កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • កម្មករ​ផលិត​នាឡិកា​នៅ​ក្រុង​បាវិត​ផ្ទុះ​ការតវ៉ា​ទាមទារ​លក្ខខណ្ឌ​ការងារ​ជា​ថ្មី​​

    កម្មករ​រោងចក្រ​ផលិត​នាឡិកា ​Ni Sey ៥០០​នាក់ ស្ថិតក្នុង​ភូមិព្រៃ​ទុប ឃុំ​ព្រៃ​អង្គុ​ញ ក្រុង​បាវិត​ ខេត្ត​ស្វាយរៀង ធ្វើបាតុកម្ម​ជាថ្មីទៀត​នៅមុខ​សាខា​ខេត្ត​នៅ​ព្រឹក​នេះ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ គោរព​លក្ខខណ្ឌ​ការងារ ១៤​ចំណុច​ ។ ​កម្មករ​រោងចក្រ​ Ni Sey នាំគ្នា​ធ្វើ​បាតុកម្ម​ដោយ​កាន់​បដា និង​ស្រែក​ខ្លាំងៗ​នៅ​មុខ​សាលារ​ខេត្ត​ស្វាយរៀង ដោយ​សុំ​ឲ្យ​មន្ត្រី​សាលាខេត្ត​ស្វាយរៀង​ជួយ​ផ្តល់​កិច្ច​អន្តរាគមន៍​ជា​ថ្មី​ទៀត​ដល់​ពួកគេ ក្នុង​ការទាមទារ​ឲ្យ​ថៅកែ​គោរព​លក្ខខណ្ឌ​ការងារ​មួយចំនួន​ដូចជា មិន​ត្រូវ​បង្ខំ​ឲ្យធ្វើ​ការថែម​ម៉ោង អាហារ​ដែល​ផ្តល់ឲ្យ​ត្រូវ​មាន​អនាម័យ និងផ្តល់ប្រាក់​អត្ថប្រយោជន៍​ការងារ​ផ្សេងៗ​ជាដើម ​។​

  • អ្នកនេសាទ​​ដាក់​ញត្តិ​សុំ​ឲ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍​​ដើម្បី​​បញ្ឈប់​ការ​បូម​ខ្សាច់​របស់ក្រុមហ៊ុន

    តំណាង​ប្រាំមួយ​នាក់​​របស់​អ្នក​ភូមិ​ខេត្ត​កោះ​កុង​ប្រហែល​៣០០​នាក់ ដែល​ចោទ​ប្រកាន់​​ក្រុម​ហ៊ុន​​បូម​ខ្សាច់​​ដែល​បាន​​​បូម​ខ្សាច់​ហួស​ពី​តំបន់​អនុញ្ញាត​របស់​ខ្លួន និង​ធ្វើ​ឲ្យ​ហិន​ហោច​​បរិមាណ​ត្រី​ក្នុង​មូល​ដ្ឋាន​នោះ បាន​ធ្វើ​ដំណើរ​មក​កាន់​រាជធានី​ភ្នំពេញ​​កាលពី​ម្សិល​មិញ​​ដើម្បី​​​សុំ​ឲ្យ​រដ្ឋាភិបាល​ធ្វើ​អន្តរាគមន៍។ ពួកគាត់​បាន​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ និង​ក្រសួង​រ៉ែ និង​ថាមពល សុំ​ឲ្យ​មន្ត្រី​ទាំង​នោះ​ធ្វើុយ៉ាងណា​ឲ្យ​​ក្រុម​​ Rainbow International បញ្ឈប់​ការ​បូម​ខ្សាច់​នៅ​កោះ​កាពិ។

  • ពលរដ្ឋ​កោះកុង​មាន​បញ្ហា​រឿង​បូមខ្សាច់​ស្វែងរក​អន្តរាគមន៍​ពី​រដ្ឋសភា

    តំណាង​​ប្រជាសហគមន៍​មកពី​ឃុំ​កោះកាពិ ស្រុក​កោះកុង ខេត្ត​កោះកុង បាន​នាំ​គ្នា​ឡើង​មក​ស្វែងរក​ការអន្តរាគមន៍​ពី​គណៈកម្មការ​ទី​ ៣ ​នៃ​ រដ្ឋសភា​ ស្នើ​ឲ្យ​កោះ​​ហៅ​មន្ត្រី​ដែល​ពាក់ព័ន្ធ​រួម​ទាំង​ក្រុមហ៊ុន International Rainbow Co.,Ltd មក​សាកសួរ​ដើម្បី​បញ្ឈប់​​សកម្មភាព​បូមខ្សាច់​អនាធិបតេយ្យ​នៅក្នុង​តំបន់​នោះ ក្រោយពី​មន្ត្រី​​នៅក្នុង​ឃុំ​នោះ​បាន​ដាក់​លិខិត​បណ្តេញ​ បុគ្គលិក​អង្គការ​មាតា​ធម្មជាតិ​ចេញ​ពី​ភូមិ។ អ្នកស្រី​ យូ សុផល ដែល​​បាន ឡើងមក​ស្វែងរក​អន្តរាគមន៍​នៅឯ​វិមាន​រដ្ឋសភា​ចំនួន​​ ៦ ​នាក់​ តំណាង​ឲ្យ​ពលរដ្ឋ​ជាង​ ៣០០ ​គ្រួសារ​បាន​ថ្លែង​ថា មូលហេតុ​ដែល​ពលរដ្ឋ​ឡើង​មក​រក​​អន្តរាគមន៍​នៅឯ​វិមាន​​រដ្ឋសភា​នោះ​គឺ​ដោយសារ​តែ​អាជ្ញាធរ​ពុំ​បាន​ស្វែងរក​ដំណោះស្រាយ​ជូន​ពលរដ្ឋ​នោះ​ទេ ថែម​ទាំង​ចោទ​អ្នក​ដែល​រារាំង​មិន​ឲ្យ​គេ​បូមខ្សាច់​នោះ​ថា រារាំង​មិន​ឲ្យ​គេ​អភិវឌ្ឍ​ទៅវិញ។

  • ពលករ​ខ្មែរ​ម្នាក់​ត្រូវ​មេការ​ជនជាតិ​ថៃ​បាញ់​ស្លាប់ ព្រោះ​សួរ​រឿង​​ប្រាក់​​ជំនួស​កម្មករ​ផ្សេង

    ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​ប្រភព​ពី​បងថ្លៃ​របស់ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ប៉ែន សុផល ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ ជា​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​អូរ​បី​ជាន់​បាន​ប្រាប់​ឱ្យ​សារព័ត៌មាន​ដឹងថា ប្អូន​របស់គាត់​ជា​ពលករ​​​​ធ្វើការនៅ​​សំណង់​មួយកន្លែង​ នៅ​ក្នុងខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ ត្រូវ​បាន​មេការ​​ជា​ជនជាតិ​ថៃ​ម្នាក់​បាញ់​សម្លាប់ ព្រោះ​រឿង​សួរនាំ​រឿង​ប្រាក់​ជំនួសកម្មករ​ដូច​គ្នា ដែល​ជា​ជនជាតិ​ភូមា ។ ប្រភព​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះមាន​​ឈ្មោះ​ផាត សុ​អ៊ី​ម ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ចាន់ ឃុំ​ត្រពាំង​ចាន់ ស្រុក​បរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។

  • ពន្ធនាគារ​​​ព្រៃសមិន​ព្រម​ដោះលែង​នារី​ម្នាក់ឡើយ​ ទោះ​​ជា​​តុលាការ​​​បង្គាប់​​ឲ្យ​ដោះលែងក្តី​

    ទោះបី​ជា​មាន​សាល​ដីកា​ពី​តុលាការ​កំពូល​ក្ដី ក៏​កាលពី​ម្សិលមិញ មន្ត្រី​នៅ​ពន្ធនាគារ​ព្រៃស​ មិនព្រម​ដោះលែង​នារី​ម្នាក់ដែល​បាន​ជាប់​ពន្ធនាគារ​​តាំង​ពី​ខែ​វិច្ឆិកា ដោយ​សារ​​វិវាទ​​ដីធ្លី​ដ៏​ជូរចត់​ជាមួយ​ឧកញ៉ា ឃុន សៀ ​ឲ្យ​​នៅ​ក្រៅ​ឃុំ​ឡើយ នេះ​បើ​យោង​​តាម​មេធាវី​​របស់​នាង​។ កញ្ញា លី ស៊ាវមិញ អាយុ​២៣​ឆ្នាំ បាន​ជាប់​ឃុំ​នៅ​មណ្ឌល​កែប្រែ​២​ នៃ​ពន្ធនាគារ​ព្រៃស​​ចាប់​​តាំងពី​ខែ​វិច្ឆិកាមក ​នៅ​​ពេលនាង​ និង​ឪពុក​របស់​នាង​ត្រូវ​​បាន​ចាប់​ខ្លួន​ពីបទ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​ម្ចាស់​អចលនទ្រព្យ​​​មា្នាក់​អំឡុង​​ពេល​ប្រឈម​មុខ​​ដាក់​គ្នា​ជា​មួយ​​សន្តិ​សុខ​​របស់​លោក ឃុន សៀ ​នៅ​​ក្នុង​ឆ្នាំ​២០១៣។ ចំណែក​ឯ​លោក លី ស្រា៊ងខេង ​អាយុ ៥៨ ឆ្នាំ​ដែល​ត្រូវ​​​ជា​ឪពុក​របស់​នាង ​ត្រូវ​បាន​ដោះលែង​ឲ្យ​នៅ​ក្រៅឃុំ​​​កាល​ពី​ខែ​ធ្នូ។

  • កម្មករ​រោងចក្រ​នី​សសី​ជាង​៥០០​នាក់​ធ្វើ​កូដកម្ម​ទាមទា​១៦​ចំណុច​នៅ​មុខ​សាលា​ខេត្តស្វាយរៀង

    ខេត្តស្វាយរៀង ៖ មានកម្ម​ករ​-​ក​ម្មការ​នី​ជាង​៥០០​នាក់​នៅ​រោងចក្រ​តម្លើង​នាឡិកាដៃ​នី​សសី​ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ​ បាន​នាំ​គ្នា​ដង្ហែ​ក្បួន​តាម​រថយន្ត​ និង​ម៉ូតូ​មក​កាន់​មុខ​សាលា​ខេត្តស្វាយរៀង​ ដើម្បី​សុំ​ឲ្យ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍​ ដោះស្រាយ​ទាមទារ​លក្ខ​ខណ្ឌ១៦​ចំណុច​ ដែល​បាន​ចោទ​ថា​ ថៅកែរ​រោងចក្រ​រំលោភ​លើ​លក្ខ​ខណ្ឌ​ច្បាប់​ការងារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​រំលោភ​លើ​សិទ្ធិ​កម្មករ​ ។ ករណី​កម្មករ​-​កម្ម​ការ​នី​រោងចក្រ​ធ្វើ​កូដកម្ម​នេះ​កើតឡើង​កាលពីរ​វេលា​ម៉ោង​១០​ និង​៣០​នាទី​ព្រឹក​ ដល់​ម៉ោង​១១​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៤​ ខែ​មេ​សា​ ឆ្នាំ​២០១៥​ នៅ​ខាង​មុខ​សាលាខេត្ត​ ស្ថិត​នៅ​ភូមិ​មេភ្លើង​ សង្កាត់​ស្វាយ​រៀង​ ក្រុង​ស្វាយ​រៀង​ ។

  • ​គ​.​ជ​.​ប គ្រោង​ពិភាក្សា​ពី​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ជាមួយ​អ្នកជំនាញ​EU និង​ជប៉ុននៅ​រសៀល​នេះ​​

    អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) ឲ្យដឹងថា គ​.​ជ​.​ប គ្រោង​លើកយក​បញ្ហា​បច្ចេកទេស​នៃ​ការរៀបចំ​បញ្ជី​បោះឆ្នោត​ថ្មី​ទៅ​ពិភាក្សា​ជាមួយ​តំណាង​សហភាព​អឺរ៉ុប និង​ប្រទេស​ជប៉ុន នៅ​រសៀល​នេះ ដើម្បី​បញ្ចប់​ភាពមន្ទិលសង្ស័យ និង​ភាព​មិន​ទុកចិត្ត​គ្នា​រវាង​គណបក្ស​ប្រកួតប្រជែង ។​

  • ជន​ភៀស​ខ្លួន​ម្នាក់​នៅ​កោះ​ណាវរូ​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​ប្រទេស​កម្ពុជា

    មន្ត្រី​អន្តោប្រវេសន៍​នៃ​ក្រសួង​មហាផ្ទៃ ឲ្យ​ដឹង​ថា រហូត​មក​ដល់​ពេល​នេះ​មាន​ជន​ភៀស​ខ្លួន​ម្នាក់​គត់​នៅ​កោះ​ណាវរូ (Nauru) បាន​ស្ម័គ្រ​ចិត្ត​មក​រស់នៅ​ក្នុង​ប្រទេស​កម្ពុជា។ កាល​ពី​ថ្ងៃ​ទី​២២ ខែ​មេសា រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី លោក ភីធ័រ ដាត់តុន (Peter Dutton) បាន​ព្រមាន​ដល់​ជន​ភៀស​ខ្លួន​នៅ​ក្នុង​ជំរំ​លើ​កោះ​នោះ​ថា ពួក​គេ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​តិចតួច ប្រសិន​បើ​មិន​ព្រម​ទៅ​តាំង​ទី​លំនៅ​ថ្មី​នៅ​ក្នុង​ប្រទេស​កម្ពុជា។ បុរស​ជន​ភៀស​ខ្លួន​ម្នាក់​ដែល​សុខ​ចិត្ត​ចាក​ចេញ​ពី​ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​នៅ​កោះ​ណាវរូ មក​រស់នៅ​ប្រទេស​កម្ពុជា នោះ គឺ​ជា​ជនជាតិ​ភាគតិច​រ៉ូហិនញ៉ា (Rohingya) នៃ​ប្រទេស​ភូមា។

  • អង្គការ​​​អន្តរជាតិ​​​​ទេសន្តរ​ប្រវេសន៍​​​​​កំពុង​​​​រ៉ៃ​​​អង្គាស​​​​​ប្រាក់​​ដើម្បី​​​ជួយ​​​​ធ្វើ​​​មាតុភូមិ​​​និវត្តអ្នក​​​នេសាទ​​​ខ្មែរ​​​

    ខណៈ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ចំនួន​​​៥៨​​​នាក់​​ដែល​​​ត្រូវ​​​បាន​​​ជួយ​​​សង្គ្រោះ​​​ឲ្យ​​​រួច​​​ផុត​​​ពី​​​ភាពជា​​​ទាសករ​​​នៅ​​​ក្នុង​​​ប្រទេស​​​ឥណ្ឌូណេស៊ី កំពុង​​​រង់​​​ចាំ​​​ឯកសារ​​​ធ្វើ​​​ដំណើរ​​​ត្រឡប់​​​មក​​​ប្រទេសកំណើត​​​វិញ​នោះ​​​​ ស្ថាប័ន​​​អន្តររដ្ឋាភិបាល​​​មួយ​​​ដែល​​​កំពុង​​​រៀប​​​ចំ​​​ជួយ​​​ឲ្យ​មាន​ការ​ធ្វើ​មាតុភូមិ​និវត្ត​កំពុង​​​តែ​​​ព្យាយាម​​​រ៉ៃ​​​អង្គាស​​​​​​ប្រាក់​​​​​​​​​​​​ ដើម្បី​​​ចំណាយ​​​​​​សម្រាប់​​​ការធ្វើ​​​ដំណើរ​​​របស់​​​ពួកគេ ព្រោះ​​​រដ្ឋាភិបាល​​​កម្ពុជា​​​មិន​​​បាន​​​ផ្តល់​​​មូលនិធិ​​​​ណា​​​មួយ​​​សម្រាប់​​​​​​​​​ការ​​​ធ្វើ​​​មាតុភូមិ​​​និវត្ត​​​នេះ​​​ឡើយ​​​។ រដ្ឋាភិបាល​​​​​​ឥណ្ឌូណេស៊ី​​​បាន​​​ជួយ​​​សង្គ្រោះ​​​អ្នក​​​នេសាទ​​​ខ្មែរ​​​ទាំង​​​េនះ​​​​​​ជា​​​មួយ​​​អ្នក​​​នេសាទ​​​រាប់​​​រយ​​​នាក់​​​ផ្សេង​​​ទៀត​​​ដែល​​​ភាគ​​​ច្រើន​​​មក​​​ពី​​​ប្រទេស​​​ភូមា ចេញ​​​ពី​​​កោះ​​​បេនជីណា កាល​​​ពី​​​បី​​​សប្តាហ៍​​​មុន​​​ បន្ទាប់​​​ពី​​​មានការ​​​សើុប​​​អង្កេត​​​ដោយ​​​ទី​​​ភ្នាក់​​​ងារ​​​ព័ត៌មាន​​​AP ដែល​​​លាត​​​ត្រដាង​​​ថា កោះ​​​នេះ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​ប្រាស់​​​ជា​​​កន្លែង​​​សម្រាប់​​​បង្ខិត​​​បង្ខំ​​​កម្មករ​​​ឲ្យធ្វើ​​​ការ​​​។

  • ​មេធាវី​ការពារ​សកម្មជន​ដីធ្លី​ចោទ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​មណ្ឌលម​២​ថា​មិន​យល់​នីតិវិធី​ច្បាប់​​

    មេធាវី​ការពារ​ក្ដី​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន សៀ ស្ថិតនៅ​សង្កាត់​បឹងកក់​១ រាជធានី​ភ្នំពេញ ខកចិត្ត​ចំពោះ​មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​មណ្ឌល​ម​២ ដែល​មិន​ព្រម​ដោះលែងកូន​ក្ដី​របស់​លោក បើទោះជា​មាន​ការសម្រេច​ពី​តុលាការ​កំពូល​ ។​ មេធាវី​ការពារ​ក្ដី​ឲ្យ​ក្រុមគ្រួសា​រកញ្ញា លី សៀវ​មិញ ដែល​មាន​ជម្លោះ​ដីធ្លី​នៅតំ​បឹងកក់ គឺ​លោក ជូង ជូងឺ ប្រាប់ VOD​ ថា នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ មន្ត្រី​ពន្ធនាគារ​មិន​ព្រម​ដោះលែង​កូនក្ដី​របស់​លោក​ទេ ខណៈ​តុលាការ​កំពូល​បាន​ចេញ​សាលដីកា​សម្រេច​ឲ្យ​ដោះលែង​កញ្ញា លី សៀវ​មិញ ​នៅ​រសៀល​ថ្ងៃ​ទី​២៣ ខែ​មេសា ។ លោក​បន្តថា មន្ត្រី​ពន្ធនាគារ​ព្រៃ​ស​នៅ​មណ្ឌល​ម​២ បានទាមទារ​ឲ្យ​លោក​រក​ឯកសារ​ពី​សាលា​ឧទ្ធរណ៍ និង​សាលាដំបូង​រាជធានី​ភ្នំពេញ​បន្ថែម​ទៀត​ទើប​អាច​ដោះលែង​បាន​ ។

  • អង្គការតម្លាភាពអន្តរជាតិអំពាវនាវឲ្យបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយសម្រាប់​អាស៊ាន​

    អង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃសុក្រនេះបានដាក់បង្ហាញរបាយការណ៍ និងអនុសាសន៍មួយចំនួននៅប្រទេសម៉ាឡេស៊ី ដោយអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន ពិចារណាក្នុងការបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយថ្នាក់តំបន់មួយ ដោយចាត់ទុកថាជាផ្នែកសំខាន់មួយ នៃសមាហរណកម្មសហគមន៍អាស៊ាន ។

  • ​អ្នកភូមិ​នៅ​ស្រុក​រវៀង​ខេត្ដ​ព្រះវិហារ​ តវ៉ា​ឲ្យ​ក្រុមហ៊ុន​ចិន​បញ្ឈប់​ការឈូសឆាយដី​ពួកគាត់​​

    ប្រជាពលរដ្ឋ​ជាង​២៥០​នាក់ នៅ​ស្រុក​រវៀង ខេត្ដ​ព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ប្រមូលផ្ដុំ​គ្នា​តវ៉ា​ប្រឆាំងក្រុមហ៊ុន​ចិនតៃវ៉ាន់​មួយ ដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នោះបញ្ឈប់​គ្រឿងចក្រ ដែល​ពួកគេ​ចោទថា ឈូស​ឆាយ​រំលោភ​យក​ដី​ពួកគាត់ដើម្បី​ដាំ​ដើម​ច័ន្ទ​គ្រឹះ​ស្នា ​។​ ពលរដ្ឋ​នៅ​ភូមិ​ឈ្នួន ឃុំ​រួសរាន់ ស្រុក​រវៀង លោក វង្ស សុ​ខេង​លី ប្រាប់ ​VOD ​ថាដីស្រែចម្ការ​ពលរដ្ឋ​ជាច្រើន​ហិកតា ត្រូវបាន​ក្រុមហ៊ុន​ចិនតៃវ៉ាន់​ឈ្មោះ ភីអ៊ិនធី ឈូស​ឆាយ​រំលោភ​យក ដើម្បី​ដាំ​ដើម​ច័ន្ទ​គ្រឹះ​ស្នា ដោយ​មិន​មាន​ដំណោះស្រាយ ​។ លោក​ថា នៅ​ព្រឹក​នេះពួកគាត់​ប្រហែល​ជាង​២៥០​នាក់ មកពី​ឃុំ​រួសរាន់ និង​ឃុំ​រៀបរយ ក្នុង​ស្រុក​រវាង ធ្វើ​បាតុកម្ម​តវ៉ាដើម្បី​ទាមទារ​ឲ្យ​ក្រុមហ៊ុន​នេះ បញ្ឈប់​សកម្មភាព​ឈូសឆាយ​ដីធ្លី និង​ផ្ដល់​សំណង​ពួកគេ​ឲ្យបាន​សមរម្យ​ ។

  • អង្គការតម្លាភាពអន្តរជាតិអំពាវនាវឲ្យបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយសម្រាប់​អាស៊ាន​

    អង្គការតម្លាភាពអន្តរជាតិ នៅថ្ងៃសុក្រនេះបានដាក់បង្ហាញរបាយការណ៍ និងអនុសាសន៍មួយចំនួននៅប្រទេសម៉ាឡេស៊ី ដោយអំពាវនាវឲ្យថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន ពិចារណាក្នុងការបង្កើតស្ថាប័នប្រឆាំងអំពើពុករលួយថ្នាក់តំបន់មួយ ដោយចាត់ទុកថាជាផ្នែកសំខាន់មួយ នៃសមាហរណកម្មសហគមន៍អាស៊ាន ។

  • ​ពលរដ្ឋ​មកពី​ខេត្តកោះកុង​ស្នើ​ក្រសួង​ឲ្យ​បញ្ឈប់​ការ​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម​​

    ប្រជា​សហគមន៍ នៅ​ឃុំ​មួយ​ក្នុង​ខេត្ត​កោះកុង រក​កិច្ច​អន្តរាគមន៍​ពី​ស្ថាប័ន​ជំនាញ និង​រដ្ឋសភា ឲ្យ​បញ្ឈប់ សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន​វៀតណាម ដែល​ពួកគេ​ចោទថា កំពុង​បំផ្លាញ​ធនធានធម្មជាតិ និង​បង្ក​ឲ្យ​ខ្មែរ​ជា​ម្ចាស់​ស្រុក​បាត់​មុខរបរ ។​ ប្រាប់​អ្នកសារព័ត៌មាន​មុខ​ក្រសួង​រ៉ែ និង​ថាមពល ក្រោយ​ដាក់​ញត្តិ​រក​កិច្ច​អន្តរាគមន៍ នា​ថ្ងៃ​ទី​២៣ ខែ​មេសា​នេះ​ក្រុមអ្នតវ៉ា​អះអាង​ប្រហាក់ប្រហែលគ្នា​ថា ក្រុមហ៊ុន​វៀតណាម​ឈ្មោះ International Renbow Co.Ltd បាន​ធ្វើ​អាជីវកម្ម​បូម​ខ្សាច់ ក្នុង​ឃុំ​កោះ​កាពិ ស្រុក​កោះកុង ខេត្ត​កោះកុង ធ្វើឲ្យ​បាត់បង់​ធនធានធម្មជាតិ និង​បង្ក​ឲ្យ​បាត់បង់​មុខរបរ​នេសាទ​របស់​ពលរដ្ឋ​ជាង​៣០០​គ្រួសារ នៅ​តំបន់​នោះ​ដោយ​គ្មាន​ការទប់ស្កាត់​ពី​អាជ្ញាធរ​មូលដ្ឋាន ។​

  • លោក ហង្ស ពុទ្ធា ត្រូវបាន​តែងតាំង​ធ្វើជា​អ្នកនាំពាក្យ គ.ជ.ប ថ្មី​​

    ​លោក ហង្ស ពុទ្ធា ដែល​ត្រូវបាន​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​ឯកភាព​គ្នា​ជ្រើសរើស​ជា​សមាជិក គ.ជ.ប ថ្មី ត្រូវបាន​តែងតាំង​ធ្វើជា​អ្នកនាំពាក្យ​ឲ្យ​ស្ថាប័ន គ.ជ.ប ថ្មី​នេះ ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ក្នុង​ការផ្តល់​ព័ត៌មាន​ជូន​សាធារណៈ និង​ឆ្លើយតប​ជាមួយ​អ្នកសារព័ត៌មាន ​។​ ​អនុប្រធាន​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត​លោក គួ​យ ប៊ុន​រឿន ប្រាប់ VOD នៅ​ថ្ងៃ​ព្រហស្បត្តិ៍​នេះថា លោក ហង្ស ពុទ្ធា ត្រូវបាន​សមាជិក គ.ជ.ប ឯកភាព​ជា​ផ្លូវការ​កាលពី​ម្សិលមិញ តែងតាំង​ជា​អ្នកនាំពាក្យ ​។ លោកបន្តថា មូលហេតុ​នៃ​ការសម្រេច​តែងតាំង​នេះ ដោយសារ​លោក ហង្ស ពុទ្ធា ធ្លាប់មាន​បទពិសោធន៍​ច្រើន​ទាក់ទង​នឹង​ការបោះឆ្នោត​ ។

  • អូស្ត្រាលី​ព្រមាន​កាត់​បន្ថយ​ប្រាក់​ឧបត្ថម្ភ​ដល់​ជនភៀសខ្លួន​ដែល​បដិសេធ​មក​កម្ពុជា

    រដ្ឋមន្ត្រី​អន្តោប្រវេសន៍​អូស្ត្រាលី លោក ភីធឺ ដត់ថិន (Peter Dutton) ព្រមាន​ជនភៀសខ្លួន​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​មន្ទីរ​ឃុំឃាំង​នៅ​កោះ​ណាវរូ (Nauru) ដែល​បដិសេធ​មិន​ព្រម​ទៅ​រស់​នៅ​ប្រទេស​កម្ពុជា នោះ​ថា ពួកគេ​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​តិចតួច។ តាម​គម្រោង​ប្រសិនបើ​ជនភៀសខ្លួន​ស្ម័គ្រ​ចិត្ត​ទៅ​រស់​នៅ​កម្ពុជា នោះ ពួកគេ​នឹង​ទទួល​បាន​ការ​ឧបត្ថម្ភ ដូចជា​ថវិកា ការងារ ផ្ទះ ការ​បង្រៀន​ភាសា និង​ការ​ធានា​បញ្ហា​សុខភាព​ជាដើម។

  • អូស្ត្រាលី​អង្វរ​ឲ្យ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​ព្រម​មក​កម្ពុជា

    រដ្ឋមន្ដ្រី​ក្រសួង​អន្តោប្រវេសន៍​អូស្ត្រាលី​លោក Peter Dutton បាន​ទទូច​អង្វរ​ឲ្យ​អ្នក​ស្វែងរក​សិទ្ធិ​ជ្រកកោន​នៅលើ​កោះ​​​ណូរុ​ឲ្យ​​ទទួល​យក​ការតាំង​លំនៅ​ថ្មី​នៅ​កម្ពុជា​ក្នុង​​សារ​វីដេអូ​មួយ​កាលពី​ម្សិលមិញ​​។ លោក Dutton បាន​រៀបរាប់​ក្នុង​​វីដេអូ​មួយ​ដែល​​ចេញ​ផ្សាយ​ដោយ​កាសែត The Guardian ថា​៖ «ការតាំង​លំនៅ​នៅ​កម្ពុជា បាន​​បង្ហាញពី​ឱកាស​ដ៏ល្អ​មួយ​សម្រាប់​ជនភៀសខ្លួន និង​ជា​ការចាប់ផ្តើម​ដំណាក់កាល​បន្ទាប់​នៃ​ជីវិត​របស់​ពួកគេ​នៅក្នុង​ប្រទេស​​​មួយ រួច​ផុត​ពី​​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​​»​។

  • ក្រសួងការងារយក​ឱកាស​ទិវាពលកម្ម​អន្តរជាតិ​ជួបជុំជាមួយ​តំណាងកម្មករ​ដើម្បីដោះស្រាយ​បញ្ហា​

    ក្រសួងការងារ​ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹង​រៀបចំ​ឲ្យ​មាន​ការ​ជួប​ជុំគ្នា​រវាង​​អ្នកតំណាងកម្មករ​ សហជីពធំៗ​និង​តំណាង​​រោងចក្រ ដើម្បីអបអរ​ទិ​វាពលកម្មអន្តរជាតិ១ ឧសភា និង​ដើម្បី​យក​​ឱកាសក្នុង​​ការ​ដោះស្រាយបញ្ហាកង្វល់របស់កម្មករផងដែរ។

  • គ្រួសារ​ទាហាន​មួយក្រុម​ស្នើ​រដ្ឋសភា​ទប់ស្កាត់​ការបណ្តេញចេញ​ពី​លំនៅឋាន​

    ពលរដ្ឋ​មួយក្រុម​ដែល​អះអាង​ថា ជា​គ្រួសារ​ទាហាន​រក​កិច្ច​អន្តរាគមន៍​ពី​រដ្ឋសភា​នៅ​ថ្ងៃនេះ ប្រឆាំង​នឹង​ការបណ្តេញចេញ​ពី​លំនៅឋាន ដោយ​ពួកគេ​សំអាងថា បាន​រស់នៅ​លើ​ដី​នោះ​ជាង​២០​ឆ្នាំ​ហើយ តែ​អាជ្ញាធរ​បញ្ជា​ឲ្យ​រុះរើ​នៅត្រឹម​ចុងខែ​មេសា​នេះ ។ ​ក្រុម​ស្ត្រី​អ្នក​តវ៉ា​ប្រាប់​អ្នកសារព័ត៌មាន​មុខ​មន្ទី​រដ្ឋសភា នា​ថ្ងៃ​ទី​២៣ ខែ​មេសា ឆ្នាំ​២០១៥​នេះ​ថា ពួកគេ​បាន​មក​រស់នៅ​ទីតាំង​ឃ្លាំង​មួយកន្លែង ស្ថិតក្នុង​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ អំឡុង​ឆ្នាំ​១៩៨៨ និង​៨៩ ដោយ​មាន​ការអនុញ្ញាត​ពី​អគ្គមេបញ្ជាការ​របស់ខ្លួន ។​

  • អាជ្ញាធរ​ពន្យល់​ពលរដ្ឋ​ប៉ះពាល់​គម្រោង​ផ្លូវរថភ្លើង

    អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ ​គ្រោង​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ថ្មី​នៃ​ការដោះស្រាយ​ផលប៉ះពាល់ គម្រោង​ស្តារ​ផ្លូវរថភ្លើង​កម្ពុជា​ ដល់​ប្រជាពលរដ្ឋ​ប្រមាណ​​ ៩០០ ​គ្រួសារ ​ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវដែក ពី​ព្រំប្រទល់​ខេត្ត​បាត់ដំបង រហូត​ដល់​ក្រុង​ប៉ោយប៉ែត ជាប់​ព្រំប្រទល់​ខេត្ត​ស្រះកែវ ប្រទេស​ថៃ។ លោក ចុង ផែន ​អភិបាលរង​ខេត្ត​បន្ទាយមានជ័យ ​បាន​ថ្លែង​ថា គម្រោង​ស្តារ​ផ្លូវដែក​កម្ពុជា​ ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្លូវដែក​​ អាស៊ាន-ចិន​ ដែល​តភ្ជាប់​ពី​ប្រទេស​​សិង្ហបុរី-គុនមិញ​ បាន​រាំងស្ទះ​សកម្មភាព​របស់​ខ្លួន​ច្រើន​ជាងគេ​នៅ​កម្ពុជា​ ដែល​ចាំបាច់​ត្រូវ​ដោះស្រាយ​ផលប៉ះពាល់​ ឲ្យ​បាន​ឆាប់រហ័ស​ ដើម្បី​ឲ្យ​គម្រោង​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ និង​ឲ្យ​បាន​ជោគជ័យ​​តាម​ការគ្រោងទុក។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo