កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក​ សម ​រង្ស៊ី សង្ឃឹម​ថា​ការបោះឆ្នោត​សភា​ឆ្នាំ២០១៨ នឹងដូច​ការ​បោះឆ្នោតឆ្នាំ១៩៩៣ដែល​រៀបចំឡើង​ដោយ​ អ.ស.ប​​

    លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិសង្ឃឹមថាការបោះឆ្នោត​នៅ​ឆ្នាំ២០១៨ អាច​ជា​ការបើក​ទំព័រប្រវត្តិ សាស្ត្រ​ថ្មី​មួយទៀត ដូច​ការ​បោះឆ្នោត ឆ្នាំ​១៩៩៣ ដែលអាជ្ញាធរ​បណ្ដោះអាសន្ន​អង្គការសហប្រជាជាតិបាន​រៀប ចំឡើង ដោយលោក​ពណ៌នាថាការបោះឆ្នោត​គ្រា​នោះ​បាន​ប្រព្រឹត្ត​ទៅ​ត្រឹមត្រូវនិងយុត្តិធម៌​។​ ​ការលើកឡើង​របស់​លោក សម រង្ស៊ី ធ្វើឡើង​នៅក្នុង​សិក្ខាសាលា​មួយ​ស្តីពី«​ដំណើរ​ឆ្ពោះ​ទៅរក​ការបោះឆ្នោត ដើម្បី​នាំមក​នូវ​ការផ្លាស់ប្តូរ​» របស់​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្វើឡើង​នៅ​សណ្ឋាគារ អ៊ី​ម​ភើ​រៀល នា​ព្រឹក​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០១៥​នេះ​។​ លោក សម រង្ស៊ី បាន​ថ្លែងថា​៖ "មាន​ការបោះឆ្នោត​ត្រឹមត្រូវ ដូច​ការ​បោះឆ្នោត​សម័យ​អង្គការសហប្រជាជាតិ​ម្តង​គត់​នោះ តែ​យើង​ជឿជាក់ ត្រូវតែ​ខិតខំ​ទាំងអស់គ្នា ឲ្យមាន​ការបោះឆ្នោ​តត្រឹមត្រូវ​ម្តង​ទៀត ២៥​ឆ្នាំក្រោយ គឺ​ឆ្នាំ​២០១៨ នឹង​មាន​ការបោះឆ្នោត​ត្រឹមត្រូវ​ដែល​យើង​អាច​ទទួលយកបាន ឆ្លុះបញ្ចាំង​ពី​ឆន្ទៈរាស្ត្រ​"​។

  • ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ឲ្យ​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ​ នៅ​ក្រៅ​ឃុំទេ

    រាជធានី​ភ្នំពេញ៖ នៅ​វេលាម៉ោង ០៨ៈ៤៥នាទី​​ព្រឹក​ ថ្ងៃ​ទី​០២តុលានេះ លោក​ចៅក្រម រស់ ពិ​សិ​ដ្ផ និង លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​ នៃសាលាដំបូង​រាជធានី​ភ្នំពេញ បានបើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​ក្តី​លោក​ ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រ​ង្ស៊ី ពាក់ព័ន្ធ​ករណី​សុំ​នៅ​ក្រៅ​ឃុំ​របស់​លោក ហុង សុខ​ហួរ។ នៅ​វេលា​ម៉ោង ​០៩ៈ២៥​នាទីព្រឹកនេះតំណាង​អយ្យការ​បាន​ស្នើ​ឲ្យចៅក្រមសាលាដំបូង​រាជធានី​ភ្នំពេញ ​​បន្ត​ឃុំ​ខ្លួន​ជន​ជាប់​ចោទលោក​ ហុង សុខ​ហួរ សមាជិក​ព្រឹទ្ធសភា​គណបក្ស​សម រ​ង្ស៊ី ដើម្បីទុក​ឲ្យ​សាលាដំបូង​រាជធានី ​ជំនុំជម្រះ​តាម​ច្បាប់ ដោយសារ​សំណុំរឿង​នេះ​បាន​បិទ​ការ​ស៊ើបសួរ និង​បញ្ជូន​ទៅ​ធ្វើការ​ជំនុំជម្រះ​រួច​ហើយ។

  • ប្រជាពលរដ្ឋ ២ក្រុម ​​លើកគ្នា​តវ៉ា​មុខ​នៅ​មុខ​សាលា​ខេត្តបន្ទាយមានជ័យ ករណី​​ដីធ្លី

    បន្ទាយមានជ័យ៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែ​កញ្ញានេះ មានប្រជាពលរដ្ឋ២ក្រុម ១ក្រុម មក​ពី​ក្រុង​សិរី​សោភ័ណ និង​មួយ​ក្រុម​ទៀត មក​ពី​ស្រុក​អូរ​ជ្រៅ បាន​លើកគ្នា​មកដល់​ខាងមុខ​សាលាខេត្ត​បន្ទាយមានជ័យ ដើម្បី​ធ្វើបាតុកម្ម​តវ៉ា​ទាមទារឲ្យ​អភិបាលខេត្ត​ជួយ​ដោះស្រាយ​បញ្ហា​ទំនាស់​ដីធ្លី។ ប្រភពព័ត៌មាន​បានឱ្យ​ដឹង​ថា ក្រុមប្រជា​ពលរដ្ឋ​មក​ពី​ស្រុក​អូរ​ជ្រៅ​មាន​ចំនួន​ ៣១០​គ្រួសារ បាន​នាំ​គ្នា​កាន់​បដា​ស្រែក​តវ៉ា​សុំ​ឱ្យ​ជួយ​អាជ្ញាធរ​ជួយ​ព​ន្លឿ​ន​ឱ្យ​បាន​ឆាប់ ពាក់ព័ន្ធ​រឿង​ទំហំ​ដី​ចំនួន ​២០៧៦​ហិ​កតា​របស់​ពួក​គាត់ ដែល​ត្រូវ​បាន​គេ​រំលោភ​យក ស្ថិត​ក្នុងភូមិ​ថ្នល់​បត់ ឃុំ​អូរ​ចំរើន ស្រុក​អូរ​ជ្រៅ ខេត្ត​បន្ទាយមានជ័យ។ហើយមួយ​ក្រុម​ទៀត​មក​ពី​ភូមិ​ពង្រ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ក៏​នាំ​គ្នា​តវ៉ា​រឿង​ដីធ្លី​ផង​ដែរ បន្ទាប់​ពី​មាន​មន្ត្រី​យោធា​២​រូប បាន​រំលោភ​យក។ ទន្ទឹម​នឹង​នោះ មន្ត្រី​យោធា​ខាងលើ​បាន​បិទផ្លូវ​មិន​ពួក​គាត់​ឆ្លងកាត់​ទៅ​មក​បាន​ទៀត ដូច្នេះ​ទើប​ពួក​គាត់​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ជួយ​ដោះស្រាយ។

  • បើCNRPឈ្នះឆ្នោត​នឹងរៀប​ចំ​តុលាការ​ឯករាជ្យ ដើម្បីដោះ​ស្រាយ​បញ្ហា​អ្នក​មាន​ធ្វើបាប​ពលរដ្ឋ

    លោក សម រង្ស៊ី បាន​បកស្រាយ​អំពីគោល​ន​យោបាយ​របស់​គណបក្សសង្គ្រោះជាតិ​ចំពោះអ្នកមាន។ លោកមេបក្សប្រឆាំង​ បានប្រកាសថា ប្រសិនបើគណបក្សសង្គ្រោះជាតិ​ឈ្នះឆ្នោត​នៅ​ឆ្នាំ ២០១៨ ​ខាង​មុខ គណបក្ស​នេះ នឹងរៀប​ចំ​ឲ្យមាន​តុលាការឯករាជ្យ ដើម្បីរក​យុត្តិធម៌នជូនពលរដ្ឋ​ដែល​រងទុក្ខ​ដោយសារ​អ្នកមានមិនត្រឹមត្រូវ។ លោក សម រង្ស៊ី អះអាងថា គណប​ក្សស​ង្គ្រោះជាតិ ចាត់ទុក​អ្នកមាន​ដែលរកស៊ី​ដោយ​សុ​ចរិត គឺជាអ្នកមានគំរូ​ និងគួរគោរព។

  • ​ប្រធាន គ​.​ជ​.​ប ថា​ការជ្រើសរើស​អគ្គលេខាធិកា​រ​ថ្មី​អាច​នឹង​ធ្វើ​នៅ​ឆ្នាំក្រោយ​​

    ប្រធាន​គណៈ​ក​មា្ម​ធិ​ការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត​(​គ​.​ជ​.​ប​)​ឲ្យដឹងថាការជ្រើសរើស​អគ្គលេខា​ថ្មី​សម្រាប់​ស្ថាប័ន​នេះ អាច​នឹង​ចាប់ផ្តើម​ធ្វើឡើង​នៅ​ដើម​ឆ្នាំ​ក្រោយ គឺ​បន្ទាប់ពី​បញ្ចប់​ឯកសារ​ផ្លូវច្បាប់​មួយ​ចំនួន​។​ ប្រធាន គ​.​ជ​.​ប លោក ស៊ិក ប៊ុន​ហុក ប្រាប់​វីអូឌី(VOD)កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថាការរៀបចំ​ជ្រើសរើស​អគ្គលេខាធិការ​ថ្មីនឹង​ចាប់ផ្តើម​ក្រោយពេល​ធ្វើ​សមាហរណកម្ម​មន្ត្រី​ដែល​កំពុង​បម្រើការ​នៅ​អគ្គលេខាធិការដ្ឋានគ​.​ជ​.​ប និង​អគ្គលេខាធិការដ្ឋាន​របស់​ស្ថាប័ន​នៅតាម​រាជធានី​ខេត្ត ឲ្យទៅ​ជា​ក្រម​ខណ្ឌ​មន្ត្រីរាជការ​។ លោក​ថា​៖ “​ក្រៅពី​ធ្វើ​សមាហរណកម្ម​ហើយ ព្រោះ​ក្នុង​សមាហរណកម្ម​នេះ​ត្រូវ​ចេញ​សេចក្តីសម្រេច​មួយទៀត ស្តីពី​ភារកិច្ចនិង​រចនាសម្ព័ន្ធ​​នៃ​អគ្គលេខាធិការដ្ឋាន យើង​ដំឡើង​ដល់​៨ ហើយ​មាន​ប៉ុន្មាន​ការិយាល័យ មាន​ច្បាប់​ណាខ្លះ បាន​យើង​សមាហរណកម្ម​បញ្ចូល​ទៅ​ក្នុង​រចនាសម្ព័ន្ធ​ហ្នឹង​”​។​

  • សហជីព​ភាគច្រើន​យល់ព្រម​បញ្ចុះការកំណត់ប្រាក់ឈ្នួលកម្មករ​​ពី​១៦៨​មក​១៦៣ដុល្លារ​​

    សហជីពធំៗភាគច្រើន​បាន​យល់​ព្រមក្នុង​ការ​បញ្ចុះប្រាក់ឈ្នួលអប្បបរមា​របស់កម្មករ​វាយនភ័ណ្ឌ​សម្លៀក​បំពាក់និង​ផលិតផល​ស្បែក​ជើងឆ្នាំ​២០១៦ពី​១៦៨ដុល្លារ​មក​១៦៣ដុល្លារ ក្រោយ​ពី​មាន​ការ​ពិភាក្សា​ជា​បន្ត​បន្ទាប់​ជាមួយ​ភាគីតំណាងរោងចក្រនិង​ក្រសួងការងារ។​ កាលពីពេលថ្មីៗនេះ សហជីពធំៗ​ចំនួន​១៤​បានចេញសេចក្តីថ្លែងការណ៍មួយ ដោយ​​​សម្រេច​ជា​ឯកច្ឆន្ទ​កំណត់​យក​តួលេខ​​ប្រាក់ឈ្នួលគោល​​អប្បបរមា​ចំនួន​១៦៨ដុល្លារ ដើម្បីចរចា​ជាមួយ​ភាគី​រដ្ឋា​ភិ​បាលនិង​តំណាង​​និយោជក​។ ក្រោយពី​បញ្ចប់​កិច្ច​ប្រជុំ​នៅថ្ងៃសុក្រនេះ ប្រធាន​សហភាព​សហជីព​កម្ពុជា​លោកស្រី យ៉ាង សុភ័ណ្ឌ ប្រាប់​វីអូឌី(VOD)ថា​ការពិភាក្សា​មិនទាន់​បញ្ចប់នៅឡើយទេ​ ដោយ​លោកស្រី​ថា​នឹង​បន្ត​ទៅ​រសៀលថ្ងៃ​ចន្ទ​សប្តាហ៍​ក្រោ​យ​បន្ត​ទៀ​ត។ លោក​ស្រី​បន្ត​ថា​សហជីពភាគច្រើន​បាន​​យល់ព្រម​បញ្ចុះពី​១៦៨ដុល្លារ​មក​១៦៣ដុល្លារ ដោយ​មាន​តែសហជីព​​ពីរ​បី​ប៉ុណ្ណោះ​ប្រកាន់ជំហរមិនបញ្ចុះតួលេខ​។ ទោះ​ជា​យ៉ាង​ណា​លោក​ស្រី​បញ្ជាក់​ថា​ជំហររបស់សហជីពលោក​ស្រី​គឺនៅ​តែ​១៦៨ដុល្លារ ដែល​លោកស្រី​​ថា​នេះ​ជា​មូលដ្ឋាន​ប្រាក់ឈ្នួល​សម្រាប់​ការ​រស់នៅ​របស់កម្មករ។ លោក​ស្រី​បញ្ជាក់​ថា​៖ “ខ្ញុំតាំងពីដើម​មក​គឺ​នៅ​ប្រកាន់​ជំហរ​១៦៨ជា​ជំហរចុងក្រោយ”។​

  • សមាជិកព្រឹទ្ធសភាបញ្ជូនខ្លួន​ចូល​សវនាការ​ពាក់ព័ន្ធនឹង​​ការ​ចោទប្រកាន់ប្រើឯកសារក្លែងក្លាយ​​

    សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី លោក ហុង សុខហួរ ត្រូវ​បាន​បញ្ជូ​ន​មក​សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃសុក្រនេះ ខណៈ​តុលាការ​កំពុង​បើក​សវនាការជំនុំជម្រះក្តី​ពាក់​ព័ន្ធ​នឹង​ការ​​ចោទប្រកាន់​ថា​លោក​ប្រើ​​ប្រាស់​ឯក​សារ​ក្លែង​ក្លាយ​លើ​បញ្ហា​ព្រំដែន​ជាមួយ​ប្រទេស​​វៀតណាម។​ លោក ហុង សុខហួរ ត្រូវ​បាន​ឃុំខ្លួន​បណ្តោះអាសន្ននៅពន្ធនាគារព្រៃស តាម​ការ​ចោទប្រកាន់៣ករណីគឺបទក្លែងឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធា​រណៈក្លែងក្លាយនិងញុះញង់បង្ក​ឲ្យមានភាពវឹកវរ​ធ្ងន់ធ្ង​រ​ដ​ល់សន្តិសុខសង្គម។ នៅព្រឹកថ្ងៃ​សុក្រនេះ តុលាការ​បាន​បើក​សវនាការ​លើ​សំណុំរឿងនេះ ក្រោយ​ពី​បញ្ចប់​ការ​សាកសួរ​។ លោក​ ហុង សុខហួរ ត្រូវបាន​បញ្ជូន​ពីពន្ធនាគារព្រៃស ដើម្បីចូលរួមសវនាការនេះ។​

  • ម៉ុងតាញ៉ា​វៀតណាម​១០​នាក់​ថ្មី​ទៀត​ចូល​មក​ដល់​កម្ពុជា

    ក្រុម​ម៉ុងតាញ៉ា ពីរ​ក្រុម​ផ្សេង​គ្នា​បាន​បន្ត​រត់​ចេញ​ពី​ប្រទេស​វៀតណាម ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រកកោន​ជា​ជនភៀសខ្លួន​ផ្នែក​នយោបាយ​នៅ​កម្ពុជា។ ទាក់ទង​ករណី​នេះ មន្ត្រី​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ នៅ​ទីក្រុង​ភ្នំពេញ អះអាង​ថា មាន​ជនភៀសខ្លួន​មួយ​ក្រុម​មាន​គ្នា ៩​នាក់ ដែល​បាន​ទៅ​ដល់​ក្រុង​ភ្នំពេញ កាល​ពី​ដើម​សប្ដាហ៍ ត្រូវ​មន្ត្រី​នាយកដ្ឋាន​ជនភៀសខ្លួន​ក្រសួង​មហាផ្ទៃ បដិសេធ​មិន​ទទួល​ចុះ​ឈ្មោះ​កំណត់​អត្តសញ្ញាណ​ពួកគេ​ទេ។ ​ប្រជាពលរដ្ឋ​ជនជាតិ​ដើម​ភាគតិច​ខ្មែរ​រស់​នៅ​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ក្នុង​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ក្រុម​ទី​១ មាន​គ្នា ៩​នាក់​សុទ្ធសឹងតែ​ជា​បុរស​បាន​ធ្វើ​ដំណើរ​មក​ដល់​ទីក្រុង​ភ្នំពេញ ដោយ​មធ្យោបាយ​ផ្ទាល់ខ្លួន និង​មួយ​ក្រុម​ទៀត​មាន​គ្នា​ម្នាក់​ឯង បាន​ឆ្លងដែន​ចូល​មក​ខេត្ត​រតនគិរី កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កញ្ញា។ អ្នក​ភូមិ​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​បញ្ជាក់​ថា ជនភៀសខ្លួន​ទាំង​ពីរ​ក្រុម​កំពុង​ឋិត​ក្នុង​សភាព​ភ័យ​ខ្លាច​អាជ្ញាធរ​កម្ពុជា ចាប់​បញ្ជូន​ពួកគេ​ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ប្រសិន​អាជ្ញាធរ​រក​ឃើញ​កន្លែង​លាក់ខ្លួន​ពួកគេ។

  • អ្នកការទូត​៧​ប្រទេស​នៃ​សហភាព​អឺរ៉ុបបញ្ចប់​ដំណើរ​ទស្សនកិច្ច​ស្វែង​យល់​ពី​បញ្ហា​ប្រឈម​នៅ​ខេត្ត​កោះកុង

    សមាជិក​អ្នក​ការទូត​៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប បាន​បញ្ចប់​ដំណើរ​ទស្សន​កិច្ច​រយៈពេល​៤​ថ្ងៃ​ ទៅ​កាន់​ខេត្ត​កោះកុង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។ ដំណើរ​ទស្សនកិច្ច​នេះ គឺ​ដើម្បី​ស្វែងយល់​ពី​បញ្ហា​ប្រឈម​នានា​នៅ​ខេត្ត​កោះកុង រួម​មាន​បញ្ហា សិទ្ធិ​មនុស្ស ការ​ធ្វើ​ចំណាក​ស្រុក និង​បញ្ហា​ជម្លោះ​ដី​ធ្លី​ជា​ដើម។ នេះ​គឺ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​៣​ក្នុង​រយៈ​ពេល​តែ​មួយ​ខែ​ របស់​អ្នក​កាទូត​អន្តរជាតិ និង​អ្នក​ជំនាញ​សិទ្ធិ​មនុស​អង្គការ​សហប្រជាជាតិ​លោក​ស្រី រ៉ូណាស្មីត ទៅ​កាន់​ខេត្ត​ភាគ​ខាង​លិច​នៃ​ទីក្រុង​ភ្នំពេញ។ នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​សមាជិក​អ្នក​ការ​ទូត​ទាំង​៧​ប្រទេស​នៃ​សហភាព​អឺរ៉ុប​នា​ថ្ងៃ​ព្រហស្បតិ៍​ទី​១​ខែ​តុលានេះ​ ពួកគេ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ឃុំ​ឬស្សី​ជ្រុំ ស្រុក​ថ្ម​បាំង​ ខេត្ត​កោះកុង។ នៅ​ទីនោះ​សមាជិក​អ្នក​ការ​ទូត​ទាំង​៧​ប្រទេស រួម​មាន ប្រទេស​បែលហ្ស៊ិក​ សាធារណ​រដ្ឋ​ឆែក, អាល្លឺម៉ង់, ហ្វាំងឡង់ បារាំង ហូឡង់ និង​ប្រទេស​ស៊ុយអែត បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​យុវជន​និង​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​អារ៉ែង ជា​ទី​ដែល​ធ្លាប់​មាន​ការ​ប្រឆាំង​យ៉ាង​ខ្លាំងខ្លា ទៅ​នឹង​គម្រោង​សាងសង់​ទំនប់​វារី​អគ្គីសនី​ស្ទឹង​ជាយ​អារ៉ែង រហូត​ដល់​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​លុប​ចោល​ទៅ​វិញ និង​រហូត​ដល់​មាន​ការ​បណ្តេញ​ប្រធាន​អង្គការ​ចលនា​មាតា​ធម្មជាតិ​លោក អាឡិចហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសុន (Alejandro Gonzalez-Davidson) ជនជាតិ​អេស្បាញ​ចេញ​ពី​ប្រទេស​កម្ពុជា​យ៉ាង​ចម្រូង​ចម្រាស់ កាល​ពី​អំឡុង​ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​កន្លង​ទៅ។

  • សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ​ប្ដេជ្ញា​ទប់ស្កាត់​ការ​បូម​ខ្សាច់​ទោះ​មាន​ការ​គំរាម

    សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ប្ដេជ្ញា​ចុះ​អប់រំ ឬ​ផ្តល់​ការ​យល់​ដឹង​អំពី​សិទ្ធិ​ក្នុង​ការ​ចូលរួម​ការពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​មួយ​ចំនួន​នា​ខេត្ត​កោះកុង ដែល​មាន​សកម្មភាព​សាឡង់​បូម​ខ្សាច់ ឬ​បទល្មើស​នេសាទ​សមុទ្រ​កំពុង​កើត​មាន ជាដើម។ មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជា​សហគមន៍​ខេត្ត​កោះកុង សាទរ​ចំពោះ​សកម្មភាព​របស់​សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ ក្នុង​ការ​ថែរក្សា​បរិស្ថាន​ពេល​នេះ។ សមាជិក​អង្គការ​ចលនា​មាតា​ធម្មជាតិ យុវជន ថន រដ្ឋា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា លោក​ត្រៀម​ចុះ​បង្រៀន​ច្បាប់ ឬ​ការ​យល់​ដឹង​ពី​សិទ្ធិ​នៃ​ការ​ចូលរួម​ការពារ​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ​សមុទ្រ​ដល់​ប្រជា​សហគមន៍​នានា​ក្នុង​ខេត្ត​កោះកុង ដែល​មាន​បទល្មើស​ទាំង​នេះ។ យុវជន​រូប​នេះ​បន្ត​ថា ទោះ​មាន​ការ​គំរាម​កំហែង​ជា​បន្តបន្ទាប់​ទៅ​កាន់​សមាជិក​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ពី​សំណាក់​អាជ្ញាធរ ឬ​ឈាន​ដល់​តុលាការ​ចាប់​សមាជិក​អង្គការ​នេះ​ដាក់​គុក​ច្រវាក់​បែប​ណា​ក្តី ក៏ប៉ុន្តែ​ពួក​គេ​មិន​លះ​បង់​សកម្មភាព​ការពារ​បរិស្ថាន ឬ​ធនធាន​ធម្មជាតិ​នោះ​ទេ។

  • រដ្ឋាភិបាល​និងសង្គមស៊ីវិល ប្រជុំពិភាក្សាពី​ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យាអ៊ីនធឺណេត​

    ថ្លែងនៅក្នុងសិក្ខាសាលាស្តីពី សេរីភាពអ៊ីនធឺណេត៖ កាលានុវត្តនភាព និងការប្រឈម តំណាងរដ្ឋាភិបាល បានលើកឡើងថា កម្ពុជា ចាំបាច់ត្រូវមានច្បាប់គ្រប់គ្រងអ៊ីនធឺណេត ដើម្បីឲ្យស្របទៅនឹងការប្រឈមនានា ដែលកើតចេញពីភាពជឿនលឿននៃបច្ចេកវិទ្យា។ នេះគឺជាយោបល់ ដែលត្រូវបានថ្លែងឡើង នៅក្នុងសិក្ខាសាលា ដែលរៀបចំដោយវិទ្យាស្ថានបើកទូលាយ នៅថ្ងៃទី ២៩កញ្ញានេះ នាភោជនីយដ្ឋានទន្លេបាសាក់២ ក្រុងភ្នំពេញ។ ច្បាប់គ្រងគ្រងអ៊ីនធឺណេត នឹងមិនមែនជាការចេះតែចាប់ឃុំឃាំង អ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេត តាមរយៈការបញ្ចេញទស្សនៈផ្សេងៗនោះទេ។ នេះគឺជាការលើកឡើង របស់លោកស៊ិន រ៉ាពីដ ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវនៃវិទ្យាស្ថានជាតិ នៃក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍។ ទោះបីជាសេចក្តីព្រាងច្បាប់គ្រប់គ្រងអ៊ីនធឺណេត មិនទាន់ទាំងចេញស្រួលបួលផង ប៉ុន្តែលោកស៊ិន រ៉ាពីដ បានបកស្រាយពីអត្ថប្រយោជន៍នៃការមានច្បាប់នេះថា នឹងអាចការពារសិទ្ធិអ្នកប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណេតបាន។

  • ​មនុស្ស​ជាង​១០០០​នាក់​នឹង​ដើរ​ហែ​ក្បួន​ក្នុង​រាជធានី​ជំរុញ​ឲ្យ​ដោះស្រាយ​រឿង​ដីធ្លី​

    សង្គម​ស៊ីវិលអះអាងថា មនុស្ស​ប្រមាណ​ជា​១៥០០​នាក់ មក​ពី​សហគមន៍​មាន​ជម្លោះ​ដីធ្លីក្នុង​រាជធានី ខេត្ត និង​អង្គការ​សង្គម​ស៊ីវិល នឹង​យក​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ ធ្វើ​យុទ្ធនាការក្នុង​រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​រដ្ឋាភិបាលពន្លឿន​រក​ដំណោះស្រាយរឿង​បណ្តេញចេញ​ពី​ផ្ទះសម្បែង។​ ​ទិវា​សិទ្ធិ​លំនៅឋាន​អន្តរជាតិ នឹង​ត្រូវ​ប្រារព្ធ​ធ្វើឡើងនៅ​ថ្ងៃ​ទី​៥​ ខែ​តុលា​ខាង​មុខ​នេះ​។​ សេចក្តីជូនដំណឹងរបស់​សមាគម​ធាងត្នោត ចុះ​ថ្ងៃ​ទី​២៨ ​ខែ​កញ្ញា ឲ្យដឹងថា អ្នកចូលរួម​ប្រារព្ធ​ពិធី នឹង​ជួបជុំគ្នានៅ​អតីត​តំបន់បណ្តេញ​ចេញ​មួយក្នុង​រាជធានី​ភ្នំពេញ គឺ​សហគមន៍​ដី​ក្រហម​។​ អ្នកសម្របសម្រួលសមាគម​ធាងត្នោត លោក អ៊ី សារ៉ុម អះអាងថា ការ​កំណត់​យក​ទីតាំង​នោះ ដើម្បី​ប្រារព្ធ​ពិធី​នេះ គឺជា​ការ​ផ្ញើ​សារ​ទៅ​រដ្ឋាភិបាល​ឲ្យយកចិត្តទុកដាក់​ឡើង​វិញ ពី​ទុក្ខវេទនារបស់​អ្នក​ដែល​បាន​បណ្តេញចេញ និង​អ្នក​ដែល​កំពុង​ប្រឈម​នឹង​ការបណ្តេញចេញ ព្រមទាំងជំរុញ​ឲ្យ​ពន្លឿន​ដោះស្រាយប្រកបដោយ​ប្រសិទ្ធភាព​។

  • មន្ត្រី​កម្ពុជា​ពីរ​រូប​នឹង​ទៅ​សម្ភាស​ជន​ភៀស​ខ្លួន​នៅ​ជំរំ​កោះ​ណាវរូ​ដើម​ខែ​តុលា

    មន្ត្រី​កម្ពុជា ពីរ​រូប នឹង​ទៅ​សម្ភាស​ជន​ភៀស​ខ្លួន​នៅ​ជំរំ​កោះ​ណាវរូ (Nauru) នៅ​ដើម​ខែ​តុលា នេះ។ ការ​ចេញ​ដំណើរ​នេះ នៅ​រង់ចាំ​តែ​ការ​សម្រេច​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ ព្រោះ​នៅ​ពេល​នេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ បាន​ដាក់​សុំ​គោលការណ៍​ពី លោក ស ខេង។ មន្ត្រី​រដ្ឋាភិបាល​កម្ពុជា នឹង​ធ្វើ​ដំណើរ​នៅ​កោះ​ណាវរូ ដើម្បី​ធ្វើ​បទ​បង្ហាញ​ពី​ប្រទេស​កម្ពុជា និង​សម្ភាស​ជន​ភៀស​ខ្លួន​ដែល​ចង់​មក​រស់នៅ​ប្រទេស​កម្ពុជា បន្ថែម​ទៀត។ លោក​ឧត្តមសេនីយ៍ទោ គឹម សារិន អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ថា តាម​ព័ត៌មាន​ដែល​លោក​បាន​ទទួល គឺ​មាន​ជន​ភៀស​ខ្លួន​ពីរ​នាក់ ស្ម័គ្រ​ចិត្ត​មក​រស់នៅ​ប្រទេស​កម្ពុជា។ លោក​បន្ត​ថា នៅ​ពេល​ឯកសារ​ធ្លាក់​ពី​ក្រសួង​មហាផ្ទៃ មន្ត្រី​កម្ពុជា នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​អូស្ត្រាលី ដើម្បី​សម្ភាស​ជន​ភៀស​ខ្លួន​ទាំង​នោះ៖ «អ្នក​ដែល​ត្រូវ​បំពេញ​បែបបទ គឺ​ត្រូវ​បំពេញ​បែបបទ​ថា ស្ម័គ្រ​ចិត្ត​មក ហើយ​ពេល​មន្ត្រី​ត្រឡប់​វិញ ត្រូវ​ពាក្យ​ស្នើ​ទៅ​រដ្ឋាភិបាល​សម្រេច​ថា ឲ្យ​មក​កម្ពុជា ពេល​ណា»។

  • តំណាង​សហជីព​បន្ត​ពិភាក្សាគ្នា​ពី​ចំនួន​ប្រាក់​ខែ​គោលអប្បបរមារបស់កម្មកររោងចក្រ​​​

    សហជីពធំៗ​មួយ​ចំនួន​​នៅ​ព្រឹកថ្ងៃអង្គារ​នេះ​បន្ត​ជជែក​អំពី​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​អប្បបរមាសម្រាប់​កម្មករ​វាយនភ័ណ្ឌ​សម្លៀក​បំពាក់និង​ផលិតផល​ស្បែក​ជើង ដើម្បីបាន​តួលេខ​ ដើម្បីចរចា​ជាមួយ​ភាគី​រដ្ឋា​ភិ​បាលនិង​តំណាង​និយោជក​។ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ ប្រាប់​វីអូឌី(VOD)ថានៅ​ម៉ោង​៩ព្រឹកនេះ តំណាង​សហជីព​យ៉ាង​ហោច​ណាស់​ចំនួន​១៦ចូល​រួម​ពិភាក្សា​គ្នា​ពី​ការ​កំណត់​ប្រាក់​ឈ្នួល​គោល​អប្ប​បរមា។ លោក​បន្តថាក្នុង​កិច្ច​ពិភាក្សា​នេះ សហជីពលើក​យក​តួលេខ​ចំនួន​៣​មក​ពិភាក្សាគ្នា រួមមាន​១៥៨ដុល្លារ ១៦៨​ដុល្លារនិង​១៧៨​ដុល្លារ។ លោក​ អាត់ ធន់ មិនអាច​ញ្ជាក់​បាន​​ថា​តើសហជីពអាចនឹង​រក​ឃើញ​ចំណុច​រួម​នៅ​​ព្រឹកនេះឬ​យ៉ាង​ណានោះ​ទេ​។ លោក​​បន្ថែម​ថា៖ “​មិន​ទាន់​ទាយ​ថា​ត្រូវ​ព្រោះ​វា​ប្រ​ថុច​ញ៉ុច...ព្រោះ​អីមើល​ស្ថាន​ភាព​សហជីព​គាំទ្រ​រដ្ឋា​​ភិ​បាល​ភាគ​ច្រើនគេចង់​បាន​លេខទាប ហើយ​យើង​ចង់​បាន​លេខ​ខ្ពស់...យើង​បើ​គេ​សម្រប​សម្រួល​មក​យើង​​អាច​ទម្លាក់​បន្តិច​ដែរ តែ​គេ​អត់​ឡើង​ដែរ អ៊ីចឹង​បើ​មិន​ត្រូវ​គ្នា​អាច​មាន​លេខ​កណ្តាល មិន​អាចមាន​លេខ​៣ទេ អាច​មាន​ពីរ​លេខ​ទេ”។

  • សហជីព​មាន​និន្នាការ​ផ្ទុយ​គ្នា​បង្ហាញ​ជំហរ​រួម​លើ​កិច្ច​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ

    ក្រុម​សហជីព​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា ទាំង​ប្រឆាំង និង​សហជីព​ដែល​មាន​និន្នាការ​ស្រប នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា បាន​ឯកភាព​គ្នា​ជាឯកច្ឆន្ទ កំណត់​យក​ប្រាក់​ឈ្នួល​ចំនួន ១៦៨​ដុល្លារ​ក្នុង​មួយ​ខែ​ដាក់​បញ្ចូល​ក្នុង​កិច្ច​ចរចា​ប្រាក់​ឈ្នួល​អប្បបរមា​ជូន​កម្មករ​សម្រាប់​ឆ្នាំ​២០១៦។ តំណាង​សហជីព​អះអាង​ថា តួលេខ ១៦៨​ដុល្លារ ជា​តួលេខ​ថ្មី និង​ជា​មូលដ្ឋាន​ដើម្បី​បន្ត​ពិភាក្សា​ជាមួយ​ភាគី​និយោជក និង​ក្រសួង​ការងារ នៅ​ដើម​ខែ​តុលា ខាង​មុខ។ សហជីព​ដែល​មាន​និន្នាការ​ផ្ទុយ​គ្នា ទាំង​ប្រឆាំង និង​និន្នាការ​ស្រប​លើក​ឡើង​ថា នេះ​ជា​ប្រវត្តិសាស្ត្រ​ថ្មី​ដែល​សហជីព​មាន​និន្នាការ​ផ្ទុយ​គ្នា បាន​សម្រេច​យក​ប្រាក់​ឈ្នួល​ចំនួន ១៦៨​ដុល្លារ ដែល​សហជីព​មួយ​ចំនួន​បាន​ទាមទារ​លើស​ពី​នេះ​កន្លង​មក។ ការ​កំណត់​យក​ចំនួន ១៦៨​ដុល្លារ ជា​ការ​ដាក់​ពិភាក្សា​ជាមួយ​និយោជក​នៅ​ពេល​ខាង​មុខ​នោះ ដោយសារ​ខាង​សហជីព​អះអាង​ថា ជា​តួលេខ​ដែល​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​អតិផរណា​នៃ​ទំនិញ​លើ​ទីផ្សារ​កាន់តែ​ឡើង​ថ្លៃ និង​ការ​ចំណាយ​ចាំបាច់​ក្នុង​សង្គម។ ការ​លើក​ឡើង​របស់​ក្រុម​សហជីព​ទាំង​ពីរ​និន្នាការ​នៅ​ពេល​នេះ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ក្រុម​ការងារ​បច្ចេកទេស​ត្រី​ភាគី ដើម្បី​ពិភាក្សា​ប្រាក់​ឈ្នួល​អប្បបរមា​ផ្នែក​វាយនភណ្ឌ​កាត់ដេរ និង​ផលិត​ស្បែក​ជើង​សម្រាប់​ឆ្នាំ​២០១៦ នៅ​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ដែល​គេ​ធ្វើ​ឡើង​នៅ​ក្រសួង​ការងារ។

  • ពលរដ្ឋខ្មែរ​អាមេរិក​ជួប​មន្រ្តី​អង្គការ​សហប្រជាជាតិ​រាយការណ៍ពីការតវ៉ា​និង​បញ្ហាសិទ្ធិមនុស្សនៅកម្ពុជា​

    តំណាង​ប្រជា​ពលរដ្ឋខ្មែរ​រស់នៅ​សហរដ្ឋអាមេរិក​ដែល​បាន​ចូល​រួម​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​ជួប​ជាមួយ​មន្រ្តីអង្គការ​សហប្រជាជាតិនៅ​សប្តាហ៍នេះ ដើម្បី​រាយការណ៍​ពី​បាតុកម្ម​​និង​បញ្ហាសិទ្ធិមនុស្ស​នៅកម្ពុជា។​ លោក ហ៊ុន សែន ទើប​ត្រឡប់មក​ដល់​កម្ពុជា​វិញ​កាលពីថ្ងៃ​អង្គារ ក្រោយ​ពីបាន​​ចូលរួមកិច្ច​ប្រជុំ​អង្គការ​សហ​ប្រជា​ជា​តិ។ អំឡុង​ពេល​លោក​ ហ៊ុន សែន មានវត្តមាន​នៅ​ទីក្រុងញូយ៉កនៃ​សហរដ្ឋអាមេរិក​ ប្រជា​ពលរដ្ឋខ្មែរជាង​៥០០នាក់​បាន​ចូល​រួម​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់នាយករដ្ឋមន្រ្តី។​ លោក ទូច វិបុល ដែលជាអ្នករៀបចំគម្រោងធ្វើបាតុកម្ម ប្រាប់វីអូឌីនៅថ្ងៃ​ពុធ​នេះ​ថាលោក​នឹង​ជួប​ជាមួយ​មន្រ្តី​អង្គកា​រ​សហប្រ​ជាជាតិ​នៅ​ថ្ងៃ​សុក្រស​ប្តាហ៍នេះ ដើម្បីដាក់ញត្តិ​និង​ឯក​សារ​មួយ​ចំនួន​ទាក់ទង​នឹង​ការ​រំលោភសិទ្ធិ​មនុស្ស​នៅកម្ពុជា។ លោក​មិន​ទាន់​អាច​បញ្ជាក់​លម្អិត​ពីជំនួប​នោះ​នៅឡើយទេ។​ នៅពេល​លោក​ ហ៊ុន សែន មក​ដល់ប្រទេស​កម្ពុជាវិញ ​រដ្ឋមន្រ្តី​ប្រតិភូអមនាយករដ្ឋមន្រ្តី លោក កៅ គឹមហួន បាន​ថ្លែង​ទៅកាន់​អ្នក​សារព័ត៌មាន​ថា​មាន​បាតុករ​តែ​ពីរបីនាក់ប៉ុណ្ណោះ​ដែល​តវ៉ា​ប្រឆាំង​នឹង​ការ​ដឹកនាំ​របស់លោក ហ៊ុន សែន។ ប្រជា​ពលរដ្ឋខ្មែរ​ដែល​ចូល​រួម​តវ៉ា​បាន​ច្រាន​ចោល​ការ​អះអាង​របស់​មន្រ្តីរដ្ឋាភិបាល។ សេចក្តីថ្លែងការណ៍​របស់​​គណៈ​កម្មការ​រៀប​ចំ​បាតុកម្ម​ចុះថ្ងៃទី​២៩ខែកញ្ញា ឲ្យ​ដឹងថា​ការ​លើក​ឡើង​របស់​​លោក កៅ គឹមហួន ជា”​ការ​បំភ្លៃ​ការ​ពិត”។ សេចក្តីថ្លែងការណ៍​​បន្ត​ថា​អ្នក​ចូល​រួមតវ៉ា​​មកពីប្រមាណ​១៥រដ្ឋ​​ហើយ​មាន​ទៅ​ដល់ចន្លោះ​ពី​៥០០ទៅ​៧០០នាក់។

  • សង្គមស៊ីវិលស្នើរដ្ឋាភិបាលបញ្ជាក់ពីភាពស្របច្បាប់ចំពោះអាពាហ៍ពិពាហ៍អ្នកស្រឡាញ់ភេទដូចគ្នា​

    អង្គការសង្គមស៊ីវិលនិងក្រុមហ៊ុនឯកជនសរុបចំនួន១៣បានអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាចេញជាអនុក្រឹត្យមួយបញ្ជាក់ភាពស្របច្បាប់នៃអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នានិងកុំឲ្យរើសអើងទៅអ្នកស្រឡាញ់ភេទដូចគ្នា។​ ការអំពាវនាវរបស់សង្គមស៊ីវិលធ្វើឡើងដោយសារតែកាលពីថ្ងៃទី២៥ ខែកញ្ញា អ្នកនាំពាក្យទីស្តីកា​រគណៈ​រដ្ឋ​​មន្ត្រី ​លោក ផៃ ស៊ីផាន ត្រូវបានដកស្រង់សម្តីតាមរយៈសារព័ត៌មាន​ក្នុងស្រុកថារដ្ឋាភិបាលបា​ន​សម្តែង​នូវ​ការ​គាំ​ទ្រ​ចំពោះស្រ្តីស្រឡាញ់ស្រ្តី បុរសស្រឡាញ់បុរស អ្នកស្រឡាញ់ទាំងពីរភេទនិងអ្នកកែភេទ។ លោកត្រូវបានដកស្រង់សម្តីបន្ថែមថានៅប្រទេសកម្ពុជាអាពាហ៍ពិពាហ៍របស់អ្នកស្រឡាញ់ភេទដូចគ្នាមានការទទួលស្គាល់ក្នុងច្បាប់កម្ពុជារួចហើយ។ សង្គមស៊ីវិលទាំងនោះរួមមានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គណៈកម្មាធិការប្រព្រឹត្តិកម្មនៃអង្គការ​សមា​គមការពារសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក សេវាសង្គមសុខភាពបុរស បណ្តាញចតុមុខ ស្ពាន​យុត្តិធម៌ សុខភាពបុរសកម្ពុជា និងបណ្តាញយុវជនដើម្បីភាពជាអ្នកដឹកនាំជាដើម។

  • មេធាវី​លោក ហុង សុខហួរ រិះគន់​តុលាការ​ថា​រើសអើង​គ្រូពេទ្យ​ព្យាបាល​កូន​ក្ដី

    មេធាវី​របស់​ជនជាប់ចោទ​លោក ហុង សុខហួរ ជា​អតីត​សមាជិក​ព្រឹទ្ធសភា​នៃ​គណបក្ស សម រង្ស៊ី រិះគន់​តុលាការ​ថា មាន​ចេតនា​រើសអើង​មិន​ឲ្យ​គ្រូពេទ្យ​អង្គការ​លីកាដូ (LICADHO) ចូល​ពិនិត្យ និង​ព្យាបាល​ជំងឺ​កូន​ក្ដី​លោក​ដែល​កំពុង​មាន​បញ្ហា​សុខភាព​ក្នុង​ពន្ធនាគារ​ព្រៃស។ ទាក់ទង​ករណី​នេះ មន្ត្រី​សិទ្ធិមនុស្ស​យល់​ឃើញ​ថា ជា​ការ​រឹតត្បិត​លើ​សិទ្ធិ​របស់​ជន​ជាប់​ចោទ។ មេធាវី ជូង ជូងី និង​មន្ត្រី​សិទ្ធិមនុស្ស​រិះគន់​ថា មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ​មន្ត្រី​ពន្ធនាគារ និង​ខាង​តុលាការ​មានការ​រឹតត្បិត​មិន​ឲ្យ​ក្រុម​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ ចូល​ជួយ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជនជាប់ចោទ​ជា​លក្ខណៈ​មនុស្សធម៌​ដូច​ពេល​កន្លង​មក​នោះ​ទេ។ មេធាវី​របស់​ជនជាប់ចោទ លោក ហុង សុខហួរ គឺ​លោក ជូង ជូងី។ លោក​មាន​ប្រសាសន៍​ថា ក្នុង​អំឡុង​ពេល​ប្រមាណ​ជាង​មួយ​ខែ​ចុង​ក្រោយ​នេះ លោក​បាន​ដាក់​សំណើ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពីរ​ដង​ហើយ​ដើម្បី​សុំ​អនុញ្ញាត​ឲ្យ​គ្រូពេទ្យ​របស់​អង្គការ​លីកាដូ ជួយ​ពិនិត្យ និង​ព្យាបាល​ជំងឺ​កូន​ក្តី​លោក​នៅ​ក្នុង​ពន្ធនាគារ ប៉ុន្តែ​ត្រូវ​បាន​តុលាការ​បដិសេធ​រហូត។

  • សហជីពធំៗ​សម្រេច​ជា​រួម​យក​​ប្រាក់ឈ្នួល​​គោលកម្មកររោងចក្រ​​ចំនួន​១៦៨ដុល្លារ​​

    សហជីពធំៗ​មួយ​ចំនួនបាន​​សម្រេច​ជា​ឯកច្ឆន្ទ​កំណត់​យក​តួលេខ​​ប្រាក់ឈ្នួលគោល​​អប្បបរមាសម្រាប់​កម្មករ​វាយនភ័ណ្ឌ​សម្លៀក​បំពាក់និង​ផលិតផល​ស្បែក​ជើងឆ្នាំ​២០១៦ ​ចំនួន​១៦៨ដុល្លារ ដើម្បីចរចា​ជាមួយ​ភាគី​រដ្ឋា​ភិ​បាលនិង​តំណាង​និយោជក​។ សេចក្តីថ្លែងការណ៍​រួម​របស់​សហជីព​ចំនួន​១៤ ឲ្យ​ដឹងថា​ក្រោយ​ពីការពិភាក្សា​នៅព្រឹកថ្ងៃអង្គារនេះអស់រយៈ​ពេល​​ជាង​១ម៉ោង ភាគីសហជីព​បាន​ឯក​ភាព​ជា​ឯក​ច្ឆ័ន្ទ​(កុងសង់ស៊ីស)សម្រេចយកតួលេខរួមចំនួន​១៦៨ដុល្លា​រ ដើម្បីដាក់​ចរចាជា​ត្រីភាគី។ ក្នុង​កិច្ច​ពិភាក្សានោះ សហជីពបាន​លើក​យក​តួលេខ​ចំនួន​៣​មក​ពិភាក្សាគ្នា រួមមាន​១៥៨ដុល្លារ ១៦៨ដុល្លា​រនិង​១៧៨​ដុល្លារ។ ប្រធាន​សហភាព​សហជីព​កម្ពុជា​លោកស្រី យ៉ាង សុភ័ណ្ឌ មាន​ប្រសាសន៍ថាសហជីព​ចំនួន​១៤ដែលចូល​រួម​ប្រជុំ​នៅ​ព្រឹកនេះ ​បាន​ឯក​ភាព​គ្នាយក​តួលេខ​១៦៨ដុល្លារ​សម្រាប់​ការ​ចរចា។ លោក​ស្រី​បន្ត​ថា​សហជីព​​បាន​បញ្ជូន​តួលេខ​នេះ​ទៅ​ក្រសួងការងារ​និង​សមាគមរោងចក្រកាត់ដេរកម្ពុជា(GMAC) សម្រាប់​ការ​ចរចានៅពេលខាងមុខនេះ។​

  • សង្គម​ស៊ីវិល​ស្នើ​ជា​ថ្មី​ទៅ​រដ្ឋាភិបាល​បង្កើត​គោល​នយោបាយ​គាំពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​

    សង្គម​ស៊ីវិល​ធ្វើ​ការ​ពាក់ព័ន្ធ​និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​បាន​ស្នើ​ជាថ្មី​ទៅ​កាន់​រដ្ឋាភិបាល បង្កើត​គោល​នយោបាយ​ច្បាស់លាស់​មួយ​ ឬ​ច្បាប់​គាំពារ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា​ដើម្បី​ជា​ផ្នែក​មួយ​គេច​ផុត​ពី​ការ​រើងអើង​និង​ការ​មាក់ងាយ​ក្នុង​សង្គម។ ​ការ​ស្នើសុំ​ធ្វើ​ឡើង​បន្ទាប់ពី​ក្រុម​អង្គការសង្គម​ស៊ីវិល ​ចេញ​សេចក្ដី​ថ្លែងការណ៍​គាំទ្រ​ប្រសាសន៍​លោក ​ផៃ ស៊ីផាន​ អ្នកនាំ​ពាក្យ​រដ្ឋាភិបាលដែល​ថា​កម្ពុជា​គ្មាន​ច្បាប់​ប្រឆាំង​នឹង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​ទេ។ ទោះ​បីជា​មាន​ការ​គាំទ្រ​ពី​សំណាក់​រដ្ឋាភិបាល​និង​មិន​មាន​ការ​ជំទាស់​សម្រាប់​អាពាហ៍​ពិពាហ៍អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា​នៅ​កម្ពុជា​ក៏​ដោយ ​តែ​សង្គម​ស៊ីវិល ​និង​ក្រុម​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា ចង់​ឲ្យ​រដ្ឋាភិបាល​បង្កើត​គោល​នយោបាយ​ច្បាស់​លាស់​មួយ​ឬ​ច្បាប់​ដើម្បី​បញ្ជាក់​ពី​ការ​គាំពារដល់​ពួក​គេ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo