាល ផ្តល់​សម្បទាន​ដី​សេដ្ឋកិច្ច ដល់​ក្រុមហ៊ុន ១១៧ លើ​ផ្ទៃដី ១,៥ លាន​ហិកតា​ -

    ភ្នំពេញ: ក្នុង​កិច្ចប្រជុំ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​៨ ខែ​ឧសភា ឆ្នាំ​២០១៣ លោក ច័ន្ទ សារុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានប្រកាសថា គិត​ចាប់ពី​ឆ្នាំ​១៩៩៦ មក​ដល់ពេលនេះ រាជរដ្ឋាភិបាល តាមរយៈ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ រួម​ទាំង​ក្រសួងបរិស្ថាន បាន​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ចទៅ​ដល់​ក្រុមហ៊ុន​សរុប ១១៧ ក្រុមហ៊ុន ដែល​មាន​ផ្ទៃដី​សរុប ១,៥ លាន​ហិកតា​។​ - See

  • ប៉ះទង្គិច​គ្នា​នៅមុខ​ធនាគារពិភពលោក រវាង​សកម្មជន​ដីធ្លី​និង​ប្រជា​ការពារ​ខណ្ឌដូនពេញ​

    ​រាជធានី​ភ្នំពេញ ៖ មានការ​ប៉ះទង្គិច​គ្នា​មួយ​នៅលើ​កំណាត់​មហាវិថី​ព្រះ​នរោត្តម និង​ផ្លូវ​លេខ​២៤០ រវាង​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ និង​ក្រុម​សកម្មជន​ដីធ្លី ដែល​ដឹកនាំ​ដោយ​អ្នកស្រី យ៉ោ​ម បុប្ផា កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០១៥ ខណៈពេល​ក្រុមអ្នកតវ៉ា​ព្យាយាម​ប្រមូល​ម្តុំ​មុខ​ធនាគារពិភពលោក​ស្ថិតក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ក៏ប៉ុន្តែ​មិន​អ្នកណាម្នាក់​រងរបួស​នោះទេ ។​

  • ​បញ្ហា​អនុវត្ត​ញាំញី​ច្បាប់​ប្រឆាំងនឹង​អំពើពុករលួយ​

    ក្រុម​អ្នកផ្តល់ជំនួយ​និង​អង្គការ​ប្រឆាំង​អំពើពុករលួយ​នានា​បាន​និយាយ​កាលពី​ម្សិលមិញ​ថាបើ​ទោះជា​មានច្បាប់​កាន់តែ​តឹងរ៉ឹង​ក៏ដោយ​ក៏​កង្វះ​នៃ​ការអនុវត្ត​ច្បាប់​នេះ​កំពុង​រារាំង​ដល់​កិច្ចប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ​ដែលជា​លទ្ធផល​ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​របស់​សាធារណជន​និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ដែរ​។​ ​

  • ប្រជាពលរដ្ឋ​រង​ការ​បណ្ដេញ​ចេញ​ស្នើ​​ឲ្យ​រដ្ឋាភិបាល​ប្រគល​់​ដីចម្ការ​​អំពៅ​ ​ដែល​​ក្រុម​ហ៊ុនថៃ​​បោះ​បង់​ចោល​​

    អ្នកភូមិ​ប្រាំមួយ​នាក់​មកពី​ខេត្ត​ឧត្ដរមានជ័យ​បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​កាល​ពី​ម្សិលមិញ ដើម្បី​​ស្នើ​សុំ​ឲ្យ​រដ្ឋាភិបាល​ថ្នាក់​កំពូល​ប្រគល់​​ដីចម្ការ​ត្រឡប់​មក​វិញ​ដែល​​​​​ប្រជាពលរដ្ឋ​​រាប់ពាន់​គ្រួសារ​និយាយ​ថា ​ជា​ដី​របស់​ខ្លួន​ដែល​ត្រូវ​​​​ក្រុម​ហ៊ុន​ចម្ការ​​អំពៅ​គ្រប់​គ្រង​ដោយ​ថៃ​ចំនួន​បី​​ លួច​ប្លន់យក​ទៅ​។

  • TI៖ ពិន្ទុពុករលួយកម្ពុជាអាក្រក់ជាងមុនមួយលេខ តែសន្ទស្សន៍ពុករលួយនៅថេរដូចឆ្នាំមុន

    ពិន្ទុស្តីពីអំពើពុករលួយរបស់កម្ពុជានៅឆ្នាំ២០១៨នេះ​ បានធ្លាក់ចុះមួយលេខ ដែលចំនួននេះបង្ហាញថា កម្រិតនៃអំពើពុករលួយរបស់កម្ពុជាមានភាពអាក្រក់ជាងឆ្នាំមុន ជាអ្វីដែលអ្នកជំនាញថា សុខភាពនៃប្រជាធិបតេយ្យរបស់កម្ពុជាកំពុងមានជំងឺ។ តែយ៉ាងណាសន្ទស្សន៍នៃអំពើពុករលួយរបស់កម្ពុជាអាចរក្សាបានចំណាត់ថ្នាក់ដដែលគឺលេខ ១៦១ក្នុងចំណោមប្រទេស១៨០ ដូចកាលពីឆ្នាំ២០១៧។ នេះបើតាមលទ្ធផលសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយឆ្នាំ២០១៨ របស់អង្គការតម្លាភាពកម្ពុជាចេញផ្សាយនៅថ្ងៃទី២៩ មករានេះ។

  • អ្នក​ការពារ​ព្រៃឈើ​គ្រោង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​រឿង​កាប់​ឈើ​នៅ​ព្រៃឡង់

    បណ្ដាញ​អ្នក​អភិរក្ស​ព្រៃឈើ​នៅ​ស្រុក​សំបូរ ខេត្ត​ក្រចេះ គ្រោង​នឹង​ដាក់​ញត្តិ​ទៅ​អាជ្ញាធរ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ទៅ​នឹង​ករណី​កាប់​បំផ្លាញ​ព្រៃឈើ​យ៉ាង​អានាធិបតេយ្យ​នៅ​តំបន់​ព្រៃឡង់។

  • អាជ្ញាធរខេត្ដព្រះវិហាររារាំងការធ្វើវេទិកាសាធារណៈ

    អាជ្ញាធរស្រុកជ័យសែន ខេត្ដព្រះវិហារ រងការចោទថារារាំងប្រជាសហគមន៍មិនឲ្យធ្វើវេទិកាសាធារណៈស្ដីពីការគ្រប់គ្រងធនធានធម្មជាតិនិងអភិបាលកិច្ចដីធ្លី ដោយអះអាងថាគ្មានច្បាប់អនុញ្ញាត។ តំណាងប្រជាសហគមន៍នៅឃុំតស៊ូ ស្រុកជ័យសែន អ្នកស្រី ហួត ម៉ាលី ប្រាប់វីអូឌីនៅព្រឹកថ្ងៃនេះថា ប្រជាសហគមន៍ជិត២០០នាក់បានរៀបចំវេទិកាសាធារណៈមួយនៅតំបន់នោះដោយមានការអញ្ជើញមន្រ្តីសង្គមស៊ីវិលនិងមន្ដ្រីអាជ្ញាធរស្រុកធ្វើជាវាគ្មិន ប៉ុន្ដែអភិបាលរងស្រុកលោក ទិត សុខាម រារាំងដោយលើកឡើងថាគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីសាលាខេត្ដព្រះវិហារ។ អ្នកស្រីបន្ដថា ក្នុងការហេតុការណ៍នោះមានសត្ថកិច្ចជាច្រើនាក់ប្រដាប់ដោយអាវុធបានដកយកសម្ភារៈឧបករណ៍បំពងសំលេងនិងបញ្ជាមិនឲ្យធ្វើរោងវេទិកាថែមទៀតផង។ អ្នកស្រីបញ្ជាក់ថា អ្នកស្រីបានធ្វើលិខិតស្មើទៅសាលាស្រុកជាច្រើនលើកតែបែជាចោទថាអត់ច្បាប់ទៅវិញ។ អ្នកស្រីមានប្រសាសន៍ថា៖ “ពីដំបូងគេថាមិនត្រឹមត្រូវ ប៉ិនខ្ញុំទៅធ្វើសំបុត្រនោះពីរសារហើយ ហើយពិភាក្សាជាមួយរដ្ឋបាលស្រុកហើយគេណែនាំហើយខ្ញុំក៏ធ្វើតាម ធ្វើហើយហើយស្រាប់តែចោទខ្ញុំថាអត់ការអនុញ្ញាតពីខេត្ដ“។

    អានបន្ត
  • គណៈ​កម្ម​ការ​​ជំនាញ​​នៃ​​រដ្ឋ​សភា​​កំពុង​​ពិនិត្យ​​មើល​​សេចក្តី​​ព្រាង​​ច្បាប់​​សហជីព

    ភ្នំពេញ— សេចក្តី​​ព្រាង​​ច្បាប់​​សហ​ជីព​​បាន​​ទៅ​​ដល់​គណៈ​កម្មការ​​នីតិ​កម្ម​​នៃ​​រដ្ឋ​សភា​​ជាតិ​ កាល​​ពី​​ចុង​ខែ​​វិច្ឆិកា​​កន្លង​​ទៅ​​នេះ​ បន្ទាប់​​ពី​​គណៈ​រដ្ឋ​​មន្ត្រី​​បាន​​អនុ​ម័ត​​សេចក្តី​​ព្រាង​​ច្បាប់​​នេះ​ ដោយ​គ្មាន​​ការ​​កែ​ប្រែ។​ នេះ​​បើ​​យោង​​ទៅ​តាម​​អ្នក​​នាំ​​ពាក្យ​​នៃ​​គណ​បក្ស​​គ្រប់​​គ្រង​​ប្រទេស​ និង​​អ្នក​នាំ​​ពាក្យ​របស់​​អ្នក​​តំណាង​​រាស្ត្រ​មក​​ពី​​គណ​បក្ស​​ប្រឆាំង​​នៅ​​ក្នុង​​រដ្ឋ​​សភា។​

  • កូនស្រី ២រូប​​របស់​លោក​ ជា វិជ្ជា ​សន្យា​​​បន្តកិច្ច​ការ​ឪពុក ​ដើម្បី​​ជួយ​​ដល់​​សង្គម​​ខ្មែរ

    ក្រោយ​ពី​បាន​រស់​នៅ​ជា​ជន​ភៀស​ខ្លួន​នៅ​ប្រទេស​ហ្វាំងឡង់ អស់​រយៈ​ពេល ១៥ឆ្នាំ កូន​ស្រី​ទាំង​ពីរ​របស់​សព​លោក ជា វិជ្ជា ត្រូវ​បាន​ក្លាយ​ជា​សិស្ស​ពូកែ​នៅ​ក្នុង​ថ្នាក់។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ យុវតី​ទាំង​ពីរ​អាច​និយាយ​បាន ៦​ភាសា​ផ្សេងៗ គ្នា​យ៉ាង​ស្ទាត់​ជំនាញ។ កូន​ស្រី​ទាំង​ពីរ​ប្រាថ្នា​នៅ​ថ្ងៃ​អនាគត​នឹង​ដើរ​តាម​គន្លង​ឪពុក ដើម្បី​ស្វែង​រក​យុត្តិធម៌​ក្នុង​សង្គម។

  • លោក ស ខេង ថា ការ​ប្រកាស​​ចូលស្រុក​របស់​លោក សម រង្ស៊ី គឺជា​ល្បិច​កំដរ​នយោបាយ​ទាល់ច្រក

    ជុំវិញ​ដំណឹង​ពី​ការ​វិល​ចូល​ស្រុក​ខ្មែរ​វិញ​របស់​អតីត​មេ​បក្ស​ប្រឆាំង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៃ​របប​ក្រុងភ្នំពេញ លោក ស ខេង ថា ការ​ប្រកាស​របស់​លោក សម រង្ស៊ី បែប​នោះ គ្រាន់តែ​ជា​លើក​ការ​ទឹក​អ្នក​គាំទ្រ​បក្ស​សង្គ្រោះជាតិ​នៅ​ក្នុង​ប្រទេស និង​សហគមន៍​អន្តរជាតិ ឱ្យ​បន្ត​ជឿជាក់​លើ​ខ្លួន​តែ​ប៉ុណ្ណោះ ព្រោះថា មក​ដល់​ពេល​នេះ លោក សម រង្ស៊ី ធ្វើ​នយោបាយ​អស់​ផ្លូវ​ដើរ​ហើយ។

    អានបន្ត
  • គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា​នឹង​ពិនិត្យ​មើល​ជម្លោះ​ដីធ្លី​នៅ​ស្រុក​រមាសហែក​ឡើង​វិញ

    គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អង្កេត និង​ទទួល​ពាក្យ​បណ្ដឹង នឹង​ពិនិត្យ​មើល​សំណុំ​រឿង​ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ ២០​គ្រួសារ និង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ពាម​ជាំង នៅ​ឃុំ​ត្រស់ ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ឡើង​វិញ នៅ​បន្ទាប់​ពី​អាជ្ញាធរ​ខេត្ត​ដោះស្រាយ​មិន​ចេញ។ ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ពាម​ជាំង ជាមួយ​នឹង​ប្រជាពលរដ្ឋ​ក្រីក្រ ២០​គ្រួសារ នៅ​តែ​មាន​បញ្ហា​ស្មុគស្មាញ​ក្នុង​ការ​ដោះស្រាយ។ ប្រធាន​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា ទទួល​បន្ទុក​សិទ្ធិ​មនុស្ស អង្កេត និង​ទទួល​ពាក្យ​បណ្ដឹង លោក អេង ឆៃអ៊ាង មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ថា អាជ្ញាធរ​ខេត្ត​ស្វាយរៀង មិន​អាច​ទម្លាក់​ចោល​សំណុំ​រឿង​ជម្លោះ​ដីធ្លី​នៅ​ភូមិ​បឹង ឃុំ​ត្រស់ ស្រុក​រមាសហែក បាន​ទេ គឺ​ត្រូវ​តែ​មាន​គោលការណ៍​ច្បាស់លាស់​ក្នុង​ការ​ដោះស្រាយ​ដីធ្លី ដើម្បី​ធានា​យុត្តិធម៌​ជូន​ប្រជាពលរដ្ឋ៖ «ខ្ញុំ​នឹង​ពិនិត្យ​មើល​សំណុំ​រឿង និង​ឯកសារ​ពាក់ព័ន្ធ​ទាំងអស់​រួច​ហើយ ក្នុង​ករណី​ចាំបាច់ ខ្ញុំ​នឹង​បញ្ជូន​សំណើ​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី ដើម្បី​ពិនិត្យ និង​ដោះស្រាយ»។

  • ​បញ្ហា​អនុវត្ត​ញាំញី​ច្បាប់​ប្រឆាំងនឹង​អំពើពុករលួយ​

    ក្រុម​អ្នកផ្តល់ជំនួយ​និង​អង្គការ​ប្រឆាំង​អំពើពុករលួយ​នានា​បាន​និយាយ​កាលពី​ម្សិលមិញ​ថាបើ​ទោះជា​មានច្បាប់​កាន់តែ​តឹងរ៉ឹង​ក៏ដោយ​ក៏​កង្វះ​នៃ​ការអនុវត្ត​ច្បាប់​នេះ​កំពុង​រារាំង​ដល់​កិច្ចប្រឹងប្រែង​ក្នុងការ​ទប់ស្កាត់​អំពើពុករលួយ​ដែលជា​លទ្ធផល​ធ្វើ​ឲ្យ​បាត់​ទំនុកចិត្ត​របស់​សាធារណជន​និង​រាំងស្ទះ​ដល់​ការអភិវឌ្ឍ​ដែរ​។​ ​

  • លោក រ៉ុង ឈុន ចុះ​ដល់​បង្គោល​ព្រំដែន​លេខ​១០៩​ដោយ​សុវត្ថិភាព

    គណៈ ​ប្រតិភូ​របស់​ក្រុមប្រឹក្សា​ឃ្លាំមើល​ដែល​ដឹកនាំ​ដោយ​ លោក​ រ៉ុង ឈុន​ បាន​ចុះ​ទៅ​ដល់​បង្គោល​ព្រំដែន​លេខ​១០៩ ​ក្នុង​ស្រុក​មេមត់​ ខេត្ត​កំពង់ចាម ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ​ដោយ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ​ទេ។ គណៈប្រតិភូ​ដែល​មាន​គ្នា​ជិត​២០​នាក់​ បាន​ជួប​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ទីនោះ​ដើម្បី​ស្តាប់​របាយការណ៍​អំពី​បញ្ហា​ បោះ​បង្គោល​ព្រំដែន។ លោក​រ៉ុង ឈុន​អះអាង​ថា​នឹង​ធ្វើ​របាយការណ៍​មួយ​ផ្ញើ​ទៅ​រដ្ឋាភិបាល​ដើម្បី​ដោះស្រាយ។ ​ប៉ុន្តែ ​តំណាង​រដ្ឋាភិបាល​បាន​អះអាង​រួច​ហើយ​ថា ​គ្មាន​ការបាត់បង់​ទឹកដី​ដោយសារ​ការ​បោះបង្គោល​ព្រំដែន​ជាមួយ​វៀតណាម​ឡើយ។

  • អាជ្ញាធរបញ្ជូនចិនជិត ១០០​នាក់ទៅប្រទេសចិនវិញ​ក្រោយ​ប្រព្រឹត្ត​បទ​ល្មើស​​នៅ​កម្ពុជា

    ជន​ជាតិ​ចិន​ជិត ១០០​នាក់ ត្រូវ​បាន​អាជ្ញាធរ​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​ចិន​នៅ​ថ្ងៃ​នេះ បន្ទាប់​ពី​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួន ក្រោម​ការ​សង្ស័យ​ថា បាន​ប្រព្រឹត្ត​បទ​ល្មើស​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​ក្នុង​ប្រទេស​កម្ពុជា។

  • ចៅក្រម​សម្រេច​ឃុំខ្លួន​បុរស ដែល​សើយសំពត់ និង​ច្របាច់​អង្អែល​ប្រដាប់ភេទ​ក្មេងស្រី អាយុ ៧ ឆ្នាំ​

    ភ្នំពេញ: នា​រសៀល​ថ្ងៃទី​២៤ ខែសីហា ឆ្នាំ​២០១៥ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ឃុំខ្លួន​បុរស​ម្នាក់ ដាក់ពន្ធនាគារ ក្រោម​ការចោទប្រកាន់ ពីបទ​រំលោភ​សេពសន្ថវៈ មាន​ស្ថាន​ទម្ងន់ទោស ដោយសារតែ​បុរស​នោះ បានធ្វើ​សកម្មភាព​សើយសំពត់ និង​ច្របាច់​អង្អែល​ប្រដាប់ភេទ​ក្មេងស្រី អាយុ ៧ ឆ្នាំ​។​

  • អង្គការ​អន្តរជាតិ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​សេចក្ដី​ព្រាង​ច្បាប់​សមាគម-​អង្គការ

    អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា លុប​ចោល​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ពីព្រោះ​សេចក្ដី​ព្រាង​ច្បាប់​មួយ​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​សិទ្ធិ​សេរីភាព និង​ការងារ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។

  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រៀបចំ​វេទិកា​ជួប​អ្នកប្រើប្រាស់​អ៊ីនធឺណិត​

    ​នៅ​ថ្ងៃទី​៣០ វិច្ឆិកា មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​រៀបចំ​វេទិកា​ជួប​អ្នកប្រើប្រាស់​អ៊ីនធឺណិត (Internet) ដែល​ពិភាក្សា​អំពី​អនាគត​នៃ​សិទ្ធិ​បច្ចេកវិទ្យា​នៅ​កម្ពុជា​។​ ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បានចាត់ទុក​វិធានការ​ថ្មីៗ​របស់​រដ្ឋាភិបាល ដូចជា​ការចាប់​អ្នក​បង្ហោះ​មតិយោបល់​តាម​បណ្ដាញ​សង្គម និង​ការស្នើច្បាប់​ឧក្រិដ្ឋកម្ម​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា គឺជា​ការ​រឹតត្បិត​សេរីភាព​ខាង​ការបញ្ចេញមតិ​លើ​អ៊ីនធឺណិត និង​គំរាមកំហែង ដល់​ឱកាស​ពិភាក្សា​ជំទាស់ កាន់តែ​រួម​តូច​។​ ​វេទិកា​នេះ​មានការ​ចូលរួម​ពី​អ្នកសរសេរ​ប្លុក​(Blogger) អ្នកសារព័ត៌មាន ក្លឹប​អ្នកកាសែត អង្គការ​មិនមែន​រដ្ឋាភិបាល និង​សិស្ស​និស្សិត​មកពី​សាកលវិទ្យាល័យ​ជាដើម​៕

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo