កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អ្នក​មាន​ជម្លោះ​ដីធ្លី​នៅ​បុរី​កីឡា​តវ៉ា​ថ្មី​ទៀត​នៅ​មុខ​សាលា​រាជធានី​ទាមទារ​សំណង​​

    ប្រជា​សហគមន៍​បុរី​កីឡា​ប្រមូលផ្តុំ​ជាថ្មីទៀត នៅ​មុខ​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ស្នើឲ្យ​អាជ្ញាធរ​ពន្លឿន​ដោះស្រាយ​សំណង​ឲ្យបាន​ឆាប់ ខណៈ​ពួកគេ​ជួប​បាត់បង់​ទីជម្រក ដោយសារ​ជ្ញាធរ​មូលដ្ឋា​ន​បាន​ចុះ​រុះរើ​ជម្រក​បណ្តោះអាសន្ន​កាលពី​មុន​ថ្ងៃបុណ្យ​ភ្ជុំ​។​ ​តំណាង​ប្រជា​សហគមន៍​បុរី​កីឡា អ្នកស្រី សោម សុ​ម៉ាលី បាន​រំឭក​ពី​ហេតុការណ៍​នោះ​ថា មន្ត្រីសង្កាត់ និង​ខណ្ឌ​មាន​គ្នា​ប្រមាណ​ជិត​៤០​នាក់ បាន​ចុះ​រុះរើ​ផ្ទះ​បណ្តោះអាសន្ន​របស់​គាត់​កាលពី​មុន​ថ្ងៃ​ភ្ជុំ​បិណ្ឌ និង​រឹបអូស​យក សម្ភារ​ប្រើប្រាស់​ដូចជា មុង កន្ទេល ភួយ គ្រែ​ដេក និង​សម្ភារៈ​ផ្សេងៗ​ទៀត​៖ “​ខោអាវ​កូន​ខ្ញុំ គេ​យក​ដោយ​ទាំងអស់ ដល់​ពេល​ខ្ញុំ​ទៅ​សួរ​(​សាលា​)​ខណ្ឌ ខណ្ឌ​ថា​នៅ​សង្កាត់ ទៅ​សួរ​សង្កាត់ សង្កាត់​ថា​នៅ​ខណ្ឌ សួរ​បី​បួន​ប្រាំ​ថ្ងៃ​។ រាល់​ថ្ងៃ​ខ្ញុំ​ពិបាក​ក្នុង​ការ​ស្នាក់នៅ ខ្ញុំ​អង្គុយ​សំកុក​រហូត​ថ្ងៃ​ឡើង​។ យប់​ឡើង​កូន​ខ្ញុំ​ទៅ​សុំ​ផ្ទះ​បងប្អូន​ដេក គ្មាន​កន្លែងដេក​ទេ​”​។​

  • ពលរដ្ឋ​អះអាង​ថា​ឈ្មួញ​បន្ត​កាប់​ឈើ​ក្រៅ​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ

    ពលរដ្ឋ​រស់នៅ​ឃុំ​ស្រែគរ ស្រុក​សេសាន អះអាង​ថា សកម្មភាព​កាប់ និង​ដឹក​ជញ្ជូន​ឈើ​មូល​នៅ​ក្រៅ​តំបន់​ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មិន​ទាន់​មាន​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ទប់ស្កាត់​នៅ​ឡើយ។ លើស​ពី​នេះ ឈើ​មូល​ជាច្រើន​ម៉ែត្រ​គូប ត្រូវ​បាន​គេ​យក​មក​អារ​ច្រៀក​ក្នុង​តំបន់​ផ្ទៃ​អាង ដើម្បី​ដឹក​ចេញ​ទៅ​ក្រៅ ថា​ជា​ឈើ​ស្រប​ច្បាប់ ដោយ​មិន​ចាំបាច់​បង់​ពន្ធ ឬ​បង់​ពន្ធ​ក្នុង​តម្លៃ​ទាប។ អ្នក​ភូមិ​ស្រែគរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៨ តុលា ថា ផ្ទៃ​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ មាន​ផ្ទៃ​ដី​ចំនួន​ជាង ៣​ម៉ឺន​ហិកតារ ដែល​កំពុង​ក្លាយ​ជា​ទីតាំង​ស្តុក​ឈើ ដែល​ឈ្មួញ​ដឹក​ពី​តំបន់​ឆ្ងាយៗ ដូចជា​ស្រុក​សៀមប៉ាង និង​ស្រុក​សេសាន ដូចជា​តំបន់​ព្រៃ​ស្រោង តំបន់​ព្រៃ​ចាស់ និង​ភ្នំ​ក្រឡាពស់ បន្ទាប់​មក​បាញ់​ថ្នាំ​សម្គាល់​ថា​ជា​ឈើ​ក្នុង​តំបន់​ផ្ទៃ​អាង ដើម្បី​ឲ្យ​ឈើ​ទាំង​នោះ​ក្លាយ​ជា​ឈើ​ស្រប​ច្បាប់ និង​ដឹក​ចេញ​ក្រៅ​មិន​មាន​ការ​បង្ក្រាប។

  • មន្ត្រី​រដ្ឋាភិបាល​ចំអក​ឲ្យ​បក្ស​ជំទាស់​ដែល​អះអាង​ថា​នឹង​កែ​ទម្រង់​តុលាការ​និង​រដ្ឋសភា

    មន្ត្រី​រដ្ឋាភិបាល ប្រតិកម្ម​ចំពោះ​ការ​ថ្លែង​សារ​នយោបាយ​របស់​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ប្រឆាំង ដែល​បាន​អះអាង​ថា នឹង​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ និង​រដ្ឋសភា ជា​គោល​នយោបាយ​អាទិភាព​របស់​ខ្លួន​មុន​គេ នៅ​ពេល​ឈ្នះ​ឆ្នោត​នោះ ថា​ជា​រឿង​មិន​អាច​ធ្វើ​ទៅ​រួច​ឡើយ ព្រោះ​ថា នេះ​ជា​ស្តង់ដារ​ទៅ​ហើយ​សម្រាប់​ដំណើរ​ការ​ក្ដី ដែល​មាន​អ្នក​ឈ្នះ និង​អ្នក​ចាញ់​នៅ​ក្នុង​តុលាការ។ មន្ត្រី​រដ្ឋាភិបាល ចំអក​ឲ្យ​គណបក្ស​ជំទាស់​ថា វា​ជា​រឿង​ធម្មតា​ទេ​នៅ​ពេល​ណា​មាន​ការ​ជំនុំ​ជម្រះ គឺ​តែង​មាន​អ្នក​ចាញ់ និង​អ្នក​ឈ្នះ​នៅ​ក្នុង​អង្គ​សវនាការ ហើយ​អ្នក​ដែល​ចាញ់ តែង​ត្អូញត្អែរ​ថា ខ្លួន​ទទួល​បាន​ភាព​អយុត្តិធម៌។ ប្រតិកម្ម​របស់​មន្ត្រី​រដ្ឋាភិបាល​នៅ​ពេល​នេះ បន្ទាប់​ពី​អនុប្រធាន​គណបក្ស​ជំទាស់ ថ្លែង​រិះគន់​កាល​ពី​ថ្ងៃ​ទី​១៧ តុលា នៅ​ខេត្ត​កំពត ដោយ​ចាត់​ទុក​ថា ប្រព័ន្ធ​តុលាការ​ដែល​គ្រប់គ្រង​ដោយ​រដ្ឋាភិបាល​កាន់​អំណាច គឺ​មាន​ភាព​អន់​ថយ មិន​យុត្តិធម៌ និង​លម្អៀង។

  • ​លោក កឹម សុខា​៖ បើ​ឈ្នះឆ្នោត​កែ​តុលាការ​មុនគេ​​

    ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ ជំរុញ​ម្តងទៀតឲ្យ​សកម្មជន​របស់​ខ្លួន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរកការ​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​ឆ្នាំ​ខាង​មុខ តាមរយៈ​ការបោះឆ្នោត ដោយ​ផ្ញើ​សារ​នយោបាយ​ថា ពេល​បាន​ឡើង​កាន់​អំណាច អាទិភាព​ចំបងរបស់​គណបក្ស​នេះ គឺ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​មុនគេ​។​ ​ការអះអាង​នេះ បាន​ធ្វើឡើង​ក្នុង​កម្មវិធី​សំណេះសំណាល​មួយ នៅ​ខេត្ត​កំពត កាលពី​ថ្ងៃ​ទី​១៧ ​ខែតុលា រវាង​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា និង​សកម្មជន​គាំទ្រ​។​ ​ក្នុង​ពិធី​នោះ លោក កឹម សុខា ថ្លែងថា សកម្មជន​ទាំង​អស់ ត្រូវ​ត្រៀម​ខ្លួន ធ្វើ​ដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្ដូរ​។ ការផ្លាស់ប្ដូរ​លោក កឹម សុខា អះអាងថា ត្រូវ​រក្សា​ឲ្យបាន​ឯកភាព​ជាតិ ស្ថិរភាព​នយោបាយ និង​ការអភិវឌ្ឍន៍​មួយប្រកបដោយ​សមធម៌​។​

  • លោក​​ខៀវ សុភ័​គ​​៖​អនាគត​​ជនភៀសខ្លួន​​នៅ​អូស្ត្រាលី​​មក​រស់នៅ​​កម្ពុជា​កាន់​តែ​តិច​​ទៅៗ

    បច្ចុប្បន្ន​ស្ថានការណ៍​មាន​ការប្រែប្រួល ដោយសារ​អូស្ត្រាលី​បាន​ផ្លាស់ប្តូរ​នាយក​រដ្ឋមន្ត្រី ហើយក៏​អាច​ផ្លាស់ប្តូរ​គោលនយោបាយ​ដែរ​។ នេះ​បើ​តាម​លោក​ខៀវ សុភ័គ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ឲ្យ​វិទ្យុ​វា​យោ​ដឹង​នៅ​ថ្ងៃ​ទី​១៦​តុលា​នេះ​។ លោក​ខៀវ សុភ័គ​ក៏​បាន​ឲ្យដឹង​ផង​ដែរ​ថា រដ្ឋា​ភិបាល​អូស្ត្រាលី​ថ្មី មាន​គោលការណ៍ មិន​យក​បញ្ហា​ជនភៀសខ្លួន​ធ្វើជា​អទិភាព​នៃ​គោលនយោបាយ​គេ​ទេ​។ ជាក់ស្តែង​កាលពី​ពេល​ថ្មីៗ​នេះ អូស្ត្រាលី​បាន​ប្រកាស​ទទួល​ជនភៀសខ្លួន​ពី​មជ្ឈឹម​បូព៌ា​ចំនួន​១​ម៉ឺន​២​ពាន់​នាក់​។ តាមរយៈ​គោលនយោបាយ​នេះ ទោះបី​ជនភៀសខ្លួន​ខ្លះ​មិន​មែន​រស់នៅ​មជ្ឈឹម​បូ​ព៌ា ដូចជា​នៅ​ប្រទេស​ស៊ី​រី​ក៏ដោយ ប៉ុន្តែ​ពួកគេ​ជា​អ្នក​រស់នៅ​អាស៊ី​ខាងកើត​ដែរ ដូច្នេះ​ចង់​មិន​ចង់​ជន​ភៀស​ខ្លូន​ទាំងនោះ​នឹង​មិន​ចង់​មក​រស់នៅ​កម្ពុជា​ទេ​៖

  • លោកនី ចរិយា៖ ដិកាកោះហៅលោកឲ្យចូលបំភ្លឺរបស់ចៅក្រមនោះ មិនបានមកដល់ដៃ ហើយខុសនីតិវិធីថែមទៀត

    រាជធានីភ្នំពេញ៖ លោក នី ចរិយា ​ប្រធាន​ផ្នែកស៊ើបអង្កេត នៃ​សមាគម​ការពារ​សិទ្ធិមនុស្ស ​(អាដហុក) បានអះអាងថា ដិកាកោះហៅឲ្យលោកចូលបំភ្លឺ របស់ចៅក្រមស៊ើបសួរនៃ​សាលាដំបូងរាជធានី​ភ្នំពេញនោះ មិនបានមកដល់ដៃរបស់លោកទេ ហើយខុសនីតិវិធីថែមទៀត។ សូមជម្រាបថា កាល​ពី​ថ្ងៃ​ទី០៨ ខែតុលា ឆ្នាំ២០១៥ លោក វ៉េង ហ៊ត ចៅក្រម​ស៊ើបសួរនៃ​សាលាដំបូងរាជធានី​ភ្នំពេញ បាន​ចេញ​ដីកា​កោះ​ហៅ​ឲ្យ​លោក នី ចរិយា ចូល​បង្ហាញ​ខ្លួន នៅ​ថ្ងៃ​ទី២១ ខែតុលា​ ឆ្នាំ២០១៥ ពាក់ព័ន្ធនឹង​ការ​ធ្វើ​សន្និសីទកាសែត និង ប្រឆាំង​ការ​ដាក់​ពាក្យ​បណ្តឹង​ទៅ​៤​ស្ថាប័ន របស់​លោក នី ចរិយា បន្ថែម​ទៀត ពាក់ព័ន្ធ​ការ​ចាប់​ឃុំខ្លួន​ពលរដ្ឋ២នាក់​ដោយ​ខុស​ច្បាប់ នៅ​ស្រុក​ស្វាយ​លើ ខេត្ត​សៀមរាប។ ប៉ុន្តែលោក នី ចរិយា បានលើកឡើងថា ដិការបស់ចៅក្រមស៊ើបសួរនៃ​សាលាដំបូងនោះមិនបានមកដល់ដៃរបស់លោកទេ ហើយខុសនីតិវិធីថែមទៀត។

  • សហជីព​គ្រោង​ពិភាក្សា​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​លើ​ប្រាក់​ឈ្នួល​កម្មករ​នៅ​សប្ដាហ៍​បន្ទាប់

    ក្រុម​សហជីព​ដែល​មិន​ទាន់​ពេញ​ចិត្ត​លើ​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ទាប​នោះ យល់​ថា តួលេខ​ប្រាក់​ឈ្នួល ១៤០​ដុល្លារ​នៅ​មាន​ចំនួន​តិច មិន​អាច​ធានា​ឲ្យ​កម្មករ​រស់នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​ឡើយ។ ទន្ទឹម​គ្នា​នេះ ទាំង​ក្រុម​សហជីព ទាំង​កម្មករ គ្រោង​នឹង​ពិភាក្សា​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី​លើ​ប្រាក់​ឈ្នួល​កម្មករ​នៅ​ដើម​សប្ដាហ៍​ក្រោយ។ សហជីព​មួយ​ចំនួន​នៅ​តែ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​សម្រេច​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ​ក្នុង​មួយ​ខែ ១៤០​ដុល្លារ​នោះ​ទេ។ មន្ត្រី​សហជីព​អះអាង​ថា កិច្ច​ពិភាក្សា​នៅ​ដើម​សប្ដាហ៍​ក្រោយ ក្នុង​បំណង​ស្វែងរក​យុទ្ធសាស្ត្រ​ថ្មី ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​ផ្តល់​ប្រាក់​ឈ្នួល និង​អត្ថប្រយោជន៍​បន្ថែម​ទៀត​ជូន​កម្មករ។ ការ​លើក​ឡើង​របស់​ក្រុម​សហជីព​នៅ​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​លទ្ធផល​នៃ​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ បាន​សម្រេច​ដំឡើង​ប្រាក់​ខែ​កម្មករ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៦ សរុប​ចំនួន ១៤០​ដុល្លារ​កាល​ពី​ថ្ងៃ​ទី​៨ តុលា កន្លង​ទៅ។

  • គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

    រាជធានី​ភ្នំពេញ៖ លោក ​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត ​(គ​.​ជ​.​ប) បាន​ថ្លែងប្រាប់​អ្នកសារព័ត៏មានថា ព្រះសង្ឃ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរនឹង​ត្រូវ​អនុញ្ញាត​ចុះ​ឈ្មោះ និង​និមន្ត​បោះ​ឆ្នោត​។ ​ចំពោះ​ព្រះសង្ឃ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ ក្រសួងមហាផ្ទៃ​ជា​អ្នកមាន​ភារកិច្ច​ផ្តល់​ប្រគេន​ព្រះសង្ឃ​​។ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គ​.​ជ​.​ប បាន​ទទួល​អ្នកជំនាញ​ផ្នែក​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​ប្រទេស​បារាំង​១​រូប និង​ជប៉ុន​២​រូប មក​ជួយ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ​នៅ​ទីស្តីការ ​គ​.​ជ​.​ប​៕

  • លោក ខៀវ កាញារីទ្ធ ស្នើ​ឲ្យ​ស្ថានីយទូរទស្សន៍ ដាក់​ប​ញ្ជូ​ល​ភាសា​សញ្ញា​សម្រាប់​ជនពិការ

    ខណៈដែល​ស្ថានីយទូរទស្សន៍​ឯកជន​ទាំងអស់ មិនទាន់​ផ្ដល់ព័ត៌មាន​ឲ្យ​បាន​គ្រប់គ្រាន់​ដល់​ជនពិការ​នោះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បានស្នើ​ឲ្យ​គ្រប់​បណ្ដា​ស្ថានីយទូរទស្សន៍​ទាំងនោះ រៀបចំ​ដាក់បញ្ចូល​ភាសា​សញ្ញា​ជនពិការ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ជនពិការ​ក្នុងការ​ទទួលយក​ព័ត៌មាន​បាន​ច្រើន​ដូច​មនុស្ស​ធម្មតា។នេះ​បើតាម​ទីភ្នាក់ងារសារព័ត៌មាន​ជាតិ​កម្ពុជា AKP។ លោក ខៀវ កាញារីទ្ធ បន្ថែមថា លោក​នឹង​រៀបចំ​លិខិត​ដាក់សំណើ​ទៅកាន់​ស្ថានីយទូរទស្សន៍​ទាំងអស់ ឲ្យ​រៀបចំ​ដាក់បញ្ចូល​ភាសា​សញ្ញា​ជនពិការ លើ​កញ្ចក់​ទូរទស្សន៍​ទាំងនោះ ដើម្បី​ចូលរួមចំណែក​ជួយ​លើកកម្ពស់​ដល់​ជនពិការ ។

  • លោក​​ហ៊ុន សែន​​៖​​អ្នកនាំពាក្យ​​ត្រូវ​​ផ្តល់​ព័ត៌មាន​ពិត​​និង​​តម្លាភាព​

    ការបង្កើតអោយមាន​”​អ្នកនាំពាក្យ​”​នៅតាម​ក្រសួង ស្ថាប័ន​នីមួយៗ គឺ​បាន​បើកចំហរ​ព័ត៌មាន​កាន់តែ​ទូលំ​ទូលាយ​ដល់​សាធារណៈជន ក៏ដូចជា​សារព័ត៌មាន​ជាតិ​និង​អន្តរជាតិ ដែល​មាន​ចម្ងល់​និង​ចង់​ស្វែង​យល់​​អំពី​ការ​វិវឌ្ឍន៍​រីកចម្រើន នៅក្រោម​ការដឹកនាំ និង​ទទួលខុសត្រូវ​របស់​មន្ត្រី​ទាំងឡាយ​។ ​ទន្ទឹម​នឹង​មាន​”​អ្នកនាំពាក្យ​” ជា​ផ្លូវការ​រួចហើយ គឺ​ត្រូវ​ផ្តល់​ព័ត៌មាន​អោយបាន​ពិតប្រាកដ ច្បាស់លាស់ ប្រកប​ដោយ​​តម្លាភាព ប្រសិទ្ធភាព និង​ទទួលខុសត្រូវ​ខ្ពស់បំផុត​។ នេះ​បើ​តាម​ការ​បង្ហោះ​នៅលើ​ទំព័រ​ហ្វេ​ក​ប៊ុក​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៕

  • មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​អាដហុក​ថា​នឹង​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះ​របស់​តុលាការ

    មន្ត្រី​ជាន់​ខ្ពស់​ផ្នែក​សិទ្ធិ​មនុស្ស​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក នី ចរិយា ថា​លោក​នឹង​ចូល​ខ្លួន​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​របស់​តុលាការ។ ការ​ឆ្លើយ​តប​បែប​នេះ បន្ទាប់​ពី​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ លោក វ៉េង ហ៊ត់ ចេញ​ដីកា​បង្គាប់​ឲ្យ លោក នី ចរិយា ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក ចូល​ខ្លួន​បំភ្លឺ​នៅ​ថ្ងៃ​ទី​២១ ខែ​តុលា ខាង​មុខ។ ដីកា​ដដែល បាន​ដកស្រង់​ការ​ធ្វើ​សន្និសីទ​កាសែត​របស់ លោក នី ចរិយា ចំនួន​ពីរ​ដង ដែល​ត្រូវ​ចោទ​ថា បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​បរិហារ​កេរ្តិ៍ និង​ដាក់​សម្ពាធ​លើ​យុត្តាធិការ ឬ​ដាក់​សម្ពាធ​លើ​តុលាការ។ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក នី ចរិយា និយាយ​ថា លោក​ឯកភាព​នឹង​នីតិវិធី​របស់​ចៅក្រម​ដែល​ចេញ​ដីកា​កោះ​រូប​លោក ប៉ុន្តែ​លោក​ថា លោក​មាន​ការ​ខក​ចិត្ត​ចំពោះ​ការ​សន្និដ្ឋាន​របស់​ព្រះរាជអាជ្ញា​សន្និដ្ឋាន​ថា រូប​លោក​ជាប់​ប្រព្រឹត្ត​បទល្មើស ថា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត ការ​បរិហារ​កេរ្តិ៍ និង​ដាក់​សម្ពាធ​លើ​យុត្តាធិការ ឬ​ដាក់​សម្ពាធ​លើ​តុលាការ៖ «ខ្ញុំ​នឹង​ចូល​បំភ្លឺ​នៅ​តុលាការ ខ្ញុំ​គិត​ថា រឿង​ចាប់​ខ្លួន ឬ​មិន​ចាប់​ខ្លួន មិន​មែន​ជា​ឧបសគ្គ​របស់​អ្នក​ការពារ​សិទ្ធិ​មនុស្ស​ទេ»។

  • លោក ហ៊ុន សែន ប្រកាស​ឲ្យ​កំណត់​​ប្រាក់ឈ្នួលកម្មករ​រោងចក្រ​១៤០ដុល្លារ​សម្រាប់ឆ្នាំក្រោយ​

    គណៈកម្មការ​ប្រឹក្សា​ការងារ ​នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ​ បាន​បើ​ក​កិច្ច​​ប្រជុំមួយ​​សម្រេច​​លើ​តួលេខ​​ប្រាក់ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​វាយនភ័ណ្ឌ​សម្លៀក​បំពាក់និង​ផលិតផល​ស្បែ​ក​​ជើ​ងឆ្នាំ​២០១៦ ​ដោយ​ការ​បោះឆ្នោត​យក​ប្រាក់ឈ្នួល​១៣៥ដុល្លារ ​មាន​សំឡេងភាគច្រើន។​ លទ្ធផល​នៃ​​ការ​បោះឆ្នោត​នៅម៉ោង​ជាង​១១ព្រឹកនេះ សំឡេង​ដល់ទៅ​២៤ក្នុងចំណោម២៨សំឡេង​​ ដែល​បាន​បោះយក​តួលេខ១៣៥ដុល្លារ។ ក្នុងនោះ​មាន​២សំឡេង​បោះយក​១៦០ដុល្លារ​និង​អនុប្បវាទ​២។ ក្នុង​ការ​​បោះឆ្នោត​នោះមាន​តំណាងពីភាគីរដ្ឋាភិបាល​១៤រូប​ សហជីព​៧រូប​ និង​តំណាងនិយោជក​៧រូប។ ក្រោយ​ពី​ការ​បោះឆ្នោត​ហើយ​​ រដ្ឋមន្រ្តីក្រសួង​ការងារ លោក អ៊ិត សំហេង បាន​ប្រកាសថា​លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​ដាក់បន្ថែម​ប្រាក់​៥ដុល្លារទៀត បង្រ្គប់​ចំនួន​១៤០ដុល្លារ។​

  • កម្ពុជា​នឹង​ទទួល​ជន​ភៀស​ខ្លួន​ពីរ​នាក់​ទៀត​ពី​កោះ​ណូរូ

    ភ្នំពេញ—ប្រទេស​កម្ពុជាអាច​នឹង​ទទួល​ជន​ភៀសខ្លួន​លើ​ទី​២​ពី​កោះណូរូ​ (Nauru)​ ប្រទេស​អូស្ត្រាលី​នា​ពេល​ខាង​មុខ​នេះ។​ ជន​ភៀស​ខ្លួន​ពីរ​នាក់​នេះ​គឺជាជន​ជាតិ​ភាគ​តិច​ ​រ៉ូហ៊ីងយ៉ា (Rohingya)​ ដែល​កំពុង​រង់​ចាំ​ការ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា។​ កម្ពុជា​នឹង​ទទួល​ជន​ភៀសខ្លួន២រូប​ទៀត​ដែល​ត្រូវ​ជាប់​លើ​កោះ​ណូរូ​ (Nauru)​ ប្រទេស​អូស្ត្រាលី​ ហើយ​មក​តាំង​ទីលំ​នៅ​ក្នុង​ប្រទេស​កម្ពុជា ​នាពេល​ខ្លី​ខា​ងមុខ​ ​ខណៈ​ពេល​ដែល​ជន​ភៀសខ្លួន​ក្រុមទីមួយ​ ដែល​មកពី​កោះ​នេះ​ដល់​កម្ពុជានោះ ​កំពុង​ត្រៀម​ខ្លួន​ធ្វើ​មាតុភូមិ​និវត្តន៍​ទៅ​កាន់​ប្រទេស​កំណើត​របស់​ខ្លួន ​និង​កំពុង​ធ្វើ​សមាហរណ​កម្ម​ទៅ​ក្នុង​សង្គម​ខ្មែរ។​ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​របស់​មន្ត្រី​កម្ពុជា។​

  • គ​.​ជ​.​ប អនុញ្ញាត​ឲ្យ​ព្រះសង្ឃ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត

    រាជធានី​ភ្នំពេញ ៖ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​ថ្លែងប្រាប់​កោះសន្តិភាព​ថា ព្រះសង្ឃ​ដែល​មាន​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ នឹង​ត្រូវ​អនុញ្ញាត​ចុះ​ឈ្មោះ និង​និមន្ត​បោះ​ឆ្នោត​។ តែ​ចំពោះ​ព្រះសង្ឃ​ដែល​គ្មាន​អត្តសញ្ញាណប័ណ្ណ ក្រសួងមហាផ្ទៃ​ជា​អ្នកមាន​ភារកិច្ច​ផ្តល់​ប្រគេន​លោក​។ នៅ​ថ្ងៃ​ទី​០១ វិច្ឆិកា ខាង​មុខ​នេះ គ​.​ជ​.​ប នឹង​ចាប់ផ្តើម​ចុះ​ឈ្មោះ​សាកល្បង​តាម​ប្រព័ន្ធ​កុំព្យូទ័រ​ទាំង​ពលរដ្ឋ និង​ព្រះសង្ឃ​ទាំង​ប្រទេស​តាម​ការ​គ្រោងទុក​។ អ្នកនាំពាក្យ គ​.​ជ​.​ប បាន​បញ្ជាក់​ថា ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ គ​.​ជ​.​ប បាន​ទទួល​អ្នកជំនាញ​ផ្នែក​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ពី​ប្រទេស​បារាំង​១​រូប និង​ជប៉ុន​២​រូប មក​ជួយ​រៀបចំ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំ​ព្យួ​ទ័​រ​នៅ​ទីស្តីការ​គ​.​ជ​.​ប​។

  • សង្គម​ស៊ីវិល​ផ្ដល់​អនុសាសន៍​ឲ្យ​កែ​សម្រួល​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់

    ប្រទេស​កម្ពុជា នឹង​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់ នៅ​ឆ្នាំ​២០១៧ ខាង​មុខ​នេះ។ មុន​ពេល​ការ​បោះ​ឆ្នោត​មក​ដល់ សង្គម​ស៊ីវិល​អំពាវនាវ​ឲ្យ​កែ​សម្រួល​ចំណុច​មួយ​ចំនួន នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ សង្គម​ស៊ីវិល​យល់​ថា អនុវត្ត​នូវ​អនុសាសន៍​ទាំង​នេះ នឹង​អាច​ជួយ​ធានា​ដល់​ការ​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ អាច​ប្រព្រឹត្ត​ទៅ​ដោយ​សេរី និង​យុត្តិធម៌។ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត អឺរ៉ា (ERA) រៀបចំ​ការ​ពិភាក្សា​មួយ​ដែល​មាន​ការ​ចូលរួម​ពី​សង្គម​ស៊ីវិល តំណាង​គណបក្ស​នយោបាយ និង​ក្រុម​អ្នក​ច្បាប់ ដើម្បី​ជជែក​ពី​វិសោធនកម្ម​នៃ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុមប្រឹក្សា​ឃុំ-សង្កាត់។ កិច្ច​ពិភាក្សា​នេះ រក​ឃើញ​នូវ​ចំណុច​រួម​មួយ​ចំនួន ដែល​ភាគី​ពាក់ព័ន្ធ​ផ្ដល់​ជា​អនុសាសន៍​ក្នុង​ការ​ធានា​ថា ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​នេះ អាច​ផ្ដល់​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ និង​គណបក្ស​នយោបាយ​ដែល​ចូលរួម​ការ​បោះ​ឆ្នោត។

  • ពលរដ្ឋ​ជាង​​៥០​នាក់​​លើកគ្នាតវ៉ា​​សុំ​ឱ្យ​​​​​អភិបាលខេត្ត​​​ដោះ​លែង​​ស្ត្រី​​ម្នាក់​​ជា​តំណាង​​សកម្មជន​ដីធ្លី​​​នៅ​ស្រុក​អង្គរធំ

    ខេត្តសៀមរាប ៖ ក្រុម​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៥០​នាក់ មក​ពី​ភូមិ​ពាក់​ស្នែង​ថ្មី ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា ២០១៥ នេះ បាន​លើកគ្នា​មក​តវ៉ា​ទាមទារ​ឱ្យ​លោក​អភិបាលខេត្ត ជួយ​អន្តរាគមន៍​ដោះ​លែង​ស្ត្រី​ម្នាក់ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​កាប់​រាន​ដី​ព្រៃរបស់​រដ្ឋ កាលពី​ថ្ងៃ​ទី​០៦ តុលា ស្ថិត​នៅ​ចំណុច​ភូមិ​ឆ្កែ​កូន ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។ ប្រភព​បានឱ្យ​ដឹង​ថា ស្ត្រី​ដែល​ឃាត់ខ្លួន​ឈ្មោះ​កី ប៉ិ​ប អាយុ​៤៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សណ្តាន់ ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ។ រហូត​មក​ទល់​ថ្ងៃ​ទី​០៨ តុលា នេះ អាជ្ញាធរ​ខេត្ត​មិន​ទាន់​មាន​វិធានការ​យ៉ាងណា​នោះ​ទេ តែ​អាជ្ញាធរ​ខេត្ត​បាន​ហៅ​ក្រុម​អ្នក​តវ៉ា​ទាំងនោះ ឱ្យ​ចូល​​ទៅ​ពិភាក្សា​គ្នា​នៅ​ក្នុង​រដ្ឋបាល​សាលាខេត្ត​សៀមរាប ដើម្បី​រក​ដំណោះស្រាយ​ណាមួយ​សមរម្យ​ជូន​ពួក​គាត់ ។

  • សហជីព​​ខ្លះ​មិន​ពេញ​ចិត្ត​ចំពោះ​ការ​ដំឡើង​ប្រាក់ខែ​កម្មករ​១៤០​ដុល្លារ

    លទ្ធផល​នៃ​កិច្ចប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ បាន​សម្រេច​ដំឡើង​ប្រាក់ខែ​កម្មករ​​​សម្រាប់​ឆ្នាំ​២០១៦ ចំនួន ១៣៥​ដុល្លារ ហើយ​រដ្ឋាភិបាល​ផ្ដល់​ឲ្យ ៥​ដុល្លារ​ថែម​ទៀត សរុប​បាន​ចំនួន ១៤០​ដុល្លារ។ ប្រាក់ខែ​ថ្មី​នោះ គឺ​ក្រុម​សហជីព​យល់​ថា នៅ​មាន​ចំនួន​តិច មិន​អាច​ធានា​ឲ្យ​កម្មករ​រស់​នៅ​ដោយ​សេចក្ដី​ថ្លៃថ្នូរ​បាន​នៅ​ឡើយ។ ការ​សម្រេច​នេះ ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​ស្ដីពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​កម្មករ នៅ​ក្រសួង​ការងារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​៨ តុលា ដោយ​មាន​ការ​ចូល​រួម​ពី​ខាង​និយោជក សហជីព និង​​មន្ត្រី​រដ្ឋាភិបាល។

  • ជនជាតិដើមភាគតិចដែលចេញមុខការពារ​តំបន់អារ៉ែង​ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន​

    ចៅក្រមស៊ើបសួរ​នៃ​សាលាដំបូង​ខេត្ត​​កោះកុង ​នៅថ្ងៃ​ពុធនេះ បាន​សម្រេច​បញ្ជូន លោក វ៉ែន វ៉ន ដែល​ត្រូវ​​ស្គាល់​ថា​ជា​អ្នកតំណាង​ជនជាតិភាគតិច​ជង​មកពី​ស្រុក​ថ្មបាំងនិង​តែងតែ​ចេញមុខ​ការ​ពារ​តំបន់អារ៉ែង ទៅពន្ធនាគារ ដើម្បី​ឃុំខ្លួន​បណ្តោះអាសន្ន។ ភរិយាលោក វ៉ែន វ៉ន អ្នក​ស្រី ម៉ន សុម៉ុន អាយុ​៣៣ឆ្នាំ ប្រាប់វីអូឌី​(VOD)ថា​ប្តីរបស់អ្នក​ស្រី​ត្រូវ​បាន​តុលា​ការ​បញ្ជូន​ទៅពន្ធនាគារ​នៅម៉ោង​ប្រមាណ១២និង​២០នាទីថ្ងៃត្រង់​ ដោយ​ចោទពីបទកាប់ឈើខុសច្បាប់និងបំបាត់ភស្តុតាង។ ​អ្នក​ស្រីចាត់ទុកថា​នេះ​ជា​រឿងអយុត្តិធម៌មួយ ដោយ​ថា​អាជ្ញាធរ​ចង់ដាក់​កំហុស​លើ​ប្តីរបស់​អ្នកស្រី។ អ្នកស្រីមានប្រសាសន៍ថា​៖ “គេចង់បំបាក់ស្មារតី​ប្តីខ្ញុំ កុំឲ្យ​គាត់​តវ៉ា​ជាមួយគេទៀត។ គាត់ជា​​សមាជិកក្រុមប្រឹក្សា​ឃុំគណបក្ស​ប្រជាជន ហើយ​គាត់ចេញមុខ​ការពារប្រជា​ជន និង​ការ​ពារ​ទំនប់អីហ្នឹង​​ប្រឆាំ​ងនឹង​​ចិន។ អញ្ចឹង​គេ​ថា​គាត់​មិនធ្វើ​កា​រ​រលូន​ជាមួ​យឃុំអីហ្នឹង គេដាក់កំហុស​លើ​រូបគាត់”។

  • ជនភៀសខ្លួន​ម៉ុងតាញ៉ា​វៀតណាម​មួយ​ក្រុម​ថ្មី​ទៀត​ស្ម័គ្រចិត្ត​វិល​ទៅ​ស្រុក​កំណើត​វិញ

    ជនភៀសខ្លួន​ម៉ុងតាញ៉ា មួយ​ក្រុម​ថ្មី​ទៀត មាន​គ្នា ២៤​នាក់ ដែល​រត់​ចេញ​ពី​ប្រទេស​​វៀតណាម មក​សុំ​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា បាន​ស្ម័គ្រចិត្ត​ត្រឡប់​ទៅ​ភូមិ​កំណើត​វិញ បន្ទាប់ពី​​នាយកដ្ឋាន​ជនភៀសខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បដិសេធ​មិន​ចុះ​ឈ្មោះ​​ពួកគេ​ក្នុង​បញ្ជី​សុំ​សិទ្ធិ​ជ្រកកោន​ផ្នែក​នយោបាយ។ នាយកដ្ឋាន​ជនភៀសខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​ជនភៀសខ្លួន (UNHCR) អម​ដំណើរ​ជនភៀសខ្លួន​ម៉ុងតាញ៉ា វៀតណាម ២៤​នាក់ ពី​ក្រុង​ភ្នំពេញ ឆ្ពោះ​មក​ខេត្ត​រតនគិរី នៅ​ថ្ងៃ​ទី​៧ ខែ​តុលា បន្ទាប់​ពី​ក្រុម​​នោះ​បាន​ស្ម័គ្រចិត្ត​វិល​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ នេះ​គឺ​ជា​ក្រុម​ម៉ុងតាញ៉ា​ទី​ពីរ​ដែល​ស្ម័គ្រ​ចិត្ត​ចាក​ចេញ​ពី​ភ្នំពេញ បន្ទាប់​ពី​ក្រុម​ម៉ុងតាញ៉ា មួយ​ក្រុម​មាន​គ្នា ១២​នាក់ បាន​ស្ម័គ្រចិត្ត​ចាក​ចេញពី​ភ្នំពេញ កាល​ពី​ខែ​កក្កដា។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo