កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • លោក មា​ជ សុវណ្ណ​រ៉ា នៅតែ​ទទូច​ឲ្យ​លោក សម រង្ស៊ី​ជួប​ជាមួយ​លោក ហ៊ុន សែន

    លោក មា​ជ សុវណ្ណារ៉ា នៅតែ​ទទូច​ស្នើ​ឲ្យ​មាន​ជំនួប​ថ្នាក់​កំពូល​រវាង​លោក សម រង្ស៊ី និង​លោក​ហ៊ុន សែន ក្នុងការ​អន្តរាគមន៍​ដោះលែង​រូបលោក។ នៅ​ថ្ងៃទី១១មីនា​នេះ តុលាការ​កំពូល​ប្រកាស​សាលដីកា​បដិសេធ​បណ្តឹងសុំ​នៅក្រៅ​ឃុំ បណ្តោះអាសន្ន​របស់លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​សង្គ្រោះ​ជាតិ​ម្នាក់ទៀត គឺ​លោក អ៊ុក ពេជ្រ​សំណាង ។

  • កម្មករ​រោងចក្រ​មេ​រ៉ូសាន់​តវ៉ា​ឲ្យ​ថៅកែ​រោងចក្រ​ផ្តល់​កិច្ចសន្យាការងារ ១​ឆ្នាំ​

    កម្មករ​កម្មការិនី​រោងចក្រ មេ​រ៉ូសាន់ ប្រមាណ ២០០ នាក់ នៅ​ព្រឹក​ថ្ងៃទី ១១ ខែ​មីនា បាន​តវ៉ា លក្ខខណ្ឌ​៤ ចំនុច​ពី​ថៅកែ​រោងចក្រ​។ ទី ១ ស្នើ​ឲ្យ​ក្រុមហ៊ុន មិន​ត្រូវ​បញ្ឈប់​កម្មករ​តាមចិត្ត ទី​២ ស្នើសុំ​ឲ្យ​ក្រុមហ៊ុន បន្ថែម រយៈពេល​នៃ​កិច្ចសន្យា​របស់​កម្មករ​ទៅ​១ ឆ្នាំ ទី​៣ ស្នើឲ្យ​ក្រុមហ៊ុន​បន្ធូរបន្ថយ​លើ​ការសុំច្បាប់ និង​ស្នើ​ឲ្យ​ប្រធាន​ផ្នែក​គោរព​សិទ្ធិ​កម្មករ​ជា​ដើម​។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក ឆេង ឈាន់ អគ្គលេខាធិការ​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​៖

  • ម៉ុងតាញ៉ា​ដែល​ប៉ូលិស​ខេត្ត​រតនគិរី​ចាប់​បញ្ជូន​ទៅ​វៀតណាម​អះអាង​ថា​ខ្លះ​បាត់​ខ្លួន

    សមាជិក​ម៉ុងតាញ៉ា​ម្នាក់​ក្នុង​ចំណោម ៣៦​នាក់​ដែល​ប៉ូលិស​ខេត្ត​រតនគិរី ចាប់​បញ្ជូន​ទៅ​ឲ្យ​អាជ្ញាធរ​ខេត្ត​យ៉ាឡាយ ប្រទេស​វៀតណាម អះអាង​ថា មាន​ម៉ុងតាញ៉ា ខ្លះ​បាត់​ខ្លួន​មិន​ឃើញ​អាជ្ញាធរ​វៀតណាម បញ្ជូន​មក​លំនៅឋាន​វិញ​ទេ។ មន្ត្រី​ឃ្លាំមើល​សិទ្ធិមនុស្ស​បារម្ភ​ពី​សុវត្ថិភាព​អ្នក​បាត់​ខ្លួន​ទាំង​នោះ។ យ៉ាងហោចណាស់​ម៉ុងតាញ៉ា ៤​នាក់ ត្រូវ​បាន​គេ​រាយការណ៍​ថា បាត់​ខ្លួន​បន្ទាប់​ពី​អាជ្ញាធរ​វៀតណាម ទទួល​យក​ម៉ុងតាញ៉ា ៣៦​នាក់​ពី​ប៉ូលិស​ខេត្ត​រតនគិរី កាល​ពី​ចុង​ខែ​កុម្ភៈ។

  • សម្ភាស​មន្ត្រី​សិទ្ធិមនុស្ស​ស្ដីពី​ការ​បញ្ជូន​ជនភៀសខ្លួន​ម៉ុងតាញ៉ា​ពី​កម្ពុជា​ទៅ​វៀតណាម

    រដ្ឋាភិបាល​កម្ពុជា រង​ការ​ចោទ​ថា មិន​បាន​គោរព​ពេញលេញ​នូវ​អនុសញ្ញា​ការពារ​ជនភៀសខ្លួន​ទេ តែ​អនុវត្ត​ដោយ​រើសអើង​ក្នុង​នាម​ជា​ហត្ថលេខី​មួយ​នៃ​ច្បាប់​ការពារ​សិទ្ធិ​មនុស្ស​អន្តរជាតិ។ ខាង​ក្រោម​ជា​អត្ថបទ​សម្ភាសន៍​របស់​លោក ជី វិតា ជាមួយ​លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ស្ដីពី​កម្ពុជា បញ្ជូន​ជនជាតិ​ម៉ុងតាញ៉ា ដែល​ស្វែង​រក​សិទ្ធិ​ជ្រកកោន​នៅ​កម្ពុជា ទៅ​វៀតណាម វិញ ប៉ុន្តែ​ទទួល​យក​ជនភៀសខ្លួន​ពី​ប្រទេស​អូស្ត្រាលី៖

  • សេចក្តី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​បន្ត​ទៅ​មុខ​ទោះបី​មាន​ការ​រិះគន់

    ប្រជាពលរដ្ឋ​ក្រុង​ភ្នំពេញ​មួយ​ចំនួន​មាន​ការ​យល់​ដឹង​តិច​តួច​អំពី​សេចក្តី​ស្នើ​សេចក្តី​ព្រាង​ច្បាប់​ថ្មីសម្រាប់​ការ​កែ​ទម្រង់​ការ​បោះ​ឆ្នោត​ក៏​ប៉ុន្តែ​ពួក​គេ​យល់​ថា​ការ​បង្កើត​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​ជា​ជំហាន​វិជ្ជមាន​មួយ។ ​កាល​ពី​ថ្ងៃ​ច័ន្ទ​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​បើក​សិក្ខា​សាលា​ថ្នាក់​ជាតិ​មួយ​ក្រោម​ការ​ធ្វើ​ពហិការ​របស់​ក្រុម​អង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​ដើម្បី​ប​ង្ហាញ​ជូន​សាធារណជន​អំពី​«សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​ការរៀបចំ​និងការប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត»​ និង​ «សេចក្តី​ព្រាង​សេចក្តី​ស្នើ​ច្បាប់​ស្តី​ពី​ការ​បោះឆ្នាត​ជ្រើស​តាំង​តំណាងរាស្រ្ត» ​ក្រោយ​ពី​ការធ្វើ​វិសោធន​កម្ម​រួម​គ្នា​ជាច្រើន​ខែ​រួចមក។

  • លោក ហ៊ុន សែន មិន​ខ្វល់​ពី​ប្រតិកម្ម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ចំអក​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ថា​មាន​ជំងឺ​តួឯក ដែល​តាំង​ខ្លួន​ឯង​ថា​ជា​មនុស្ស​សំខាន់ ដែល​ធ្វើ​ពហិការ​មិន​ចូលរួម​សិក្ខា​សាលា​ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​សេចក្តី​ព្រាង​ច្បាប់​កែ​ទម្រង់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ លោក ហ៊ុន សែន មាន​ប្រតិកម្ម​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា ដូច្នេះ ដោយសារ​តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​ការងារ​បោះ​ឆ្នោត​កន្លង​មក មិន​ចូលរួម​ក្នុង​សិក្ខា​សាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ដែល​រៀបចំ​ដោយ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៩ មីនា នៅ​វិមាន​រដ្ឋសភា ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

  • លោក ហ៊ុន សែន មិន​ខ្វល់​ពី​ប្រតិកម្ម​មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំពោះ​ច្បាប់​បោះ​ឆ្នោត​ថ្មី

    លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​ចំអក​ឲ្យ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន ថា​មាន​ជំងឺ​តួឯក ដែល​តាំង​ខ្លួន​ឯង​ថា​ជា​មនុស្ស​សំខាន់ ដែល​ធ្វើ​ពហិការ​មិន​ចូលរួម​សិក្ខា​សាលា​ស្ដីពី​សេចក្តី​ព្រាង​ច្បាប់​បោះ​ឆ្នោត និង​សេចក្តី​ព្រាង​ច្បាប់​កែ​ទម្រង់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត។ លោក ហ៊ុន សែន មាន​ប្រតិកម្ម​នៅ​ក្នុង​ពិធី​ប្រគល់​វិញ្ញាបនបត្រ​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នៅ​ព្រឹក​ថ្ងៃ​ទី​១០ មីនា ដូច្នេះ ដោយសារ​តែ​អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​ការ​យ៉ាង​សកម្ម​លើ​ការងារ​បោះ​ឆ្នោត​កន្លង​មក មិន​ចូលរួម​ក្នុង​សិក្ខា​សាលា​ស្ដីពី​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ ដែល​រៀបចំ​ដោយ​គណបក្ស​ទាំង​ពីរ​កាល​ពី​ថ្ងៃ​ទី​៩ មីនា នៅ​វិមាន​រដ្ឋសភា ដែល​រៀបចំ​ឡើង​ដោយ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ។

  • អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង​រង​ការ​រិះគន់​ថា​មិន​អើពើ​ដោះស្រាយ​បញ្ហា​ដីធ្លី​ជូន​ពលរដ្ឋ

    ជន​រងគ្រោះ​ក្នុង​រឿង​ដីធ្លី និង​មន្ត្រី​សិទ្ធិ​មនុស្ស រិះគន់​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ថា​មិន​អើពើ​ដោះស្រាយ​វិវាទ​ដីធ្លី​ជាច្រើន​ករណី​នៅ​ក្នុង​ខេត្ត ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ​នោះ។ ការ​ថ្លែង​រិះគន់​នេះ បន្ទាប់​តំណាង​ពលរដ្ឋ ៥​គ្រួសារ ដែល​មាន​បញ្ហា​ដី​ជាមួយ​ក្រុមហ៊ុន អូ.ជេ.អាយ (OJI) ដាំ​ដើម​ឈើ​ម្សៅ​ក្រដាស​នៅ​ស្រុក​សាមគ្គីមានជ័យ ស្វែងរក​អន្តរាគមន៍​ពី​មន្ត្រី​សិទ្ធិ​មនុស្ស។

  • ​កម្មករ​រោងចក្រ ខួ​យ ស៊ី​ង សុំ​ឲ្យ​តុលាការ​រិបអូស​ទ្រព្យសម្បត្តិ​ថៅកែ​ដើម្បី​ទូទាត់​សំណង​​

    កម្មករ​ប្រមាណ​ជិត​៨០​នាក់​នៅ​រោងចក្រ​កាត់ដេរ ខួ​យ ស៊ី​ង ស្ថិត​ក្នុង​ខណ្ឌ​ច្បា​អំពៅ រាជធានី​ភ្នំពេញ នាំគ្នា​ឡើង​មក​សុំ​អន្តរាគមន៍​ពី​សាលាដំបូង​រាជធានី​ភ្នំពេញ លើ​ករណី​ថៅកែ​រោងចក្រ​បិទទ្វារ​ពុំ​បាន​ផ្តល់​សំណង​ដល់​ពួកគេ ។​ ​កម្មការិនី​ផ្នែក​ដេរ កញ្ញា អ៊ឹម ស៊ី ម៉ាច ប្រាប់ VOD នៅមុខ​សាលាដំបូង​ថា រោងចក្រ​បាន​រំលោភ​សិទ្ធិ​ពួកគេ ដោយ​មិន​ផ្តល់ប្រាក់​សំណង​ដល់​កម្មករ ដូចដែល​បាន​សន្យា​ពេល​កម្មករ​ចូល​ធ្វើការ​ពីដំបូង «​និយាយ​រួម​ទៅ​ពួក​ខ្ញុំ​ទៅ​ផ្ទះ​សម្តេច​ទៀត ហើយ​នៅតែ​អត់​មាន​ដំណោះស្រាយ​ឲ្យ​ពួក​ខ្ញុំ​» ។​

  • ​បទ​យកការណ៍​៖ សកម្មជន​ដីធ្លី​ថា​អ្នក​ទោ​សមនសិការ​ជាប់គុក​តែ​អ្នក​ទោសឧក្រិដ្ឋ​រួចខ្លួន​​

    យុទ្ធនាការ​ដើ​រហែ​ក្បូន​តាម​ដងផ្លូវ ប្រឆាំង​នឹង​ការឃុំខ្លួន​ស្ត្រី​ជា​សកម្មជន​ដីធ្លី ក្នុង​រាជធានី​ភ្នំពេញ បាន​កម្រើក​ឡើង​វិញនៅមុខ​ពន្ធនាគារ​ព្រៃ​សនា​ចុង​សប្តាហ៍​មុន ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​៨​មីនា ។​ ​អង្គការ​-​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ប្រមាណ​៣០ កាលពី​ថ្ងៃ​ទី​០៦ ខែ​មីនា​នេះ បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី​ទាំង​១២​នាក់ ដើម្បី​បង្ហាញ​ទៅ​ដល់​អ្នក​ជាប់​ឃុំ​ទាំងនោះ​ថា ពួកគេ​មិន​មាន​ភាព​ឯកា និង​លើកទឹកចិត្ត​សកម្មជន​ផ្សេង​ទៀត​ឲ្យ​ហ៊ាន​ការពារ​ដី និង​សិទ្ធិ​របស់​ខ្លួន ។​

  • សង្គម​ស៊ីវិល​​​ចំនួន​​៦០​​មិន​​គាំទ្រ​​សេចក្ដី​​ព្រាង​​ច្បាប់​​បោះ​ឆ្នោត​​ថ្មី

    តំណាង​អង្គការ​សង្គម​ស៊ីវិល ចំនួន​ ៦០​ស្ថាប័ន មិន​គាំទ្រ​ចំពោះ​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​ពីរ គឺ​សេចក្ដីព្រាង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត និង​សេចក្ដីព្រាង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​មីនា នេះ​ទេ។ តំណាង​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ រួមមាន​សម្ព័ន្ធ​កំណែ​ទម្រង់​ការ​បោះឆ្នោត​ហៅថា អ៊ឺរ៉ា (ERA) មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា វេទិកា​អង្គការ​មិនមែន​រដ្ឋាភិបាល បណ្ដាញ​ស្ត្រី​និង​យេនឌ័រ និង​អង្គការ​ជាច្រើន​ទៀត បាន​ធ្វើ​សន្និសីទកាសែត​រួមគ្នា​ភ្លាមៗ បន្ទាប់ពី​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​បាន​ធ្វើ​សន្និសីទកាសែត​ចប់​នៅ​វិមាន​រដ្ឋសភា នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ។

  • សង្គម​ស៊ីវិល​ភាគច្រើន​មិន​ចូលរួម​សិក្ខាសាលា​លើ​សេចក្តីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​​

    សង្គម​ស៊ីវិល​ដែល​ធ្វើការ​ពាក់ព័ន្ធ​ការបោះឆ្នោត​ភាគច្រើន មិនបាន​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​បោះឆ្នោត​ថ្មី នៅ​ថ្ងៃ​ចន្ទ​នេះ​ទេ ដោយ​ចាត់ទុកថា​សិក្ខាសាលា​នេះ មាន​ភាព​តក់ក្រហល់ ហើយ​ស្នើ​ឲ្យ​បក្ស​ទាំង​ពីរ​រៀបចំ​កិច្ចពិភាក្សា​ថ្មី​មួយទៀត ។​

  • មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​ចេញ​របាយការណ៍​ពី​ការ​លំបាក​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ពន្ធនាគារ

    មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​បញ្ចេញ​របាយការណ៍​អំពី​​​​ផល​លំបាក​​​​នានា ចំពោះ​​ការ​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​កម្ពុជា។ ផល​លំបាក​ទាំង​នោះ​​ ដោយ​រាប់​តាំង​ពី​ការ​ដាក់​លិខិត​ ការ​ឆ្លើយ​តប និង​រយៈ​ពេល​ការ​ជួប​​សួរ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ​ជា​ដើម។ ប៉ុន្តែ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​បាន​អះអាង​​ថា ការ​សុខ​ទុក្ខ​អ្នក​ជាប់​ឃុំ ត្រូវ​​​​ធ្វើ​ឡើង​ស្រប​តាម​បែប​បទ​រដ្ឋបាល​​របស់​ពន្ធនាគារ។

  • សង្គម​ស៊ីវិល​​ចំនួន​៦០​មិន​គាំទ្រ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី

    តំណាង​អង្គការ​សង្គម​ស៊ីវិល ចំនួន​ ៦០​ស្ថាប័ន មិន​គាំទ្រ​ចំពោះ​សេចក្ដី​ស្នើ​ច្បាប់​ចំនួន​ពីរ គឺ​សេចក្ដីព្រាង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការរៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​រៀបចំ​ការបោះឆ្នោត និង​សេចក្ដីព្រាង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ដែល​ក្រុម​ការងារ​គណបក្ស​ទាំងពីរ​បាន​រៀបចំ​សិក្ខាសាលា​ថ្នាក់​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ​មីនា នេះ​ទេ។

    អានបន្ត
  • ​អ្នក​បឹងកក់​៖ អ្នក​ទោសឧក្រិដ្ឋ​ត្រូវ​រដ្ឋាភិបាល​ដោះលែង ចំណែក​អ្នកទោស​មនសិកា​ត្រូវ​ជាប់គុក​​

    សកម្មជន​ដីធ្លី​តំបន់​បឹង​កក់​បាន​ប្រៀបធៀប​ពី​ស្តង់ដារ​យុត្តិធម៌​នៅ​កម្ពុជា​ថា ខុស​គ្នា​ដាច់ស្រឡះ​រវាង​ស្ត្រី​ដែល​ប្រព្រឹត្តិ​បទល្មើស​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ និង​ស្ត្រី​ដែល​គ្រាន់តែ​តវ៉ា​ឲ្យ​រំដោះ​ទឹកស្អុយ​ចេញពី​ភូមិ ។​ ​ស្ត្រី​ជា​សកម្មជន​ដីធ្លី​មកពី​រាជធានី​/​ខេត្ត​ជាច្រើន​រយ​នាក់ បាន​ដាក់​តាំង​ក្តា​មឈូស​តំណាង​ឲ្យ​សិទ្ធិនារី និង​តុលាការ​ក្នុង​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​កាល​ពី​ម្សិលមិញ ។ ប៉ុន្តែ​អាជ្ញាធរ​បាន​រឹបអូស​ក្តា​មឈូស​ទាំង​នោះ ។

  • គួរ​​នាំ​គ្នា​​ផ្តល់​ឱកាស និង​​ជួយ​​ពង្រឹងស​ម​ត្ថ​ភាព​​ស្ត្រី ជា​ជាង​​ប្រើ​​លេស​​ថា ស្ត្រី​​គ្មាន​​សមត្ថ​ភាព

    មកដល់​សម័យ​នេះហើយ ស្ត្រី​ខ្មែរ​នៅតែ​ប្រឈម​នឹង​ការរើសអើង​ក្នុងសង្គម​ដដែល។ ការរើសអើង អាចមកពី​កង្វះ​សមត្ថភាព​របស់​ស្ត្រី​ខ្លួនឯង​ផ្ទាល់ និង​ផ្នត់គំនិត​ពី​បុរាណ​របស់​ប្រជាជន​ខ្មែរ​មួយចំនួន ដែល​មិនសូវ​ឲ្យ​តម្លៃ​លើ​ស្ត្រី។ លោកស្រី ចក់ សុភាព នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យល់ថា ការចាត់ទុក​សមត្ថភាព​ស្ត្រី​ថា ជា​បញ្ហា​ចោទ​នាំ​ឲ្យ​មានការ​រើសអើង​នោះ គឺអាច​ជា​លេស​មួយ ដែល​បន្ត​ឲ្យ​មានការ​រើសអើង និង​វិសមភាព​យេនឌ័រ​នៅ​កម្ពុជា។ ស្ត្រី​ខ្មែរ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ធ្លាប់​សរសើរ​រូបនេះ បានស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ធ្វើការ​ផ្តល់ឱកាស និង​បញ្ជ្រាប​យេនឌ័រ ក្នុង​វិស័យ​ការងារ​របស់ខ្លួន​ឲ្យ​បាន​ទូលាយ​ជាង​នេះ ។

  • សហភាព​អឺរ៉ុប​បារម្ភ​ថា​ច្បាប់​ដាក់ទោស​អង្គការ​សង្គម​ស៊ីវិល​អំឡុង​បោះឆ្នោត​រំលោភ​រដ្ឋធម្មនុញ្ញ​​

    សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា ជំរុញ​ឲ្យ​ក្រុមការងារ​ធ្វើ​កំណែទម្រង់​ច្បាប់​បោះឆ្នោត​របស់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​ពិនិត្យ​ឡើងវិញ​លើ​សេចក្តីព្រាងច្បាប់ ដាក់​ទោសទណ្ឌ​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ពេល​បោះឆ្នោត ដើម្បី​ធានា​ពី​សិទ្ធិ​បញ្ចេញមតិ​ជា​មូលដ្ឋាន​តាម​ស្តង់ដារ​អន្តរជាតិ ។​ ការជំរុញ​នេះ​ធ្វើឡើង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ​មួយ ដែល​ធ្វើឡើង​នៅក្នុង​មន្ទីរ​រដ្ឋសភានា​ថ្ងៃ​ទី​៩ ខែ​មីនា ឆ្នាំ​២០១៥​នេះ ។​

  • ឯកអគ្គរដ្ឋទូត​EU​ចោទសួរ​បក្ស​ទាំងពីរ​ពី​ការដាក់​ទោស​ទណ្ឌ​សង្គម​ស៊ីវិល​ក្នុង​ច្បាប់​បោះឆ្នោត​ថ្មី​​

    ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​លោក ហ្ស​ង​ហ្វ្រង់​ស័រ កូតាំ​ង (Jean-François Cautain) ចោទសួរ​ក្រុម​កំណែទម្រង់​ការងារ​បោះឆ្នោត​របស់​បក្ស​ទាំងពីរ​អំពី​ច្បាប់​ដាក់​ទោសទណ្ឌ​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ពេល​បោះឆ្នោត ដែល​លោក​អះអាង​ថា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ។​ ​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​ធ្វើឡើង​នៅ​រដ្ឋ​សភា​នា​ព្រឹក​នេះ លោក ហ្ស​ង​ហ្វ្រង់​ស័រ កូតាំ​ង បាន​ស្នើ​ឲ្យ​ក្រុមការងារ​កំណែទម្រង់​ធ្វើ​ការពន្យល់​ពី​ច្បាប់​ថ្មី​នេះ​ត្រង់​ចំណុច​ដែល​កំណត់​ពី​ការដាក់ទោសទណ្ឌ​អង្គការ​សង្គម​ស៊ីវិល ។ លោក​ថា ច្បាប់​នេះ​គឺ​ផ្ទុយ​នឹង​មាត្រា​មួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិសេរីភាព​ក្នុង​ការសម្ដែង​មតិ​របស់​សង្គម​ស៊ីវិល ។​

  • សង្គម​​ស៊ី​វិល​​ចំ​នួន​​៦០​​សម្តែង​​ការ​ព្រួ​យ​បារម្ភ​​លើ​​ច្បាប់​​បោះ​ឆ្នោត​​ថ្មី​​

    អង្គការ​សង្គម​ស៊ីវិល​ដែល​ធ្វើ​សកម្មភាព​ទាក់ទង ទៅ​នឹង​ការបោះឆ្នោត បាន​សម្តែង​ការព្រួយបារម្ភ ​ចំពោះ​សេចក្ដី​ព្រាង​ច្បាប់​បោះឆ្នោត​ថ្មី​ដែល​ក្រុមការងារ​គណបក្ស​ជាប់​ឆ្នោត​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​កាលពី​ពេល​ថ្មីៗ​នេះ​។​បន្ថែម​ពី​លើក​ការព្រួយបារម្ភ ក្រុម​សង្គម​ស៊ីវិល​ក៏​បាន សម្តែង​ការ​មិន​គាំទ្រ​សេចក្ដីព្រាង​ច្បាប់​បោះឆ្នោត​ថ្មី ​ដែល​បាន​បង្កើតឡើង​ដោយ​គណបក្ស​ឈ្នះឆ្នោត​ទាំង​ពីរ​ផង​ដែរ​។​

  • ឯកអគ្គរដ្ឋទូត​EU​ចោទសួរ​បក្ស​ទាំងពីរ​ពី​ការដាក់​ទោស​ទណ្ឌ​សង្គម​ស៊ីវិល​ក្នុង​ច្បាប់​បោះឆ្នោត​ថ្មី​​

    ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​ប្រទេស​កម្ពុជា​លោក ហ្ស​ង​ហ្វ្រង់​ស័រ កូតាំ​ង (Jean-François Cautain) ចោទសួរ​ក្រុម​កំណែទម្រង់​ការងារ​បោះឆ្នោត​របស់​បក្ស​ទាំងពីរ​អំពី​ច្បាប់​ដាក់​ទោសទណ្ឌ​អង្គការ​សង្គម​ស៊ីវិល​អំឡុង​ពេល​បោះឆ្នោត ដែល​លោក​អះអាង​ថា​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា ។​ ​នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តីព្រាង​សេចក្តីស្នើច្បាប់​ថ្មី​ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ដែល​ធ្វើឡើង​នៅ​រដ្ឋ​សភា​នា​ព្រឹក​នេះ លោក ហ្ស​ង​ហ្វ្រង់​ស័រ កូតាំ​ង បាន​ស្នើ​ឲ្យ​ក្រុមការងារ​កំណែទម្រង់​ធ្វើ​ការពន្យល់​ពី​ច្បាប់​ថ្មី​នេះ​ត្រង់​ចំណុច​ដែល​កំណត់​ពី​ការដាក់ទោសទណ្ឌ​អង្គការ​សង្គម​ស៊ីវិល ។ លោក​ថា ច្បាប់​នេះ​គឺ​ផ្ទុយ​នឹង​មាត្រា​មួយចំនួន​នៃ​រដ្ឋធម្មនុញ្ញ​ស្ដីពី​សិទ្ធិសេរីភាព​ក្នុង​ការសម្ដែង​មតិ​របស់​សង្គម​ស៊ីវិល ។​

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo