-
អានបន្ត សេចក្ដីថ្លែងការណ៍រួម សារព័ត៌មាន និងក្រុមសង្គមស៊ីវិល សោកស្ដាយជាខ្លាំង ចំពោះការលុបចោលអាជ្ញាប័ណ្ណព័ត៌មានរបស់វីអូឌី និងការបៀតបៀនផ្លូវភេទលើស្ត្រីអ្នករាយការណ៍ព័ត៌មានម្នាក់
យើងខ្ញុំ ជាស្ថាប័នសារព័ត៌មាន និងអង្គការសង្គមស៊ីវិល ដែលមានរាយនាមដូចខាងក្រោម សូមសម្ដែងការសោកស្ដាយយ៉ាងខ្លាំង ចំពោះការសម្រេចរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការលុបចោលអាជ្ញា- ប័ណ្ណសារព័ត៌មានវីអូឌី ដែលជាសារព័ត៌មានឯករាជ្យចុងក្រោយមួយនៅក្នុងប្រទេសកម្ពុជា ។ យើងខ្ញុំ ក៏សូមថ្កោលទោសផងដែរ ចំពោះការបៀតបៀនផ្លូវភេទ និងការគំរាមកំហែងថ្មីៗនេះ ទៅលើស្ត្រីអ្នកសារព័ត៌មានវីអូឌីម្នាក់ ។
អានបន្ត -
អានបន្ត សេចក្ដីប្រកាសព័ត៌មាន ការដកហូតអាជ្ញាប័ណ្ណវិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី)
នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ វិទ្យុសំឡេងប្រជាធិបតេយ្យ (វីអូឌី) បានចេញផ្សាយអត្ថបទមួយដោយស្រង់សម្ដីរបស់អ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ដែលលើកឡើងថា លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយុទ្ធពលខេមរភូមិន្ទ និងជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានដើរតួនាទីជំនួសឪពុករបស់លោក ក្នុងការចុះហត្ថលេខាបរិច្ចាគជំនួយថវិកាចំនួន ១០០.០០០ ដុល្លារអាមេរិក ទៅកាន់ប្រទេសទួកគី បន្ទាប់ពីជួបគ្រោះរញ្ជួយដីនាពេលថ្មីៗនេះ។
អានបន្ត -
អានបន្ត សលាកប័ត្រព័ត៌មាន៖ សហគមន៍នេសាទ និងគម្រោងអភិវឌ្ឍន៍នៅតំបន់ឆ្នេរនៃប្រទេសកម្ពុជា
នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយសលាកប័ត្រព័ត៌មានទី៣ ស្តីពីសហគមន៍នេសាទ និងគម្រោងអភិវឌ្ឍនៅតំបន់ឆ្នេរសមុទ្រនៃប្រទេសកម្ពុជា។ សលាកប័ត្រព័ត៌មាននេះត្រូវបានចងក្រងឡើង ដើម្បីបំពេញបន្ថែមទៅលើសលាកប័ត្រព័ត៌មានមុនចំនួនពីរដែលចេញផ្សាយដោយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាក្នុងឆ្នាំ២០២១ និង២០២២ និងបូកសរុបលទ្ធផលនៃការស្រាវជ្រាវទៅលើគម្រោងអភិវឌ្ឍន៍ចំនួនពីរ កំពុងគំរាមកំហែងសហគមន៍នេសាទនៅតំបន់ឆ្នេរនៃខេត្តកំពត និងខេត្តកែប៖ ទីមួយ គឺពាក់ព័ន្ធនឹងក្រុមហ៊ុន អុមនី កំពត ខូអិលធីឌី (“ក្រុមហ៊ុនអុមនី”) និងមួយទៀតពាក់ព័ន្ធនឹងក្រុមហ៊ុន ជីងគ័រ អាហរ័ណ នីហរ័ណ ខូអិលធីឌី (“ក្រុមហ៊ុនជីងគ័រ”)។ មានគម្រោងអភិវឌ្ឍន៍មួយចំនួនទៀតដែលគំរាមកំហែងសហគមន៍នេសាទ ក៏ត្រូវបានលើកបង្ហាញនៅក្នុងសលាកប័ត្រព័ត៌មាននេះផងដែរ។ សលាកប័ត្រព័ត៌មាននេះ បានធ្វើ សេចក្តីសន្និដ្ឋានរួមទាំងអនុសន៍ជាក់លាក់មួយចំនួនទៅដល់រាជរដ្ឋាភិបាលកម្ពុជា (“រាជរដ្ឋាភិបាល”) និងធុរកិច្ចដើម្បីលើកកម្ពស់ការគោរពសិទ្ធិនេសាទ សិទ្ធិដីធ្លី និងសេរីភាពមូលដ្ឋានសម្រាប់សហគមន៍នេសាទនៅតំបន់ឆ្នេរនិងនៅទូទាំងប្រទេស។
អានបន្ត -
អានបន្ត កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងគណៈកម្មាធិការសិទ្ធិមនុស្ស
នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ គម្រោងលើកកម្ពស់សិទ្ធិបច្ចេកវិទ្យា បញ្ចេញមតិ ប្រព័ន្ធផ្សព្វផ្សាយនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាចេញផ្សាយខិត្តប័ណ្ណព័ត៌មានស្តីអំពី «កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ និងគណៈកម្មាធិការសិទ្ធិមនុស្ស» ដែលពន្យល់អំពីនិយមន័យនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនិង អណត្តិនៃគណៈកម្មាធិការសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ ដំណើរការពិនិត្យរដ្ឋ កាតព្វកិច្ចក្នុងការដាក់របាយការណ៍របស់រដ្ឋហត្ថលេខីនៃកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយនិងការអនុវត្តអនុសាសន៍របស់គណៈកម្មាធិការពីសំណាក់រដ្ឋភាគី ព្រមទាំងការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងយន្តការនេះ។
អានបន្ត -
អានបន្ត ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា
របាយការណ៍នេះបង្ហាញពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខាងការបញ្ចេញមតិសេរីភាពសារព័ត៌មាន សិទ្ធិទទួលព័ត៌មាន និងរបកគំហើញទាក់ទងនឹងស្ថានភាពនៃសិទ្ធិទាំងនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជា («កម្ពុជា») ក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២(«អំឡុងពេលនៃរបាយការណ៍»)។ របាយការណ៍ប្រចាំឆ្នាំនេះ ផ្តោតជាពិសេសទៅលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិទទួលព័ត៌មានរបស់អ្នកសារព័ត៌មាន និងសាធារណជនទូទៅនៅកម្ពុជា។
អានបន្ត -
អានបន្ត ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា
របាយការណ៍នេះបង្ហាញពីព័ត៌មានសំខាន់ៗពាក់ព័ន្ធនឹងសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន សិទ្ធិទទួលព័ត៌មាន និងរបកគំហើញដែលទាក់ទងនឹងស្ថានភាពនៃសិទ្ធិទាំងនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលមួយឆ្នាំចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ របាយការណ៍ប្រចាំឆ្នាំនេះផ្តោតសំខាន់ទៅលើសិទ្ធិសេរីភាពខាងការបញ្ចេញមតិរបស់អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្ស ក៏ដូចជាសិទ្ធិទទួលព័ត៌មានរបស់អ្នកសារព័ត៌មាន និងសាធារណជនទូទៅនៅកម្ពុជា។
អានបន្ត -
អានបន្ត កម្រងជីវប្រវត្តិសហគមន៍ និងសកម្មជនក្នុងជំនាស់ដីធ្លី
តិដ្ឋភាពនៃការរំលោភយកដី ៖ កម្រងជីវប្រវត្តិដីធ្លី
អានបន្ត -
អានបន្ត ស្ត្រីក្នុងជម្លោះដីធ្លីនៅកម្ពុជា
តាមរយៈការវិភាគទិន្នន័យតាមបែបបរិមាណ ដែលប្រមូលបានពីស្ត្រីពាក់ព័ន្ធនៅក្នុងទំនាស់ដីធ្លីនៅ ទូទាំងប្រទេស របាយការណ៍នេះចង់បង្ហាញព័ត៌មានថ្មីអំពីរបៀបជាក់លាក់មួយចំនួនដែលស្ត្រីខ្មែរដែលទទួលរងផលប៉ះពាល់ដោយសារតែវិវាទដីធ្លី។
អានបន្ត -
អង្គការសង្គមស៊ីវិលសម្តែងការមិនពេញចិត្តចំពោះសេចក្តីសម្រេចតម្កល់ការចោទប្រកាន់លើលោក វ៉ែន វន ប៉ុន្តែស្វាគមន៍សេចក្តីសម្រេចរបស់តុលាការកំពូលដែលលើកលែងការចោទប្រកាន់លើសកម្មជនព្រៃឡង់
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមសម្តែងនូវការមិនពេញចិត្តជាខ្លាំងចំពោះសេចក្តីសម្រេចរបស់សាលាឧទ្ធរណ៍កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅនេះ ដែលតម្កល់សាលក្រមផ្តន្ទាទោស និងការព្យួរទោសរយៈពេលមួយឆ្នាំទៅលើសកម្មជនបរិស្ថាន លោក វ៉ែន វន បើទោះ បី ជាមានកង្វះខាតលើភស្តុតាង និងមូលដ្ឋាននៃការចោទប្រកាន់លើរូបគាត់
អានបន្ត -
អានបន្ត ការវិភាគផ្លូវច្បាប់ជុំវិញការឃុំខ្លួនបណ្ដោះអាសន្នលើលោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់ដា លោកស្រី លឹម មុនី និងលោក នី ចរិយា
លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់ដា និងលោកស្រី លឹម មុនី ដែលជាបុគ្គលិកជាន់ខ្ពស់បួនរូបរបស់សមាគមអាដហុកការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (“សមាគមអាដហុក”) និងលោក នី ចរិយា អតីតបុគ្គលិករបស់សមាគមអាដហុក និងជាអគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ នៅរាជធានីភ្នំពេញ។ ពួកគាត់ត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សី តាមមាត្រា ៥៤៨ នៃក្រមព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា ហើយលោក នី ចរិយា ត្រូវបានចោទប្រកាន់ពីបទសមគំនិតនៅក្នុងបទល្មើសដូចគ្នា។
អានបន្ត -
អានបន្ត លិខិតចំហរបស់អង្គការសង្គមស៊ីវិលស្នើរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បំភ្លឺអំពីការនាំខ្សាច់ចេញ
យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមស្នើឯកឧត្តមមេត្តាចេញសេចក្ដីស្រាយបំភ្លឺអំពីការនាំខ្សាច់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសនានា ក្នុងអំឡុងឆ្នាំ២០០៧ ដល់ ឆ្នាំ២០១៥។
អានបន្ត -




