កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ​កម្មករ​បោះតង់​ដេក​មុខ​រោងចក្រ​ចាង​កៃ ជំរុញ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល​​

    កម្មករ​រោងចក្រ​បោះពុម្ភ​មួយកន្លែង ស្ថិត​ក្នុង​ខណ្ឌ​ដង្ហោ រាជធានី​ភ្នំពេញ សម្រេច​ដេក​យាម​មុខ​រោងចក្រ ដើម្បី​ជំរុញ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល និង​ទូទាត់​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​តាម​ច្បាប់​ការងារ​ជូន​ពួកគេ ដើម្បី​បាន​ទៅ​ស្រុកកំណើត​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ ខណៈ​ក្រុមហ៊ុន​គ្រោង​បិទទ្វារ​លែង​ដំណើរការ ។​ តំណាង​កម្មករ លោក ហាក់ ចំ​រិត ឲ្យ ​VOD ដឹងថា​នៅ​ថ្ងៃនេះ​ថា កម្មករ​ប្រមាណ២២​នាក់ សម្រេច​បោះតង់​ដេក​យាម​ផ្លាស់​វេន​គ្នា​នៅ​មុខ​រោងចក្រ​ទាំង​យប់​ទាំង​ថ្ងៃ ដោយ​គាត់​បារម្ភ​ថា ថៅកែ​រោងចក្រ​លួច​ដឹក​សម្ភារ​ចេញ ខណៈ​លោក​អះអាងថា​ក្រុមហ៊ុន​គ្រោង​បិទទ្វារ តែ​មិន​ទាន់​ទូទាត់​ប្រាក់ខែ​ជូន​កម្មករ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត ​។ លោក​បន្តថា ទោះបីជា​កម្មករ​មួយចំនួន​សម្រេច​ទទួល​យក​ប្រាក់៣០ដុល្លារ ដែល​ថៅ​តែ​ទូទាត់​ឲ្យតែ​កម្មករ​មួយ​ក្រុម​ទៀត ​បដិសេធ​មិន​ទទួលយក​ដោយ​លោក​អះអាង​ថា ប្រាក់​ដែល​ថៅកែ​ផ្តល់​ឲ្យ​នោះ​មាន​ចំនួន​តិច​ ។

  • សាលាដំបូង​បើក​ការ​សាកសួរ​លោក មាជ សុវណ្ណារ៉ា និង​ព្រះសង្ឃផ្សេង​ទៀត​

    សាលាដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ បាន​​បើក​ការ​សាកសួរ​​សកម្មជន​គណបក្ស​សង្រ្គោះជាតិ លោក មាជ សុវណ្ណារ៉ា និង​ព្រះសង្ឃមួយ​ចំនួន​ទៀត។​ នៅព្រឹកថ្ងៃ​ចន្ទនេះ លោក មាជ សុវណ្ណារ៉ា និង​ព្រះសង្ឃ​ផ្សេង​ទៀត រួម​មាន​ព្រះសង្ឃ​ ស៊ឺន ហាយ ត្រូវ​បាន​បញ្ជូន​​មក​សាលាដំបូងរាជធានីភ្នំពេញ។ សកម្មជន​គណបក្ស​សង្រ្គោះជាតិ​ម្នាក់​ដែល​បាន​ចូលរួម​តាម​ដាន​សវនាការ​ឲ្យ​ដឹង​ថា​នេះ​ជា​សវនាការ​សុំ​ឲ្យ​នៅក្រៅ​ឃុំ។​

  • ព្រះសង្ឃ​៣​អង្គ​ដែល​ចូលរួម​ទាមទារ​សិទ្ធិសេរីភាព​គ្រង​ចីពរ​វិញ​ក្រោយ​ចេញពី​ពន្ធនាគារ​​

    ព្រះសង្ឃ​បី​អង្គ​ដែល​ជាប់​ពន្ធនាគារ​ព្រៃ​ស​ជាង​៥​ខែ ដោយសារ​ចូលរួម​ជាមួយ​ប្រជាពលរដ្ឋ​ក្នុង​ការទាមទារ​សិទ្ធិសេរីភាព​នោះ បាន​គ្រង​ស្បង់​ចីពរ​ឡើងវិញ បន្ទាប់​ពី​តុលាការ​សម្រេច​ឲ្យនៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ ​។​ ព្រះសង្ឃ​ទាំង​៣​អង្គ​នោះ​រួម​មាន​ព្រះអង្គ សឺ​ន ហាយ ឃិន វណ្ណៈ និងព្រះអង្គ​ សាង កុសល​ ។​ អ្នកគ្រប់គ្រង​បច្ចេកទេស​ឃ្លាំមើល​ការរំលោភ​សិទ្ធិមនុស្សអង្គការ​លីកាដូ​ លោក អំ សំអាត មានប្រសាសន៍ថា សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឲ្យ​ព្រះសង្ឃ​៣​អង្គ នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នា​រសៀល​ម៉ោង​ប្រមាណ​២​និង​៣០​នាទី​ថ្ងៃ​នេះ ​។ លោក​ថា មូលហេតុ​ដែល​ព្រះសង្ឃ​ទាំងនោះ​គ្រង​ស្បង់​ចីពរ​វិញ ដោយសារ​អាជ្ញាធរ​បាន​ចាប់​ផ្សឹក​ព្រះសង្ឃ​ដោយ​ខុស​នឹង​ច្បាប់​សាសនា ហើយ​អំឡុងពេល​ជាប់​ពន្ធនាគារ​ព្រះសង្ឃ​ទាំងនោះ​មិន​បាន​ឆាន់​បាយល្ងាច​នោះទេ​ ។

  • សមាជិក​គ.ជ.ប ថ្មី​នឹង​ចូល​កាន់​តំណែង​ចាប់ពីថ្ងៃនេះ​

    សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត(គ.ជ.ប)​ថ្មី​នឹង​ចូល​កាន់​តំណែង​ចាប់ពីពេលនេះ​ ក្រោយ​​ពី​ពិធី​ផ្ទេរ​តំណែងដែល​ត្រូវ​បាន​ធ្វើ​ឡើង​​នៅព្រឹក​ថ្ងៃ​ចន្ទនេះ។ ពិធី​ផ្ទេរតំណែង​នៅ​ព្រឹកនេះ​ មាន​ការ​ចូល​រួម​ពី​តំណាង​ព្រះមហាក្សត្រ សម្តេចព្រះសង្ឃរាជ រួមទាំង​មន្ត្រី​រដ្ឋាភិបាល​មួយចំនួនទៀត និងសមាសភាព​នៃ​គជប។ ពិធីផ្ទេរតំណែង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ស្នាក់ការ​កណ្តាល ក្នុង​ក្រសួង​មហាផ្ទៃ​ ចាប់ពីម៉ោង​៨​និង​៣០នាទី។​

  • តុលាការ​ដោះលែង​សកម្មជន​បក្ស​សង្គ្រោះជាតិ​៥នាក់​និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​៣​អង្គ

    តុលាការ​សម្រេច​ដោះលែង​សកម្មជន​បក្ស​សង្គ្រោះជាតិ​៥នាក់ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​៣​អង្គ ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន នៅ​ថ្ងៃ​ទី​១៣ មេសា។ ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដោះលែង​សកម្មជន​បក្ស​សង្គ្រោះជាតិ​ទាំង​៥នាក់ និង​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​៣​អង្គ នៅ​ថ្ងៃ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​ចរចា​នយោបាយ រវាង​ថ្នាក់​ដឹកនាំ​កំពូល​នៃ​បក្ស​ប្រជាជន​កម្ពុជា និង​បក្ស​សង្គ្រោះជាតិ កាល​ពី​ពេល​ថ្មីៗ​នេះ។ សកម្មជន​បក្ស​សង្គ្រោះជាតិ​៥នាក់​មាន លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្រសំណាង លោក ទេព ណារិន លោក កែ ឃីម និង​លោក ស៊ុំ ពុទ្ធី។ អ្នក​ទាំង៥ ត្រូវ​បាន​តុលាការ​ចោទ និង​ឃុំ​ក្នុង​ពន្ធនាគារ ពី​បទ​កុបកម្ម​ប្រឆាំង​អាជ្ញាធរ​មាន​សមត្ថកិច្ច នៅ​ស្ពាន​នាគ ក្បែរ​ទីលានប្រជាធិបតេយ្យ កាល​ពី​ថ្ងៃ​ទី​១៥ កក្កដា ឆ្នាំ​២០១៤។

  • សកម្មជន​​ដីធ្លី​ត្រូវ​បាន​ដោះលែង បន្ទាប់ពី​កិច្ច​ចរចា​​កំណែទម្រង់ ​ការ​បោះ​ឆ្នោត​បាន​បញ្ចប់​

    សកម្មជន​​សិទ្ធិដីធ្លី​​ដែល​ជាប់​ពន្ធនាគារ​​​ចំនួន​១០​នាក់ បាន​អបអរសាទរ​នៅ​ភូមិគ្រឹះ​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​សៅរ៍ បន្ទាប់ពី​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ក្រោយ​ពេល​ការ​ចរចា​ផ្នែក​​នយោបាយ​​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​បញ្ចប់។ សកម្មជន​សិទ្ធិ​ដីធ្លី​​ដែល​មកពី​សហគមន៍​បឹង​កក់​ក្នុងរាជធានី​ភ្នំពេញ​ទាំង​នេះ ត្រូវ​បាន​ចាប់​ខ្លួន​​ ហើយ​ត្រូវ​បាន​ផ្ដន្ទាទោស​​យ៉ាង​ឆាប់​រហ័ស​ឲ្យ​ជាប់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ​រយៈ​ពេល​១​​ឆ្នាំ​​កាលពី​ខែ​វិច្ឆិកា ក្រោយ​ពេល​ការ​តវ៉ា​មួយ​​ដែល​ស្ត្រី​ចំនួន​ប្រាំពីរ​នាក់​ក្នុង​ចំណោម​ស្ត្រី​ទាំង​នេះ​បាន​យក​គ្រោង​គ្រែ​បិទ​ផ្លូវ​អំឡុង​ពេល​នោះ។

  • សកម្មជន​បឹងកក់​នៅ​តែ​អះអាង​ពី​ការ​តវ៉ា​ក្រោយ​ពី​ត្រូវ​បាន​ដោះ​លែង

    មេដឹក​នាំ​សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ អ្នកស្រី ទេព វន្នី ដែល​ទើប​ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស​កាលពី​រសៀល​ថ្ងៃ​សៅរ៍ នៅ​តែ​អះ​អាង​ថា គាត់​នឹង​មិន​បញ្ឈប់​ការ​តវ៉ា​ឡើយ ប្រសិន​បើ​បញ្ហា​វិវាទ​ដីធ្លី ក្នុង​ប្រទេស​កម្ពុជា​នៅ​តែ​កើត​មាន ហើយ​ពលរដ្ឋ​ក្រីក្រ​នៅ​តែ​ជា​ជន​រងគ្រោះ។ អ្នកស្រី ទេព វន្នី និង​សកម្មជន​ស្ត្រី​ដីធ្លី ៩ នាក់​ទៀត​នៃ​សហគមន៍​បឹងកក់ អតីត​បឹងកក់ និង​ សហគមន៍​ថ្មគោល ព្រម​ទាំង​អតីត​ព្រះ​សង្ឃ​មួយ​អង្គ​ព្រះនាម សឺន ហៃ ត្រូវ​គេ​ដោះលែង​កាល​ពី​រសៀលថ្ងៃ​ទី ១២ ខែ​មេសា បន្ទាប់​ពី​ត្រូវ​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃ​ស (ម២) អស់​ជាង​ ៥ ខែ ចោទ​ប្រកាន់​ពី​បទ​បង្កកក​ស្ទះ​ចរាចរណ៍​​និង​ប្រឆាំង​​បទ​បញ្ជា​មន្ត្រី​សាធារណៈ។

  • តុលាការ​សម្រេច​ឲ្យ​សកម្មជន​គណបក្សសង្រ្គោះជាតិ​៥នាក់​នៅក្រៅឃុំបណ្តោះ​អាសន្ន​​

    សាលាដំបូងរាជធានីភ្នំពេញ​ នៅព្រឹក​ថ្ងៃ​ចន្ទនេះ បាន​សម្រេច​ឲ្យ​សកម្មជន​គណបក្សសង្រ្គោះជាតិ៥នាក់​នៅក្រៅ​ឃុំ​បណ្តោះអាសន្ន​តាម​ការស្នើ​សុំ។​ សាលាដំបូងរាជធានីភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ចន្ទនេះ បាន​​បើក​ការ​សាកសួរ​​សកម្មជន​គណបក្ស​សង្រ្គោះជាតិ និង​ព្រះសង្ឃមួយ​ចំនួន​ទៀតពី​ការ​សុំ​ឲ្យ​នៅ​ក្រៅ​ឃុំ។​​ មេធាវី​ការពារ​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ លោក ជូង ជូ​ងី មានប្រសាសន៍បន្ទាប់​ពី​ការ​សាក​សួរ​របស់​តុលាការ​ថា​​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ៥នាក់នឹង​ត្រូវ​ដោះ​លែង​ឲ្យ​នៅ​ក្រៅឃុំបណ្តោះ​អាសន្ន​នៅ​រសៀល​ថ្ងៃ​ចន្ទនេះ។ លោក​សាទរ​ចំពោះ​ការ​ដោះ​លែង​នេះ ដោយ​ចាត់​ទុក​ថា​​ជា​រឿង​យុត្តិធម៌​មួយ​សម្រាប់​កូនក្តី​របស់​លោក។​

  • ​ស្ត្រី​ជា​ទណ្ឌិត​មាន​កូនតូច​៣៧​នាក់​បន្ថែម​ទៀត​ត្រូវ​ដោះ​លែងឲ្យ​មាន​សេរីភាព​នៅ​ថ្ងៃ​អាទិត្យ​នេះ​​

    ​ស្ត្រី​៣៧​នាក់បន្ថែមទៀត ដែល​មាន​ផ្ទៃពោះនិង​កូន​តូចត្រូវ​ស្ថាប័ន​ជំនាញដោះ​លែងឲ្យ​មាន​សេរីភាព​វិញនៅ​ថ្ងៃ​អាទិត្យ​នេះ បន្ទាប់​ពី​ព្រះមហាក្សត្រ​ព្រះរាជទាន​លើកលែងទោសតាម​កា​ស្នើ របស់លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន​ ។​ ​តាម​ការចុះផ្សាយនៅលើ​គេហទំព័ររបស់​ក្រសួង​យុត្តិធ​ម៌ឲ្យដឹងថា កា​ដោះលែង​ស្ត្រី​ទាំងនោះ អនុវត្ត​ន៏​តាម​ព្រះរាជក្រិត្យ លើកលែងទោសតាម​សំណើរ​នាយករដ្ឋមន្ត្រី​ ។ ក្រសួង​យុត្តិធម៌​ឲ្យដឹង​ទៀតថា ស្ត្រី​ជាប់ទោស​ទាំង​៣៧​នាក់​នោះ មាន​ទណ្ឌិត ស្ត្រី​មានគភ៌ ១៤ នាក់ និង​ស្ត្រី​មានកូន ២៣ នាក់ ​។ ពិធី​ដោះលែង​ស្ត្រី​ទាំង​៣៧​រូបនេះ ធ្វើឡើង​នៅ​ពន្ធនាគារ​ព្រៃ​ស ម​២ ដែល​មាន​លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី ចូលរួម​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី​១២​ខែ​មេសា​នេះ​ ។

  • បទសម្ភាសន៍៖ តើ​សាលាក្ដី​ខ្មែរ​ក្រហម​គួរ​ស៊ើប​អង្កេត​លោក ហ៊ុន សែន ឬ​ទេ?

    នាយក​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា លោក ឆាំង យុ ឲ្យ​ដឹង​ថា មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា របស់​លោក​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា «វិទ្យាស្ថាន​ស្លឹករឹត» នៅ​ពេល​ខាង​មុខ។ លោក ឆាំង យុ ដែល​ដឹកនាំ​ការ​ស្រាវជ្រាវ​ប្រវត្តិសាស្ត្រ​កម្ពុជា​ប្រជាធិបតេយ្យ​ក្នុង​រយៈពេល ២៥​ឆ្នាំ​កន្លង​មក​នេះ ពន្យល់​អំពី​តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​ជួយ​ឲ្យ​ខ្មែរ​ក្រហម​ឡើង​កាន់​អំណាច និង​ធ្លាក់​ពី​អំណាច ទាក់ទង​នឹង​ថា តើ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អាច​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​រង្គាល​ជនជាតិ​ចាម នៅ​ក្នុង​របប​ខ្មែរ​ដែរ ឬ​ទេ? លោក ឆាំង យុ មាន​ប្រសាសន៍​ថា បើ​ទោះ​ជា​លោក​គិត​ថា លោក ហ៊ុន សែន ទំនង​ជា​មិន​ជាប់​ពាក់ព័ន្ធ​ក៏ដោយ នេះ​ជា​កិច្ចការ​របស់​ចៅក្រម​ស៊ើប​អង្កេត​ដែល​ត្រូវ​ស្រាវជ្រាវ។

  • មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ៦​​​នាក់​​​ត្រូវ​​​ចាប់​​​ខ្លួន​​​ពី​​​បទ​​​វាយ​​​ដំ​​​អ្នកបើក​​​ឡាន​​​ដឹក​​​ស្រូវ

    លោក ស៊ិន សូផាន្នី អគ្គ​​​មេបញ្ជាការ​​​រង​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​ប្រទេស​​​​​​បាន​​​​​​​​ប្រាប់​​​អ្នកសារព័ត៌មាន​​​នៅ​​​ក្នុង​​​​​​សន្និសីទ​​​សារព័ត៌មាន​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​បាន​​​ចាប់​​​ខ្លួន​​​មន្ត្រី​​​ប៉េអិម​​​៦​​​នាក់​​​ ដែល​​​ពាក​​​់​​​ព័ន្ធ​​​នឹងការ​​​វាយ​​​ដំអ្នក​​​បើក​​​បរម្នាក់​​​ និង​​​ព្រូ​​​ឡាន​​​ម្នាក់​​​ក្នុង​​​ខេត្ត​​ត្បួង​​​ឃ្មុំ​​​កាល​​​ពី​​​​​​ថ្ងៃ​​​ទី​​​១៩ ខែ​​​មីនា។​​​

  • សកម្មជន​ដីធ្លី​១០​នាក់​ជា​ស្ត្រី​ត្រូវ​បាន​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស

    ស្ត្រី​សកម្មជន​ដីធ្លី​ចំនួន ១០​នាក់ ត្រូវ​ដោះ​លែង​ពី​ពន្ធនាគារ​ព្រៃ​ស ហើយ​កាល​ពី​រសៀល​ថ្ងៃ​ទី​១១ ខែ​មេសា នេះ។ ការ​ដោះ​លែង​នេះ ចំ​ពេល​ដែល​អ្នក​នយោបាយ​មាន​ភាព​ល្អូកល្អិន​នឹង​គ្នា និង​ចំ​ពេល​សមាជិក គ.ជ.ប​ថ្មី ចូល​ស្បថ​បំពេញ​ការងារ​នៅ​ព្រះបរមរាជវាំង។ សង្គម​ស៊ីវិល ទាមទារ​កុំ​ឲ្យ​អ្នក​នយោបាយ​យក​ពលរដ្ឋ​ធ្វើ​ឈ្នាន់​ល្បែង​នយោបាយ។ សំឡេង​ហូរ​កញ្ជ្រៀវ​លាយឡំ​សូរ​ស័ព្ទ​យំ​ទួញ​សោក​លាន់​ឮ​នៅ​មុខ​ពន្ធនាគារ​ព្រៃ​ស ចំ​ពេល​ដែល​ស្ត្រី​សកម្មជន​ដីធ្លី ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព។ ក្រុម​ស្ត្រី​ទាំង​នោះ ពាក់​អាវ​យឺត​ខ្មៅ​ដូចៗ​គ្នា​រំលេច​អក្សរ​ថា ពិភពលោក​កំពុង​តាម​ដាន​បញ្ហា​នេះ និង​លើក​ទង់ជាតិ​គ្រវី​មុន​ចេញ​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​បរិវេណ​ពន្ធនាគារ។ ការ​ដោះ​លែង​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​ព្រះមហាក្សត្រ​បាន​ឡាយព្រះហស្តលេខា​លើ​ពាក្យ​ស្នើសុំ​ព្រះរាជទាន​លើក​លែង​ទោស​ពួក​គេ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ ខែ​មេសា។

  • កម្មករ​រោងចក្រ​មួយ​នៅ​រាជធានី​តវ៉ា​ទារ​ប្រាក់​ឈ្នួល​ដើម្បី​បាន​ទៅ​ស្រុកកំណើត​ប្រា​រព​ពិធី​ចូលឆ្នាំថ្មី​

    កម្មករ​មួយ​ក្រុម បាន​បន្ត​តវ៉ា មុខ​ក្រុមហ៊ុន​របស់​ខ្លួន ក្នុង​ខណ្ឌ​ដង្ហោ រាជធានី​ភ្នំពេញ ជំរុញ​ឲ្យ​ថៅកែ​បើក​ប្រាក់​ឈ្នួល និង​ទូទាត់ អត្ថប្រយោជន៍​ផ្សេងៗតាម​ច្បាប់​ការងារ ជូន​ពួកគេ ដើម្បី​បាន​ទៅ​ស្រុកកំណើត ក្នុង ឱកាស បុណ្យចូលឆ្នាំ​ថ្មី​នេះ ខណៈ​ក្រុមហ៊ុន​គ្រោង​បិទទ្វារ​លែង​ដំណើរការ​ ។​

  • ស្ត្រី​ជា​សកម្មជន​ដីធ្លី​នៅ​តំបន់​បឹង​កក់​ទាំង​១០​នាក់​ត្រូវ​ដោះលែង​នៅ​ថ្ងៃ​សៅរ៍​នេះ​​

    ​ស្ត្រី​ជា​សកម្ម​ជ​ដីធ្លី​ទាំង​១០​នាក់ ដែល​រដ្ឋាភិបាល​ចាប់ឃុំខ្លួន កាលពី​ចុងឆ្នាំ​២០១៤ នឹងត្រូវ ដោះលែង ឲ្យមាន​សេរីភាព​វិញ​នៅរសៀ​ថ្ងៃសៅរ៍​នេះ តាមរយៈ​ព្រះរាជទាន​លើកលែង​ទោស​របស់ ព្រះមហាក្សត្រ​ ។​ ​សកម្មជន​ដីធ្លី​ទាំង​១០​នាក់​នោះ មាន អ្នកស្រី​ទេព វ​ន្នី អ្នកស្រី បូ ​ឆវី អ្នកស្រី ផាន់ ឈុន​រ៉េត លោកយាយ ង៉ែត ឃុន កញ្ញា សុង ស្រី​ភាព និង​ស្ត្រី​មួយចំនួនទៀត ត្រូវ​សមត្ថកិច្ច​រាជធានី​ភ្នំពេញ ចាប់​ឃុំខ្លួន​កាលពី​ថ្ងៃ​ទី​១០​ខែវិច្ឆិកា​ឆ្នាំ​២០១៤ ចោទថា​បាន​តវ៉ា ធ្វើឲ្យ​កកស្ទះ​ចរាច​រណ៍​​ ។​

  • មន្ត្រី​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​ប្រាំ​​​មួយ​​​នាក់​​​ត្រូ​​​វបាន​​​ចោទ​​​ប្រកាន់​​​ជុំវិញ​​​​​​​​​ការ​​​ប្រើ​​​អំពើ​​​ហិង្សា​​​លើ​​​អ្នក​​​បើក​​​រថយន្ត​​​ដឹក​​​ស្រូវ​​​ និង​​​ព្រូឡាន

    មន្ត្រី​​​តុលាការ​​​មួយ​​​រូប​​​បាន​​​លើក​​​ឡើង​​​ថា កង​​​រាជ​​​អាវុធ​​​ហត្ថ​​​​​​ប្រាំ​​​មួយ​​​នាក់​​​​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​បណ្តោះ​​​អាសន្ន​​​កាល​​​ពីថ្ងៃ​​​សុក្រ​​​ ក្រោយ​​​ពី​​​​​​សាលា​​​ដំបូង​​​ខេត្ត​​​ព្រៃ​​​វែង​​​ធ្វើ​​​ការ​​​​​ចោទ​​​ប្រកាន់​​​ជុំ​​​វិញ​​​ករណី​​​ដេញ​​​តាម​​​រថយន្ត​​​ដឹក​​​ស្រូវ​​​មួយ​​​កាល​​​ពី​​​មីនា​​​ ដែល​​​នៅ​​​ក្នុង​​​នោះ អ្នក​​​បើក​​​បរ​​​រថយន្ត​​​ដឹក​​​ស្រូវ​​​ និង​​​ព្រូឡាន​​​ត្រូវ​​​បាន​​​បាញ់​​​ប្រហារ​​​ វាយដំ និង​​​ចង​​​ស្លាប​​​សេក ក្រោយ​​​ពី​​​ពួក​​​គេ​​​បាន​​​បើក​​​​​​ទម្លុះ​​​ចំណុច​​​​​​ឆែក​​​ឆេរ​​​ពីរ​​​កន្លែង​​​របស់​​​កង​​​រាជ​​​ធាវុធ​​​ហត្ថ​​​។

  • ច្បាប់អង្គការ​នឹង​អនុញ្ញាត​ឲ្យ​ប្តឹងតវ៉ាបាន នៅពេលក្រសួងមហាផ្ទៃមិនព្រម​ចុះ​បញ្ជី​ឲ្យ​​

    សេចក្តីព្រាងច្បាប់​ស្តីពីសមាគម ​ឬ​អង្គការមិនមែន​រដ្ឋាភិបាល​ដែល​ត្រូវ​បាន​ផ្សព្វផ្សាយ​ដោយ​សង្គមស៊ីវិលក្នុង​ស្រុក ឲ្យ​ដឹង​​ថា​សមាគម ឬ​អង្គការមិន​មែន​រដ្ឋាភិបាល​ដែលមាន​បំណង​ចុះ​បញ្ជី អាច​​ប្តឹងតវ៉ាទៅតុលា​ការ​​បាន​ នៅពេលក្រសួងមហាផ្ទៃមិនព្រម​ចុះ​បញ្ជី​ឲ្យ​។​​ បើ​តាម​សេចក្តីព្រាងច្បាប់​ដែល​មាន៣៤មាត្រា និង​៩ជំពូក ​​សមាគម ឬ​អង្គការមិន​មែន​រដ្ឋាភិបាល​ត្រូវ​បង្ហាញ​​ព័ត៌មាន​លម្អិត​​ទៅកាន់​ក្រសួង​មហា​ផ្ទៃ ក្នុង​នោះ​ក៏​មាន​ប្រភព​ធនធាន និងទ្រព្យ​សម្បត្តិផងដែរ។

  • សកម្មជន​ការពារ​ដីធ្លី​នៃ​សហគមន៍​ព្នង​ខេត្ត​មណ្ឌលគិរី​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន

    សកម្មជន​ដីធ្លី​នៃ​សហគមន៍​ព្នង ភូមិ​ចក់ចារ ឃុំ​ស្រែឈូក ខេត្ត​មណ្ឌលគិរី ត្រូវ​ប៉ូលិស​ចាប់​ខ្លួន ក៏ប៉ុន្តែ​មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (adhoc) សង្ស័យ​ថា ការ​ចាប់​ខ្លួន​នេះ​ពាក់ព័ន្ធ​ការ​គំរាម​កំហែង​ស្មារតី​ច្រើន​ជាង​ការ​អនុវត្ត​ច្បាប់។ មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ខេត្ត​មណ្ឌលគិរី នៅ​ថ្ងៃ​ទី​១១ ខែ​មេសា អំពាវនាវ​សុំ​ឲ្យ​ក្រសួង​មហាផ្ទៃ ស៊ើប​អង្កេត​ទៅ​លើ​ករណី​ចាប់​ខ្លួន​សកម្មជន​ដីធ្លី​ជនជាតិ​ដើម​ព្នង​មួយ​រូប ដែល​មន្ត្រី​រូប​នោះ​សង្ស័យ​ថា ប៉ូលិស​ចាប់​ខ្លួន​ក្នុង​ភាព​មិន​ប្រក្រតី បំពាន​ទៅ​លើ​សិទ្ធិ​ជនជាតិ​ដើម​ភាគ​តិច។ កាល​ពី​ថ្ងៃ​ទី​១០ ខែ​មេសា ប៉ូលិស​ឃុំ​ស្រែឈូក បាន​ចាប់​ខ្លួន​សកម្មជន​ដឹក​នាំ​តវ៉ា​ដីធ្លី​នៃ​សហគមន៍​ជនជាតិ​ដើម​ព្នង ភូមិ​ចក់ចារ លោក យ៉ាន ម៉ៅ ខណៈ​លោក​កំពុង​ធ្វើ​ដំណើរ​នៅ​ចំណុច​ភូមិ​ប៉ោដើមស្វាយ។

    អានបន្ត
  • មេធាវី​​​និយាយ​​​ថាក្រោយ​​​ការ​​​ចរចា​​​ សកម្មជន​​​នឹង​​​​​​ត្រូវ​​​ដោះ​​​លែងមុន​​​ថ្ងៃ​​​ចូល​​​ឆ្នាំ​​​ខ្មែរ​ ប្រពៃណីជាតិ​​​

    មេធាវីមួ​​​យ​​​រូប​​​តំណាង​​​ឲ្យ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា ក្រោយ​​​ករ​​​ចរចា​​​រវាង​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន និង​​​លោក សម រង្ស៊ី មេដឹក​​​នាំ​​​គណបក្ស​​​ប្រឆាំង​​​ តុលាការ​​​កំពុង​​​ត្រៀម​​​ដោះ​​​លែង​​​សកម្មជន​​​ចំនួន​​​១៨​​​រូប​​​ ដែល​​​បាន​​​ជាប់​​​ពន្ធនាគារ​​​រយៈ​​​ពេល​​​មួយ​​​ឆ្នាំ​​​មក​​​នេះ​​​​​​តាម​​​ការ​​​ចោទ​​​ប្រកាន់​​​ពាក់ព័ន្ធ​​​នឹង​​​ការ​​​តវ៉ា​​​។

  • ​សមាជិក គ ជ ប ថ្មី នឹង​ចូល​ស្បថ​នៅ​ព្រះបរមរាជវាំង​នៅ​រសៀល​នេះ​​

    ​សមាសភាព​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​ថ្មី ទាំង​៩​រូប ដែល​សភា​អនុម័ត​យល់ព្រម កាលពី​២​ថ្ងៃមុន នឹង​ចូល​ធ្វើ​សច្ចាប្រណិធាននៅ​ព្រះបរមរាជវាំងនៅ​រសៀល​នេះ ដើម្បី​ត្រៀម​ខ្លួនចូលកាន់​តំណែង ជំនួស គ​.​ជ​.​ប ចាស់ នៅ​ដើម​សប្តាហ៍​ក្រោយ ​។​ ​សមាជិក​ម្នាក់​ក្នុងចំណោម​សមាជិក​ទាំងនោះ គឺ​លោក រ៉ុង ឈុន ឲ្យ​VOD​ដឹងថា ការធ្វើ​ពិធី​សច្ចាប្រណិធាន​នោះ នឹង​ប្រព្រឹត្តទៅ នៅ​ម៉ោង​៤​រសៀល​ថ្ងៃ​សៅរ៍​នេះ ​។​

  • ការសិក្សា​បង្ហាញថា អ្នក​ប្រើប្រាស់​​អ៊ិន​ធើ​ណែ​ត​បារម្ភ​ពី​ការតាមដាន និង​រឹតត្បិត​​

    ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បង្ហាញថា អ្នក​ប្រើប្រាស់​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត​នៅក្នុង​ប្រទេស​កម្ពុជា​យល់​ថា ពួកគេ​អាច​បញ្ចេញមតិ​ដោយ​សេរី​លើ​ប្រព័ន្ធ​អ៊ិន​ធើ​ណែ​ត ប៉ុន្តែ​ពួកគាត់​មាន​ក្តីបារម្ភ​ប្រសិនបើ​មាន​ការតាមដាន និង​រឹតត្បិត​ពី​រដ្ឋាភិបាល ។​ មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) នៅ​ថ្ងៃ​សុក្រ​នេះ​ដាក់​បង្ហាញ​លទ្ធផល​នៃ​ការសិក្សា​ស្រាវជ្រាវ​មួយ​របស់​ខ្លួន​ស្ដីពី​សេរីភាព​បញ្ចេញមតិ​លើ​ប្រព័ន្ធ​ព័ត៌មានវិទ្យា និង​ការចូលរួម​នយោបាយ​នៅ​កម្ពុជា ដែល​បានមកពី​ការស្ទង់មតិ​លើ​អ្នកប្រើប្រាស់​អ៊ិន​ធើ​ណែ​ត​នៅ​ក្នុង​ប្រទេស​កម្ពុជា​ជិត​៩០០​នាក់ មកពី​២២​រាជធានី​ខេត្ត ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo