កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ពលករ​ជាង២​០០នាក់សុំ​ឲ្យ​ក្រសួងការងារ​ជួយ​ ក្រោយ​ពី​ក្រុមហ៊ុន​​ពីរបាន​បោកប្រាស់

    ពលរដ្ឋ១៣​នាក់តំណាង​ឲ្យ​ពលរដ្ឋ​ ២០១​នាក់ មកពីបណ្តា​ខេត្តក្រុង​នានា​ ដែល​រងគ្រោះ​ពីការ​ឆបោក​​ប្រាក់ពីក្រុម​ហ៊ុន​ជ្រើរើស​ពលករពីរ​ នៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ​ បានស្នើឲ្យក្រសួង​ការ​ងារ​​ជួយ​​ពន្លឿ​ន​​ការ​ដោះ​ស្រាយ​​ដល់​​ពួក​គេ​។ តាមរយៈសន្និសីទកាសែត ​នៅទី​ស្នាក់​ការ​កណ្តាល​​របស់​​សមាគម​អាដហុក​ ពលរដ្ឋទាំងនោះ បានទាមទារ​ក្រសួង​ការ​ងារ​ជួយ​ដោះ​ស្រាយ​សង​ប្រាក់​ដល់​ពួកគេ​ដែលក្រុមហ៊ុន​ទាំងពីរ​នេះ បាន​យក​ដោយ​សន្យា​ថា​ នឹង​បញ្ជូន​ពួក​គេ​ទៅ​ធ្វើការ​ នៅប្រទេស​ជប៉ុន ក្រសួង​ការងារ​បាន​ស្នើ​ឲ្យ​ពលរដ្ឋ​ទាំងនេះ រង់ចាំ​បន្តិច​​សិន ព្រោះ​​ក្រសួង​​កំពុង​ធ្វើការ​​លើ​​សំណុំ​​រឿង​នេះ។

  • អតីត​ស្ត្រី​បឹងកក់​ប្រមាណ​១០០​នាក់​ប៉ះ​ទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​សាលា​ក្រុង​ភ្នំពេញ

    អតីត​ស្ត្រី​បណ្ដាញ​សហគមន៍​បឹងកក់​ប្រមាណ​១០០​នាក់ បាន​ប៉ះទង្គិច​ជាមួយ​សមត្ថកិច្ច​នៅ​មុខ​សាលាក្រុង​ភ្នំពេញ នៅ​ថ្ងៃ​ទី​៧ ឧសភា បន្ទាប់​ពី​ស្ត្រី​បឹងកក់​ព្យាយាម​អង្គុយ​មុខ​សាលាក្រុង​និង​ស្រែក​ដាក់​មេក្រូ​ទាមទារ​សំណង​ដីធ្លី។ ជម្លោះ​ដី​របស់​អតីត​ស្ត្រី​បណ្ដាញ​សហគមន៍​បឹងកក់ បាន​អូស​បន្លាយ​ពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ។ ជារឿយៗ​ពួកគាត់​តែង​ទៅ​ស្នើ​ដល់​ស្ថាប័ន​របស់​រដ្ឋាភិបាល​មាន​សាលាក្រុង ឬ​រដ្ឋសភា​ជាដើម ដើម្បី​ដោះស្រាយ​តាម​សំណើ​របស់​ពួកគាត់ មាន​ដូចជា​ទាមទារ​សំណង​ជា​ផ្ទះ​សម្បែង និង​ថវិកា​សមរម្យ ជា​ថ្នូរ​នឹង​ការ​បណ្ដេញ​ចេញ​ជាដើម។

  • អាជ្ញាធរ​ខេត្ត​ក្រចេះ​នឹង​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​ជាង​៤០០​គ្រួសារ​នៅ​លើ​ដី​ដែល​មាន​ជម្លោះ

    អាជ្ញាធរ​ខេត្ត​ក្រចេះ នឹង​ផ្តល់​ដី​ឲ្យ​ក្រុម​ពលរដ្ឋ ៤០០​គ្រួសារ​ដែល​កំពុង​មាន​ជម្លោះ​ដីធ្លី​នៅ​ស្រុក​ព្រែកប្រសប់។ សព្វថ្ងៃ​នេះ ដី​មាន​ជម្លោះ​នោះ​មាន​ប្រជាពលរដ្ឋ​មួយ​ក្រុម​ទៀត​កំពុង​រស់នៅ។ ទាក់ទង​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល និង​តំណាង​រាស្ត្រ​អះអាង​ថា នឹង​ឃ្លាំ​មើល​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត​ជុំវិញ​រឿង​នេះ។ ប្រសិន​បើ​គ្មាន​ការ​ប្រែប្រួល​ទេ នៅ​ថ្ងៃ​ទី​៨ ខែ​ឧសភា ក្រុម​ការងារ​ចម្រុះ​ខេត្ត​ក្រចេះ ដឹក​នាំ​ដោយ លោក ខ័ណ្ឌ ចំណាន អភិបាល​រង​ខេត្ត​ក្រចេះ នឹង​ផ្តល់​ដី​ឲ្យ​ក្រុម​ពលរដ្ឋ ៤០០​គ្រួសារ ឋិត​ក្នុង​ឃុំ​ចំបក់ ស្រុក​ព្រែកប្រសប់។

  • សង្គម​ស៊ីវិល​សាទរ​ចំពោះ​នគរបាល​ជាតិ​ប្ដេជ្ញា​លុប​បំបាត់​និទ្ទណ្ឌភាព​បង្ក​ដោយ​កូន​អ្នក​មាន​អំណាច

    ក្រុម​អង្គការ​សង្គម​ស៊ីវិល សម្ដែង​ការ​សាទរ​ចំពោះ​អគ្គស្នងការ​នគរបាល​ជាតិ ដែល​ប្រកាស​ថា​នឹង​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព ចំពោះ​កូន​ចៅ​របស់​អ្នក​មាន​ស្តុកស្ដម្ភ និង​អ្នក​មាន​អំណាច។ យ៉ាង​ណា​ក៏ដោយ ក្រុម​អង្គការ​សង្គម​ស៊ីវិល​យល់​ថា ដើម្បី​ឲ្យ​ការ​ប្ដេជ្ញា​នេះ​មាន​ប្រសិទ្ធភាព​ទៅ​បាន គឺ​ត្រូវ​តែ​ស៊ើប​អង្កេត​ឡើង​វិញ​នូវ​អំពើ​និទ្ទណ្ឌភាព​ជាច្រើន​ផ្សេង​ទៀត រួម​មាន​ករណី លោក ឈូក បណ្ឌិត អតីត​អភិបាល​ក្រុង​បាវិត ជាដើម។

  • ចៅសង្កាត់​​​ជាប់​​​សង្ស័យ​​​ក្នុង​​​ការ​​​គប់​​​គ្រាប់​​​បែក​​​ត្រូវ​​​បាន​​​ផ្តន្ទា​​​ទោស​​​ឲ្យ​​​ជាប់ពន្ធនាគារ​​​ជុំវិញ​​​វិវាទ​​​ដី​​​ធ្លី​​​

    យោង​​​តាម​​​មន្ត្រី​​​តុលាការ​​​បាន​​​ឲ្យ​​​ដ​​​ឹង​​​ថា កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទា​​​ទោស​​​អតីត​​​ចៅ​​​សង្កាត់​​​​​​ម្នាក់​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​​​​រយៈពេល​​​បី​​​ឆ្នាំ​​​​​​ពីបទ​​​បដិសេធ​​​មិន​​​ព្រម​​​អនុវត្ត​​​តាម​​​សេចក្តី​​​សម្រេច​​​របស់​​​តុលាការ​​​កំពូល​​​កាល​​​ពី​​​ឆ្នាំ​​​២០០៨​​​ ជុំ​​​វិញ​​​វិវាទ​​​ដី​​​ធ្លី​​​មួយ​​​។

  • សង្គមស៊ីវិល ​ទាមទារ​រដ្ឋាភិបាល​បង្ហាញ​ និង​ ពិគ្រោះ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម ​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ មុន​ធ្វើ​ការ​អនុម័ត

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ដែល​តំណាង​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ជាង​ ២៧០ កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ បង្ហាញ​ជា​សាធារណៈ​ និង​ បើក​ឲ្យ​មាន​ការ​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​ចុងក្រោយ​ស្តី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​មុន​ធ្វើ​ការ​អនុម័ត។ ​ក៏​ប៉ុន្តែ ​ការ​ទាមទារ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​នេះ ​ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ចាត់​ទុក​ថា ​ជា​ការ​រំខាន​ដល់​ការងារ​របស់​រដ្ឋាភិបាល។

  • កម្មករ​រោងចក្រ​ហ្វូគួយ​តវ៉ា​ឲ្យ​ស្ថានទូត​ចិន​ជួយ​អន្តរាគមន៍

    កម្មករ​ប្រមាណ​ ១០០ ​នាក់​របស់​រោងចក្រ​បោះពុម្ព​រូប​លើ​សម្លៀកបំពាក់​ យីហោ ហ្វូគួយ ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​សង្កាត់​បឹងទំពុន ខណ្ឌ​មានជ័យ បាន​ធ្វើការ​តវ៉ា​នៅ​មុខ​ស្ថានទូត​ចិន​ ក្នុង​រាជធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ ដើម្បី​ស្នើសុំ​អន្តរាគមន៍​លើ​ការបិទ​ទ្វារ​របស់​រោងចក្រ​នេះ ក្រោយ​បុណ្យ​ចូល​ឆ្នាំ​រួច ដោយ​មិន​ជូន​ដំណឹង​ដល់​កម្មករ។

  • សំណុំរឿង​បាតុកម្ម ថ្ងៃ​១៥​កក្កដា នឹង​បើកសវនាការ​ជាថ្មី នៅ​ថ្ងៃទី​១៩​ឧសភា

    តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ បានកំណត់​ជាថ្មី​ទៀតថា សំណុំរឿង​បាតុកម្ម ថ្ងៃ​១៥​កក្កដា ឆ្នាំ​២០១៤ នៅ​ទីលាន​ប្រជាធិបតេយ្យ នឹងត្រូវ​បើកសវនាការ​ម្តងទៀត នៅ​ព្រឹក​ថ្ងៃទី​១៩ ខែឧសភា ឆ្នាំ​២០១៥​។ នេះ​បើតាម​ដីកា​របស់​ព្រះរាជអាជ្ញារង លោក កែវ សុជាតិ​។​

  • សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​សេចក្ដី​ព្រាង​ច្បាប់​គ្រប់គ្រង​អង្គការ​ជា​សាធារណៈ

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ប្រមាណ​ជាង ២៥០​ស្ថាប័ន​នៅ​ក្នុង​ប្រទេស​កម្ពុជា បាន​ទាមទារ​អោយ​រដ្ឋាភិបាល​បើក​ចំហ​កិច្ច​ពិគ្រោះ​​យោបល់ និង​កែ​សេចក្ដី​ព្រាង​ច្បាប់​ស្ដីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជា​​សាធារណៈ។ ក្រុម​សង្គម​ស៊ីវិល​យល់​ថា ច្បាប់​នេះ​មាន​ប្រសិទ្ធភាព និង​មាន​ភាព​ឯករាជ្យ​ពិតប្រាកដ​ទៅ​បាន លុះ​ត្រា​ណា​មាន​ការ​ចូលរួម​ពី​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ។

  • សង្គមស៊ីវិល​ស្នើឲ្យ​រដ្ឋាភិបាល​​ផ្អាក​ការ​ធ្វើ​ច្បាប់​គ្រប់គ្រង​អង្គការ

    អង្គការ​សង្គមស៊ីវិល​​ជាតិ និង​អន្តរជាតិ​ចំនួន ២៧២ បាន​ស្នើឲ្យ​រដ្ឋាភិបាល​កម្ពុជា ផ្អាក​ដំណើរការ​អនុម័ត​សេចក្តី​ព្រាង​​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដោយ​បញ្ចេញ​សេចក្តីព្រាង​នោះ ជា​សាធារណៈ និង​បើក​ទូលាយ​ឲ្យ​មាន​ការពិគ្រោះ​យោបល់​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បី​ធានា​ប្រសិទ្ធភាព​នៃ​ច្បាប់ និង​ឯករាជភាព​ការងារ។ ការស្នើ​នេះ​ធ្វើ​ឡើង​​ស្រប​ពេល​​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ នឹង​ត្រូវ​បញ្ជូន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នៅ​ក្នុង​ខែ​ឧសភា ​ឆ្នាំ​ ២០១៥ ​នេះ ​ហើយ​នឹង​​ត្រូវ​ដាក់​ជូន​រដ្ឋសភា​ធ្វើការ​អនុម័ត​នា​ពេល​ឆាប់ៗ​ខាង​មុខ​។

  • ផ្ទះ​ពលរដ្ឋ​ជាង​ ១០ ​ខ្នង​បាក់​ចូល​ច្រាំង​ទន្លេ​ដោយ​ក្រុមហ៊ុន​បុកគ្រឹះ

    ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​ជាង​ ១០ ​​ខ្នង​ ដែល​ស្ថិត​នៅ​តាម​ដងច្រាំង​ទន្លេ​សាប នៃ​ចំណុច​ភូមិសាស្ត្រ​ភូមិ​ក្រោលគោ សង្កាត់​គីឡូម៉ែត្រ​លេខ​ ៦ ​ខណ្ឌ​ឫស្សីកែវ ​បាន​និង​កំពុង​រង​ការបាក់​​ស្រុត​ធ្លាក់​ចូល​ទៅក្នុង​ទន្លេ ជា​បន្តបន្ទាប់ ដោយសារ​បាក់ដី​ច្រាំងទន្លេ ​ដែល​អ្នកភូមិ​អះអាង​ថា​ បណ្ដាល​មកពី​ក្រុមហ៊ុន​វឌ្ឍនៈ ធ្វើការ​បុកគ្រឹះ​ដើម្បី​រៀបចំ​ធ្វើ​របាំង​​ការពារ​សំណង់​អគារ​ដ៏ធំ​មួយ​របស់​ខ្លួន​ ដែល​ស្ថិត​នៅ​ជាប់​ច្រាំង​ទន្លេ​។

  • ​បក្សប្រឆាំង​បង្ហាញ​ជំហរ​មិន​គាំទ្រ​ឲ្យមាន​ច្បាប់ត្រួត​សង្គម​ស៊ីវិល​​

    គណបក្ស​សង្គ្រោះ​ជាតិ បង្ហាញ​ជំហរ​មិន​គាំទ្រ​ច្បាប់​រឹតបន្តឹង​សេរីភាព​សង្គម​ស៊ីវិល ខណៈ​បក្ស​កាន់អំណាច កំពុង​ជំរុញ​ឲ្យមាន​ច្បាប់​មួយ ដែល​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយចំនួន​បារម្ភ​ថា ច្បាប់​នោះ​នឹង​បង្ក​ផល​លំបាក ដល់​ឯករាជ្យភាព​របស់​អង្គការក្រៅរដ្ឋាភិបាល ។​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​ថ្មីៗ​នេះ​បាន​ក្រើនរំឭក​ឲ្យ​មន្ត្រី​ជំនាញ​របស់​រាជរដ្ឋាភិបាល ពន្លឿន​សេចក្តីព្រាងច្បាប់​ស្តីពីស​មាគ​ម និង​អង្គការ​សង្គម​ស៊ីវិល ដើម្បី​បញ្ជូន​ទៅ​រដ្ឋសភា នៅ​អំឡុង​ខែ​ឧសភា​នេះ​ដើម្បី​ពិនិត្យ និង​ពិភាក្សា​អនុម័ត បើទោះបីជា​សង្គម​ស៊ិវិល​រិះគន់ថា មាត្រា​ខ្លះ​នៃ​សេចក្តីព្រាងច្បាប់​នោះ មាន​ចរិត​ដាក់​កំហិត​សេរីភាព​សង្គម​ស៊ីវិល​ក៏ដោយ ។

  • សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា​មាន​ភាពល្អ​ប្រសើរ

    មន្ត្រី​អង្គការ​សង្គមស៊ីវិល និង​អ្នកសារព័ត៌មាន​ បាន​ទទួល​ស្គាល់​ថា សេរីភាព​សារព័ត៌មាន​នៅ​កម្ពុជា នា​ពេល​បច្ចុប្បន្ន​នេះ មាន​ភាព​ល្អ​ប្រសើរ​​ខ្លះ ប៉ុន្តែ​ពួកគេ​នៅ​បារម្ភ​ពី​​​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​​នៅ​មាន​ការខ្វះ​ចន្លោះ​​ និង​មិន​បាន​ចែង​ឲ្យ​ច្បាស់​ពី​ដែនកំណត់​នៃ​​ប្រភេទ​ព័ត៌មាន​នៅ​ឡើយ

  • ពលរដ្ឋ​រង​ប៉ះពាល់​គម្រោង​វារីអគ្គិសនី​សេសាន​​ ៧០ គ្រួសារ​ទទួល​យក​សំណង

    មន្ត្រី​បាន​និយាយ​ថា ប្រជាពលរដ្ឋ​ប្រមាណ​ ៧០ ​គ្រួសារ​បន្ថែម​ទៀត ​ដែល​រស់នៅ​តំបន់​ទំនាប​បាត​អាង​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ​ស្ថិតក្នុង​ភូមិ​ស្រែស្រណុក​ និង​ភូមិ​ច្រប់ ឃុំ​ក្បាលរមាស ​ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង​​បាន​យល់ព្រម​ទទួល​យក​សំណង​ ជា​ដី​លំនៅឋាន​ទំហំ ​២០ ​ម៉ែត្រ​គុណ​ ៥០ ​ម៉ែត្រ​ និង​ ថវិកា ៦០០០ ​ដុល្លារ​ ពី​ក្រុមហ៊ុន​ដើម្បី​​ចាកចេញ​ទៅកាន់​ទីតាំង​លំនៅ​ថ្មី​ ដែល​មាន​ចម្ងាយ​ប្រមាណ​ជាង​ ១៥ ​គីឡូម៉ែត្រ ​ពី​ភូមិ​ចាស់​របស់​ពួកគេ។ លោក សុវណ្ណ ពិសេដ្ឋ អភិបាលរង​ស្រុក​សេសាន បាន​ប្រាប់​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា ​កាលពី​ថ្ងៃ​សៅរិ៍​ តំណាង​ក្រុមហ៊ុន និង​អាជ្ញាធរ​ខេត្ត​បាន​ចុះ​ជួប​ពិភាក្សា​ដោយ​ផ្ទាល់​ជាមួយ​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ចំនួន​ពីរ​នៃ​ឃុំ​ក្បាល​រមាស ស្រុក​សេសាន ដែល​រង​ផលប៉ះពាល់​នៃ​គម្រោង​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ក្រោម​ ២ ដើម្បី​រក​ដំណោះស្រាយ។ ជា​លទ្ធផល​ អ្នកភូមិ​ចំនួន​ ៧០ ​គ្រួសារ​ បាន​យល់ព្រម​ទទួល​យក​ដំណោះស្រាយ​ជា​សំណង​តាម​គោលនយោបាយ​របស់​អាជ្ញាធរ​ និង​របស់​​ក្រុមហ៊ុន។

  • ក្លឹប​អ្នកកាសែត​ចង់ឲ្យ​មាន​សំឡេង​រួម​មួយ​ដើម្បី​ស្នើ​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ​ដែល​មិន​ងាយ​ផ្តល់ព័ត៌មាន​​

    ​អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា​ចង់ឲ្យ​សមាគម​អ្នកសារព័ត៌មា​ន​ទាំងអស់​រួម​សហការ​គ្នា ដើម្បី​រក​មធ្យោបាយ​ស្នើសុំ​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ​ណាមួយ​ដែល​មិន​ងាយ​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន ។ ​អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា​លោក ពុយ គា បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៥ ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana Hotel) ។​

  • ស្ថាប័ន​បោះ​ឆ្នោត​នឹង​ពិភាក្សា​ដេញ​ដោល​គ្នា​អំពី​តួនាទី​របស់​សមាជិក​ខ្លួន​មួយ​រូប​ជុំវិញ​ការ​ចូល​រួមថ្ងៃ​​ទិវាពលកម្ម​អន្តរជាតិ​

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) នឹង​ជួប​ប្រជុំគ្នា​នៅ​ថ្ងៃ​នេះ ដើម្បី​សម្រេច​ថា​តើ​​ត្រូវ​ស្ដីបន្ទោស​សមាជិក​ម្នាក់​ក្នុង​ចំណោម​សមាជិក​ថ្មី​របស់​ខ្លួន​ គឺ​លោក រ៉ុង ឈុន អតីត​ប្រធាន​សមាគម​គ្រូបង្រៀន​ឯករាជ្យ​កម្ពុជា​ជុំវិញ​ការ​​ចូល​រួម​នៅ​​ក្នុង​ការ​ហែក្បួន​ដើម្បី​​ប្រារព្ធទិវា​ពល​​កម្ម​អន្តរជាតិ​កាលពី​ថ្ងៃ​សុក្រ​​ឬក៏អត់។ លោក រ៉ុង ឈុន គឺ​ជា​សមាជិក​មួយ​រូប​ក្នុង​ចំណោម​សមាជិក​ចំនួន​បួន​រូប​ដែល​ត្រូវ​បាន​ជ្រើស​រើស​ដោយ​គណបក្ស​សង្គ្រោះជាតិ​ ដើម្បី​​ធ្វើ​ជា​សមាជិក​​​ គ.ជ.ប.ថ្មី ដែល​បាន​ចូល​កាន់​​តំណែង​កាលពី​៣​សប្ដាហ៍​កន្លង​មក​នេះ។ គណបក្ស​ប្រជាជន​កម្ពុជា​ក៏​បាន​ជ្រើស​រើស​សមាជិក​របស់​ខ្លួន​ចំនួន​បួនរូប​ដែរ ហើយ​​បាន​ជ្រើស​រើស​សមាជិក​អព្យាក្រឹត​ទី៩​រួម​គ្នា​ជាមួយ​គណបក្ស​ប្រឆាំង​។

  • ពលរដ្ឋ​ និង​អង្គការ​សង្គមស៊ីវិល​ប្តឹង​ឧកញ៉ា​កាប់បំផ្លាញ​ព្រៃឈើ

    ប្រជាពលរដ្ឋ​ជាង ៣០ ​នាក់ និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល គ្រោង​ដាក់​ពាក្យប្តឹង​ឧកញ៉ា​ ២ ​រូប និង​​មនុស្ស​​​មួយ​​ចំនួន​​ទៀត ​ទៅ​​សាលាដំបូង​ខេត្ត​ក្រចេះ នៅក្នុង​សប្តាហ៍​​នេះ ​ជុំវិញ​ករណី​​កាប់រាន​ឈូសឆាយ​ដី​​ព្រៃឈើ​ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​នៅ​ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ ទំហំ ៣១២០​ ហិកតា​ យក​ទៅ​ធ្វើ​ជា​កម្មសិទ្ធិ​។ នៅក្នុង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល ដែល​គ្រោង​ដាក់​ជូន​ព្រះរាជអាជ្ញាអម​សាលាដំបូង​ខេត្ត​ក្រចេះ ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួល​បាន​​កាលពី​ម្សិលមិញ​ បាន​​ប្តឹង​លោក​ឧកញ៉ា អេង នៅ​ផ្សារ​បែកអន្លូង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម និង​លោកឧកញ៉ា លឹម ប៊ុនណា នៅ​ឃុំ​ប្រធាតុ ​ស្រុក​តំបែរ​ ខេត្ត​ត្បូងឃ្មុំ ពី​បទ​​កាប់រាន​ឈូសឆាយ​ដីព្រៃ​ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ និង​ជនល្មើស​មួយ​ចំនួន​ទៀត ដែល​បាន​រួម​គ្នា​ធ្វើឲ្យ​បាត់បង់​តំបន់​ព្រៃឈើ សរុប​ទំហំ ៣១២០​ ហិកតា​​នៅ​ឃុំ​ឫស្សីកែវ ស្រុក​ព្រែក​ប្រសព្វ​។

  • អង្គការ​សង្គមស៊ីវិល​ជាង​២៥០​ ស្នើ​ឲ្យ​មាន​ការ​ពិភាក្សា​ច្បាប់គ្រប់គ្រង​​NGO​

    អង្គការ​សង្គមស៊ីវិល​ជាង​២៥០ នៅថ្ងៃ​ចន្ទនេះ​ ទាម​ទារ​​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​បញ្ឈប់ការអនុម័តពង្រាងច្បាប់សមា​គម និងអង្គការមិនមែនរដ្ឋាភិបាល ដោយ​ស្នើ​ឲ្យរដ្ឋាភិបាល​បញ្ចេញសេចក្តីព្រាង​ជា​សាធារណៈសម្រាប់​​ការពិគ្រោះយោបល់។​ អង្គការសង្គមស៊ីវិលទាំងនោះរួមមាន​វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា សម្ព័ន្ធសហគមន៍កសិ​ករកម្ពុជា គណៈកម្មាធិការនៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ អង្គការផេកកម្ពុជា និង​អង្គ​ការស្តារកម្ពុជាជាដើម។

  • ប្រធាន​ គ.ជ.ប ​ថ្មី​ព្រមាន​ចាត់វិធានការ​លើ​លោក​ រ៉ុងឈុន

    គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ (គ.ជ.ប) ​បាន​ធ្វើការ​ព្រមាន​​​ចាត់វិធានការ​ទៅលើ​សមាជិក​របស់​ខ្លួន​ លោក រ៉ុង ឈុន ប្រសិនបើ​សមាជិក​រូប​នេះ ​មិន​​បញ្ឈប់​សកម្មភាព​​របស់​ខ្លួន​ក្នុង​ការចូលរួម​បណ្តាញ​សង្គម​​​ផ្សេងៗ ខណៈ​ដែល លោក រ៉ុង ឈុន និង​អង្គការ​សង្គមស៊ីវិល​យល់​ឃើញ​ថា​ ការចូលរួម​បែប​នេះ មិន​មាន​អ្វី​ខុសច្បាប់​នោះ​ទេ​។ ប្រធាន គ.ជ.ប​ លោក ស៊ិក ប៊ុនហុក​ បាន​បញ្ជាក់​ពី​ម្សិលមិញ​ថា គ.ជ.ប នឹង​បើក​កិច្ចប្រជុំ​នៅ​ថ្ងៃ​​​ចន្ទ​នេះ ដើម្បី​ពិភាក្សា​​លើ​សកម្មភាព​របស់​សមាជិក គ.ជ.ប លោក រ៉ុង ឈុន ដែល​បាន​ចូលរួម​​ទិវា​ពលកម្ម​អន្តរជាតិ​​ថ្ងៃ​ ១ ឧសភា ​ដែល​រៀបចំ​ធ្វើ​ឡើង​ដោយ​​ក្រុម​សង្គមស៊ីវិល​​នៅ​ទីលាន​ប្រជាធិបតេយ្យ​ក្នុង​ខណ្ឌ​ដូនពេញ ដោយ​អះអាង​ថា ​លោក រ៉ុង ឈុន ដែល​ជា​សមាជិក​​ស្ថាប័ន​អព្យាក្រឹត គឺ​មិន​​អាច​ពាក់ព័ន្ធ​​សកម្មភាព​នយោបាយ​​​ ឬ​​ចូលរួម​សកម្មភាព​​បែប​នេះ​បាន​ទេ។

  • មន្ត្រី​ថា​សហជីព​រំលោភ​ចំពោះ​ការដើរ​ហែ​ក្បួន

    មន្រ្តី​សាលារាជធានី​ បាន​ថ្លែង​ថា មេដឹកនាំ​សហជីព​មួយ​ចំនួន​បាន​រំលោភ​លើ​គោលការណ៍​ណែនាំ​របស់​រដ្ឋាភិបាល​ ដោយ​​បាន​ដើរ​ដង្ហែ​ក្បួន​នៅក្នុង​ការប្រារព្ធ​ទិវាពលកម្ម​អន្តរជាតិ​​កាលពី​ថ្ងៃ​សុក្រ​។ លោក​ ឡុង ឌីម៉ង់​អ្នកនាំពាក្យ​សាលារាជធានី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​​កាលពី​ម្សិលមិញ​ថា​ លិខិត​មួយ​ច្បាប់ ​ត្រូវ​បាន​ផ្ញើ​ទៅ​ឱ្យ​មេដឹកនាំ​សហជីព​​ដែល​មាន​គម្រោង​ធ្វើ​បាតុកម្ម​​នៅ​ថ្ងៃ​​ឈប់​សម្រាក​ ១ ​ឧសភា ដែល​គេ​ស្គាល់​ថា​ ជា​ទិវាពលកម្ម​អនុ្តរជាតិ ដែល​​បាន​ហាមឃាត់​ការហែក្បួន​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo