កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • ក្រសួង​ការងារ​កោះ​ហៅ​លោក ម៉ម សូណង់ដូ ដោះស្រាយ​វិវាទ​ការងារ​នៅ​ថ្ងៃ​១៦ មីនា

    ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ នឹង​កោះ​ហៅ​ភាគី​វិវាទ​នៃ​ស្ថានីយ​វិទ្យុ​សំបុក​ឃ្មុំ ឲ្យ​ចូល​តុ​ចរចា​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា។ លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ អេហ្វ.អិម ១០៥ មេហ្គាហឺតស៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៥ ខែ​មីនា ថា លោក​និង​កូន​ចៅ​មួយ​ចំនួន​ទៀត ដែល​មាន​វិវាទ​ជា​មួយ​គ្នា​រឿង​ប្រាក់​ខែ និង​ប្រាក់​អតីតភាព​ការងារ នឹង​ត្រូវ​ចូល​ដោះស្រាយ​នៅ​ទីស្ដីការ​​ក្រសួង​នៅ​ព្រឹក​ថ្ងៃ​ទី​១៦ មីនា។

  • សហគមន៍​ប៉ះពាល់​ដោយសារ​សំណង់​ទំនប់​វារីអគ្គិសនី​នៅ​ស្ទឹងត្រែង​ប្រារព្ធ​ទិវា​ទន្លេ​អន្តរជាតិ

    ពលរដ្ឋ​សហគមន៍​ដែល​ប៉ះពាល់​ដោយសារ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​សេសាន​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សកម្មភាព​ដើម្បី​ទន្លេ និង​បង្ហាញ​ការ​ជំទាស់​នឹង​ការ​សាងសង់​នេះ។ ​ប្រជាពលរដ្ឋ​នៃ​សហគមន៍​ជន​ជាតិ​ដើម​ព្នង​ចាស់​ក្មេង ប្រមាណ ១៤០​នាក់ នៅ​ឃុំ​ក្បាលរមាស ស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង នាំ​គ្នា​ប្រារព្ធ​ទិវា​អន្តរជាតិ​នៃ​សកម្មភាព​ដើម្បី​ទន្លេ លើក​ទី​មួយ​នៅ​ថ្ងៃ​ទី​១៤ មីនា ដើម្បី​បង្ហាញ​ការ​ដឹង​គុណ​ទឹក​ទន្លេ។

  • តើ​រាជរដ្ឋាភិបាល​អាច​បោះបង់​មហិច្ឆតា​សាងសង់​ទំនប់​វារីអគ្គិសនី​អារ៉ែង​ឬ​ទេ?

    លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង មិន​កើត​ឡើង​នៅ​អាណត្តិ​ទី​៥​នេះ​ទេ។ ចំណែក​ឯ​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ក៏​បន្ទរ​តាម​មេ​របស់​ខ្លួន​ដែរ​ថា គ្មាន​ឡើយ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​នោះ និង​ថែម​ទាំង​ចុះ​ទៅ​បញ្ចុះបញ្ចូល​ឲ្យ​ប្រជាពលរដ្ឋ​នៅ​អារ៉ែង ស្ងប់​ចិត្ត​ទៀត​ផង។ តើ​រាជរដ្ឋាភិបាល​អាច​បោះបង់​ចោល​មហិច្ឆតា​សាងសង់​ទំនប់​នេះ​ដែរ ឬ​យ៉ាង​ណា? គេ​មិន​អាច​ទាយ​បាន​ថា ទំនប់​វារីអគ្គិសនី​ស្ទឹង​ជាយ​អារ៉ែង នឹង​សាងសង់​ពិត​ប្រាកដ​នៅ​ឆ្នាំ​ណា​នោះ​ឡើយ។ ប៉ុន្តែ​មាន​សញ្ញា​មួយ​ចំនួន​ដែល​បង្ហាញ​ពី​របៀប​ដែល​រាជរដ្ឋាភិបាល​ចាត់​វិធានការ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​ដ៏​ចម្រូងចម្រាស​នេះ។

  • ជន​រងគ្រោះ​ទំនាស់​ដីធ្លី​ដាក់ញត្តិ​នៅ​ស្ថានទូត​អាមេរិក​សុំ​ឲ្យMichelle Obama អន្តរាគមន៍

    មួយ​សប្តាហ៍​មុន​លោក​ស្រី ​មីសែល​ អូបាម៉ា ​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ ​ក្រុម​ស្ត្រី​សកម្ម​ជន​ដី​ធ្លី​នៅ​ក្នុ​ង​សហគមន៍​ន៍​ចំនួន​បួនបាន​ស្នើ​ឲ្យ​លោក​ស្រី​ភរិយា​លោក​ប្រធានាធិបតី​សហ​រដ្ឋ​អេមរិក​បារ៉ាក់ អូបាម៉ា​ជួយ​ធ្វើ​អន្តរាគមន៍​ឲ្យ​មាន​ការ​ដោះស្រាយបញ្ហា​របស់​ពួក​គេ។​ លោកស្រី​ភរិយា​ប្រធានាធិបតីសហ​រដ្ឋ​អាមេរិក​នឹង​មក​បំពេញ​ទស្សកិច្ច​នៅ​ខេត្ត​សៀមរាបនៅ​ថ្ងៃ​ទី​២១​ និង​២២​ខែ​មិនា​នេះ ​ដែល​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ទស្សន​កិច្ច​នៃ​គោល​នយោបាយ ​«គម្រោងផ្តល់​ឱកាស​ឲ្យសិស្ស​ស្រីបាន​សិក្សា»។​

  • CCHR​ ថា តុលា​ការ​ផ្តន្ទា​ទោស​​មេ​ធា​វី​​និង​​តំណាង​រាស្ត្រ​​បក្ស​​សង្គ្រោះ​​ជាតិ​​ជា​​កា​ររំ​លោភ​​សិទ្ធិ​​ពលរដ្ឋ​

    ​អង្គការ​ឃ្លាំមើល​ការ​រំរ​លោភ​សិទ្ធិមនុស្ស ហៅ​ការសម្រេច​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្តាល​ដែល​បាន​ផ្តន្ទាទោស​មេធាវី និង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ គឺជា​ការរំលោភ​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ធានា​សិទ្ធិ​ទទួលបាន​ការជុំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​ ។​ ​ការ​ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលាដំបូង​ខេត្ត​កណ្តាល កាល​ពី​ម្សិលមិញ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មេធាវី និង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ឲ្យ​ជាប់ពន្ធនាគារ ម្នាក់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៣​លាន​រៀល​ពី​បទ ផ្តល់​មធ្យោបាយ​ឲ្យ​អ្នកទោ​សលួច​រត់ ។​

  • តុលាការ​ខេត្ត​កណ្តាល​ផ្តន្ទាទោស​អ្នក​តំណាង​រាស្ត្រ​ និង​មេធាវី​គណបក្ស​សង្គ្រោះ​ជាតិ

    តុលាការ​ខេត្ត​កណ្តាល​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​សម្រេចផ្តន្ទាទោស​លោក ​ចាន់ ចេង​ អ្នក​តំណាង​រាស្ត្រ​ខាង​គណបក្ស​សង្គ្រោះ​ជាតិ​ និង​លោក​មេធាវី​ជួង ជួងី​ ​ឲ្យជាប់​ពន្ធនាគារ​ម្នាក់ៗ​ចំនួន​២​ឆ្នាំ​ និង​ពិន័យ​ជា​ប្រាក់​ពី​២​លាន​ទៅ​៣​លាន​រៀលពី​បទ​«ផ្តល់​មធ្យោបាយ​ឲ្យជន​ជាប់​ចោទ​ឈ្មោះ​មាស​ ប៉េង​ រត់​ចេញ​ពី​ពន្ធនាគារ»។

  • លោក ជូង ជូងី ចាត់​​ទុក​​ការ​​សម្រេច​​របស់​​សាលា​​ដំបូង​​ខេត្ត​​កណ្តាល​​ថា​​អយុត្តិ​ធម៌

    លោក​មេធាវី ជូង ជូងី នៅ​ថ្ងៃ​ទី​១៤ ខែ​មីនា ចាត់​ទុក​ការ​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កណ្ដាល ថា​អយុត្តិធម៌ បន្ទាប់​ពី​តុលាការ​នេះ​ផ្ដន្ទាទោស​រូប​លោក និង​មន្ត្រី​គណបក្ស​នយោបាយ​ពីរ​រូប ឲ្យ​ជាប់​ពន្ធនាគារ​ពី​បទ​លួច​រត់​ពី​ពន្ធនាគារ និង​ផ្តល់​មធ្យោបាយ​លួច​រត់។ ទាំង លោក ជូង ជូងី និង​មេធាវី​ការពារ​ក្តី​ឲ្យ​ជន​ជាប់​ចោទ​ជា​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​នឹង​បន្ត​បណ្ដឹង​សារទុក្ខ​ជំទាស់​សេចក្តី​សម្រេច​នេះ។ បើ​ទោះ​ជា​មក​ទល់​នឹង​ថ្ងៃ​ទី​១៤ ខែ​មីនា លោក ជូង ជូងី មិន​ទាន់​ទទួល​បាន​សាលក្រម​លាយលក្ខណ៍​អក្សរ​ផ្លូវ​ការ​ពី​សាលា​ដំបូង​ខេត្ត​កណ្ដាល ក្តី ប៉ុន្តែ​លោក​ថា ការ​សម្រេច​របស់​សាលា​ដំបូង​ខេត្ត​កណ្ដាល ក្នុង​សំណុំ​រឿង​ក្តី​របស់​លោក គឺ​ជា​ចេតនា​របស់​តុលាការ​ក្នុង​ការ​កាច់​បំបាក់​លោក​មិន​ឲ្យ​ហ៊ាន​ចេញ​មុខ​តវ៉ា ឬ​ការពារ​ក្តី​ឲ្យ​សកម្មជន​គណបក្ស​ប្រឆាំង។ លោក​ថា វា​ក៏​ជា​ការ​ព្រមាន​ដល់​មេធាវី​ដទៃ​ទៀត មិន​ឲ្យ​ហ៊ាន​ចេញ​មុខ​ដូច​លោក។

  • ក្រសួង​យុត្តិធម៌​៖​ជម្លោះ​ដីធ្លី​នៅ​ឡ​ពាង​ស្ថិត​ក្នុង​សមត្ថកិច្ច​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​​

    ក្រសួង​យុត្តិធម៌ បញ្ជាក់​ជា​ថ្មី​ទៀត​ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​នៅក្នុង​នៅ​ភូមិ​ឡ​ពាង ជាមួយ​ក្រុមហ៊ុន KDC របស់​លោកស្រី​ជា ខេង ភរិយា​លោក​ ស៊ុយ​ សែម រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​ គឺ​ស្ថិតក្នុង​សមត្ថកិច្ច​របស់​សាលាដំបូង​ខេត្តកំពង់ឆ្នាំង​ ។​ ​ការបញ្ជាក់​ជាថ្មី​នេះ ធ្វើឡើង​បន្ទាប់​ពី​មាន​លិខិត​សុំ​អន្តរាគមន៍​របស់​អ្នកភូមិ​ឡ​ពាង​ចំនួន ៨៣ គ្រួសារ​ចុះ​ថ្ងៃទី ២៨ វិច្ឆិកា ឆ្នាំ ២០១៤ ស្នើឲ្យ​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​ឲ្យចេញ​ដីកា​សម្រេចរ​ក្សាការពារ​ក្រុមហ៊ុន KDC ហាម​មិន​ឲ្យ​លក់ដូរ ជួល បញ្ចាំ ផ្ទេរ និង​ធ្វើ​សកម្មភាព​លើ​ដី​ទំនាស់​ ។​

    អានបន្ត
  • ក្រសួង​ការងារ​ចាត់​ទុក​របាយការណ៍​របស់​អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​ថា​គ្មាន​វិជ្ជាជីវៈ

    ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ថ្ងៃ​ទី​១៣ ខែ​មីនា បញ្ចេញ​ប្រតិកម្ម​ច្រាន​ចោល​របាយការណ៍​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ដែល​រក​ឃើញ​ថា មាន​ការ​រំលោភ​សិទ្ធិ​ការងារ​កម្មករ​ធ្ងន់ធ្ងរ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នៅ​កម្ពុជា។ ក្រសួង​ការងារ ចាត់​ទុក​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ ថា​គ្មាន​មូលដ្ឋាន​វិជ្ជាជីវៈ​ច្បាស់លាស់។ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បង្ហាញ​ការ​សោកស្ដាយ និង​បដិសេធ​ចំពោះ​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ។ ក្រសួង​ការងារ អះអាង​ថា អ្វី​ដែល​បាន​លើក​ឡើង​ក្នុង​របាយការណ៍​របស់ យូមែន រ៉ៃត៍ វ៉ច្ឆ គឺ​មិន​អាច​ទទួល​យក​បាន​ឡើយ។

  • CCHR​ថា តុលាការ​ផ្តន្ទាទោស​មេធា​វី​និង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ​ជា​ការរំលោភ​សិទ្ធិ​ពលរដ្ឋ​

    អង្គការ​ឃ្លាំមើល​ការ​រំរ​លោភ​សិទ្ធិមនុស្ស ហៅ​ការសម្រេច​របស់​ចៅក្រម​សាលាដំបូង​ខេត្ត​កណ្តាល​ដែល​បាន​ផ្តន្ទាទោស​មេធាវី និង​តំណាងរាស្ត្រ​បក្ស​សង្គ្រោះ​ជាតិ គឺជា​ការរំលោភ​កាតព្វកិច្ច​របស់​រាជរដ្ឋាភិបាល​ក្នុងកា​រ​ធានា​សិទ្ធិ​ទទួលបាន​ការជុំនុំជម្រះ​ក្តី​ដោយ​យុត្តិធម៌​ ។​ ​ការ​ប្រតិកម្ម​នេះ ធ្វើឡើង​បន្ទាប់​ពី​សាលាដំបូង​ខេត្ត​កណ្តាល កាល​ពី​ម្សិលមិញ​សម្រេច​ប្រកាស​សាលក្រម​ផ្តន្ទាទោស​មេធាវី និង​តំណាងរាស្ត្រ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ពីរ​រូប​ឲ្យ​ជាប់ពន្ធនាគារ ម្នាក់​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​៣​លាន​រៀល​ពី​បទ ផ្តល់​មធ្យោបាយ​ឲ្យ​អ្នកទោ​សលួច​រត់ ។​

  • ​ក្រសួង​រ៉ែ​និង​ថាមពល​បដិសេធ​ចំពោះ​ការផ្សាយ​របស់​អ្នកការ​សែត​ភ្នំពេញ​ប៉ុស្ដិ៍​ករណី​នៅ​អា​រ៉ែ​ង​​

    ក្រសួង​រ៉ែ និង ថាមពល បដិសេធ​ចំពោះ​ការលើកឡើង​របស់​អ្នកការ​សែត​ភ្នំពេញប៉ុស្ដិ៍ ដែល​បាន​ចេញផ្សាយ​ថា កម្ពុជា​នៅតែ​ខ្វះ​អគ្គីសនី បើ​គ្មាន​គម្រោង​អា​រ៉ែ​ង ។​ ​ក្នុង​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួង​រ៉ែ និង ថាមពល ចុះ​ថ្ងៃ​ទី​១២ ខែ​មីនា ឆ្នាំ​២០១៥ លើក​ឡោះ​ង​ថា កាសែត​ភ្នំពេញ​ប៉ុស្ដ៍​ចុះផ្សាយ​ផ្ទុយ ទៅ​និង​ការលើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល ដែល​បាន​ថ្លែងថា ការវាយតម្លៃ​ការប៉ះពាល់​បរិស្ថាន​លើ​ទំនប់​វា​រី​អគ្គិសនី​អា​រ៉ែ​ង និង នៅតែ​បន្តធ្វើ្ ទោះបី​លោកនាយក​ម​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាលពី​ខែ​មុន​ថា ជ្រល​ភ្នំ​អារ៉ែង ត្រូវ​ទុក​ឲ្យ​ជំនាន់​ក្មេងៗ​អភិវឌ្ឍ​ក៏ដោយ ​។

  • ពលរដ្ឋ ៤៨ គ្រួសារ​ដាក់​ញត្តិ​ទៅ​រដ្ឋសភា​ស្នើឲ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​

    ប្រជាពលរដ្ឋ ជាង ១០ គ្រួសារ នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ​មីនា​នេះ បាន​នាំគ្នា​ដាក់​ញត្តិ នៅ​រដ្ឋសភា ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី របស់​ប្រជាពលរដ្ឋ ៤៨ គ្រួសារ ដែល​ជា​ទាហាន និង​គ្រួសារ​ទាហាន​ចូលនិវត្តន៍ ស្ថិតនៅ​ភូមិ​ដី​ថ្មី សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។ សំណើ​នេះ ធ្វើឡើង បន្ទាប់​ពី​មិន​មាន​ដំណោះស្រាយ ពី​អាជ្ញាធរ​នៅតា​មមូ​ដ្ឋា​ន​។​

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ខណ្ឌ​សែន​សុខ​រក​អន្តរាគមន៍​ពី​នាយក​រដ្ឋ​មន្ត្រី​ឲ្យ​តុលាការ​អនុវត្ត​សាលដីកា​ចែក​ដី​​

    តំណាង​ប្រជាពលរដ្ឋ​មាន​ទំនាស់​ដីធ្លី​១៦៣​គ្រួសារ​ក្នុង​ខណ្ឌ​សែន​សុខ ស្វែងរក​អន្តរាគមន៍​ពី​លោក​នាយករដ្ឋមន្ត្រី ​ហ៊ុន សែន ឲ្យ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​អនុវត្ត​សាលដីកា​តុលាការ​កំពូល ក្នុង​ការបែងចែក​ដី​ជូ​ន​ប្រជាពលរដ្ឋ​ទាំង​១៦៣​គ្រួសារ ។​ ការស្វែងរក​អន្តរាគមន៍​នេះ​ធ្វើឡើង បន្ទាប់​ពី​ការចុះអនុវត្ត​សាលដីកា​របស់​តុលាការ​កំពូល​កាលពី​ម្សិលមិញ​ត្រូវបាន​ខកខាន ដោយសារ​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​លោក អ៊ុក រ៉ាប៊ុន បាន​ចេញខិ​លិ​តមួយ​ច្បាប់​ស្នើ​ឲ្យ​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផ្អាក​ការអនុវត្ត​សាលដីការ​នេះ ។​ ​តំណាង​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ជាង​៣០​នាក់ នៅ​រសៀល​ថ្ងៃ​សុក្រ​នេះបាន​យក​ញត្តិ​មក​ដាក់ជូន​ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី ស្នើ​ឲ្យ​អន្តរាគមន៍​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ចុះ​អនុវត្ត​សាលដីកា​តុលាការ​កំពូល​ជាថ្មី ។​

  • ក្រុម​សិទ្ធិ​មនុស្ស​ធ្វើ​របាយការណ៍​ទៅ​គណៈកម្មការ​សិទ្ធិ​មនុស្ស​អ.ស.ប.

    ភ្នំពេញ—ការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា​នៅ​តែ​ជា​ចំណោទ​បញ្ហា​មួយ​ដ៏​ធំ​សម្រាប់ប្រទេស​ក្រីក្រ​មួយ​នេះ។​ អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​នៅ​ប្រទេស​នេះ​បាន​ធ្វើ​របាយការណ៍​ស្រមោល​ជា​ច្រើន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ ​តាម​កតិការ​សញ្ញា​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ ហើយ​បញ្ជូន​របាយការណ៍​នេះ​ទៅ​កាន់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាតិ។​ ហើយ​គណៈ​កម្មាធិការ​ពិសេស​នេះ​នឹង​លើក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មក​ពិនិត្យ​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។

  • តំណាង​ស្ត្រី​សហគមន៍​ដីធ្លី​ស្នើ​ជួប​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក

    ត្រី​៤​នាក់​តំណាង​ឲ្យ​សហគមន៍​បុរីកីឡា ៣មករា បឹងកក់ និង​ព្រលាន​យន្តហោះ​អេសអូអេស (SOS) ស្នើ​សុំ​ជួប​ពិភាក្សា​ជាមួយ​ភរិយា​ប្រធានាធិបតី​សហរដ្ឋអាមេរិក អ្នកស្រី មីស៊្ហែល អូបាម៉ា (Michelle Obama) ជុំវិញ​បញ្ហា​ដីធ្លី​នៅ​សហគមន៍​របស់​ពួកគាត់ និង​សកម្មជន​ដីធ្លី​ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ។ ក្នុង​ញត្តិ​ដែល​តំណាង​ស្ត្រី​សហគមន៍​ដីធ្លី​ទាំង៤​នាក់ យក​ទៅ​ដាក់​នៅ​ស្ថានទូត​សហរដ្ឋអាមេរិក​ប្រចាំ​កម្ពុជា នៅ​ព្រឹក​ថ្ងៃ​ទី​១៣ មីនា លើក​ពី​ជម្លោះ​ដីធ្លី​ដែល​អាជ្ញាធរ​មិន​ទាន់​ដោះស្រាយ និង​ការ​ចាប់​ខ្លួន​សកម្មជន​ការ​ពារ​ដីធ្លី​មាន​ដូចជា អ្នកស្រី ទេព វន្នី ជាដើម​ដាក់​ពន្ធនាគារ។

  • ក្រុម​​សិទ្ធិ​​មនុស្ស​​ធ្វើ​​របាយ​ការណ៍​​ទៅ​​គណៈ​កម្ម​ការ​​សិទ្ធិ​​មនុស្ស​ ​​អ.ស.ប.

    ភ្នំពេញ—ការ​គោរព​សិទ្ធិ​មនុស្សនៅកម្ពុជា​នៅ​តែ​ជា​ចំណោទ​បញ្ហា​មួយ​ដ៏​ធំ​សម្រាប់ប្រទេស​ក្រីក្រ​មួយ​នេះ។​ អង្គការ​សង្គម​ស៊ីវិល​សំខាន់ៗ​នៅ​ប្រទេស​នេះ​បាន​ធ្វើ​របាយការណ៍​ស្រមោល​ជា​ច្រើន​ដែល​ឆ្លុះ​បញ្ចាំង​ពី​ស្ថានភាព​សិទ្ធិ​មនុស្សនៅ​កម្ពុជា​ ​តាម​កតិការ​សញ្ញា​ស្តីពី​សិទ្ធិ​ស៊ីវិល​ និង​សិទ្ធិ​នយោបាយ​ ហើយ​បញ្ជូន​របាយការណ៍​នេះ​ទៅ​កាន់​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាតិ។​ ហើយ​គណៈ​កម្មាធិការ​ពិសេស​នេះ​នឹង​លើក​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មក​ពិនិត្យ​នា​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ។​

  • ក្រុម​​សហគមន៍​​ទំនាស់​​ដីធ្លី​​​ក្រុងភ្នំពេញ ​ដាក់​​លិខិត​​រក​​អន្តរាគមន៍​​ពី​​ជំទាវ​​ទី១​អាមេរិក​

    ស្រី្ត​​តំណាង​​អ្នក​ភូមិ​​បឹងកក់​ អតីត​​អ្នកភូមិ​​បឹងកក់​ រួមទាំង​​សហគមន៍​​ព្រលាន​យន្តហោះ ​SOS​ នៅ​​ព្រឹក​​ថ្ងៃ​ទី១៣ ​មីនា​​នេះ ​បាន​ដាក់​​ញត្តិ​​​មួយ​ច្បាប់​​ទៅ​កាន់​​ស្ថានទូត​​សហរដ្ឋ​អាមេរិក​​ប្រចាំ​​នៅ​​ក្រុង​ភ្នំពេញ​​ ដើម្បី​​សុំ​​ជួប​​ជាមួយ​​ភរិយា​​ប្រ​ធានា​ធិបតី​​អាមេរិក​​ដែល​​គ្រោង​​មក​​ទស្សន​កិច្ច​​ផ្លូវ​រដ្ឋ​​ជា​​លើក​ដំបូង​​នៅ​​កម្ពុជា​។​ តំណាង​ជម្លោះដីធ្លី​សហគមន៍​បឹងកក់ បុរី​កីឡា និង​សហគមន៍​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​sos ចង់​ជួប​ជាមួយ​ប្រពន្ធ​ប្រធានាធិបតី​អាមេរិក លោកស្រី មី​ឆែ​ល អូ​បា​ម៉ា​ដើម្បី​ពិភាក្សា និង​សុំ​យោបល់​ស្តីពី​ជម្លោះដីធ្លី​នៅក្នុង​ក្រុងភ្នំពេញ និង​ការឃុំខ្លួន​សកម្មជន​ដីធ្លី រួមទាំង​អ្នកនយោបាយ។

  • អង្គការ​សិទ្ធិ​មនុស្ស​អាមេរិក៖​រដ្ឋាភិបាល​កម្ពុជា​បរាជ័យ​ក្នុង​ការ​ការពារ​​កម្មករ

    ក្រុម​សិទ្ធិ​មនុស្ស​ឈាន​មុខ​មួយ​របស់​អាមេរិក​និយាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា​ រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​បរាជ័យ​ក្នុង​ការ​ការពារ​កម្មករ​នៅ​ក្នុង​វិស័យ​រោងចក្រ​កាត់​ដែរដ៏​សំខាន់​របស់​ប្រទេស​នេះ។​ ​នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​ អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​សរសេរ​ថា ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​កម្ពុជា ​ជាពិសេស​ស្ត្រី​ភេទ ​ត្រូវ​ប្រឈម​នឹង​ការ​រំលោភ​បំពាន​ រួមមាន​ការ​បង្ខំ​ឲ្យ​ធ្វើការ​លើស​ម៉ោង​ ការ​យារយី ​និង​កង្វះ​ជំនួយ​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​តាម​រោងចក្រ​នានា។​

  • វិភាគ​៖ ការ​ប្រែ​ប្រួល​​នៃ​​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​នៅ​​កម្ពុជា​​ក្រោយ​ពី UN ផ្តល់​​អនុសាសន៍​​

    លោក​ស្រី ចក់ សុភាព ថ្លែង​ថា បើ​​ទោះ​​ជា​​រដ្ឋា​ភិបាល​​កម្ពុ​ជា​​មិន​​បាន​​អនុ​វត្ត​​តាម​​អនុសាសន៍​​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ​​ក៏​ដោយ ក៏​​ពិភព​លោក​​មិន​​អាច​​ដាក់​​ទណ្ឌ​កម្ម​​លើ​​កម្ពុជា​​បាន​​ឡើយ ។ ប៉ុន្តែ​​រដ្ឋា​ភិបាល​​កម្ពុជា​​នឹង​​អាប់​ឱន​មុខ​មាត់​​លើ​​ឆាក​​អន្តរ​ជាតិ ។ លោក​ស្រី​​បន្ថែម​ថា «​ឧទា​ហរណ៍​​ប្រសិន​ជា​​ឆ្លង​កាត់​​ការ​ត្រួត​ពិនិត្យ​​លើក​​ទី​១ រហូត​ដល់​ពេល​​នេះ​​មិន​​មាន​​ការ​វិវឌ្ឍ​​អី​​នោះ​ទេ អ៊ី​ចឹង​​វា​​បង្ហាញ​​នូវ​​ឆន្ទៈ​​រដ្ឋា​ភិបាល​​នៅ​ក្នុង​​ការ​អនុ​លោម​​ទៅ​តាម​​កតិ​កា​សញ្ញា​អន្តរ​ជាតិ​​នេះ ហើយ​​ខ្ញុំ​​ជឿ​ថា រដ្ឋា​ភិបាល​​កម្ពុជា​​យើង​​ឆ្លង​កាត់​​ពី​​ទស្ស​វត្ស​​៩០​​មក គឺ​​យើង​​ចង់​បាន​​មុខ​មាត់​​លើ​​ឆាក​អន្តរ​ជាតិ​។ អ៊ី​ចឹង​​នេះ​​ជា​​ចំនុច​​មួយ ដែល​​ខ្ញុំ​​ជឿ​ជាក់​ថា រដ្ឋា​ភិបាល​​គួរ​តែ​​ព្យាយាម​​ក្នុង​​ការ​ពង្រឹង​​នូវ​​ការ​អនុ​វត្ត​​របស់​ខ្លួន​ដើម្បី​​ធានា​​ថា ប្រទេស​​កម្ពុជា​​ត្រូវ​បាន​​គេ​​កោ​ល​​សរ​សើរ​» ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo