កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក ជា មុនី គ្មាន​ជំនឿ​លើ​គណៈកម្មការ​អន្តរក្រសួង​អង្កេត​ឃាតកម្ម​មេ​សហជីព

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​គណៈកម្មការ​មួយ​ដើម្បី​ស្រាវជ្រាវ​ករណី​ឃាតកម្ម​លើ​មេដឹកនាំ​សហជីព​សេរី​កម្មករ​ចំនួន ៣​នាក់ ដែល​ត្រូវ​ឃាតក​បាញ់​សម្លាប់។ ក្រុម​សាច់ញាតិ​សព និង​អង្គការ​សង្គម​ស៊ីវិល គ្មាន​ជំនឿ​លើ​ការ​ស៊ើប​អង្កេត​ឡើង​ទេ ដោយសារ​ភស្តុតាង និង​សាក្សី​សំខាន់ៗ​មួយ​ចំនួន​បាន​បាត់បង់​អស់​ហើយ។

  • សកម្មជននិង​បុគ្គលិក​សិទ្ធិមនុស្ស​ត្រូវ​បាន​ឃាត់​ខ្លួន​​អំឡុងការ​ប៉ុនប៉ង​ហែក្បួន​

    សកម្ម​​​ជន​​​បី​​​នាក់​​​មក​​​ពី អង្គ​​​ការ​​​មាតា​​​ធម្មជាតិ​​​ជា​​​អង្គកា​​រ​​មិន​​​មែន​​​រដ្ឋាភិបាល​​​ការពារ​​​បរិស្ថាន​​​ និង​​​អ្នក​​​ឃ្លាំ​​​មើល​​​សិទ្ធិមនុស្ស​​​ម្នាក់​​​ត្រូវ​​​បាន​​​ឃាត់​​​ខ្លួន​​​នៅ​​​​​​ក្នុង​​​ខណ្ឌ​​​ចំការ​​​មន​​​រាជធានី​​​ភ្នំពេញ​​​រយៈ​​​ពេល​​​ប្រហែល​​​៣ម៉ោង​​​ កាល​​​ពី​​​​​​ម្សិលមិញ បន្ទាប់​​​ពី​​​សាលា​​​រាជធានី​​ចាត​់ទុកថា ជា​​​ការ​​​ហែ​​​ក្បួន​​​តាម​​​ការ​​​គ្រោង​​​ទុក​​​ទៅកាន់​​​រដ្ឋសភា​​​ដោយ​​​ខុសច​​​្បាប់​​​។ សកម្ម​​​ជន​​​ទាំង​​​នេះ​​​បាន​​​និយាយ​​​ថា មនុស្ស​​​ប្រហែល​​​១០​​​ទៅ​​​១៥​​​នាក់​​​មាន​​​គម្រោង​​​ហែ​​​ក្បួន​​​ពី​​មជ្ឈមណ្ឌល​​​​ភ្នំពេញ​​​​​​​តាម​​​មហាវិថី​​​សុធារស​​​ ទៅ​​​កាន់​​​រដ្ឋ​​​សភា​​​ដើម្បី​​​ដាក់​​​ញត្តិ​​​ស្នើ​​​ឲ្យ​​​រដ្ឋាភិបាល​​​ធ្វើ​​​អន្តរាគមន៍​​​ក្នុង​​​វិវាទ​​​មួយ​​​រវាង​​​អ្នក​​​ភូមិ​​​ខេត្ត​​​កោះ​​​កុង​​​ និង​​​ក្រុម​​​ហ៊ុន​​​បូម​​​ខ្សាច់​​​។

  • តំណាង​អ្នក​ភូមិ​មាន​ទំនាស់​ដី​នៅ​ឃុំ​បឹងប្រាំ​​៤​នាក់​​ចូល​បំភ្លឺ​តាម​ដីកា​​របស់​​តុលាការ​ខេត្ត​បាត់ដំបង

    ប្រជាពលរដ្ឋ​ប្រមាណ ១៥០​​នាក់​ ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​ឃុំ​បឹងប្រាំ​ ស្រុក​បវេល ខេត្ត​បាត់ដំបង កាល​ពី​រសៀល​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ នាំ​គ្នា​ទៅ​ការពារ​តំណាង​អ្នក​ភូមិ​ចំនួន ៤​នាក់​ ដែល​បាន​ចូល​ទៅ​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ​ខេត្ត​បាត់ដំបង។ អ្នក​ភូមិ​អះអាង​ថា​ មូលហេតុ​ដែល​ពួកគេ​លើក​គ្នា​ទៅ​តុលាការ​នេះ ដើម្បី​ផ្ដល់​កម្លាំង​ចិត្ត​​ និង​ការពារ​សកម្មជន​ដីធ្លី​ ក្រែង​មាន​ការ​ចាប់​ខ្លួន​ណា​មួយ​ពី​សំណាក់​អាជ្ញាធរ។

  • រដ្ឋាភិបាល​បញ្ជា​ឲ្យ​ធ្វើការ​ស៊ើប​អង្កេត​ករណី​​សម្លាប់​មេដឹកនាំ​សហជីព​ឡើង​វិញ​

    យោង​តាម​អនុក្រឹត្យរបស់​​រដ្ឋាភិបាល​​ដែល​ទទួល​បាន​កាល​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹង​ថា គណៈកម្មការ​អន្តរក្រសួង​​ត្រូវ​បាន​បង្កើត​ឡើង​ជា​ថ្មី​ម្ដង​ទៀត​ ដើម្បី​ស៊ើបអង្កេត​ការ​ធ្វើ​ឃាត​​លោក ជា វិជ្ជា ​លោក ហ៊ី វុទ្ធី និង​លោក រស់ សុវណ្ណារ៉េត មេដឹកនាំ​សហជីព​សេរីកម្មករ​​ពី​ឆ្នាំ​២០០៤ដល់​ឆ្នាំ​២០០៧។

  • បេក្ខជន​​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​​ ប្រចាំ​កម្ពុជា​បញ្ជាក់​​ថា ការ​បោះ​ឆ្នោតជា​កិច្ច​ការ​​អាទិភាព​របស់​លោក​

    បេក្ខជន​​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា​ បាន​ថ្លែង​ទៅ​កាន់​គណៈ​កម្មាធិការ​ទំនាក់​ទំនង​កិច្ច​ការ​បរទេស​នៃ​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​​នៅ​សប្ដាហ៍​នេះ​ថា ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌​គឺ​ជា​កិច្ច​ការ​អាទិភាព​​របស់​លោក

  • អាជ្ញាធរ​ខណ្ឌចំការមន ដោះលែង​យុវជន ៤ នាក់ ដែល​ប្រមូលផ្តុំ តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់ នៅ​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង

    រហូតដល់​ម៉ោងជាង ១១ ព្រឹក ថ្ងៃទី​២៥​មិថុនា​នេះ អាជ្ញាធរ​ខណ្ឌចំការមន បាន​ដោះលែង​យុវជន ៤ នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន ពេល​ប្រមូលផ្តុំ នៅ​ជិត​រដ្ឋសភា ដើម្បី​តវ៉ា​ប្រឆាំង​ការ​បូម​ខ្សាច់ នៅ​តំបន់​អា​រ៉ែ​ង ខេត្តកោះកុង​។ យុវជន​ទាំង ៤ នាក់ ដែលមាន​សកម្មជន​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣ នាក់ និង​ម្នាក់​ជា​សកម្មជន​អង្គការ​អាដហុក ត្រូវបាន​ចាប់ខ្លួន កាលពី​ម៉ោង​ប្រមាណ ៨ និង ៤០ នាទី ព្រឹក​ថ្ងៃទី​២៥​មិថុនា​នេះ​។

  • ពលរដ្ឋ​មួយ​ក្រុម​តវ៉ា​ប្រឆាំង​នឹង​ការ​បណ្តេញ​ចេញ

    តំណាង​ប្រជាពលរដ្ឋ​ ១៨​ គ្រួសារ​នៅ​ឃុំ​កោះស្តេច ស្រុក​គិរីសាគរ ខេត្ត​កោះកុង ដែល​ប្រឈម​នឹង​ការ​បណ្តេញ​ចេញ​ពី​លំនៅឋាន​នា​ពេល​ខាង​​​មុខ​​​ឆាប់ៗ​នេះ​បាន​មក​ដាក់​ញត្តិ​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា និង​ក្រសួង​បរិស្ថាន​ស្នើសុំ​វៀល​ដី​ទំហំ ៥០ ហិកតា​របស់​ពួកគេ​ចេញ​ពី​ដី​អាងស្តុក​ទឹក​ និង​វារី​អគ្គិសនី​របស់​​ក្រុមហ៊ុន​ចិន​យូញៀន ដើម្បី​ឲ្យ​ពួកគេ​ប្រកបរបរ​កសិកម្ម​ចិញ្ចឹម​​ជីវិត​ដូច​ធម្មតា​។

  • លីកាដូអំពាវនាវឲ្យបើកទូលាយឡើងវិញលើព័ត៌មាននៃការចុះបញ្ជីក្រុមហ៊ុន​

    សេចក្តី​ថ្លែងការណ៍របស់អង្គការ​លីកាដូ នៅថ្ងៃទី២៥​ខែ​មិថុនានេះ បានលើកឡើងថាការធ្វើ​បច្ចុប្បន្នភាព​​គេហទំព័រ​នៃក្រសួង​ពាណិជ្ជកម្ម កាលពីខែ​មេសា​ឆ្នាំ​២០១៥នេះ បានកាត់​បន្ថយ​តម្លាភាព​នៃ​ព័ត៌មាន​របស់​​ក្រុម​ហ៊ុន​ដែល​បាន​ចុះ​បញ្ជី។ លីកាដូបន្តថាគេហទំព័រនេះបានកាត់​បន្ថយ​ទំហំព័ត៌មានដោយ​នៅ​សល់​ត្រឹម​តែ​ឈ្មោះ​ក្រុម​ហ៊ុន ឈ្មោះ​ប្រធាន និង​លេខ​ទូរស័ព្ទ ដែលបញ្ហានេះធ្វើឲ្យបាត់​តម្លាភាពព័ត៌មាន​ដែល​មាន​តិចស្រាប់។

  • កម្មករ​បារម្ភ​​ថា​ច្បាប់​គ្រប់គ្រង​សហជីព​ប៉ះពាល់​ដល់​ជីវភាព​កម្មករ

    កម្មករ​រោងចក្រ អ្នក​បម្រើ​ការ​ផ្នែក​សេវា​កម្សាន្ត និង​​អ្នក​ធ្វើការ​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ រិះគន់​ថា ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​សហជីព​ដែល​កំពុង​ឋិត​ក្នុង​សេចក្ដី​ព្រាង​នៅ​ឡើយ​នោះ នឹង​ប៉ះពាល់​ដល់​សេរីភាព​របស់​សហជីព។ ក្រុម​កម្មករ​បារម្ភ​ថា ច្បាប់​សហជីព​នឹង​ជះ​ឥទ្ធិពល​ដល់​ជីវភាព​រស់​នៅ​របស់​ពួកគេ ប្រសិន​បើ​រដ្ឋាភិបាល​កម្ពុជា សម្រេច​អនុម័ត សេចក្ដី​ព្រាង​ច្បាប់​នេះ។

  • GMACថា​​​ប្រាក់​ឈ្នួល​អប្បបរមា១៧៧ដុល្លារ រោងចក្រ​មិន​អាច​ដំឡើង​រួច​ទេ​​

    សមាគមរោង​ចក្រ​កាត់​ដេរនៅ​​កម្ពុជា(GMAC) ​បាន​ស្នើ​ឲ្យក្រុម​សហ​ជី​ពមួយ​ចំនួន​​ពិចារ​ណាឡើ​ង​វិញ​​ចំពោះ​ការ​សម្រេច​ស្នើ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ចំនួន​១៧៧ដុល្លា​រ​របស់​​កម្ម​ករ​សម្រាប់​​ឆ្នាំ​២០១៦ ដោយអះអា​ង​​ថាភាគី​រោងចក្រ​មិន​អាច​ផ្តល់​ប្រាក់ឈ្នួល​អប្បបរមា​១៧៧ដុល្លារ​បាន​នោះទេ។​

  • សមត្ថកិច្ចចាប់ខ្លួនក្រុមយុវជនដែលតវ៉ាប្រឆាំងក្រុមហ៊ុនបូមខ្សាច់​នៅខេត្តកោះកុង​

    យ៉ា​​ងហោចណាស់យុវជន៣នាក់ និងមន្ត្រីឃ្លាំមើល​សិទ្ធិមនុស្សម្នាក់ទៀត ត្រូវកម្លាំងចម្រុះចា​​ប់ខ្លួន ​នៅព្រឹក​​ថ្ងៃ​​​ហ​ស្បតិ៍នេះ ​ ខណៈពួកគេប្រមាណជា១០នាក់ ព្យាយាមដាក់ញត្តិ ជំរុញឲ្យរដ្ឋសភាបញ្ឈ​​ប់​ហ៊ុ​​​​​ន​​​​បូ​​​​​ម​ខ្សាច់មួយនៅខេត្តកោះកុង ដែលក្រុមអ្នកតវ៉ាអះអាងថាសកម្មភាពបូមខ្សាច់នោះបង្ក​ផល​​ប៉ះពា​ល់​ដ​​ល់ប​រិស្ថា​ន និងមុខរបនេសាទរបស់ពលរដ្ឋជិត៣០០គ្រួសារ។

  • ​បទ​យកការណ៍​៖ សហគម​ន៍​មួយ​ដែល​ក្រុមហ៊ុន​បណ្តេញចេញ​ពី​ភ្នំពេញ​ចាប់ផ្តើម​ចាកចេញ​ពី​ទីតាំង​ថ្មី​​

    «​ជិត​១​ឆ្នាំ​ហើយ ខ្ញុំ​ចាំ​មើល​គាត់​ដោះស្រាយ​របៀប​ម៉េច ។ ខ្ញុំ​អត់​ទៅ​សួរ​ទេ នៅ​ស្ងៀម​យូរ​ទៅ​បាត់​ឈឹង បាត់​ឈឹង​ចឹង​ទៅ ។ ឡើង​ទៅ​តវ៉ា​ទៅ​អី ដល់​ទៅ​តវ៉ា​ជាប់គុក វា​ធ្វើ​អី​មិន​ចេញ​រាល់ថ្ងៃ​ហ្នឹង​» ។​ ​នេះ​ជា​ការអះអាង​ពី​ការមិនទទួលបាន​ព័ត៌មាន របស់​អតីត​សហគមន៍​បុរី​កីឡា ដែល​ពេល​នេះ ពួកគេ​កំពុង​តាំង​លំនៅ​ថ្មី ចម្ងាយ​ជិត​៦០​គីឡូម៉ែត្រ​ពី​ទីតាំង​ចាស់ ក្រោយពី​មាន​ព្រឹត្តិការណ៍​បណ្តេញ​ចេញ​ទាំង​បង្ខំ​ពី​សំណាក់​ក្រុមហ៊ុន​ផាន​អ៊ី​ម៉ិច កាលពី​ជិត​៤​ឆ្នាំមុន ។​

  • អង្គការ​តម្លាភាព​កម្ពុជា​ដាក់​ឲ្យ​ប្រើប្រាស់​កាត​ប្រឆាំង​អំពើ​ពុករលួយ​ជា​ផ្លូវការ

    ភ្នំពេញៈ អង្គការ​តម្លាភាព​កម្ពុជា​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាត​ប្រឆាំង​អំពើ​ពុករលួយ​ជា​ផ្លូវការ​កាលពី​ម្សិលមិញ​បន្ទាប់ពី​កាត​ជាង​ ៧ ​ពាន់​ត្រូវ​បាន​ចែកចាយ​ក្នុង​រយៈពេល​ជាង​ ១ ​ឆ្នាំ​មក​នេះ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ទៅ​នឹង​អំពើ​ពុករលួយ​នៅ​កម្ពុជា​។

  • សមត្ថកិច្ចចាប់ខ្លួន​យុវជន​៣នាក់​របស់​ចលនាមាតា​ធម្មជាតិ​ដែល​ចេញមុខតវ៉ា​

    កម្លាំងសមត្ថកិច្ច​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍នេះ ​បានចាប់ខ្លួន​​យុវជន​៣នាក់​របស់​ចលនាមាតា​ធម្មជាតិ​ ខណៈ​ពួក​គេ​ចេញមុខ​តវ៉ា​ប្រឆាំង​នឹង​ក្រុមហ៊ុន​បូម​ខ្សាច់មួយ​។​ កម្លាំង​សមត្ថកិច្ច​បាន​ដាក់​របាំង​ការពារ បិទផ្លូវ​​ខាងមុខ​រដ្ឋសភា ដើម្បីរារាំង​ការ​តវ៉ា​របស់​សមាជិក​អង្គការ​មាតាធម្ម​ជាតិ​។​ តាម​គម្រោង នៅព្រឹកថ្ងៃនេះ ក្រុម​ចលនាមាតាធម្មជាតិមួយ​ចំនួន​គ្រោង​តវ៉ា​សុំ​រដ្ឋសភា ឲ្យ​ជួយ​អន្តរាគមន៍​បញ្ឈប់​ការ​​បូម​ខ្សាច់របស់​ក្រុមហ៊ុន​International Renbow Co.Ltd ​។​

  • ប្រធាន​អង្គការ​ផ្ទះ​ក្មេង​ច្រាន​ចោល​ការ​ចោទ​ពី​ម្ចាស់​ជំនួយ

    ប្រធាន​អង្គការ​ផ្ទះ​របស់​ក្មេងៗ​នៃ​កម្ពុជា​បាន​ច្រាន​ចោល​ការ​ចោទប្រកាន់​ថា​បាន​វាយដំ​លើ​កុមារ​បង្អត់​អាហារ​កុមារ ​និង​រួមភេទ​ជាមួយ​សង្សារ​នៅ​មុខ​កុមារ ​និង​បាន​ចោទ​បក​ទៅ​ម្ចាស់​ជំនួយ​ប​រទេស​វិញ​ថា​ជា​អ្នក​បង្ក​ហេតុ​ប្រើ​ហិង្សា​លើ​រូប​គាត់​។ ស្ត្រី​ឈ្មោះ សយ ស្រីអន អាយុ​ ២៣ ​ឆ្នាំ ប្រធាន​អង្គការ​ផ្ទះ​របស់​ក្មេងៗ​នៃ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​តាម​ទូរស័ព្ទ​​ម្សិលមិញ​ដោយ​បដិសេធ​នូវ​បណ្តឹង​ទាំងនោះ​ខណៈ​រូប​នាង​កំពុង​​ត្រូវ​បាន​​ឃុំ​ខ្លួន​នៅ​អធិការដ្ឋាន​​នគរបាល​ខណ្ឌ​ច្បារអំពៅ​ដើម្បី​សាកសួរ​ជុំវិញ​បណ្តឹង​របស់​ម្ចាស់​ជំនួយ​លោកស្រី Chloe Flanagan​។

  • អ្នក​ភូមិ​ខ្លះ​ដែល​រង​ផល​ប៉ះពាល់​ពី​ទំនប់​វារីអគ្គិសនី​សេសាន​មិន​ព្រម​ចាកចេញ​ពី​ភូមិ​កំណើត

    ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ពីរ នៅ​ខេត្ត​ស្ទឹងត្រែង កំពុង​សាងសង់​សម្រេច​បាន​ប្រមាណ ៤០% ហើយ ក៏ប៉ុន្តែ​មាន​ប្រជាពលរដ្ឋ​ប្រមាណ ៣០% នៃ​អ្នក​រង​ផល​ប៉ះពាល់​នៅ​តែ​បដិសេធ​មិន​ព្រម​ចាកចេញ​ពី​លំនៅឋាន​ភូមិ​កំណើត​ពួក​គាត់​ធ្លាប់​រស់នៅ។ អ្នក​ភូមិ​ខ្លះ​អះអាង​ថា ពួក​គាត់​ស៊ូ​ស្លាប់​មិន​ចាកចេញ​នោះ​ទេ។ តើ​មាន​មូលហេតុ​អ្វី​ខ្លះ​បាន​ជា​ប្រជាពលរដ្ឋ​ទាំង​នោះ​បដិសេធ​មិន​ទទួល​យក​សំណង​ផល​ប៉ះពាល់ ទាក់ទិន​គម្រោង​វិនិយោគ​មួយ​នេះ? តើ​ក្រុម​សមត្ថកិច្ច​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​សាងសង់ បន្ត​ដោះស្រាយ​បញ្ហា​ដោយ​របៀប​ណា​ទៀត?

  • គ្រួសារ​ពលករ​នៅ​ម៉ាឡេស៊ី​រក​អន្តរាគមន៍​ជួយ​កូនស្រី

    ក្រុម​គ្រួសារ​ពលការិនី​ ៥ ​នាក់​នៅ​ស្រុក​សៀមប៉ាង​ខេត្ត​ស្ទឹងត្រែង​កំពុង​ស្វែងរក​អន្តរាគមន៍​ពី​សមាគម​អាហុក​ប្រចាំ​ខេត្ត​ស្ទឹងត្រែង​ និង​អាជ្ញាធរ​ក្នុង​​ករណី​កូន​របស់​ពួកគេ​កំពុង​រងគ្រោះ​នៅ​ប្រទេស​ម៉ាឡេស៊ី​តាមរយៈ​ក្រុមហ៊ុន Master Cam Human Resources។

  • កម្មករ​​​នាំ​​​គ្នា​​​បិទ​​​ផ្លូវ​​​ជាតិ​​​ក្នុង​​​ខេត្ត​​​តាកែវ​​​ ជុំ​​​វិញ​​​​​​វិវាទ​​​ប្រាក់​​​ខែ​​​

    ក្រុម​​​មន្ត្រី​​​បាន​​​ឲ្យ​​​ដឹង​​​ថា កម្មករ​​​រាប់​​​រយ​​​នាក់​​​នៅ​​​រោង​​​ចក្រ​​​ផលិត​​​គ្រឿង​​​អេឡិច​​​ត្រូនិក​​​​​​ដែល​​​បាន​​​ធ្វើ​​​កូ​​​ដកម្ម​​​​​​អស់​​​រយៈ​​​ពេល​​​ជិត​​​ពីរ​​​សប្តាហ៍​​​មក​​​ហើយ​​​ដើម្បី​​​​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ដំឡើង​​​ប្រាក់​​​ខែ​​​​ស្មើ​​​​​​កម្មករ​​​ផ្សេង​​​ៗ​​​​​​ទៀត​​​ក្នុង​​​វិស័យ​​​កាត់​​​ដេរ​​​​​​នោះ​​​បាន​​​នាំគ្នា​​​បិទ​​​ផ្លូវ​​​ជាតិ​​​លេខ​​​៣​​​ក្នុង​​​ខេត្ត​​​តាកែវ​​​​​​កាល​​​ពីម្សិលមិញ បន្ទាប់​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​នេះ​​​បាន​​​បង្គាប់​​​ឲ្យ​​​ពួកគេ​​​ចូល​​​ធ្វើ​​​ការ​​​វិញ។

  • អង្គការ​អន្តរជាតិ​ចំនួន​៣២​ ផ្ញើ​លិខិត​ជូន​លោក​ហេង សំរិន រឿង​ច្បាប់​អង្គការ

    អង្គការ​អន្តរជាតិ​ចំនួន​៣២​នៅ​ក្នុង​សប្តាហ៍​នេះ បាន​ផ្ញើ​លិខិត​ចំហរ​មួយ​ទៅ​កាន់​លោក​ហេង សំរិន​ប្រធាន​រដ្ឋសភា​កម្ពុជា។ ជា​លិខិត​ដែល​បាន​រិះគន់​សេចក្តី​ព្រាង​ច្បាប់​ដែល​រដ្ឋសភា​កំពុង​ពិនិត្យ​ និង​ពិភាក្សា។ អង្គការ​អន្តរជាតិ​បាន​បញ្ជាក់​ថា ច្បាប់​នេះ​គឺ​រំលោភ​សន្ធិ​សញ្ញា​អន្តរជាតិ។

  • អង្គការ​លីកាដូ​៖ ដី​សម្បទាន​សង្គម​កិច្ច​ដែល​ចែក​ដោយ​អាជ្ញាធរ​កម្ពុជា មិន​អាច​បង្ក​បង្កើន​ផល​បាន

    ដី​សម្បទាន​សង្គម​កិច្ច​ដែល​បាន​បែង​ចែក​ដោយ​អាជ្ញាធរ​កម្ពុជា មាន​មួយ​ផ្នែក គឺ​មិន​សម​រម្យ​សម្រាប់​ការ​ធ្វើ​ស្រែ​ចម្ការ​នោះ​​ឡើយ​។ ពោល​គឺ​មិន​អាច​បង្ក​បង្កើន​ផល​បាន​តែ​ម្ដង។ នេះ​បើ​ផ្អែក​តាម​របាយការណ៍ ស្ដី​ពី​ការ​ពិនិត្យ​ទៅ​លើ​សម្បទាន​ដី​សង្គម​កិច្ច ដែល​អង្គការ​លីកាដូ ទើប​តែ​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​នេះ។ តាម​រយៈ​របាយការណ៍​កម្រាស់​២០​ទំព័រ​នេះ លីកាដូ​បាន​អំពាវនាវ​ឲ្យម្ចាស់​ជំនួយ ទទួល​ស្គាល់​នូវ​ការ​ពិត​អស់​ទាំង​នេះ​។ និង​ជា​ពិសេស ​ត្រូវ​តាម​ដាន​ការ​អនុវត្ត​គម្រោង​របស់​អាជ្ញាធរ ប្រកប​ដោយ​ការ​ទទួល​ខុស​ត្រូវ​ព្រម​ទាំង​ការ​ខិត​ខំ​ប្រឹង​ប្រែង​ពិត​ប្រាកដ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo