កំពុងស្វែងរកទិន្នន័យ
រកឃើញ: 13.209
-
ឯកអគ្គរដ្ឋទូតអាមេរិកថាដំណើរទស្សនកិច្ចរបស់ឧបការីបង្ហាញពីការប្តេជ្ញាលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា
ឯកអគ្គរដ្ឋទូតអាមេរិក លោក វាលៀម ថដ(William E. Todd) បានគូសបញ្ជាក់ថាដំណើរទស្សនកិច្ចរបស់ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកScott Busby បង្ហាញពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកលើបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា។
-
ពលរដ្ឋខ្មែររងគ្រោះលើទូកនេសាទ៣៨នាក់ត្រូវបញ្ជូនមកកម្ពុជាវិញនៅថ្ងៃនេះ
ក្រសួងការបរទេសកម្ពុជាឲ្យដឹងថាពលករខ្មែររងគ្រោះលើទូកនេសាទក្រៅប្រទេសចំនួន៣៨នាក់ នឹងត្រូវបានបញ្ជូនពីប្រទេសឥណ្ឌូនេស៊ីមកកម្ពុជាវិញ នៅព្រឹកថ្ងៃអង្គារនេះ ក្រោយពីពួកគេត្រូវបានជួយសង្រ្គោះពីការធ្វើបាបលើទូកនេសាទ។
-
ឧបការីអាមេរិកអះអាងថាច្បាប់អង្គការមិនទាន់ចាំបាច់សម្រាប់កម្ពុជានោះទេ
ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកដែលទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោកScott Busby បានអះអាងថាច្បាប់សមាគម និងអង្គការក្រៅរដ្ឋាភិបាល មិនទាន់ចាំបាច់មានសម្រាប់កម្ពុជានៅពេលនេះនោះទេ។
-
អាជ្ញាធរអប្សរាច្រានចោលការអះអាងដែលថា ខ្លួនមិនអើពើនឹងបទបញ្ជារបស់លោក ហ៊ុន សែន នៅក្នុងវិវាទដីធ្លី
កាលពីថ្ងៃអាទិត្យអាជ្ញាធរអប្សរាបាននិយាយការពារខ្លួនឯងទប់ទល់នឹងការចោទប្រកាន់ដែលលើកឡើងថា ខ្លួនមិនបានរាប់បញ្ចូលប្រជាពលរដ្ឋជាង៥០គ្រួសារទៅក្នុងកិច្ចព្រមព្រៀងទទួលដីមួយចំណែកនៃដីរបស់អាជ្ញាធរអប្សរាក្នុងសង្កាត់អំពិល ក្រុងសៀមរាប
-
សមាជិកសភាគណបក្សប្រជាជនកម្ពុជាសន្យាពិភាក្សាដេញដោលស្តីពីច្បាប់អង្គការមិនមែនរដ្ឋាភិបាល តែគណបក្សប្រឆាំងចង់បានលើសពីនេះ
លោក ឈាង វុន សមាជិកសភាគណបក្សប្រជាជនកម្ពុជាបានមានប្រសាសន៍កាលពីម្សិលមិញថា លោកនឹងរៀបចំសិក្ខាសាលាមួយស្តីពីសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាសក្នុងគោលបំណងធ្វើនិយតកម្មផ្នែកអង្គការមិនមែនរដ្ឋាភិបាល
-
អាមេរិកមកពិភាក្សាពីច្បាប់អង្គការដែលចម្រូងចម្រាស
ភ្នំពេញៈ ឧបការីរងរដ្ឋមន្រ្តីការបរទេសអាមេរិក ទទួលបន្ទុកផ្នែកប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក Scott Busby បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជារយៈពេលពីរថ្ងៃ ដើម្បីពិភាក្សាជាមួយមន្រ្តីរដ្ឋាភិបាល និងសង្គមស៊ីវិលលើបញ្ហាក្តីបារម្ភអំពីសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល ដែលកំពុងមានភាពចម្រូងចម្រាស។
-
ជនជាតិកួយ ទៅតវ៉ាមុខសាលាខេត្តព្រះវិហារ ក្នុងទំនាស់ដីធ្លីជាមួយ ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច
តាមការគ្រោងទុក នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៥ សហគមន៍ជនជាតិដើមភាគតិចកួយ បានយកញត្តិទៅឲ្យអាជ្ញាធរខេត្តព្រះវិហារ ដោយទាមទារឲ្យដោះស្រាយ ទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ យូរឆ្នាំមកហើយ ជាមួយក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ជាង ៤០ នៅខេត្តព្រះវិហារ ប៉ុន្តែត្រូវសមត្ថកិច្ចចម្រុះ និងអាជ្ញាធរខេត្តព្រះវិហារ បានមករារាំងតាមផ្លូវ មិនឲ្យប្រជាពលរដ្ឋ ធ្វើដំណើរចូលដល់កន្លែងតវ៉ា នៅមុខសាលាខេត្តព្រះវិហារ នោះឡើយ។
-
កងរាជអាវុធហត្ថខេត្តកំពតគំរាមចាប់ខ្លួនមេដឹកនាំការតវ៉ា
កាលពីម្សិលមិញ កងរាជអាវុធហត្ថខេត្តកំពតបានលើកឡើងថា ពួកគេនឹងចាប់ខ្លួនសមាជិកសហគមន៍ស្រុកឈូកនិយាយឥតសំចៃម្នាក់ដែលជាប់ពាក់ព័ន្ធក្នុងវិវាទដីធ្លីមួយជាមួយអាជ្ញាធរខេត្ត ប្រសិនបើគាត់មិនបង្ហាញប័ណ្ណកម្មសិទ្ធិដីសម្រាប់ក្រុមអ្នកភូមិរាប់រយគ្រួសារ ដោយអះអាងកាន់កាប់ដីមួយផ្នែកដែលមានវិវាទទេនោះ។
-
កម្មកររោងចក្រអឹមវ៉េចាក់អង្រែក្រោមបន្តតវ៉ាទាមទារលក្ខខណ្ឌការងារនៅសេសសល់
កម្មករជាង១០០នាក់ ដែលធ្វើការនៅរោងចក្រM&V1 និងM&V3 ក្នុងសង្កាត់ចាក់អង្រែក្រោម រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារនេះ បានបន្តតវ៉ា ដោយទាមទារលក្ខខណ្ឌការងារ៦ចំណុចនៅសេសល់ពីក្រុមហ៊ុន។
-
អាជ្ញាធរអប្សរាបដិសេធការចោទប្រកាន់
សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនមិនបានអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការកាត់ដីទំហំជាង ២២០ ហិកតាជូនប្រជាពលរដ្ឋ។
-
អ្នកខេត្តព្រះវិហារជំរុញអាជ្ញាធរខេត្តឲ្យដោះស្រាយជម្លោះដីធ្លីតាមគោលការណ៍ច្បាប់
ប្រជាពលរដ្ឋជាង១០០នាក់ ប្រមូលផ្ដុំគ្នានៅមុខសាលាខេត្តព្រះវិហារ នៅព្រឹកថ្ងៃអង្គារនេះ ដើម្បីទាមទារឲ្យមានដំណោះស្រាយជម្លោះដីធ្លីជាមួយអ្នកមានលុយ មានអំណាចនៅក្នុងខេត្តនេះ ដែលអូសបន្លាយជាច្រើនឆ្នាំ ។ តាមគម្រោង ប្រជាពលរដ្ឋជាង២០០០នាក់មកពីបណ្ដាស្រុកទាំង៧ នៃខេត្តព្រះវិហារនឹងជួបជុំគ្នារយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី២ និងទី៣ ខែមិថុនានេះ ដើម្បីទាមទារឲ្យអាជ្ញាធរខេត្តដោះស្រាយផលប៉ះពាល់ដីធ្លី ស្រែ ចម្ការ និងដីលំនៅដ្ឋានឲ្យប្រជាពលរដ្ឋនៅទូទាំងខេត្ត ។ ប៉ុន្តែតាមប្រភពពីអង្គការនានា ដែលតាមឃ្លាំមើលការប្រមូលផ្ដុំនេះឲ្យដឹងថា ប្រជាពលរដ្ឋមួយចំនួនមកពីបណ្ដាស្រុកផ្សេងៗក្នុងខេត្តនេះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានរារាំងមិនឲ្យធ្វើដំណើរទៅកាន់ទីរួមខេត្តព្រះវិហារ ដើម្បីចូលរួមកម្មវិធីជួបជុំគ្នានាព្រឹកនេះទេ ។
-
លោក ហោ ណាំហុង ប្រាប់ឧបការីរងអាមេរិកថា ច្បាប់អង្គការមិនមែនដើម្បីរឹតត្បិតសេរីភាពទេ
រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង ថ្លែងប្រាប់ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិកថា ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលមិនមានទិសដៅប្រឆាំង ឬកម្រិតសកម្មភាពរបស់អង្គការសង្គមស៊ីវិលនោះទេ ។
-
កម្ពុជាជាប់ចំណាត់ថ្នាក់អាក្រក់បំផុតផ្នែកនីតិរដ្ឋនៅក្នុងតំបន់
កម្ពុជាមានពិន្ទុមិនល្អក្នុងសន្ទស្សន៍ប្រចាំឆ្នាំ ដែលត្រូវចេញផ្សាយនៅថ្ងៃនេះ ដែលជាសន្ទស្សន៍វាយតម្លៃនីតិរដ្ឋសម្រាប់ប្រទេសចំនួន ១០២ ដោយកំណត់កម្ពុជាជាប់លេខ ៩៩ និងចំណាត់ថ្នាក់អាក្រក់បំផុតនៅក្នុងតំបន់។
-
អង្គការអន្តរជាតិជំរុញឲ្យរដ្ឋាភិបាលលុបចោលសេចក្ដីព្រាងច្បាប់សមាគម-អង្គការ
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា លុបចោលសេចក្ដីព្រាងច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ពីព្រោះសេចក្ដីព្រាងច្បាប់មួយនេះ ធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សិទ្ធិសេរីភាព និងការងាររបស់អង្គការក្រៅរដ្ឋាភិបាល។
-
សមាគមរោងចក្រកាត់ដេរ និងសង្គមស៊ីវិលអំពាវនាវឲ្យលុបបំបាត់ពលកម្មកុមារ
ភ្នំពេញៈ ស្របពេលដែលពិភពលោកកំពុងប្រារព្ធទិវាកុមារអន្តរជាតិខួបលើកទី ៦៦ នៅថ្ងៃនេះ និងទិវាពិភពលោកប្រឆាំងពលកម្មកុមារខួបលើកទី ១៤ នាថ្ងៃទី ១២ មិថុនា សមាគមរោងចក្រកាត់ដេរនៅកម្ពុជា និងអង្គការសង្គមស៊ីវិល បានអំពាវនាវឲ្យលុបបំបាត់រាល់ទម្រង់ពលកម្មកុមារ
-
លីកាដូបារម្ភចំពោះកុមារក្នុងពន្ធនាគារប្រឈមនឹងផ្លូវច្បាប់និងអំពើហិង្សា
នៅថ្ងៃទី១ ខែមិថុនា រដ្ឋាភិបាលកម្ពុជា និងអង្គការសិទ្ធិមនុស្សលីកាដូ (Licadho) បានចេញសេចក្តីថ្លែងការណ៍ពីរដាច់ដោយឡែកពីគ្នា ក្នុងគោលបំណងលើកកម្ពស់ និងការគោរពសិទ្ធិកុមារ ព្រមទាំងបង្ហាញពីបញ្ហាប្រឈមនានាដែលកុមារកម្ពុជា កំពុងជួបប្រទះ។ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលមានកម្រាស់ ៣ទំព័រ ក្រៅពីលើកឡើងថាខ្លួនបានលើកកម្ពស់ក្នុងកិច្ចការសិទ្ធិកុមារ សេចក្តីថ្លែងការណ៍នោះបង្ហាញថា កុមារកម្ពុជា មួយចំនួន កំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជា អំពើហិង្សា ការប្រើប្រាស់គ្រឿងញៀន ការជួញដូរពលកម្មកុមារ អនីតិជនទំនាស់នឹងច្បាប់ និងការបោះបង់ចោលការសិក្សា ជាដើម។
-
មន្ត្រីសិទ្ធិមនុស្សប្តឹងអនុប្រធានសុរិយោដីរាជធានីភ្នំពេញទៅ ACU
ភ្នំពេញៈ សកម្មជនដីធ្លីរបស់សមាគមអាដហុក លោក យី សុខសាន្ត បានដាក់បណ្តឹងទៅប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ទាក់ទិនទៅនឹងករណីអនុប្រធានសុរិយោដី រាជធានីភ្នំពេញបានធ្វើការសាងសង់ផ្ទះពុំមានច្បាប់ បានបណ្តាលឲ្យផ្ទះរបស់លោកស្រុត ប្រេះស្រាំជាច្រើនកន្លែងដោយពុំមានការទទួលខុសត្រូវ។
-
កម្មករអូសរទេះនៅប៉ោយប៉ែតស្នើឲ្យគយប្រកាសអត្រាពន្ធនៃទំនិញ
បន្ទាយមានជ័យៈ បន្ទាប់ពីផ្ទុះការតវ៉ាដ៏ហិង្សាមួយ ដែលនាំឲ្យមនុស្សយ៉ាងតិចបួននាក់រងរបួស និងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជន មួយចំនួនមកនោះ គេសង្កេតឃើញសកម្មភាពរបស់ក្រុមកម្មករអូសរទេះនិងសំឡេងកញ្ចែរបស់សមត្ថកិច្ចនគរបាលនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដូចជាស្ងប់ស្ងាត់ជាងមុន។
-
មន្ត្រីតុលាការខេត្តសៀមរាបប្ដឹងប្រធានផ្នែកស៊ើបអង្កេតនៃអាដហុកពីបទបរិហារកេរ្តិ៍
ការខ្វែងគំនិតគ្នារវាងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (adhoc) ជាមួយនឹងព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប អំពីរឿងចាប់ឃុំខ្លួនអ្នកភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ ២នាក់ ដែលមានទំនាស់ដីធ្លីជាមួយសហគមន៍ដីសម្បទានវៀតណាម បានកើតមានរយៈពេលជាងកន្លះខែមកហើយ ដោយមិនអាចសម្របសម្រួលគ្នាក្រៅប្រព័ន្ធតុលាការបាន។
-
ក្រុមហ៊ុនដីសម្បទានមួយថាពលរដ្ឋបំពានលើដីក្រុមហ៊ុន
ព្រះវិហារៈ ប្រធានក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចមួយ បានបដិសេធថា មិនបានធ្វើការឈូសឆាយដីចម្ការពលរដ្ឋនោះទេ ហើយបានចោទវិញថា ពលរដ្ឋកំពុងតែទាមទារលុយជិត ២ ម៉ឺនដុល្លារពីក្រុមហ៊ុន ថ្លៃកាប់ឆ្ការដីព្រៃរដ្ឋដែលរដ្ឋាភិបាល ផ្តល់ឲ្យក្រុមហ៊ុន។