កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • អ្នក​ភូមិខេត្ត​ស្ទឹងត្រែង​​ទទួលយក​ការផ្តល់សំណង​ជា​ដីថ្មី​​ដើម្បី​ចាកចេញ​ពី​កន្លែង​សាង​សង់​ទំនប់​វារី​អគ្គិសនី​

    អ្នកភូមិ​៧០គ្រួសារ​នៅក្នុង​ខេត្ត​ស្ទឹង​ត្រែង​ កាលពី​ថ្ងៃសៅរ៍​បានទទួលយក​ការ​ផ្តល់​សំណង​​ជា​ដីថ្មីរបស់​រដ្ឋាភិបាល​ផ្លូវ​ការ​​​ចំពោះ​​ស្រែចម្ការ​ដែលពួកគាត់​បាន​បាត់បង់​ដោយសារ​​ទំនប់វារី​អគ្គិសនី​សេសាន​២​កំពុង​សាងសង់​​​ ជាការ​ទទួលយក​សំណង​លើក​ដំបូង។ យ៉ាង​ហោច​ណាស់ អ្នកភូមិ​១៦គ្រួសារ​ក្នុង​ចំណោម​អ្នក​ភូមិ​​ប្រហែល​៨០០គ្រួសារ​​​ត្រូវ​បាន​បណ្តេញ​ចេញ​ដើម្បី​បើក​ផ្លូវ​សម្រាប់​ការ​សាង​សង់​ទំនប់​វារី​អគ្គិសនី​កម្លាំង​៤០០​មេហ្គា​វ៉ាត់​នោះ បានទទួល​យក​សំណង​ជា​ប្រាក់​រួច​ហើយ​រហូត​ដល់​​២០.០០០ដុល្លារ​។

  • សមាជិកគ​.​ជ​.​ប ​បើក​ការប្រជុំ ករណី​លោក ​រ៉ុង ឈុន ចូលរួមទិវាពលកម្មអន្តរជាតិ​​

    សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត(គ​.​ជ​.​ប) នៅថ្ងៃ​ចន្ទ វេលាម៉ោង​៩ព្រឹក​នេះ បាន​បើក​ការ​​ប្រជុំ​ ដើម្បី​ជជែក​ពី​ករណី​ លោក រ៉ុង ឈុន ដែល​ទៅ​ចូលរួម​ទិវា​ពលកម្ម​អន្តរជាតិ​ជាមួយ​សង្គម​ស៊ីវិល និងប្រជា​​ពលរដ្ឋ​កាលពីថ្ងៃ​ទី​០១​ខែឧសភា។​

  • ក្លឹប​អ្នកកាសែត​ចង់ឲ្យ​មាន​សំឡេង​រួម​មួយ​ដើម្បី​ស្នើ​សុំ​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ​ដែល​មិន​ងាយ​ផ្តល់ព័ត៌មាន​​

    ​អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា​ចង់ឲ្យ​សមាគម​អ្នកសារព័ត៌មា​ន​ទាំងអស់​រួម​សហការ​គ្នា ដើម្បី​រក​មធ្យោបាយ​ស្នើសុំ​ព័ត៌មាន​ពី​ស្ថាប័ន​រដ្ឋ​ណាមួយ​ដែល​មិន​ងាយ​ផ្តល់ព័ត៌មាន​ដល់​អ្នកសារព័ត៌មាន ។ ​អគ្គលេខាធិការ​ក្លឹប​អ្នកកាសែត​កម្ពុជា​លោក ពុយ គា បាន​ថ្លែង​បែបនេះ​នៅ​ក្នុង​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំ​២០១៥ ព្រឹក​ថ្ងៃ​ចន្ទ​នេះ នៅ​សណ្ឋាគារ​កាំបូឌីយ៉ាណា (Cambodiana Hotel) ។​

  • សង្គម​ស៊ីវិល​អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល​លើក​កម្ពស់​វិស័យ​សារព័ត៌មាន

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការងារ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ អំពាវនាវ​សុំ​ឲ្យ​រដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ដទៃ​ទៀត ផ្ដល់​សិទ្ធិ​ឲ្យ​បាន​ទូលំទូលាយ​ចំពោះ​វិស័យ​សារព័ត៌មាន ជា​ពិសេស​ត្រូវ​មាន​ការ​គាំពារ​ដោយ​ច្បាប់​មួយ​ដ៏​ជាក់លាក់ និង​ត្រូវ​ហ៊ាន​ដាក់​ទោស​ប្រឆាំង​អ្នក​បំពាន​លើ​អ្នក​កាសែត ជា​ជាង​ត្រឹម​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស។ សារ​របស់​ក្រុម​អង្គការ​មិន​មែន​រដ្ឋាភិបាល ធ្វើ​ឡើង​នៅ​ពេល​នេះ គឺ​ចំ​ថ្ងៃ​នៃ​ការ​ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក ក្រោយ​ពី​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​កំណត់​ថ្ងៃ​ទី​៣ ឧសភា ជា​ទិវា​រំលឹក​គុណ​ចំពោះ​អ្នក​កាសែត ដែល​លះបង់​អាយុ​ជីវិត និង​រង​ការ​គំរាម​កំហែង​នៅ​ជុំវិញ​ពិភពលោក។

  • សម្ព័ន្ធ​កំណែ​ទម្រង់​បោះឆ្នោត​ពិភាក្សា​បញ្ហា​ចម្រូងចម្រាស

    ក្រុម​​អង្គការ​ប្រហែល ២០ នៃ​សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត និង​អ្នកតំណាង​​មកពី​គណបក្ស​នយោបាយ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បាន​ជួប​ពិភាក្សា​​ពី​មាត្រា​ចម្រូងចម្រាស​នៃ​ច្បាប់​បោះឆ្នោត​ដែល​បាន​អនុម័ត​ដោយ​តំណាងរាស្រ្ត​​​មកពី​គណបក្ស​កាន់អំណាច និង​គណបក្ស​សង្គ្រោះជាតិ កាលពី​ខែ​ឧសភា។ កិច្ចប្រជុំ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់ពី​សម្ព័ន្ធ​​​កំណែទម្រង់​ការបោះឆ្នោត បាន​ធ្វើការ​វាយតម្លៃ​លើ​ច្បាប់​បោះឆ្នោត រកឃើញ​ថា មាត្រា​ចំនួន ១២ ក្នុង​ច្បាប់ ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​ច្បាប់​បោះឆ្នោត​មុន និង​មាត្រា​ចំនួន ១១ នៅតែ​មិន​ល្អ​​ដដែល ហើយ​​មាត្រា​ ៧ មិន​ច្បាស់លាស់។

  • អាដហុក​ដាក់​លិខិត​ស្វែងរក​អន្តរាគមន៍​ទៅ​ក្រសួង​ការបរទេស

    សមាគម​ការពារ​សិទ្ធិមនុស្ស​​អាដហុក​បាន​ដាក់​លិខិត​ស្វែងរក​ការអន្តរាគមន៍​ទៅ​ក្រសួង​ការបរទេស​ស្នើសុំ​ជួយ​អន្តរាគមន៍​រក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ខ្មែរ​ម្នាក់​ដែល​​ត្រូវ​​​ថៅកែ​ថៃ​បាញ់​សម្លាប់ នៅក្នុង​ប្រទេស​ថៃ កាលពី​ថ្ងៃ​ទី​ ២៣ ខែ​មេសា ឆ្នាំ ២០១៥ ​កន្លងមក។ តាម​លិខិត​សុំ​អន្តរាគមន៍​​​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិ្តបត្តិការ​​អន្តរជាតិ​ កាលពី​ថ្ងៃ​ទី ២៩ ខែ​មេសា ដែល​​ចុះ​ហត្ថលេខា​ដោយ​លោក ធន សារាយ ប្រធាន​សមាគម​អាដហុក​​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​ ២៣ ខែ​មេសា ឆ្នាំ ២០១៥​ មាន​ករណី​មេការ​ថៃ​បាញ់​សម្លាប់​ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់​ឈ្មោះ ផាត សុអ៊ិន ភេទ​ប្រុស អាយុ​ ២៤ ​ឆ្នាំ មាន​ទីលំនៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ដែល​បាន​ទៅ​ធ្វើការ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ត្រូវ​បាន​មេការ​កម្មករ​សំណង់​ជនជាតិ​ថៃ​ឈ្មោះ តា យ៉ៃ បាញ់​ចំនួន​ ៦ ​គ្រាប់​ដោយ​កាំភ្លើង​ខ្លី​ បណ្តាល​ឲ្យ​ស្លាប់​។

  • សហជីព​​​កម្ម​​​ករ​​​ទាម​​​ទារ​លក្ខ​ខណ្ឌ​​​​ការ​​​ងារ​​​​ល្អ​​​​ប្រសើរ​​​​​​​​​សម្រាប់​​​​​​​​កម្មករ​​​​ក្នុង​​​​ទិវា​​​​ពលកម្ម​​​​​​​​​

    សហជីព​​​កម្មករ​​​​​​​​​​​​​​​ថ្ងៃ​​​នេះ បាន​​​ជួប​​​ជុំ​​​គ្នា​​​នៅ​​​តាម​​​កន្លែង​​ផ្សេង​​​ៗ​​​គ្នា​​​ក្នុង​​​ក្រុង​​​ភ្នំ​​​ពេញ ​​​ដើម្បី​​​ទាម​​​ទារ​​​​​​លក្ខខណ្ឌ​​​ការ​​​ងារ​​​ល្អ​​​ប្រសើរ​​​​​​​​​សម្រាប់​​​​​​កម្មករ​​​ និង​​​បាន​​​អំពាវ​​​នាវ​​​​​​​​​សុំ​​​ឲ្យ​​​រដ្ឋា​​​ភិបាល​​​​​​បញ្ឈប់​​​​​​ការ​​​ព្រាង​​​​​​ច្បាប់​​​សហ​​​ជីព​​​ ដែល​​​អ្នក​​​ប្រឹក្សា​​​ការ​​​ងារ​​​ ព្រួយ​​​បារម្ភ​​​ថា នឹង​​​ត្រូវ​​​ប្រើ​​​ប្រាស់​​​ដើម្បី​​​បង្ក្រាប​​​សហជីពណា​​​ ដែល​​​រដ្ឋា​​​ភិបាល​​​មិន​​​​​​ពេញ​​​​​​ចិត្ត។

  • កម្ពុជា​ប្តេជ្ញា​ពង្រឹង​ការប្រយុទ្ធ​ប្រឆាំង​ជួញដូរ​មនុស្ស​នៅក្នុង​តំបន់

    ប្រទេស​កម្ពុជា​បាន​បន្ត​ប្តេជ្ញា​ពង្រឹង​កិច្ចសហប្រតិបត្តិការ​រួម​គ្នា​ជាមួយ​បរទេស​ចំនួន ៥ ទៀត​នៅ មហាអនុតំបន់​ទន្លេ​មេគង្គ ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ការជួញដូរ​មនុស្ស​នៅក្នុង​តំបន់ ដើម្បី​ឆ្លើយតប​ទៅនឹង​ឧក្រិដ្ឋកម្ម​ឆ្លងដែន ដែលមាន​រូបភាព​ផ្លាស់ប្តូរ​មិន​ឈប់ឈរ ខណៈ​ដែល​ការជួញដូរ​ភាគច្រើន​កើតឡើង​ទៅលើ​ផ្នែក​ប្រើប្រាស់​កម្លាំង​ពលកម្ម។ ការប្តេជ្ញា​ចិត្ត​ថ្នាក់​តំបន់​នេះ បាន​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី លើក​ទី ៤ នៃ​ប្រទេស​មហាអនុតំបន់​មេគង្គ​ដែល​​មាន​ប្រទេស​កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម នៅ​ភ្នំពេញ​កាលពី​ម្សិលមិញ​។

  • អ្នកភូមិ​ខេត្ត​រតនគិរី​ធ្វើការ​តវ៉ា​ស្វែង​រក​ការ​ប្រគល់​ទីទួល​សុវត្ថិភាព​មក​វិញ

    ក្រុម​អ្នកភូមិ​ និង​អង្គការ​សិទ្ធិ​មនុស្ស​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា អ្នកភូមិ​ជនជាតិ​ដើម​ភាគតិច​ឡាវ​ប្រហែល​៣០០​នាក់​បាន​ធ្វើ​ការ​តវ៉ា​​នៅ​ក្នុង​ខេត្ត​រតនគិរី​កាលពី​ម្សិលមិញ​ប្រឆាំង​ក្រុម​ហ៊ុន​វៀតណាម​មួយ​ដែល​កំពុង​រាន​ដី ដែល​អ្នក​ភូមិ​មូលដ្ឋាន​​ប្រើ​ប្រាស់​ជា​ “ទីទួល​សុវត្ថិភាព” អំឡុង​ពេល​មាន​​ទឹក​ជំនន់​ធ្ងន់ធ្ងរ។ យោង​តាម​ទិន្នន័យ​ដែលទទួលបាន​ពី​​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ​បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន Hoang Anh Lumphat ទទួល​បាន​ដី​សម្បទាន​សេដ្ឋកិច្ច​ទំហំ​ជាង​៩.០០០​ហិកតា​ក្នុង​ស្រុក​លំផាត់ ខេត្ត​រតនគិរី។

  • ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​កម្ពុជា​ត្រូវ​បាន​រាំងស្ទះ

    តាម​របាយការណ៍​ដែល​ចេញ​ផ្សាយ​កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹង​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​នៅ​កម្ពុជា​​ត្រូវ​បាន​រាំងស្ទះ​ជា​ប្រចាំ​​ ដោយ​ការវាយប្រហារ​ មក​លើ​អ្នក​យក​ព័ត៌មាន ដោយ​កង្វះ​​នៃ​លទ្ធភាព​ទទួល​បាន​​នូវ​ព័ត៌មាន​ផ្លូវការ ដោយ​ការដាក់សម្ពាធ​​របស់​រដ្ឋាភិបាល និង​ដោយ​​ប្រាក់ខែ​ទាប​ ទោះបី​ជា​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​នៃ​បណ្តាញ​ព័ត៌មាន​លើ​ប្រព័ន្ធ​អ៊ីនធឺណិត និង​​​បណ្តាញ​សង្គម​​បាន​ធ្វើឲ្យ​មាន​ក្តីសង្ឃឹម​ ក៏ដោយ​។

  • កម្ពុជា​ជាប់​លេខ​ទី​៦៦​ជា​ប្រទេស​គ្មាន​សេរីភាព

    អង្គការ​ឃ្លាំមើល​សេរីភាព​ពិភពលោក ហ្វ្រីដឹម ហៅស៍ (Freedom House) ដែល​មាន​មូលដ្ឋាន​ក្នុង​សហរដ្ឋអាមេរិក នៅ​ឆ្នាំ​២០១៥ នេះ បាន​ឲ្យ​ពិន្ទុ​កម្ពុជា ៦៦ ក្នុង​ចំណោម​ពិន្ទុ ១០០ ជា​ប្រទេស​ដែល​គ្មាន​សេរីភាព ដោយសារ​ប្រទេស​មួយ​នេះ​នៅតែ​បន្ត​ការ​គំរាម​កំហែង និង​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ក្រុម​អ្នក​កាសែត​ចាប់​តាំង​ពី​ឆ្នាំ​២០១៣ មក។

  • តំណាង​ជនជាតិ​ដើម​ភាគតិច​ ដាក់​ញត្តិ​នៅ​រដ្ឋសភា​ តវ៉ា​ប្រឆាំង​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២

    តំណាង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ នៅ​ខេត្ត​ស្ទឹង​ត្រែង​ និង​ខេត្ត​រតនគិរី​ បាន​ដាក់​ញត្តិ​ជា​ថ្មី​ទៀត​ ទៅ​កាន់​រដ្ឋសភា​ នៅ​ព្រឹក​ថ្ងៃ​ទី​៣០​មេសា​នេះ​ ដើម្បី​តវ៉ា​ ប្រឆាំង​នឹង​គម្រោង​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២​ នៅ​ខេត្ត​ស្ទឹង​ត្រែង។ តំណាង​សហគមន៍​ បាន​ស្នើ​ដល់​គណៈកម្មការ​​ផែនការ​ វិនិយោគ​ កសិកម្ម​ អភិវឌ្ឍន៍​ជនបទ​ បរិស្ថាន​ និង​ធនធាន​ទឹក​ ព្រម​ទាំង​ប្រធាន​រដ្ឋសភា​ ជួយ​អន្តរាគមន៍​ ផ្អាក​គម្រោង​សាងសង់​ទំនប់​វារី​អគ្គិសនី​ សេសាន​ក្រោម​២។

  • ដោយ​បារម្ភ​ពីការ​លក់ដី អ្នកភូមិ​ឡពាង​​ដាក់ញត្តិ​តាម​ស្ថានទូត​នានា​

    អ្នក​ភូមិ​ប្រហែល​១០០​នាក់​មកពី​ខេត្ត​កំពង់ឆ្នាំងបាន​ហែ​ក្បួន​កាត់​តាម​រាជធានី​ភ្នំពេញ​កាលពី​ម្សិលមិញ​​ដាក់​ញត្តិ​ទៅ​ស្ថានទូត​បរទេសនានា​​ឲ្យ​ជួយ​រារាំង​ការ​លក់​ ឬ​ការ​អភិវឌ្ឍ​ដី​មាន​វិវាទនេះ​​ដែល​ត្រូវ​បាន​អះអាង​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន​របស់​ភរិយា​លោក ស៊ុយ សែម រដ្ឋមន្ត្រី​ក្រសួង​​​រ៉ែ និង​ថាមពល។

  • ពលរដ្ឋ​ជាង​100​គ្រួសារ​ជំទាស់​មិន​ឱ្យ​គណៈកម្មការ​ខេត្តបន្ទាយមានជ័យ​ចុះ​វាស់វែង​លើ​ដី​របស់​ពួក​គាត់

    ក្រុង​ប៉ោយ​ប៉ែ​ត ៖ ប្រជាពលរដ្ឋ​ជាង​100​គ្រួសារ​រស់នៅ​ភូមិ​ព្រៃ​ព្រិច សង្កាត់ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ នៅ​រសៀល​ថ្ងៃ​ទី​29 មេ​សា 2015 នេះ បាន​លើកគ្នា​មក​រង់ចាំ​នៅ​លើ​ចំណុច​ដី​ទំនាស់​របស់​ពួក​គាត់​ដែល​បាន​កាន់កាប់ និង​មាន​លិខិត​ទទួលស្គាល់​ពី​អាជ្ញាធរ​មូលដ្ឋាន​ស្របច្បាប់​ត្រឹមត្រូវ ។

  • សកម្មជន​ដីធ្លី​ពីរ​ក្រុម​ប្រមូលផ្តុំគ្នាតវ៉ានៅមុខ​សាលារាជ​ធានី

    អ្នកភូមិ​ប្រហែល​៥០​នាក់​មកពី​ភូមិ​បឹង​ឈូក ក្នុងរាជធានី​ភ្នំពេញ​បាន​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​រាជធានី​កាលពី​ម្សិលមិញ ប្រឆាំង​នឹង​​ការ​​ព្យាយាមរបស់​អាជ្ញាធរ​មូលដ្ឋាន​​​ដើម្បី​បណ្តេញ​​ពួកគាត់​ចេញ​ពី​ផ្ទះ​សំបែង​របស់​ខ្លួន​។អាជ្ញាធរ​ខណ្ឌ​ឫស្សីកែវ​បាន​ចោទ​ប្រកាន់​អ្នកភូមិ​ប្រហែល​៦០០​គ្រួសារ​​ថា បាន​តាំង​ទីលំនៅ​ខុស​ច្បាប់​លើ​ដី​របស់​រដ្ឋ​ ហើយ​បាន​​ជូនដំណឹង​ដដែល​​ៗ​ឲ្យ​ពួកគាត់​ចាក​ចេញ ប៉ុន្តែ​គ្រួសារ​ទាំង​នេះ​អះអាង​ថា ​ពួកគាត់​មាន​សិទ្ធិ​រស់​នៅ​ទីនោះ ហើយ​បដិសេធ​មិន​ព្រម​ចាក​ចេញ​ឡើយ​។

  • នគរបាលខេត្ដ ចាប់ខ្លួន​ យុវជន ពីរនាក់ រំលោភស្ដ្រី ជនជាតិ អូស្ដ្រាលី

    ព្រះសីហនុ ៖ កម្លាំងនគរបាលការិយា ល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាន នគរបាល ខេត្ដព្រះ សីហនុ បានឃាត់ខ្លួនបុរស វ័យក្មេងពីរនាក់ ពាក់ព័ន្ធទៅនឹងការបង្អក ស្រាទៅលើស្ដ្រី ជនជាតិ អូស្ដ្រាលីម្នាក់ រួច ហើយចាប់រំលោភនាង រហូតបានសម្រេច កាលពីរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥ ស្ថិតនៅក្រុមទី១៧ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ។

  • ERA ថា​មាត្រា​មួយចំនួន​ក្នុង​ច្បាប់​បោះឆ្នោត​ថ្មី​បង្កទំនាស់​ក្រោយ​ពេល​អនុវត្ត​ច្បាប់​​

    សម្ព័ន្ធ​កំណែទម្រង់​ការបោះឆ្នោត​(ERA) និង​អ្នកច្បាប់លើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា មាត្រា​មួយចំនួន​នៅក្នុង​ច្បាប់​បោះឆ្នោត​ថ្មី មាន​ភាពអាក្រក់​នាំឲ្យ​កើត​ទំនាស់​ក្នុង​ប្រទេស ក្រោយ​អនុវត្ត​ច្បាប់ ។​ ការលើកឡើង​នេះ​ធ្វើឡើង​ក្នុង​កិច្ច​ពិភាក្សា​តុមូល ស្ដីពី​ការវាយតម្លៃ​នៃ​ច្បាប់​វិសោធនកម្ម​នៃ​ច្បាប់ ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​បញ្ហា​ជា​អាទិភាព​សម្រាប់​ធ្វើ​បទបញ្ជា និង​នីតិវិធី​សម្រាប់​ការរៀបចំ​ការបោះឆ្នោតរ​បស់ គ​.​ជ​.​ប នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ​ទី​៣០ ​ខែ​មេសា​នេះ ។​

  • អ្នកកាសែត​២​រូបបាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទាហាន​សឹក​រង​ស្រុក​ម៉ាឡៃដល់​អង្គការ​សិទ្ធិមនុស្ស​និងតុលាការ​ហើយ​

    បន្ទាយមានជ័យ៖​​អ្នកកាសែត​២​រូប​គឺ​លោក កែ វុទ្ធី អ្នក​យក​ពត៌មាន​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ និង​លោក ម៉ុត សារុន អ្នក​យក​ពត៌មាន​កាសែត​កោះសន្តិភាព បានឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៨ ខែ​មេសា ឆ្នាំ​២០១៥​នេះ​ថា ពួក​ខ្លួន​នឹង ប្តឹង​ទាហាន​សឹក​រង​ស្រុក​ម៉ាឡៃ​ចូលទៅ​តុលាការ​នា​ថ្ងៃ​ពុធ​នេះ ដើម្បី​ឲ្យ​ច្បាប់​រក​យុត្តិធម៌​ជូន​ពួកខ្លួន​។​ ​លោក កែ វុទ្ធី ភ្នាក់ងារ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៥ បាន​ថ្លែងថា ពេល​នេះ​ពួក​ខ្លួន​កំពុង​រៀបចំ​ពាក្យ បណ្តឹង​ចូលទៅ​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ គឺ​ប្តឹង​លោក អ៊ុក ដា​រ៉ា​ន់ មេគ​នៃ​តំបន់​ប្រតិបត្តិការ​សឹក រង​ស្រុក​ម៉ាឡៃ និង​បក្ខពួក ពី​បទ​បង្ខាំង​មនុស្ស​ខុសច្បាប់​និង​បំផ្លាញ​ឯកសារ​ក្នុង​ម៉ាស៊ីន​ថត ព្រោះ​សកម្មភាព​របស់​អស់លោក​យោធា​សឹក​រង​ទាំងនេះ​មិន​អាច​លើកលែង​បាន វា​ជា​ការ​គម្រាមកំហែង​សិទ្ធិសេរីភាព​អ្នក​សារ ពត៌មាន ដូច្នេះ​លោក​ត្រូវតែ​ប្តឹង ព្រោះ​ការឃាត់​រថយន្ត​របស់​លោក​គឺជា​គំនុំ​ដោយ​សារ​កន្លងមក​ច្រក របៀង​មួយ​នេះ​បាន​បើ​ឲ្យ​ឈ្មួញ​នាំ​ចូល​ម៉ូតូ​គេច​ពន្ធ ឈើ​គ្រញូង ទំនិញ​គេច​ពន្ធ មាន់រ​ស់ និង​ប្រហិត​ខូច គុណភាព​ចូលមក​កម្ពុជា ខឹង​អ្នក​កសែ​ត​ផ្សាយ​ពី​រឿងអាស្រូវ​របស់​ខ្លួន​ទើប​ទាហាន​ឃាត់​ព្រមាន​។​ - See more at: http://akt-news.com/?page=detail&ctype=article&id=2187&lg=kh#sthash.73L04JYO.dpuf

  • ពលរដ្ឋ​នៅ​ជ្រោយចង្វា​តវ៉ា​ជា​ថ្មី​ទៀត​ឲ្យ​ក្រុមហ៊ុន OCIC ផ្តល់​សំណង​មុន​នឹង​បន្ត​ឈូស​ដី​​

    ប្រជា​សហគមន៍​ប្រមាណ​៣០​នាក់ រស់នៅ​តាម​ដង​ផ្លូវជាតិ​លេខ​៦​អា ក្នុង​ខណ្ឌ​ជ្រោយចង្វា មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន OCIC តវ៉ា​ជា​ថ្មី​ទៀត​នៅ​ថ្ងៃ​ពុធ​នេះ​ឲ្យ​ក្រុមហ៊ុន​ដោះស្រាយ​រឿង​ផ្តល់​សំណង​មុន​នឹង​បន្ត​ការ​ឈូសឆាយ ។ ​ការតវ៉ា​នេះ​ធ្វើឡើង​នៅ​កន្លែងកើតហេតុ ខណៈ​ដែល​ក្រុមហ៊ុន​បាន​ឈូសឆាយ​ដី​ស្រែ​ចម្កា​របស់​ពលរដ្ឋ​១២​គ្រួសារ កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ និង​នៅ​ព្រឹក​នេះ​ទៀត ដោយ​មិន​ជូនដំណឹង​ជាមុន ។​

  • ប្រជាពលរដ្ឋ​សហគមន៍​បឹង​ឈូក​អេ តវ៉ា​មុខ​សាលាក្រុង ទាមទារ​ឲ្យ​បញ្ឈប់​ការរុះរើ​លំនៅដ្ឋាន​

    នៅ​ព្រឹក​ថ្ងៃទី​២៩ ខែមេសា នេះ ប្រជាពលរដ្ឋ​រស់នៅក្នុង​សហគមន៍​បឹង​ឈូក​អេ ស្ថិតនៅ​ភូមិ​បឹង​ឈូក សង្កាត់​គីឡូម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ ប្រមាណ​ជា ៣០ នាក់ បាននាំគ្នា​មក​តវ៉ា​នៅមុខសាលា​រាជធានី​ភ្នំពេញ ដោយមាន​ការលើក​បដា​ ផ្ទាំង​រូបភាព រុះរើ​ផ្ទះ និង​ទាមទារ​ឲ្យ​បញ្ឈប់ការបណ្តេញចេញ និង​សុំ​ឲ្យ​អភិបាល​រាជធានី​ភ្នំពេញ ជួយ​អន្តរាគមន៍ ដល់​ពួកគាត់​។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo