កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សន្និសីទ​​​សង្គម​​​ស៊ីវិល​​​អាស៊ាន​​​ត្រូវ​​​បាន​​​ធ្វើ​​​ឲ្យ​​​ខក​​​ចិត្ត​​​ដោយ​​​រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​

    បន្ទាប់​​​ពី​​​ការ​​​សម្រេច​​​របស់​​​រដ្ឋាភិបាល​​​កម្ពុជា​​​កាល​​​ពី​​​​​​សប្តាហ៍​​​មុន​​​ក្នុង​​​ការ​​​រារាំង​​​មេដឹក​​​នាំ​​​សង្គម​​​ស៊ីវិល​​​ ដែល​​ត្រូវ​​​បាន​​​ជ្រើស​​​រើស​​​ដោយ​​​ឯករាជ្យ​​​មិន​​​ឲ្យធ្វើ​​​ជា​​​តំណាង​​​កម្ពុជា​​​សម្រាប់​​​សន្និសីទ​​​សង្គម​​​ស៊ីវិល​​​អាស៊ាន​​​ (ACSC) ប្រធាន​​​សន្និសីទ​​​នេះ​​​បាន​​​លើក​​​ឡើង​​​នៅ​​​ក្នុង​​​សេចក្តី​​​ថ្លែង​​​ការណ៍​​​មួយ​​​ចេញ​​​កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ​​​ថា រដ្ឋាភិបាល​​​មួយ​​​ចំនួន​​​​​​បាន​​​ធ្វើ​​​ឲ្យ​​​ “មាន​​​ការ​​​ខក​​​ចិត្ត​​​យ៉ាង​​​ខ្លាំង​​​”។

  • ប្រជា​សហគមន៍បឹងឈូក​ដាក់ញត្តិ​ឱ្យ​អភិបាល​រាជធានីភ្នំពេញ​ជួយ​អន្តរាគមន៍​

    ប្រជា​​សហគមន៍​​បឹង​ឈូក ក្នុង​​សង្កាត់​គីឡូម៉ែត្រ​​លេខ​៦​ ខណ្ឌ​ប្ញ​ស្សី​​កែវ​មាន​គ្នា​ប្រមាណ​​៥០​នាក់ បាន​នាំ​គ្នា​ប្រមូល​ផ្ដុំនៅ​​មុ​ខ​សាលា​រា​ជធានី​ភ្នំពេញ កាលពីវេលា​​ព្រឹក​ថ្ងៃ​ទី​២៩​ មេសា​ ​២០១៥ នេះ ដើម្បី​ដាក់​ញត្តិ​សុំ​​ឱ្យ​លោក​ប៉ា​ សុ​ជាតិ​វង្ស អភិ​បាល​រាជធា​នី​ភ្នំពេញ​ ជួយ​អន្ត​រាគមន៍​ទៅ​​អាជ្ញាធរ​​ខណ្ឌប្ញស្សីកែវ ឱ្យ​​បញ្ឈប់​​ផែនការ​​រុះរើ​លំនៅ​ឋាន​​របស់​សមាជិក​​​សហគមន៍​​បឹង​ឈូក​ម្នាក់​​ឈ្មោះ​ទូច​ សំ​អ័ន ។

  • ​អាដហុក​ថ្កោលទោស​ករណី​គំរាមកំហែង​អ្នកសារព័ត៌មាន​២​រូប​នៅ​ខេត្ត​បន្ទាយមានជ័យ​​

    ​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក​ថ្កោលទោស​ការគំរាមកំហែង​ពី​សំណាក់​ទាហាន​ព្រំដែន​ទៅលើ​អ្នក​យក​ព័ត៌មាន ដែល​បាន​ចុះ​ទៅ​យក​ព័ត៌មាន​នៅ​ក្នុង​ខេត្ត​បន្ទាយមានជ័យ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា ករណី​ទាហាន​ថៃ​បាញ់​គំរាម​ប្រជាពលរដ្ឋ​ខ្មែរ​៣​នាក់ ។​ ​សេចក្តីថ្លែងការណ៍​របស់​អាដហុក​ចេញផ្សាយ​នៅ​ថ្ងៃ​នេះ​លើកឡើង​ថា អ្នកយក​ព័ត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ លោក កែវ វុទ្ធី និង អ្នកយក​ព័ត៌មាន​កាសែត​កោះសន្តិភាព លោក​មុត សារុន បាន​ចុះ​ទៅ​យក​ព័ត៌មាន​ករណី​ទាហាន​ថៃ​បាញ់​គំរាម​ប្រជាពលរដ្ឋ​ខ្មែរ​៣​នាក់ កាលពី​ថ្ងៃ​ទី​២៧ ខែ​មេសា នៅ​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ហើយ​ត្រូវបាន​ទាហាន​ព្រំដែន​ឃាត់ខ្លួន និង​លុប​រូបភាព​ចេញពី​ម៉ាស៊ីន​ថត ។​

  • ពលរដ្ឋ​១០​គ្រួសារ​នៅ​កំពង់ចាម​ដែល​ប៉ះពាល់​ពី​គម្រោង​ផ្លូវ​អាស៊ាន​មិន​ទាន់​បាន​សំណង​សមរម្យ

    ពលរដ្ឋ​នៅ​ឃុំ​ផ្អាវ ស្រុក​បាធាយ ខេត្ត​កំពង់ចាម ប្រមាណ ១០​គ្រួសារ កំពុង​បារម្ភ​រឿង​អាជ្ញាធរ​ខេត្ត បាន​ចេញ​លិខិត​ឱសានវាទ​ឲ្យ​រុះរើ​ផ្ទះ​ចេញ​ពី​តំបន់​ប៉ះពាល់​ពី​គម្រោង​ធ្វើ​ផ្លូវ​ជាតិ​លេខ​៦ ខណៈ​សំណង​ផល​ប៉ះពាល់​មិន​ទាន់​ដោះស្រាយ​ជូន​ពួក​គាត់។ ទាក់ទង​បញ្ហា​នេះ​ដែរ ក្រុម​អាជ្ញាធរ​អះអាង​ថា តម្លៃ​ផល​ប៉ះពាល់ គឺ​មាន​ក្រុម​ឯករាជ្យ​ចុះ​ពិនិត្យ​លើ​បញ្ហា​នេះ ប៉ុន្តែ​មាន​ពលរដ្ឋ​ភាគ​តិច​ប៉ុណ្ណោះ​មិន​ព្រម​ទទួល​យក​សំណង​នោះ។

  • អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​លុប​ច្បាប់​គ្រប់គ្រង​អង្គការ

    ក្រុម​សិទ្ធិមនុស្ស​​ធំ​មួយ​​កាលពី​ម្សិលមិញ​ បាន​ជំរុញ​​​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​​ផែនការ​ដើម្បី​អនុម័ត​ច្បាប់​ដ៏ចម្រូងចម្រាស​មួយ​​នៅ​ខែ​ក្រោយ​​​​ដោយ​និយាយ​​ថា​ វា​អាច​នឹង​​ដាក់​កម្រិត​យ៉ាងខ្លាំង​លើ​​​សកម្មភាព​របស់​អង្គការ​​​មិនមែន​រដ្ឋាភិបាល​ និង​​សមាគម​​។ ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស (HRW​) បាន​​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​​បញ្ជាក់​ជា​សាធារណៈ​ «​ភ្លាម​» ​​នូវ​សេចក្តី​ព្រាង​ច្បាប់​​ដែល​ចម្រូងចម្រាស​ស្តីពី​​​សមាគម ​និង​អង្គការ​មិនមែន​ រដ្ឋាភិបាល (LANGO) ហើយ​ត្រូវ​​​ «​ចូលរួម​ក្នុង​ដំណើរការ​ពិគ្រោះ​​យោបល់​ជា​ចំហ​» ​​​ជាមួយ​​អង្គការ​ក្រៅ​រដ្ឋាភិបាល​។

  • ជនជាតិ​ដើម​ភាគតិច​កួយ​តវ៉ា​នៅ​ខាង​មុខ​សាលាដំបូង​ខេត្ត

    ជនជាតិ​ដើម​ភាគតិច​កួយ​ជាង ១០០ នាក់ កាលពី​ម្សិលមិញ​នេះ បាន​ប្រមូលផ្តុំ​នៅ​មុខ​សាលាដំបូង​ខេត្ត​ខណៈ​ដែល​សមាជិក​របស់​ខ្លួន ៦ នាក់ ត្រូវ​បាន​អយ្យការ​អម​សាលាដំបូង​ខេត្ត​ហៅ​ចូល​បំភ្លឺ និង​ ២ នាក់​ទៀត គ្រោង​ចូល​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ពាក់ព័ន្ធ​នឹង​ដំណើរ​រឿង​​នៃ​ការបង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ​តាម​បណ្តឹង​របស់​ក្រុមហ៊ុន​ចិន ឡានហ្វេង និង​រ៉ូយហ្វេង​។ តាមរយៈ​ដីកា​កោះ​ដាច់​ដោយឡែក​​ដែល​ចុះហត្ថលេខា​ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃ​ទី ៨ ខែ​មេសា សមាជិក​ប្រជាសហគមន៍ ៦ នាក់ ដែល​ចូល​បំភ្លឺ​ពី​ម្សិលមិញ​នេះ​មាន​ឈ្មោះ ភូ ភេន, ផុន រុំ, ណម ថុល, ស្រាល សឃី, យស សន, និង ថី ហឿន ហឿន ចំណែក​ថ្ងៃ​អង្គារ​នេះ មាន​ឈ្មោះ ហោ ធាន្នី និង​ ប៉ាវ សែវ។

  • និស្សិត​ពេទ្យ​ឯកជន​ជាង​១០០​នាក់​គ្រោង​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​ឧសភា

    ក្រុម​និស្សិត​ពេទ្យ​នៃ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​អន្តរជាតិ ១៣០​នាក់ ព្រមាន​ធ្វើ​បាតុកម្ម​នៅ​ដើម​ខែ​ឧសភា ខាង​នេះ ដើម្បី​ជំរុញ​ឲ្យ​ក្រសួង​អប់រំ និង​ក្រសួង​សុខាភិបាល ចាត់​វិធានការ​ចំពោះ​សាលា​ពេទ្យ​ឯកជន ដែល​ក្រុម​និស្សិត​ចាត់​ទុក​ថា កំពុង​ធ្វើ​នំ​អត់​ម្សៅ។ តំណាង​និស្សិត​ពេទ្យ​ដែល​អះអាង​ថា ពួក​គេ គឺ​ជា​អ្នក​រងគ្រោះ​ដោយសារ​ម្ចាស់​សាលា​បោកប្រាស់ ប្រកាស​ថា​នឹង​ធ្វើ​បាតុកម្ម​ប្រឆាំង​គោលការណ៍​របស់​សាលា ដែល​បន្ត​ឆបោក​និស្សិត​អស់​ពេល ៣​ឆ្នាំ​កន្លង​ទៅ​ហើយ​នោះ។

  • ពលរដ្ឋ​នៅ​ខេត្តព្រះវិហារ​គ្រោង​សុំ​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ​និង​រដ្ឋសភា​រឿង​ដីធ្លី​​

    ប្រជាពលរដ្ឋ​មួយចំនួន​នៅ​ខេត្ត​ព្រះវិហារ​ដែល​អះអាង​ថា ក្រុមហ៊ុន​តៃវ៉ាន់​មួយ​បាន​ឈូសឆាយ​ដីធ្លី និង​ដំណាំ​ពួក​គេ​ជាង​១០០​ហិកតា​នោះ គ្រោង​ស្វែងរក​អន្តរាគមន៍​ពី​ព្រះមហាក្សត្រ និង​រដ្ឋសភាជាតិ នៅ​សប្តាហ៍​ក្រោយ ។​

  • អ្នក​មាន​ជម្លោះ​ដីធ្លី​រក​អន្តរាគមន៍​ពី​សហគមន៍ឣ​ន្ត​រ​ជាតិ​ទប់ស្កាត់​ក្រុមហ៊ុន​មានឣំណាច​រំលោភ​យក​ដី​​

    ​អ្នក​មាន​ជម្លោះ​ដីធ្លី នៅ​ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​ប្រចាំ​កម្ពុជា ដើម្បី​ទប់ស្កាត់​ការរំលោភ​យក​ដី​អ្នកភូមិ​ពី​សំណាក់​ក្រុមហ៊ុន​អ្នកមានអំណាច ខណៈ​ជម្លោះ​អូសបន្លាយ​ជិត​១០​ឆ្នាំ ដែល​អាជ្ញាធរ​រដ្ឋ​មិន​អាច​ដោះស្រាយបាន ។​ ​តំណាង​អ្នក​តវ៉ា អ្នកស្រី អ៊ុំ សូ​ភី ប្រាប់​អ្នកសារព័ត៌មាន​ពេល​ដើរដាក់​ញត្តិ​ក្នុង​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​២៨​ខែ​មេសា ឆ្នាំ​២០១៥​នេះ​ថា ជិត​១០​ឆ្នាំ​មកនេះ​ពួកគាត់​បាន​ដាក់ពាក្យ​ប្តឹង​ជាង​១០០​បណ្តឹង​ទៅ​អាជ្ញាធរ​ដែនដី​ដូចជា អាជ្ញាធរខេត្ត តុលាការ ខុទ្ទកាល័យ​លោកនាយក​រដ្ឋមន្ត្រី និង​រដ្ឋសភា​ជា​ដើម ដើម្បី​ការពារ​ដី​អ្នក​ភូមិ​ជាង​១៨៤​ហិកតា កុំ​ឲ្យ​ក្រុមហ៊ុន KDC របស់​លោកស្រី ជា ខេង រំលោភ​យក ។​

  • ពលរដ្ឋ​ដែល​ក្រុម​និស្សិត​វាស់ដី​ឲ្យ​ត្រូវ​បាន​គេ​ប្តឹង​ថា​រំលោភ​យក​ដី​គេ

    ពលរដ្ឋ​ ១១ ​គ្រួសារ​ក្នុង​ចំណោម​អ្នក​ដែល​អត់​ទាន់​ទទួល​បាន​ប្លង់ដី​បន្ទាប់ពី​និស្សិត​វាស់​ឲ្យ​នៅ​ឆ្នាំ ២០១២ នោះ​ត្រូវ​បាន​គេ​ប្តឹង​ឡើង​តុលាការ​ថា បាន​រំលោភ​យក​ដី​ក្នុង​ស្រុក​ត្រពាំ​ប្រាសាទ​។ លោក​ ប៉ិល ធី​ អាយុ ៤៣ ឆ្នាំ​បាន​ឲ្យ​​ដឹងថា ពួក​លោក​ ១១ ​គ្រួសារ​​ជា​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​​ត្រាំប៉ោង ឃុំ​ព្រះប្រឡាយ​ត្រូវ​បាន​លោក​ ផេង ស៊ីផល​ប្តឹង​ទៅ​តុលាការ​ខេត្ត​កាលពី​ឆ្នាំ ២០១៤ ​ពី​បទ​​ «ប៉ះពាល់​ដី​កម្មសិទ្ធិ​ឯកជន» ២០ ​ហិកតា ​ហើយ​​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ ​រូប​លោក​ និង​អ្នកភូមិ​ ៣ នាក់​ផ្សេង​ទៀត​បាន​ចូល​ទៅ​បំភ្លឺ​តាម​ការកោះ​ហៅ។ លោក​បាន​បញ្ជាក់​ថា​៖ «ក្រុម​និស្សិត​​បាន​វាស់ដី និង​ចេញ​បង្កាន់ដៃ​ឲ្យ​ក្នុង​ឆ្នាំ ២០១២។ តែ​ប្លង​​ដី​មិន​ទាន់​បាន​ផង​រាប់​ឆ្នាំ​ហើយ បែរ​ជា​មាន​គេ​ប្តឹង​យក​ដី​ទៅ​តុលាការ​ទៀត»។

  • អតីត​អ្នក​បឹងកក់​ដែល​ចាកចេញ​តវ៉ា​ជាថ្មីទៀត សុំ​ផ្តល់​សំណងបន្ថែម​​

    អតីត​អ្នក​បឹងកក់​ដែល​ព្រម​ទទួលយក​សំណង​បាន​ឡើង​តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃនេះ សុំ​ផ្តល់​សំណង​បន្ថែម​ពី​សាលា​រាជធានី​ភ្នំពេញដោយ​អះអាង​ថា សំណង​ពី​មុន​នោះពួកគេ​បង្ខំចិត្ត​ទទួលយក​ទាំង​អយុត្តិធម៌​ ។​ ពលរដ្ឋ​ម្នាក់ក្នុងចំណោម​ពលរដ្ឋ២០នាក់​ដែល​ឈរ​តវ៉ា​នៅ​ថ្ងៃនេះ គឺអ្នកស្រី សយ កុលាប ឲ្យដឹងថា ពលរដ្ឋ​ដែល​បង្ខំចិត្ត​ចាកចេញ​ដោយ​ទទួលយក​សំណង​៨០០០ដុល្លារ និងប្រាក់​២​លាន​រៀល ជា​ថ្នូរ​នឹង​ការ​ចេញ​ពី​លំនៅឋាន​របស់​ពួកគេ​ ។ អ្នកស្រី​អះអាង​ទៀតថា ពលរដ្ឋ​ទាំង​នោះ​កំពុង​ប្រឈម​នឹង​ភាពក្រីក្រ ដោយសារ​គ្មាន​មុខរបរ​ចិញ្ចឹម​ជីវិតដូច​មុន ​។

  • អ្នកការពារ​ព្រៃ​ឡង់​ចាប់បាន​ម៉ាស៊ីន​អារឈើ​៣២​គ្រឿង​ក្នុង​ពេល​ចុះ​ល្បាត​៥​ថ្ងៃ​​

    ប្រជា​សហគមន៍​ការពារ​ព្រៃ​ឡង់​ទាំង​៤​ខេត្ត ឲ្យដឹងថា ពួកគេចាប់​បាន​ឈើ និង​ម៉ាស៊ីន​អារឈើ​ចំនួន​៣២​គ្រឿង ខណៈ​ចុះ​ល្បាត​ព្រៃរយៈពេល​៥​ថ្ងៃ ក្នុង​ខែ​មេសា​នេះ ។​ ​ការបង្ហាញ​នេះ​ធ្វើឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​ការចូលរួម​ទាំងអស់គ្នា​ដើម្បី​ព្រៃ​ឡ​ង់ និង​ការសម្ពោធ​របាយការណ៍​ស្រាវជ្រាវរបស់​បណ្តាញ​សហគមន៍​ព្រៃ​ឡ​ង់ នា​ព្រឹក​ថ្ងៃទី​២៧ ខែ​មេសា​ ឆ្នាំ​២០១៥ ។​

  • ​កម្មករ​រោងចក្រ​នាឡិកា​នៅ​បាវិតតវ៉ា​​មុខ​សាលាខេត្ត​ជា​ថ្មី​សុំ​ឲ្យ​ជំរុញ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​​

    កម្មករ​ជាង​១០០​នាក់​នៅ​រោងចក្រ​ផលិត​នាឡិកា Ni Sey នៅ​ក្រុង​បាវិត នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ នាំគ្នា​ប្រមូលផ្ដុំ មុខ​សាលាខេត្ត​ស្វាយរៀង​ជាថ្មី ស្នើឲ្យ​អភិបាល​ខេត្ត​​ជំរុញ​ទៅ​ថៅកែ​រោងចក្រ ធានា​សុ​វត្តិភាព​ការងារ និង​ផ្ដល់​លក្ខខណ្ឌ​ការងារ​មួយចំនួន ដែល​ពួកគេ​អះអាង​ថា​កន្លង​ទៅ​ថៅកែ​មិន​បាន​អនុវត្ត ។​

  • ការ​​​បាញ់​​​សម្លាប់​​​ពល​​​ករ​​​ខ្មែរ​​​​​​ម្នាក់​​​នៅ​​​ថៃកំពុង​​​ស្ថិត​​​ក្រោម​​​ការ​​​សើុប​​​អង្កេត​​​

    មន្ត្រី​​​ព្រំដែន​​​កម្ពុជា​​​ម្នាក់​​​បាន​​​បញ្ជាក់​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ពលករ​​​ខ្មែរ​​​ចំណាក​​​ស្រុក​​​ម្នាក់​​​ត្រូវ​​​មេការ​​​ថៃ​​​បាញ់​​​សម្លាប់​​​នៅការ​​ដ្ឋាន​​​សាងសង់​​​​​​ជា​​​កន្លែង​​​ដែល​​​ពល​​​ករ​​​រូប​​​នេះ​​​កំពុង​​​ធ្វើ​​​ការ​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​ នៅ​​​ក្នុ​​​ងខេត្ត​​​ឆាឈឿនសៅ។ លោក សៅ វាសនា មន្ត្រី​​​ទំនាក់​​​ទំនង​​​នៅ​​​ច្រក​​​ព្រំដែន​​​អន្តរជាតិ​​​ប៉ោយ​​​ប៉ែត​​​​​​បាន​​​លើក​​​ឡើង​​​ថា លោក​​​បាន​​​ចុះទៅ​​​​​​កន្លែង​​​កើត​​​ហេតុ​​​នៅ​​​ខេត្ត​​​ ឆាឈឿន​​​សៅ​​​ ដើម្បី​​​សើុប​​​អង្កេត​​​។ សាក្សី​​​នៅ​​​ទី​​​នោះ​​​បាន​​​ប្រាប់​​​លោក​​​ថា មេការ​​​ថៃ​​​ត្រូវ​​​បាន​​​គេ​​​​​​ហៅ​​​ឲ្យ​​​មក​​​ដោះ​​​ស្រាយ​​​ជម្លោះ​​​រវាង​​​ជន​​​រងគ្រោះ​​​ ផាត សុអិន អាយុ​​​២៤​​​ឆ្នាំ​​​ និង​​​បុរស​​​ម្នាក់​​​ទៀត​​​នៅ​​កន្លែង​​​កើត​​​ហេតុ​​​កាល​​​ពីថ្ងៃ​​​ព្រហស្បតិ៍​​​ ប៉ុន្តែ មេការ​​​​​​រូប​​​េនះ​​​មាន​​​ភាព​​​ស្រវឹង។

  • អ្នកទោស​ខ្មែរ​៥៥​នាក់ ត្រូវ​បានថៃ​បញ្ជូន​មក​​​ឲ្យ​កម្ពុជា​វិញ តាម​ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ

    ឧត្តរមានជ័យ៖ សមត្ថកិច្ចថៃ បាន​បញ្ជូន​អ្នកទោស​ខ្មែរ​៥៥​នាក់ ក្នុង​នោះស្រី​២​នាក់​ មក​ប្រគល់​​​ឲ្យ​សមត្ថកិច្ច កម្ពុជា​វិញ តាម​មាត់ច្រក​ទ្វារ​អន្តរជាតិ​ជាំ​សា​ងាំ​ កាលពី​រសៀល​ថ្ងៃ​ទី​២៥ ​ខែមេ​សា ឆ្នាំ២០១៥​​ នៅ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់​វែង ខេត្តឧត្តរមានជ័យ​។ លោក​ក្រូច សម្បតិ្ត ប្រធាន​ទីស្នាក់ការ​អន្តរជាតិ​ជាំ បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​អ្នកទោស​កម្ពុជា ​បាន​ចាញ់​​បោក​​ពួក​ក្រុម​ឈ្មួញ​ខ្មែរ​ ដើរ​គៀងគរ​បំផុស​នៅ​តាម​បណ្តា​ខេត្ត​-ក្រុង​ថា ពួក​គេ​ជា​ថៅកែ​ឈើ​គ្រ​ញួ​ង ​បើ​មាន​ប្រជាពលរដ្ឋ​​​ណា​ចង់ទៅ​ស៊ីឈ្នួល​កាប់​ឈើ​គ្រ​ញួ​ង គឺ​ពួក​គេ​ជាអ្នក​នាំ​ទៅ បើ​កាប់​ឈើ​បាន​គេ​គិត​ក្នុង​មួយ​ម៉ែត្រ​គូប​ឲ្យ​ក្នុង​តម្លៃ​ខ្ពស់ ​ចំណែក​ស្បៀង​អាហារ​ពួក​គេ​ជា​អ្នកទិញ​ឲ្យ តែ​ក្រុម​ឈ្មួញ​ទាំងនេះ​បាន​សង្កត់​ធ្ងន់​​ថា​ ​មិន​អាច​យកឈើ​ទៅ​លក់​ឲ្យ​អ្នក​ផ្សេង​ៗ​បាន​ទេ ហើយ​ចំណែក​បង់ថ្លៃ​ផ្លូវ​និង​ផ្នែក​សន្តិសុខ​តាម​ដងផ្លូវ ពួក​គេ​បាន​និយាយ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ទាហាន​កម្ពុជា​ និង​ក្រុម​ទា​ហាន​សៀម​រួចរាល់​អស់ហើយ មិន​ពិបាក​ភ័យ​ព្រួយ​នោះ​ទេ​។​

  • គ.ជ.ប.ថ្មី និយាយ​ថា ជប៉ុន​និង​សហភាព​អឺរ៉ុប​​នឹង​បន្ត​ផ្ដល់​ជំនួយ​​សម្រាប់​ធ្វើ​កំណែទម្រង់​​បោះ​ឆ្នោត​

    អ្នក​នាំពាក្យ​​​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (គ.ជ.ប.) ដែល​ត្រូវ​បាន​បង្កើត​ឡើង​ថ្មី​ បាន​លើក​ឡើង​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ជប៉ុន និង​សហភាព​អឺរ៉ុប​បាន​ព្រមព្រៀង​បញ្ជូន​​អ្នក​ជំនាញ​​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ខែ​ក្រោយ ដើម្បី​ជួយ​រិះរក​វិធី​ធ្វើ​យ៉ាង​ណា​​កែលម្អ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ដែល​មាន​គុណ​វិបត្តិ​របស់​កម្ពុជា និង​ដើម្បី​អប់រំ​អ្នកបោះ​ឆ្នោត​ឲ្យ​យល់​ដឹង​កាន់​តែ​ច្បាស់​។ លោក ហង្ស ពុទ្ធា អ្នក​នាំពាក្យ​ថ្មី​របស់​​គ.ជ.ប. បាន​ប្រកាស​បែប​នេះ​បន្ទាប់ពី​​ជំនួប​រួម​គ្នា​​រវាង​គ.ជ.ប. ជាមួយ​ឯកអគ្គរាជទូត​ជប៉ុន និង​ឯកអគ្គ​រដ្ឋទូត​​សហភាព​អឺរ៉ូប​​ដែល​​កំពុង​​ជួយ​កម្ពុជា​កែលម្អ​ប្រព័ន្ធ​បោះ​ឆ្នោត​ដែល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​របស់​ខ្លួន​រួច​ទៅ​ហើយ។

  • គ្រួសារ​សព​លោក​ ឈុត វុទ្ធី​ នៅ​តែ​ទទូច​ទាមទារ​រក​យុត្តិធម៌​ នៅ​ថ្ងៃ​ប្រារព្ធ​ខួប​៣​ឆ្នាំ

    ក្រុម​គ្រួសារ​សព​របស់​លោក​ ឈុត វុទ្ធី​ អតីត​ប្រធាន​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​ បាន​ប្រារព្ធ​ខួប​៣ឆ្នាំ​ នៃ​ការ​ស្លាប់​បាត់បង់​ជីវិត​របស់​លោក​ ឈុត វុទ្ធី​ នៅ​ថ្ងៃ​សៅរិ៍​ទី​២៥​ខែ​មេសា​នេះ​ នៅ​ឯ​គេហដ្ឋាន​ ស្ថិត​នៅ​ភូមិ​ព្រែក​ឯង​ ក្នុង​សង្កាត់​វាលស្បូវ​ រាជធានី​ភ្នំពេញ។ ​នៅ​ចំ​ថ្ងៃ​ប្រារព្ធ​ខួប​៣​ឆ្នាំ​នេះ​ ក្រុម​គ្រួសារ​សព​របស់​លោក​ ឈុត វុទ្ធី​ នៅ​តែ​ទទួច​សុំ​ឱ្យ​រដ្ឋាភិបាល​បើក​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ភាព​ត្រឹម​ត្រូវ​មួយ​ ដើម្បី​ស្វែងរក​យុត្តិធម៌​ជូន​ដល់​សព​លោក​ ឈុត វុទ្ធី។

  • ​សហជីព​សេរី​កម្មករ​ស្នើ​ឲ្យ​ទូត​ជប៉ុន​ស៊ើបអង្កេត​រឿង​បាត់​សមាជិក​សហជីព​​

    សហជីព​សេរី​កម្មករ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្នើ​ឯក​អគ្គរាជ​ទួត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា​ជួយ ស៊ើបអង្កេត​ទៅ​រោងចក្រ Hirota (Cambodia) Co.Ltd នៅ​ខេត្ត​កំពង់ស្ពឺ ស្រុង​សំរោង​ទង ពី​ករណី​បាត់​ខ្លួន​សមាជិក​សហជីព​រប​ស់លោក​ម្នាក់​ ដែល​បម្រើការ​នៅ​ទីនោះ ​។​ ​ការស្នើសុំ​លោក​ឯកអគ្គរាជទូត​ជប៉ុន ឲ្យជួយ​បើកការ​ស៊ើបអង្កេត​លើ​រោងចក្រ Hirota (Cambodia) Co.Ltd នេះ​ធ្វើឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ តាមរយៈ​លិខិត​ដាក់​ជូន​ទៅ​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ឲ្យ​បើក​ការស៊ើបអង្កេត​លើ​រោងចក្រ​កាត់ដេរ​សម្លៀក ​ដែល​គ្រប់គ្រង​ដោយ​ជនជាតិ​ជប៉ុន​មួយ​នេះ​ ។

  • គ​.​ជ​.​ប គ្រោង​ពិភាក្សា​ពី​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ជាមួយ​អ្នកជំនាញ​EU និង​ជប៉ុននៅ​រសៀល​នេះ​​

    អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឲ្យដឹងថា គ​.​ជ​.​ប គ្រោង​លើកយក​បញ្ហា​បច្ចេកទេស​នៃ​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ទៅ​ពិភាក្សា​ជាមួយ​តំណាង​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន នៅ​រសៀល​នេះ ដើម្បី​បញ្ចប់​ភាពមន្ទិលសង្ស័យ និង​ភាព​មិន​ទុកចិត្ត​គ្នា​រវាង​គណបក្ស​ប្រកួតប្រជែង ។​

  • ​លោក ប៉ា ងួនទៀង នាយក​អង្គការ​មួយបង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​ទៅ​នាយក​រដ្ឋមន្ត្រី​​

    លោក ប៉ា ងួនទៀង នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​(CCIM) បង្ហាញ​ទស្សនៈ​ផ្ទាល់ខ្លួន​របស់​លោក​ទៅកាន់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ជាតិ​ឲ្យ​ពិតប្រាកដ ​។​ ​លិខិត​ចំហ​របស់​លោក ប៉ា ងួនទៀង ចុះ​ថ្ងៃ​ទី២២ ខែមេសា​នេះ ក្នុងនាម​ជា​បុគ្គល​ផ្ទាល់ខ្លួនលោក​លើកឡើង​ថា បច្ចុប្បន្ននេះ មន្ត្រី​ខិលខូច និង​ឧកញ៉ា​មួយចំនួន ត្រូវបាន​មើលឃើញថាជា​អ្នកធំ ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល បាន​នឹង​កំពុង​ធ្វើ​អាជីវកម្មដោយ​ប្រើប្រាស់​មុខងារ​តួនាទី​ដើម្បី​លាភសក្ការៈ​ផ្ទាល់ខ្លួន ដែល​ជា​បុព្វហេតុ​នៃ​ការប្រព្រឹត្តិ​អំពើពុករលួយ រំលោភ​សិទ្ធិមនុស្ស និង​អយុត្តិធម៌​សង្គម​ស្ទើរពាសពេញ​ប្រទេស​ ។ លិខិត​បន្តថា បើ​នៅ​តែ​បណ្តែតបណ្តោយ​ឲ្យ​បញ្ហា​បែប​នេះ​នៅ​មាន​បន្តទៀត នោះ​ជា​រឿង​អយុត្តិធម៌​សម្រាប់​ជាតិ មន្ត្រី និង​ឧកញ៉ា​ស្អាតស្អំ អាជ្ញាធរ​រដ្ឋ និង​ប្រជាពលរដ្ឋ​ជាច្រើន​ដែល​ជា​ដើមចម​អាច​ឲ្យមាន​ភាព​មន្ទិល​ទាក់ទង នឹង​ប្រសិទ្ធភាព​នៃ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាលដែរ​។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo