កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457

  • ពលរដ្ឋ​សហគមន៍​បឹងកក់​ស្នើ​អ្នកស្រី​មីស្ហ៊ែល​អូបាម៉ា​ជួយ​អន្តរាគមន៍​ដោះលែង​ស្ត្រី​បឹងកក់

    ពលរដ្ឋ​សហគមន៍​បឹងកក់​ប្រមាណ​៥០​នាក់ ប្រមូល​ផ្ដុំ​នៅ​មុខ​ស្ថានទូត​សហរដ្ឋ​អាមេរិក នៅ​ព្រឹក​ថ្ងៃ​ទី​១៧ មីនា ដាក់​ញត្តិ​តាម​រយៈ​ស្ថានទូត​ជូន​ភរិយា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី​បឹងកក់​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ នេះ​ជា​លើក​ទី​២​ហើយ ដែល​សហគមន៍​មាន​បញ្ហា​ដី​ធ្លី បាន​នាំ​គ្នា​ដាក់​ញត្តិ​ស្នើ​ឲ្យ​អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ក្នុង​ពេល​ដំណើរ​ទស្សនកិច្ច​មក​ប្រទេស​កម្ពុជា​នៅ​ពេល​ខាង​មុខ​នេះ ដើម្បី​អន្តរាគមន៍​ដល់​រដ្ឋាភិបាល ដោះលែង​សកម្មជន​ដីធ្លី​បឹងកក់​មាន​អ្នកស្រី ទេព វន្នី ជាដើម។

  • សង្គម​ស៊ីវិល​ស្នើ​អង្គការសហប្រជាជាតិ​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា​​

    សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ ជំរុញ​ឲ្យ​គណៈកម្មាធិការ​សិទ្ធិមនុ​ស្ស​អន្តរជាតិ បើក​ការស៊ើបអង្កេត​បន្ទាន់ ទៅ​លើ​វិធានការ​មួយចំនួន​របស់​រាជរដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ។​ ​តាម​សេចក្តីថ្លែងការណ៍​រួម របស់​អង្គការ​ពិភពលោក​ប្រឆាំង​ទារុណកម្ម និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា ផ្សាយ​ចេញពី​ទីក្រុង​ហ្សឺ​ណែ​វ ចុះ​ថ្ងៃ​ទី​១៦​ខែ​មីនា​ឆ្នាំ​២០១៥​នេះ ឲ្យដឹងថា ការរំលោភ​សិទ្ធិមនុស្ស​នៅ​កម្ពុជា ស្ថិត​ក្នុង​ស្ថាន​ការព្រួយបារម្ភ និង​ទទូច​ឲ្យ​ស្ថាប័ន​អន្តរជាតិ​មួយ​នេះ បើក​ការស៊ើបអង្កេត​បន្ទាន់ ដើម្បី​ធានា​ពី​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

  • អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​ខកចិត្ត​នឹង​បក្សប្រឆាំង​ដែល​ឯកភាព​ឲ្យធ្វើ​ច្បាប់​បោះឆ្នោត​ថ្មី​រំលោភ​សិទ្ធិមនុស្ស​​

    អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ​មួយ ដែល​មាន​ទីតាំង​នៅ​សហរដ្ឋអាមេរិក បង្ហាញ​ការខកចិត្ត​ទៅលើ​គណបក្ស​ប្រឆាំង ដែល​បាន​ឯកភាព​ឲ្យធ្វើ​ច្បាប់​បោះឆ្នោត​ថ្មី ដែល​អង្គការ​មួយ​នោះ យល់​ថា​ជំរុញ​ឲ្យមាន​ការរំលោ​ភ​សិទ្ធិមនុស្ស ។​ សេចក្តីថ្លែងការណ៍ របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Right Watch ចុះ​ថ្ងៃ​ទី​១៧ ខែ​មីនា ឆ្នាំ​២០១៥​ឲ្យដឹងថា សេចក្ដីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​នៃ​ប្រទេស​កម្ពុជា​រំលោភ​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ ។​

  • សង្គម​ស៊ីវិល​៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​គួរ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ដែល​លាក់បាំង​ព័ត៌មាន​​

    មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​តស៊ូ​មតិ និង​សិទ្ធិមនុស្ស​លើកឡើងថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន គួរតែ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​របស់​រដ្ឋ​ណា ដែល​ព្យាយាម​លាក់បាំង​ព័ត៌មាន​សាធារណៈ នោះ​ទើប​ច្បាប់​នេះ​អាច​ធានា​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ។​

  • ឪពុក​រំលោភ​កូនស្រី​ចុង​នៅ​ទឹកដី​ថៃ​ចាប់​បាន​នៅ​ទឹកដី​ខ្មែរ

    ខេត្តបាត់ដំបង​ឪពុកចុង​ចិត្ត​តិរច្ឆាន​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​១៦ ខែ​មិ​នា បន្ទាប់​ពី​រង​ការ​ចោទប្រកាន់​ថា​ចាប់រំលោភ​កូនស្រី​ចុង​របស់​ខ្លួន​កាលពី​ចុង​ស​ប្ដា​ហ៍​មុន នៅ​ឯ​ទឹកដី នៃ​ប្រទេស​ថៃ រួច​គេចខ្លួន​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ភូមិ​អូរ​ដា​លើ ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្តង ។

  • សង្គម​ស៊ីវិល​៖ ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​គួរ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​ដែល​លាក់បាំង​ព័ត៌មាន​​

    មន្ត្រី​សង្គម​ស៊ីវិល​ដែល​ធ្វើការ​ផ្នែក​តស៊ូ​មតិ និង​សិទ្ធិមនុស្ស​លើកឡើងថា ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន គួរតែ​ដាក់ទោស​ធ្ងន់ធ្ងរ​ដល់​មន្ត្រី​របស់​រដ្ឋ​ណា ដែល​ព្យាយាម​លាក់បាំង​ព័ត៌មាន​សាធារណៈ នោះ​ទើប​ច្បាប់​នេះ​អាច​ធានា​ដល់​សិទ្ធិ​សេរីភាព​របស់​ប្រជាពលរដ្ឋ​ក្នុង​ការទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ។​

  • សង្គម​ស៊ីវិល៖ ជប៉ុន​ផ្ដល់​កម្ចី​សម្បទាន​គឺ​ចង់​បញ្ចប់​ជម្លោះ​គម្រោង​សង់​ផ្លូវ​ដែក

    លោក​នាយករដ្ឋមន្ត្រី​កម្ពុជា ក្នុង​ពេល​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ជប៉ុន ​បាន​ស្នើ​ឲ្យ​ ​ប្រទេស​ជប៉ុន ជួយ​គាំទ្រ​លើ​ការ​សាងសង់​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ ប៉ែក​ខាង​ជើង​របស់​​កម្ពុជា ដើម្បី​ឆ្លើយ​តប​ការ​ធ្វើ​សមាហរណកម្ម​អាស៊ាន​នៅ​ចុង​ឆ្នាំ​២០១៥។ ប៉ុន្តែ​​អង្គការ​សង្គម​ស៊ីវិល​យល់​ឃើញ​ថា ទឹក​ប្រាក់​​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ​គឺ​​​​រដ្ឋាភិបាល​កម្ពុជា​ ចង់​បញ្ចប់​ជម្លោះ​រ៉ាំរ៉ៃ​រវាង​គម្រោង​សាងសង់​ដែល​ផ្ដល់​សម្បទាន​ដោយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី និង​ប្រជាពលរដ្ឋ។

  • សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា

    អង្គការ​ពិភពលោក​ប្រឆាំង​ទារុណកម្ម និង​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា អំពាវនាវ​ឲ្យ​អង្គការ​សហប្រជាជាតិ​ថ្កោលទោស​រដ្ឋាភិបាល​កម្ពុជា ចំពោះ​ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​អ្នក​ការពារ​សិទ្ធិមនុស្ស សមាជិក​សហជីព និង​អ្នក​សារព័ត៌មាន។ ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ក្នុង​អំឡុង​កិច្ចប្រជុំ​លើក​ទី​១១៣ របស់​គណៈកម្មការ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ក្នុង​ទីក្រុង​ហ្សឺណែវ (Geneva) ប្រទេស​ស្វ៊ីស (Switzerland) ចាប់ពី​ថ្ងៃ​ទី​១៦ ខែ​មីនា រហូត​ដល់​ថ្ងៃ​ទី​២ ខែ​មេសា ឆ្នាំ​២០១៥។

  • អឺរ៉ា​នឹង​ដាក់​លិខិត​ទៅ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​សុំ​ឲ្យ​ដក​មាត្រា​ខ្លះ​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី សភា​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ពេញអង្គ​នៅ​ថ្ងៃ​ទី​១៩ មីនា ខាង​មុខ​នេះ ទោះ​ជា​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ ទទួល​រង​ការ​រិះគន់ និង​ស្នើ​សុំ​ឲ្យ​មាន​ការ​លុបចោល​មាត្រា​មួយ​ចំនួន​ក្ដី។ មាត្រា​ទាំង​នោះ​គេ​ចាត់​ទុក​ថា ជា​ការ​រឹតត្បិត​សេរីភាព​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល តែ​សភា​នឹង​បើក​សម័យ​ប្រជុំ​ពេញអង្គ​នីតិកាល​ទី​៥ ដដែល។ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) នឹង​ដាក់​លិខិត​ផ្ដល់​អនុសាសន៍​ស្នើ​ទៅ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ (គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា) នៅ​ថ្ងៃ​ទី​១៧ មីនា សុំ​ឲ្យ​លុបចោល​មាត្រា​មួ​យំ​នួន និង​ពិនិត្យ​ឡើង​វិញ​នូវ​មាត្រា​មួយ​ចំនួន​ទៀត មុន​នឹង​ដាក់​ឲ្យ​សភា​បើក​កិច្ច​ប្រជុំ​អនុម័ត។

  • ក្លឹប​អ្នក​កាសែត​កម្ពុជា រៀប​ចំ​វេទិ​កា​តុ​មូល ស្តី​ពី​សិទ្ធិ ទទួល​បាន​ព័ត៌​មាន

    ក្លឹបអ្នកកាសែតកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៥ ដែលគាំទ្រដោយមូលនិធិខុនរ៉ាដ អាដេណៅអ៊ែរប្រចាំកម្ពុជា បានធ្វើវេទិកាតុមូលស្តីពី សិទ្ធិទទួលបានព័ត៌មាន នៅសណ្ឋាគារ សាន់វេដោយមានការចូលរួម ពីភាគីពាក់ព័ន្ធជាច្រើនរូបទៀត ។ អនុរដ្ឋលេខាធិការ ក្រសួងព័ត៌មាន លោក មាស សុភ័ណ្ឌ បានមានប្រសាសន៍ថា ក្រសួងព័ត៌បានបង្កើតគណៈកម្មការ រៀបចំសេចក្តីព្រាងច្បាប់ ស្តីពីសិទ្ធិទទួលបានព័ត៌មាន ដើម្បីឲ្យច្បាប់នេះ មានលក្ខណៈស្តង់ដារ និងផ្តល់ផលប្រយោជន៍ដល់អ្នកសាព័ត៌មាន និងប្រជាពលរដ្ឋទាំងអស់ ក្នុងការទទួលបានព័ត៌មានជាក់លាក់ ។

  • ក្រុម​ការងារ​ចំរុះ​របស់​ក្រសួង​បរិស្ថាន​ចំនួន៥​ គ្រោង​ចុះ​ធ្វើ​យុទ្ធនាការ​សំអាត​រោងចក្រ​នៅ​ដើម​ខែ​មេសា​

    យុទ្ធនា​ការសំអាត​រោងចក្រ មាន​គោលដៅ​ត្រួតពិនិត្យ បរិស្ថាន​ក្នុង​រោងចក្រ​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​សុខភាព​របស់​និយោជិត ដែល​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​សប្តាហ៍​មុន​បាន​អះអាងថា​នឹង​ចាប់ផ្តើម​នឹង​ក្នុងពេលឆាប់ៗនោះ អាច​នឹងត្រូវ​ធ្វើឡើង​នៅ​ដើមខែ​មេសា​ខាងមុខ​នេះហើយ ដោយ​ក្រសួង​បាន​បែង​ចែកជា​ក្រុមការងារ​ចំនួន៥ ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​រោងចក្រ ដោយមាន​ការសហការ​ពី​អាជ្ញាធរ​ក្នុង​តំបន់​និង​រោងចក្រ​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី ១៦មីនា​នេះ។

  • លោក​ កឹម​ សុខា​​៖​​ការ​ព្រួយ​បា​រម្ភ​​របស់​​សង្គម​​ស៊ី​វិល​​លើ​​ច្បាប់​​បោះ​ឆ្នោត​​ថ្មី​​គឺ​ជា​​រឿង​​ត្រឹម​ត្រូវ​​

    <<​ពាក្ស​ថា​ចរចា​អ្វី​ដែល​គណបក្ស​សង្គ្រោះ​ជាតិ​ចង់បាន​នោះ វា​អត់​បាន​ដូច​អ្វី​ដែល​យើង​ចង់បាន​នោះទេ ហើយ​អ្វី​គ​ណ​បក្ស​​ប្រ​ជា​ជន​​កម្ពុ​ជា​​ចង់បាន ក៏​មិន​បាន​ដូច​បំណង់​ដែល​>>​។​នេះ​ការបញ្ជាក់​លើ​ច្បាប់​បោះឆ្នោត​ថ្មី​របស់​លោក កឹម សុខា អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ថ្លែង​ទៅ​កាន់ សមាជិក សមាជិកា សកម្មជន និង​អ្នកគាំទ្រ គណបក្ស​សង្គ្រោះ​ជាតិ នៅ​ទីក្រុង​ខ្មែរ ឡុង​ប៊ិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា​។​លោក​បាន​បន្តថា អង្គការ​សង្គម​ស៊ីវិល​ជាតិ បាន​ព្រួយបារម្ភ ក្នុង​​ការ​សម្រេច​​ដាក់​បញ្ចូល​​នូវ​​ខ្លឹមសារ​មួយ​ចំនួន ដែល​សង្គម​ស៊ីវិល​ចាត់ទុកថា ខ្លឹមសារ​នោះ​ផ្ទុយ​ពី​ច្បាប់​រដ្ឋធម្មនុញ្ញ​កម្ពុជា​នៅក្នុង​សេចក្តីព្រាង នៃ​សេចក្តីស្នើច្បាប់​ទាំងពីរ គឺជា​រឿង​ត្រឹមត្រូវ​។

  • អឺរ៉ា​នឹង​ដាក់​លិខិត​ទៅ​ក្រុម​ការងារ​បក្ស​ទាំង​ពីរ​សុំ​ឲ្យ​ដក​មាត្រា​ខ្លះ​នៃ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    សេចក្ដី​ព្រាង​ច្បាប់​បោះ​ឆ្នោត​ថ្មី សភា​ជាតិ​នឹង​បើក​កិច្ច​ប្រជុំ​វិសាមញ្ញ​ពេញអង្គ​នៅ​ថ្ងៃ​ទី​១៩ មីនា ខាង​មុខ​នេះ ទោះ​ជា​សេចក្ដី​ព្រាង​ច្បាប់​ទាំង​ពីរ​នេះ ទទួល​រង​ការ​រិះគន់ និង​ស្នើ​សុំ​ឲ្យ​មាន​ការ​លុបចោល​មាត្រា​មួយ​ចំនួន​ក្ដី។ មាត្រា​ទាំង​នោះ​គេ​ចាត់​ទុក​ថា ជា​ការ​រឹតត្បិត​សេរីភាព​ប្រជាពលរដ្ឋ និង​អង្គការ​សង្គម​ស៊ីវិល តែ​សភា​នឹង​បើក​សម័យ​ប្រជុំ​ពេញអង្គ​នីតិកាល​ទី​៥ ដដែល។ សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត ហៅ​កាត់​ថា អឺរ៉ា (ERA) នឹង​ដាក់​លិខិត​ផ្ដល់​អនុសាសន៍​ស្នើ​ទៅ​ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ (គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ប្រជាជន​កម្ពុជា) នៅ​ថ្ងៃ​ទី​១៧ មីនា សុំ​ឲ្យ​លុបចោល​មាត្រា​មួ​យំ​នួន និង​ពិនិត្យ​ឡើង​វិញ​នូវ​មាត្រា​មួយ​ចំនួន​ទៀត មុន​នឹង​ដាក់​ឲ្យ​សភា​បើក​កិច្ច​ប្រជុំ​អនុម័ត។

  • ពលរដ្ឋ​នៅ​បន្ទាយមានជ័យ​ជាង​១០០​នាក់​​តវ៉ា​ឲ្យ​អាជ្ញាធរ​ឃុំ​ដក​មេ​ភូមិ​ចេញ​ពី​តំណែង

    ប្រជាពលរដ្ឋ​ដែល​មាន​ទំនាស់​ដី​ធ្លី​នៅ​ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយមានជ័យ​ ប្រមាណ​ជាង ១០០​នាក់ នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា​ នាំ​គ្នា​តវ៉ា​នៅ​មុខ​សាលាឃុំ​អូរបីជាន់​ ដើម្បី​ឲ្យ​អាជ្ញាធរ​ឃុំ​ដក​មេ​ភូមិ​ចេញ​ពី​តំណែង។ អ្នក​ភូមិ​បញ្ជាក់​ថា​ ហេតុ​ដែល​​តវ៉ា​នេះ​ ដោយសារ​មេ​ភូមិ​មិន​​​​ព្រម​ដោះស្រាយ​រឿង​ទំនាស់​ដីធ្លី​តាម​​ការ​​ស្នើ​សុំ​​របស់​ប្រជាពលរដ្ឋ​ និង​ប្រកាន់​បក្សពួកនិយម​ទៅ​លើ​ក្រុម​អ្នក​មាន​ទ្រព្យធន។ ​​​​​​​ក្រុម​ប្រជាពលរដ្ឋ​ដែល​តវ៉ា​នោះ​ សម្ដែង​ការ​មិន​ពេញ​ចិត្ត​ចំពោះ​សកម្មភាព​ដោះស្រាយ​ដីធ្លី​របស់​មេ​ភូមិ​ថ្នល់​បត់​នេះ​ ថា​ជា​ដើមចម​នាំ​ឲ្យ​​បញ្ហា​ទំនាស់​ដី​ធ្លី​របស់​ប្រជាពលរដ្ឋ​ចេះ​តែ​អូស​បន្លាយ​ទៅ​មុខ​ជា​បន្តបន្ទាប់។

  • ឯកអគ្គរដ្ឋ​ទូត​អាមេរិក​ស្នើ​ឲ្យ​រដ្ឋសភាកម្ពុជាពិចារណា​ចំណុច​រឹតបន្តឹង​សិទ្ធិសេរីភាព​ក្នុង​​ច្បាប់​បោះ​ឆ្នោត​ថ្មី​

    ឯក​អគ្គ​រដ្ឋ​ទូត​អាមេរិក​ប្រ​ចាំ​កម្ពុជាសម្តែង​ក្តី​បារម្ភ​របស់​ខ្លួន​ចំពោះ​ច្បាប់​បោះ​ឆ្នោតថ្មី ដែល​លោក​គិត​ថា​​បាន​​​រឹត​បន្តឹ​ង​សិទ្ធិសេរី​ភាព​នៃ​ការ​បញ្ចេញ​មតិ និង​ការ​ជួប​ជុំ​របស់​ប្រ​ជា​ពល​រដ្ឋ និងសង្គម​ស៊ីវិល ដោយជំរុញ​​​ឲ្យ​សភា​​ពិចារណាឲ្យ​បាន​ល្អិត​ល្អន់​ចំពោះ​ផល​ប៉ះ​ពាល់​​លើសិទ្ធិសេរីភាពជា​មូលដ្ឋាន។

  • ក្រុម​ការងារ​ចំរុះ​របស់​ក្រសួង​បរិស្ថាន​ចំនួន៥​ គ្រោង​ចុះ​ធ្វើ​យុទ្ធនាការ​សំអាត​រោងចក្រ​នៅ​ដើម​ខែ​មេសា​

    យុទ្ធនា​ការសំអាត​រោងចក្រ មាន​គោលដៅ​ត្រួតពិនិត្យ បរិស្ថាន​ក្នុង​រោងចក្រ​ដើម្បី​បញ្ចៀស​ផលប៉ះពាល់​សុខភាព​របស់​និយោជិត ដែល​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​កាលពី​សប្តាហ៍​មុន​បាន​អះអាងថា​នឹង​ចាប់ផ្តើម​នឹង​ក្នុងពេលឆាប់ៗនោះ អាច​នឹងត្រូវ​ធ្វើឡើង​នៅ​ដើមខែ​មេសា​ខាងមុខ​នេះហើយ ដោយ​ក្រសួង​បាន​បែង​ចែកជា​ក្រុមការងារ​ចំនួន៥ ដើម្បី​ចុះទៅ​ត្រួតពិនិត្យ​រោងចក្រ ដោយមាន​ការសហការ​ពី​អាជ្ញាធរ​ក្នុង​តំបន់​និង​រោងចក្រ​ផងដែរ។ នេះ​បើតាម​ការបញ្ជាក់​របស់​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី ១៦មីនា​នេះ។

  • សហគមន៍​ប៉ះពាល់​ដោយសារ​សំណង់​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹងត្រែង​ប្រារព្ធ​ទិវា​ទន្លេ​អន្តរជាតិ

    ពលរដ្ឋ​សហគមន៍​ដែល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សកម្មភាព​ដើម្បី​ទន្លេ និង​បង្ហាញ​ការ​ជំទាស់​នឹង​ការ​សាងសង់​នេះ។ ​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ជន​ជាតិ​ដើម​ព្នង​ចាស់​ក្មេង ប្រមាណ ១៤០​នាក់ នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នាំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សកម្មភាព​ដើម្បី​ទន្លេ លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​១៤ មីនា ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​ទឹក​ទន្លេ។

  • របាយការណ៍​ស្រាវជ្រាវ​បង្ហាញ​ថា​ពលរដ្ឋ​ខ្មែរ​ក្រោម​រស់​នៅ​ពុំ​មាន​សិទ្ធិ​សេរីភាព

    របាយការណ៍​ស្រាវជ្រាវ​របស់​ក្រុម​ស្រាវជ្រាវ​សន្តិភាព បង្ហាញ​ថា ប្រជាពលរដ្ឋ​ខ្មែរ​ក្រោម​ដែល​កំពុង​រស់​នៅ​លើទឹក​ដី​កម្ពុជា​ក្រោម​សព្វថ្ងៃ ពុំ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់​ឡើយ។ ការ​អះអាង​បែប​នេះ ធ្វើ​ឡើង​ក្នុង​សិក្ខាសាលា​ចែក​រំលែក និង​បង្ហាញ​លទ្ធផល​ស្រាវជ្រាវ​ពី​ស្ថានភាព​រស់​នៅ​របស់​ខ្មែរ​នៅ​កម្ពុជា​ក្រោម ដែល​រៀបចំ​ដោយ​អង្គការ​ក្រុម​ការងារ​ដើម្បី​ដោះស្រាយ​ទំនាស់ នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​មីនា នា​ភោជនីយដ្ឋាន​ទន្លេបាសាក់។ សិក្ខាសាលា​ដែល​មាន​មនុស្ស​ប្រមាណ ១០០​នាក់ ភាគ​ច្រើន​ជា​និស្សិត​និង​យុវជន​ចូលរួម បាន​ពិភាក្សា​យ៉ាង​ផុស​ផុល​ទៅ​លើ​បញ្ហា​របស់​ពលរដ្ឋ​ខ្មែរ​ក្រោម ទាំង​បញ្ហា​របស់​ខ្មែរ​ក្រោម​នៅ​កម្ពុជា និង​ខ្មែរ​ក្រោម​ដែល​កំពុង​រស់នៅ​លើទឹក​ដី​កម្ពុជា​ក្រោម។

  • កម្មករ​​​ខ្មែរ​​ស្រប​ច្បាប់​ប្រមាណ​១​ម៉ឺន​នាក់​ប្រឈម​​នឹង​ការ​បណ្ដេញ​ចេញ​ពី​ប្រទេស​ថៃ

    គិត​ត្រឹម​ចុង​ខែ​មីនា ឆ្នាំ​២០១៥ ពលករ​ស្រប​ច្បាប់​ប្រមាណ​ ១,៦​លាន​នាក់​មក​ពី​ប្រទេស​ចំនួន​បី​ រួម​មាន កម្ពុជា ឡាវ និង​មីយ៉ាន់ម៉ា ឬ ភូមា ដែល​កំពុង​​​បំពេញ​ការងារ​នៅ​ប្រទេស​ថៃ ប្រឈម​នឹង​ការ​បណ្ដេញ​មក​ប្រទេស​របស់​ខ្លួន​វិញ ដោយ​សារ​តែ​លិខិត​អនុញ្ញាត​ការងារ​នៅ​ទី​នោះ​ផុត​កំណត់។ ក្នុង​ចំណោម​ពលករ​ស្រប​ច្បាប់ មាន​ពលករ​កម្ពុជា ប្រមាណ ១​ម៉ឺន​នាក់ អាច​អនុវត្ត​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ថៃ។ រាជរដ្ឋាភិបាល​ថៃ ​បាន​ប្រកាស​ជា​ផ្លូវ​ការ​​ថា​ សុពលភាព​​​នៃ​ប្រើប្រាស់​លិខិត​​ការងារ​បណ្ដោះអាសន្ន​របស់​ពលករ​ចំណាក​ស្រុក​​ពី​ប្រទេស​ជិត​ខាង​របស់​​​ប្រទេស​ថៃ នឹង​ផុត​កំណត់​នៅ​ចុង​ខែ​មីនា នេះ។ បញ្ហា​នេះ ពលករ​ចំណាក​ស្រុក​​របស់​កម្ពុជា និង​អ្នក​ក្នុង​បន្ទុក​​​រាប់​ពាន់​នាក់ ​ប្រឈម​នឹង​ការ​វិល​ត្រឡប់​​មក​ប្រទេស​ខ្លួន​វិញ ដើម្បី​បំពេញ​បែប​បទ​បំពេញ​ការងារ​ជា​ថ្មី។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo