កំពុងស្វែងរកទិន្នន័យ

រកឃើញ: 12.457


  • សហភាពការងារកម្ពុជាជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ត្រីក្នុងវិស័យកាត់ដេរ​

    សមត្ថកិច្ចរាជធានីភ្នំពេញរឹបអូសមឈូសតំណាងឲ្យការស្លាប់សិទ្ធិនារី និងប្រព័ន្ធតុលាការនៅកម្ពុជាដែលក្រុមស្ត្រីអ្នកតវ៉ាមកពីសហគមន៍មានជម្លោះដីធ្លីនៅរាជធានី-ខេត្ត ហែទៅកាន់ពន្ធធនាគារព្រៃសនៅព្រឹកថ្ងៃអាទិត្យនេះ ។

  • សហភាពការងារកម្ពុជាជំរុញឲ្យរដ្ឋាភិបាលយកចិត្តទុកដាក់លើស្ត្រីក្នុងវិស័យកាត់ដេរ​

    សហភាពការងារកម្ពុជា (CLC) ប្រារព្ធពិធីអបអរទិវាសិទ្ធិនារីអន្តរជាតិខួបទី១០៤ នៅថ្ងៃ០៨ មីនា ឆ្នាំ២០១៥នេះ នៅទីលានប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់សិទ្ធិការងារ និងការងារសមរម្យដល់កម្មករជាស្រ្តីទាំងអស់ ក្នុងវិស័យកាត់ដេរ ។

  • សកម្មជនដីធ្លីថា សិទ្ធិនារី និងប្រព័ន្ធតុលាការនៅកម្ពុជាស្លាប់បាត់ហើយ​

    សកម្មជនដីធ្លីដែលភាគច្រើនជាស្ត្រីមកពីរាជធានី ខេត្ត នៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យនេះថ្លែងថា សិទ្ធិនារី និងប្រព័ន្ធតុលាការនៅកម្ពុជាបានស្លាប់បាត់ទៅហើយ ។ សកម្មជនដីធ្លីជាង ២០០នាក់ មកពីសហគមន៍បឹងកក់ បុរីកីឡា ឡពាង ខេត្តកំពង់ឆ្នាំង ខ្នងក្រពើលើ និងខ្នងក្រពើក្រោម ខេត្តត្បូងឃ្មុំ រួមទាំងជនជាតិដើមភាគតិចមកពីខេត្តរតនគិរី ព្រមទាំងតំណាងសហគមន៍ដីធ្លីជាច្រើនផ្សេងទៀតទូទាំងប្រទេសដោយមានការចូលរួមពីព្រះសង្ឃ និស្សិត បញ្ញវន្ត និងអ្នកសង្កេតការណ៍ ដែលជាមន្ត្រីអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ នៅព្រឹកថ្ងៃទី៨ មីនា ដែលជាទីខួបទី១០៤ នៃទិវាសិទ្ធិនារីអន្តរជាតិនេះ បានប្រមូលផ្ដុំគ្នានៅមុខក្រសួងកិច្ចការនារី ទាមទារឲ្យក្រសួងនេះជួយអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ឲ្យដោះលែងស្ត្រីសកម្មជនដីធ្លី១១នាក់ ដែលកំពុងជាប់ពន្ធនាគារ ។

  • នា​​​យិ​​​កា​​​​​មជ្ឈ​​​មណ្ឌល​​​​​សិទិ្ធ​​​មនុ​​ស្ស​​​សោក​​​ស្តាយ​​​ចំ​​​​ពោះ​​​​​​សម្តី​​​​​​លោក​​​​​​​​​នា​យក​​​​​​​​រដ្ឋ​​​​មន្ត្រី​​​​ហ៊ុន​​ សែន​​​

    នាយិកា​​ប្រតិ​បត្តិ​​មជ្ឈ​មណ្ឌល​​សិទិ្ធ​មនុស្ស​​កម្ពុជា លោក​ស្រី ចក់ សុភាព បាន សំដែង​​ការ​សោក​ស្តាយ​​ចំពោះ​​សម្តី​របស់​​លោក​នា​យក​​រដ្ឋ​មន្ត្រី ហ៊ុន សែន ដែល​​បាន​​ថ្លែង​​ចំអក​​ចំពោះ​​ស្ត្រី​​ទាំង​​១១​​រូប​​ដែល​​កំពុង​​ជាប់ ពន្ធ​នា​គា​រ​ថា ខំ​​រក​វិធី​​តវ៉ា​​សព្វ​បែប​​យ៉ាង​​​ឲ្យ​​បាន​​ជាប់​គុក ដើម្បី​​ទទួល​បាន​​មេ​ដាយ និង​​ងារ​​ជា​​វីរ​នារី​។​ការ​សំដែង​​ការ​សោក​ស្តាយ លោក​ស្រី ចក់ សុភាព​​ពេល​​នេះ បាន​​ធ្វើ​ឡើង​​នៅ​ក្នុង ធ្វើ​ឡើង​​ក្នុង​​សន្និ​សីទ​កា​សែត​​នៅ​​ថ្ងៃ​ទី​​៦ ខែ​​មី​នា​​នេះ​។​

  • នារី​​​វ័យ​​​ក្មេង​​​ម្នាក់​​​រង​​​របួស​​​ធ្ងន់​​​ដោយ​​​សារ​​​ការ​​​​​​ជះ​​​ទឹក​​​អាស៊ីត សង្ស័យ​​​រឿង​​​ស្នេហា​​​ត្រីកោណ​​​

    នារីអាយុ​​​២០​​​ឆ្នាំ​​​ម្នាក់​​​បាន​​​រង​​​ការ​​​រលាក​​​ធ្ងន់​​​ធ្ងរ​​​លើ​​​ផ្ទៃ​​​មុខ​​​ និង​​​រាង​​​កាយ​​​ ក្រោយ​​​ពី​​​ទទួល​​​រង​​​​​​ការ​​​​​​​ជះ​​​ទឹក​​​អាស៊ីត​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​​​​ ពីសំណាក់​​​ស្ត្រី​​​​ម្នាក់​​​ដែល​​​សង្ស័យ​​​ថា​​​ជន​​​រង​​​គ្រោះ​​​បាន​​​ដេក​​​ជា​​​មួយ​​​ប្តី​​​របស់​​​ខ្លួន​​​។ យោង​​​តាម​​​លោក សៅ សារិទ្ធ​​​ នាយរងប៉ុស្តិ៍​​​នគរ​​​បាល​​​បាន​​​ឲ្យ​​​ដឹង​​​ថា ខណៈ​​​ស្ត្រី​​​រង​​​គ្រោះ​​​​​​ឈ្មោះ មាស វណ្ណី ដែល​​​ជា​​​សន្តិសុខ​​​​​​ធ្វើ​​​ការ​​​នៅ​​​រោង​​​ចក្រ​​​ស្បែក​​​ជើង​​​​​​ ហូ ស៊ីន តាយ (Ho Hsin Tai) ​​​ស្ថិ​​តនៅ​​​តាម​​​​​​បណ្តោយ​​​ផ្លូវ​​​វេង​​​ស្រេង ទើប​​​តែ​​​ចាក​​​ចេញ​​​ពី​​​ផ្ទះ​​​ជួល​​​របស់ខ្លួនក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ ខណ្ឌពោធិ៍​​សែន​​​ជ័យ កាល​​​ពី​​​វេលា​​​ម៉ោង​​​ប្រហែល​​​៥​​​និង​​​៣០​​​នាទី​​​​​​​​​ព្រឹក ក៏​​​ស្រាប់​​​តែ​​​​​​មាន​​​ស្ត្រី​​​ម្នាក់​​​​​យួរ​​​ធុង​​​ទឹក​​​​​​ដើរ​​​ចូល​​​ទៅ​​​ជិត​​​​​​​​នាង​​​។ ​​​​

  • សមត្ថកិច្ច​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ សង្ស័យ​ជា​ជនដៃដល់ វាយប្រហារ​ដោយ ទឹក​អាស៊ីត​លើ​សន្តិសុខ​ស្ត្រី​ម្នាក់​

    ភ្នំពេញ: សមត្ថកិច្ច បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់ ពីបទ​សង្ស័យថា ជា​ជនដៃដល់ ក្នុងការ​វាយប្រហារ ដោយ​ទឹក​អាស៊ីត លើ​ភ្នាក់ងារ​សន្តិសុខ​ស្រី​ម្នាក់ នៃ​រោងចក្រ​ស៊ិន​តា​យ ដែល​ប្រព្រឹត្ត​នៅ​ព្រឹក ថ្ងៃ​សុក្រ ទី​៦ ខែមីនា ឆ្នាំ​២០១៥​។ ​ការឃាត់ខ្លួន​ស្ត្រី​សង្ស័យ បានធ្វើ​ឡើងដោយ​នគរបាលខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​រសៀល​ថ្ងៃទី​៦ ខែមីនា បន្ទាប់ពី​មាន​ហេតុការណ៍វាយប្រហារ​ដោយ​ទឹក​អាស៊ីត បានកើត​ឡើង នៅ​ម្ដុំ​ផ្សា​រកា​ណា​ស៊ី​ធី ផ្លូវ​វ៉េងស្រេង​។​

  • មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​​ជម្រុញ​​ឲ្យ​​មាន​ការ​​ដោះ​​លែង​​ស្ត្រី​​សកម្ម​ជន​​បឹង​​កក់​​ចំនួន​​១២​​នាក់​​កំពុង​​ជាប់​​ឃុំ

    រាជធានី​ភ្នំពេញ​ ៖ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) នៅ​ព្រឹក​ថ្ងៃ​ទី​៦ ​មីនា បាន​ជម្រុញ​ឲ្យ​មានការ​ដោះ​លែង​អ្នក​ការពារ​ដីធ្លី​ចំនួន​១២​នាក់​ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​អនុវត្ត​សេរីភាព​មូលដ្ឋាន​។​ ការ​ជម្រុញ​ឲ្យ​មានការ​ដោះ​លែង​សកម្មជន​បឹង​កក់​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ស​ន្និ​សីទ​កាសែត​នៅ​ទីស្នាក់ការ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​(CCHR) ស្ថិត​ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​។

  • អង្គការ​​សិទ្ធិ​​មនុស្ស​​ធ្វើ​​យុទ្ធ​នាការ​​ទាម​ទារ​​ឲ្យ​​ដោះ​លែង​​ស្ត្រី​​សកម្មជន​​ដី​ធ្លី​​១២​​នាក់​​

    អង្គការ​ការពារ​សិទ្ធិមនុស្ស ចាប់ផ្តើម​ធ្វើ​យុទ្ធនាការ​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ដោះលែង​សកម្មជន​ដីធ្លី​ទាំង​១២​នាក់ ដើម្បី​បង្ហាញ​ទៅ​ដល់​អ្នក​ជាប់​ឃុំ​ទាំងនោះ​ថា ពួកគេ​មិន​មាន​ភាព​ឯ​កា និង​លើកទឹកចិត្ត​សកម្មជន​ផ្សេង​ទៀត​ឲ្យ​ហ៊ាន​ការពារ​ដី​របស់​ខ្លួន ។​ ​ការប្រកាស​យុទ្ធនាការ​នេះ ធ្វើឡើង​ក្នុង​សន្និសីទ​នៅ​ថ្ងៃទី​៦ ខែ​មីនា​នេះ ។ ស្ត្រី​សកម្មជន​ដីធ្លី និង​ព្រះសង្ឃ​ចំនួន​១១​អង្គ​/​នាក់ ត្រូវបាន​អាជ្ញាធរ​ចាប់ខ្លួន ខណៈ​ដែល​ពួកគេ​តវ៉ា និង​ព្យាយាម​បិទ​ផ្លូវ​នៅ​មុខ​សាលា​រាជ​ធានី​ភ្នំពេញ​ដើម្បី​ទាមទារ​ឲ្យមាន​អន្តរាគមន៍​រំដោះ​ទឹក​ស្អុយ​ចេញពី​ភូមិ ។ ចំណែក​កញ្ញា លី ស៊ីវ​មិញ ត្រូវបាន​​ចាប់ខ្លួន​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ឃុន​សៀ បន្ទាប់ពី​ក្រុម​គ្រួសារ​ពួកគេ​មិន​ព្រម​ចាកចេញ​ពី​ទីតាំង​​មាន​ជម្លោះ​នៅ​តំបន់​បឹងកក់​១ ។

  • សេចក្តី​ថ្លែង​ការណ៍​ស្ដី​ពី​វិសោធនកម្ម​ច្បាប់​ស្ដី​ពី​ការ​រៀប​ចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃគណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ និង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើសតាំង​តំណាង​រាស្រ្ត

    ថ្ងៃ​ទី ០៦ ខែ​មីនា​ ឆ្នាំ​២០១៥៖ យើងអង្គការ​សង្គម​ស៊ី​វិល​ក្នុង​ប្រទេស​កម្ពុជាចំនួន ៦០ មក​ពី​បណ្ដាញ​អង្គការ​នានា​រួម​មាន​៖ អង្គការ​សមាជិក​ភាព​សម្ព័ន​កំណែ​ទម្រង់​ការ​បោះ​ឆ្នោត​ សហជីព ផ្ទះសាមគ្គី បណ្ដាញ​យុវជន បណ្ដាញ​ស្រ្តី​ និង​យេនឌ័រ អង្គការ​សិទ្ធិ​មនុស្ស និង​អង្គការ​អភិវឌ្ឍ​ន៍​នានា​ក្នុង​ប្រទេស​កម្ពុជា​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​ដំណើរ​ការ​នេះ​ការ​រៀប​ចំសេចក្តី​ព្រាង​ច្បាប់​ គុណភាព​ច្បាប់ និង​បញ្ញាត្តិ​ទាំង​ឡាយ​ដែល​ចែង​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ការ​រៀប​ចំ​ និង​ប្រព្រឹត្តទៅ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះ​ឆ្នោត​ និង​សេចក្ដី​ស្នើ​ពង្រាង​ច្បាប់​ស្ដី​ពី​ការ​បោះ​ឆ្នោត​ជ្រើ​ស​តាំង​តំណាង​រាស្រ្ត។

    អានបន្ត
  • ​អង្គការ​សង្គម​ស៊ីវិល សូម​អំពាវនាវ​ឲ្យ​ដោះលែង អ្នកការពារ​សិទ្ធិ​ដីធ្លី​ទាំង ១២ នាក់​ដែល​ត្រូវ​ជាប់ពន្ធនាគារ ដោយសារ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​

    ថ្ងៃទី​៦ ខែមីនា ឆ្នាំ​២០១៥ មុន​ទិវា​នារី​អន្តរជាតិ​នៅ​ថ្ងៃទី ៨ ខែមីនា យើងខ្ញុំ​ជា​ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​រាយ​នាម​ដូចខាងក្រោម សូម​អំពាវនាវ​ឲ្យ​មានការ​ដោះលែង​សកម្មជន​បឹងកក់​ជាបន្ទាន់ ដែល​រួមមាន ទេព វ​ន្នី​, ង៉ែត ឃុន​, សុង ស្រី​លាភ​, គង់ ចន្ថា​, ផាន់ ឈុន​រ៉េត​, បូ ឆវី​, នង ស្រេង​, ហេង ពេជ្រ​, អ៊ឹម ស្រី​ទូច​, ភួង សុភាព​, ព្រះ​តេជគុណ សឿង ហាយ និង​អ្នកការពារ​សិទ្ធិ​លំនៅដ្ឋាន លី ស៊ីវ​មិញ​។ អ្នក​ទាំង ១២​នាក់​ត្រូវបាន​ឃុំខ្លួន​ដោយសារតែ​ការអនុវត្ត​សេរីភាព​មូលដ្ឋាន​របស់ខ្លួន នៅក្នុង​ជម្លោះដីធ្លី​ដ៏​រ៉ាំរ៉ៃ​ក្នុង​តំបន់​បឹងកក់ នៅ​ទីក្រុង​ភ្នំពេញ​។

    អានបន្ត
  • ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​អំពាវនាវ​ឲ្យ​ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​១២​នាក់​មុន​ថ្ងៃ​សិទ្ធិ​នារី

    ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៣០​ស្ថាប័ន បាន​ចេញ​សេចក្ដី​ការណ៍​រួម​នៅ​ថ្ងៃ​ទី​៦ មីនា អំពាវ​ដល់​ស្ថាប័ន​តុលាការ ដោះលែង​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ចំនួន​១២​នាក់​ជា​បន្ទាន់ មុខ​ទិវា​សិទ្ធិ​នារី​អន្តរជាតិ ៨​មីនា​ឆ្នាំ​២០១៥។ ក្នុង​ចំណោម​អ្នក​ការពារ​សិទ្ធិ​ដីធ្លី​ទាំង​១២​នាក់ មាន​១១​នាក់​ជា​ស្ត្រី​បឹងកក់ រួម​មាន​លោកស្រី ទេព វន្នី ង៉ែត ឃុន សុង ស្រីលាភ គង់ ចន្ថា ផាន់ ឈុនរ៉េត បូ ឆវី នង ស្រេង ហេង ពេជ្រ អ៊ឹម ស្រីទូច ភួង សុភាព កញ្ញា លី ស៊ីវមិញ និង​ព្រះតេជព្រះគុណ សឺន ហាយ។ អ្នក​ជាប់​ឃុំ​១១​នាក់​ក្នុង​ចំណោម​១២​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​មុន​ក្រោយ​គ្នា​មួយ​ថ្ងៃ កាល​ពី​ដើម​ខែ​វិច្ឆិកា ឆ្នាំ​២០១៤ នៅ​ពេល​ដែល​ពួកគេ តវ៉ា​មុខ​សាលា​រាជធានី​ភ្នំពេញ ជុំវិញ​ការ​ទាមទារ​ឲ្យ​មាន​ដំណោះស្រាយ​ទឹក​លិច​ផ្ទះ​សម្បែង​របស់​ពួកគាត់ និង​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន យក​មក​សវនាការ​នៅ​តុលាការ​ក្រុង​នៅ​ថ្ងៃ​បន្ទាប់ ហើយ​ចៅក្រម​សាលាដំបូង​រាជធានី ​ប្រកាស​សាលក្រម​ដាក់​ពន្ធនាគារ​​​ក្នុង​ម្នាក់​១​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​២លាន​រៀល។

  • ស្ត្រី​​​សន្តិសុខ​​​​​​រោងចក្រ​​​ម្នាក់ ត្រូវ​​​គេ​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់

    ស្ត្រី​​​សន្តិសុខ​​​​​​រោងចក្រ​​​ម្នាក់ ​​​ត្រូវ​​​​​​បាន​​​​​​គេ​​​ជះ​​​ទឹក​​​អាស៊ីត​​​ដាក់​​​​​​នៅក្នុង​​​ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ ​​​​​​ចំពោះ​​​អ្វី​​​ដែល​​​នគរ​​​បាល​​​និយា​​​យ​​​ថា​​​អាច​​​បណ្តាល​​​មក​​​ពី​​​ស្នេហា​​​ត្រី​​​កោណ។​​​ លោក សៅ សារិទ្ធ​​​ មេ​​​ប៉ុស្ត៍​​​រង​​​សង្កាត់ចោម​​​ចៅ បាន​​​មាន​​​ប្រសាសន៍​​​ថ្ងៃ​​​នេះ​​​ថា ស្ត្រី​​​សន្តិ​​​សុខ​​​រោង​​​ចក្រ​​​​​​កាត់​​​ដេរ​​​ហូស៊ីន​​​តាយម្នាក់​​​ ត្រូវ​​​​​​បាន​​​ស្ត្រី​​​ម្នាក់​​​ទៀត​​​​​ជះ​​​ទឹក​​​អាស៊ីត​​​​​​ដាក់​​​ កាល​​​ពី​​​ម៉ោង​​​ប្រហែល​​​៥​​​កន្លះ​​​ព្រឹក​​​មិញ​​​នេះ ក្នុង​​​ពេល​​​ដែល​​​នាង​​​ កំពុង​​​ដើរ​​​ចេញ​​​ពី​​​ផ្ទះ​​​ជួល​​​ទៅ​​​រោង​​​ចក្រមួយ​​​​​​កន្លែង​​​នៅ​​​ក្នុង​​​សង្កាត់​​​ចោម​​​ចៅ​​​ ខណ្ឌ​​​ពោធិ៍​​​សែន​​​ជ័យ។​​​

  • ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ​ចោទ​អាជ្ញាធរ​ថា​ពុំ​មាន​ឆន្ទៈ​ដោះស្រាយ​ឲ្យ​ពលរដ្ឋ

    ប្រជាពលរដ្ឋ​ទំនាស់​ដីធ្លី​នៅ​ឃុំ​បឹងប្រាំ ស្រុក​បវេល ខេត្ត​បាត់ដំបង ចោទ​ប្រកាន់​អាជ្ញាធរ​មូលដ្ឋាន ថា​ពុំ​មាន​ឆន្ទៈ​ដោះស្រាយ​ជម្លោះ​ដី​របស់​ប្រជាពលរដ្ឋ​ទេ គឺ​បណ្ដោយ​ឲ្យ​ជម្លោះ​នេះ​អូស​បន្លាយ​ពេល​ជា​បន្តបន្ទាប់ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី ជួប​ការ​លំបាក​ក្នុង​ការ​ដាំ​ដុះ​នៅ​លើ​ដី​នោះ។ អ្នក​ភូមិ​ថ្លែង​បែប​នេះ គឺ​បន្ទាប់​ពី​ពួក​គាត់​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​សំណាក់​អាជ្ញាធរ​អស់​ជាច្រើន​ឆ្នាំ​មក​ហើយ តែ​ពុំ​ទទួល​បាន​លទ្ធផល​យ៉ាង​ណា​ឡើយ។ អ្នក​ភូមិ​នៅ​តំបន់​បឹងប្រាំ អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខេត្ត​បាត់ដំបង និង​មន្ត្រី​ពាក់ព័ន្ធ ពន្លឿន​ដោះស្រាយ​រឿង​ជម្លោះ​ដីធ្លី​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ពួក​គាត់​បាន​ទៅ​បង្កបង្កើនផល​លើ​ដី​នោះ ដើម្បី​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ។

  • CCHR បើក​យុទ្ធនាការ​ឲ្យ​ដោះលែង​សកម្មជន​ទាំង១២នាក់

    បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ CCHR សន្និសីទ​សារព័ត៌មាន ក៏​នឹងត្រូវ​រៀបចំឡើង​ផងដែរ ដោយ​មានការ​ថ្លែង​សុន្ទរកថា របស់ អ្នកស្រី​ចក់ សុភាព នាយិការ​ប្រតិបត្តិ​រប​ស់​CCHR សមាជិក​របស់​សហគម​ន៍​បឹងកក់ និង​តំណាង​អង្គការ​សង្គម​ស៊ីវិល​ដៃគូ ដែល​ធ្វើការ​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ដីធ្លី និង​សិទ្ធិ​លំនៅដ្ឋាន។

  • ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ថា​កម្ពុជា​បរាជ័យ​អនុវត្ត​អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ

    គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សឺណែវ (Geneva) នៃ​ប្រទេស​ស្វីស (Switzerland) គ្រោង​នឹង​បើក​កិច្ច​ប្រជុំ​ត្រួត​ពិនិត្យ​របាយការណ៍​ស្ដីពី​ស្ថានភាព​សិទ្ធិ​ពលរដ្ឋ និង​នយោបាយ​នៃ​បណ្ដា​ប្រទេស​មួយ​ចំនួន ដោយ​រួម​ទាំង​កម្ពុជា ផង នៅ​ថ្ងៃ​ទី​១៧ និង​ថ្ងៃ​ទី​១៨ ខែ​មីនា ខាង​មុខ។ ស្រប​គ្នា​នេះ ក្រុម​អង្គការ​សិទ្ធិ​មនុស្ស ក៏​បាន​រួម​គ្នា​ដាក់​របាយការណ៍​ស្រមោល​ទៅ​អង្គការ​សហប្រជាជាតិ ដែរ និង​បាន​អះអាង​ថា ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា នៅ​ពុំ​ទាន់​ឆ្លើយ​តប​ទៅ​តាម​ការ​ព្រមព្រៀង​របស់​រដ្ឋាភិបាល​ជាមួយ​អង្គការ​សហប្រជាជាតិ នៅ​ឡើយ។

  • អ្នក​ភូមិ​បឹងកក់​ជាង​១០​គ្រូ​សារ​ទៀត​នឹង​ទទួលបាន​ដី​សម្រាប់​អភិវឌ្ឍ​នៅ​នឹង​កន្លែង​​

    សាលា​រាជធានី​ភ្នំពេញ បាន​សម្រេច​ប្រគល់​ដីធ្លី ឲ្យ​អ្នក​ភូមិ​បឹងកក់​១២​គ្រួសារ បន្ថែមទៀត ដើម្បី​អភិវឌ្ឍ​នៅនឹងកន្លែង ក្នុង​បំណង​បញ្ចប់​ជម្លោះ​។​ ​តំណាង​អ្នក​ភូមិ​បឹងកក់ អ្នកស្រី ហុង សុ​ខេង ឲ្យ​VOD​ដឹងថា ពលរដ្ឋ​១២​គ្រួសារ នៅ​ភូមិ​១​សង្កាត់​ស្រះចក ខណ្ឌដូនពេញ បាន​ជួបពិភាក្សាជាមួយ​អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស នៅ​ថ្ងៃ​ទី​៥​ខែ​មីនា​ឆ្នាំ​២០១៥​នេះ ដើម្បី​ស្វែងរក​ការ​បញ្ចាប់​ជម្លោះ​ដែល​អូសបន្លាយ​ជិត​១០​ឆ្នាំ​មកនេះ​។ ស្ត្រី​រូប​នោះ​បន្តថា ក្នុង​កិច្ចពិភាក្សា​នោះ លោក ប៉ា សុជាតិ​វង្ស ព្រម​ប្រគល់​ដី​ឲ្យ​អ្នកភូមិ​វិញ តាម​គោលនយោបាយ​ក្នុង​មួយ​គ្រួសារ​ទំហំ​៤​គុណ​១៨​ម៉ែត្រ ប៉ុន្តែ​អ្នក​ភូមិ​បដិសេធ​ដោយ​ចង់​ឲ្យ​សាលារ​រាជ​ជា​នី​ភ្នំពេញ ចុះ​ពិនិត្យ​ទំហំ​ដី​ជាក់ស្តែងដោយ​សុខចិត្ត​ចំណាយ​ដី​ពួកគាត់​៣០​ភាគរយ​បរិចាគ​ឲ្យទៅ​រដ្ឋ និង​៧០​ភាគរយ​ទុក​អភិវឌ្ឍ​ខ្លូន​ឯង​នៅ​នឹង​កន្លែង​។​

  • អឺរ៉ា​ទាមទារ​បក្ស​ទាំង​ពីរ​ឲ្យ​ផ្ដល់​របៀបវារៈ​មុន​បើក​សិក្ខា​សាលា​ស្ដីពី​ច្បាប់​បោះ​ឆ្នោត

    ក្រុម​ការងារ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ នឹង​រៀបចំ​សិក្ខា​សាលា​ថ្នាក់​ជាតិ​បើក​ជា​សាធារណៈ​ឲ្យ​សង្គម​ស៊ីវិល និង​មន្ត្រី​អង្គទូត​នានា ចូលរួម​ផ្ដល់​យោបល់​លើ​សេចក្ដី​ព្រាង​ច្បាប់​ចំនួន​ពីរ គឺ​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​ការ​រៀបចំ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត និង​សេចក្ដី​ស្នើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ។ តែ​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល លើក​ឡើង​ថា សិក្ខា​សាលា​នេះ ក្រុម​ការងារ​គណបក្ស​ទាំង​ពីរ​មិន​ទាន់​បញ្ចេញ​របៀបវារៈ​ឲ្យ​អ្នក​ចូលរួម​ដឹង​មុន​នៅ​ឡើយ​ទេ។

  • ​អង្គការ​ផ្នែក​ស្ត្រី​ចំនួន​១៧ ជំរុញ​ទៅ​ស្ថាប័ន​ពាក់ព័ន្ធ​គិតគូ​ពី​ស្ត្រី​ក្នុង​ការអភិវឌ្ឍ​សង្គម​ជាតិ​​

    អង្គការ​ធ្វើការ​លើ​ស្ត្រី​ចំនួន​១៧​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ជំរុញ​ទៅ​រដ្ឋាភិបាល ស្ថាប័ន​ពាក់ព័ន្ធ និង​គណបក្ស​នយោបាយ ត្រូវ​គិតគូ​ពី​ស្ត្រី ដើម្បី​ឲ្យ​ពួកគេ​មាន​សិទ្ធិ​ចូលរួម​ការផ្លាស់ប្តូ​រ​សង្គម និង​ការអភិវឌ្ឍប្រទេសជាតិ​។​ អង្គការ​ទាំងនោះ​រួមមាន អង្គការ​សីល​ការ គណៈកម្មការ​លើកស្ទួយ​ស្ត្រី​ក្នុង​វិស័យ​នយោបាយ អង្គការ​យេនឌ័រ និង​អភិវឌ្ឍន៍​ដើម្បី​កម្ពុជា អង្គការ​ស្ត្រី​ខ្មែរ អង្គការ​បន្ទាយស្រី អង្គការ​បណ្តុំ​ស្ត្រី​កម្ពុជា អង្គការ​ជំនួយ​ផ្លូវច្បាប់​ដល់​កុមារ និង​ស្ត្រី និង​អង្គការ​សហប្រតិបត្តិកា​រ​ដើម្បី​ការអភិវឌ្ឍ​នៅ​កម្ពុជា​ជាដើម​។​

  • អាដហុក​សោកស្ដាយ​ដែល​រដ្ឋាភិបាល​មិន​អនុញ្ញាត​ឲ្យ​ជួប​ស្ត្រី​ក្នុង​ពន្ធនាគារ​នៅ​ទិវា​សិទ្ធិនារី

    ប្រធាន​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក(Adhoc) លោក ធន សារាយ បង្ហាញ​ការ​សោកស្ដាយ​ចំពោះ​អគ្គនាយកដ្ឋាន​ពន្ធនាគារ ដែល​មិន​អនុញ្ញាត​ឲ្យ​សមាគម​លោក​ចូល​ជួប​អ្នក​ទោស​ជា​ស្ត្រី ក្នុង​នោះ​មាន​សកម្មជន​ដីធ្លី​ជាដើម ក្នុង​ទិវា​នារី​អន្តរជាតិ ៨ មីនា ឆ្នាំ​នេះ។ លោក ធន សារាយ បញ្ជាក់​ក្នុង​សន្និសីទ​កាសែត​នៅ​ព្រឹក​ថ្ងៃ​ទី៥ មីនា ថា សមាគម​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាឧទ្ធរណ៍​ កាល​ពី​ចុង​ខែ​កុម្ភៈ ហើយ​បាន​ដាក់​​លិខិត​ស្នើ​សុំ​ទៅ​ក្រសួង​មហាផ្ទៃ​តាំង​ពី​ថ្ងៃ​ទី៣ មីនា មក​ម្ល៉េះ។ តែ​រហូតមក​ដល់​ថ្ងៃ​ទី៥ មីនា​ សមាគម​អាដហុក​ពុំ​ទាន់​បាន​ទទួល​លិខិត​អនុញ្ញាត ពី​ស្ថាប័នទាំងនោះ​​​ណាមួយ​នៅ​ឡើយ។

  • TI ស្នើ​ក្រុមការងារ​បក្ស​ជាប់ឆ្នោត​ផ្សព្វផ្សាយ​ឲ្យ​ទូលំទូលាយ​នូវ​សេចក្តីស្នើ​ច្បាប់បោះឆ្នោត និង គ.ជ.ប

    អង្គការ​តម្លាភាព​កម្ពុ​ជា ហៅ​កាត់​ថា TI បាន​សរសេរ​លិខិត​ចំហរ​មួយ ទៅកាន់​លោក ប៊ិន ឈិន និង​លោក គួ​យ ប៊ុន រឿន សហប្រធាន​ក្រុមការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត ដោយ​ស្នើ​ឲ្យ​ក្រុមការងារ​កំណែទម្រង់​ច្បាប់បោះឆ្នោត​ផ្សព្វផ្សាយ​ជា​សាធារណៈ នូវ​សេចក្តីស្នើច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សេចក្តីស្នើច្បាប់​ស្តីពី​វិសោធនកម្ម ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ។

គាំទ្រដោយ

USAID logo
The asia foundation
East-West Management Institute
Open Society Foundations
GIZ logo