កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​បឹង​តាអឿ​ឡើង​តវ៉ា​នៅ​មុខ​សាលាខេត្ត

    បាត់ដំបង​ ៖ ​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​​​ថ្ងៃ​ទី​១១ ​ខែ​ឧសភា ​ឆ្នាំ​២០១៥​នេះ ​មាន​ប្រជាពលរដ្ឋ​ប្រមាណ​ជាង​៦០​នាក់ ​ដែល​ធ្វើដំណើរ​មកពី​ភូមិ​ក្បាលថ្នល់ ឃុំ​កំពង់ព្រៀង​ ស្រុក​សង្កែ​ បាន​ឡើង​មក​ជួប​ជុំ​គ្នា​នៅ​ខាង​មុខ​សាលា​ខេត្ត​បាត់ដំបង​ក្នុង​គោលបំណង​ទាមទារ​ដី​បឹង​តា​អឿ​ ដែល​ជា​ដី​រដ្ឋ ​​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ដើម្បី​បាន​ទឹក​ប្រើប្រាស់​នៅ​ក្នុង​សហគមន៍​ទាំង​មូល បន្ទាប់ពី​ដី​បឹង​នេះ​មាន​បុគ្គល​មួយ​ចំនួន​បាន​ឃុបឃិត​គ្នា​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​ពុះ​ក្បាលដី​បឹង​បុរាណ​នេះ​យក​ធ្វើជា​ដី​លំនៅដ្ឋាន​ និង​ជា​របស់​កម្មសិទ្ធិ​ឯកជន​រួច​មក។

  • កាសែត​នគរបាល​ជាតិ​នឹង​ចាប់​ផ្តើម​ចេញ​ផ្សាយ​នៅ​ថ្ងៃ​សៅរ៍​សប្តាហ៍​នេះ​

    នគរបាល​ជាតិ​នឹង​ចាប់​ផ្តើម​ចេញផ្សាយ​កាសែត​ប្រចាំថ្ងៃ​​ពណ៌ធម្មជាតិ​របស់​ខ្លួន​ដែល​មាន​​១២​ទំព័រ​ នៅថ្ងៃសៅរ៍ ដោយ​ច្បាប​់ដំបូង​រំឭកដល់​ខួប​៧០ឆ្នាំ​​ ចាប់តាំងពីកង​កម្លាំង​​នគរបាល​​ជាតិ​​ត្រូវ​​បាន​​បង្កើត​​ឡើង​ក្រោម​​ការ​កាន់កាប់​​របស់​ជប៉ុន ​នេះ​បើ​​តាម​​​និពន្ធ​នាយក​​​កាសែត​​នេះ​​បាន​លើក​​ឡើង​​កាល​ពី​​ម្សិលមិញ។ លោក អាត ប៊ុន្នី អតីត​អ្នក​យក​ព័ត៌មាន​​​ទូរទស្សន៍​បាយ័ន​ ដែលនឹង​ធ្វើ​ជា​និពន្ធនាយក​កាសែត​នេះ​​បាន​មាន​ប្រសាសន៍​ថា “កាសែត​នគរបាល​ជាតិ” នឹង​ចាប់ផ្តើម​ចេញ​ផ្សាយ​លេខ​ពិសេស​រំឭក​ខួប​​មុនពេល​​ចេញ​ផ្សាយ​ព័ត៌មានជា​ទៀង​ទាត់អំ​ពី​បទ​ល្មើស សន្តិសុខ និង​សណ្តាប់​ធ្នាប់សាធារណៈ។

  • "បញ្ហា​ទំនាស់​ដីធ្លី​ភាគ​ច្រើន​បង្ក​ឡើង​ដោយ​ឈ្មួញ​មាន​ប្រាក់​និង​មន្ត្រី​មាន​អំណាច"

    នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែ​ឧសភា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន និង​តំណាង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ជាង ១០​សហគមន៍ នៅ​ខេត្ត​ព្រះសីហនុ លើក​ពី​បញ្ហា​រំលោភ​ដីធ្លី​នានា ដែល​បាន​កើត​មាន​រ៉ាំរ៉ៃ ហើយ​អាជ្ញាធរ​មិនទាន់​បាន​ដោះស្រាយ។ ថ្លែង​ក្នុង​កម្មវិធី​ដែល​រៀបចំ​នៅ​ឆ្នេរ​អូរឈើទាល (អតីត​ដី​ក្រុមហ៊ុន​អារីស្តុន) ខេត្ត​ព្រះសីហនុ នៅ​ព្រឹក​នេះ លោក ប៊ួន ណារិទ្ធ មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​ព្រះសីហនុ មាន​ប្រសាសន៍​ថា ពលរដ្ឋ​នៅ​ប្រឈម​នឹង​បញ្ហា​ទំនាស់​ដីធ្លី ហើយ​ពលរដ្ឋ​ក្រីក្រ​បាន​បន្ត​ប្រឈម​ការ​រំលោភ​បំពាន​ដីធ្លី​ពី​សំណាក់​មន្ត្រី​មាន​អំណាច និង​អ្នក​មាន​ទ្រព្យធន ដោយ​ប្រើ​ប្រព័ន្ធ​តុលាការ​ដើម្បី​គំរាមកំហែង​ពលរដ្ឋ។

  • ​ឣា​ជ្ញាធរ​គំរាមចុះ​រុះរើ​ផ្ទះ​ដើម្បី​ដំណើរការ​គម្រោង​សាងសង់​ស្តារ​កំណាត់​ផ្លូវជាតិ​លេខ​១​ឡើងវិញ​​

    ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ គំរាម​ចុះ​រុះរើ​ផ្ទះ​ពលរដ្ឋ​នៅ​អម​ផ្លូវជាតិ​លេខ​១ ចាប់ពី​ក្បាលស្ពាន​មុនី​វង្ស រហូត​ដល់​ភូមិ​ក្តី​តាកុយ សង្កាត់​វាល​ស្បូវ ដើម្បី​បើកផ្លូវ​ឲ្យ​ដំណើរការ​គម្រោង​សាងសង់​កំណាត់​ផ្លូវ​ជាតិ​នេះ​ឡើងវិញដោយ​អះអាង​ថា ពលរដ្ឋ​ទាំង​នោះបាន​ឯកភាព​ទទួល​សំណងតែ​មិន​ព្រម​ចាកចេញ ។​

  • CCHR​អំពាវនាវ​ជា​ថ្មី​ទៀត​ឲ្យមាន​កិច្ចពិភាក្សា​ពិគ្រោះ​យោបល់​លើ​សេចក្ដី​ច្បាប់​អង្គការ​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ហៅ​កាត់​ថា CCHR អំពាវនាវ​ជា​ថ្មី​ម្ដងទៀត ឲ្យមាន​កិច្ចពិភាក្សា ពិគ្រោះ​យោបល់ លើ​សេចក្ដីព្រាងច្បាប់​ស្ដី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​។ ការ អំពាវនាវ​ជា​ថ្មី​របស់​CCHR​នេះ​បន្ទាប់ពី​ទទួល​ព័ត៌មាន ថា ច្បាប់​នេះ​បាន​ផ្ញើរ​មក​ដល់​ទីស្ដីការ គណៈរដ្ឋមន្ដ្រី ដែល​ជា​សញ្ញា​បញ្ជាក់ ថា នឹង​មិន​មាន​ការ​រៀប​ចំ​កិច្ច​ពិគ្រោះ​យោបល់​ណាមួយ រវាង​សង្គម​ស៊ីវិល និង​អង្គការ​នីតិ​ប្រតិ​ប​ត្ដិ​នោះឡើយ​។

  • សង្គម​ស៊ីវិល​មួយក្រុម​ចាត់ទុក​ការបង្កើត​ច្បាប់​គ្រប់គ្រង​អង្គការ​សមាគម​ជា​ការទប់ស្កាត់​ភេរវកម្ម​​

    សមាគម និង​និស្សិត​មួយក្រុម ជំរុញ​ឲ្យ​រដ្ឋសភា អនុម័ត​ច្បាប់ គ្រប់គ្រង​អង្គការ​មិនមែន​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ភេរវកម្ម​នៅ​កម្ពុជា ខណៈ​សង្គម​ស៊ិវិល​មួយ​មួយ​ក្រុម​ទៀត រិះគន់​រដ្ឋាភិបាល​ដែល​កំពុង​ពន្លឿន​ច្បាប់​នោះ ថា​នឹង​ធ្វើឲ្យ​វិសាលភាព​នៃ​ការ​ពង្រីក​លទ្ធិប្រជាធិបតេយ្យ​ថយចុះ​ ។ ​សេចក្តីថ្លែងការណ៍​រួម​របស់​សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​កម្ពុជា និង​សមាគមនិស្សិត​ខ្មែរ ដែល​អះអាង​ថា តំណាង​ឲ្យ​អង្គការសង្គ​ស៊ីវិលចំ​នួន​៣០ ចុះ​ថ្ងៃ​ទី​៧​ ខែ​ឧសភា​ ឆ្នាំ​២០១៥ បានប្រកាស​ស្វា​គម​ទៅនឹង​វិធានការ របស់​រដ្ឋាភិបាល ដែល​កំពុង​ពន្លឿង​សេចក្តីព្រាងច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ទៅ​ស្ថាប័ន​ពាក់ព័ន្ធ មុននឹង​បញ្ជូន​ទៅឲ្យ​រដ្ឋសភា ដើម្បី​អនុម័ត​ ។​

  • សមាគម​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ខ្វែង​គំនិត​គ្នា លើ​ច្បាប់​ស្តីពី​សមាគម​អង្គការ

    អង្គការ​សង្គម​ស៊ីវិល​ភាគតិច​បាន​សម្តែង​ការ​ពេញចិត្ត​ចំពោះ​ច្បាប់​ស្តីពី​សមាគម​អង្គការ​មិនមែន​រដ្ឋាភិបាល។ ចំណែក​ឯ​អង្គកា​សង្គម​ស៊ីវិល​មួយ​ភាគ​ច្រើន បាន​សម្តែង​ការ​មិន​ពេញចិត្ត​ចំពោះ​ការ​បញ្ជូន​ច្បាប់​នេះ ទៅ​កាន់​គណៈ​រដ្ឋ​មន្ត្រី ដោយ​ពួកគេ​លើក​ឡើង​ថា​ច្បាប់​នេះ ខ្វះ​តម្លាភាព​ក្នុង​ដំណើរ​ការ​អនុមតិ និង​អំពាវនាវ​ឲ្យ​មានការ​ពិគ្រោះ​យោបល់​ជា​សាធារណៈ​។

  • CCHR ខកចិត្ត​នឹង​រដ្ឋាភិបាល​ពន្លឿន​ធ្វើ​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​បង្ហាញ​ការខកចិត្ត នឹង​រដ្ឋាភិបាល​ក្នុង​ការ​ពន្លឿន​ធ្វើ​ច្បាប់ គ្រប់គ្រង​សង្គម​ស៊ីវិល មិន​ទទួលយក​ការព្រួយបារម្ភរបស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួនខណៈ​កម្ពុជា​ប្រកាស​គោរព​លទ្ធិប្រជាធិបតេយ្យ ​។​ ​វិចារណ​កថា របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ចុះ​ថ្ងៃ​ទី​៨​ខែ​ឧសភា​ឆ្នាំ​២០១៥​បង្ហាញថា មជ្ឈមណ្ឌល​នេះ សោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ការសម្រេច​របស់​រដ្ឋាភិបាលដែល​បញ្ជូន​សេចក្តីព្រាងច្បាប់ ស្តី​ពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ទៅ​គណៈរដ្ឋមន្ត្រី បើទោះបីជា​មាន​អង្គការ​សង្គម​ស៊ីវិល​ជាង​៣០០​ស្ថាប័ន បាន​បង្ហាញ​ពី​ការព្រួយបារម្ភពី​ការ​ខ្វះ​តម្លាភាព​ក្នុង​ដំណើរការ​អនុមតិ​ច្បាប់ និង​អំពាវនាវ​ជាថ្មី​ម្តងទៀត​ឲ្យមាន​កិច្ច​ពិគ្រោះ​យោបល់​ជា​សាធារណ​ក៏ដោយ​ ។​

  • សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ម្នាក់ ក្រោយធ្វើ សកម្មភាព រំលោភ ក្មេងប្រុស មិនទាន់ គ្រប់អាយុ

    ភ្នំពេញៈ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ខ្លួន បន្ទាប់ពីបានធ្វើសកម្មភាព ចាប់រំលោភ សេពសន្ធវៈ ទៅលើក្មេងប្រុសវ័យ អនីតិជនម្នាក់ កាលពីវេលាម៉ោង ១៧ និង ១០នាទី ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៥ នៅចំណុចលើភ្នំធនមន់ ស្ថិតនៅក្នុងភូមិទួលសុភី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួនខាងលើនេះមានឈ្មោះ ស៊ុន រីរ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ មានទីលំនៅ ភូមិព្រែកស្នាយ ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ ចំណែកជន រងគ្រោះមានឈ្មោះ ន-ឆ-ង ភេទប្រុស អាយុ១០ឆ្នាំ រស់នៅ ក្នុងបន្ទុកគ្រួសារ ជាសិស្ស ថ្នាក់ទី៤។

  • CCHR ខកចិត្ត​នឹង​រដ្ឋាភិបាល​ពន្លឿន​ធ្វើ​ច្បាប់​គ្រប់គ្រង​សង្គម​ស៊ីវិល​​

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(CCHR)​បង្ហាញ​ការខកចិត្ត នឹង​រដ្ឋាភិបាល​ក្នុង​ការ​ពន្លឿន​ធ្វើ​ច្បាប់ គ្រប់គ្រង​សង្គម​ស៊ីវិល មិន​ទទួលយក​ការព្រួយបារម្ភរបស់​អង្គការ​មិនមែន​រដ្ឋាភិបាល​មួយចំនួនខណៈ​កម្ពុជា​ប្រកាស​គោរព​លទ្ធិប្រជាធិបតេយ្យ ​។​

  • សហជីព​សេរី​កម្មករ​រក​អន្តរាគមន៍​ពី​ GMAC ​ករណី​រោងចក្រ​បញ្ឈប់​បុគ្គលិក​ដោយ​គ្មាន​សំណង​តាមច្បាប់​​

    សហជីព​សេរី​កម្មករ​ស្នើ​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ជួយ​អន្តរាគមន៍​ទៅកាន់​រោងចក្រ​មេន​ហាត​ធេន ក្នុង​ខេត្ត​កំពង់ចាម ដោយ​អះអាង​ថា រោងចក្រ​បាន​បញ្ឈប់​ប្រធាន​សហជីព​ប្រចាំ​រោងចក្រ​ ដោយ​ពុំ​បាន​ផ្ដល់​សំណង​ទៅតាម​ផ្លូវច្បាប់ ។​ ​លិខិត​របស់​សហជីព​សេរី​កម្មករ​ចុះ​ថ្ងៃទី​៧ ខែ​ឧសភា ផ្ញើ​ជូន​ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាឲ្យដឹងថា កាលពី​៤​ខែ​មុន ប្រធាន​សហជីព​សេរី​កម្មករ​ប្រចាំ​រោងចក្រ​មេន​ហាត​ធេន គឺ​លោក យ៉េត សុឃាង ត្រូវបាន​រោងចក្រ​បញ្ឈប់ ហើយ​រហូត​មកដល់ពេលនេះ​មិនទាន់​ទទួលបាន​ការទូទាត់​ប្រាក់​សំណង និង​ប្រាក់ខែ​ទៅតាម​ច្បាប់​ស្តីពី​ការងារ​នោះ​ទេ ។

  • អង្គការ​សង្គម​ស៊ីវិល​ចំនួន ៣០ គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល​

    សហព័ន្ធ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ និង​សមាគមនិស្សិត​ខ្មែរ តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០ បាន​គាំទ្រ​ចំពោះ​សេចក្តីព្រាងច្បាប់ ស្តីពី​សមាគម អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ក្រសួងមហាផ្ទៃ ត្រៀម​បញ្ជូន​ដាក់​ទៅ ទីស្តីការគណៈរដ្ឋមន្ត្រី ដើម្បី​ប្រជុំ ពិភាក្សា មុននឹង​បញ្ជូនទៅ​រដ្ឋសភា សុំ​ការអនុម័ត​។​

  • សេចក្តី​​​ព្រាង​​​យ៉ាង​​​អាថ៌កំបាំង​​​​​​នៃ​​​ច្បាប់​​​ស្តីពី​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ ធ្លាក់​​​ដល់​​​ដៃ​​​ទី​​​ស្តី​​​ការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ហើយ​​​

    សេចក្តី​​​ព្រាង​​​ចុង​​​ក្រោយ​​​​​​នៃ​​​ច្បាប់​​​ដ៏​​​ចម្រូង​​​ចម្រាស​​​មួយ​​​ដើម្បី​​​គ្រប់​​​គ្រង​​​ការ​​​ងារ​​​​​​ក្នុង​​​វិស័យ​​​អង្គការ​​​មិន​​​មែន​​​រដ្ឋាភិបាល​​​ដ៏​​​រឹង​​​មាំ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ បាន​​​ធ្លាក់​​​ដល់​​​ដៃ​​​ទីស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ហើយ​​​ ដោយ​​​រារាំង​​​​មិន​ឲ្យ​មាន​កិច្ច​​​ប្រជុំ​​​ជា​​​សាធារណៈ​​​ណា​​​មួយ​​​បន្ថែម​​​ទៀត​​​លើ​​​សេចក្តី​​​ព្រាង​​​ច្បាប់​​​នេះ​​​ឡើយ យ៉ាង​​​ហោច​​​ណាស់​​​រហូត​​​ដល់​​​វា​​​ធ្លាក់​​​ដល់​​​ដៃ​​​រដ្ឋ​​​សភា​​​។

    អានបន្ត
  • ជនជាតិ​ដើម​ភាគ​តិច​សួយ​នៅ​កំពង់ស្ពឺ​បារម្ភ​អត់​ដី​ធ្វើ​ស្រែ​ដោយសារ​ជម្លោះ​ដី​នឹង​ក្រុមហ៊ុន​HLH

    ជនជាតិ​ភាគ​តិច​សួយ នៅ​ក្នុង​ខេត្ត​កំពង់ស្ពឺ បាន​ដាក់​ញត្តិ​សុំ​ឲ្យ​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ក្រសួង​មហាផ្ទៃ និង​សាលា​ខេត្ត​កំពង់ស្ពឺ ជួយ​ដោះស្រាយ​ផ្តល់​ដី​ដាំ​ដុះ​មក​ឲ្យ​ពួក​គាត់​វិញ ឲ្យ​ទាន់​ដើម​រដូវ​វស្សា​ឆ្នាំ​នេះ។ ផ្ទៃ​ដី​ដាំ​ដុះ​ដែល​អ្នក​ភូមិ​ទាមទារ​នោះ បច្ចុប្បន្ន​កំពុង​មាន​ជម្លោះ​នឹង​ក្រុមហ៊ុន​ចិន អេច្ឆ.អិល.អេច្ឆ (HLH) ដែល​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រដ្ឋាភិបាល​កាល​ពី​ឆ្នាំ​២០០៨។ ពលរដ្ឋ​អះអាង​ថា ក្រុមហ៊ុន​នេះ​បាន​រារាំង​មិន​ឲ្យ​ពួក​គាត់​ជា​ម្ចាស់​ដី​ធ្លាប់​ដាំ​ដំណាំ និង​អាស្រ័យ​ផល​ផ្សេងៗ​យូរ​ឆ្នាំ​មក​ហើយ​នោះ បាន​ដាំ​ដុះ​ដូច​សព្វដង​នោះ​ទេ។

  • ពលរដ្ឋ​ទប់​ក្រុមហ៊ុន​វៀតណាម​មិន​ឲ្យ​រំលោភ​ដី​និស្សិត​វាស់​ឲ្យ

    ជនជាតិ​​ភាគតិច​ឡាវ​ និង​សន្តិសុខ​ភូមិ​ ក្នុង​ឃុំ​ជ័យឧត្តម​ បាន​ទប់ស្កាត់​កម្មករ​ក្រុមហ៊ុន​វៀតណាម ៣០ នាក់​មិន​ឲ្យ​ដាំ​ដូងប្រេង​ លើ​ដី​របស់​ពួកគាត់​ដែល​​ក្រុម​និស្សិត​​របស់​​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន បាន​វាស់វែង​ឲ្យ​ពួកគាត់​​​កាលពី​ឆ្នាំ​ ២០១៣ និង​បាន​​ចេញ​ប្លង់​ស្របច្បាប់​ក្នុង​ឆ្នាំ​ ២០១៤ ​។

  • ​ពលរដ្ឋ​ជាង​២០០​នាក់ ចោទ​ក្រុមហ៊ុន​ពីរ​ថា​ឆបោក​ពួក​គេ​នាំ​ទៅ​ធ្វើការ​ក្រៅប្រទេស​​

    ពលរដ្ឋ​ជាង​២០០​នាក់ អះអាងថា​ជា​ជនរងគ្រោះ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ចោទ​ក្រុមហ៊ុន​ឯកជន​ចំនួន​ពីរ ថា​ឆបោក​ប្រាក់​ពួកគេ ជា​ថ្នូរ​នាំ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន ខណៈ​បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​បិទទ្វារ និង​ម្ចាស់​រត់គេចខ្លួន​។​

  • របាយការណ៍​បង្ហាញ​ថា ដំណោះស្រាយ​​រវាង​ក្រុមហ៊ុន​ចិន​ និង​ពលរដ្ឋ​កោះកុង​ពុករលួយ

    ដំណើរការ​ដោះស្រាយ​ផលប៉ះពាល់​រវាង​ពលរដ្ឋ​ ជាមួយ​​ក្រុមហ៊ុន​ចិន​យូញៀន ស្ថិត​នៅ​ខេត្ត​​​កោះកុង បាន​បង្ហាញ​ថា មិន​មាន​ភាពយុត្តិធម៌​ និង​ពុករលួយ ដោយ​មន្ត្រី​ឆ្លៀត​ឱកាស​ប្រមូល​យក​ចំណេញ​ពី​ការដោះស្រាយ​ បណ្តាលឲ្យ​ពលរដ្ឋ​បាត់បង់​មុខរបរ​ប្រចាំ​ថ្ងៃ​អស់​រយៈពេល​ ៧ ​ឆ្នាំ​​។ នេះ​បើ​យោង​ទៅ​តាម​របាយការណ៍​របស់​ក្រុម​កិច្ចការ​ពិសេស​សិទ្ធិមនុស្ស​កម្ពុជា។

  • មន្ត្រី​គ.ជ.ប​​ទាំងអស់​នឹង​ត្រូវ​បញ្ចូល​ជា​មន្ត្រី​រាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ

    មន្ត្រី​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) ទូទាំង​រាជធានី​ខេត្ត​ទាំងអស់ នឹង​ត្រូវ​បញ្ចូល​ជា​មន្ត្រី​រាជការ​ស៊ីវិល​ក្របខ័ណ្ឌ​ពេញ​សិទ្ធិ បើ​យោង​តាម​ប្រសាសន៍​អនុប្រធាន​គ.ជ.ប លោក គុយ ប៊ុនរឿន បាន​ថ្លែង​នៅ​ថ្ងៃ​ទី៧ ឧសភា ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល​មន្ត្រី​គ.ជ.ប។

  • ប្រជាពលរដ្ឋ​ចោទឧកញ៉ាឃុន សៀ ថាចាក់ដី​រំលោភ​យក​ដី​ប្រឡាយ នៅតាម​បណ្តោយ​ផ្លូវ៣៧១

    លោក​ឧកញ៉ា ឃុន សៀ ត្រូវបានប្រជាពលរដ្ឋរិះគន់ ក្នុងការ​ចាក់ដី លុប​ប្រឡាយទឹក មួយកន្លែង ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៣៧១ ក្នុងភូមិ​អូរ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ យក​ធ្វើជា​កម្មសិទ្ធិ​របស់ខ្លួន​។ ប្រជាពលរដ្ឋបន្តថា​ការចាក់ដី​រំលោភ លើ​ប្រឡាយទឹក​នេះ គឺ​មិន​មានតែ​លោក​ឧកញ៉ា ឃុន សៀ អាង​ឥទ្ធិពល និង​យកឈ្មោះ អ្នកមានអំណាច ធ្វើជា​ខែលនោះទេ គឺមាន​មនុស្ស​មួយចំនួន​ទៀតផង​ង​ដែរ​។

  • អាជ្ញាធរ​ខេត្ត​ស្វាយរៀងរារាំងរថយន្ត​​សហជីព​ដែល​គ្រោង​មក​តវ៉ានៅភ្នំពេញ​​

    រថយន្ត​ដែល​ដឹកមន្រ្តី​សហជីព​សម្ព័ន្ធ​សហជីព​ចលនា​កម្មករខេត្ត​ស្វាយ​រៀងចំនួន​៩នាក់​​ ត្រូវ​បានកម្លាំង​នគរ​បាល​​ខេត្ត​​ស្វាយរៀងឃាត់ទុក ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍នេះ ដោយ​មន្រ្តីសហជីព​អះអាង​ថា​ជា​ការ​រារាំងពួកគាត់​​មិន​ឲ្យ​​មក​រាជធានីភ្នំពេញដើម្បី​តវ៉ា។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo