កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សង្គម​ស៊ីវិលនិង​គណបក្ស​ទើប​បង្កើតថ្មី​ស្នើ​ឲ្យ​រក្សា​រយៈពេល​ឃោស​នាបោះ​ឆ្នោត​ឃុំ សង្កាត់​ នៅដដែល​

    សង្គមស៊ីវិល​ធ្វើ​ការ​ងារ​លើ​ការ​​បោះ​ឆ្នោតនិង​គណបក្ស​ទើប​បង្កើត​ថ្មីស្នើ​ឲ្យ​គណបក្ស​មាន​អាសនៈនៅ​ក្នុ្ងង​រដ្ឋ​សភា​រក្សា​ចំនួន​ថ្ងៃ​ឃោសនា​បោះឆ្នោត​និង​អនុញ្ញាត​ឲ្យ​មាន​ការ​ហែក្បួន​ឃោសនា​ឆ្លង​ឃុំ​សង្កាត់​បាន​ដូច​អាណត្តិ​មុន​ៗ​ ស្របពេល​​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​កំពុង​ពិ​ភាក្សាធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោតក្រុមប្រឹក្សា​​ឃុំ​ សង្កាត់​។ ​ក្នុង​កិច្ចកិច្ច​ពិភាក្សា​តុមូល​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជ្រើស​ក្រុម​ប្រឹក្សា​ឃុំ​ សង្កាត់ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ ប្រ​ធាន​គណបក្ស​ប្រ​ជាធិបតេយ្យ​មូល​ដ្ឋានដែល​ទើប​ត្រូវ​បាន​បង្កើ​តថ្មី លោក យ៉េង វីរៈ មាន​ប្រ​សាសន៍​ថា លោក​​ចង់ឲ្យ​គណ​បក្ស​ទាំង​ពី​រក្សា​ចំនួន​ថ្ងៃ​ឃោស​នា​បោះ​ឆ្នោត​ឲ្យ​នៅ​រយៈពេល​១៥​ថ្ងៃ​ដដែល។ លោកបន្ត​ថាលោក​ក៏​ស្នើ​ឲ្យ​បក្ស​ជាប់​ឆ្នោត​ទាំង​ពី​រ​អនុញ្ញាតឲ្យ​មាន​ការ​ហែ​ក្បួន​ឃោស​នា​បោះ​ឆ្នោត​ឃុំ​ សង្កាត់​ដូច​អាណត្តិ​មុន​ៗ។ លោក​បន្ថែម​ថា​តាម​ការ​សង្កេត​របស់​លោក ការ​បោះ​ឆ្នោត​ឃុំ សង្កាត់​អាណត្តិ​មុនៗ មិន​មាន​បញ្ហា​អ្វី​កើ​ត​ឡើង​ទាក់​ទង​នឹង​ការ​ហែក្បួន​ឃោសនា​ឆ្លងឃុំ សង្កាត់​ ក្នុង​រយៈពេល​១៥​ថ្ងៃ​នោះទេ។ លោក​យល់​ថា​ការ​កំណត់​ចំនួន​ថ្ងៃ​កាន់​តែ​តិចនិង​កំហិត​មិន​ឲ្យ​មាន​ការ​ហែក្បួន​ឃោស​នា​ឆ្លង​ឃុំ សង្កាត់ ធ្វើ​ឲ្យ​គណបក្ស​តូចៗ​ដែល​មិន​សូវ​មាន​ធន​ធានមិន​អាច​មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​បង្ហាញ​សារនយោ​បាយ​របស់​ខ្លួន​ទៅ​កាន់​ម្ចាស់​ឆ្នោត។

  • កម្មករ​ព្រមាន​ធ្វើ​កូដកម្ម​បើ​មិន​បាន​ប្រាក់​ឈ្នួល​១៦០ដុល្លារ​

    មួយ​​ថ្ងៃ​មុន​​ការ​កំណត់​​ប្រាក់​​ឈ្នួល​​ប្រចាំ​ឆ្នាំ​២០១៦​មក​ដល់​​នៅ​​ថ្ងៃ​ទី​០៨​តុលា​​ស្អែក​កម្មករ-កម្មការិនី​​ធ្វើការ​​នៅ​ក្នុង​​រោង​ចក្រ​​សួន​​ឧស្សាហកម្ម​​កាណាឌីយ៉ា​​បាន​​ជួបជុំ​​សម្ដែង​​មតិ​​នៅ​​ថ្ងៃទី០៧តុលា​នេះ។ ​​ការជួបជុំ​​នេះ​​គឺ​​សារ​​បង្ហាញ​​ទៅ​​រដ្ឋាភិបាល​​និង​​ថៅ​កែ​រោង​ចក្រ​​ថា​ ពួកគេ​​មិន​ពេញ​ចិត្ត​​ជាមួយ​​តួលេខ​​ទឹកប្រាក់​​ដែល​​គ្រោង​​នឹង​​ផ្ដល់​ឲ្យ​។ កម្មករ​​ថែម​ទាំង​​បាន​​ព្រមាន​​ទៀត​ថា ​ពួកគេ​​នឹង​ធ្វើ​​កូដកម្ម​​ប្រសិន​​មិន​បាន​​ប្រាក់​​ឈ្នួល​១៦០​ដុល្លារ។ ​

  • តុលាការ​បន្ត​សវនាការជំនុំជម្រះលើអតីត​​សមាជិកព្រឹទ្ធសភា ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ឯកសារក្លែងក្លាយ​​​

    សាលាដំបូង​រាជធានីភ្នំពេញនៅរសៀលថ្ងៃពុធនេះ ​បន្ត​សវនាការជំនុំជម្រះ​ ករណី​សមាជិកព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី លោក ហុង សុខហួរ ពាក់ព័ន្ធនឹងការចោទប្រកាន់ប្រើឯកសារក្លែងក្លាយ។​ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហួរ ត្រូវបានបញ្ជូនមកសាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង​ជិត​២រៀលនេះ ដើម្បី​ជំនុំជម្រះក្តីពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកប្រើប្រាស់ឯកសារក្លែងក្លាយលើបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។ លោក ហុង សុខហួរ ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាមការចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែងក្លាយនិងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។

  • គ.ជ.ប​៖ ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ពី​ថ្ងៃទី​០១-​១៥ ខែវិច្ឆិកានឹងមាន​ប្រជាពលរដ្ឋ ៣ម៉ឺន​នាក់

    រាជធានីភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសថា ការចុះឈ្មោះ​បោះឆ្នោត​សាកល្បង ឆ្នាំ​២០១៥ ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៥ នឹងមាន​ប្រជាពលរដ្ឋ ៣២.៥២៨នាក់ ក្នុងនោះមានស្ត្រី ១៦.៨៥៧នាក់ ​។ ដំណើរការ​ចុះឈ្មោះ​បោះឆ្នោត​សាកល្បង នឹងត្រូវ​ធ្វើឡើង នៅ​ឃុំ​សង្កាត់​ចំនួន ២៥ ក្នុង ២៥ ខេត្ត​រាជធានី ទូទាំងប្រទេស​។​

  • បារាំង​បញ្ជូន​អ្នក​ជំនាញ​ព័ត៌មាន​វិទ្យា​មក​ជួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត

    ស្ថានទូត​បារាំង ប្រចាំ​កម្ពុជា បញ្ជូន​ជំនាញការ​ផ្នែក​ព័ត៌មាន​វិទ្យា លោក ហាមឺឌី (Hamidi) មក​ធ្វើ​ការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត សម្រាប់​រយៈពេល​មួយ​សប្ដាហ៍​ក្នុង​ខែ​តុលា នេះ។ លោក ហាមឺឌី នឹង​ធ្វើ​ការ​ជាមួយ គ.ជ.ប សម្រាប់​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​តាម​ប្រព័ន្ធ​កុំព្យូទ័រ ដើម្បី​ទប់ស្កាត់​ការ​ចុះ​ឈ្មោះ​ឲ្យ​អ្នក​ដែល​មិន​មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ទប់ស្កាត់​ការ​ចុះ​ឈ្មោះ​ស្ទួន និង​ធានា​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះ​ឆ្នោត​មាន​លទ្ធភាព​ចុះ​ឈ្មោះ​បោះ​ឆ្នោត។ ថ្លែង​នៅ​ក្នុង​ជំនួប​ជាមួយ​តំណាង​ស្ថានទូត​បារាំង និង​សហភាព​អឺរ៉ុប នៅ​រសៀល​ថ្ងៃ​ទី​៦ តុលា លោក គួយ ប៊ុនរឿន បញ្ជាក់​ថា បញ្ជី​បោះ​ឆ្នោត​ត្រូវ​មាន​តម្លាភាព គុណភាព និង​សុវត្ថិភាព​នៃ​ទិន្នន័យ​អ្នក​បោះ​ឆ្នោត ដែល​ចំណុច​ទាំង​នេះ​ត្រូវ​រៀបចំ​គ្រប់គ្រង​តាម​ប្រព័ន្ធ​កុំព្យូទ័រ ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់។

  • សង្គម​ស៊ីវិល​៖ ​សេរីភាព​បញ្ចេញមតិ​ដោយ​សន្តិវិធី​នៅ​កម្ពុជា​បន្ត​រួម​តូច​

    អ្នក​មាន​ជម្លោះ​ដីធ្លី​ជិត​២​០០០​នាក់ មក​ពី​រាជធានី-ខេត្ត បាន​ជួបជុំគ្នា ធ្វើ​យុទ្ធនាការ​ក្នុង​រាជធានី​ភ្នំពេញ ប្រឆាំង​នឹង​ការបណ្តេញចេញ ក្នុង​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ នា​ថ្ងៃ​ចន្ទ​នេះតាម​ការគ្រោងទុក បើទោះបី​អាជ្ញាធរបាន​ដាក់ពង្រាយ​កម្លាំងបិទ​ផ្លូវ​មួយចំនួនដើម្បី​រារាំង​ក៏ដោយ​។​ ​តាម​អ្នក​រៀបចំ​កម្មវិធី​អះអាងថា អ្នក​មាន​ជម្លោះ​ដីធ្លី​ទាំងនោះ មក​ពី​សហគមន៍​នានា​ក្នុង​រាជធានី​ភ្នំពេញ មកពី​ខេត្ត​កោះកុង កំពង់ឆ្នាំង បាត់ដំបង ត្បូងឃ្មុំ ព្រះវិហារ និង​ខេត្ត​មួយចំនួនទៀត​។​ អ្នកចូលរួម​ប្រារព្ធ​ពិធី បាន​ធ្វើ​ផ្ទះ​ពី​ក្រដាសពាក់​លើ​ក្បាល​ស្ទើ​គ្រប់​គ្នា ដើរ​ហែ​ក្បូនពី​អតីត​សហគមន៍​ដីក្រហម ដែល​ជា​តំបន់​អាជ្ញាធរ​បណ្តេញចេញ កាលពី​ជិត​១០​ឆ្នាំមុន ឆ្ពោះ​មក​កាន់​មុខ​មន្ទីរ​រដ្ឋសភា ដោយ​ស្រែក​តាម​ឧបករណ៍​បំពង់​សំឡេង​ថា “​បញ្ឈប់​ការបណ្តេញចេញ ការរំលោភ​សិទ្ធិ​លំនៅឋាន ជា​ការរំលោភ​សិទ្ធិមនុស្ស​”​ជាដើម​។​ អ្នកចូលរួម​ទិវា​នេះ ខ្លះ​បាន​ទ្រហោយំ​មុខ​មន្ទី​រដ្ឋសភា និង​ខ្លះទៀត​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល ពិនិត្យ​មើល​ពី​យន្តការ​ធ្វើ​កំណែទម្រង់​ដីធ្លី​ឡើងវិញ ដោយ​ក្រុមអ្នកតវ៉ាអះអាងថា អ្នកមានអំណាច​ដែល​បាន​រំលោភ​យក​ដី​នៅតែ​បន្ត​រស់នៅ​ក្រៅច្បាប់ រីឯ​ពលរដ្ឋ​ក្រីក្រ​ម្ចាស់​ដី​នៅ​តែ​បន្ត​បណ្តេញចេញ​ពី​ផ្ទះសម្បែង​។

  • ក្រុមការងារត្រីភាគីនឹងជួបគ្នាបន្តនៅថ្ងៃ៨តុលាដើម្បីកំណត់តម្លើងប្រាក់ខែរួម

    កិច្ចប្រជុំ​ត្រីភាគី​ស្ដីពី​ប្រាក់​ឈ្នួល​អប្បរ​មា​របស់​និយោជិត​នឹង​បន្ត​នៅ​ថ្ងៃទី០៨តុលា​ខាងមុខ​ទៀត​ដើម្បី​កំណត់​តម្លើង​ប្រាក់ខែ​រួម​សម្រាប់​ឆ្នាំ២០១។ ជំហរ​របស់​សហជីព និង និយោជក រដ្ឋាភិបាល នៅ​ប្រគៀក​ប្រកិត​គ្នា ពោលគឺ​សហជីព​ព្រម​បន្ទាប​តម្លៃ​មក​នូវ​១៦០ដុល្លារ ហើយ​រដ្ឋាភិបាល ១៣៥ ដុល្លារ និង​យោជក​មក​នូវ​តម្លៃ១៣៣.១ដុល្លារ។ កិច្ចប្រជុំ​ត្រីភាគី​ស្ដីពី​ការដំឡើង​ប្រាក់ខែ​ជូន​កម្មករ​នៅ​មិនទាន់​បញ្ចប់​ទេ​ដោយ​ភាគី​ទាំងអស់​ឯកភាព​ថា នឹង​ជួបគ្នា​បន្ត​ថ្ងៃទី០៨តុលា​ខាង​មុននេះ​ទៀត។ ជំនួប​នៅ​ថ្ងៃ​ចន្ទ​ទី០៦ខែតុលា​នេះ​គ្រាន់តែ​ជាការ​បង្ហាញ​ជំហរ​លើ​ប្រាក់ខែរៀងៗខ្លួន​ប៉ុណ្ណោះ។ សហជីព​បាន​បញ្ចុះតម្លៃ​ពី១៦៨ដុល្លារ​មក​នូវ១៦០ រដ្ឋាភិបាល​ហ៊ាន​ឲ្យ១៣៥ដុល្លារ​និង​ចុងក្រោយ​គឺ​ភាគី​និយោជក​មក​នៅត្រឹម១៣៣ដុល្លារ។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក អាត់ ធន់ ប្រធាន​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា។

  • សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង​ខេត្ត​មណ្ឌលគិរី​ដាក់​ញត្តិ​សុំ​ដក​តំណែង​អភិបាល​ខេត្

    តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ព្នង មក​ពី​ស្រុក និង​ក្រុង​ចំនួន​៥ ក្នុង​ខេត្ត​មណ្ឌលគិរី ទាមទារ​ឲ្យ​ស្ថាប័ន​កំពូលៗ​ថ្នាក់​ជាតិ ដក​ហូត​តំណែង​អភិបាល​ខេត្ត ដោយសារ​តែ​អ្នក​ភូមិ​អះអាង​ថា មន្ត្រី​ដឹក​នាំ​ខេត្ត​រូប​នេះ ប្រើ​អំណាច​ដឹក​នាំ​មន្ត្រី​មូលដ្ឋាន​ឲ្យ​រំលោភ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ តំណាង​សហគមន៍​ព្នង ចំនួន ៥​នាក់​មក​ពី​ខេត្ត​មណ្ឌលគិរី បាន​នាំ​យក​ញត្តិ​មាន​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ជិត ៩០០​នាក់ ជូន​ស្ថាប័ន​សំខាន់ៗ​មួយ​ចំនួន ដើម្បី​ទាមទារ​ដក​អភិបាល​ខេត្ត​មណ្ឌលគិរី ពី​តំណែង។ ស្ថាប័ន​ទាំង​នោះ​រួម​មាន រដ្ឋសភា ព្រឹទ្ធសភា ទីស្ដីការ​គណៈរដ្ឋមន្ត្រី ក្រសួង​មហាផ្ទៃ ក្រសួង​អភិវឌ្ឍន៍​ជនបទ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា និង​តំណាង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សុំ​ឲ្យ​ស្ថាប័ន​ទាំងអស់​នោះ ជួយ​អន្តរាគមន៍​ផ្តល់​យុត្តិធម៌​ដល់​ជនជាតិ​ដើម​ភាគ​តិច ដែល​កំពុង​រង​ការ​រំលោភ​សិទ្ធិ​មនុស្ស និង​មាន​ការ​រើសអើង​ពួក​គាត់។

  • សហជីពបារម្ភពីការផ្ទុះបាតុកម្ម បើនិយោជកដំឡើង​ប្រាក់ឈ្នួលត្រឹមតែ៥ដុល្លារ​

    សហជីពធំមួយដាក់ការព្រួយបារម្ភថាបាតុកម្មទ្រង់ទ្រាយធំអាចនឹងផ្ទុះឡើង បើភាគីថៅកែ​រោងច​​ក្រ ​​​​​នៅតែប្រ​កា​​​ន់​​​​​ជំហរដំឡើង​ប្រាក់ឈ្នួលឲ្យកម្មករស​ម្រា​​ប់​ឆ្នាំ២០១៦ បានត្រឹម​តែ​៥ដុ​ល្លា​រប​ន្ថែមនោះ។ ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ប្រាប់អ្នកសារព័​ត៌មានក្រោយពីជំនួ​​បពិភាក្សា​ប្រា​ក់​ឈ្នួ​លជាមួយភាគីថៅកែរោងចក្រ នៅថ្ងៃទី៦ខែតុលានេះថាភាគីរោងចក្រស​ម្រេចដំឡើង​ប្រា​ក់​ឈ្នួ​ល​ដល់​ក​ម្មករ​ប្រមាណ៥ដុល្លារ។ ចំនួននេះ បើបូក​នឹងប្រា​ក់ឈ្នួ​ល​កម្មករដែលមានស្រាប់ បា​នកើនដល់​១​៣​៣ដុល្លារ ខណៈដែ​លស​ហជីពទាមទារ១៦០ដុល្លារ។ លោក អាត់ ធន់ ឲ្យដឹងទៀតថាបើភាគីនិយោជកមិនព្រមដំឡើង​ឲ្យជិត​ដល់ចំនួនដែល​សហជី​ព​​​ស្នើ​នោះទេ លោក​​ថាបាតុកម្មអាចនឹងកើតឡើង ដោយសារតែប្រាក់ឈ្នួ​ល​គោ​​​លទាប ធ្វើឲ្យកម្មករ​នៅតែប​ន្ត​ការ​​លំបាកនឹ​ង​ជីវ​ភាពរ​ស់នៅ​ប្រ​​ចាំ​ថ្ងៃ។

  • រដ្ឋាភិបាល​តម្រូវ​ឲ្យ​មណ្ឌល​ថែទាំ​កុមារ​ត្រូវ​សុំ​ច្បាប់​ និង​បំពេញ​តាម​ស្តង់ដារ

    ភ្នំពេញៈ រដ្ឋាភិបាល​តម្រូវ​ឲ្យ​មណ្ឌល​ថែទាំ​កុមារ​ត្រូវ​តែ​សុំ​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវនីតិសម្បទា​ជាមួយ​នឹង​ការ​ព្រមាន​ចាត់​វិធានការ​តាម​ច្បាប់​ក្នុង​ករណី​លួចលាក់​ខណៈ​ដែល​គេ​​រកឃើញ​ថា​មាន​មណ្ឌល​រាប់រយ​ត្រូវ​បាន​បង្កើត​ឡើង​គ្រាន់តែ​ជា​មុខរបរ​ដើម្បី​រក​លុយ​ពី​ម្ចាស់​ជំនួយ​។ បញ្ញតិ្ត​មួយ​ដែល​ចែង​នៅក្នុង​អនុក្រឹត្យ​ដែល​ចេញ​​កាលពី​ខែ​កញ្ញា​បាន​កំណត់​ឲ្យ​មណ្ឌល​គ្មាន​ច្បាប់​ត្រូវ​ចុះ​ឈ្មោះ​ក្នុង​រយៈពេល ៦ ខែ​។ ​អនុក្រឹត្យ​ «ស្តីពី​ការ​គ្រប់គ្រង​មណ្ឌល​ថែទាំ​កុមារ» ដែល​ចុះ​ហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ថ្ងៃ​ទី​ ១១ ខែ​​កញ្ញា​មាន ៩ ជំពូក និង ២០ មាត្រា​គឺ​ចែង​ពី​សមត្ថកិច្ច​គ្រប់គ្រង​ការ​អនុញ្ញាត​ឲ្យ​ដំណើរការ​មណ្ឌល​កាតព្វកិច្ច​មណ្ឌល​ប្រភេទ​កុមារ​ដែល​​មាន​សិទ្ធិ​ស្នាក់​នៅ​មណ្ឌល​ ឬ​បញ្ឈប់​ការ​ស្នាក់​នៅ​ការ​ដោះស្រាយ​វិវាទ​ និង​ទណ្ឌកម្ម​ជាដើម​។

  • គ្រូបង្រៀនទាមទារ​ឲ្យ​រដ្ឋាភិបាល​ដំឡើង​ប្រាក់ខែ​ដល់​១៥០០០០០រៀល​​

    ក្រុម​គ្រូបង្រៀនដែល​អះអាង​ថាតំណាងឲ្យ​២៣ខេត្ត រាជធានី ទាមទារ​ឲ្យ​រដ្ឋាភិបាល​ផ្តល់​ប្រាក់​ខែ​​យ៉ាងតិច​១៥០០០០០រៀល ដោយ​អះអាង​ថាដើម្បី​លើ​កម្ពស់​អំណាច​គ្រូបង្រៀននិង​គុណភាព​អប់រំ​នៅ​កម្ពុជា​ឲ្យ​ប្រសើរ​ជាង​មុន​។​ ការទាមទារ​នេះ​ធ្វើឡើងនៅក្នុង​ឱកាស​ទិវា​គ្រូបង្រៀន​ពិភពលោក នៅ​ព្រឹក​ថ្ងៃទី៥ ខែតុលា នេះ​​ដែល​មាន​គ្រូបង្រៀន​ប្រមាណ៣០០​នាក់នៃ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ មកពីស្ទើរ​គ្រប់​ខេត្ត រាជធានី ប្រមូលផ្តុំ​គ្នា​នៅ​ទីលាន​ប្រជាធិបតេយ្យ​។ ​ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ មកពី​ខេត្ត​កំពង់ឆ្នាំង លោក ជួន ចាំ ឡើង​ថ្លែង​លើ​វេទិកា​ថាការ​ដែល​ពួកគាត់​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នេះ ដើម្បី​ក្រើន​រំ​ឭក​រដ្ឋាភិបាលឲ្យដឹងថាបច្ចុ​ប្បន្ន​​គ្រូបង្រៀន​ជួប​ការលំបាក​ខ្លាំង​ប្រឈម​នឹង​ការខ្វះ​ថវិកា​។ លោក​បន្តថារដ្ឋាភិបាល​គួរ​យកចិត្ត​ទុកដាក់​ដល់​គ្រូ​បង្រៀន ដោយ​ផ្តល់​ប្រាក់​បៀវត្សសមរម្យ ដើម្បី​លើកទឹកចិត្ត​ដល់​លោកគ្រូ​អ្នកគ្រូ​ឲ្យ​ខំ​បង្រៀន​សិស្ស​បន្ថែមទៀត​៖ “ប្រាក់​ខែ​ដែល​តិ​ច ចាយ​មិន​គ្រប់​ គុណភាព​ថ្នាក់​សិស្ស​ជា​ទុក្ខ​លំបាក​របស់​គ្រូបង្រៀន​ ដែល​សិស្សា​នុសិស្ស​ប្រលង​ធ្លាក់​ច្រើន ធ្វើ​ឲ្យ​គ្រូលំបាកចិត្ត​។ ធម្មតា​គ្រូបង្រៀន​ជាអាណាព្យាបាល​ទី​២ អាណា​ព្យាបាល​ណា​ចង់​ឲ្យ​កូន​អាក្រក់ គឺ​ចង់​ឲ្យ​កូន​ល្អ ចង់​ឲ្យ​ជាប់​ក៏ប៉ុន្តែ​ប្រាក់​ខែ​តិច​ធ្វើ​ឲ្យគ្រូគ្មានពេល​វេលា​ស្រាវជ្រាវ​ ខិត​ខំរកស៊ីក្រៅ ជួយ​ប្រពន្ធកូន។ អ៊ីចឹង​យើង​គ្មាន​ពេល​វេលា​ស្រាវ​ជ្រាវ​រក​វិធី​សាស្ត្រ​បង្រៀន​ល្អ​ៗ​ជូនដល់សិស្សានុសិស្ស​ទេ​”។

  • ​ពលរដ្ឋ​មកពី​សហគមន៍​ដី​​ធ្លី​ និងអង្គការ​សង្គម​ស៊ីវិល​​​​ដង្ហែ​ញត្តិ​ទៅ​ដាក់ជូន​រដ្ឋ​សភា

    ​រាជ​ធានី​​​ភ្នំពេញ ៖ ​តាម​​សេចក្តី​រាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌មាន​បាន​ឱ្យ​ដឹង​ថា ​នៅប៉ុន្មាន​នាទីមុន​នេះ ​​ប្រជា​ពលរដ្ឋ​មក​ពី​​សហគមន៍​ដី​ធ្លី និង​អង្គ​ការ​សង្គម​ស៊ីវិល​​ជាង​១០០នាក់​​ ​​ព្រម​ទាំង​មាន​​​អ្នក​ចូល​រួម​​ជាង​៥០០នាក់ ​បាន​​ជួប​ជុំ​គ្នា​ក្បែរ​ស្ថាន​ទូតរុស្ស៊ី​ ​ស្ថិត​នៅ​សង្កាត់​ទន្លេ​ បាសាក់ ​ខណ្ឌ​ចំការ​មន​ ​​។​ ​ប្រភព​បន្ត​​ថា ​ដោយ​​​​​ថ្ងៃ​ទី​៥ តុលា ​នេះ​​ ជា​ថ្ងៃ​ទិវា​ប្រារព្ធ​​លំនៅឋាន​ពិភព​លោកលើកទី​៣០​នោះ ​ប្រជា​សហគមន៍​ដី​ធ្លី និង​អង្គ​ការ​សង្គម​ស៊ីវិល​​ ​បាន​ជួបជុំ​គ្នាដង្ហែ​ញត្តិ​យក​ទៅ​ដាក់​ជូន​រដ្ឋសភា​​​​ ដើម្បី​​​ឱ្យ​រដ្ឋសភាជួយ​ពន្លឿន​​​ការ​ដោះ​ស្រាយ​បញ្ហា​ដី​ធ្លី​ជូន​ពួក​គាត់​ ​និង​គោរព​សិទ្ធិ​​​​​លំនៅ​ឋាន​របស់​​ពលរដ្ឋ​ផង​ដែរ ៕

  • តើអ្នកគាំទ្រឱ្យ​កម្ពុជា​មានច្បាប់​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ដែរឫទេ?

    ភ្នំពេញ​៖​ អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ ស​ម្តៅ​លើ​បុរស​ស្រឡាញ់​បុរស​ ស្ត្រី​ស្រឡាញ់​ស្ត្រី​ដូច​គ្នា​ ប្រាថ្នា​ចង់​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​ មិនមែន​មាន​តែ​នៅ​ក្នុង​សង្គម​បរទេស​ផ្សេងៗ​នោះ​ទេ​ នៅ​ក្នុង​សង្គម​កម្ពុជា​ក៏​មាន​ខ្លះ​ដែរ​ ប៉ុន្តែ​បញ្ហា​ប្រឈម​ខ្លាំង​បំផុត​នៃ​ស្នេហា​បែប​អាថ៌​កំបាំង​ភេទ​ដូច​គ្នា​នេះ​ តែង​មាន​ការ​បន្តុះបង្អាប់​រិៈ​គន់​ សង្គមមនុស្ស​មិនសូវ​ឱ្យ​តម្លៃ​ ចោទ​ថា​ខុស​ទំនៀមទម្លាប់​ប្រពៃណី​ជាដើម​។​ ទន្ទឹម​គ្នា​នេះ​ ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ ចង់ឱ្យ​កម្ពុជា​មានច្បាប់​រៀប​អាពាហ៍ពិពាហ៍​ភេទ​ដូច​គ្នា​ដើម្បី​បំពេញ​បំណងប្រាថ្នា​ស្នេហា​ភេទ​ដូច​គ្នា​ដែល​មាន​និស្ស័យ​ពី​ធម្មជាតិ​ ព្រមទាំង​ការ​ពារ​ពួក​គេ​ពី​ការ​រិៈ​គន់​ផ្សេងៗ​។

  • ពលរដ្ឋ​ជិត​១០០​សហគមន៍​ឡើង​មក​ភ្នំពេញ​ជួបជុំ​ដាក់​ញត្តិ​រក​ដំណោះ​ស្រាយ​ដីធ្លី​

    ពលរដ្ឋ​មកពី​សហគមន៍​ជិត១០០នៅក្នុង​រាជធានី​ភ្នំពេញ​និង​តាម​បណ្ដាល​ខេត្ត​បាន​ជួបជុំគ្នា​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី០៥តុលា​នេះ បំណង​ដាក់​ញត្តិ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ជួយ​រក​ដំណោះ​ស្រាយ​ដីធ្លី​ជូន​ពួកគាត់ ក្នុងឱកាស​ទិវា​សិទ្ធ​លំនៅដ្ឋាន​ពិភពលោក​។ ពលរដ្ឋ​ជាច្រើន​រយ​នាក់​ដែល​បាន​ឡើងមក​ភ្នំពេញ​សុទ្ធតែ​​អះអាងថា ពួកគាត់​គឺជាជន​រងគ្រោះ​ពី​ការរំលោភ​បំពាន​ដីធ្លី​ពី​ក្រុមហ៊ុន​ដោយ​គ្មាន​ទទួលបាន​សំណង​ជាមួយនិង​ការបណ្ដេញចេញ។ រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួង​ដែនដី សាលា​រាជធានី​ភ្នំពេញ និង ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន គឺជា​គោលដៅ​ដែល​ពលរដ្ឋ​មកពី​សហគមន៍​នានា​​មាន​បំណង​​យក​ញត្តិ​ទៅ​ប្រគល់ជូន​ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងនេះ​រក​ដំណោះស្រាយ​ជូន​ពួកគាត់។ ខ្លឹមសារ​តែមួយ​ដែលមាន​ចារ​នៅក្នុង​ញត្តិ​ត្រូវបាន​តំណាង​សហគមន៍​ដាក់​ទៅកាន់​រដ្ឋសភា​មុនគេ។

  • ក្នុង​ទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភពលោក​លើក​ទី​៣០​ ជន​រង​គ្រោះ​​ទំនាស់​ដីធ្លី​ត្អូញត្អែរ​អំពី​ទុក្ខ​លំបាក

    ភ្នំពេញ—សំឡេងត្អូញត្អែរ ​និង​សម្រែក​របស់​ជនរង​គ្រោះ​ដោយ​ការ​បណ្តេញ​ចេញ​ពី​ដីធ្លី​ និង​ផ្ទះ​សម្បែង​ទាំង​បង្ខំ ​និង​ជនរង​គ្រោះ​ទំនាស់​ដីធ្លី​ក្នុងប្រ​ទេស​កម្ពុជា​ ​ត្រូវ​បាន​បន្លឺ​ឡើង​សារ​ជា​ថ្មី ​នា​មុខ​វិមាន​រដ្ឋ​សភា​កាល​ព្រឹក​ថ្ងៃ​ច័​ន្ទ​នេះ។​ យ៉ាង​ហោច​ណាស់​មាន​សកម្ម​ជន​ដីធ្លី​ អ្នក​ការពារ​សិទ្ធិ​មនុស្ស​ ​ព្រះ​សង្ឃ​ ​ជន​រង​គ្រោះ​ដោយ​សារ​ទំនាស់​ដីធ្លី​ ​និង​ការ​បណ្តេញ​ពី​លំនៅ​ដ្ឋាន​១.០០០​នាក់​ បាន​ចូលរួម​ប្រារព្ធទិវា​សិទ្ធិ​លំនៅ​ដ្ឋាន​ពិភព​លោក​លើក​ទី​៣០​ នា​រាជធា​នី​ភ្នំពេញ។​ ​ ជន​រង​គ្រោះ​ភាគ​ច្រើន​បាន​សម្តែង​ពី​កង្វល់​ និង​ទុក្ខ​លំបាករបស់​ខ្លួន​បន្ទាប់​ពី​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ ​ហើយ​ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋសភា និងក្រសួង​ពាក់ព័ន្ធជួយ​ដោះ​ស្រាយ​បញ្ហា​របស់​គាត់​ និង​បញ្ឈប់​ការ​បណ្តេញ​ចេញ​ក្នុង​ប្រទេស​កម្ពុជា។​

  • ពលរដ្ឋ​១២​គ្រួសារ​នៅ​ខេត្ត​ក្រចេះ​បារម្ភ​ខ្លាច​បាត់បង់​ដីធ្លី​អាស្រ័យ​ផល

    ពលរដ្ឋ ១២​គ្រួសារ​រស់នៅ​ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល ខេត្ត​ក្រចេះ បារម្ភ​ពី​ការ​រំលោភ​ដីធ្លី​អាស្រ័យ​ផល​ដោយ​មនុស្ស​មួយ​ក្រុម ដែល​អ្នក​មាន​អំណាច​នៅ​ពី​ក្រោយ​ខ្នង។ ការ​បារម្ភ​នេះ កើត​ឡើង​ស្រប​ពេល​ដីធ្លី​អាស្រ័យ​ផល​អ្នក​ភូមិ​ចំនួន ១២​គ្រួសារ ធ្លាប់​គ្រប់គ្រង​ជាច្រើន​ឆ្នាំ​មក​ហើយ ត្រូវ​បាន​អ្នក​មាន​អំណាច​មក​ដាំ​ដំណាំ និង​បាញ់​ថ្នាំ​កំណត់​ព្រំ​ដី ដោយ​សំអាង​ថា ជា​ដី​របស់​ខ្លួន។ ពលរដ្ឋ​រស់នៅ​ភូមិ​សំបួរ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល កំពុង​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ករណី​អ្នក​មាន​អំណាច​រំលោភ​យក​ដី​ពួក​គាត់ ១២​គ្រួសារ។ តំណាង​ពលរដ្ឋ លោក ទេស ឆុន ចោទ​ប្រកាន់​ថា បុរស​ឈ្មោះ រស់ ថា មាន​មហិច្ឆតា​រំលោភ​យក​ដីធ្លី​អាស្រ័យ​ផល​ពលរដ្ឋ​ចំនួន ៣៩​ហិកតារ ឋិត​នៅ​ភូមិ​សំបួរ ឃុំ​ស្វាយជ្រះ ស្រុក​ស្នួល។ លោក​ថា បុរស​ឈ្មោះ រស់ ថា ព្រម​ទាំង​បក្ខពួក​មួយ​ចំនួន​ទៀត មាន​ខ្នង​បង្អែក​ងារ​ជា​ឯកឧត្តម​ឈ្មោះ វ៉ា សារឿន នៅ​ពី​ក្រោយ​ខ្នង​នៃ​សកម្មភាព​រំលោភ​យក​ដី​ពលរដ្ឋ ហើយ​បាន​លួច​ដាំ​ដំណាំ​លើ​ដី​ពលរដ្ឋ និង​បាញ់​ថ្នាំ​ក្រហម​កំណត់​ព្រំ​ដី​ជាក់ស្តែង ថា​ជា​ដី​របស់​ខ្លួន។ លោក​បញ្ជាក់​ថា បុរស​ឈ្មោះ រស់ ថា ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​ពលរដ្ឋ​ទៅ​អាជ្ញាធរ​មូលដ្ឋាន និង​អាជ្ញាធរ​ខេត្ត ដោយ​ចោទ​ពលរដ្ឋ​វិញ​ថា មក​អាស្រ័យ​ផល​លើ​ដី​របស់​ខ្លួន​ទៅ​វិញ​កាល​ពី​ដើម​ឆ្នាំ​២០១៥។ លោក​កត់​សម្គាល់​ថា ដីធ្លី​អាស្រ័យ​ផល​ប្រភេទ​ជា​ដី​ចម្ការ ដែល​ពលរដ្ឋ​ចំនួន ១២​គ្រួសារ ធ្លាប់​អាស្រ័យ​ផល​តាំង​ពី​ឆ្នាំ​២០០២ ព្រម​ទាំង​មាន​លិខិត​ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ផង​ដែរ៖ «ដៃ​ស្តាំ​របស់ វ៉ា សារឿន ហ្នឹង រស់ ថា គេ​ថា​ឯកឧត្តម​ផ្កាយ​ពីរ។ គាត់​ចង់​បាន​ដី​ចម្ការ​ប្រជាជន​ទាំងអស់​ហ្នឹង។ យក​អំណាច​មក​គាប​សង្កត់​រំលោភ​យក​របស់​ប្រជាជន​ទាំងអស់ អយុត្តិធម៌​អត់​ត្រឹមត្រូវ​ទេ»។

  • រដ្ឋាភិបាល​ចេញអនុក្រឹត្យ​រឹត​បន្តឹង​មណ្ឌលថែទាំកុមារ​​

    រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយ​ស្តីពី​ការ​គ្រប់គ្រង​​មណ្ឌល​ថែ​ទាំកុមារ ដើម្បីរៀប​ចំ​មណ្ឌល​ទាំងអស់​ឲ្យ​មាន​​ស្តង់ដា​រ​​និង​បង្ការ​ភាពមិនប្រក្រតី​នានា​​ដែល​ធ្លាប់​កើត​ឡើង​កាលពីកន្លងមក។ អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាល​ពីថ្ងៃ​ទី​១១ខែកញ្ញា ឆ្នាំ​២០១៥​ ឲ្យ​ដឹង​ថា​អនុ​ក្រឹ​ត្យ​នេះ​​មាន​គោល​បំណង​លើក​កម្ពស់​ការពង្រឹងគុណភាព​និង​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​មណ្ឌល​ថែ​ទាំងកុមារ​និង​ការ​ពារ​ឧត្តមប្រយោជន៍​កុមារ។ អនុក្រឹត្យបាន​តម្រូវ​ឲ្យ​​​រូប​វន្ត​បុគ្គល​ឬ​នីតិ​បុគ្គល​ដែល​បង្កើ​ត​មណ្ឌល​ថែ​ទាំ​កុមារ​ ត្រូវ​ដាក់ពាក្យ​​ស្នើ​សុំ​លិខិត​អនុញ្ញាត​ពី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិ​សម្បទា​ ដែល​លក្ខខណ្ឌ​អនុញ្ញាត​តម្រូវ​ឲ្យ​មណ្ឌល​មាន​ប្រភព​ធនធាន​ថវិកា ធនធានមនុស្ស​ សមត្ថ​ភាព​ថែ​ទាំ ក្រម​​សីលធម៌​និ​ង​មាន​ទីតាំងភូមិ​សា​ស្រ្ត​នៅតំបន់​គោ​ល​ដៅចាំបាច់។​ បើ​តាម​អនុក្រឹត្យ​ មណ្ឌល​ថែ​ទាំកុមារ​តម្រូវ​ឲ្យ​មាន​សុំណុំឯកសារពាក់ព័ន្ធ​ផ្សេងៗ​របស់កុមារ វិធានការ បទ​បញ្ជា​​ផ្ទៃក្នុងនិង​ត្រូវ​ធ្វើ​របាយកា​រណ៍​អំពី​ករណី​រំលោភ​បំពាន​លើ​កុមារ​នៅក្នុង​មណ្ឌល​មកក្រសួង​ មន្ទីរខេត្ត​ក្នុង​រយៈ​ពេល​៤៨ម៉ោង​យ៉ាងយូរ។​ អនុក្រឹត្យ​បញ្ជាក់​ថា​ក្នុង​ករណី​មិន​គោរព​តាម​ប្បញ្ញត្តិ​នៃ​អនុក្រឹត្យ​ មណ្ឌល​​​​​នឹង​ត្រូវ​ព្រមាន​លាយលក្ខណ៍អក្សរ ផ្អាកសកម្មភាពបណ្តោះ​អាសន្ន​និង​ដកហូត​លិខិត​អនុញ្ញាត​ជា​ស្ថា​ពរ​។

  • អាជ្ញាធរ​ខេត្ត​រតនគិរី​ដោះស្រាយ​ជម្លោះ​ដីធ្លី​រវាង​សហគមន៍​និង​ក្រុមហ៊ុន​ចាង​លី

    ក្រុម​មន្ត្រី​ពាក់ព័ន្ធ​នៃ​អាជ្ញាធរ​ស្រុក​អណ្ដូងមាស បាន​សម្រេច​ចុះ​ដោះស្រាយ​ការ​តវ៉ា​របស់​ពលរដ្ឋ​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ដាល ឃុំ​ញ៉ាង ដែល​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច ចាង លី ថា​បាន​ឈូស​ឆាយ​ព្រៃ​ស្រោង ព្រៃ​គោរព​បូជា ព្រៃ​ការពារ និង​ព្រៃ​កប់​សព​សហគមន៍។ ចំណែក​អ្នក​ភូមិ បដិសេធ​មិន​ទទួល​យក​ការ​វាស់វែង​ដី​ជា​លក្ខណៈ​គ្រួសារ​ឡើយ។ អាជ្ញាធរ​ស្រុក​អណ្ដូងមាស បាន​សម្រេច​ឲ្យ​សហគមន៍​បោះ​បង្គោល​បង្ហាញ​តំបន់​ព្រៃ​អភិរក្ស​របស់​ខ្លួន ដើម្បី​អាជ្ញាធរ​ជំនាញ​ចុះ​វាស់វែង​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត សម្រេច​កាត់​ដី​នោះ​ជូន​ប្រជាពលរដ្ឋ​តាម​ការ​ទាមទារ ឬ​យ៉ាង​ណា។ ការ​សម្រេច​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ប្រជាពលរដ្ឋ​បដិសេធ​មិន​ទទួល​យក​ការ​វាស់វែង​ដី​ជា​លក្ខណៈ​គ្រួសារ តាម​រយៈ​ក្រុម​សមត្ថកិច្ច​ចម្រុះ មាន​មន្ត្រី​ព្រៃ​ឈើ មន្ត្រី​ភូមិបាល និង​អាជ្ញាធរ​មូលដ្ឋាន បាន​ចុះ​វាស់វែង​ដី​ជូន​ប្រជាពលរដ្ឋ​កាល​ពី​ចុង​ខែ​កញ្ញា។ អភិបាល​ស្រុក​អណ្ដូងមាស លោក នង ដារិទ្ធ កត់​សម្គាល់​ថា កន្លង​ទៅ ការ​ទាមទារ​របស់​សហគមន៍​មិន​បាន​កំណត់​ជាក់លាក់​ពី​តំបន់​ដី​ដែល​អ្នក​ភូមិ​តវ៉ា ហេតុ​នេះ​ក្រុម​ជំនាញ​ពិបាក​ស្វែងរក​ដំណោះស្រាយ​បញ្ចប់​ជម្លោះ ទាក់ទិន​ដី​ដែល​អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​បាន​រំលោភ។ លោក​បន្ត​ថា សមត្ថកិច្ច​ជំនាញ​រង់ចាំ​ការ​សម្រេច​ជាក់លាក់​របស់​សហគមន៍ ដែល​ប្រជុំ​ឯកភាព​គ្នា​កំណត់​ទីតាំង​ព្រំ​ដី​ដែល​សហគមន៍​ទាមទារ ដើម្បី​សមត្ថកិច្ច​ជំនាញ​វាស់វែង​ធ្វើ​ពង្រាង​ផែនទី​ដី ហើយ​ធ្វើ​របាយការណ៍​ជូន​អាជ្ញាធរ​ខេត្ត​សម្រេច៖ «ឥឡូវ​យើង​កំពុង​ធ្វើ​រួម​ឲ្យ​គាត់​ហើយ ឲ្យ​គាត់​ចង្អុល​មក​ធ្វើ​យ៉ាង​ម៉េច បន្ថែម​មក​កន្លែង​ណា​ដែល​ថា​អារក្ស យើង​កាត់​ឲ្យ​គាត់ ឬ​ស្នើសុំ​យ៉ាង​ម៉េច? ជំហាន​ទី​១ យើង​ធ្វើ​តាម​សំណូមពរ​គាត់​ឲ្យ​គាត់​កំណត់​មក ព្រោះ​យើង​មិន​ងាយ​ដើរ​ទេ​ព្រៃ​ហ្នឹង»។

  • ប្រជា​ពលរដ្ឋ​តវ៉ា​ទាម​ទារ​ឲ្យ​បញ្ឈប់ការបណ្តេញចេញ​​

    ប្រជា​ពលរដ្ឋ​ប្រមាណ​១ពាន់នាក់​ នៅព្រឹកថ្ងៃ​ចន្ទនេះ ប្រមូលផ្តុំគ្នា​ប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានអន្តរជាតិ ដោយ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​បញ្ឈប់​ការ​រឹបអូសយក​ដី​មិន​ផ្តល់សំណង​សមរម្យ។ នៅព្រឹក​វេលាម៉ោង៧និង៣០នាទីនេះ​ ប្រជាពលរដ្ឋរួម​មាន​អ្នក​រងគ្រោះ​ដោយ​សារ​ដីធ្លី ព្រះសង្ឃ តំណាងអង្គការសង្គម​ស៊ីវិល សហជីពនិងសមាគម បាន​ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ស្ថាន​ទូត​រុស្ស៊ី។ តាមគម្រោង​ ពួកគេនឹង​ដង្ហែក្បួនទៅកាន់រដ្ឋសភាជាតិ ក្រសួងមហាផ្ទៃ ក្រសួងដែនដីនិងនគររូបនីយកម្មនិងសំណង់និងសាលារាជធានីភ្នំពេញ ដើម្បីដាក់ញត្តិ​ទៅ ស្ថាប័នទាំងនោះ។​

  • ស្ថានភាព​រំលោភ​សិទ្ធិ​មនុស្ស​ពី​កម្លាំង​ប្រដាប់​អាវុធ​និង​អ្នក​មាន​អំណាច​នៅ​ឧត្តរមានជ័យ

    អង្គការសិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ​កំពុង​មាន​កង្វល់​ពី​ការ​រំលោភ​សិទ្ធិមនុស្ស​ជា​ច្រើន​ទម្រង់​ពី​កម្លាំង​ប្រដាប់​អាវុធ និង​អ្នក​មាន​អំណាច នៅ​ខេត្ត​ឧត្តរមានជ័យ។ ការ​រំលោភ​សិទ្ធិ​មនុស្ស​ទាំង​នោះ ​រួម​មាន​កម្លាំង​ប្រដាប់​អាវុធ​​​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ជន​ស៊ីវិល សកម្មជន​ការពារ​ព្រៃឈើ​រង​ការ​គំរាម​កំហែង ព្រមទាំង​ការ​ចាប់​ខ្លួន​អ្នក​ភូមិ​ដាក់​ពន្ធនាគារ ដោយសារ​តែ​ទំនាស់​ដីធ្លី​ជាដើម។ សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) ឱ្យ​ដឹង​ថា ក្នុង​រយៈពេល ២-​៣​ខែ​ចុង​ក្រោយ​នេះ ការ​រំលោភ​សិទ្ធិមនុស្ស​ពី​ក្រុម​អ្នក​មាន​អំណាច​បាន​កើត​មាន​ជា​ច្រើន​ករណី នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​ខេត្ត​មួយ​មាន​ព្រំប្រទល់​ជាប់​គ្នា​នឹង​ខេត្ត​ប៊ូរីរ៉ាំ (Buriram) ខេត្ត​សុរិន្ទ (Surin) និង​ខេត្ត​ស៊ីសាកេត (Sisaket) របស់​ថៃ។ ការ​រំលោភ​សិទ្ធិ​ទាំង​នោះ​មាន​ដូចជា ការ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី ប៉ុន្តែ​អាជ្ញាធរ​អនុវត្ត​ច្បាប់​មិន​ស្មើភាព កម្លាំង​ប្រដាប់​អាវុធ​វាយ​តប់​ទៅ​លើ​បុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល និង​កង​ទាហាន ព្រម​ទាំង​អ្នក​មាន​អំណាច​ខ្លះ គំរាមកំហែង​ទៅ​លើ​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅ​ពេល​ពួកគេ​យក​គ្រឿងចក្រ​ទៅ​ឈូស​បំផ្លាញ​ព្រៃ ដើម្បី​រំលោភ​យក​ដី​ជាដើម។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo