កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
សហរដ្ឋអាមេរិកបន្តជំរុញឲ្យកម្ពុជាមានតម្លាភាពក្នុងដំណើរការបង្កើតច្បាប់
រដ្ឋាភិបាលសហរដ្ឋអាមេរិក លើកឡើងថា ខ្លួននៅតែបន្តជំរុញឲ្យមានការសន្ទនា និងអំពាវនាវឲ្យកម្ពុជាមានតម្លាភាពក្នុងដំណើការនៃការបង្កើតច្បាប់ ខណៈរដ្ឋាភិបាលបាន និងកំពុងរៀបចំសេចក្តីព្រាងច្បាប់មួយចំនួន ដែលសង្គមស៊ីវិលអះអាងថានឹងរឹតត្បិតដល់សេរីភាពក្នុងការធ្វើប្រតិបត្តិការ និងការបញ្ចញមតិរបស់ខ្លួន និងប្រជាពលរដ្ឋ ។
-
ប្រើល្បិច ចាប់រំលោភនារី ម្នាក់រួចគេចទៅថៃ តែជាប់កណ្តាប់ ដៃប៉ូលិសដដែល
ជនសង្ស័យម្នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន កាលពីវេលាម៉ោង១ និង៣០នាទីរសៀលថ្ងៃទី១១ មិថុនា ២០១៥ នេះ ស្ថិតនៅចំណុចផ្ទះរបស់ ខ្លួនក្នុងភូមិអូរ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក បន្ទាប់ពីធ្វើសកម្មភាព ចាប់រំលោភនារីម្នាក់ ក្នុងផ្ទះសំណាក់ កាលពី ថ្ងៃទី៣១ ឧសភា កន្លងមក រួចហើយបានគេចខ្លួន ទៅប្រទេសថៃ ។
អានបន្ត -
យូមែនរ៉ៃត៍វ៉ច្ឆ៖ សេចក្ដីព្រាងច្បាប់ស្ដីពីអង្គការ-សមាគមមានផលប៉ះពាល់ខ្លាំង
អង្គការសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែលឃ្លាំមើលបញ្ហាសិទ្ធិមនុស្សនៅលើពិភពលោកនេះនិយាយថា ប្រសិនបើរដ្ឋសភាកម្ពុជា អនុម័តសេចក្តីព្រាងច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលគណៈរដ្ឋមន្ត្រីទើបអនុម័តនោះ នឹងមានផលប៉ះពាល់យ៉ាងខ្លាំងដល់ដំណើរការងាររបស់អង្គការសមាគមជាតិ និងអន្តរជាតិ។
-
ព្រះមហាក្សត្រប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់
ព្រះមហាក្សត្រ ព្រះបាទនរោត្តមសីហមុនី បានប្រកាសឲ្យប្រើប្រាស់ច្បាប់ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលច្បាប់នេះនឹងដាក់ទោសទណ្ឌជាប់ពន្ធនាគារ និងការពិន័យជាប្រាក់ចំពោះអ្នកលក់ និងអ្នកចែកចាយផលិតផលថ្នាំជក់ ដែលប្រព្រឹត្តខុសតាមការកំណត់។
-
ផ្ទះពីរខ្នងរបស់ពលរដ្ឋនៅខណ្ឌឫស្សីកែវត្រូវអាជ្ញាធររុះរើ
យ៉ាងហោចណាស់ផ្ទះពីរខ្នងរបស់ពលរដ្ឋ នៅខណ្ឌឬស្សីកែវ ត្រូវបានកម្លាំងសមត្ថកិច្ចប្រមាណជាង១០០ នាក់ចុះរុះរើ នៅថ្ងៃសុក្រនេះ ដោយម្ចាស់ផ្ទះអះអាងថា អាជ្ញាធរមិនបានជូនដំណឹងជាមុនឡើយ ។
-
រដ្ឋាភិបាលចុះបញ្ជីឲ្យតែអង្គការអព្យាក្រឹត
ក្រោមសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសដែលបានអនុម័តដោយទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃសុក្រ អង្គការក្រៅរដ្ឋាភិបាល ដែលរដ្ឋាភិបាល ចាត់ទុកថា «ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខជាតិ» នឹងមិនចុះបញ្ជីឲ្យទេ ខណៈអង្គការដែលទទួលបានការចុះបញ្ជីត្រូវតែ «អព្យាក្រឹតចំពោះរាល់គណបក្សនយោបាយទាំងអស់»។ នេះបើតាមច្បាប់ចម្លងនៃសេចក្តីព្រាងច្បាប់ដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីថ្ងៃអង្គារ។
-
ប្រជាពលរដ្ឋ៥០គ្រួសារក្នុងក្រុងប៉ោយប៉ែតផ្ទុះការតវ៉ាពាក់ព័ន្ធរឿងដីធ្លីនៅផ្លូវរថភ្លើង
សេចក្តីរាយការណ៍បានឱ្យដឹងថា នៅវេលាម៉ោងព្រឹកនេះថ្ងៃទី១១ មិថុនា ២០១៥ នេះថា មានប្រជាពលរដ្ឋចំនួន៥០គ្រួសារក្នុងក្រុងប៉ោយប៉ែត បានផ្ទុះការតវ៉ានៅមុខសាលាក្រុងប៉ោយប៉ែត ដោយអ្នកខ្លះលើកបដាពាក្យស្លោក និងអ្នកខ្លះពាក់.ក ពាក់ព័ន្ធនឹងការទាមទារឱ្យជួយដោះស្រាយរឿងដីធ្លី ដែលរងផលប៉ះពាល់លើដីផ្លូវរថភ្លើង ។
-
មេសហជីពគ្រោងជួបប្រជុំនិយាយពីប្រាក់ខែកម្មករឆ្នាំក្រោយ
ភ្នំពេញៈ ការចរចាសម្រាប់ប្រាក់ឈ្នួលអប្បបរមាឆ្នាំក្រោយក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងក្នុងប្រទេសកម្ពុជានឹងធ្វើឡើងចន្លោះពីខែកក្កដាដល់ខែតុលា ហើយមេដឹកនាំសហជីពនឹងជួបប្រជុំគ្នានាខែនេះ ដើម្បីពិភាក្សាថាតើប្រាក់ខែចំនួនប៉ុន្មានដែលពួកគេនឹងទាមទារ។
-
ទីបំផុត កម្មករររាប់ពាន់នាក់នៅរោងចក្រ M&V ព្រមចូលធ្វើការវិញហើយ
កូដកម្មមួយដែលបានធ្វើឡើងរយៈពេលជាច្រើនសប្តាហ៍ដោយកម្មករជាង ២.០០០ នាក់មកពីរោងចក្រមួយក្នុងរាជធានីភ្នំពេញ ដែលផ្គត់ផ្គង់ សម្លៀកបំពាក់ដល់ក្រុមហ៊ុនលក់សម្លៀកបំពាក់លំដាប់ថ្នាក់ពិភពលោក H&M បានបញ្ចប់ហើយកាលពីម្សិលមិញ បន្ទាប់ពីសហជីពបានបន្ថយការទាមទាររបស់ខ្លួន ហើយគាំទ្រលក្ខខណ្ឌមួយដែលកម្មករត្រូវទទួលបានប្រាក់ខែពេញសម្រាប់រយៈពេលធ្វើកូដកម្ម នេះបើយោងតាមតំណាងសហជីពបានលើកឡើង។
-
តុលាការកោះកុងជំនុំជម្រះក្តីក្រុមហ៊ុនប្តឹងពលរដ្ឋ
កោះកុងៈ សាលាដំបូងខេត្តកោះកុង កាលពីថ្ងៃម្សិលមិញ បានបើកសវនាការជំនុំជម្រះលើបណ្តឹងរបស់ក្រុមហ៊ុនហេងហ៊ុយ ដែលបានប្តឹងតំណាងប្រជាពលរដ្ឋម្នាក់ជាគូភាគីទំនាស់រឿងដីធ្លី ពីបទធ្វើឲ្យខូចខាតដោយចេតនា ទាក់ទងនឹងការបំពុលគោឲ្យងាប់២ក្បាល។
-
អតីតបុគ្គលិកវិទ្យុសំបុកឃ្មុំប្រមូលផ្តុំគ្នាតវ៉ាទាមទារប្រាក់អតីតការងារជាលើកទី២
ជាការពិតណាស់ ដូចដែលបានគ្រោងទុកជាមុន របស់អតីតក្រុមបុគ្គលិកបម្រើការនៅក្នុងវិទ្យុសំបុកឃ្មុំ(FM105) ដែលបានយកថ្ងៃទី១០ មិថុនា ២០១៥ នេះ ជាថ្ងៃប្រមូលផ្តុំគ្នាជាលើកទី២ ដើម្បីធ្វើការតវ៉ាទាមទារប្រាក់អតីតភាពការងាររបស់ពួកគេ បន្ទាប់ពីក្រុមហ៊ុនសូណង់ដូ ខូអិលធីឌី បញ្ឈប់បុគ្គលិកបម្រើការងារចំនួន១០នាក់ ហើយមិនបើកប្រាក់បៀវត្សដល់បុគ្គលិក ។
-
សេចក្តីព្រាងច្បាប់ថ្មីស្តីពីសហជីពធ្វើឲ្យសហជីពមានការព្រួយបារម្ភកាន់តែខ្លាំង
យោងតាមច្បាប់ចម្លងនៃសេចក្តីព្រាងច្បាប់ដែលទទួលបាននៅក្នុងសប្តាហ៍នេះបានឲ្យដឹងថា សេចក្តីព្រាងច្បាប់ស្តីពីសហជីពដែលទើបតែតាក់តែងចុងក្រោយផ្តល់ឲ្យក្រសួងការងារនូវអំណាចព្យួរសហជីពដែលសហការ ឬធ្វើសកម្មភាពរួមគ្នាជាមួយអង្គការដែលរដ្ឋាភិបាលចាត់ទុកថា បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច ឬធ្វើឲ្យខូចប្រយោជន៍ជាតិ។
-
សង្គមស៊ីវិល ស្នើទៅរដ្ឋាភិបាល បើកការពិគ្រោះយោបល់ មុនអនុម័តច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាល
សង្គមស៊ីវិល បានលើកឡើងថា មកដល់ពេលនេះ មានអង្គការសង្គមស៊ីវិល ចំនួន ៣៣៦ បានគាំទ្រសេចក្តីថ្លែងការណ៍រួមមួយ ដែលស្នើសុំឲ្យរាជរដ្ឋាភិបាលបើកការពិគ្រោះយោបល់ប្រកបដោយអត្ថន័យ មុនពេលអនុម័តច្បាប់ ស្តីពី សមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះ។
-
សេចក្តីព្រាងច្បាប់គ្រប់គ្រងព័ត៌មានមិនកំណត់ឲ្យច្បាស់
ព័ត៌មានណាក៏ដោយដែលធ្វើឲ្យខូចខាតដល់សន្តិសុខផ្ទៃក្នុង ឬសណ្តាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ទំនាក់ទំនងកម្ពុជា និងប្រទេសដទៃៗទៀត ឬគំរាមកំហែងដល់សេដ្ឋកិច្ច ឬហិរញ្ញវត្ថុកម្ពុជាអាចនឹងត្រូវដកចេញ ក្រោមសេចក្តីព្រាងច្បាប់ដែលនឹងគ្រប់គ្រងព័ត៌មានរបស់រដ្ឋាភិបាល។
-
កម្លាំងចម្រុះចុះអនុវត្តសាលដីកាសម្រេចរក្សាការពាររឿងទំនាស់ដីធ្លីក្នុងភូមិព្រែកលៀប ប្រជាពលរដ្ឋផ្ទុះការតវ៉ា
តាមសេចក្តីរាយការណ៍ពីអ្នកឆ្លើយឆ្លងព័ត៌មានបានឱ្យដឹងថា នៅព្រឹកថ្ងៃទី១០ មិថុនា នេះ កម្លាំងចម្រុះរបស់សាលាខណ្ឌប្ញស្សីកែវដឹកនាំដោយលោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញបានចុះអនុវត្តសាលដីសម្រេចរក្សាការពាររឿងទំនាស់ដីធ្លីក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា បង្កឱ្យប្រជាពលរដ្ឋផ្ទុះការតវ៉ាលើកបដា និងស្រែកអំពាវនាវឱ្យសម្តេចតេជោជួយរកយុត្តិធម៌ដែលម្ចាស់បំណុលទិញដីគេទំហំ៦៥ម៉ែត្រហើយចង់វាតយកដីខាងក្រោយជាចំណីប្រឡាយដែលពួកគាត់កាន់កាប់អាស្រ័យផលជាយូរឆ្នាំមកហើយ
-
សកម្មជនដីធ្លីនៅខេត្តកោះកុងស្នើតុលាការទម្លាក់បទចោទ
ស្ត្រីម្នាក់ក្នុងចំណោមតំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីជាមួយក្រុមហ៊ុនហេងហ៊ុយ នៅស្រុកស្រែអំបិល ខេត្តកោះកុង ស្នើឲ្យតុលាការខេត្តនេះទម្លាក់បទចោទលើរូបគាត់ ក្រោយតុលាការរកឃើញថាគ្មានកំហុសដូចការចោទប្រកាន់ ។ តំណាងប្រជាពលរដ្ឋមានជម្លោះដីធ្លីនៅភូមិព្រែកជីក ឃុំជីខក្រោម អ្នកស្រី ផាវ ញ៉ើង សំណូមពរបែបនេះក្រោយពីបានចូលបំភ្លឺនៅតុលាការខេត្តកោះកុង នាព្រឹកថ្ងៃពុធ ទី១០ ខែមិថុនានេះ ។
-
អតីតបុគ្គលិកវិទ្យុសំបុកឃ្មុំទាមទារប្រាក់ជំងឺចិត្ត បន្ទាប់ពីបញ្ឈប់ពីការងារ
អតីតបុគ្គលិកមួយចំនួនរបស់វិទ្យុសំបុកឃ្មុំ នាំគ្នាទាមទារឲ្យលោក ម៉ម សូណង់ដូ ទូទាត់ប្រាក់ឈ្នួលធ្វើការថ្ងៃបុណ្យ និងប្រាក់អតីតភាពការងារ ទៅតាមការសម្រេចរបស់ក្រុមប្រឹក្សាអាជ្ញាកណ្តាល ។ ការតវ៉ាជាថ្មីទៀតនេះ ធ្វើឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ នៅមុខស្ថាននីវិទ្យុសំបុកឃ្មុំ មានអតីតបុគ្គលិកប្រមាណជាង២០នាក់ ដោយស្រែកដាក់មេក្រូ និងកាន់បដាជាដើម ។
-
ចំនួនអនីតិជននៅក្នុងពាណិជ្ជកម្មផ្លូវភេទបានធ្លាក់ចុះ
ការសិក្សាថ្មីមួយ ដោយគណៈកម្មការយុត្តិធម៌អន្តរជាតិ (IJM) បានអះអាងថា ចំនួនអនីតិជននៅក្នុងពាណិជ្ជកម្មផ្លូវភេទ ក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ បានធ្លាក់ចុះមក ២,២ ភាគរយ ខណៈអនីតិជនអាយុ ១៥ ឆ្នាំ ឬក្មេងជាងនេះ មានចំនួន ០,១ ភាគរយនៃឧស្សាហកម្មនេះ។
-
កម្មករអូសរទេះដែលរបួសធ្ងន់ក្នុងបាតុកម្មនៅប៉ោយប៉ែតប្ដឹងសមត្ថកិច្ចទារសំណងជំងឺចិត្ត
កម្មករអូសរទេះដែលរងរបួសធ្ងន់ពីការប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ច ពេលធ្វើបាតុកម្មតវ៉ាកាលពីថ្ងៃទី២៥ ឧសភា នៅមុខការិយាល័យគយ និងរដ្ឋាករក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្ដឹងសមត្ថកិច្ចទៅតុលាការ ទាមទារសំណងជំងឺចិត្ត។ កម្មករអូសរទេះអះអាងថា មូលហេតុដែលគេសម្រេចដាក់ពាក្យប្ដឹងនេះ ដោយសារខ្លួនទន្ទឹងរង់ចាំសមត្ថកិច្ចចាត់វិធានការជនដែលបង្ករបួសស្នាម ផ្ដន្ទាទោសតាមផ្លូវច្បាប់ជិត ២សប្ដាហ៍មកហើយ តែពុំទទួលបានលទ្ធផល។