កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សមាជិក​ព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី បានស្នើ​ឲ្យ​បង្កើត​ច្បាប់ សមាគម និង​អង្គការក្រៅរដ្ឋាភិបាល​

    សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ចំនួន ៧ រូប បានតាក់តែង​​សេចក្តីស្នើច្បាប់ សមាគម និង​អង្គការក្រៅរដ្ឋាភិបាល នៅ​កម្ពុជា​។ សេចក្តីស្នើច្បាប់ សមាគម និង​អង្គការក្រៅរដ្ឋាភិបាល ដែល​គេ​ផ្សព្វផ្សាយនៅពេលនេះ ត្រូវបាន​សមាជិក​ព្រឹទ្ធសភា​គណបក្ស​សមរង្ស៊ី ធ្វើឡើង កាលពី​ខែធ្នូ ឆ្នាំ​១៩៩៩​។​

  • សង្គម​ស៊ីវិល​ថា ជំនួយ​បរទេស​សម្រាប់ គ​.​ជ​.​ប មិនទាន់​អាច​ធានា​ការបោះ​ឆ្នោត​ឲ្យ​ត្រឹមត្រូវ​១០០ភាគរយ​

    ​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ការបោះឆ្នោត​នៅ​កម្ពុជា លើកឡើងថា ជំនួយ​បរទេស​លើ​កំណែទម្រង់​ការបោះឆ្នោត​នៅ​កម្ពុជា គ្រាន់តែ​ជា​ចំណុច​ចាប់ផ្តើម​ថ្មី​មួយទៀត តែ​មិន​ទាន់​អាច​ធានា​ការបោះឆ្នោត​នៅ​ថ្ងៃ​ខាង​មុខ​ប្រព្រឹត្តទៅ​ដោយ​រលូន និង​ភាពត្រឹមត្រូវ​នោះទេ ។​ ​កាល​ពី​ម្សិលមិញ​មន្ត្រី​សហភាព​អឺរ៉ុប​សន្យា​ផ្តល់​ជំនួយ​ហិរញ្ញវត្ថុ​ប្រមាណ​១០​លាន​អ៊ឺ​រូ (​ប្រមាណ​១១,៣​លាន​ដុល្លារ​) ចំណែក​ជប៉ុន​សន្យា​ផ្តល់​ជំនួយ​ខាង​បច្ចេកវិទ្យា និង​ឧបករណ៍​ផ្សេងៗ តែ​មិន​ទាន់​បញ្ចេញ​តួលេខ​ទឹកប្រាក់​ដែល​នឹង​ផ្តល់​ជំនួយ​នោះ​ទេ​សម្រាប់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ករ​បោះឆ្នោត (​គ​.​ជ​.​ប​) ។​

  • សហគមន៍​ជម្លោះ​ដីធ្លី​នៅ​ភ្នំពេញ​រិះគន់​តុលាការ​ក្រុង​ថា​កាត់​ទោស​ពួក​គាត់​ដោយ​អយុត្តិធម៌

    ក្រុម​សហគមន៍​មាន​ជម្លោះ​ដីធ្លី​នៅ​ទីក្រុង​ភ្នំពេញ ចេញ​មុខ​បរិហារ​រិះគន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​២២ មិថុនា។ ការ​ជួបជុំ​រិះគន់​នេះ ធ្វើ​ឡើង​នៅ​បន្ទាប់​ពី​ស្ត្រី​សកម្មជន​ដីធ្លី ១០​រូប ត្រូវ​បាន​តុលាការ​មួយ​នេះ​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​មួយ​ឆ្នាំ កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ ដែល​ពួក​គាត់​មិន​សុខ​ចិត្ត​នោះ​ទេ​ចំពោះ​ការ​ចាប់​ខ្លួន​ពួក​គាត់​ដាក់​ ពន្ធនាគារ​នេះ នៅ​ពេល​តវ៉ា​សុំ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ដោះស្រាយ​បញ្ហា​ទឹក​ភ្លៀង​ជន់​លិច​ផ្ទះ​របស់​ពួក​គាត់។

  • កម្មករ​រោងចក្រ​មួយ​នៅ​តាកែវ​ថា​ថៅកែ​បើក​ប្រាក់ខែ​ឲ្យ​ពួកគេ​តិច​ជាង​ច្បាប់​កំណត់​​

    កម្មករ​រោងចក្រ​ផលិត​កា​សទូរ​សព្ទ នៅ​ភូមិ​ចម​ពល ស្រុក​ត្រាំកក់ ខេត្តតាកែវ ប្រមាណ​៤០០​នាក់ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​ឡើងមករក​អន្តរាគមន៍​ពី​ក្រសួង​ការងារ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងទៀត ដោយ​អះអាង​ថា ថៅកែ​រោងចក្រ​បាន​ផ្តល់​ប្រាក់ខែ​គោល​ឲ្យ​ពួកគេ​តិចជាង​ច្បាប់​កំណត់​ដែល​ថា​ចំនួន​១២៨​ដុល្លារ​នោះ ។

  • គណបក្ស​ប្រឆាំង​ប្រាប់​សង្គម​ស៊ីវិល​​​ថា មិន​ចង់​ឲ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​អង្គការ​ទេ

    ភ្នំពេញ—ប្រធាន​គណបក្ស​ជំទាស់​ដែល​មាន​សំឡេង​ភាគ​តិច​នៅ​រដ្ឋសភា​គឺ​លោក​ សម រង្ស៊ី​ បាន​ថ្លែង​ថា ​ក្រុម​ការងារ ​និង​តំណាងគណបក្ស​សង្គ្រោះ​ជាតិ​នឹង​រិះរក​យុទ្ធវិធី ​ដើម្បី​ទប់ស្កាត់​សេចក្តី​ព្រាងច្បាប់​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​ឲ្យមាន​ការ​អនុម័ត​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​សភា​នា​ពេល​ខាង​មុខ​នេះ។​

  • អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​ធនាគារ​ពិភព​លោក​ជួយ​អ្នក​តវ៉ា​ដែល​​រង​ការ​រំលោភ​បំពាន​

    អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​ (Human Right Watch) ​និយាយ​ថា ធនាគារ​ពិភព​លោក​​មិន​​​កំពុង​​ចាត់​វិធានការ​ឲ្យ​បាន​គ្រប់គ្រាន់​ដើម្បី​ជួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​នៅ​ក្នុង​ប្រទេស​ផ្សេងទៀត​

  • អង្គការ​អន្តរជាតិ​រិះគន់​ធនាគារ​ពិភពលោក​ថា​មិន​ទប់ស្កាត់​រដ្ឋាភិបាល​គំរាម​អ្នក​រិះគន់

    អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា ធនាគារ​ពិភពលោក (World Bank) បាន​ធ្វើ​ការងារ​តិចតួច​បំផុត​ដើម្បី​ទប់ស្កាត់​រដ្ឋាភិបាល​មួយ​ចំនួន រួម​មាន​កម្ពុជា ផង​ដែរ​នោះ កុំ​ឲ្យ​គំរាម​កំហែង​ដល់​អ្នក​រិះគន់​ចំពោះ​គម្រោង​មួយ​ចំនួន​ដែល​ធនាគារ​នេះ​បាន​ជួយ​ឧបត្ថម្ភ។ ក្នុង​របាយការណ៍​របស់​អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ មាន​កម្រាស់ ១៤១​ទំព័រ ដែល​មាន​ចំណង​ជើង​ថា ផ្សង​គ្រោះថ្នាក់​ដោយ​ខ្លួន​ឯង៖ ការ​ផ្ចាល​តប​ចំពោះ​អ្នក​រិះគន់​គម្រោង​ធនាគារ​ពិភពលោក បាន​បង្ហាញ​ពី​ព័ត៌មាន​ពិស្ដារ​អំពី​របៀប​នៃ​រដ្ឋាភិបាល និង​ក្រុមហ៊ុន​មាន​អំណាច​មួយ​ចំនួន បាន​គំរាម​កំហែង និង​ប្រើប្រាស់​ច្បាប់​ព្រហ្មទណ្ឌ​ប្រឆាំង​នឹង​សហគមន៍​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា។

  • ក្រុម​អង្គការ​សង្គម​ស៊ីវិលចេញ​មុខ​​ហែ​ក្បួន​ប្រឆាំង​​សេចក្ដី​ព្រាង​ច្បាប់​អង្គការ​​

    ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ជួបជុំ​គ្នា​លើក​បដា​តវ៉ា​នៅ​មុខ​រដ្ឋសភា រួច​នាំ​គ្នា​ហែ​ក្បួន​ដើម្បី​បង្ហាញ​ការមិន​ពេញចិត្ត និង​ស្នើ​ឲ្យ​សភា​ ពន្យារ​ពេល​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ។​ ​មន្ត្រី និង​សកម្មជន​មក​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ​មាន​គ្នា​ប្រមាណ​៥០០​នាក់​បាន​នាំគ្នា​លើក​បដា​ស្នើឲ្យ​រដ្ឋ សភា​ពន្យារ​ពេល​ពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​ពួកគេ​ទាមទារ​ឲ្យមាន​ការបើក​ទូលាយ​ក្នុង​ការពិភាក្សា​លើ​សេចក្ដីព្រាងច្បាប់​នេះ ។​

  • សកម្មជន​អង្គការ​សង្គម​ស៊ីវិល ដើរ​ហែ​ក្បួន បន្ទាប់ពី​ជួបជុំ លើក​បដា នៅមុខ​រដ្ឋសភា

    បន្ទាប់ពី​ជួបជុំ​លើក​បដា​តវ៉ា ជំទាស់​នឹង​សេចក្តីព្រាងច្បាប់ ស្តីពី សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ឬ​ហៅថា ច្បាប់​អង្គការ NGO នៅមុខ​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​២៣​មិថុនា​នេះ​រួចមក ក្រុម​សកម្មជន​អង្គការ​សង្គម​ស៊ីវិល​ជាច្រើន​នាក់ បាន​ដើរ​ហែ​ក្បួន ស្រែក​តវ៉ា​តាមផ្លូវ ចេញ​ពីមុខ​រដ្ឋសភា​។ សកម្មភាព ដើរ​ហែ​ក្បួន​តវ៉ា នៅ​ម៉ោងជាង ៩ ព្រឹក​នេះ មិនទាន់មាន​ការរារាំង និង​មិនមាន​គោលដៅ​ថា​ត្រូវ​ហែ​ក្បួន​ទៅណា​នៅឡើយ​ទេ​។​

  • មានការ​ជំទាស់​កើន​ឡើង​ជុំវិញ​សេចក្តីព្រាង​ច្បាប់​អង្គការ​មិនមែនរដ្ឋាភិបាល​

    ការ​ជំទាស់​ទៅ​នឹង​សំណៅ​ថ្មីបំផុត​​នៃ​សេចក្ដី​ព្រាង​ច្បាប់​ ដែល​សំដៅ​ដាក់​​​​កម្រិត​លើ​អង្គការ​មិន​មែន​រដ្ឋាភិបាល​រាប់​រយ​នៅ​ក្នុង​​ប្រទេស​​បន្ត​រង់ចាំ​ការ​បោះ​ឆ្នោត ​ដោយ​ក្រុម​អង្គ​ការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ចំនួន​១០ ​​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​នូវ​អ្វី​ដែល​គេ​ហៅ​ថា “​សេចក្តី​ព្រាង​ច្បាប់​​មាន​​គុណវិបត្តិ​ធ្ងន់ធ្ងរ”។

  • គ.ជ.ប​នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​និង​ជប៉ុន​នៅ​រសៀល​នេះ

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប) នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា ស្ដី​ពី​ការ​កំណែ​ទម្រង់​ការ​បោះឆ្នោត នៅ​រសៀល​​ម៉ោង​២ថ្ងៃ​ទី​២២ មិថុនា។ លោក ហង្ស ពុទ្ធា មន្ត្រី​នាំ​ពាក្យ​របស់ គ.ជ.ប ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២២ មិថុនា ថា កិច្ច​ពិភាក្សា​នេះ នឹង​ជជែក​អំពី​ស្ថានភាព​ថវិកា​របស់​សហភាព​អឺរ៉ុប និង​ភាគី​ជប៉ុន ដើម្បី​ជួយ​ដល់​គ.ជ.ប ធ្វើ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ថ្មី។

  • អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​រង​ការ​ចោទ​ថា​តាម​ដាន​តំណាង​ពលរដ្ឋ​ដែល​តវ៉ា​បញ្ហា​ដីធ្លី

    តំណាង​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចោទ​អាជ្ញាធរ​ភូមិ​ថា ចេះ​តែ​បន្ត​តាម​ដាន​សកម្មភាព​របស់​ពួក​គាត់ ពិសេស​តំណាង​អ្នក​ភូមិ​តែ​ម្តង។ ការ​តាម​ដាន​នេះ កើត​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន មួយ​កាល​ពី​ពេល​កន្លង​មក។ ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​បាន​បដិសេធ​ថា​ជា​រឿង​មិន​ពិត។ តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​តំណាង​ពលរដ្ឋ​ជាង ១០​នាក់ សម្ដែង​ក្តី​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន ក្រោយ​ពេល​គាត់​ដឹង​ថា អាជ្ញាធរ​ភូមិ​ចេះ​តែ​បន្ត​តាម​ដាន​សកម្មភាព​របស់​ពួក​គេ ពិសេស​នៅ​ពេល​មាន​កិច្ច​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ម្តងៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន មួយ​នៅ​ទីនោះ គឺ​ព័ត៌មាន​តែងតែ​បែក​ធ្លាយ​លេច​ឮ​ទៅ​ដល់​អាជ្ញាធរ​ជានិច្ច។

  • កម្មករ​រោងចក្រ​W&D​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​ការ​តវ៉ា​បន្ត​ទៀត បើ​ការ​ដោះស្រាយ​គ្មាន​លទ្ធផល

    នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ​ កម្មករ​រោងចក្រ​ប្រមាណ​១៧០០​នាក់ ដែល​បម្រើការ​នៅ​រោងចក្រ​W&D ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​៣​ ឃុំ​ឫស្សី​១ ​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ​មិន​ទាន់​មាន​ការ​តវ៉ា​អ្វី​ទេ​រង់ចាំ​ដំណោះស្រាយ​នៅ​ម៉ោង​៩​ព្រឹក​រវាង​តំណាង​កម្មករ ​តំណាង​ក្រុមហ៊ុន រួម​នឹង​ក្រសួង​ការងារ​ចំពោះ​លក្ខខណ្ឌ​ចំនួន​៧​ចំណុច​​ ​​​ដែល​នៅ​សេ​សល់​នោះ។

  • ពលរដ្ឋ​ដែល​ប៉ះពាល់​ដោយ​គម្រោង​ផ្លូវ​រថភ្លើង​ទារ​សំណង​៨០០០​ដុល្លារ​បន្ថែម​ពី​ADB​

    ​ពលរដ្ឋ​ប៉ះពាល់​ដោយ​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​រថភ្លើង​ចេញ​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ចន្ទ​នេះ សុំឲ្យ​ធនាគារ​អភិវឌ្ឍន៍អាស៊ី​(ADB) ផ្តល់​សំណង ៨០០០​ដុល្លារ​បន្ថែមទៀត​ក្នុង​មួយ​គ្រួសារ ។ ​ក្រុមអ្នកតវ៉ា​ប្រមាណ​២៥​នាក់ រស់នៅ​ភូមិ​ត្រពាំង​អញ្ចាញ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​ជំរុញ​ឲ្យ​ធានា​គារ​ខ្នាត​អន្តរជាតិ​នេះ គោរព​កិច្ចសន្យា ដែល​ថា​នឹង​ធ្វើឲ្យ​ជីវភាព​ពួកគេ ល្អប្រសើរ ពេល​ពួកគេ​ព្រម​ទៅ​រស់នៅ​ទីតាំង​ថ្មី ដើម្បី​ទុក​ដី​នោះ ឲ្យ​ធនាគារ​ពង្រីក​ផ្លូវដែក​កាលពី​ឆ្នាំ​២០១១ ។

  • ពលរដ្ឋ​មកពី​ភូមិ​ប្រម៉ា​ខេត្តក្រចេះ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ជា​ថ្មី​ឲ្យ​អន្តរាគមន៍​រឿង​ជម្លោះ​ដីធ្លី​​

    ពលរដ្ឋ​ជាង​៤០​នាក់ តំណាងឲ្យ​ប្រជាពលរដ្ឋ​៦៥​គ្រួសារ​នៅ​ភូមិ​ប្រម៉ា ឃុំ​កំពង់​ដំរី ក្នុង​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ នាំគ្នា​មក​តវ៉ា និង​ដាក់​ញត្តិ​នៅ​រដ្ឋសភា​ជា​ថ្មី​នៅ​ព្រឹក​នេះ ដើម្បីឲ្យ​ជួយ​រក​ដំណោះស្រាយ​បញ្ហា​ជម្លោះ​ដីធ្លី​របស់​ពួកគេ​ជាមួយនឹង​អាជ្ញាធរ​ខេត្ត​នេះ ។​ ​តំណាង​ពលរដ្ឋ​ម្នាក់​មក​ពី​ភូមិ​ប្រម៉ា លោក អ៊ុក ផល្លី មានប្រសាសន៍ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ និង​អាជ្ញាធរ​ខេត្ត​ក្រចេះ​នេះ កើតឡើង​កាលពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០១៥ នៅពេល​ដែល​អាជ្ញាធរ​បាន​ប្រើ​គ្រឿងចក្រ​មក​ឈូសឆាយ​ផលដំណាំ​របស់​ពួកគេ ។ លោក​ថា អាជ្ញាធរ​មិន​បាន​ផ្តល់​ដំណឹង​ដល់​ប្រជាពលរដ្ឋ​ជា​មុន​នោះទេ មុននឹង​ធ្វើ​ការឈូសឆាយដី ដែល​លោក​អះអាងថា ពលរដ្ឋ​បានរស់នៅ​តាំងពី​ឆ្នាំ​២០០៦​មក​ម្លេះ ។​

  • Internal rule of the NA (Last updated 2015)

    Internal rule of the NA (Last updated 2015)

  • កម្មករ​រោងចក្រ​W&D​ផ្ទុះ​កូដកម្ម​បិទ​ផ្លូវ ​ព្រោះ​ខឹង​ថៅកែ​ក្រុមហ៊ុន

    នៅ​វេលា​ម៉ោង​២​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ ​កម្មករ​រោងចក្រ​W&D ដែល​មាន​ទីតាំង​ក្រុម​ទី​៣ ភូមិ​ឫស្សី​១ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌ​មានជ័យ បាន​ធ្វើ​កូដកម្ម​បិទ​ផ្លូវ​ព្រោះ​ខឹង​នឹង​ក្រុមហ៊ុន​មិន​ព្រម​ដក​ពាក្យបណ្ដឹង​ពី​តុលាការ៕

  • សហភាព​អឺរ៉ុប និង​ជប៉ុន​ជួប​ជាមួយ គ​.​ជ​.​ប នៅ​រសៀល​នេះ​ពិភាក្សា​ពី​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ​​

    ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប និង​ឯកអគ្គរដ្ឋទូត​ជប៉ុន​នឹង​ជួបពិភាក្សា​ជាមួយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ដើម្បី​ពិភាក្សា​ពី​ការផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ ក៏ដូចជា​ការវិវត្ត​នៃ​ដំណើរ​កំណែទម្រង់​បោះឆ្នោត​នៅ​កម្ពុជា ។​ ​កិច្ចប្រជុំ​នេះ​ធ្វើឡើង​នៅ​ម៉ោង​២​រសៀល នៅ​ទីស្ដីការ គ​.​ជ​.​ប តាម​ការស្នើសុំ​របស់​ឯក​អគ្គរដ្ឋទូត​សហភាព​អឺរ៉ុប លោក ហ្សង់​ហ្វ្រង់​ស័រ កូតាំ​ង ដែល​បាន​ផ្ញើ​លិខិត​ទៅ​កាន់​ប្រធាន គ​.​ជ​.​ប លោក ស៊ិក ប៊ុន​ហុក កាលពី​ថ្ងៃ​ទី​១៥ ខែមិថុនា ។​

  • គណបក្សសង្គ្រោះជាតិ​​ដឹក​នាំ​ដំណើរ​ចុះ​ទៅ​​ពិនិត្យ​​តំបន់​ព្រំដែន​​វៀត​ណាម​មួយ​​ទៀត​​ដែល​មាន​​វិវាទ

    លោក អ៊ុំ សំអាន សមាជិក​សភា​គណបក្ស​ប្រឆាំង​កាលពី​ថ្ងៃ​សៅរ៍ បាន​ដឹក​នាំ​សកម្មជន​អ្នក​ជាតិ​និយម​ប្រហែល​២០០​នាក់​ចុះ​ទៅ​ពិនិត្យ​មើល​ដី​ដែល​មិន​ទាន់​បោះបង្គោល​ព្រំដែន​ស្ថិត​នៅ​តាម​បណ្ដោយ​ព្រំដែន​ខេត្ត​កណ្ដាល​​ដែល​មាន​វិវាទ​ជាមួយ​ប្រទេស​​វៀតណាម ដែល​រដ្ឋាភិបាល​វៀតណាម​កំពុង​សាង​សង់​ប៉ុស្តិ៍​​យោធា។

  • ប្រជាពលរដ្ឋ​បឹង​កក់ និង​បុរី​កីឡា​ប្រមាណ​២០០​កំពុង​ស្រែក​ទាមទារ​រក​យុត្តិធម៌​នៅមុខ​តុលាការ

    ភ្នំពេញ​ ៖​ នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៥​នេះ មាន​ប្រជាពលរដ្ឋ​ពី​សហគមន៍​បឹង​កក់ និង​បុរី​កីឡា​ប្រមាណ​២០០​នាក់​បាន​លើកគ្នា​ដង្ហែ​ជា​ក្បួន​ ដោយមាន​ទង់​សាសនា ទង់ជាតិ​កម្ពុជា និង​បដា​ផ្សេងៗ​ធ្វើដំណើរ​មកកាន់​តុលាការ​ស្រែក​ទាមទារ​ឲ្យ​តុលាការ​ផ្ដល់​យុត្តិធម៌​ឲ្យ​ពួកគាត់។ ពួកគាត់​លើក​ឡើង​ថា ​​កន្លងមក​អាជ្ញាធរ​ក្រុងភ្នំពេញ​បាន​ធ្វើការ​បំផ្លិចបំផ្លាញ​ផ្ទះ​របស់​ពួកគាត់​ក្នុង​តំបន់​កក់ តំបន់​បុរី​កីឡា​ យក​ដី​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន ហើយ​ថែមទាំង​ចាប់​ពួកគាត់​ដាក់គុក​ទៀត​ផង។ ពួកគាត់​ថែម​ទាំង​ចាត់ទុកថា ​តុលាការ​គឺ​ឈ្នាន់​បម្រើ​ឲ្យ​ឈ្មួញ​ខិលខូច និង​អ្នកកាន់អំណាច ដោយ​ពុំបាន​យកចិត្តទុកដាក់​ជាមួយ​នឹង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo