កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ក្រុម​សហជីព​គាំទ្រ​ឲ្យមាន​តុលាការ​ការងារ តែ​បដិសេធ​ច្បាប់​ស្តី​ពី​សហជីព​​

    ក្រុម​មេដឹកនាំ​សហជីព នៅ​ថ្ងៃ​អង្គារ​នេះសម្តែង​ការគាំទ្រ​ឲ្យ​រដ្ឋាភិបាល​បង្កើត​តុលាការ​ការងារ តែ​ពួកគេ​មិន​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់​ស្តី​ពី​សហជីព​នោះទេ ដោយ​អះអាង​ថា​ច្បាប់​នោះ មាន​ចរិត​រឹត​ត្បិត​សិទ្ធិ​សេរីភាព​របស់​សហ​ជី​ព ​។​ ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​លោកនាយ​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​ចេញ​លិខិត​អបអរ​ខួប​ទី​១២៩ នៃ​ទិវា​ពលកម្ម​អន្តរជាតិ​ថ្ងៃ​ទី​១​ ឧសភា ឆ្នាំ​២០១៥ ដោយ​មាន​ខ្លឹមសារ អំពាវនាវ​ឲ្យ​ស្ថាប័នពា​ក់​ព័ន្ធ​ពន្លឿន​បង្កើត​តុលាការ​ការងា​រ និង​អនុម័ត​ច្បាប់​ស្តី​ពី​សហជីពឲ្យបាន​ឆាប់ ដើម្បី​ទប់ស្កាត់​សហជីព​ដែល​ធ្វើ​សកម្មភាព​ដែល​លោក​ចាត់ទុកថា ខុស​ច្បាប់​ដោយ​មិន​បាន​បម្រើ​ប្រយោជន៍​ពិត​ជូន​កម្មករ​ ។​

  • អ្នក​ភូមិ​ព្រៃគុយ​ខេត្ត​សៀមរាប​រិះគន់​អនុក្រឹត្យ​លេខ​៥២​ថា​ដោះស្រាយ​ទំនាស់​ដី​មិន​យុត្តិធម៌

    កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២១ ខែ​មេសា អាជ្ញាធរ​ខេត្ត​សៀមរាប បាន​ចុះ​ផ្សព្វផ្សាយ​អនុក្រឹត្យ​លេខ​៥២ របស់​រដ្ឋាភិបាល ដោយ​កាត់​ផ្ទៃ​ដី​ទំហំ​ជាង ១១១​ហិកតារ​ចេញ​ពី​អាជ្ញាធរ​អប្សរា ជា​ជំហាន​ទី​២ ដើម្បី​ប្រគល់​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ព្រៃគុយ និង​ភូមិ​គោកចាន់ សង្កាត់​អំពិល ក្រុង​សៀមរាប កាន់​កាប់​ជា​ម្ចាស់​កម្មសិទ្ធិ។ ក៏ប៉ុន្តែ បន្ទាប់​ពី​ការ​ប្រកាស​អនុក្រឹត្យ​លេខ​៥២ របស់​រដ្ឋាភិបាល​មក អ្នក​ភូមិ​ព្រៃគុយ ខ្លះ​ចាត់​ទុក​ថា វា​មិន​មាន​យុត្តិធម៌​សម្រាប់​ពួក​គេ ដែល​មាន​ទំនាស់​ដីធ្លី​ជាមួយ​អាជ្ញាធរ​អប្សរា​ជា​យូរ​មក​ហើយ​នោះ​ទេ។

  • ក្រុមហ៊ុន​ចិន​កំណត់​ពេល​ ១ ​ខែ​ឲ្យ​ពលរដ្ឋ​រុះរើ​ផ្ទះ​ចេញ

    តំណាង​ក្រុមហ៊ុន​ចិន​ Union Development Group Co.,Ltd អម​ដោយ​កម្លាំង​សន្តិសុខ​ប្រមាណជា​ ៥០ ​នាក់​បាន​ចុះ​ទៅ​ធ្វើការ​វាស់វែង​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ចំនួន​ ៧ ​គ្រួសារ​ និង​កំណត់​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​ភូមិ​កំពុង​រស់នៅ​ក្នុង​រយៈពេល​ ១ ​ខែ​ដោយ​ឥត​លក្ខខណ្ឌ​។ លោក ណៃ វិបុល អាយុ ៤០ ឆ្នាំ ដែល​រស់នៅ​ក្នុង​ភូមិ​ពាមកាយ ឃុំ​កោះស្តេច បាន​ថ្លែង​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​ ១៩ ខែ​មេសា​នៅ​ម៉ោង​ប្រមាណ​ជាង​ ៣ ​រសៀល ខាង​ភាគី​ក្រុមហ៊ុន​បាន​ដឹកនាំ​កម្លាំង​សន្តិសុខ​របស់​ក្រុមហ៊ុន​ប្រមាណ​ជា​ ៥០ ​នាក់​ប្រដាប់​ដោយ​ពូថៅ ញញួរ​និង​ដំបង​បាន​មក​ធ្វើការ​វាស់​ដី​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​ដោយ​ចុច​ GPS ហើយ​ពុំ​បាន​ប្រាប់​ពលរដ្ឋ​ថា​គេ​ធ្វើអី្វ​នោះ​ទេ។

  • អ្នក​បុរី​កីឡាខ​ក​ចិត្តនឹង​អាជ្ញាធរ​ដែល​ទាមទារ​ឲ្យ​ពួកគេ​រក​សាក្សី​បន្ថែម​​

    ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​នៅ​សហគមន៍​បុរី​កីឡា នៅ​ថ្ងៃ​អង្គារ​នេះ សម្តែង​ការខកចិត្ត​នឹង​អាជ្ញាធរដែល​ទាមទារ​ឲ្យ​ពួកគា​ត់រក​សាក្សីមក​បញ្ជាក់​បន្ថែមថា ពួកគេ​ពិតជា​រស់នៅ​ទីនោះ​ ។​ ​ប្រតិកម្ម​របស់​សកម្ម​ជន​ដីធ្លី​ទាំងនោះ កើតឡើង​ខណៈ​មន្ត្រី​សាលា​រាជធានី​ភ្នំពេញ​កោះហៅ​អ្នក​បុរី​កីឡា​៦០​គ្រួសារ ​ក្នុង​ចំណោម១៥៤​គ្រួសារ​ដែល​នៅ​សេសសល់ មក​ដោះស្រាយនៅ​សាលាខណ្ឌ​៧​មករា​ ។

  • ក្រុម​ពលរដ្ឋ​៣១​គ្រួសារ​ប្ដឹង​ក្រុម​ពលរដ្ឋ​៧២​គ្រួសារ​ចោទ​ដុត​ផ្ទះ​និង​ឈូស​ឆាយ​ដំណាំ​នៅ​ក្រចេះ

    រឿង​ពលរដ្ឋ​ដុត​ផ្ទះ​ដោយ​មាន​សមត្ថកិច្ច​នៅ​ពី​ក្រោយ បាន​ឡើង​ដល់​ដៃ​តុលាការ​ខេត្ត​ក្រចេះ ហើយ។ នៅ​ថ្ងៃ​ទី​២១ ខែ​មេសា ក្រុម​ពលរដ្ឋ ៣១​គ្រួសារ បាន​នាំ​គ្នា​ដាក់​ពាក្យ​ប្ដឹង​ទៅ​តុលាការ ករណី​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ដែល​នាំ​គ្នា​ដុត​បំផ្លាញ និង​យក​គ្រឿងចក្រ​ឈូស​ឆាយ​ផល​ដំណាំ​របស់​គេ​កាល​ពី​មុន​ថ្ងៃ​ចូល​ឆ្នាំ។ នៅ​ក្នុង​បណ្ដឹង​ដែល​មាន​ស្នាម​មេដៃ​ក្រុម​ពលរដ្ឋ​ទាំង ៣១​គ្រួសារ ប្ដឹង​ក្រុម​ពលរដ្ឋ ៧២​គ្រួសារ​ពី​បទ​ដុត​បំផ្លាញ​ផ្ទះ និង​ឈូស​ឆាយ​ផល​ដំណាំ។ ពាក្យ​បណ្ដឹង​ដដែល​នេះ ប្ដឹង​បុគ្គល​តែ ៤​នាក់​ប៉ុណ្ណោះ​ដែល​ជា​ជន​ដៃ​ដល់ ហ៊ាន​ធ្វើ​សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ។

  • អ្នក​ភូមិ​ឡពាង​គ្រោង​ដាក់​ញត្តិ​ទប់ស្កាត់​កុំ​ឲ្យ​អ្នក​វិនិយោគ​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​ខេ.ឌី.ស៊ី

    តំណាង​អ្នក​ភូមិ​ឡពាង និង​ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​ជាមួយ​ក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) របស់​អ្នកស្រី ជា ខេង ភរិយា​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល គ្រោង​ឡើង​មក​រាជធានី​ភ្នំពេញ ដាក់​ញត្តិ​តាម​ស្ថានទូត​ចំនួន ១១ ដើម្បី​សុំ​អន្តរាគមន៍​រឿង​ដីធ្លី​ពួកគាត់ និង​សុំ​កុំ​ឲ្យ​អ្នក​វិនិយោគ​នៃ​ប្រទេស​ទាំង​នោះ ទិញ​ដី ឬ​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​នេះ។

  • CITA ស្នើ​​ក្រសួង​អប់រំ​បើក​ប្រាក់ខែ​ឲ្យ​គ្រូបង្រៀន​ម្នាក់​នៅ​ពោធិ៍សាត់​​ដែលត្រូវ​​តុលាការ​ឃុំខ្លួន​កន្លង​មក​

    ​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ស្នើ​ឲ្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ​ផ្តល់​ប្រាក់​បៀវត្សរ៍​សម្រាប់​ខែ​កុម្ភៈ និង​ខែមីនា ដល់​គ្រូ​បង្រៀន​ម្នាក់​នៅ​ខេត្ត​ពោធិ៍សាត់ ដែល​ត្រូវបាន​តុលាការខេត្ត​ឃុំខ្លួននា​ពេល​កន្លង​មក ​ក្នុង​រឿង​ទំនាស់​ដីធ្លី ។​ ​លិខិត​របស់​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ចុះ​ថ្ងៃ​ទី​២០ ខែ​មេសា​នេះ ផ្ញើ​ជូន​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួន ណារ៉ុន ឲ្យដឹងថា លោក សោម សា​រាវុត គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ​ស្នា​អន្សា ឃុំ​ស្នា​អន្សា ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ត្រូវបាន​តុលាការ​ខេត្ត​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ តាម​ពាក្យបណ្ដឹង​ដែល​បាន​ប្ដឹង​រូបលោក​ពី​បទ​ឆបោក ។ លិខិត​បន្តថា ចៅក្រម​សាលាដំបូង​ខេត្ត​ពោធិ៍សាត់​បាន​ធ្វើការ​ស៊ើបង្កេត និង​រកឃើញ​ថា លោក សោម សា​រាវុត ពុំ​មាន​កំហុស ទើប​នៅ​ថ្ងៃទី​២៧ ខែ​មីនា ព្រះរាជអាជ្ញារង និង​ប្រធាន​ពន្ធនាគារ​ខេត្ត​បាន​សម្រេច​ដោះលែង​លោក សោម សា​រាវុត ។​

  • អាជ្ញាធរ​មូលដ្ឋាន​ក្នុង​ឃុំ​កោះ​កាពិ​ទាមទារ​ឲ្យ​បណ្តេញ​សមាជិក​មាតា​ធម្មជាតិ​ចេញពី​ភូមិ​​

    ​អាជ្ញាធរ​ភូមិ​កោះ​ស្រឡៅ​ឃុំ​កោះ​កា​ពិ ស្រុក​កោះកុង ខេត្តកោះកុង​ស្នើឲ្យ​ថ្នាក់លើ​អន្តរាគមន៍បណ្តេញ​បុគ្គលិក​អង្គ​ការ​មាតា​ធម្មជាតិ​ចេញពី​ភូមិ ដោយ​ចោទ​ថាក្រុម​នោះ​តែងតែ​អុចអាល ញុះញង់ឲ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ភូមិ​ឲ្យ​តវ៉ា​​រារាំង​ការអភិវឌ្ឍ ​។​ លិខិត​របស់​អាជ្ញាធរ​ភូមិ​កោះ​ស្រឡៅ ដែល​ VOD ទទួលបាន​នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែ​មេសា ​ឆ្នាំ​២០១៥​នេះ​លើកឡើង​ថា ក្នុងនាម​ជា​មេភូមិ​-​សមាជិក​ភូមិ និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​កោះ​ស្រឡៅ ស្នើ​ឲ្យ​សមត្ថកិច្ច​ឃុំ​កោះ​កាពិ សមត្ថ​កិច្ច​​ស្រុក​កោះកុង សមត្ថកិច្ច​ខេត្ត​កោះកុង បណ្តេញ​បុគ្គលិក​អង្គការ​មាតា​ធម្មជាតិឲ្យចេញ​ពី​ភូមិ​កោះ​ស្រឡៅ ។

  • លោក សម រង្ស៊ី ថា​នឹង​ប្រើ​វប្បធម៌​សន្ទនា​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​វៀតណាម

    ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ប្រកាស​ថា នឹង​ប្រើ​វប្បធម៌​សន្ទនា ដើម្បី​ជជែក​ដោះស្រាយ​បញ្ហា​អន្តោប្រវេសន៍​វៀតណាម នៅ​កម្ពុជា ប៉ុន្តែ​លោក​ថា នៅ​តែ​ជំរុញ និង​រិះគន់​ថ្នាក់​ដឹកនាំ​រដ្ឋាភិបាល​លើ​ចំណុច​ខុស​ឆ្គង​មួយ​ចំនួន​ជុំវិញ​បញ្ហា​នេះ។ អ្នក​វិភាគ​បញ្ហា​សង្គម​យល់​ថា វប្បធម៌​សន្ទនា​អាច​គ្មាន​ប្រយោជន៍ បើ​គេ​មិន​រៀបចំ​ផែនការ​សកម្មភាព​ដោះស្រាយ​បញ្ហា​អ្វី​មួយ​ឲ្យ​ច្បាស់លាស់។

  • ក្រុម​ការងារ​ក្រសួង​មហាផ្ទៃ​ទៅ​ជួប​សម្ភាស​ជន​ភៀស​ខ្លួន​នៅ​អូស្ត្រាលី​រក​អ្នក​ស្ម័គ្រ​ចិត្ត​​មក​កម្ពុជា

    ក្រុម​ជំនាញ​របស់​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​ចុះ​ទៅ​ជំរំ​កោះ​ណាវរូ (Nauru) ប្រទេស​អូស្ត្រាលី កាល​ពី​ថ្ងៃ​អាទិត្យ ទី​១៩ មេសា ដើម្បី​ជួប​ជាមួយ​ជន​ភៀស​ខ្លួន​ទាំង​អស់​ក្នុង​បំណង​ពិនិត្យ​ឯកសារ​ស្វែង​រក​អ្នក​ស្ម័គ្រ​ចិត្ត​ដែល​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់។ ក្រុម​ការងារ​របស់​នាយកដ្ឋាន​ជន​ភៀស​ខ្លួន​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ បាន​ទៅ​ជួប​សម្ភាស​ជាមួយ​ភៀស​ខ្លួន​នៅ​ជំរំ​កោះ​ណាវរូ ប្រទេស​អូស្ត្រាលី បន្ទាប់​ពី​បាន​ដឹង​ថា មាន​ជន​ភៀស​ខ្លួន​មួយ​ចំនួន​ចង់​មក​រស់​នៅ​កម្ពុជា នោះ។

  • តុលាការ​លើក​ពេល​សវនាការ​ម្តងទៀត​ លើ​ករណី​លោក​មាជ សុវណ្ណារ៉ា ​និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ

    បន្ទាប់​ពី​ការ​សម្រេច​ដោះលែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ កាល​ពី​ថ្ងៃ​ទី​១៣​មេសា​រួច​មក ​គឺ​នៅ​ព្រឹក​ថ្ងៃចន្ទ​ ទី​២០​មេសា​នេះ ​ចៅក្រម​តុលាការ​សាលាដំបូង​ រាជធានីភ្នំពញ​ បាន​សម្រេច​លើក​ពេល​សវនាការ​ ជា​លើក​ទី​៣ ​លើ​អង្គ​សេចក្តី​ ក្នុង​ករណី​លោក​មាជសុវណ្ណារ៉ា​ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ សរុប​ ១១ នាក់ ​ពាក់ព័ន្ធ​នឹង​រឿង​បាតុកម្ម​ថ្ងៃ​១៥កក្កដា។​ មូលហេតុ​នៃ​ការ​សម្រេច​លើក​ពេល​សវនាការ​នោះ ​មិនត្រូវ​បាន​បញ្ជាក់​ទេ​ ហើយ​ថ្ងៃ​បើក​សវនាការ​ជា​ថ្មី​ ក៏​មិន​ត្រូវ​បាន​ប្រកាស​ដែរ។

  • តុលាការ​ពន្យា​ពេល​សវនាការ​សំណុំ​រឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ

    ភ្នំពេញ—កាលពី​ព្រឹក​ថ្ងៃ​ច័ន្ទ​នេះ​ តុលាការ​ក្រុង​ភ្នំ​ពេញ​បាន​សម្រេច​ពន្យា​ពេល​សវនាការ​សារ​ជា​ថ្មី​ម្តង​ទៀត​ដោយ​មិន​មាន​ពេល​កំណត់​ លើសំណុំ​រឿង​មន្ត្រី​និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១នាក់​ ដែល​ជាប់​ចោទ​ពី​បទ​ធ្វើ​កុប្បកម្ម​ប្រឆាំង​រដ្ឋាភិបាលកាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​នោះ។​

  • លោក ​មាជ សុវណ្ណារ៉ា​​ត្រូវ​ចូល​សវនាការ​នៅ​ថ្ងៃ​នេះ

    សាលា​ដំបូង​រាជធានី នឹង​បើក​សវនាការ​​លើ​សំណុំ​រឿង​​ដ៏ចម្រូងចម្រាស​របស់​សកម្មជន​គណបក្ស​ប្រឆាំង​លោក មាជ សុវណ្ណារ៉ា ​នៅ​​ថ្ងៃ​នេះ ដែល​ត្រូវ​បាន​ចោទប្រកាន់​​​​ថា​ បាន​ដឹកនាំ ​​​«​កុបកម្ម​» ​​​ហិង្សា​​ពាក់ព័ន្ធ​នឹង​​ការតវ៉ាប្រឆាំង​ការបោះឆ្នោត​នៅក្នុង​ឆ្នាំ ២០១៣​។ លោក ជូង ជូងី មេធាវី​លោក មាជ សុវណ្ណារ៉ា ​ដែល​​ជា​ប្រធាន​​នាយកដ្ឋាន​​ព័ត៌មាន​​​​របស់​គណបក្ស​សង្គ្រោះជាតិ បាន​​ឲ្យ​ដឹង​ថា ​កូនក្តី​របស់​លោក​នឹង​ចូល​​តុលាការ​នា​ថ្ងៃ​នេះ​ ប៉ុន្តែ​បាន​បដិសេធ​ព្យាករ​អំពី​លទ្ធផល​នៃ​សវនាការ​ដែល​មជ្ឈដ្ឋាន​ជាច្រើន​​បាន​ចាត់ទុក​ថា​សំណុំ​រឿង​នេះ​ជាប់​ពាក់ព័ន្ធ​នឹង​រឿង​នយោបាយ​។

  • ក្រសួង​មហាផ្ទៃ​អះអាង​ថា​កម្ពុជា​មាន​សមត្ថភាព​ទទួល​យក​ជន​ភៀស​ខ្លួន​ពី​អូស្ត្រាលី

    មន្ត្រី​ក្រសួង​មហាផ្ទៃ អះអាង​ជា​ថ្មី​ទៀត​ថា កម្ពុជា​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​ទទួល​យក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី។ ការ​អះអាង​នេះ បន្ទាប់​ពី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ទាមទារ​ឲ្យ​កម្ពុជា និង​អូស្ត្រាលី លុបចោល​កិច្ចព្រមព្រៀង​ស្តីពី​ជនភៀសខ្លួន កាល​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤។ អង្គការ​ទាំង​នោះ​បញ្ជាក់​ថា កម្ពុជា​មិន​ទាន់​មាន​លទ្ធភាព​គ្រប់គ្រង​ជនភៀសខ្លួន​ដោយសារ​ស្ថានភាព​នៃ​ការ​រំលោភ​សិទ្ធិមនុស្ស និង​ភាព​ក្រីក្រ។

  • នាយករដ្ឋមន្ត្រី​កាត់​ដី​ជាង​១​រយ​ហិកតា​ពី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប​ជូន​ប្រជាពលរដ្ឋ​​

    ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្រេច​កាត់​ផ្ទៃដី​ទំហំ​ជាង ១​រយ​ហិកតា ចេញពី​បុរី​សណ្ឋាគារ​អង្គរ​សៀមរាប ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់​ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​នៅ​ក្រុង​សៀមរាប ខេត្តសៀមរាប​ ។​ ​យោង​អនុក្រឹត្យ​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃ​ទី ១៧ ខែ មេសា ឆ្នាំ ២០១៥ បានសម្រេច​កាត់​ផ្ទៃដី​ទំហំ​សរុប ១១៥,៤១ ហិកតា ចេញពី​ផ្ទៃដី​បុរី​សណ្ឋាគារ​អង្គរ ដែល​គ្រប់គ្រង​ដោយ​អាជ្ញាធរ​អប្សរា ដើម្បី​ធ្វើ​ប្រទានកម្ម​ជា​កម្ម​សិទ្ធ​ជូន​ប្រជាពលរដ្ឋ ដែល​បាន​កាន់កាប់ ប្រើប្រាស់ និង​ដាំ​ដុះ​ជាក់ស្តែង​លើ​ដី​នោះ​ ។ អនុក្រឹត្យ​បន្តថា ក្នុងនោះ​ផ្ទៃដី ៥១,៤៣ ហិកតា កាត់​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ភូមិ​បឹង​ដូន​ប៉ា សង្កាត់​ស្លក្រាម​។ ចំណែក​ផ្ទៃដី​ទំហំ ៦៣,៩៨ ហិកតា កាត់​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ខេត្តសៀមរាប​ ។

  • ច្បាប់​គ្រប់គ្រង​អង្គការ​សង្គម​ស៊ីវិល​លេច​មក​វិញ​ក្រោយពី​មាន​ការរិះគន់​រដ្ឋាភិបាល

    វ៉ាស៊ីនតោន—ជាងបី​ឆ្នាំ​មុន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន​ បាន​ធ្វើ​ឱ្យសហគមន៍​អ្នកផ្តល់​ជំនួយ​និង​អង្គការ​សង្គម​ស៊ីវិលភ្ញាក់ផ្អើល​ដោយ​សារ​ការ​ប្រកាស​ពន្យា​ការអនុម័ត​ច្បាប់​ស្តីពី«​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល‍»។ ​ប៉ុន្តែ​នៅ​ដើម​ខែ​មេសានេះ​លោក​នាយក​រដ្ឋមន្ត្រី​បាន​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជាថ្មី​ម្តងទៀត​ដោយការ​ប្តេជ្ញា​ថា​នឹង​ជំរុញ​ឱ្យ​មាន​ការ​អនុម័ត​ច្បាប់​ដ៏​ចម្រូងចម្រាសនេះ​មិន​ឱ្យ​ហួស​ពី​ខែ​ឧសភា​ខាងមុខ។

  • ពលរដ្ឋ​ខេត្ត​ស្វាយរៀង​ភ័យ​ខ្លាច​វៀតណាម​រំលោភ​ដី

    ពលរដ្ឋ​ស្រុក​ចន្ទ្រា ខេត្ត​ស្វាយរៀង កំពុង​ភ័យខ្លាច​ការ​គំរាម​ដោយ​អាវុធ​ពី​កង​កម្លាំងយោធា​វៀតណាម ដែល​ហាមឃាត់​ពលរដ្ឋ​ខ្មែរ​មិន​អោយ​ធ្វើ​កសិកម្ម និង​ជីក​ប្រឡាយ​ទឹក​ដើម្បី​ផ្គត់ផ្គង់​កសិកម្ម​នៅ​រដូវវស្សា។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា ទង្វើ​នេះ​ជា​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ហើយ​រដ្ឋាភិបាល​ត្រូវ​ទទួល​ខុស​ត្រូវ។ ពលរដ្ឋ​រស់​នៅ​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ចន្ទ្រា អះអាង​ថា ពួកគេ​នៅ​តែ​សង្ស័យ​លើ​បញ្ហា​កំណត់​ព្រំដែន​មិន​ច្បាស់លាស់ ជា​កត្តា​បង្ក​ឲ្យ​ទឹក​ដី​ខ្មែរ​កាន់​តែ​រួញ​ទៅ។ ជាង​នេះ​ទៅ​ទៀត ពលរដ្ឋ​ប្រកប​របរ​ធ្វើ​ស្រែ​ក្បែរ​ព្រំដែន នៅ​តែ​ភ័យខ្លាច​ការ​គំរាម​កំហែង​ពី​យោធា​វៀតណាម ទោះ​បី​ពួកគាត់​ធ្វើ​ស្រែ​លើ​ដី​របស់​ខ្លួន​ក៏ដោយ។

  • របាយការណ៍៖ ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ថយ​ចុះ

    វ៉ាស៊ីនតោន—របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា ដំណើរការ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ត្រូវ​បាន​ថយ​ចុះ បើ​ទោះ​បី​ជា​មាន​ការ​វិវត្ត​ទៅ​មុខ​បន្តិច​បន្តួច​ក្តី។ អ្នក​ជំនាញ យល់​ថា ទស្សនៈ​វិស័យ​ខាង​នយោបាយ​របស់​កម្ពុជា​មិន​មាន​ភាព​ប្រាកដ​ប្រជា​ទេ​នា​ពេល​អនាគត។

  • សាលាដំបូង​បើក​ការ​សាកសួរ​លោក មាជ សុវណ្ណារ៉ា និង​ព្រះសង្ឃផ្សេង​ទៀត​

    សាលាដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ បាន​​បើក​ការ​សាកសួរ​​សកម្មជន​គណបក្ស​សង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា និង​ព្រះសង្ឃមួយ​ចំនួន​ទៀត។​ នៅព្រឹកថ្ងៃ​ចន្ទនេះ លោក មាជ សុវណ្ណារ៉ា និង​ព្រះសង្ឃ​ផ្សេង​ទៀត រួម​មាន​ព្រះសង្ឃ​ ស៊ឺន ហាយ ត្រូវ​បាន​បញ្ជូន​​មក​សាលាដំបូងរាជធានីភ្នំពេញ។ សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ម្នាក់​ដែល​បាន​ចូលរួម​តាម​ដាន​សវនាការ​ឲ្យ​ដឹង​ថា​នេះ​ជា​សវនាការ​សុំ​ឲ្យ​នៅក្រៅ​ឃុំ។​ VODមិន​ទាន់​អាច​សុំការ​បញ្ជាក់​ភ្លាមៗ​ពី​មន្រ្តីសាលាដំបូងរាជធានីភ្នំពេញ​បាន​នៅ​ឡើយ​ទេ។​

  • មន្ត្រី​សិទ្ធិ​មនុស្ស៖ ពលរដ្ឋ​ជាង​១០០​គ្រួសារ​ទៀត​នៅ​កំពត​ត្រូវ​បាន​បង្ខំ​ឲ្យ​លក់​ដី​ក្នុង​តម្លៃ​ថោក

    ក្រុម​អង្គការ​សិទ្ធិ​មនុស្ស បាន​ចុះ​ទៅ​ស៊ើប​អង្កេត​ការ​រំលោភ​ដី​នៅ​ស្រុក​ឈូក ខេត្ត​កំពត កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ បាន​រក​ឃើញ​ថា មាន​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ​ទៀត ​ត្រូវ​បាន​ឈ្មួញ​បង្ខំ​ឲ្យ​លក់ដី​ក្នុង​តម្លៃ​ថោក ក្រៅ​ពី​​ចំនួន​ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ​ផ្សេង​ទៀត ដែល​ឈ្មួញ​បាន​បង្ខំ​ឲ្យ​លក់​ដី​ក្នុង​តម្លៃ​ថោក​ក្នុង​រយៈពេល​កន្លង​មក។ មន្ត្រី​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក ប៉ែន ប៊ុណ្ណារ៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មេសា ថា ប្រជាពលរដ្ឋ​ចំនួន​ជាង ១០០​គ្រួសារ​ថ្មី​នោះ នៅ​ភូមិ​ដូនស៊យ ឃុំ​ថ្មី ស្រុក​ឈូក ​ខេត្ត​កំពត ដែល​​ជា​ភូមិ​​នៅ​ក្បែរ​ប្រជាពលរដ្ឋ​រងគ្រោះ​ចាស់​ចំនួន ១០០​គ្រួសារ​ទៀត ដែល​នៅ​ភូមិ​ព្រៃខ្ជាយ ឃុំ​ត្រពាំងភ្លាំង ក្នុង​​ស្រុក​ឈូក ដូច​គ្នា។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo